Cambodia



តាលីបង់​រំលាយ​គណៈកម្មការសិទ្ធិមនុស្ស​នៅ​អាហ្វហ្កានីស្ថាន

របប​ដឹកនាំ​តាលីបង់​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ១៧​ឧសភា រំលាយ​ចោល​គណៈកម្មការ​សិទ្ធិមនុស្

យោធាថៃបដិសេធថា មិនបានឈ្លានពានទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេស

យោធាថៃប្រកាសមិនទទួលស្គាល់ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ថៃរំលោភបំពានអធិ

យោធាថៃបដិសេធថា មិនបានឈ្លានពានទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេស

យោធាថៃប្រកាសមិនទទួលស្គាល់ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ថៃរំលោភបំពានអធិបតេយ្យភាពកម្ពុជា ដោយបានរាយបន្លាលួស និងដាក់ទូកុងទឺន័របិទផ្លូវមិនឱ្យពលរដ្ឋខ្មែរអាចត្រឡប់ចូលភូមិឋានរបស់ខ្លួនវិញបាន។​  នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦។ ជាការឆ្លើយតបចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស យោធាថៃបកស្រាយថា រាល់ប្រតិបត្តិការរបស់យោធាថៃ គឺធ្វើឡើងក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដែលខុសពីការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

ក្រោយវាយលុកផ្លូវអាកាស កងទ័ពអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

កងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើរដ្ឋធានីការ៉ាកាស សំដៅកម្ទេចមូលដ្

ក្រោយវាយលុកផ្លូវអាកាស កងទ័ពអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

កងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើរដ្ឋធានីការ៉ាកាស សំដៅកម្ទេចមូលដ្ឋានទ័ពវ៉េណេស៊ុយអេឡា នៅព្រឹកថ្ងៃសៅរ៍ ទី៣ មករា។ ក្រោយពីការវាយប្រហារ កងទ័ពអាមេរិកប្រកាសអំពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា ហើយនាំចេញក្រៅប្រទេស។ ភ្លាមៗ វ៉េណេស៊ុយអេឡា បានដាក់ប្រទេសក្នុងភាពអាសន្ន និងបានដាក់ពង្រាយកងទ័ពគ្រប់ផ្នែក។ ចំណែក សហគមន៍អន្តរជាតិបានថ្កោលទោស និងចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា។

ជនភៀស​សឹក​បន្ត​ចាក​ចេញពី​ជំរំសុវត្ថិភាព ខណៈ​ស្ថានការណ៍​ព្រំដែនមាន​ភាព​ស្ងប់​ស្ងាត់

គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋជាជនភៀសសឹកជាង ៦៧០០០នាក់បានបន្តចាកចេញពីជំរំភៀស

ជនភៀស​សឹក​បន្ត​ចាក​ចេញពី​ជំរំសុវត្ថិភាព ខណៈ​ស្ថានការណ៍​ព្រំដែនមាន​ភាព​ស្ងប់​ស្ងាត់

គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋជាជនភៀសសឹកជាង ៦៧០០០នាក់បានបន្តចាកចេញពីជំរំភៀសសឹកទៅកាន់លំនៅឋានវិញ ខណៈមានជនភៀសសឹកជាង ៣២ម៉ឺននាក់ផ្សេងទៀតនៅបន្តរស់នៅក្នុងជំរំសុវត្ថិភាពដដែល។ សូមជម្រាបថាការបន្តចាកចេញពីជំរំសុវត្ថិភាពរបស់ជនភៀសសឹកធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់ និង​បន្ទាប់ពីភាគីជម្លោះបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។

ព្រះសង្ឃនៅសៀមរាបដឹកនាំជនភៀសសឹកឲ្យដាំបន្លែផ្គត់ផ្គង់ជីវភាពបណ្ណោះអាសន្ន

ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្

ព្រះសង្ឃនៅសៀមរាបដឹកនាំជនភៀសសឹកឲ្យដាំបន្លែផ្គត់ផ្គង់ជីវភាពបណ្ណោះអាសន្ន

ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្តើមគំនិតឲ្យមានកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីកសិកម្មក្នុងភូមិ ដើម្បីចង្អុលបង្ហាញនូវវិធីសាស្ត្រនៃការដាំដុះបន្លែដល់ជនភៀសសឹក ដែលពុំទាន់បានចាកចេញពីជំរំសុវត្ថិភាពនៅឡើយ។ ចលនានៃការរួបរួមគ្នាធ្វើកសិកម្ម ដោយការដាំដុះដំណាំសម្រាប់ជនភៀសសឹក នៅតាមវត្តអារាមនិងជំរំសុវត្ថិភាពនានានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺទី១ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងទី២ ដើម្បីបើកផ្លូវឲ្យពលរដ្ឋរៀនរស់ដោយខ្លួនឯងក្នុងអំឡុងពេលមានសង្គ្រាម ជាពិសេសនៅពេលដែលពួកគេវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ៕

តើកម្ពុជាត្រូវធ្វើអ្វីជាបន្ទាន់ ចំពោះទង្វើថៃដែលដាក់ទូកុងទឺន័រនិងបន្លាលួសព័ទ្ធយកដីកម្ពុជា?

កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន

តើកម្ពុជាត្រូវធ្វើអ្វីជាបន្ទាន់ ចំពោះទង្វើថៃដែលដាក់ទូកុងទឺន័រនិងបន្លាលួសព័ទ្ធយកដីកម្ពុជា?

កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន័រ និងរាយបន្លាលួសព័ទ្ធហួសចូលមកបន្ទាត់ព្រំដែនរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខបញ្ហានេះ អ្នកតាមដាននយោបាយស្រុកខ្មែរ មើលឃើញថា កម្ពុជាត្រូវប្រើប្រាស់យន្តការការទូតឲ្យក្លៀវក្លាជាងមុន ដើម្បីឲ្យអន្តរជាតិជួយដឹងឮថា ភាគីថៃកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

ក្រសួង​ការបរទេសកម្ពុជា​ប្រកាសតវ៉ានឹងការរំលោភបំពានរបស់​យោធា​ថៃលើទឹកដីកម្ពុជា

នៅ​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ២០២៦​នេះ​ ក្រសួងការបរទេសកម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួ

ក្រសួង​ការបរទេសកម្ពុជា​ប្រកាសតវ៉ានឹងការរំលោភបំពានរបស់​យោធា​ថៃលើទឹកដីកម្ពុជា

នៅ​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ២០២៦​នេះ​ ក្រសួងការបរទេសកម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តវ៉ាចំពោះ​សកម្ម​ភាព​ ​របស់​យោធា​ថៃ​ ដែលក្រសួងចោទថា ​បាន​រំលោភ​ចូលជ្រៅ​ក្នុង​​ទឹក​ដី​ប្រទេស​កម្ពុជា​ ក្រោយការអនុវត្តបទឈប់បាញ់​ចាប់​ពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ២០២៥​ ​។​ តាម​ក្រសួងការបរទេស​ កងកម្លាំងថៃ​បានបន្ត​ឈរ​ជើង​នៅ​ទីតាំងមួយ​ចំនួន​តាម​ព្រំ​ដែន​ ពិសេស​ទីតាំង​​របស់​ជន​ស៊ី​វិល​កម្ពុជា។​​ ជាង​នេះ​ទៅ​ទៀត​នោះ យោធា​ថៃ​បាន​បន្ត​បិទ​សិទ្ធិ ​និង​រារាំង​មិន​ឱ្យ​ជន​ភៀស​សឹក​កម្ពុជា​ត្រឡប់ចូលទៅ​លំនៅ​ឋាន​របស់​ខ្លួន​វិញ​ឡើយ​។​ 

លោក ប៉ែន បូណា៖ កម្ពុជាផ្ញើកំណត់ទូតទៅកាន់ភាគីថៃជំទាស់នឹងការបំពានទឹកដីកម្ពុជា

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីថា ការយកបន្លាលួស និងដំឡើង

លោក ប៉ែន បូណា៖ កម្ពុជាផ្ញើកំណត់ទូតទៅកាន់ភាគីថៃជំទាស់នឹងការបំពានទឹកដីកម្ពុជា

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ជាថ្មីថា ការយកបន្លាលួស និងដំឡើងទូកុងទឺន័រ ក៏ដូចជាការឈូសឆាយផ្ទះសំបែងមួយចំនួនរបស់ជនស៊ីវិលក្នុងដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃ ជាការមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងភាគីកម្ពុជា និងភាគីថៃ។ ភាគីកម្ពុជា​ និងថៃ ដែលបាននិងកំពុងអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នាកន្លងមក។ លោកប៉ែន បូណា តាមរយៈសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលនៅថ្ងៃសៅរ៍ទី៣មករានេះ បានឲ្យដឹងទៀតថា ទង្វើរបស់ភាគីថៃក៏បានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ កម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃ ដើម្បីជំទាស់នឹងសកម្មភាពទាំងនេះ៕

កូនស្រីរបស់លោក គីម ជុងអ៊ុន បង្ហាញវត្តមានលើកដំបូងនៅវិមានតម្កល់សពដូនតា

កូនស្រីរបស់ប្រមុខដឹកនាំកូរ៉េខាងជើង កញ្ញា គីម ជូអេ បានអមដំណើរឪពុកម្តាយ ធ្វើទស្សនកិច្ចលើកដំ

កូនស្រីរបស់លោក គីម ជុងអ៊ុន បង្ហាញវត្តមានលើកដំបូងនៅវិមានតម្កល់សពដូនតា

កូនស្រីរបស់ប្រមុខដឹកនាំកូរ៉េខាងជើង កញ្ញា គីម ជូអេ បានអមដំណើរឪពុកម្តាយ ធ្វើទស្សនកិច្ចលើកដំបូងនៅវិមានតម្កល់សពដូនតា នៅទីក្រុងព្យុងយ៉ាង នាថ្ងៃសុក្រ ទី២ មករា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបង្ហាញរូបថតផ្លូវការជាច្រើនសន្លឹក ដែលមានវត្តមានរបស់កញ្ញា ជូអេ ឈរនៅជួរមុខជាមួយឪពុកម្តាយ អមដោយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង។ តើមេដឹករបបផ្តាច់ការក្រុងព្យុងយ៉ាង បានត្រៀមរៀបចំកូនស្រីស្នងតំណែងបន្តពីខ្លួនឬយ៉ាងណា?

