លោក ហ៊ុន សែន បង្ហាញមោទកភាពថាសហប្រតិបត្តិការកម្ពុជា-ចិនកំពុងផ្តល់ផ្លែផ្កាជាច្រើន
newsare.net
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការរវាងកម្ពលោក ហ៊ុន សែន បង្ហាញមោទកភាពថាសហប្រតិបត្តិការកម្ពុជា-ចិនកំពុងផ្តល់ផ្លែផ្កាជាច្រើន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជាបានដែរ។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លាតសន្ធឹងទៅដល់ផ្លូវជាតិលេខ៤ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាប្រាក់កម្ចីពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ បុរសខ្លាំងកម្ពុជារូបនេះអះអាងថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ប៉ុន្តែទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីអនាគតរុងរឿងត្រចះត្រចង់របស់កម្ពុជា។ លោក ហ៊ុន សែន អះអាងថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជាបានឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។ ដូច្នេះ សមិទ្ធផលជាតិរបស់កម្ពុជាបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិរបស់រដ្ឋាភិបាលកម្ពុជាដោយឥតប្រកែកបាន។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចបានសម្ពោធផ្លូវជាបន្តបន្ទាប់ ស្របពេលដែលដំណើរការបោះឆ្នោតកាន់តែខិតជិតមកដល់ដែរនោះ។ លោក […] The post លោក ហ៊ុន សែន បង្ហាញមោទកភាពថាសហប្រតិបត្តិការកម្ពុជា-ចិនកំពុងផ្តល់ផ្លែផ្កាជាច្រើន appeared first on The Cambodia Daily Khmer. Read more