បទវិភាគ៖ តើសមាជិកបក្សប្រជាជនគាំទ្រការគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន ដែរឬទេ?
newsare.net
លោក ហ៊ុន សែន ធ្លាប់អួតថា ពលរដ្ឋខ្មែរគាំទ្រតែរូបលោក និងកូនរបស់លោក ក្នុងការគ្រប់គបទវិភាគ៖ តើសមាជិកបក្សប្រជាជនគាំទ្រការគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន ដែរឬទេ?
លោក ហ៊ុន សែន ធ្លាប់អួតថា ពលរដ្ឋខ្មែរគាំទ្រតែរូបលោក និងកូនរបស់លោក ក្នុងការគ្រប់គ្រងអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតប្រជែងយកមុខនាទី ឬអំណាចដោយវិធីតម្លាភាព សេរី និងយុត្តិធម៌ឡើយ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។ តើអ្វីទៅជាមូលហេតុដែលលោក ហ៊ុន សែន មិនដែលហ៊ានប្រកួតយកអំណាចតាមវិធីបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ? លោក ហ៊ុន សែន បានកាន់កាប់អំណាចគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥ មក។ លោក ហ៊ុន សែន តែងតែបង្ហាញនូវភាពរំភើបរីករាយអំពីការកាន់តំណែងជានាយករដ្ឋមន្ត្រីដ៏យូរលង់នេះ។ ប៉ុន្តែ តើប្រជាពលរដ្ឋខ្មែរ ជាពិសេសសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជារបស់គាត់ អាចមានភាពរំភើបរីករាយចំពោះការគ្រប់គ្រងអំណាចរបស់គាត់ដូចគាត់ដែរឬទេ? ចម្លើយចំពោះសំណួរនេះ គេអាចសាកល្បងពិនិត្យមើលការទទួលខុសត្រូវ និងការបម្រើរបស់គាត់ចំពោះប្រជាពលរដ្ឋខ្មែរ។ ជាធម្មតា ថ្វីបើសមាជិកគណបក្សប្រជាជនកម្ពុជាខ្លះគាំទ្រលោក ហ៊ុន សែន ដើម្បីលាភសក្ការៈផ្សេងៗ ប៉ុន្តែទាំងអស់គ្នាក៏មិនអាចសុទ្ធតែគិតដូច្នោះដែរ។ តែបើទាំងអស់គ្នាគាំទ្រលោក ហ៊ុន សែន ដើម្បីលាភសក្ការៈ ក៏លោក ហ៊ុន សែន គ្មានលទ្ធភាពផ្តល់ឱ្យបានគ្រប់គ្នានោះដែរ។ អ៊ីចឹង វាមានន័យថា សមាជិកគណបក្សនេះខ្លះដែលគាំទ្រការគ្រប់គ្រងអំណាចកន្លងមក ប្រហែលជាអាចសង្ឃឹមថាលោក […] The post បទវិភាគ៖ តើសមាជិកបក្សប្រជាជនគាំទ្រការគ្រប់គ្រងអំណាចរបស់គ្រួសារត្រកូល ហ៊ុន ដែរឬទេ? appeared first on The Cambodia Daily Khmer. Read more