៥៨ឆ្នាំក្រោយទទួលបានឯករាជ្យពីបារាំង អាល់ហ្សេរីបន្តរង់ចាំការសុំទោសពីបារាំង
newsare.net
នៅថ្ងៃអាទិត្យ ទី៥ កក្កដានេះ ប្រទេសអាល់ហ្សេរីប្រារព្ធបុណ្យឯករាជ្យជាតិគម្រប់ ៥៨ឆ្នាំ៥៨ឆ្នាំក្រោយទទួលបានឯករាជ្យពីបារាំង អាល់ហ្សេរីបន្តរង់ចាំការសុំទោសពីបារាំង
នៅថ្ងៃអាទិត្យ ទី៥ កក្កដានេះ ប្រទេសអាល់ហ្សេរីប្រារព្ធបុណ្យឯករាជ្យជាតិគម្រប់ ៥៨ឆ្នាំដែលអាល់ហ្សេរីបានទទួលពីបារាំងក្នុងថ្ងៃទី៥ កក្កដា ឆ្នាំ ១៩៦២។ នាឱកាសនេះ បារាំងក្នុងនាមជាអតីតចៅហ្វាយអាល់ហ្សេរីបានប្រគល់ទៅឲ្យអាល់ហ្សេរីកាលពីថ្ងៃសុក្រ ទី៣ កក្កដានូវលលាដ៏ក្បាលសពជនជាតិអាល់ហ្សេរីចំនួន ២៤នាក់។ តាមរយៈកាយវិការមួយនេះ ទីក្រុងប៉ារីសសង្ឃឹមកាត់បន្ថយភាពតានតឹងជាមួយអតីតកូនចៅខ្លួន និងអាចចាប់ផ្តើមទំនាក់ទំនងប្រក្រតីឡើងវិញនៅលើគ្រប់វិស័យ ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងវប្បធម៌។ តែចំពោះអាល់ហ្សេរីវិញ រដ្ឋាភិបាលទីក្រុងអាល់ហ្សេកំពុងបន្តរង់ចាំការសុំទោសពីបារាំងចំពោះរឿងរ៉ាវនៅក្នុងសម័យអាណានិគមនិយមដែលពលរដ្ឋអាល់ហ្សេរីពិបាកបំភ្លេចបាន។ Read more