Cambodia



Julian Assange to request political asylum in France

Julian Assange, the founder of WikiLeaks, intends to ask France a political asylum, his attorney Juan Branco said in the France Info radio live.

"I think France should be conscientious about this issue and offer Assange political asylum," the la

ជំងឺ​គ្មានកូន ក្លាយ​ជាអាទិភាព​នៃ​សុខភាព​សាធារណៈ​ពិភពលោក

នៅ​ថ្ងៃ​សុក្រ​ទី​២៨​វិច្ឆិកា២០២៥ ជា​លើក​ទីមួយ អង្គការសុខភាពពិភពលោក បាន​ចេញ​ផ្សាយ​សេចក្តី

ជំងឺ​គ្មានកូន ក្លាយ​ជាអាទិភាព​នៃ​សុខភាព​សាធារណៈ​ពិភពលោក

នៅ​ថ្ងៃ​សុក្រ​ទី​២៨​វិច្ឆិកា២០២៥ ជា​លើក​ទីមួយ អង្គការសុខភាពពិភពលោក បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​ពិភពលោក ទាក់ទង​នឹង​ជំងឺ​អារ (គ្មាន​កូន) ដែល​កើត​មាន​លើ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ នៅ​លើ​ភពផែនដី។ ហេតុ​អ្វី​អង្គការ​សុខភាព​ចេញ​សេចក្តី​ណែនាំ​នៅពេល​នេះ? តើ​សេចក្តី​ណែនាំ​មាន​ខ្លឹមសារ​និង​កម្មវត្ថុ​យ៉ាងណា?

ជ័យលាភី​ណូបែល​សន្តិភាព​អវត្តមាន​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ ដោយ​មក​មិន​ទាន់

រស់​ដោយ​លាក់​ខ្លួន​ក្នុង​ប្រទេស​ឯង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ប្រមុខ​បក្ស​ប្រឆាំង​​ន

ជ័យលាភី​ណូបែល​សន្តិភាព​អវត្តមាន​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ ដោយ​មក​មិន​ទាន់

រស់​ដោយ​លាក់​ខ្លួន​ក្នុង​ប្រទេស​ឯង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ប្រមុខ​បក្ស​ប្រឆាំង​​នៅ​​វ៉េណេស៊ុយអេឡា មិន​អាចមក​​​ទទួលរង្វាន់​ណូបែល​សន្តិភាព ដោយ​ផ្ទាល់​ដៃ​ នៅ​ទីក្រុង​អូស្លូប្រទេស​ន័រវែស នា​ថ្ងៃ​ពុធ​ទី ១០​ធ្នូ​២០២៥​នេះ​បាន​ទេ។ ​គណៈកម្មការ​ណូបែល បាន​ប្រគល់​ពាន​ទៅ​ឱ្យ​កូន​ស្រីដែល​​​មក​ទទួល​ជំនួស និង​បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ លាលែង​ចេញ​ពីតំណែង។

សំឡេងគ្រាប់តាមព្រំដែន កាន់តែរន្ថាន់ ជនស៊ីវិល​ កាន់តែបារម្ភពីសុវត្ថិភាព

គិតត្រឹមថ្ងៃទី១០ធ្នូនេះ យោងតាមក្រសួងការពារជាតិ ចំនួនជនស៊ីវិលកម្ពុជាដែលស្លាប់ដោយការវាយប្

សំឡេងគ្រាប់តាមព្រំដែន កាន់តែរន្ថាន់ ជនស៊ីវិល​ កាន់តែបារម្ភពីសុវត្ថិភាព

គិតត្រឹមថ្ងៃទី១០ធ្នូនេះ យោងតាមក្រសួងការពារជាតិ ចំនួនជនស៊ីវិលកម្ពុជាដែលស្លាប់ដោយការវាយប្រហាររបស់ថៃកើនឡើងដល់ ៩នាក់ (ទារក ១នាក់) និងរងរបួស ៤៦នាក់។ ដោយឡែក ពលរដ្ឋស៊ីវិលកម្ពុជាវិញសរុប ១២៧ ១៣៣នាក់ បានរត់ភៀសសឹកចេញពីតំបន់គ្រោះថ្នាក់ ក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។ បើតាមក្រសួងការពារជាតិដដែល គិតត្រឹមវេលាម៉ោង ១២៖០០ ថ្ងៃទី១០ធ្នូនេះ ជនភៀសសឹក ដែលជម្លៀសចេញច្រើនជាងគេ គឺនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕

សង្គ្រាមអ៊ុយក្រែន៖ លោក ត្រាំ​ ថា​ ធម្មតា អ្នក​ខ្លាំងរមែងមាន​ប្រៀប

ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ​បាន​បញ្ចេញ​ការ​យល់

សង្គ្រាមអ៊ុយក្រែន៖ លោក ត្រាំ​ ថា​ ធម្មតា អ្នក​ខ្លាំងរមែងមាន​ប្រៀប

ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ​បាន​បញ្ចេញ​ការ​យល់ឃើញជាថ្មី ថា រុស្ស៊ី​ ជាប្រទេស​ធំ និង​ខ្លាំងក្លា។ ជា​ទូទៅ​ អ្នក​ខ្លាំង ច្រើនតែ​មា​នប្រៀបក្នុង​ការ​ចរចា​​។ នេះបើតាមខ្លឹមសារ​​ប្រសាសន៍​របស់​ចៅហ្វាយ​សេតវិមាន ដែលបានផ្តល់​បទសម្ភាស​ឲ្យ​កាសែត​អនឡាញ Politico។​  

របប​សឹក​ភូមា​ស្វែង​តាម​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​នឹង​ការ​បោះឆ្នោត

របប​សឹក​ភូមា​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​ ១០​ធ្នូ តាម​ចាប់​ខ្លួន​សកម្មជន​១០​នាក់ ដែល​បាន​ធ

