Cambodia



លោក វ៉ាត់​ ចំរើន​៖ កម្ពុជា​អាច​ដណ្តើម​មេ​ដាយ​មាស​បាន​ច្រើនទៀត ក្រោយ​ប្រភេទ​កីឡា​អាទិភាព​នៅ​សល់

គិត​ត្រឹម​រយៈ​ពេល១១​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ កម្ពុជា​

សង់ត្រាល់ថា ការតវ៉ាបិទផ្លូវជាតិលេខ៣ផ្ទុះឡើង​ដោយសាររោងចក្ររឹតត្បិតសិទ្ធិសហជីព

នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេ

សង់ត្រាល់ថា ការតវ៉ាបិទផ្លូវជាតិលេខ៣ផ្ទុះឡើង​ដោយសាររោងចក្ររឹតត្បិតសិទ្ធិសហជីព

នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតផ្សារព្រៃទទឹង ស្ថិត​នៅក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្អែកតាមបណ្តាញកម្មករនៅរោងចក្រ ខូហ្ស៊ី នីត ការបិទផ្លូវនៅព្រឹកថ្ងៃទី​៨កក្កដានេះដោយសារការ​បញ្ឈប់ប្រធានក្រុមកម្មករ​នៅរោងចក្រខូហ្ស៊ី នីត ​និងបញ្ហាការររឹតត្បិតសិទ្ធិសេរីភាពនៅកន្លែងការងារ។ 

មន្ត្រីអាមេរិកថា ​ DFC ចង់​ចូលរួមក្នុងផែនការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ​នៅកម្ពុជា

លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC

មន្ត្រីអាមេរិកថា ​ DFC ចង់​ចូលរួមក្នុងផែនការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ​នៅកម្ពុជា

លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានលើកឡើងថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២២មិថុនា លោកស្រីបានមើលឃើញផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិដ៏មានមហិច្ឆតារបស់ក​ម្ពុជា។ ក្នុងន័យនេះ លោកស្រី Caroline Vik អះអាងថា សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) នឹងចូលរួមជំរុញការអនុវត្តគម្រោងទាំងនោះជាមួយរដ្ឋាភិបាលកម្ពុជា​។

តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ទន្លេ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គម បានរិះគន់ការលើកឡើងរ

តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ទន្លេ?

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋដែលប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គម បានរិះគន់ការលើកឡើងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពលដែលថា ការបាក់ច្រាំងទន្លេមិនមែន​បណ្តាលមកពីការបូមខ្សាច់របស់ក្រុមហ៊ុនឯកជនទាំងស្រុងឡើយ តែបូកផ្សំពីកត្តាធម្មជាតិ និងកត្តាមួយចំនួនរបស់មនុស្ស។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែកក្កដា មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ​បានលើកឡើងថា ការបូមខ្សាច់ត្រឹមត្រូវ​តាមបច្ចេកទេសមិនបណ្តាល​​​ឱ្យបាក់ច្រាំង​​ទន្លេទេ។ ផ្ទុយទៅវិញ​ និងបើតាម​​មន្ត្រីក្រសួងរ៉ែដដែល ការបូមខ្សាច់ដែល​អនុវត្តស្របតាមបច្ចេកទេស និងដែនអាជ្ញាបណ្ណកំណត់ អាច​ជួយឱ្យច្រាំងទន្លេមានភាពរឹងមាំជាងមុន។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួននៅតែ​មើលឃើញផលវិជ្ជមាននៃការ​បូមខ្សាច់ចេញពីទន្លេ និងខ្លះទៀត​ថា ​ការអនុវត្តគម្រោង​បូម​ខ្សាច់ទន្លេខ្លះ​មានភាព​មិនប្រក្រតី។ ​​ ​​​​​តើរដ្ឋាភិបាលគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋទុកចិត្តលើការអនុវត្តគម្រោងបូមខ្សាច់ក្នុង​ទន្លេ?