អគ្គីភ័យឆេះរង្គសាលនៅស្វ៊ីស​ យប់ថ្ងៃឆ្លងឆ្នាំ​ ស្លាប់ជាង​៤០នាក់ របួសជាង១០០នាក់

ប្រទេសស្វ៊ីស​បានជួប​នឹងហេតុការណ៍​អកុសលដ៏ធ្ងន់ធ្ងរ​មួយ​ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជា

អគ្គីភ័យឆេះរង្គសាលនៅស្វ៊ីស​ យប់ថ្ងៃឆ្លងឆ្នាំ​ ស្លាប់ជាង​៤០នាក់ របួសជាង១០០នាក់

ប្រទេសស្វ៊ីស​បានជួប​នឹងហេតុការណ៍​អកុសលដ៏ធ្ងន់ធ្ងរ​មួយ​ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងគ្រោះថ្នាក់​​អគ្គីភ័យ ឆេះរង្គសាលមួយ នៅយប់ថ្ងៃឆ្លងឆ្នាំ​​ នៅទី​ក្រុងជិះស្គី​ Crans-Montana។ គិតត្រឹមថ្ងៃទី​២មករា​​ អាជ្ញាធរស្វ៊ីសបានឲ្យដឹងថាមានមនុស្សស្លាប់ យ៉ាងហោច៤៧នាក់ និងអ្នករបួស​១១២នាក់។ ការលំបាកដ៏ធំមួយរបស់​សមត្ថកិច្ច គឺការកំណត់អត្តសញ្ញាណ​អ្នកស្លាប់និងអ្នករបួស ដោយមួយចំនួនធំ គឺ​​ជាជនបរទេស និងសាកសពខ្លះត្រូវឆេះខ្លោចទាំងស្រុង។

រុស្ស៊ី ចោទអ៊ុយក្រែនថា បានប្រើដ្រូនវាយប្រហារសម្លាប់មនុស្សជាង ២០ នាក់ ក្នុងយប់ឆ្លងឆ្នាំសកល

រុស្ស៊ី ចោទអ៊ុយក្រែន ថាបានវាយប្រហារដោយយានដ្រូន នៅក្នុងតំបន់ Kherson ជាទឹកដីអ៊ុយក្រែន ដែលកាន់កាប

រុស្ស៊ី ចោទអ៊ុយក្រែនថា បានប្រើដ្រូនវាយប្រហារសម្លាប់មនុស្សជាង ២០ នាក់ ក្នុងយប់ឆ្លងឆ្នាំសកល

រុស្ស៊ី ចោទអ៊ុយក្រែន ថាបានវាយប្រហារដោយយានដ្រូន នៅក្នុងតំបន់ Kherson ជាទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី និង បានសម្លាប់មនុស្ស ២៤ នាក់ នៅយប់ឆ្លងឆ្នាំសកល ។ ពីចំណែកខ្លួន អ៊ុយក្រែនក៏បានថ្កោលទោសរុស្ស៊ីវិញ ដែលបានបញ្ជូនដ្រូនជាង ២០០ គ្រឿង ទៅវាយកម្ទេច ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពល នៅក្នុងទឹកដីអ៊ុយក្រែន នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៦ ដូចគ្នាដែរ ។

ចិនបង្ហាញចក្ខុវិស័យថ្មី ដើម្បីពង្រឹងឥទ្ធិពលនៅអាមេរិកឡាទីន

រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញចក្ខុវិស័យថ្មី ដើម្បីពង្រឹងឥទ្ធិពលកាន់តែខ្លាំងនៅតំបន់អាម

ចិនបង្ហាញចក្ខុវិស័យថ្មី ដើម្បីពង្រឹងឥទ្ធិពលនៅអាមេរិកឡាទីន

រដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញចក្ខុវិស័យថ្មី ដើម្បីពង្រឹងឥទ្ធិពលកាន់តែខ្លាំងនៅតំបន់អាមេរិកឡាទីន ពោលគឺ ចាប់ពីប៉ាណាម៉ា ដល់វ៉េណេស៊ុយអេឡា។ ការប្រកាសរបស់ចិនធ្វើឡើង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បង្ហាញពីមហិច្ឆតាចង់គ្រប់គ្រងនៅអឌ្ឍគោលខាងលិចទាំងមូល។

សមាគម៖ កម្ពុជារកចំណូលបាន ១,៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ពីការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម

កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ១លានតោន ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ដោយគ

សមាគម៖ កម្ពុជារកចំណូលបាន ១,៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ពីការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម

កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ១លានតោន ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ដោយគិតជាទឹកប្រាក់ប្រមាណ ១ ៥០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា និងបញ្ជាក់បន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមពេញមួយឆ្នាំ២០២៥ បានកើនឡើងរហូតដល់២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

តើកម្ពុជាអាចប្តឹងថៃឲ្យសងការខូចខាតដោយសារសង្គ្រាមឈ្លានពានបានឬទេ?

សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យ

តើកម្ពុជាអាចប្តឹងថៃឲ្យសងការខូចខាតដោយសារសង្គ្រាមឈ្លានពានបានឬទេ?

