វិភាគ៖ តំបន់ Donbas ក្លាយជាចំណុចស្លាប់រស់នៃការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន
newsare.net
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានប្រើពេលវេលា ៣៦ថ្ងៃមកហើយ។ សង្គ្រាមដែលអ្នកជំវិភាគ៖ តំបន់ Donbas ក្លាយជាចំណុចស្លាប់រស់នៃការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានប្រើពេលវេលា ៣៦ថ្ងៃមកហើយ។ សង្គ្រាមដែលអ្នកជំនាញកិច្ចការសន្តិសុខពិភពលោក ព្រមានថាជាហានិភ័យដ៏ផុយស្រួយទៅរកសង្គ្រាមលោកលើកទី៣ បើអង្គការយោធាណាតូ (NATO) បញ្ជូនទ័ពជួយកងទ័ពអ៊ុយក្រែន ឬក៏កងទ័ពរុស្ស៊ី បាញ់ផ្លោងទៅលើប្រទេសណាមួយជាសមាជិកណាតូ។ ក្នុងរយៈពេល ៣៦ថ្ងៃមកនេះ ភាគីច្បាំងគ្នាទាំងពីរក៏បានសម្រេចទៅរកតុចរចាផងដែរ ដោយបានធ្វើឡើង ៧លើកមកហើយចាប់តាំងពីលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យលុកលុយប្រទេសអ៊ុយក្រែន ដើម្បីបញ្ចប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Volodymyr Zelenskiy ដែលក្រុងមូស្គូ ចាត់ទុកជាមេដឹកនាំនិយមពួកបស្ចិមប្រទេស។ ដើមហេតុដែលនាំឱ្យមានសង្គ្រាម គឺមានចំណុចពីរដ៏សំខាន់ គឺទីមួយ រុស្ស៊ីដាក់គំនាបទៅលើរដ្ឋាភិបាលអ៊ុយក្រែន ឱ្យលះបង់ការប៉ុនប៉ងចូលជាសមាជិកយោធាណាតូ ដែលក្រុងមូស្គូ ចាត់ទុកថាលោក Zelenskiy ជាអ្នកបង្កអសន្តិសុខដល់មាត់ទ្វាររបងព្រំដែនរបស់រុស្ស៊ី និងទីពីរ រុស្ស៊ីមានផែនការវាយកាន់កាប់ដំបន់ Donbas ឱ្យមកនៅក្រោមចំណុះរបស់សហព័ន្ធរុស្ស៊ី គឺដូចរុស្ស៊ីយកបានតំបន់គ្រីមៀរ កាលពីឆ្នាំ២០១៤។ ប៉ុន្តែគ្រានោះ គ្រីមៀរ ធ្លាក់នៅក្រោមរុស្ស៊ីដោយមហាអំណាចយោធាលំដាប់ទី២ ពិភពលោកនេះ ពុំបានបញ្ចេញគ្រាប់កាំភ្លើងមួយគ្រាប់ឡើយ គឺរុស្ស៊ីយកបានតាមរយៈក្រុងមូស្គូ ណែនាំឱ្យមេដឹកនាំតំបន់នោះបោះឆ្នោតប្រជាមតិផ្ដាច់ខ្លួនពីអ៊ុយក្រែន។ ការបោះឆ្នោតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ បាននាំឱ្យគ្រីមៀរ ក្លាយជាតំបន់រណបរុស្ស៊ី គឺសំឡេងគាំទ្រដល់ជិត ៩៧%។ តាមរយៈលទ្ធផលនេះ គេអាចរកឃើញជនជាតិរុស្ស៊ី […] The post វិភាគ៖ តំបន់ Donbas ក្លាយជាចំណុចស្លាប់រស់នៃការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន appeared first on The Cambodia Daily Khmer. Read more