លោក កឹម សុខា ថាសន្តិភាពពិតប្រាកដកើតមានលុះត្រាមិនទុកអ្នកមានទស្សនៈផ្ទុយជាសត្រូវ
newsare.net
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពពីគណបក្សកាន់អំណាច លោក កឹម សុខលោក កឹម សុខា ថាសន្តិភាពពិតប្រាកដកើតមានលុះត្រាមិនទុកអ្នកមានទស្សនៈផ្ទុយជាសត្រូវ
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពពីគណបក្សកាន់អំណាច លោក កឹម សុខា លើកឡើងថា សន្តិភាពពិតប្រាកដកើតឡើងទៅបានលុះត្រាតែប្រទេសមួយអាចទទួលយកបាននូវទស្សនៈខុសគ្នា មិនចាត់ទុកគ្នាជាសត្រូវ និងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញរូបនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសខួបទី៤៧ឆ្នាំដែលរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត ឡើងកាន់អំណាចនៅកម្ពុជាថា របៀបដឹកនាំដែលចាត់ទុកអ្នកដែលមានទស្សនៈផ្សេង ឬមាននិន្នាការនយោបាយផ្ទុយពីខ្លួនជាសត្រូវ នឹងនាំឱ្យការដឹកនាំនោះឈានទៅរកការរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាកម្លាំងចលករមួយឆ្ពោះទៅរកការដឹកនាំតាមបែបប្រល័យពូជសាសន៍ផងដែរ។ លោក កឹម សុខា អះអាងថា ការកម្ចាត់អ្នកដែលមានទស្សនៈផ្សេង អាចត្រឹមតែបង្កើតភាពស្ងប់ស្ងាត់បណ្ដោះអាសន្នមួយគ្រាប៉ុណ្ណោះ ព្រោះថាក្នុងសង្គមនីមួយៗមនុស្សតែងតែមានទស្សនៈផ្សេងៗគ្នាជានិច្ច។ ដូច្នេះ ដើម្បីទទួលបានសន្តិភាពពិតប្រាកដ និងយូរអង្វែងក្នុងប្រទេសមួយ ត្រូវតែគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបឱ្យបានពេញលេញជាដរាប។ មេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ដើម្បីធានាសន្តិភាពសម្រាប់មនុស្សគ្រប់រូប អង្គការសហប្រជាជាតិបានតាក់តែងសេចក្តីថ្លែងការណ៍ជាសកល ច្បាប់ កតិកាសញ្ញា និងអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស ព្រមទាំងបង្កើតយន្តការនានាជាច្រើនសម្រាប់លើកស្ទួយសិទ្ធិមនុស្សរហូតមក។ ជាងនេះទៀត ពួកគេបានបង្កើតក្រុមឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗជាប្រចាំផងដែរ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ គឺជាខួបលើកទី៤៧ឆ្នាំនៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត និងក្រុមអ្នកនយោបាយកុម្មុយនីស្តនិយមឡើងកាន់អំណាចដឹកនាំកម្ពុជាទៅរករបបកាប់សម្លាប់។ […] The post លោក កឹម សុខា ថាសន្តិភាពពិតប្រាកដកើតមានលុះត្រាមិនទុកអ្នកមានទស្សនៈផ្ទុយជាសត្រូវ appeared first on The Cambodia Daily Khmer. Read more