ប៉ូលិសថៃជួយសង្គ្រោះពលរដ្ឋខ្លួនជាង៦០នាក់ទៀតចេញពីក្រុមប្រតិបត្តិការឆបោកនៅកម្ពុជា
newsare.net
ប៉ូលិសថៃ បានជួយសង្គ្រោះមនុស្សជាង ៦០នាក់បន្ថែមទៀតចេញពីក្រុមប្រតិបត្តិការឆបោកប៉ូលិសថៃជួយសង្គ្រោះពលរដ្ឋខ្លួនជាង៦០នាក់ទៀតចេញពីក្រុមប្រតិបត្តិការឆបោកនៅកម្ពុជា
ប៉ូលិសថៃ បានជួយសង្គ្រោះមនុស្សជាង ៦០នាក់បន្ថែមទៀតចេញពីក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា ខណៈការឆ្មក់ចូលជួយសង្គ្រោះខ្លះត្រូវបានថៅកែដឹងមុន។ យោងតាមការចុះផ្សាយរបស់វេបសាយប៉ូលិសថៃ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឱ្យដឹងថា ការឆ្មក់ចូលជួយសង្គ្រោះជនរងគ្រោះចំនួន ៦៦នាក់ ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយការចុះប្រតិបត្តិការមួយចំនួនត្រូវបានរំខាន បន្ទាប់ពីថៅកែបានដឹងពីការឆ្មក់ចូលជួយសង្គ្រោះជនជាតិថៃទាំងនោះ។ មុនពេលជួយសង្គ្រោះ ប៉ូលិសថៃ បានទៅអគារមួយដែលមានកម្ពស់ ១០ជាន់ ក្នុងសង្កាត់មួយក្នុងក្រុងព្រះសីហនុ អំឡុងពេលនោះ ស្ត្រីខ្មែរម្នាក់ដែលនៅយាមច្រកទ្វារនៃអគារកម្ពស់ ១០ជាន់ មិនបានអនុញ្ញាតឱ្យមន្ត្រីថៃចូលនោះទេ ប៉ុន្តែក្រោយពីប៉ូលិសបានចរចារយៈពេល ៨ម៉ោងដោយមានការឈ្លោះប្រកែកជាមួយជនជាតិចិន ដែលចោទប្រកាន់ថាបានធ្វើសកម្មភាពក្នុងទីតាំងនោះ។ បើតាមបណ្ដាញផ្សព្វផ្សាយរបស់ប៉ូលិសថៃ បានប៉ាន់ប្រមាណថា មានជនជាតិថៃ ប្រហែល ១៥០០នាក់ទៀតកំពុងនៅក្នុងប្រតិបត្តិការឆបោក ដែលធ្វើឡើងនៅក្នុងសណ្ឋាគារ និងអគារដែលត្រូវបានគេបោះបង់ចោល ខណៈជនជាតិថៃ ៧នាក់ទៀតនៅខេត្តព្រះសីហនុ ត្រូវបានដោះលែងនៅលើចិញ្ចើមផ្លូវ។ របាយការណ៍របស់ប៉ូលិសថៃ បានឱ្យដឹងថា មន្ត្រីរបស់ខ្លួនបានបង់ប្រាក់ចំនួន ១៥០០ដុល្លារ និងបានជួយសង្គ្រោះជនជាតិថៃចំនួន ២៤នាក់ចេញពីក្រុមឆបោក។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី២៧ ខែមីនា ឱ្យដឹងថា អគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន នឹងដឹកនាំនគរបាលជាន់ខ្ពស់មួយក្រុមទៅកាន់ទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត […] The post ប៉ូលិសថៃជួយសង្គ្រោះពលរដ្ឋខ្លួនជាង៦០នាក់ទៀតចេញពីក្រុមប្រតិបត្តិការឆបោកនៅកម្ពុជា appeared first on The Cambodia Daily Khmer. Read more