អាជ្ញាធរបដិសេធទទួលញត្តិសកម្មជនបរិស្ថានករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
newsare.net
អាជ្ញាធរខេត្តសៀមរាប បដិសេធមិនទទួលញត្តិរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលស្នើសុំអាជ្ញាធរបដិសេធទទួលញត្តិសកម្មជនបរិស្ថានករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប បដិសេធមិនទទួលញត្តិរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលស្នើសុំឲ្យបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប រួមជាមួយស្ថានីយចម្រោះទឹកស្អាតនៅក្នុងទីក្រុងសៀមរាប។ សកម្មជនបរិស្ថាន លោក ថុន រដ្ឋា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានយកញត្តិដែលមានស្នាមមេដៃរបស់យុវជនចំនួន ៤៦នាក់ ទៅដាក់នៅសាលាខេត្តសៀមរាប ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវអំពីករណីនៃការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប ប៉ុន្តែញត្តិនេះត្រូវបានបដិសេធ ហើយអាជ្ញាធរជំរុញឱ្យពួកគេទាក់ទងទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីឈ្វេងយល់ពីបញ្ហានេះបន្ថែមទៀត។ លោក ថុន រដ្ឋា លើកឡើងថា ការដាក់ញត្តិនេះ គឺក្នុងបំណងដើម្បីសុំឱ្យអាជ្ញាធរខេត្តបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ចំពោះការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសៀមរាប បន្ទាប់ពីក្រុមសកម្មជនបរិស្ថានបានរកឃើញថា ស្ថានីយចម្រោះទឹកស្អាតខេត្តនេះដែលប្រើសម្រាប់ទប់កាកសំណល់ និងចម្រោះទឹកស្អាតចូលក្នុងស្ទឹង បានប្រែក្លាយទៅជាអាងចិញ្ចឹមត្រីទៅហើយនោះ។ សកម្មជនចលនាមាតាធម្មជាតិរូបនេះព្រមានថា ប្រសិនបើស្ទឹងសៀមរាបនៅតែមានទឹកស្អុយហូរចូលពីតាមប្រឡាយ លូ បង្គន់ ដោយគ្មានឆ្លងកាត់ការចម្រោះត្រឹមត្រូវពីស្ថានីយចម្រោះទឹកស្អាតនោះទេ លោកនឹងធ្វើសកម្មភាពផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកក្នុងការកែប្រែស្ទឹងសៀមរាប ឱ្យក្លាយជាស្ទឹងដែលមានសោភណភាព និងគ្មានក្លិនអាក្រក់ដែលបណ្តាលមកពីទឹកកខ្វក់ហូរចូល។ ការដាក់ញត្តិនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនបរិស្ថានបានរកឃើញថា ស្ថានីយចម្រោះទឹកស្អាតក្នុងក្រុងសៀមរាប បានផ្អាកដំណើរការ ប៉ុន្តែត្រូវបានប្រើប្រាស់ជាអាងចិញ្ចឹមត្រីវិញសព្វថ្ងៃនេះ។ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន […] The post អាជ្ញាធរបដិសេធទទួលញត្តិសកម្មជនបរិស្ថានករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប appeared first on The Cambodia Daily Khmer. Read more