សង្គមស៊ីវិលរិះគន់ការចែកអំណោយជាគ្រឿងស្រវឹងដល់យោធិនពិការនៅខេត្តសៀមរាប
newsare.net
សង្គមស៊ីវិលចាត់ទុកការចែកអំណោយជាគ្រឿងស្រវឹងទៅដល់មន្ត្រីយោធិនពិការ ជារឿងមិសង្គមស៊ីវិលរិះគន់ការចែកអំណោយជាគ្រឿងស្រវឹងដល់យោធិនពិការនៅខេត្តសៀមរាប
សង្គមស៊ីវិលចាត់ទុកការចែកអំណោយជាគ្រឿងស្រវឹងទៅដល់មន្ត្រីយោធិនពិការ ជារឿងមិនត្រឹមត្រូវ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ បន្ទាប់ពីគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានចែកអំណោយដល់មន្ត្រីយោធិនពិការចំនួន ២៩៣គ្រួសារ ដែលមានស្រាបៀចំនួន ៥០កេស និងថវិកាចំនួន ៣ម៉ឺនរៀលក្នុងមួយគ្រួសារ។ ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មេសា ថា ការចែកគ្រឿងស្រវឹងដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ គឺជារឿងមិនត្រឹមត្រូវជាដាច់ខាត ព្រោះទង្វើនេះនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិទាំងមូល។ លោកបន្ថែមថា អំណោយដែលល្អសម្រាប់កងកម្លាំង មិនគួរភ្ជាប់ជាមួយគ្រឿងស្រវឹងនោះទេ ព្រោះវាជាគំរូអាក្រក់មួយសម្រាប់ពលរដ្ឋខ្មែរទូទៅផងដែរ ត្បិតអំណោយគឺវត្ថុដែលអាចធានានូវសុខភាពអ្នកប្រើប្រាស់បាន ប៉ុន្តែគ្រឿងស្រវឹងមិនត្រឹមតែបំពុលសង្គមទេ ថែមទាំងបំផ្លាញសុខភាពអ្នកប្រើប្រាស់ថែមទៀត ជាពិសេសយោធិនពិការនៅពេលនេះ អ្វីដែលពួកគាត់ត្រូវការ គឺការធានាបាននូវជីវភាពសមរម្យរបស់ពួកគាត់ពីរដ្ឋាភិបាល មិនមែនអំណោយបន្តិចបន្តួច ឬអំណោយជាស្រាបៀនោះឡើយ។ ប្រធានអង្គការអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ដើម្បីធានាបាននូវជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់យោធិនពិការទាំងនោះ រដ្ឋាភិបាលគួរតែជំរុញការអនុវត្តគោលនយោបាយរបស់ខ្លួន ដូចជាការផ្តល់ជម្រក និងដីធ្លីឱ្យបានត្រឹមត្រូវ ជាពិសេសប្រាក់បៀវត្សរបស់ពួកគាត់ គួរតែមានកម្រិតអាចធានានូវការចិញ្ចឹមជីវភាពគ្រួសារឱ្យមានភាពសមរម្យ ឱ្យស័ក្ដិសមទៅនឹងការលះបង់របស់ពួកគាត់ក្នុងសមរភូមិកន្លងមក។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោក ឃឹម ប៊ុនសុង បានចុះសួរសុខទុក្ខមន្ត្រីយោធិនពិការនៅមជ្ឈមណ្ឌលយោធិនពិការ ហ៊ុន សែន […] The post សង្គមស៊ីវិលរិះគន់ការចែកអំណោយជាគ្រឿងស្រវឹងដល់យោធិនពិការនៅខេត្តសៀមរាប appeared first on The Cambodia Daily Khmer. Read more