របប​សឹក​ភូមា​ស្វែង​តាម​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​នឹង​ការ​បោះឆ្នោត

របប​សឹក​ភូមា​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​ ១០​ធ្នូ តាម​ចាប់​ខ្លួន​សកម្មជន​១០​នាក់ ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត។​ បើ​តាម​ច្បាប់​ភូមា ​អ្នក​ប្រឆាំង​នឹង​ការ​រៀប​ចំ​បោះឆ្នោត​អាច​ជាប់​ទោស​រហូត​ដល់​១០​ឆ្នាំ។

ពល​រដ្ឋ​ខ្មែរស្កេក​ស្កះ​​នាំ​គ្នា​ផ្តល់​ជំនួយ​ដល់​កង​ទ័ព​ និង​ជន​ភៀស​សឹក​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ

ខណៈកង​ទ័ពជួរ​​មុខ​កម្ពុជា​​កំពុង​ប្រយុទ្ធ​តតាំងជាមួយ​​យោធាថៃ​ ​អ្នកនៅសមរភូមិក្រោយ​ដែលមក

ពល​រដ្ឋ​ខ្មែរស្កេក​ស្កះ​​នាំ​គ្នា​ផ្តល់​ជំនួយ​ដល់​កង​ទ័ព​ និង​ជន​ភៀស​សឹក​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ

ខណៈកង​ទ័ពជួរ​​មុខ​កម្ពុជា​​កំពុង​ប្រយុទ្ធ​តតាំងជាមួយ​​យោធាថៃ​ ​អ្នកនៅសមរភូមិក្រោយ​ដែលមក​ពីគ្រប់មជ្ឈដ្ឋាន​ នាំគ្នាទៅកន្លែង​បរិច្ចា​គជំនួយភ្លូកទឹកភ្លូកដី សម្រាប់ជនភៀសសឹក និងកងទ័ព​​​។ ជាក់ស្តែងនៅថ្ងៃទី​១០ធ្នូនេះ ​​នៅរាជធានីភ្នំពេញ ​តំបន់បឹងកក់ ​​​​មនុស្សជាច្រើននាំគ្នា​សម្រុកយក​ជំនួយជាលុយកាក់​ ម្ហូបអាហារក្រៀម និងសម្ភារៈប្រើប្រាស់​ច្រើនប្រភេទ​​។ អ្នករៀបចំកម្មវិធី​ទទួលជំនួយនេះ បានអះអាងថា ជំនួយដែលមកឥតដាច់ពីពលរដ្ឋនេះ នឹងបានទៅដល់ដៃ​​កងទ័ពជួរមុខ និងជនភៀសសឹក​។ ពីតំបន់បឹង​កក់​ រាជ​ធានី​ភ្នំពេញ​ សូម​លោក​អ្នក​នាង​ទស្សនា​បទ​យកការណ៍​របស់​ សើ​ ដាវី៖​

អាជ្ញាធរជាតិព្រះវិហារ ពុំទាន់អាចវាយតម្លៃផលខូចខាតនៃតំបន់ប្រាសាទព្រះវិហារ ខណៈស្ថានការណ៍នៅក្តៅ

អាជ្ញាធរជាតិព្រះវិហារបានអះអាងថា ក្រុមការងារជំនាញពុំទាន់អាចវាយតម្លៃពីផលខូចខាត នៃតំបន់ប្រ

អាជ្ញាធរជាតិព្រះវិហារ ពុំទាន់អាចវាយតម្លៃផលខូចខាតនៃតំបន់ប្រាសាទព្រះវិហារ ខណៈស្ថានការណ៍នៅក្តៅ

អាជ្ញាធរជាតិព្រះវិហារបានអះអាងថា ក្រុមការងារជំនាញពុំទាន់អាចវាយតម្លៃពីផលខូចខាត នៃតំបន់ប្រាសាទព្រះវិហារទាំងមូលបាននៅឡើយទេ ដោយ​ត្រឹមបញ្ជាក់​ថា តំបន់ប្រាសាទព្រះវិហាររងការខូចខាតធ្ងន់ធ្ងរ។ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥​ថា ដោយសារតែស្ថានការណ៍​កំពុងក្តៅខ្លាំង អាជ្ញាធរមិនទាន់ហ៊ានឡើងទៅវាយតម្លៃជារួមបាននៅឡើយទេ ដោយរងចាំស្ថានការស្ងប់ស្ងាត់សិន។ តាមលោក គង់ ពុទ្ធិការ ក្នុងពេលនេះ ​នៅតំបន់ប្រាសាទព្រះវិហារ មាននគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលព្រំដែន នៅបន្តយាមកាម ខណៈហេតុការណ៍កន្លងមក ពុំបណ្តាលឱ្យមានអ្នករងរបួសឡើយ។

ធនាគារជាតិបន្តដាក់ចេញវិធានការ សម្រាលបន្ទុកយោធិន និងពលរដ្ឋរងគ្រោះដោយសារសង្គ្រាម

ធនាគារជាតិកម្ពុជា បានប្រកាសចេញនូវវិធានការជួយសម្រាលបន្ទុកដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោ

ធនាគារជាតិបន្តដាក់ចេញវិធានការ សម្រាលបន្ទុកយោធិន និងពលរដ្ឋរងគ្រោះដោយសារសង្គ្រាម

ធនាគារជាតិកម្ពុជា បានប្រកាសចេញនូវវិធានការជួយសម្រាលបន្ទុកដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិកម្ពុជា​ថា នេះជាវិធានការដើម្បីបង្ហាញពីសាមគ្គីភាព មនុស្សធម៌ និងឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងពលរដ្ឋរងគ្រោះ ព្រោះតែសង្គ្រាមឈ្លានពានរបស់ថៃ។ 

សង្គ្រាមព្រំដែនខ្មែរ-ថៃ៖ តើគួរផ្តល់ការគាំពារអ្វីខ្លះដល់ជនភៀសសឹកខ្មែរ?

