តើការបាត់បង់ទឹកដីខ្មែររហូតមកដល់សព្វថ្ងៃថា តើមានកត្តាអ្វីខ្លះ?
newsare.net
របៀបគិតគូរមេដឹកនាំខ្មែរក្នុងការដឹកនាំជាតិ និងរបៀបគិតគូររបស់មេដឹកនាំយួនក្នុងតើការបាត់បង់ទឹកដីខ្មែររហូតមកដល់សព្វថ្ងៃថា តើមានកត្តាអ្វីខ្លះ?
របៀបគិតគូរមេដឹកនាំខ្មែរក្នុងការដឹកនាំជាតិ និងរបៀបគិតគូររបស់មេដឹកនាំយួនក្នុងការដឹកនាំជាតិ។ លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ភាគទី៨ ផ្តោតលើការបាត់បង់ទឹកដីខ្មែររហូតមកដល់សព្វថ្ងៃថា តើមានកត្តាអ្វីខ្លះ។ តើអ្នកនយោបាយខ្មែររៀនសូត្របានអ្វីខ្លះពីព្រះ ពុទ្ធសាសនាដែលប្រដៅអំពី ឥទ្ធិបាទ ឬ ធម៌៤យ៉ាងសម្រាប់មនុស្ស៖រឿងខ្មែរជាមួយអ្នកជិតខាងនៅខាងកើត និង អ្នកជិតខាងនៅខាងលិច (យួន និង សៀម) ធ្វើឲ្យខ្មែរជិតអស់ដីនៅពាក់កណ្តាលសតវត្សទី១៩ ព្រោះយួនពុះយកមួយផ្នែក សៀមពុះយកមួយផ្នែក។ បារាំងបានជួយទាន់ពេលតាម រយៈការត្រួតត្រា ធ្វើអាណាព្យបាលខ្មែរ យកស្រុក ខ្មែរជាអាណានិគមនៅឆ្នាំ១៨៦៣។ តាមឯកសារបោះពុម្ពដោយបណ្ឌិត Raoul Jennar ថ្ងៃ១១ សីហា ១៨៦៣ មហា ក្សត្រខ្មែរ ព្រះបាទ នរោត្តម ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាជាមួយបារាំង ដោយផ្ទេរសិទ្ធិគ្រប់គ្រងស្រុក ខ្មែរពីអធិរាជអណ្ណាម មកឲ្យបារាំងវិញ។ ខ្មែរលែងជាស្រុកសួយ នាំសួយសារអាករទោថ្វាយអធិរាជយួនតទៅទៀត។ខែធ្នូ ឆ្នាំដដែល ព្រះអង្គទទួលព្រះចៅក្រុងសៀមជាមហារាជ ទទួលស្គាល់ការកាត់ផ្តាច់ស្រុកខ្មែរពីខេត្តបាត់ដំបង ស៊ីសុផុន សៀមរាប ម្លូព្រៃ ទន្លេរពៅ កំ ពង់ស្វាយ និង ពោធិ៍សាត់ ថាជាដីសៀម។ ប្រទេសកម្ពុជា […] The post តើការបាត់បង់ទឹកដីខ្មែររហូតមកដល់សព្វថ្ងៃថា តើមានកត្តាអ្វីខ្លះ? appeared first on The Cambodia Daily Khmer. Read more