លោក ថេង បញ្ញាធន៖ អាចមានពលរដ្ឋក្រីក្ររាប់ម៉ឺនគ្រួសារទៀត នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលក្នុងជុំទី២
newsare.net
កាលពីថ្ងៃទី ២៤ មិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការនលោក ថេង បញ្ញាធន៖ អាចមានពលរដ្ឋក្រីក្ររាប់ម៉ឺនគ្រួសារទៀត នឹងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលក្នុងជុំទី២
កាលពីថ្ងៃទី ២៤ មិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩»។ នៅក្នុងដំណាក់កាលទី១នេះ មានប្រជាពលរដ្ឋប្រមាណ៥៦ម៉ឺនគ្រួសារស្មើនឹងជាង២លាន៣សែននាក់ បាននិងកំពុងទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាក្តី លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះបានថ្លែងថា ក្រសួងផែនការកំពុងបន្តចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្រីក្រ និងរងផលប៉ះពាល់ពីជំងឺកូវីដ១៩នៅជុំទី២ដែលអាចមានប្រជាពលរដ្ឋខ្ទងម៉ឺនគ្រួសារបន្ថែមទៀត។ Read more