នៅ​ថ្ងៃទី​១០ ខែ​ធ្នូ​នេះ ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​បាន​ចេញ​វិធាន​ការ​ជួយ​សម្រាល​បន្ទុក​ដ

សង្គ្រាមព្រំដែនខ្មែរ-ថៃ៖ តើគួរផ្តល់ការគាំពារអ្វីខ្លះដល់ជនភៀសសឹកខ្មែរ?

នៅ​ថ្ងៃទី​១០ ខែ​ធ្នូ​នេះ ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​បាន​ចេញ​វិធាន​ការ​ជួយ​សម្រាល​បន្ទុក​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។​ វិធាន​ការ​នេះ​ត្រូវ​បាន​ដាក់​ចេញ ​បន្ទាប់​ពី​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​មក​លើ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​។​ ជា​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ និង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទៅ​ដល់​ជន​ស៊ី​វិល​។​ ជន​ស៊ីវិល​ដែល​បាន​ និង​កំពុង​រត់​ភៀស​សឹក​ កើន​ឡើង​ដល់​ជិត​ ១៣​ម៉ឺន​នាក់ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ខែ​ធ្នូ​។ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​លើក​ឡើងថា​ កម្ពុជា​គួរ​បន្ត​គាំ​ពារ​ជន​ភៀស​សឹក​ក្នុង​រយៈ​ពេល​វែង​ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​ស្រុះគ្នា​ផ្តល់​ជំនួយ​មនុស្ស​ធម៌​។

តើកម្ពុជាដល់ពេលប្តឹងថៃទៅតុលាការអន្តរជាតិ ឬនៅ ខណៈដែលថៃបង្ករឿងជាថ្មី?

ថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរចាប់តាំងពីថ្ងៃទី

តើកម្ពុជាដល់ពេលប្តឹងថៃទៅតុលាការអន្តរជាតិ ឬនៅ ខណៈដែលថៃបង្ករឿងជាថ្មី?

ថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក។​ កម្ពុជាបានចោទថៃថាជាការបង្កហេតុដោយបំពានទៅលើកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ និងច្បាប់អន្តរជាតិ។ ជុំវិញការផ្ទុះការវាយប្រយុទ្ធគ្នាជាថ្មីរវាងកងទ័ពថៃ-កម្ពុជា អ្នកឃ្លាំមើលសង្គមកម្ពុជាភាគច្រើនយល់ឃើញថា វាគួរដល់ពេល ដែលកម្ពុជាត្រូវពន្លឿនការប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីបញ្ឈប់ភាពគឃ្លើនរបស់ភាគីថៃ។

សង្គ្រាមព្រំដែនខ្មែរ-ថៃ៖ លោក អាន់វ៉ា ទូរស័ព្ទមកមេដឹកនាំកម្ពុជា-ថៃ តែពុំទាន់មានលទ្ធផល

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា​ អ៊ីប្រ៉ាហ៊ីម នៅថ្ងៃទី៩ ​ខែធ្នូ ឆ្នាំ២០២៥ បានហៅទូរស័ព្ទ

សង្គ្រាមព្រំដែនខ្មែរ-ថៃ៖ លោក អាន់វ៉ា ទូរស័ព្ទមកមេដឹកនាំកម្ពុជា-ថៃ តែពុំទាន់មានលទ្ធផល

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា​ អ៊ីប្រ៉ាហ៊ីម នៅថ្ងៃទី៩ ​ខែធ្នូ ឆ្នាំ២០២៥ បានហៅទូរស័ព្ទមកនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ក្រោយហេតុការណ៍ផ្ទុះអាវុធទ្រង់ទ្រាយធំជាថ្មី​​ នៅតាមព្រំដែននៃប្រទេសទាំងពីរ។ ទោះ​បីជា​មិនទាន់មានលទ្ធផលក្តី តែម៉ាឡេស៊ីបានអះអាងពីការគាំទ្រកិច្ចសន្ទនាដោយសុវត្ថិភាព ការដំណោះស្រាយ​ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់​ដើម្បីរក្សាស្ថិរភាព និងសុវត្ថិភាពនៃតំបន់អាស៊ាន។ 

កូរ៉េខាងត្បូង​និង​ជប៉ុន ​ពង្រាយ​យន្តហោះចម្បាំង​ជាបន្ទាន់ ក្រោយសមយុទ្ធ​​​រុស្ស៊ី​និងចិន

រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​តូក្យូ បា​នប្រកាស​ព្រមៗគ្នា ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង ​រៀងៗ

កូរ៉េខាងត្បូង​និង​ជប៉ុន ​ពង្រាយ​យន្តហោះចម្បាំង​ជាបន្ទាន់ ក្រោយសមយុទ្ធ​​​រុស្ស៊ី​និងចិន

រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​តូក្យូ បា​នប្រកាស​ព្រមៗគ្នា ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង ​រៀងៗខ្លួន និង​ជាបន្ទាន់ បន្ទាប់ពី រុស្ស៊ី​និង​ចិន ធ្វើ​សមយុទ្ធ​រួមគ្នា ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង ហោះនៅ​លើដែន​អាកាសនៃ​សមុទ្រ​អន្តរជាតិ។  ក្នុងសប្តាហ៍​នេះ រដ្ឋាភិបា​លក្រុង​តូក្យូ បាន​កោះហៅ​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន ​ទៅសួរ​ដេញដោល​ បន្ទាប់​​ពី​ហេតុការណ៍​ប្រឈមមុខ​ដាក់​គ្នា​រវាង​យន្តហោះ​ចម្បាំង​ចិន​និង​ជប៉ុន។​ ​

អាមេរិក និងចិន អំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការបាញ់ប្រហារគ្នា ក្រោយផ្ទុះអាវុធជាថ្មីនៅព្រំដែន