នៅចិន គ្រោះធម្មជាតិសម្លាប់​មនុស្ស​ជាច្រើននាក់

ចិន​កំពុង​ជួប​គ្រោះមហន្តរាយ​ធម្មជាតិ។ ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់​ម

នៅចិន គ្រោះធម្មជាតិសម្លាប់​មនុស្ស​ជាច្រើននាក់

ចិន​កំពុង​ជួប​គ្រោះមហន្តរាយ​ធម្មជាតិ។ ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​​ ១៧ នាក់។ ចំណែក នៅភាគខាងជើង គ្រោះបាក់ដី​ផ្តាច់ជីវិត ២១នាក់​។ នៅមាន​មនុស្ស​កំពុងតែ​បាត់ខ្លួន​ច្រើន​នាក់ទៀត។​ តុល្យការបឋម អាជ្ញាធរ​ចិន​ ជម្លៀសមនុស្ស ជាង ១៣០ ០០០នាក់ ដើម្បី​​រក​កន្លែង​សុវត្ថិភាព​។  

លោកត្រាំថា​ លែងមានបទឈប់បាញ់​និងឈប់ចរចាជាមួយ​អ៊ីរ៉ង់​ ព្រោះ​ពួកអ៊ីរ៉ង់ជាក្រុមល្បិចបោកប្រាស់និងឆ្កួត

បទឈប់បាញ់ និង​កិច្ចព្រមព្រៀង​បឋម​រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់​ត្រ

លោកត្រាំថា​ លែងមានបទឈប់បាញ់​និងឈប់ចរចាជាមួយ​អ៊ីរ៉ង់​ ព្រោះ​ពួកអ៊ីរ៉ង់ជាក្រុមល្បិចបោកប្រាស់និងឆ្កួត

បទឈប់បាញ់ និង​កិច្ចព្រមព្រៀង​បឋម​រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់​ត្រូវ​រលាយ​រលត់ បន្ទាប់ពីកងទ័ពទាំង២បាន​ចាប់ផ្តើមបាញ់​ប្លោងគ្រាប់ វាយប្រហារគ្នាសាជាថ្មី។​ ថ្ងៃទី​៨​កក្កដា នៅ​ទីក្រុងអង់ការ៉ា លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់ថា សម្រាប់លោកគឺចប់ហើយ  លែងមានបទឈប់បាញ់ លែងមានការចរចាអ្វីទាំងអស់ជាមួយអ៊ីរ៉ង់ ព្រោះពួកអ៊ីរ៉ង់ គឺជាពួកល្បិច​បោកប្រាស់និង​​ឆ្កួតវិកលចរិក  ។

អង្គការនៅស្វ៊ីសទាមទារឲ្យអង្គការ​ហ្វ្រង់កូហ្វូនី​អន្តរាគមន៍​ដើម្បីការដោះលែង​សកម្មជន​ចលនា​មាតាធម្មជាតិ

កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​ខិតចូលមកដល់។ នៅក្នុង​

អង្គការនៅស្វ៊ីសទាមទារឲ្យអង្គការ​ហ្វ្រង់កូហ្វូនី​អន្តរាគមន៍​ដើម្បីការដោះលែង​សកម្មជន​ចលនា​មាតាធម្មជាតិ

កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី ២០ នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​ខិតចូលមកដល់។ នៅក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះរៀបចំជំនួបកំពូលអន្តរជាតិ អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​នៅប្រទេស​ស្វ៊ីស ដែលមានឈ្មោះថា Bruno Manser Funds បាន​ដាក់​លិខិត​ទៅកាន់អគ្គលេខាធិការ​របស់​អង្គការ​ហ្វ្រង់កូហ្វូនី​ដើម្បី​ជួយ​អន្តរាគមន៍ ទាមទារ​ឲ្យ​រដ្ឋាភិបាលរបស់​លោក​ហ៊ុន ម៉ាណែត​ដោះលែង​សកម្មជនការពារ​បរិស្ថាន ទាំង​៥នាក់​របស់​ចលនា​មាតាធម្មជាតិ ដែលកំពុង​ជាប់​ក្នុងពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុនជប៉ុនមួយ​រងការ​ចោទប្រកាន់ ​ពីបទ​​ប្រព្រឹត្តអំពើពុករលួយ ដោយការសូកប៉ាន់មន្ត្រីកម្ពុជា ១០០០ដុល្លារ

អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុន Fujipassc និងបុគ្គលិក​ ៣នាក់ ពីបទ​​​ស

ក្រុមហ៊ុនជប៉ុនមួយ​រងការ​ចោទប្រកាន់ ​ពីបទ​​ប្រព្រឹត្តអំពើពុករលួយ ដោយការសូកប៉ាន់មន្ត្រីកម្ពុជា ១០០០ដុល្លារ

អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុន Fujipassc និងបុគ្គលិក​ ៣នាក់ ពីបទ​​​សូកប៉ាន់មន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារ។ ជាការសូកប៉ាន់ដើម្បីពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន The Japanese Times ចុះផ្សាយនៅថ្ងៃទី៧កក្កដា។

ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ?

