លោក ស ខេង ឯកភាពបង្កើតច្បាប់គ្រប់គ្រងសារធាតុគីមីដែលអាចផលិតគ្រឿងញៀន
newsare.net
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកភាពឲ្យបង្កើតច្បាប់សម្រាប់គ្រប់គ្រងសារធាតុគីមីទាំងឡលោក ស ខេង ឯកភាពបង្កើតច្បាប់គ្រប់គ្រងសារធាតុគីមីដែលអាចផលិតគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកភាពឲ្យបង្កើតច្បាប់សម្រាប់គ្រប់គ្រងសារធាតុគីមីទាំងឡាយដែលអាចផ្សំ ឬផលិតជាគ្រឿងញៀនបាន ដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា ខណៈរយៈពេល ៣ខែ សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង ៣តោន និងបង្ក្រាបសារធាតុគីមីជាង ៣០០តោន។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការបន្តលើកទី៧ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីទាំងនោះទៅប្រើប្រាស់ ដើម្បីផ្សំចេញជាគ្រឿងញៀនសម្រាប់ប្រើប្រាស់នៅកម្ពុជា និងនៅប្រទេសទី៣ ឬទី៤ ជាដើម។ ស្របពេលសមត្ថកិច្ចបាននិងកំពុងបង្ក្រាបសារធាតុគីមីដែលអាចផ្សំធ្វើជាគ្រឿងញៀនបានជាបន្តបន្ទាប់នោះ លោក ស ខេង ថាមានក្រសួងស្ថាប័នពាក់ព័ន្ធខ្លះបានអនុញ្ញាតឱ្យនាំចូលសារធាតុគីមីមកផ្សំ និងផលិតជាគ្រឿងញៀនចូលដោយស្របច្បាប់មកកម្ពុជា ក្នុងរូបភាពសម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ និងអភិវឌ្ឍសេដ្ឋកិច្ច។ ករណីនេះ លោក ស ខេង ថារូបលោកកំពុងពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល ហើយបច្ចុប្បន្នស្ថាប័នទាំងនោះក៏បានឯកភាពគ្នាបង្កើតក្របខ័ណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយដែលយកទៅកែច្នៃផលិតគ្រឿងផ្សំដើម្បីផលិតគ្រឿងញៀនបាន។ លោក ស ខេង ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារទាំងនេះ ដើម្បីទទួលបានជោគជ័យ ខណៈបច្ចុប្បន្ន គ្រឿងញៀនសារធាតុគីមីជាង ៣០០តោន និងគ្រឿងញៀនជាង ៣តោន ត្រូវបានសមត្ថកិច្ចចាប់បានក្នុងរយៈពេល ៣ខែឆ្នាំ២០២២។ កាលពីថ្ងៃទី២៨ ខែធ្នូ […] The post លោក ស ខេង ឯកភាពបង្កើតច្បាប់គ្រប់គ្រងសារធាតុគីមីដែលអាចផលិតគ្រឿងញៀន appeared first on The Cambodia Daily Khmer. Read more