សហរដ្ឋអាមេរិក និងចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ផ្ទុះអាវុធជាថ្មីនៅតាមត

អាមេរិក និងចិន អំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការបាញ់ប្រហារគ្នា ក្រោយផ្ទុះអាវុធជាថ្មីនៅព្រំដែន

សហរដ្ឋអាមេរិក និងចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ផ្ទុះអាវុធជាថ្មីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ មហាអំណាចពិភពលោកទាំង២ ជំរុញឲ្យភាគីជម្លោះទាំងពីរ កម្ពុជា និងថៃ បញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ និងរក្សាភាពអត់ធ្មត់ ហើយក៏ត្រូវធានាសុវត្ថិភាពជូនជនស៊ីវិលនៅតំបន់ព្រំដែន។ ដោយឡែកចៅហ្វាយសេតវិមានអាមេរិក ក៏គ្រោងហៅទូរស័ព្ទមកមេដឹកនាំកម្ពុជា-ថៃផងដែរ។ 

លោក វ៉ាត់ ចំរើន៖ អាស៊ានគោរពការសម្រេចរបស់កម្ពុជាក្នុងការដកខ្លួនពីស៊ីហ្គេមនៅថៃ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានសម្រេចដកខ្លួនជាផ្លូវការពីការប្រកួតកីឡាស៊ី

លោក វ៉ាត់ ចំរើន៖ អាស៊ានគោរពការសម្រេចរបស់កម្ពុជាក្នុងការដកខ្លួនពីស៊ីហ្គេមនៅថៃ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាបានសម្រេចដកខ្លួនជាផ្លូវការពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រោយសាច់ញាតិរបស់កីឡាករ កីឡាការិនីសម្តែងនូវការព្រួយបារម្ភពីសុវត្ថិភាព។ ជាការព្រួយបារម្ភ ខណៈកម្ពុជា និងថៃកំពុងប្រយុទ្ធគ្នា ដោយប្រដាប់អាវុធនៅតាមព្រំដែននៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ពីទីក្រុងបាងកកប្រទេសថៃ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានប្រតិភូកីឡាកម្ពុជាបានបញ្ជាក់ថា ក្រៅពីហេតុផលសុវត្ថិភាព អត្តពលិកកម្ពុជាមិនបានរងនូវការគម្រាមកំហែងអ្វីផ្សេងទៀតទេ ខណៈកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡា តាមរយៈការចូលរួមកិច្ចប្រជុំនានា និងពិធីបើកកីឡាស៊ីហ្គេមលើកទី៣៣៕

Google ជាប់​អង្កេត​អឺរ៉ុប ​ជុំ​វិញ​ការ​ប្រើកម្មវិធី​បញ្ញា​សិប្បនិម្មិត​ល្មើស​ច្បាប់

សហភាពអឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី​៩​ធ្នូ ២០២៥ បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​អា

Google ជាប់​អង្កេត​អឺរ៉ុប ​ជុំ​វិញ​ការ​ប្រើកម្មវិធី​បញ្ញា​សិប្បនិម្មិត​ល្មើស​ច្បាប់

សហភាពអឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី​៩​ធ្នូ ២០២៥ បើក​អង្កេត​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាមេរិក​​Google ចំពោះករណី​ប្រើ​ប្រាស់​ទិន្នន័យ​អនឡាញ ដោយប្រើ​​កម្មវិធី​បញ្ញាសិប្បនិម្មិត​​ រំលោភ​​លើ​សិទ្ធិ​​អ្នកនិពន្ធ​និង​អ្នក​​បង្កើតទិន្នន័យ។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​Google ការអង្កេត​អឺរ៉ុប​ជា​ហានិភ័យ​បន្ទុច​បង្អាក់​​នវានុវត្តន៍ក្នុង​ទី​ផ្សារដ៏​​មហាប្រកួត​ប្រជែង​បំផុត។

លោក ត្រាំ ផ្តល់ភ្លើងខៀវឲ្យនាំចេញ បន្ទះ ​Nvidia ទៅចិន

ក្រោយ​ពីរដ្ឋាភិបាល​​អាមេរិក​ហាម​ឃាត់​ជាច្រើន​ឆ្នាំ ទីបំផុតទៅ លោកប្រធានាធិបតី ដូណាល់ ត្រា

លោក ត្រាំ ផ្តល់ភ្លើងខៀវឲ្យនាំចេញ បន្ទះ ​Nvidia ទៅចិន

ក្រោយ​ពីរដ្ឋាភិបាល​​អាមេរិក​ហាម​ឃាត់​ជាច្រើន​ឆ្នាំ ទីបំផុតទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេច​បើកភ្លើងខៀវ ឲ្យ​នាំចេញ​ឧបករណ៍បន្ទះសឺមឺកុងឌុចទ័រ អ៊ីនវីឌា (Nvidia) ទៅកាន់​​ប្រទេស​ចិន។ ការ​អនុញ្ញាតថ្មី​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​លោក ត្រាំ ចរចា​ជាមួយ​​ប្រមុខរដ្ឋ​ចិន ស៊ី ជីន​ពីង។ ក្នុងការ​នាំចេញ​បន្ទះសឺមឺកុងឌុចទ័រ នេះ​ ​ ​ក្រុម​ហ៊ុនអាមេរិក​អ៊ីនវីឌា ត្រូវ​បង់​ថ្លៃ ២៥%​ នៃ​ប្រាក់​ចំណេញ​ ឲ្យ​ទៅរដ្ឋាភិបា​លក្រុង​វ៉ាស៊ីនតោន​។​ ​

ពលរដ្ឋតាមបន្ទាត់ព្រំដែន សម្រុកចាកចេញពីផ្ទះសម្បែង ទៅរកទីទួលសុវត្ថិភាព

ក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរាប់ពាន់នាក់បន្តសម្រុកភៀសខ្លួនរកទីទួលសុវត្ថិភាព ដោយសា