​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​ម

ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ?

​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ?

កម្ពុជាគាំទ្រសេចក្តីសម្រេចចិត្ត អ.ស.ប ស្តីពីការលុបបំបាត់ទោសព្រហ្មទណ្ឌចំពោះអ្នកស្រឡាញ់ភេទដូចគ្នា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់​ពីការគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចចិត្តរប

កម្ពុជាគាំទ្រសេចក្តីសម្រេចចិត្ត អ.ស.ប ស្តីពីការលុបបំបាត់ទោសព្រហ្មទណ្ឌចំពោះអ្នកស្រឡាញ់ភេទដូចគ្នា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់​ពីការគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្តីពី «ការធ្វើឲ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា» ដែលគ្រោងដាក់ឲ្យអនុម័តនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី ម៉ាធីលតា ប៉ងនឺ (Matilda Bogner) តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ សង្គមស៊ីវិល​ដែលធ្វើការងារលើកកម្ពស់សិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា​​យល់ថានេះជាសញ្ញាបង្ហាញពីការបន្តប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែនថា​ ប្រាសាទតាមាន់ធំ ស្ថិត​ក្នុង​ទឹក​ដីខ្មែរ

លោក អ៊ិត សុត្ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាន​ចេញ​មុខបញ្ជាក់ជាថ្មី​​ថា​ ប្រាសាទតាម

រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែនថា​ ប្រាសាទតាមាន់ធំ ស្ថិត​ក្នុង​ទឹក​ដីខ្មែរ

លោក អ៊ិត សុត្ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាន​ចេញ​មុខបញ្ជាក់ជាថ្មី​​ថា​ ប្រាសាទតាមាន់ធំស្ថិត​ក្នុ​ង​ដែន​ដីកម្ពុជា​ទាំង​ស្រុង​ និងថា ​ផែន​ទី​ដែលថៃ​គូស​​ឯក​តោភាគី​ក៏​បង្ហាញ​ថា​ ប្រាសាទបុរាណ​ខ្មែរ​នេះស្ថិតនៅទឹក​ដីខ្មែរ​ដែរ។​ ​ការ​បញ្ជាក់របស់​​​រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែននេះ គឺ​​សំអាង​លើមាត្រដ្ឋាន ១/២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងផែនទីខ្នាត ១/៥០,០០០ ឬផែនទី L7017 របស់ថៃ។ 

ឥណ្ឌានឹង​ផ្គត់ផ្គង់​មីស៊ីល​រយៈ​ឆ្ងាយ​ដល់​ឥណ្ឌូណេស៊ី

​ឥណ្ឌា និង ឥណ្ឌូណេស៊ី យល់ព្រម​ចុះកិច្ចព្រមព្រៀង​ទិញ-លក់​ប្រព័ន្ធមីស៊ីលបាញ់​រយៈចម្ងាយ​ឆ្ងា

ឥណ្ឌានឹង​ផ្គត់ផ្គង់​មីស៊ីល​រយៈ​ឆ្ងាយ​ដល់​ឥណ្ឌូណេស៊ី

​ឥណ្ឌា និង ឥណ្ឌូណេស៊ី យល់ព្រម​ចុះកិច្ចព្រមព្រៀង​ទិញ-លក់​ប្រព័ន្ធមីស៊ីលបាញ់​រយៈចម្ងាយ​ឆ្ងាយ​ BrahMos។ ព័ត៌មាន​នេះត្រូវ​ប្រកាស​ឲ្យ​ដឹង ក្នុង​ឱកាស​​ដំណើរ​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ចំនួន​ ៣ថ្ងៃ​ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។​ ប្រទេស​ទាំង​២ ក៏​បាន​ឯកភាព​​សហការ​ក្នុង​វិស័យ​ជាច្រើនទៀត តួយ៉ាង​ រ៉ែដីកម្រ បច្ចេកវិទ្យា និងការពារជាតិ​។​

ក្រសួងសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងកើនឡើងក្នុងរដូវវស្សា ខណៈអ្នកឆ្លងមានប្រមាណ ១២,០០០នាក់

ក្រសួងសុខាភិបាលកម្ពុជា​​បានឱ្យដឹងថា ដោយគិតត្រឹមពេលនេះ ​មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០

