អង្គការ៥០ស្នើ UN ជំរុញអាជ្ញាធរស៊ើបអង្កេតការបាត់ខ្លួនសកម្មជនថៃម្នាក់នៅកម្ពុជា
newsare.net
អង្គការជាតិ និងអន្តរជាតិចំនួន៥០ ស្នើទៅអង្គការសហប្រជាជាតិ (UN) ឱ្យជួយជំរុញអាជ្ញាធរអង្គការ៥០ស្នើ UN ជំរុញអាជ្ញាធរស៊ើបអង្កេតការបាត់ខ្លួនសកម្មជនថៃម្នាក់នៅកម្ពុជា
អង្គការជាតិ និងអន្តរជាតិចំនួន៥០ ស្នើទៅអង្គការសហប្រជាជាតិ (UN) ឱ្យជួយជំរុញអាជ្ញាធរកម្ពុជាស៊ើបអង្កេតការបាត់ខ្លួនសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ខណៈអាជ្ញាធរកម្ពុជាបានខកខានក្នុងការស្វែងរកសកម្មជនរូបនេះចាប់តាំងពីថ្ងៃបាត់ខ្លួនមក។ ការស្នើសុំរបស់អង្គការជាតិ និងអន្តរជាតិទាំង ៥០ស្ថាប័ន ធ្វើឡើងស្របពេលដែលគណៈកម្មាធិការអង្គការសហប្រជាជាតិស្ដីពីការបាត់ខ្លួនដោយបង្ខំ (CED) នឹងរៀបចំពិនិត្យមើលឡើងវិញជាបឋមអំពីស្ថានភាពនៃការបាត់ខ្លួនដោយបង្ខំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។ អង្គការទាំង ៥០ស្ថាប័ន ក្នុងនោះមានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការមូលនិធិអាស៊ីថៃ (Asian Resource Foundation) និងអង្គការមួយចំនួនទៀត។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ អង្គការទាំងនោះលើកឡើងថា ការបាត់ខ្លួនសកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម កាលពីអំឡុងឆ្នាំ២០២០ បន្ទាប់ពីមានការចាប់ពង្រត់ទាំងកណ្តាលថ្ងៃនៅខាងក្រៅអគារដែលលោកស្នាក់នៅ ខណៈសកម្មជនរូបនេះកំពុងរស់នៅនិរទេសខ្លួនក្នុងរាជធានីភ្នំពេញ។ ពួកគេនិយាយថា ការបាត់ខ្លួនដោយបង្ខំ គឺជាឧក្រិដ្ឋកម្មកើតមានជាបន្តទៀត ដែលនាំឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពរបស់មនុស្ស សេរីភាពពីការឃុំឃាំង និងការធ្វើទារុណកម្មដោយសម្ងាត់ ក៏ដូចជាសិទ្ធិរស់នៅជួបជុំជាមួយក្រុមគ្រួសារ។ ប្រភពដដែលអះអាងថា […] The post អង្គការ៥០ស្នើ UN ជំរុញអាជ្ញាធរស៊ើបអង្កេតការបាត់ខ្លួនសកម្មជនថៃម្នាក់នៅកម្ពុជា appeared first on The Cambodia Daily Khmer. Read more