ពលរដ្ឋតាមបន្ទាត់ព្រំដែន សម្រុកចាកចេញពីផ្ទះសម្បែង ទៅរកទីទួលសុវត្ថិភាព

ក្នុងខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរាប់ពាន់នាក់បន្តសម្រុកភៀសខ្លួនរកទីទួលសុវត្ថិភាព ដោយសារការបាញ់គ្រាប់ផ្លោងរបស់ទាហានថៃមកលើទឹកដីកម្ពុជា។ ថ្ងៃអង្គារ ទី៩ខែធ្នូនេះ ជាថ្ងៃទី៣ ដែលពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់អូរជ្រៅ និងក្រុងប៉ោយប៉ែត បន្តសម្រុកចាកចេញពីផ្ទះសម្បែង។ មកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងសស្រាក់ដៃរៀបចំជំរំបណ្តោះអាសន្ន ក្នុងស្រុកមង្គលបុរី ដើម្បីទទួលពលរដ្ឋភៀសសឹក។ ពីខេត្តបន្ទាយមានជ័យ យើងទស្សនាបទយកការណ៍រៀបចំដោយ ជួប នរក្សា៖

តើប្រតិកម្មពីសហគមន៍អន្តរជាតិមានឥទ្ធិពលបញ្ចប់ជម្លោះខ្មែរ-ថៃ ដែរឬទេ?

ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃ

តើប្រតិកម្មពីសហគមន៍អន្តរជាតិមានឥទ្ធិពលបញ្ចប់ជម្លោះខ្មែរ-ថៃ ដែរឬទេ?

ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី៨ ខែធ្នូម្សិលមិញ បណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់។ ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេស និងសហគមន៍អន្តរជាតិទាំងនោះ បានផ្តោតទៅលើការអំពាវនាវឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធ និងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងគោរពច្បាប់អន្តរជាតិ។ ជុំវិញបញ្ហានេះ អ្នកតាមដាននយោបាយកម្ពុជាខ្លះ ហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងខ្លះទៀតនៅបន្តមើលឃើញច្រកចេញ ក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញ។

សាធារណរដ្ឋឆែក​មាន​នាយករដ្ឋមន្ត្រី​ជា​អ្នក​ត្រាំ​និយម​និង​មិនចង់​ជួយ​អ៊ុយក្រែន

ពីរ​ខែ​ក្រោយ​ការ​បោះឆ្នោត​សភា សាធារណរដ្ឋ​ឆែក​បាន​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃអង្

សាធារណរដ្ឋឆែក​មាន​នាយករដ្ឋមន្ត្រី​ជា​អ្នក​ត្រាំ​និយម​និង​មិនចង់​ជួយ​អ៊ុយក្រែន

ពីរ​ខែ​ក្រោយ​ការ​បោះឆ្នោត​សភា សាធារណរដ្ឋ​ឆែក​បាន​រក​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃអង្គារ​ទី​៩​ធ្នូ​២០២៥ គឺលោក​មហាសេដ្ឋី​ អង់ដ្រេ បាប៊ីស។ ការ​វិល​ត្រលប់​មក​កាន់​អំណាច​របស់​លោក បាប៊ីស អាច​នឹង​ធ្វើ​ឱ្យសហភាព​​អឺរ៉ុប​​ជួប​ការ​លំបាកមួយ​កំរិត​ទៀត ​ក្នុង​ការ​សម្រេច​ការងារ​រួម ជា​ពិសេស​ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​។

អង្គ​ការ​អន្តរ​ជាតិ​អះអាង​ពី​ការ​បន្តតាម​ដាន​ស្ថាន​ភាព​​​​កុមារ​​តាមតំបន់ព្រំ​ដែន​កម្ពុជា-ថៃ

​​​គ្រឹះស្ថានសិក្សាកម្ពុជា​ក្នុងខេត្តចំនួន៥ ដែលជាប់ព្រំដែនថៃ ​​ត្រូវបិទទ្វារ​​​​​ និងធ្វ

អង្គ​ការ​អន្តរ​ជាតិ​អះអាង​ពី​ការ​បន្តតាម​ដាន​ស្ថាន​ភាព​​​​កុមារ​​តាមតំបន់ព្រំ​ដែន​កម្ពុជា-ថៃ

​​​គ្រឹះស្ថានសិក្សាកម្ពុជា​ក្នុងខេត្តចំនួន៥ ដែលជាប់ព្រំដែនថៃ ​​ត្រូវបិទទ្វារ​​​​​ និងធ្វើឱ្យប៉ះពាល់​ដល់សិស្សជិត​ ១៣ម៉ឺននាក់ គិតត្រឹមព្រឹកថ្ងៃទី​៩ធ្នូនេះ។ ក្រោយហេតុ​ការ​ណ៍​ផ្ទុះ​អាវុធ​សា​រ​ជា​ថ្មីពី​សំណាក់​យោធា​ថៃ អង្គ​ការអន្តរ​ជាតិ ដែលធ្វើការ​​លើ​កិច្ច​គាំ​ពារ​កុមារ​ រាប់​ចាប់​តាំង​ពី​អង្គ​ការ​ទស្សនៈពិភពលោក និង​អង្គការ​យូ​នី​សេហ្វ​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែង​ការណ៍ព្រមគ្នា ស្តី​ពីការ​ព្រួយ​បារម្ភ​ចំពោះ​ជន​ស៊ី​វិល ពិសេស​កុមារដែល​រស់​​នៅ​តាម​តំបន់​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ។​ សម្រាប់​អង្គការ​អន្តរជាតិ​ទាំង​២ ការ​វាយតម្លៃនៃ​តម្រូវការបន្ទាន់គឺជារឿងចាំបាច់​​ ដើម្បី​ជួយ​គាំទ្រ​ដល់​កុមារ​រង​គ្រោះ​ ក្នុងហេតុការណ៍សង្គ្រាមជាថ្មីនេះ។