សង្គ្រាមដែលថៃឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់។ នេះមិនទាន់គិតដល់ការខូចខាតព្រទ្យសម្បត្តិ ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងទេ។ ការដែលយោធាថៃប្រើយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកមកលើទីតាំងជនស៊ីវិលរបស់កម្ពុជាក្នុងសង្គ្រាម២១ថ្ងៃ ក្នុងខែធ្នូឆ្នាំ២០២៥ ត្រូវបានគេមើលឃើញថា មានទម្រង់ប្រហាក់ប្រហែលគ្នានឹងសង្គ្រាម ដែលរុស្ស៊ីបើកការឈ្លានពានទៅលើអ៊ុយក្រែន និងមានទម្រង់ប្រ​ហាក់​ប្រហែលគ្នានឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនៅឆ្នាំ១៩៩០ ប្រទេសអ៊ីរ៉ាក់បើកការឈ្លានពានប្រទេសគុយវ៉េត។ ក្រោយសង្គ្រាមចប់ គុយវ៉េតទទួលបានសំណងជាង​ ៥២ពាន់លានដុល្លារពីអ៊ីរ៉ាក់។ តើកម្ពុជាអាចមានលទ្ធភាពឈ្នះក្តីដែរទេ ប្រសិនបើកម្ពុជាប្តឹងថៃឲ្យសងការខូចខាត?

ក្នុងឆ្នាំ២០២៥ មាន​ជន​អន្តោប្រវេសន៍​ប្រថុយជីវិត​​ឆ្លងទូក​ពីបារាំងទៅអង់គ្លេស​ ចំនួនជាង​៤១០០០នាក់

យោងតាមតួលេខបូកសរុប របស់អាជ្ញាធរអង់គ្លេស ក្នុងឆ្នាំ​២០២៥កន្លងទៅ មានជនអន្តោប្រវេសន៍ ចំនួន​៤

ក្នុងឆ្នាំ២០២៥ មាន​ជន​អន្តោប្រវេសន៍​ប្រថុយជីវិត​​ឆ្លងទូក​ពីបារាំងទៅអង់គ្លេស​ ចំនួនជាង​៤១០០០នាក់

យោងតាមតួលេខបូកសរុប របស់អាជ្ញាធរអង់គ្លេស ក្នុងឆ្នាំ​២០២៥កន្លងទៅ មានជនអន្តោប្រវេសន៍ ចំនួន​៤១៤៧២នាក់ បាន​ផ្សងជីវិតឆ្លងទូកតូចៗពីបារាំង ចូល​ទៅកាន់​អង់គ្លេស​​ដោយខុសច្បាប់​។ នេះ គឺជាចំនួន​ដ៏ច្រើនសន្ធឹក លំដាប់ទី​២​​​បើប្រៀបធៀប​ទៅឆ្នាំ​២០២២។ តួលេខនេះ បានសបញ្ជាក់​ឲ្យឃើញ​ពីប្រសិទ្ធភាពដ៏​ស្តួចស្តើង នៃគោលនយោបាយ​គ្រប់គ្រងអន្តោប្រវេសន៍​ របស់​​រដ្ឋាភិបាល​អង់គ្លេស។​

ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥

តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើកា

ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥

តើក្នុងឆ្នាំ២០២៥ នៅកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើង? អ៊ឹង ប៊ុនថន សូមធ្វើការដកស្រង់អត្ថបទព័ត៌មានមួយចំនួនរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលជាអត្ថបទទទួលបានអ្នកចាប់អារម្មណ៍ច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២៥។

ថៃដោះលែងទាហានខ្មែរ តើនេះអាចជាគំរូនៃការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាដែរឬទេ?

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន

ថៃដោះលែងទាហានខ្មែរ តើនេះអាចជាគំរូនៃការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាដែរឬទេ?

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជា១៨រូប ត្រូវបានថៃដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ បន្ទាប់ពីយោធាថៃចាប់ឃុំខ្លួនដោយខុសច្បាប់ អស់រយៈពេល ១៥៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥មក។ អ្នកតាមដានសង្គមស្វាគមន៍ចំពោះការដោះលែងទាហានខ្មែរមកវិញ និងថា នេះជាការផ្តល់យុត្តិធម៌ពិតប្រាកដមួយ។ តែអ្នកតាមដានសង្គមក៏បានទាញភ្ជាប់ករណីយោធាថៃដោះលែងទាហានខ្មែរនាពេលនេះ ទៅនឹងស្ថានភាពផ្ទៃក្នុងកម្ពុជា ដោយស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរ ផ្តល់ភាពយុត្តិធម៌ តាមរយៈការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារបរិស្ថាន និងសកម្មជនការពារសិទ្ធិមនុស្ស ឱ្យមានសេរីភាពឡើងវិញ ដើម្បីព្រួតដៃគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕

អ្នកនយោបាយខ្មែរឆ្លៀតឱកាសចូលឆ្នាំសកល ផ្ញើសារជូនពរបង្កប់ន័យនយោបាយ

ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៦នេះ មេដឹកនាំនយោបាយកំពូលៗ បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ និងប្

