លោក កឹម សុខា៖ មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមានតម្លៃ
newsare.net
លោក កឹម សុខា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ តុលានេះ បានបង្ហាញរូបភាពជាច្លោក កឹម សុខា៖ មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមានតម្លៃ
លោក កឹម សុខា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ តុលានេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលរៀបរាប់ពីសកម្មភាពរបស់លោកក្នុងជំនួបជាមួយបណ្តាអង្គទូតបរទេសនានា ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន រួមនឹងសកម្មភាពរបស់លោកក្នុងការចុះទៅចែកអំណោយដល់ជនរងគ្រោះក្នុងគ្រោះទឹកជំនន់នារយៈពេលចុងក្រោយនេះ។ អមដោយសំណេរថ្លែងអំណរគុណ លោក កឹម សុខា ក៏បានលើកយកសុភាសិតខ្មែរមួយឃ្លាមកបង្ហាញថា «មាសទឹកដប់ ទោះបីគេទម្លាក់ក្នុងភក់ជ្រាំ ក៏នៅតែមាសទឹកដប់ នៅតែមានតម្លៃដដែល»។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទក្បត់ជាតិ និងកំពុងស្ថិតនៅក្នុងបំរាមរបស់តុលាការកម្ពុជា។ Read more