តុល្យការបឋម​៖ ​គ្រាប់ផ្លោង​​ថៃបង្ក​សោកនាដកម្ម និងផលប៉ះពាល់ច្រើនលើកម្ពុជា

គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរចំនួន៧ នាក់បានស្លាប់ ក្នុងហេតុការណ៍វាយប្រហ

តុល្យការបឋម​៖ ​គ្រាប់ផ្លោង​​ថៃបង្ក​សោកនាដកម្ម និងផលប៉ះពាល់ច្រើនលើកម្ពុជា

គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរចំនួន៧ នាក់បានស្លាប់ ក្នុងហេតុការណ៍វាយប្រហារជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ក្រៅពីមានមនុស្សស្លាប់​ ក៏មានដែរ អ្នករងរបួស​ប្រមាណ ២០នាក់ ខណៈផ្ទះសំបែងរបស់ពលរដ្ឋ អគារក្រុមហ៊ុនឯកជន សាលារៀន និងផ្លូវសាធារណៈជាច្រើន​ត្រូវបានបំផ្លិចបំផ្លាញ​ដោយសារគ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ F-16 របស់យោធាថៃ។ 

ក្រសួងការពារជាតិ៖ ថៃមិនបង្អង់ដៃវាយប្រហារកម្ពុជាសោះឡើយ

តាមការធ្វើបច្ចុប្បន្នភាពស្តីពី​ការផ្ទុះអាវុធនៅព្រំដែនជាមួយថៃរបស់​ក្រសួងការពារជាតិកម្ពុ

ក្រសួងការពារជាតិ៖ ថៃមិនបង្អង់ដៃវាយប្រហារកម្ពុជាសោះឡើយ

តាមការធ្វើបច្ចុប្បន្នភាពស្តីពី​ការផ្ទុះអាវុធនៅព្រំដែនជាមួយថៃរបស់​ក្រសួងការពារជាតិកម្ពុជា វេលាម៉ោង១១៖០០ ​ថ្ងៃទី​៩ធ្នូនេះ យោធាថៃមិនបានបន្ធូរដៃវាយសង្គ្រប់លើកម្ពុជានោះឡើយ។ ពោលគឺ យោធាថៃបានប្រើសព្វាវុធ​ធន់ធ្ងន់​បាញ់ប្រហារ​កម្ពុជា​ឥតដាច់នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង​០៥:២៥នាទី។ តាមក្រសួងការពារជាតិ​ យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ភូមិសាស្ត្រភ្នំត្រង៉ោល រួចបានបើកការបាញ់ផ្សែងពុលមកលើតំបន់នោះ។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃនៅបន្តវាយប្រហារកម្ពុជា ហើយបានវាយកម្ទេចប្រាសាទខ្មែរ

ថៃនៅបន្តវាយប្រហារមកលើកម្ពុជា នៅតាមទីតាំងជាច្រើននៅបណ្តោយព្រំដែនកម្ពុជា និងថៃ។ នេះបើតាមការ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃនៅបន្តវាយប្រហារកម្ពុជា ហើយបានវាយកម្ទេចប្រាសាទខ្មែរ

ថៃនៅបន្តវាយប្រហារមកលើកម្ពុជា នៅតាមទីតាំងជាច្រើននៅបណ្តោយព្រំដែនកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់​អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី​ សុជាតា នៅក្នុងស​ន្និសីទព័ត៌មានមួយនារសៀលថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិបានហៅទង្វើ​ទាហានថៃថាជាទង្វើ​គ្មានសីលធម៌ជាមនុស្សជាតិ ដែល​វាយកម្ទេចប្រាសាទបុរាណខ្មែរ និងវាយ​ប្រហារសម្តៅលើជនស៊ីវិល​។ តាមលោកស្រី​ ម៉ាលី សុជាតា ភាគីកម្ពុជាក៏​​បានកោះហៅអង្គទូតចំនួន ៣០ ដើម្បីផ្តល់បច្ចុប្បន្នភាពអំពីស្ថានភាពចុងក្រោយនៃការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា​ និងថៃ។

១ឆ្នាំ អ្នក​កាសែតលើពិភពលោក ​ស្លាប់​ ៦៧ នាក់ ​ពាក់កណ្តាល​ស្លាប់​នៅ​​ហ្កាហ្សា

រយៈ​ពេល​ពេញ​១ឆ្នាំ​មកនេះ អ្នកសារព័ត៌មាន​លើ​ពិភពលោក បាត់បង់ជីវិត ចំនួន ៦៧ នាក់។ ​ក្នុង​នោះ ​

១ឆ្នាំ អ្នក​កាសែតលើពិភពលោក ​ស្លាប់​ ៦៧ នាក់ ​ពាក់កណ្តាល​ស្លាប់​នៅ​​ហ្កាហ្សា

រយៈ​ពេល​ពេញ​១ឆ្នាំ​មកនេះ អ្នកសារព័ត៌មាន​លើ​ពិភពលោក បាត់បង់ជីវិត ចំនួន ៦៧ នាក់។ ​ក្នុង​នោះ ​ជិត​ពាក់កណ្តាល បាន​ស្លាប់​​​​ក្នុងសង្គ្រាមហ្កាហ្សា ក្រោមគ្រាប់ប្លោង របស់​កងទ័ព​អ៊ីស្រាអែល។ នេះបើតាម​ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ដែល​ចេញ​ផ្សាយ​របាយការណ៍​ថ្មី នៅ​ថ្ងៃ​អង្គារ ទី​៩ធ្នូ​ ដោយ​សង្កត់ធ្ងន់ថា ចំនួន​អ្នក​កាសែត​ស្លាប់​​ កើនឡើងច្រើន​​ខ្លាំង ព្រោះតែការ​​រីករាលដាលជម្លោះប្រដាប់អាវុធ​ និង​ឧក្រិដ្ឋកម្ម​។​  

