រដ្ឋាភិបាលយកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ ដើម្បីទាក់ទាញទេសចរនិងអ្នកវិនិយោគ
newsare.net
រដ្ឋាភិបាលសម្រេចដាក់ចេញផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទរដ្ឋាភិបាលយកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ ដើម្បីទាក់ទាញទេសចរនិងអ្នកវិនិយោគ
រដ្ឋាភិបាលសម្រេចដាក់ចេញផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ដែលមានរយៈពេល ១៤ឆ្នាំ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគដើម្បីលើកកម្ពស់ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១១ មេសា ថា ការរៀបចំ និងការដាក់ចេញផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅអេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ដើម្បីធ្វើឱ្យខេត្តភូមិភាគឦសានជាស្នូល នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ក្នុងការស្រូបយករំហូរវិនិយោគ និងការអភិវឌ្ឍ។ លោកបន្តថា ការកំណត់តំបន់អាទិភាពសំខាន់ៗដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងផែនការមេនេះ នឹងជំរុញឱ្យខេត្តមណ្ឌលគិរី ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្ដានុពលដ៏សម្បូរបែបរបស់ខ្លួន តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និងអភិវឌ្ឍជនជាតិដើមភាគតិច និងការផ្សារភ្ជាប់ជាមួយពហុវិស័យដទៃទៀត។ ចំណែកទីតាំងចំនួន៤ ទៀត ក្នុងនោះក្រុងសែនមនោរម្យ តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី តំបន់ប្រជុំជននៃស្រុកកោះញែក និងតំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តថា ការដាក់ចេញផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី មានរយៈពេល ១៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០៣៥ ដើម្បីជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស […] The post រដ្ឋាភិបាលយកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤ ដើម្បីទាក់ទាញទេសចរនិងអ្នកវិនិយោគ appeared first on The Cambodia Daily Khmer. Read more