ក្រសួងសុខាភិបាល៖ ជំងឺគ្រុនឈាមកំពុងកើនឡើងក្នុងរដូវវស្សា ខណៈអ្នកឆ្លងមានប្រមាណ ១២,០០០នាក់

ក្រសួងសុខាភិបាលកម្ពុជា​​បានឱ្យដឹងថា ដោយគិតត្រឹមពេលនេះ ​មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២,០០០ករណី។ ​ចំនួន​អ្នកឆ្លងជំងឺ​គ្រុនឈាមក្នុង​រដូវវស្សាដែលទើបចាប់ផ្តើម​​នេះត្រូវបានក្រសួងសុខាភិបាល​​​បារម្ភថាកំពុងវិវត្តកើនឡើងជាបន្តបន្ទាប់។ ​ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានអះអាង​​តាមដាន និងគ្រប់គ្រង​ស្ថានភាពជំងឺគ្រុនឈាមឱ្យបាន​ម៉ត់ចត់ដើម្បីទប់ស្កាត់ការរីករាលដាលឱ្យបានទាន់ពេល។

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងការប្រើប្រាស់ភាសាជាតិ​របស់ខ្លួន​?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​បានចេញមក​ប្

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រឹងការប្រើប្រាស់ភាសាជាតិ​របស់ខ្លួន​?

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម​បានចេញមក​ប្រតិកម្មជាបន្តបន្ទាប់ចំពោះ​​ការដាក់ឱ្យប្រើប្រាស់អក្សរ​​​ខ្មែរដែលថៃហៅថាអក្សរ «ខម-ថៃ» ទៅ​​ក្នុងកម្មវិធីសិក្សានៅប្រទេសថៃ។ សម្រាប់​ពលរដ្ឋខ្មែរ ​​អក្សរ «ខម-ថៃ» គឺ​ជាអក្សរខ្មែរទាំងស្រុង ដោយថៃយកទៅបន្ថែមស្រះ​​​ និងជើងត្រួតគ្នាច្រើនសម្រាប់ប្រកបសំនៀងតាមភាសាថៃ​ប៉ុណ្ណោះ​។ អ្នកជំនាញពាក់ព័ន្ធ​នានាបានលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរត្រៀមឆ្លើយតបរាល់ការព្យាយាមកាឡៃមរតកអក្សរសាស្ត្រ ឬវប្បធម៌ខ្មែរពីប្រទេសណាមួយ។​​​ទន្ទឹមនេះ ពួកគេទទូចឱ្យពលរដ្ឋគ្រប់គ្នា​ត្រូវ​​​​​ប្រើប្រាស់អក្សរខ្មែរដែលជាភាសាជាតិ​​ឲ្យបានត្រឹមត្រូវ និង​​ខ្ជាប់ខ្ជួន​៕​

ស៊ីរី៖ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ២ លើក ក្បែរកន្លែង​ស្នាក់នៅ​របស់​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង

នៅស៊ីរី មា​នផ្ទុះ​គ្រាប់​បែក​ ២ លើក ​​ក្បែ​រសណ្ឋាគារ​ស្នាក់​នៅ​របស់​ប្រធានាធិបតី​បារាំង ល

ស៊ីរី៖ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ ២ លើក ក្បែរកន្លែង​ស្នាក់នៅ​របស់​ប្រមុខរដ្ឋបារាំង​ ម៉ាក្រុង

នៅស៊ីរី មា​នផ្ទុះ​គ្រាប់​បែក​ ២ លើក ​​ក្បែ​រសណ្ឋាគារ​ស្នាក់​នៅ​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែល​កំពុង​បំពេញ​ទស្សនកិច្ច ចំនួន២ថ្ងៃ ​នៅរដ្ឋធានី​ដាម៉ាស។ អាជ្ញាធរស៊ីរី​ចាត់ទុកថា នេះ​ជា​អំពើ​ភេរវកម្ម។ ចំណែក​ វិមាន​ប្រធានាធិបតី​បារាំង បញ្ជាក់ថា លោក​ប្រមុខ​រដ្ឋ ម៉ាក្រុង មា​នសុវត្ថិភាព​។ 

អូតង់បើកជំនួបកំពូល​នៅទីក្រុង​​អង់ការ៉ា ដោយសង្ឃឹមថានឹងមិនត្រូវ​រំខានដោយ​កំហឹងរបស់លោកដូណាស់ ត្រាំ

