មនុស្សជាង៥លាននាក់ដើរលេងចូលឆ្នាំ ខណៈជាង១០០នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍
newsare.net
ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភមនុស្សជាង៥លាននាក់ដើរលេងចូលឆ្នាំ ខណៈជាង១០០នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍
ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាង ៥លាននាក់បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ខណៈមនុស្សជាង ១០០នាក់បានស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងមានអគ្គិភ័យកើតឡើង ៧ករណីអំឡុងថ្ងៃបុណ្យចូលឆ្នាំ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានដកស្រង់របាយការណ៍មកផ្សព្វផ្សាយក្នុងហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរសរុបជាង ៥លាននាក់ (៥១៧៥ ៧៥៤នាក់) ក្នុងនោះភ្ញៀវជាតិចំនួន ៥លាន ១សែននាក់ និងភ្ញៀវបរទេសចំនួនជាង ៣ម៉ឺននាក់ (៣៥ ២៥៩នាក់)។ ក្រសួងបញ្ជាក់ថា ខេត្តគោលដៅដែលមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ ក្នុងនោះមានខេត្តបាត់ដំបងច្រើនជាងគេ ចំណែកខេត្តបន្ទាប់គឺសៀមរាប កំពង់ចាម បន្ទាយមានជ័យ ព្រៃវែង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ រួមទាំងតាមបណ្ដាខេត្តផ្សេងៗទៀត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដដែលថាចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់នេះជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុកចាប់តាំងពីរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ (ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍) កាលពីអំឡុងខែធ្នូ […] The post មនុស្សជាង៥លាននាក់ដើរលេងចូលឆ្នាំ ខណៈជាង១០០នាក់ស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ appeared first on The Cambodia Daily Khmer. Read more