កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំងអស់ ក្នុងដំណាក់កាលទី២
newsare.net
ក្រសួងសុខាភិបាលប្រកាសថា ករណីអ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយគេបង្អស់ដែលបានរកឃកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំងអស់ ក្នុងដំណាក់កាលទី២
ក្រសួងសុខាភិបាលប្រកាសថា ករណីអ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយគេបង្អស់ដែលបានរកឃើញនៅកម្ពុជា ត្រូវបានព្យាបាលឲ្យជាសះស្បើយ។ ការជាសះស្បើយនេះ ធ្វើឱ្យអ្នកជំងឺសរុប២៧៤ ដែលរកឃើញនៅកម្ពុជាកន្លងមក ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងអស់គិតត្រឹមថ្ងៃទី១១ខែកញ្ញានេះ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។ ក្រសួងបញ្ជាក់ថា នេះជាសះស្បើយក្នុងដំណាក់កាលទី២ ខណៈក្រសួងប្រកាសថាពុំមានករណីឆ្លងកូវីដ-១៩ថ្មីទៀតនោះដែរក្នុងរយៈពេលជិតកន្លះខែមកហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយចុងក្រោយគេកាលពីថ្ងៃម្សិលមិញ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ១៨ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី ឆ្លងកាត់ម៉ាឡេស៊ីមុននឹងមកដល់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា។ ក្រសួងសុខាភិបាលបន្តថា កន្លងមកអ្នកឆ្លងកូវីដ១៩ដែលរកឃើញឆ្លងក្នុងដំណាក់កាលទី១ ធ្លាប់ត្រូវបានព្យាបាលជាសះស្បើយអស់ម្ដងរួចមកហើយកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែក្រោយមកក៏មានករណីរកឃើញឆ្លងថ្មីៗបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកដំណើរការជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីឡើងវិញ។ ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីកុំឲ្យមានការចម្លងថ្មីបន្តទៀតទាំងការនាំចូលពីខាងក្រៅ និងការចម្លងនៅខាងក្នុង ដោយពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះឡើយ៕ © 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed […] The post កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំងអស់ ក្នុងដំណាក់កាលទី២ appeared first on The Cambodia Daily Khmer. Read more