ថ្ងៃទី ៧កក្កដា ជំនួបកំពូល​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់​ថា​ អូតង់ ឬ ណាតូ  ត្រ

អូតង់បើកជំនួបកំពូល​នៅទីក្រុង​​អង់ការ៉ា ដោយសង្ឃឹមថានឹងមិនត្រូវ​រំខានដោយ​កំហឹងរបស់លោកដូណាស់ ត្រាំ

ថ្ងៃទី ៧កក្កដា ជំនួបកំពូល​អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់​ថា​ អូតង់ ឬ ណាតូ  ត្រូវបើកទ្វារនៅទីក្រុង​អង់ការ៉ា ប្រទេសតួកគី។ អ្វីដែលជាការព្រួយបារម្ភធំបំផុតមួយ នៅក្នុងជំនួបកំពូលនេះ គឺភាពប្រែប្រួល​ផ្លូវចិត្តដ៏លឿនរហ័សរបស់លោកដូណាល់ ត្រាំ។ ថ្នាក់ដឹកនាំ​អូតង់ បារម្ភខ្លាចក្រែង​ កំហឹងដ៏កំរោលរបស់លោកដូណាល់ ត្រាំ នឹងមករំខានធ្វើ​ឲ្យជំនួបកំពូលនេះជួបបរាជ័យ។ យ៉ាងណាក៏ដោយ សមាជិកអូតង់សង្ឃឹមថាគម្រោង​កិច្ចសន្យា​ទិញសព្វាវុធ តម្លៃ​រាប់ពាន់​លានដុល្លារ​ ​នឹងអាចធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ សប្បាយចិត្ត​។

តំណាង UN ពិភាក្សាជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល ករណីឃុំខ្លួនសកម្មជនមួយចំនួន

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី ម៉ាធីលដា

តំណាង UN ពិភាក្សាជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល ករណីឃុំខ្លួនសកម្មជនមួយចំនួន

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី ម៉ាធីលដា ប័ហ្គនើ បានជួបជាមួយ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាតុលាការកំពូល កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីការបន្តនូវកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ប្រកបដោយស្មើភាព និងមិនលំអៀង នៅកម្ពុជា។ តាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ករណីសកម្មជនមួយចំនួនដែលបានលើកឡើងដោយយន្តការសិទ្ធិមនុស្សអន្តរជាតិក៏ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនោះដែរ។

នាយករដ្ឋមន្ត្រីព្រមានឲ្យបញ្ឈប់សង់ផ្លូវ «ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាផ្ទាល់មា

នាយករដ្ឋមន្ត្រីព្រមានឲ្យបញ្ឈប់សង់ផ្លូវ «ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាផ្ទាល់មាត់​ឲ្យបញ្ឈប់ជាបន្ទាន់ការ​សាងសង់​ផ្លូវដោយលួចគុណភាព នៅក្រោមពាក្យថា«ចាក់ក្រាសស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»។ ការព្រមាននេះធ្វើឡើងនៅក្នុងពិធី​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់កំណាត់​ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ទៅដល់ក្រុង​កំពង់ចាម។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានរំលឹកមន្ត្រីជំនាញឲ្យធ្វើការជួសជុល​ផ្លូវខូចខាតជាប្រចាំដោយមិនត្រូវទុកផ្លូវដែលខូចចោលរហូតខូចធ្ងន់ធ្ងរនោះឡើយ។

កម្ពុជានាំ​ក្រុម​អ្នក​សង្កេតការណ៍អាស៊ានមើល​របង​ព្រំដែនដែល​ថៃ​សង់នៅ​បង្គោល ៥២ ​​និង​ ៥៤

ក្រសួងការពារជាតិកម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្

កម្ពុជានាំ​ក្រុម​អ្នក​សង្កេតការណ៍អាស៊ានមើល​របង​ព្រំដែនដែល​ថៃ​សង់នៅ​បង្គោល ៥២ ​​និង​ ៥៤