អ្នកនយោបាយខ្មែរឆ្លៀតឱកាសចូលឆ្នាំសកល ផ្ញើសារជូនពរបង្កប់ន័យនយោបាយ

ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៦នេះ មេដឹកនាំនយោបាយកំពូលៗ បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ខណៈប្រទេសនេះបាន និងកំពុងរងការរំលោភឈ្លានពានពីប្រទេសថៃ។ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលបង្កើតរដ្ឋាភិបាល២៣តុលា នៅឯក្រៅប្រទេស បានជូនពរប្រទេសកម្ពុជា ឲ្យទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចអ្វីដែលប្រជារាស្ត្រខ្មែរ ប្រាថ្នាចង់បាន។ ចំណែក ប្រមុខគណបក្សកាន់អំណាច បញ្ចេញសារជូនពរ ដែលនៅក្នុងនោះ លោកបានអំពាវនាវឱ្យប្រជាជាតិខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពក្នុងការការពារទឹកដី។

Al Jazeera៖យោធាថៃគំរាមបាញ់ បើពលរដ្ឋខ្មែរចូលទៅនៅផ្ទះពួកគេវិញ

ក្រោយបទឈប់បាញ់កាលពីម៉ោង ១២,០០នាទី ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៥ អ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើ

Al Jazeera៖យោធាថៃគំរាមបាញ់ បើពលរដ្ឋខ្មែរចូលទៅនៅផ្ទះពួកគេវិញ

ក្រោយបទឈប់បាញ់កាលពីម៉ោង ១២,០០នាទី ថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៥ អ្នកសារព័ត៌មានរបស់ Al Jazeera បានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ នៅចំណុចភូមិជោគជ័យ ​ក្នុង​ឃុំ​អូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ជាភូមិ​ឋាន​ដែលពលរដ្ឋខ្មែរបានរស់នៅជាច្រើនជំនាន់មកហើយ ​តែពេល​នេះត្រូវបានយោធាថៃដាក់របាំងហាមឃាត់ការចូលទៅទីតាំងនោះ ដោយប្រើទូរកុងទ័ន័រ និងព័ទ្ធបន្លាលួស។ តាម Al Jazeera ពួកយោធាថៃបានគំរាមបាញ់ប្រហារ ប្រសិនបើពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគេវិញ។

អាមេរិក និងចិន ស្វាគមន៍ការដោះលែងទាហានកម្ពុជា និងចាត់ទុកជាជំហាននៃការស្តារសន្តិភាពឡើងវិញ

សហរដ្ឋអាមេរិក និងចិន បានបង្ហាញការគំាទ្រចំពោះការវិវត្តជាវិជ្ជមានរបស់ភាគីកម្ពុជា-ថៃ ក្នុងកា

អាមេរិក និងចិន ស្វាគមន៍ការដោះលែងទាហានកម្ពុជា និងចាត់ទុកជាជំហាននៃការស្តារសន្តិភាពឡើងវិញ

សហរដ្ឋអាមេរិក និងចិន បានបង្ហាញការគំាទ្រចំពោះការវិវត្តជាវិជ្ជមានរបស់ភាគីកម្ពុជា-ថៃ ក្នុងការអនុវត្ត និងរក្សាបទឈប់បាញ់ ដែលសម្រចបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃកិច្ចប្រជុំពិសេស GBC រួមទាំងការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ឲ្យមានសេរីភាពវិញ។ ប្រទេសមហាអំណាចទាំងពីរ ចាត់ទុកថា នេះជាជំហានសំខាន់ឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងស្ថិរភាពក្នុងតំបន់ ដោយមានការចូលរួមសម្របសម្រួលពីភាគីអន្តរជាតិ។ 

អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី

អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូ​បាន​បរិហារ​ថ្កោលទោស​ចំណាត់ការ​របស់អ៊ីស្រាអែល​

អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី

អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូ​បាន​បរិហារ​ថ្កោលទោស​ចំណាត់ការ​របស់អ៊ីស្រាអែល​ដែល​បាន​សម្រេច​ហាមឃាត់​មិនឲ្យ​អង្គការ​អន្តរជាតិចំនួន​៣៧ អាច​នាំយកជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីហ្កាហ្សា ចាប់ពីខែមករា​ឆ្នាំថ្មី។ ក្នុងទឹកដីស៊ីហ្សកដានីឯណោះវិញ ​ នៅជំរំជនភៀសខ្លួន​ប៉ាឡេស្ទីន អ៊ីស្រាអែល​នៅតែមិន​អនុគ្រោះដល់​ប្រជាជន​ប៉ាឡេស្ទីន សូម្បីតែនៅថ្ងៃឆ្លងចូល​ឆ្នាំថ្មី។ នៅថ្ងៃពុធទី​៣១​ធ្នូ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ​២០២៥ កងទ័ពអ៊ីស្រាអែល​បានបញ្ជូន​ម៉ាស៊ីន ឡានឲ្យ​ទៅចូកបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​២៥អគារ ស្ថិតក្នុងជំរំជនភៀសខ្លួន Nur Shams ក្បែរតំបន់អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុងទឹកដី​ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។

