អភិបាលក្រុងព្រះសីហនុ៖ ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋនិងមជ្ឈឹមថយចុះ តែបទល្មើសគ្រឿងញៀនកើនឡើង
newsare.net
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅអភិបាលក្រុងព្រះសីហនុ៖ ឆ្នាំ២០២០ បទល្មើសឧក្រិដ្ឋនិងមជ្ឈឹមថយចុះ តែបទល្មើសគ្រឿងញៀនកើនឡើង
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា បទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈឹមនៅខេត្តព្រះសីហនុនៅឆ្នាំ២០២០កន្លងទៅ មានការថយចុះ ក្នុងចំណោមបទល្មើសគ្រប់ប្រភេទសរុបជិត៣០០ករណី។ ដោយឡែក បទល្មើសគ្រឿងញៀន មានការកើនឡើង៧ករណី ធៀបទៅនឹងឆ្នាំ ២០១៩ ដោយឆ្នាំ២០១៩ មាន៤៨ករណី តែឆ្នាំ២០២០ បានកើនដល់៥៥ករណី។ លោក អ៊ី សុខឡេង បញ្ជាក់ថា ការធ្វើរដ្ឋបាលនៅខេត្តព្រះសីហនុ ខុសពីនៅភ្នំពេញ ដោយខេត្តព្រះសីហនុ ធ្វើរដ្ឋបាលតែនៅពេលព្រឹក ដោយសារជនប្រព្រឹត្តបទល្មើស សម្រាកនៅទីតាំងរបស់ពួកគេ និងងាយរកឃើញនូវវត្ថុតាងប្រព្រឹត្តបទល្មើសនានា។ Read more