ក្រសួងការពារជាតិកម្ពុជា តាមរយៈក្រុមអ្នកសម្របសម្រួល (CLG) បានដឹកនាំប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ទៅក្បែរ​របង​ព្រំដែនលេខ ៥២​ ​និង​ ៥៤​ ដែល​ថៃ​ទើប​សាង​សង់ ក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។ បើតាម​​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងការពារជាតិ​កម្ពុជា​ ចុះនៅ​ថ្ងៃ​ទី៦​កក្ក​ដា​ ឆ្នាំ២០២៦​ ក្រុម​អ្នក​សម្រប​សម្រួលក៏បាននាំអ្នក​សង្កេត​ការណ៍​អាស៊ាន​​ទៅ​ពិនិត្យ​​បង្គោលព្រំដែនចន្លោះលេខ ៥២ និង៥៩ ជា​ទី​ដែល​​ពលរដ្ឋថៃយក​ដីខ្មែរ​ធ្វើ​ស្រែ​ចម្ការ​​។​

របាយការណ៍៖ ក្នុងឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារីកចម្រើន ប៉ុន្តែនៅប្រឈមបញ្ហាបំណុល និងសេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តរីកចម្រើន​ក្នុ

របាយការណ៍៖ ក្នុងឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារីកចម្រើន ប៉ុន្តែនៅប្រឈមបញ្ហាបំណុល និងសេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តរីកចម្រើន​ក្នុងឆ្នាំ២០២៥ ដោយទំហំឥណទានសរុបកើនដល់ប្រមាណ ៦ពាន់លានដុល្លារអាមេរិក និងមានអតិថិជនខ្ចីប្រាក់ជាង ១,៥៣លាននាក់។ ទោះជាយ៉ាងណា របាយការណ៍ថ្មីនេះ​ក៏ទទួលស្គាល់ថា វិស័យនេះកំពុងប្រឈមនឹងការកើនឡើងនៃឥណទានមានហានិភ័យ បំណុលលើសសមត្ថភាពរបស់អតិថិជន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដែលជំរុញឲ្យមានការ​ពង្រឹងវិធានការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។

ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប

សម្រាប់​ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរ

ការអភិរក្សរបាំជនជាតិដើមភាគតិចពូនង ក្រោមឥទ្ធិពលសម័យទំនើប

សម្រាប់​ជនជាតិដើមភាគតិចព្នង (ពូនង) របាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ ជំនឿអរូបី គោរពព្រលឹងអារក្ស អ្នកតា និងជីវភាពប្រចាំថ្ងៃក្នុងសហគមន៍។ ក៏ប៉ុន្តែរ​បាំប្រពៃណីជនជាតិដើមភាគតិចព្នង (ពូនង) កំពុងត្រូវបានគេបំភ្លេចចោលបន្តិចម្តងៗ។ ទោះជាយ៉ាងណា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ និងក្រុមរបាំភូមិពូតាំង កំពុង​រួមគ្នា​ខិតខំប្រឹងប្រែងថែរក្សាព្រលឹងនៃបេតិកភណ្ឌ ជនជាតិដើមភាគតិចពូនង លើផ្លូវដ៏វែងឆ្ងាយ៕

យានស្ទង់ Tianwen-2 របស់ចិន បានទៅដល់អាចម៌ផ្កាយ 2016​HO3 ចំងាយ១ពាន់លានគីឡូមែត្រ

ដូចការគ្រោងទុក យាន​ស្ទង់អវកាសរបស់ចិន ឈ្មោះថា Tianwen-2 បានធ្វើដំណើររយៈចំងាយ​១ពាន់លានគីឡូម៉ែត្រព

យានស្ទង់ Tianwen-2 របស់ចិន បានទៅដល់អាចម៌ផ្កាយ 2016​HO3 ចំងាយ១ពាន់លានគីឡូមែត្រ

ដូចការគ្រោងទុក យាន​ស្ទង់អវកាសរបស់ចិន ឈ្មោះថា Tianwen-2 បានធ្វើដំណើររយៈចំងាយ​១ពាន់លានគីឡូម៉ែត្រពីផែនដី ដល់ចំណុចគោលដៅ ដែលជាអាចម៍ផ្កាយមួយដុំ​ក្នុងលំហរអវកាស។ យានស្ទង់នេះ នឹងនាំយកមកផែនដីវិញ នូវ​សំរង់​បំណែក​ថ្មរបស់អាចម៍​ផ្កាយ ដើម្បីយកមកសិក្សាស្រាវជ្រាវបន្ថែម ស្តីពី​ការចាប់កំណើតដំបូងក៏ដូចជាការវិវឌ្ឍន៍​នៃ​ប្រព័ន្ធព្រះអាទិត្យ​។

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករ

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរកនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់​មកលើ​ភាពមិនលម្អៀងនៃវិស័យកីឡា​។​