ចិនខឹងសម្បានឹងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់

ប្រទេសចិននៅថ្ងៃពុធទី​៣១ធ្នូនេះ​បានអះអាងថា ខ្លួនទើប​បាន​បិទបញ្ចប់ដោយជោគជ័យ សមយុទ្ធ​បាញ់​

ចិនខឹងសម្បានឹងប្រទេសដែលរិះគន់សមយុទ្ធចិននៅក្នុងដែនទឹកតៃវ៉ាន់

ប្រទេសចិននៅថ្ងៃពុធទី​៣១ធ្នូនេះ​បានអះអាងថា ខ្លួនទើប​បាន​បិទបញ្ចប់ដោយជោគជ័យ សមយុទ្ធ​បាញ់​គ្រាប់កំាំភ្លើងពិត​នៅ​ជុំវិញ​កោះតៃវ៉ាន់។ នៅថ្ងៃនេះដែរ ចិន​តាមរយៈ​អ្នកនាំពាក្យជាន់​ខ្ពស់​របស់​ក្រសួងការពារជាតិ​បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស​ប្រទេស​មួយចំនួន ដូចជា ជប៉ុន អូស្ត្រាលី ជាដើម​ដែល​បាន​រិះគន់​សមយុទ្ធរបស់ចិន​នៅ​ជុំវិញតៃវ៉ាន់។

ទាហានខ្មែរទាំង១៨នាក់ ត្រូវបានដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ

យោធិនកម្ពុជាទាំង១៨រូប ត្រូវបានកងយោធាថៃដោះលែង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី៣១

ទាហានខ្មែរទាំង១៨នាក់ ត្រូវបានដោះលែង និងបញ្ជូនមកមាតុប្រទេសវិញ

យោធិនកម្ពុជាទាំង១៨រូប ត្រូវបានកងយោធាថៃដោះលែង ហើយបញ្ជូនមកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានស្ថិតក្រោមការឃុំខ្លួនក្នុងទឹកដីថៃ អស់រយៈពេល១៥៥ថ្ងៃ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ ចាត់ទុកការដោះលែងទាហាខ្មែរឲ្យត្រឡប់មកប្រទេសកំណើតនាពេលនេះ គឺជាការស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។ 

ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែ​​​វិបត្តិសេដ្ឋកិច្ច​​រួមរឹតជីវភាព

ប្រមាណ​៣ថ្ងៃមកហើយ ដែលប្រជាជន​អ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្ម​ ដើម្បីតវ៉ា ប្រឆាំងនឹងកត្តាជី

ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសារតែ​​​វិបត្តិសេដ្ឋកិច្ច​​រួមរឹតជីវភាព

ប្រមាណ​៣ថ្ងៃមកហើយ ដែលប្រជាជន​អ៊ីរ៉ង់បាននាំគ្នាធ្វើបាតុកម្ម​ ដើម្បីតវ៉ា ប្រឆាំងនឹងកត្តាជីវិតភាពដែលកាន់តែក្រីក្រលំបាក​​។ ចាប់ផ្តើមចេញពីអ្នកលក់ដូរក្នុងផ្សារ ចលនាបាតុកម្មនេះបានរីកកាន់តែធំទៅ ដោយ​មានមានការចូលរួម​ពី​សិស្សនិស្សិត នៅតាមសកលវិទ្យាល័យធំៗ របស់អ៊ីរ៉ង់ផង​។ វិបត្តិសេដ្ឋកិច្ច ដែលរ៉ាំរ៉ៃ ដោយ​សារតែ​ទណ្ឌកម្មអន្តរជាតិ បានរួមរឹតធ្វើបាបជីវភាព​ប្រជាជនអ៊ីរ៉ង់​ ឲ្យ​លំបាកទៅៗងើបមិនរួច។

យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឹកដី

បន្ទាប់ពីបាន​ស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខ​​​​នៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ

យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឹកដី

បន្ទាប់ពីបាន​ស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខ​​​​នៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ្ងៃមកនេះ​​ ក្រុម​ចលនា​​បំបែកទឹកដី​ នៅភាគខាងត្បូងយេម៉ែន បានវាយប្រយុទ្ធបានតំបន់មួយចំនួនធំ និង​ប៉ុនប៉ងប្រកាសឯករាជ្យ​។ កងទ័ពអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយេម៉ែន បានបើកការវាយប្រហារនៅថ្ងៃអង្គារទី​៣០ធ្នូ​​ ហើយបានចោទថាគឺអេមីរ៉ាតអារ៉ាប់រួម ដែលបានលួចលាក់ ផ្តល់អាវុធឲ្យក្រុម​ចលនាបំបែកទឹកដីនៅខាងត្បូងយេម៉ែន​។ ព្រឹកថ្ងៃអង្គារនេះដែរ រដ្ឋាភិបាលក្រុងសាណាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន​។

ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនៅក្នុងខេត្តកោះកុង និងខេត្តបាត់ដំបង

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំខេត្តកោះកុង បានប្រកា

ក្រសួងអប់រំអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនៅក្នុងខេត្តកោះកុង និងខេត្តបាត់ដំបង

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំខេត្តកោះកុង បានប្រកាសឲ្យបើកដំណើរការសាលារៀនក្នុងខេត្តកោះកុងទាំងអស់ឡើងវិញ ក្រោយស្ថានភាពនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់។ កោះកុងគឺជាខេត្តទីពីរ ដែលបានប្រកាសបើកសាលារៀនឡើងវិញ បន្ទាប់ពីខេត្តបាត់ដំបង។ សេចក្តីប្រកាសរបស់មន្ទីរអប់រំខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ធ្នូដែរ ក៏បានអនុញ្ញាតឲ្យបើកសាលារៀននៅក្នុងស្រុកចំនួន៥ របស់ខេត្ត ដែលត្រូវចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ទៅ។

តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?

កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែល​បានពន្លត់ភ្ល

តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?

កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែល​បានពន្លត់ភ្លើងសង្គ្រាមនៅតាមព្រំដែនប្រទេសទាំងពីរ។ បទឈប់បាញ់នេះកើតឡើងក្រោយការវាយប្រយុទ្ធគ្នាជាលើកទីពីរអស់រយៈពេល ២០ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ សង្គ្រាមព្រំដែនលើកទីពីរនេះ ត្រូវគេសង្កេតឃើញថាមានសភាពគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងកាលពីលើកទី១ កាលពីខែកក្កដាកន្លងទៅ ដោយសារទាហានថៃប្រើយុទ្ធសាស្ត្រពង្រីកការវាយប្រហារសន្ធាប់នៅច្រើនទីតាំងមកលើកងទ័ពកម្ពុជា។ អ្នកវិភាគខ្លះស្នើឲ្យកម្ពុជាមើលចំណុចខ្វះខាតរបស់ខ្លួន និងរម្លឹកខ្លួនឯងក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពាន។​ ខ្លះទៀតថា កម្ពុជាក៏ត្រូវមានការកែទម្រង់ជាបន្ទាន់នៃរបៀបឡើងកាន់អំណាច ឲ្យស្របទៅតាមលំអាននៃលទ្ធិប្រជាធិបតេយ្យ។ តើក្រោយការច្បាំងពីរលើកជាមួយថៃ កម្ពុជាគួរប្រញាប់ប្រញាល់រៀបចំខ្លួនបែបណា ដើម្បីធានាបាននូវសន្តិភាព និងទប់ស្កាត់ការផ្ទុះអាវុធជាថ្មីជាមួយថៃ?

ជនភៀសសឹកខ្លះ​​វិល​ត្រឡប់​ទៅលំនៅឋានវិញ​ និង​មួយចំនួន​ធំទៀតកំពុង​​រារែក

ក្រោយ​បទ​ឈប់​បាញ់រវាងកងទ័ពកម្ពុជា និងថៃ ​​ត្រូវបាន​​អនុវត្ត​ជា​ថ្មី​កាល​ពី​ថ្ងៃទី២៧​ធ្ន

ជនភៀសសឹកខ្លះ​​វិល​ត្រឡប់​ទៅលំនៅឋានវិញ​ និង​មួយចំនួន​ធំទៀតកំពុង​​រារែក

ក្រោយ​បទ​ឈប់​បាញ់រវាងកងទ័ពកម្ពុជា និងថៃ ​​ត្រូវបាន​​អនុវត្ត​ជា​ថ្មី​កាល​ពី​ថ្ងៃទី២៧​ធ្នូ​​ ​ពល​រដ្ឋ​ភៀស​សឹកកម្ពុជា​បាន​បន្តចាក​ចេញ​ពី​ជំរុំ​សុវត្ថិភាព​ត្រឡប់ទៅ​កាន់​លំនៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​វិញ។​ ខេត្ត​ជាប់​ព្រំ​ដែន​ដូច​ជា​ខេត្ត​ឧត្តរមាន​ជ័យ បាន​ចេញ​វិធាន​ការ​បម្រុង​មួយ​ ដើម្បី​ធានា​ថា​ការ​វិល​ត្រឡប់​របស់​ជន​ភៀស​សឹក​នឹង​មាន​សុវត្ថិភាព​ បន្ទាប់ពីមានភាពស្ងប់ស្ងាត់នៅតាមព្រំដែននៃប្រទេសទាំងពីរ​។​ ប៉ុន្តែ​ក៏​នៅមាន​ជន​ភៀស​សឹក​ក្នុង​ខេត្ត​ជាប់​ព្រំ​ដែន​ដទៃ​ទៀត ​នៅ​មិនទាន់បាន​វិល​ត្រឡប់​ទៅ​កាន់​ភូមិ​ឋានរបស់ពួកគេ​វិញ​នៅ​ឡើយ​ ដោយអ្នក​ទាំង​នោះកំពុង​​រង់​ចាំ​តាមដានការវិវត្តនៃ​ស្ថាន​ការណ៍​ចុងក្រោយ​។​

អាជ្ញាធរថា ពុំទាន់មានដំណឹងពីការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ នៅឡើយ

យោងតាមកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជាទា

អាជ្ញាធរថា ពុំទាន់មានដំណឹងពីការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ នៅឡើយ

