កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនឹងចាប់ផ្តើមធ្វើនៅពាក់កណ្តាលខែឧសភាខាងមុខនេះ
newsare.net
ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ លោក ហ៊ុន សែន ប្រកាសជាផ្លូវការថាកិច្ចប្រជុំកំពូលអកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនឹងចាប់ផ្តើមធ្វើនៅពាក់កណ្តាលខែឧសភាខាងមុខនេះ
ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ លោក ហ៊ុន សែន ប្រកាសជាផ្លូវការថាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំនេះត្រូវបានលើកពេលពីរដងរួចមកហើយនោះ។ ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ដែលគេប្រសិទ្ធិនាមថាបុរសខ្លាំងដើរបញ្ច្រាសទិស លោក ហ៊ុន សែន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះនឹងបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាអព្យាក្រឹតភាព និងការឯកភាពរបស់អាស៊ានតាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន។ សេចក្តីប្រកាសព័ត៌មានដដែលអះអាងថា ក្រៅពីការរក្សាអព្យាក្រឹតភាព និងការឯកភាពរបស់អាស៊ាន ក៏ដើម្បីបង្កើនជំនឿទំនុកចិត្តគ្នាទៅវិញទៅមកផងដែរក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៀត កិច្ចប្រជុំនេះនឹងដាក់ចេញនូវទិសដៅអនាគតក្នុងការទំនាក់ទំនងអាស៊ាន-អាមេរិក ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ផលប្រយោជន៍រួមនៃប្រជាជនអាស៊ាន និងប្រជាជនអាមេរិកថែមទៀត។ មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចអស់មួយជីវិត លោក ហ៊ុន សែន បញ្ជាក់ថា ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីបង្កើនសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសមុទ្រ និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមរបស់អាស៊ាន និងអាមេរិកផងដែរ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលនឹងត្រូវកំណត់យកសប្តាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២២ នេះ […] The post កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនឹងចាប់ផ្តើមធ្វើនៅពាក់កណ្តាលខែឧសភាខាងមុខនេះ appeared first on The Cambodia Daily Khmer. Read more