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ ២០២៦

នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ រដ្ឋាភិបាលបម្រូលចំណូលបានមកពីសួយសារអាករក្នុងវិស័យរ៉

ក្រសួងរ៉ែ និងថាមពល៖​ រដ្ឋប្រមូលចំណូលសួយសារពីវិស័យរ៉ែបានជិត ៩៣លានដុល្លារ ក្នុងឆមាសដំបូងឆ្នាំ ២០២៦

នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦នេះ រដ្ឋាភិបាលបម្រូលចំណូលបានមកពីសួយសារអាករក្នុងវិស័យរ៉ែចំនួនជិត ​៩៣លានដុល្លារ។ នេះបើតាម​អគ្គនាយកទទួលបន្ទុកក្តាប់រួមអគ្គនាយកដ្ឋានធនធានរ៉ែ លោក​​ អ៊ឹង ឌីប៉ូឡា ដែលបានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃទី៥កក្កដា និងថា ​រដ្ឋាភិបាលក៏ប្រមូលចំណូលដែលបានមកពីពន្ធនាំចេញ និងពន្ធដារក្នុងវិស័យនេះចំនួនប្រមាណជា ១៥០លានដុល្លារផងដែរ​​។

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា

អ្នកឃ្លាំមើល៖ ជម្លោះព្រំដែនកម្ពុជា-ថៃនៅតែផុយស្រួយ ខណៈថៃព្យាយាមបង្កហេតុម្តងហើយម្តងទៀត

នៅថ្ងៃអាទិត្យទី៥កក្កដា មានសេចក្តីរាយការណ៍ថា ទាហានថៃបានគប់គ្រាប់បែកដៃ បង្កឲ្យទាហានកម្ពុជា ៣នាក់រងរបួស។ មកដល់ពេលពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញមកបញ្ជាក់អំពីហេតុការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែពីភាគីថៃវិញបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជា នៅព្រំដែនខេត្តឧត្តរមានជ័យនេះឡើយ។ អ្នកឃ្លាំមើលកត់សម្គាល់ថា កម្សួលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតែផុយស្រួយ ខណៈកងទ័ពថៃតែងតែព្យាយាមបង្កហេតុឥតឈប់ឈរ។

ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វី

ចិនប្រកាស​​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​ជោគជ័យ

ចិន​បានប្រកាស​​នៅ​ថ្ងៃ​ចន្ទទី​៦​កក្កដា​២០២៦​នេះ​ អំពី​ការ​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ដោយ​ជោគ​ជ័យ នៅ​ក្នុង​តំបន់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ ដែល​ធ្លាប់​ជា​ដែនឥទ្ធិពល​​​របស់​អាមេរិក​និង​​សម្ព័ន្ធមិត្ត។ ប្រទេស​ជិត​ខាង​ដូច​យ៉ាង​ជប៉ុន នូវែលហ្សេឡង់​ បាន​បញ្ចេញ​ប្រតិកម្ម​ខ្វល់​ខ្វាយ និង​ជំរុញ​ឱ្យ​ចិន​កុំ​បញ្ចេញ​កាយវិការ​បែប​គំរាមកំហែង។

អូស្ត្រាលីចុះសន្ធិសញ្ញា​ការពារជាតិជាមួយកោះ​ហ្វ៊ីជី ជួយគ្នាក្នុងករណីមានការគំរាមអធិបតេយ្យភាព

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយ

អូស្ត្រាលីចុះសន្ធិសញ្ញា​ការពារជាតិជាមួយកោះ​ហ្វ៊ីជី ជួយគ្នាក្នុងករណីមានការគំរាមអធិបតេយ្យភាព

ថ្ងៃចន្ទ ទី​៦កក្កដា អូស្ត្រាលីនិង​កោះហ្វ៊ីជី បានចុះហត្ថលេខា​លើសន្ធិសញ្ញា​ការពារជាតិជាមួយគ្នា​។ សន្ធិសញ្ញានេះ​ គឺជាយុទ្ធសាស្ត្រ​ជួយការពារគ្នាទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ការពង្រីកឥទ្ធិពលរបស់​ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក​ខាងត្បូង​​។