យោងតាមកិច្ចព្រមព្រៀងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានកម្ពុជាទាំង ១៨រូប ត្រូវគេរំពឹងថា នឹងត្រូវបានដោះលែងក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះរយៈពេល ៧២ម៉ោង។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីកម្ពុជា នៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីខាងភាគីថៃនៅឡើយទាក់ទងទៅនឹងពេលវេលាពិតប្រាកដនៃការដោះលែងទាហានកម្ពុជាទាំងនោះ ខណៈអាជ្ញាធរមូលដ្ឋាន អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ញៀមស្ងាត់ និងជៀសវាងការជួបជុំតាមព្រំដែន។ 

កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ

ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបាន

កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ

ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបានបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលទៅក្នុងទឹកដីថៃជាង ២៥០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា មិនមានសកម្មភាពបែបនេះកើតឡើងឡើយ និងថាកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីស្តារ និងកសាងសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 

ចិនបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ះពាល់ខ្លាំងដល់ចរាចរណ៍​ផ្លូវអាកាស

ថ្ងៃចន្ទទី​២៩ធ្នូ កងទ័ពចិនបាន​បើកសមយុទ្ធយោធា ដ៏ធំសម្បើមមួយ ដើម្បីហាត់សមឡោមព័ទ្ធ​កោះតៃវ៉ា

ចិនបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធកោះតៃវ៉ាន់ ប៉ះពាល់ខ្លាំងដល់ចរាចរណ៍​ផ្លូវអាកាស

ថ្ងៃចន្ទទី​២៩ធ្នូ កងទ័ពចិនបាន​បើកសមយុទ្ធយោធា ដ៏ធំសម្បើមមួយ ដើម្បីហាត់សមឡោមព័ទ្ធ​កោះតៃវ៉ាន់។ តៃវ៉ាន់បានឲ្យដឹងថា យ៉ាងហោចណាស់ មានយន្តហោះចម្បាំង​៨៩គ្រឿង និងនាវាចម្បាំង​២៨គ្រឿង ដែលបានកងទ័ពចិនបានបញ្ជា​ឲ្យចូល​មកកៀក ដើម្បីសម្លុតតៃវ៉ាន់​។ សមយុទ្ធរបស់កងទ័ព​ចិន ដែល​អាចដំណើរការទៅច្រើនថ្ងៃនេះ បានរំខានផងដែរ​ដល់​ចរាចរណ៍​ផ្លូវអាកាស របស់តៃវ៉ាន់។

លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន

លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​ ដើម្បី​និ

លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន

លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​ ដើម្បី​និយាយ​លម្អិត​​អំពីផែនការសន្តិភាព​​។ នៅចំពោះមុខ​អ្នកកាសែតក្រោយជំនួបនេះ ប្រធានាធិបតីទាំង២បាន​អះអាងថា បានជជែកគ្នា បានលទ្ធផល​ទៅមុខច្រើន គួរជាទីត្រេកអរ។ តែយ៉ាងណា នៅមានចំណុច​មួយចំនួន​មិនទាន់​ត្រូវរ៉ូវគ្នា ទាក់ទិននឹងអនាគតទឹកដី​​ “តំបន់ដុនបាស” របស់អ៊ុយក្រែន​។​ លោក​ហ្សេឡេនស្គី បានឲ្យដឹងដែរថា​សហរដ្ឋអាមេរិក​ ​បានសន្យា​ការពារសន្តិសុខ​អ៊ុយក្រែន​ ​​រយៈពេល​១៥ឆ្នាំ តែលោក​បានស្នើសុំ​ឲ្យ​បាន​យូរជាងនេះ​។

កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ

ប្រទេសកម្ពុជាតាមរយៈគណៈម្មការច​ម្រុះខណ្ឌសីមាព្រំដែនគោក(JBC)របស់ខ្លួន បានស្នើឲ្យភាគីថៃរៀបចំប

កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ

ប្រទេសកម្ពុជាតាមរយៈគណៈម្មការច​ម្រុះខណ្ឌសីមាព្រំដែនគោក(JBC)របស់ខ្លួន បានស្នើឲ្យភាគីថៃរៀបចំប្រជុំពិសេសបន្ទាន់មួយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជានៅសប្តាហ៍ដំបូង ខែមករា ឆ្នាំ២០២៦នៅខេត្តសៀមរាប។ សំណើររបស់កម្ពុជាធ្វើឡើងដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប្រទេសទាំងពីរកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗនេះ។

ប្រធានាធិបតីអាមេរិកសាទរនឹងការប្រកាសបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បានសាទរនឹងការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃ

ប្រធានាធិបតីអាមេរិកសាទរនឹងការប្រកាសបទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ បានសាទរនឹងការប្រកាសបទឈប់បាញ់រវាងកម្ពុជា និងថៃសាជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថាភាគីទាំងពីរនឹងវិលត្រលប់ទៅរកការរស់នៅក្នុងសន្តិភាព ដូចអ្វីដែលបានព្រមព្រៀងក្នុងឯកសារនានាកាលពីពេលមុន។ ការសាទររបស់លោកប្រធានាធិបតី ត្រាំ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់ជាសាក្សី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាអ្នកជួយសម្រួលឲ្យមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពរវាងកម្ពុជា​ និងថៃ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ។

Get more results via ClueGoal