បទវិភាគ៖ តើការមិនរត់ចោលសមរភូមិរបស់មេដឹកនាំមានសារសំខាន់ដូចម្តេច?
newsare.net
កម្ពុជាក៏ជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនលើកបទវិភាគ៖ តើការមិនរត់ចោលសមរភូមិរបស់មេដឹកនាំមានសារសំខាន់ដូចម្តេច?
កម្ពុជាក៏ជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនលើកច្រើនគ្រា។ ក្នុងដំណាក់កាលនៃសម័យកាលដ៏ជូរចត់ទាំងនោះ កម្ពុជាក៏ធ្លាប់មានវីរបុរស ឥស្សរជន ឬសកម្មជនខ្លះសុខចិត្តលះបង់សេចក្តីសុខ ឬអាយុជីវិតផ្ទាល់ខ្លួនដើម្បីជាតិរបស់ខ្លួនផងដែរ។ វីរជនទាំងនោះមានដូចជា ឧកញ៉ា ឃ្លាំង មឿង ឧកញ៉ា សឺន គុយ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី ជាដើម។ តាមពិត វីរជនទាំងនោះសុទ្ធតែមានឱកាសដើម្បីគេចខ្លួនស្វែងរកកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ប៉ុន្តែតើហេតុអ្វីបានជាពួកគាត់មិនធ្វើដូច្នោះ? ជាធម្មតា គេតែងតែឮនូវទស្សនៈពីរផ្ទុយគ្នាអំពីសារសំខាន់នៃវត្តមានរបស់មេដឹកនាំ។ ទស្សនៈមួយថាការមិនរត់ចោលទីលានប្រយុទ្ធរបស់មេដឹកនាំ គឺជារឿងសំខាន់ ប៉ុន្តែទស្សនៈមួយទៀតមានហេតុផលផ្សេងពីនេះ ដោយអះអាងថា សុវត្ថិភាពរបស់មេដឹកនាំ គឺជារឿងសំខាន់។ ដូច្នេះការចាកចេញពីសមរភូមិរបស់មេដឹកនាំ គឺជារឿងចាំបាច់ ព្រោះដើម្បីសុវត្ថិភាពរបស់មេដឹកនាំរូបនោះ។ ប៉ុន្តែបើគេសិក្សាអំពីប្រព័ន្ធគ្រប់គ្រងចាត់ចែងការងារ (Management System) និងភាពជាអ្នកដឹកនាំ (Leadership) វិញ រាល់កិច្ចប្រតិបត្តិការការងារនីមួយៗ គឺត្រូវតែមានការគ្រប់គ្រងចាត់ចែងរបៀបដឹកនាំ និងការសម្រេចចិត្ត។ បើគ្មានការគ្រប់គ្រងច្បាស់លាស់ទេ ក្រុមការងារមួយអាចនឹងមានភាពអនាធិបតេយ្យ គ្មានវិន័យ និងគ្មានការទទួលខុសត្រូវ ដែលអាចនាំឱ្យការបំពេញការងារដោយគ្មានប្រសិទ្ធភាព។ ដូច្នេះ គេត្រូវតែមានអ្នកគ្រប់គ្រងដើម្បីរៀបរយក្រុមការងារមួយឱ្យមានវិន័យ សណ្ដាប់ធ្នាប់ និងការទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួនច្បាស់លាស់។ […] The post បទវិភាគ៖ តើការមិនរត់ចោលសមរភូមិរបស់មេដឹកនាំមានសារសំខាន់ដូចម្តេច? appeared first on The Cambodia Daily Khmer. Read more