សហគមន៍អន្តរជាតិចេញសេចក្តីថ្លែងការណ៍បារម្ភពីការផ្ទុះសង្គ្រាមជាថ្មីនៅព្រំដែនកម្ពុជា-ថៃ

បន្ទាប់ពីផ្ទុះ​ការវាយប្រហារទ្រង់ទ្រាយ​ធំ​ជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ បណ្តាប្រទេសមួយចំន

សហគមន៍អន្តរជាតិចេញសេចក្តីថ្លែងការណ៍បារម្ភពីការផ្ទុះសង្គ្រាមជាថ្មីនៅព្រំដែនកម្ពុជា-ថៃ

បន្ទាប់ពីផ្ទុះ​ការវាយប្រហារទ្រង់ទ្រាយ​ធំ​ជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ បណ្តាប្រទេសមួយចំនួនជុំវិញបានចេញថ្លែងការណ៍ជាបន្ត​បន្ទាប់ ដោយជំរុញភាគីទាំង២ បន្ថយភាពតានតឹង។ ក្នុងន័យនេះ បណ្តាសហគមន៍អន្តរជាតិ បាន​អះអាងពីការបន្តតាមដានយ៉ាងជាប់លាប់នូវ​ស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ និងជំរុញឲ្យភាគីទាំង២ ងាកទៅ​អនុវត្ត​សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព។ 

អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​នេប៉ាល់​ ប្តឹង​​អតីត​រដ្ឋមន្ត្រីនិងឥស្សរជនជាន់ខ្ពស់ ​៥៥នាក់

នៅនេប៉ាល់ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ បាន​ដាក់ប្តឹង ក្រុម​អតីត​រដ្ឋមន្ត្រី និង​ឥស្សរជន​ជា

អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​នេប៉ាល់​ ប្តឹង​​អតីត​រដ្ឋមន្ត្រីនិងឥស្សរជនជាន់ខ្ពស់ ​៥៥នាក់

នៅនេប៉ាល់ អង្គភាព​ប្រឆាំងអំពើ​ពុករលួយ បាន​ដាក់ប្តឹង ក្រុម​អតីត​រដ្ឋមន្ត្រី និង​ឥស្សរជន​ជាន់​ខ្ពស់ សរុប ៥៥ នាក់ អំពី​បទ​ល្មើស​គៃបន្លំ​ហិរញ្ញវត្ថុ​។ ​​ពាក្យបណ្តឹង​ទៅកាន់​​តុលាការ  បាន​ចោទប្រកាន់ អតីតអ្នក​មុខអ្នក​ការ​នៃរដ្ឋាភិបាល​ចាស់​ ​ទាំង៥៥នាក់នោះ ថាបាន​​លួច​ដំឡើង​លុយ​​លើសនិង​ខុសខ្ទង់​ចំណាយ ចំនួន ៧៥ លាន​ដុល្លារ ក្នុងគម្រោង​សាងសង់​អាកាសយានដ្ឋានដែល​ទទួល​ជំនួយ​ពីចិន។​ ​

ប្រទេសសមាជិកអឺរ៉ុប យល់ស្របគ្នា​ពង្រឹងច្បាប់​​គ្រប់គ្រងអន្តោប្រវេសន៍​ខុសច្បាប់

ប្រទេសសមាជិកសហភាពអឺរ៉ុប​ បានផ្តល់ភ្លើងខៀវ កាលពីថ្ងៃចន្ទ​ទី ៨ធ្នូ ឈានទៅអនុម័តគម្រោង​​​ច្បា

ប្រទេសសមាជិកអឺរ៉ុប យល់ស្របគ្នា​ពង្រឹងច្បាប់​​គ្រប់គ្រងអន្តោប្រវេសន៍​ខុសច្បាប់

ប្រទេសសមាជិកសហភាពអឺរ៉ុប​ បានផ្តល់ភ្លើងខៀវ កាលពីថ្ងៃចន្ទ​ទី ៨ធ្នូ ឈានទៅអនុម័តគម្រោង​​​ច្បាប់ថ្មីចំនួន​៣ នៅក្នុងវិស័យ​គ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់​។ យោងតាមគម្រោងច្បាប់ថ្មី​ទាំងនេះ គឺ​សហភាពអឺរ៉ុប​ ចង់ពង្រឹង​ចាត់វិធានការ​តឹងតែងបំផុត ដើម្បីទប់​អន្តោប្រវេសន៍​ខុសច្បាប់ ឧទាហរណ៍ដូចជាតាមរយៈការ​ បង្កើតមណ្ឌល​​ឃុំខ្លួនបណ្តោះអាសន្ន​នៅក្រៅទឹកដីអឺរ៉ុប និងការចាប់បញ្ជូន​ទៅកាន់ប្រទេសផ្សេងក្រៅអឺរ៉ុបជាដើម។​

ជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិននៅតូក្យូ ទៅសួរដេញដោល ក្រោយប្រឈមគ្នារវាងយន្តហោះចម្បាំង នៅដែនសមុទ្រ

ជប៉ុន និង​ចិន ​កំពុងតែ​សង្គ្រឺតធ្មេញ​ដាក់គ្នា។ ​រដ្ឋាភិបាល​ជប៉ុន បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត

ជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិននៅតូក្យូ ទៅសួរដេញដោល ក្រោយប្រឈមគ្នារវាងយន្តហោះចម្បាំង នៅដែនសមុទ្រ

