លោក ស ខេង ស្នើចិនឲ្យជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយស្ដីពីទាសករឈាមនៅកម្ពុជា
newsare.net
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង សរសេរលិខិតផ្ញើលោក ស ខេង ស្នើចិនឲ្យជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយស្ដីពីទាសករឈាមនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង សរសេរលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពី ទាសករឈាមនៅកម្ពុជា ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថា គ.ជ.ប.ជ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតែងតែយកចិត្តទុកដាក់ពីស្ថានភាព និងការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំចំពោះល្បិចកលថ្មីៗនៃជនល្មើស ដែលធ្វើការជួញដូរមនុស្សយ៉ាងហ្មត់ចត់។ លោក ស ខេង អះអាងថា រដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ បានព្យាយាមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាពតាំងពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់កម្រិតអន្តរជាតិផងដែរ ដើម្បីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ការអនុវត្តនីតិវិធីតាមផ្លូវតុលាការ ដើម្បីផ្ដន្ទាទោសជនល្មើសដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារងនូវការចោទប្រកាន់ថាមានការបង្ខាំងមនុស្ស ដើម្បីធ្វើជាទាសករឈាម ដោយការបង្ខាំងដើម្បីបូមយកទៅលក់នៅក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ ស្ត្រីជនជាតិថៃម្នាក់ធ្លាប់អះអាងថា នាងបានប្រឈមនឹងគ្រោះថ្នាក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ប៉ុន្តែក្រោយមកនាងបានសារភាពដល់សមត្ថកិច្ចថា ករណីនេះគឺនាងជាអ្នកប្រឌិតឡើង ដោយសារតែនាងបានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ហើយបារម្ភខ្លាចមិនអាចវិលត្រឡប់ទៅប្រទេសកំណើតវិញបាន។ សារព័ត៌មានពីររបស់ថៃ គឺ Thai Examiner និង Thai PBS World បានស្រង់សម្ដីរបស់នគរបាលកម្ពុជា […] The post លោក ស ខេង ស្នើចិនឲ្យជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយស្ដីពីទាសករឈាមនៅកម្ពុជា appeared first on The Cambodia Daily Khmer. Read more