លោក ពូទីន ថាសង្គ្រាមនៅអ៊ុយក្រែនជិតដល់គោលដៅហើយ ខណៈឥណ្ឌាស្នើសុំបញ្ចប់សង្គ្រាម
newsare.net
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែមេសា ថលោក ពូទីន ថាសង្គ្រាមនៅអ៊ុយក្រែនជិតដល់គោលដៅហើយ ខណៈឥណ្ឌាស្នើសុំបញ្ចប់សង្គ្រាម
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែមេសា ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងសម្រេចបានយ៉ាងពិតប្រាកដតាមគោលបំណងរបស់ខ្លួនដែលលោកអះអាងថា នឹងជិតដល់គោលដៅហើយ។ ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់មួយនៅកីឡដ្ឋាន Vostochny Cosmodrome នៅភាគខាងកើតនៃប្រទេសរុស្ស៊ី លោក ពូទីន និយាយថា រដ្ឋាភិបាលរុស្ស៊ីគ្មានជម្រើសអ្វីផ្សេងក្រៅពីការបើកប្រតិបត្តិការយោធាដើម្បីការពារប្រទេសរុស្ស៊ីនោះទេ ហើយថាការប៉ះទង្គិចគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន គឺជារឿងដែលមិនអាចចៀសរួចឡើយ។ ប៉ុន្តែលោកថា ផែនការរបស់លោកដើម្បីបញ្ចប់របបយោធាណាហ្ស៊ីនៅលើទឹកដីអ៊ុយក្រែន នឹងដើរដល់គោលដៅ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា។ ចំពោះពាក់ព័ន្ធនឹងដំណើរការចរចាវិញ ជនផ្ដាច់ការនៃប្រទេសរុស្ស៊ី ថាអ៊ុយក្រែនមានចិត្តមិនស្មោះនោះទេក្នុងការបង្ហាញឆន្ទៈទៅរកការបញ្ចប់សង្គ្រាម ដែលលោកថាការទាមទាររបស់ប្រទេសអ៊ុយក្រែនមានភាពមិនច្បាស់លាស់។ លោកព្រមានថា ការចរចាដើរដល់ចំណុចស្លាប់ហើយ។ បើតាមលោក ពូទីន ភាគីអ៊ុយក្រែនបានកែប្រែការទាមទារម្ដងហើយម្ដងទៀតមិនចេះចប់ឡើយ។ ភាពមិនស៊ីសង្វាក់គ្នានៃចំណុចសំខាន់ៗ បាននាំឱ្យមានការលំបាកមួយចំនួននៅក្នុងការសម្រេចឱ្យបាននូវការព្រមព្រៀងចុងក្រោយ។ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏ឆ្លៀតវាយប្រហារពួកបស្ចិមប្រទេសដែរ។ លោកចំអកថា អតិផរណា និងការកើនឡើងនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈនៅក្នុងបណ្ដាបស្ចិមប្រទេស នឹងចាប់ផ្ដើមដាក់សម្ពាធលើអ្នកនយោបាយរបស់ប្រទេសទាំងនោះ។ ជាមួយគ្នានេះ លោក ពូទីន ក៏បានផ្ញើសារព្រមានក្រុមបស្ចិមប្រទេសថា ការប៉ុនប៉ងនៅក្នុងការធ្វើឱ្យរុស្ស៊ីនៅឯកោ នឹងទទួលបរាជ័យ។ លោកព្រមានដូចនេះ ដោយលើកយកភាពជោគជ័យរបស់កម្មវិធីដែនអវកាសរបស់សូវៀត […] The post លោក ពូទីន ថាសង្គ្រាមនៅអ៊ុយក្រែនជិតដល់គោលដៅហើយ ខណៈឥណ្ឌាស្នើសុំបញ្ចប់សង្គ្រាម appeared first on The Cambodia Daily Khmer. Read more