ជប៉ុន និង​ចិន ​កំពុងតែ​សង្គ្រឺតធ្មេញ​ដាក់គ្នា។ ​រដ្ឋាភិបាល​ជប៉ុន បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូក្យូ ទៅសួរ​ដេញដោល និង​បង្ហាញ​ក្តី​ខឹង​សម្បារ​ជាខ្លាំង​ ក្រោយ​ពី​យន្តហោះ​ចម្បាំង​របស់​ចិន​ បាន​បើក​សញ្ញាប្រុង​បាញ់​​តម្រង់យន្តហោះ​ចម្បាំង​ជប៉ុន  នៅក្បែរកោះអូគីណាវ៉ា។

ខួប១ឆ្នាំនៃការដួលរលំរបបផ្តាច់ការ​អាសាដ មេដឹកនាំថ្មីស៊ីរី អំពាវនាវ​ឲ្យ​មានការរួបរួមជាតិ

ថ្ងៃទី​៨ធ្នូនេះ គឺជាថ្ងៃគម្រប់ខួប​១ឆ្នាំ នៃការដួលរលំទៅនៃរបបផ្តាច់ការស៊ីរី បាស្ហា អាល់អាសា

ខួប១ឆ្នាំនៃការដួលរលំរបបផ្តាច់ការ​អាសាដ មេដឹកនាំថ្មីស៊ីរី អំពាវនាវ​ឲ្យ​មានការរួបរួមជាតិ

ថ្ងៃទី​៨ធ្នូនេះ គឺជាថ្ងៃគម្រប់ខួប​១ឆ្នាំ នៃការដួលរលំទៅនៃរបបផ្តាច់ការស៊ីរី បាស្ហា អាល់អាសាដ ដែល​បានធ្វើ​​សង្រ្គាម​​ស៊ីវីល សម្លាប់ប្រជាជនខ្លួនឯងអស់ជាង​១០ឆ្នាំ​។ ១ឆ្នាំមកនេះ ស៊ីរី​បានស្ងប់សង្គ្រាម​បន្តិចពិតមែន តែក៏​ស្ថិតនៅក្នុងស្ថានភាព​មួយ​ផុតស្រួយនៅឡើយ​ ទាំងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច​។ នៅក្នុងឱកាសខួប​១ឆ្នាំនេះ លោក អាម៉េដ អាល់ឆារ៉ា​ មេដឹកនាំថ្មីរបស់ស៊ីរី បានអំពាវនាវ​សុំ​ឲ្យ​មានការបង្រួបបង្រួមជាតិ ដើម្បីកសាងប្រទេសស៊ីរីឡើងវិញ​។

អង្គការក្រៅរដ្ឋាភិបាលដាក់តាំងបង្ហាញគំនូរសិល្បៈ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី

នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការន

អង្គការក្រៅរដ្ឋាភិបាលដាក់តាំងបង្ហាញគំនូរសិល្បៈ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី

នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ការរើសអើងលើស្ត្រី។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បណ្តាសិល្បករវ័យក្មេងចំនួន ៧ក្រុម មានឱកាសបង្ហាញស្នាដៃរៀងៗ​ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាអំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖នៅថ្ងៃសៅរ៍ទី៦ខែធ្នូ ព្រឹត្តិការណ៍សិល្បៈដើម្បីសមភាពយេនឌ័រ ត្រូវរៀបចំឡើងដោយគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ការរើសអើងលើស្ត្រី។ ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បណ្តាសិល្បករវ័យក្មេងចំនួន ៧ក្រុម មានឱកាសបង្ហាញស្នាដៃរៀងៗ​ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាអំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ សូមទស្សនាបទយកការណ៍របស់ ជួប នរក្សា៖

លោក ហ៊ុន សែន បញ្ចេញរូបភាពជិតស្និទ្ធ​​រវាងនាយករដ្ឋមន្ត្រីថៃ និងចៅហ្វាយខេត្តប៉ៃលិន បាន ស្រីមុំ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ចេញរូបថត និងឃ្លីបវី

លោក ហ៊ុន សែន បញ្ចេញរូបភាពជិតស្និទ្ធ​​រវាងនាយករដ្ឋមន្ត្រីថៃ និងចៅហ្វាយខេត្តប៉ៃលិន បាន ស្រីមុំ

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ចេញរូបថត និងឃ្លីបវីដេអូខ្លីៗ ដែលបង្ហាញពីវត្តមានរបស់ លោក អនុទិន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃនៅលើទឹកដីកម្ពុជា ដោយមានការអមដំណើរដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ តាមរយៈការបញ្ចេញរូបភាពនាយករដ្ឋមន្ត្រីថៃ និងភរិ​យាដូច្នេះ​​ លោក ហ៊ុន សែន ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃរូបនេះ គឺដើម្បីសន្លឹកឆ្នោត និងភ្លេចមិត្តភាព។

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការវាយប្រហារជាថ្មីរបស់ថៃ?

កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខ

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការវាយប្រហារជាថ្មីរបស់ថៃ?

កងទ័ពថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ និងបន្តបាញ់នៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ។ នេះជាការផ្ទុះអាវុធក្នុងទ្រង់ទ្រាយធំមួយ បន្ទាប់ពីភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព នៅទីក្រុងគួឡាឡាំពួ។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ការផ្ទុះអាវុធដាក់គ្នាម្តងទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាការបង្ហាញពីបរាជ័យក្នុងការអនុវត្ត សេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងប្រទេសទាំង២ ជាពិសេសសកម្មភាពរបស់ភាគីថៃចំពោះការមិនបានគោរពតាមអ្វីដែលបានព្រមព្រៀងគ្នា។ តើការវាយប្រហារជាថ្មីមកលើកម្ពុជានាពេលនេះ បង្ហាញឲ្យឃើញពីការជាន់ឈ្លីលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព? តើកម្ពុជាត្រូវឆ្លើយតបបែបណាចំពោះការផ្ទុះអាវុធជាថ្មី ការរំលោភកិច្ចព្រមព្រៀងគួឡាឡាំពួ ពីសំណាក់ប្រទេសថៃ?

Get more results via ClueGoal