មេដឹកនាំថ្មីប៉ាគីស្ថានសន្យាទាញភូមិសាស្ត្រទៅរកបស្ចិមប្រទេសវិញក្រោយពីមេដឹកនាំទំនោររកចិនត្រូវបានដកហូតអំណាច
newsare.net
លោក Imran Khan ដែលជាប់ឆ្នោតនៅឆ្នាំ២០១៨ ត្រូវបានទាញទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីកាលពមេដឹកនាំថ្មីប៉ាគីស្ថានសន្យាទាញភូមិសាស្ត្រទៅរកបស្ចិមប្រទេសវិញក្រោយពីមេដឹកនាំទំនោររកចិនត្រូវបានដកហូតអំណាច
លោក Imran Khan ដែលជាប់ឆ្នោតនៅឆ្នាំ២០១៨ ត្រូវបានទាញទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១០ ខែមេសា ដោយកម្លាំងសាមគ្គីគ្នារវាងក្រុមសមាជិកសភានៃគណបក្សប្រឆាំងធំ២ បូកនឹងបក្សតូចៗជាច្រើន។ មូលហេតុដែលនាំឱ្យសមាជិកសភាក្រុមប្រឆាំងរុញលោក Imran Khan ធ្លាក់ពីអាសនៈនាយករដ្ឋមន្ត្រី គឺមានកត្តាច្រើនយ៉ាងនៅពីក្រោយ។ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសធ្លាក់ក្នុងជំងឺកូវីដ គឺជាបញ្ហាចម្បងមួយរួចទៅហើយ។ វិបត្តិបំណុលបរទេស គឺជាបញ្ហាមួយទាញទម្លាក់សេដ្ឋកិច្ច ដែលនាំឲ្យអ្នកនយោបាយក្រុមប្រឆាំងប្រមូលមតិ និងកម្លាំងរួមគ្នាពិនិត្យឡើងវិញអំពីបំណុលរាប់ពាន់លានដុល្លាររបស់ចិន ដែលធ្វើឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះនៅបន្តភាពក្រីក្រ។ ក្នុងដំណាក់កាលដែលពិភពលោកនៃក្រុមបស្ចិមប្រទេស និងប្រទេសកុម្មុយនីស្តសហការជាមួយប្រទេសផ្ដាច់ការប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយ គេកត់សម្គាល់ឃើញនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលត្រូវបានទាញទម្លាក់ពីអំណាចនេះ បានងាករេខ្លាំងទៅរកប្រទេសចិន និងរុស្ស៊ី។ បើកុំតែក្រុមប្រឆាំងមានឥទ្ធិពល ឬមានតុល្យភាពនឹងបក្សកាន់អំណាចរបស់លោក Imran Khan ម្ល៉េះប៉ាគីស្ថានអាចក្លាយជាមូលដ្ឋានកងទ័ពចិននៅលើទឹកដីនៃប្រទេសអាស៊ីខាងត្បូងមួយនេះទៅហើយ។ នៅមុនសភាដកហូតអំណាចរបស់លោក Imran Khan បុរសនេះត្រូវបានប្រជាជនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់លោកដែលដំឡើងថ្លៃសេវាអគ្គិសនី និងទាមទារឱ្យរដ្ឋាភិបាល Imran Khan បង្ហាញតម្លាភាពនៃប្រាក់កម្ចីបរទេស ជាពិសេសបំណុលប្រទេសចិន។ ប្រទេសនេះធ្លាក់ក្នុងបំណុលបរទេស ១៣០ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន Asia Times។ រហូតមកទល់ពេលនេះ ពុំមានការបង្ហាញតួលេខណាមួយថា ប៉ាគីស្ថានជំពាក់ចិនប៉ុន្មានពាន់លានដុល្លារពិតប្រាកដនោះទេ ប៉ុន្តែចិនបានទាមទារឱ្យប៉ាគីស្ថានសងប្រាក់ជាបន្ទាន់ក្នុងជំហានដំបូង ១៤ពាន់លានដុល្លារ ដែលការទាមទាររបស់ចិននេះហើយធ្វើឱ្យអ្នកនយោបាយប៉ាគីស្ថានដាក់ការព្រួយបារម្ភអំពីការមិនអាចរកប្រាក់សងចិនវិញបាន ហើយប៉ាគីស្ថានអាចប្រឈមមុខនឹងការបាត់បង់អ្វីមួយដែលជាទ្រព្យបញ្ចាំជាមួយនឹងប្រទេសចិន។ […] The post មេដឹកនាំថ្មីប៉ាគីស្ថានសន្យាទាញភូមិសាស្ត្រទៅរកបស្ចិមប្រទេសវិញក្រោយពីមេដឹកនាំទំនោររកចិនត្រូវបានដកហូតអំណាច appeared first on The Cambodia Daily Khmer. Read more