អ៊ីរ៉ង់៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​

អ៊ីរ៉ង់៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​សាសនា បា​នបង្ហាញមុខ​ក្នុង​ឱកាស​សូត្រ​ធម៌​ឲ្យសពអាយ៉ាតូឡា អាលី ខាមេណី។ កាសែត​រដ្ឋអ៊ីរ៉ង់ បាន​បង្ហាញ​រូប​កូនប្រុស​​ ៣ នាក់របស់​ អាលី ខាមេណី។ តែ​គ្មាន​វត្តមាន​លោក មុត្ឆតាបា ខាមេណី ដែល​ស្នង​តំណែង​ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពី​ឪពុក​នោះទេ។​

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ ២០២៥

ថ្ងៃទី៧ កក្កដា ​២០២៦ គឺជាខួប១៨​ឆ្នាំ ​នៃការ​ចុះប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភព

កម្ពុជារំលឹកឡើងវិញពីវិនាសកម្មប្រាសាទព្រះវិហារដោយសារសង្គ្រាមឆ្នាំ ២០២៥

ថ្ងៃទី៧ កក្កដា ​២០២៦ គឺជាខួប១៨​ឆ្នាំ ​នៃការ​ចុះប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។ ឆ្លៀតក្នុងឱកាសប្រារព្ធខួបដែលធ្វើឡើង​នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានរំលឹកឡើងវិញពីវិនាសកម្មដ៏ធ្ងន់ធ្ងរនៃ​ប្រាសាទព្រះ​វិហារ ដោយសារ​សង្គ្រាម​កាលពីអំឡុង​ឆ្នាំ​២០២៥​។ ជាសង្គ្រាម​ដែល​ភាគីថៃ​បានទម្លាក់​គ្រាប់​បែក​ បណ្តាល​ឲ្យ​ប្រាសាទដ៏​ចំណាស់មួយនេះ​រងការខូចខាត​យ៉ាងធ្ងន់ធ្ងរ។​

ក្រសួងបរិស្ថានបន្តរកឃើញវត្តមានសត្វជិតផុតពូជចំនួន ១៤ប្រភេទ

ក្រសួងបរិស្ថាននៅថ្ងៃចន្ទទី៦កក្កដានេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយស្តីពីការ​រកឃើញវត្តមាន

ក្រសួងបរិស្ថានបន្តរកឃើញវត្តមានសត្វជិតផុតពូជចំនួន ១៤ប្រភេទ

ក្រសួងបរិស្ថាននៅថ្ងៃចន្ទទី៦កក្កដានេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយស្តីពីការ​រកឃើញវត្តមានសត្វព្រៃជិតផុតពូជចំនួន ១៤ប្រភេទ។ តាមលទ្ធផលនៃការស្រាវជ្រាវ សត្វព្រៃកម្រដែលទើបរក​ឃើញទាំងនោះរួមមានដំរីអាស៊ី ប្រើសស្បូវ ខ្លាភ្ញីថ្មកែវ និងស្វាត្រោសជាដើម។

កម្ពុជាឈានមុខគេនៅអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការឆ្លងជំងឺមេរោគអេដស៍

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន Lowy របស់ប្រទេសអូស្ត្រាលីបានចុះផ្សាយថា កម្ពុជាជាប្រទ

កម្ពុជាឈានមុខគេនៅអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិកក្នុងការទប់ស្កាត់ការឆ្លងជំងឺមេរោគអេដស៍

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថាន Lowy របស់ប្រទេសអូស្ត្រាលីបានចុះផ្សាយថា កម្ពុជាជាប្រទេសដែលលេចធ្លោបំផុតមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ស្របតាមគោលដៅសកល ៩៥–៩៥–៩៥ របស់អង្គការ UNAIDS។ ដោយយោងតាមរបាយការណ៍នានា វិទ្យាស្ថាន Lowy បានលើកសសើរកម្ពុជាថាបានអនុវត្តគំរូខុសប្លែកពីបណ្តាប្រទេសក្នុងតំបន់ បើទោះបីជាមូលនិធិសកលសម្រាប់មេរោគអេដស៍បានផ្អាកផ្តល់ជំនួយថវិកា នៅតាមប្រទេសកំពុងអភិវឌ្ឍក៏ដោយ។

ថៃបដិសេធថាខ្លួនមិនបានគប់គ្រាប់បែកទៅលើកងទ័ពកម្ពុជា

កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ព

ថៃបដិសេធថាខ្លួនមិនបានគប់គ្រាប់បែកទៅលើកងទ័ពកម្ពុជា

កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជានៅព្រំដែនខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ទេ។ ការចេញមុខបដិសេធរបស់ភាគីថៃនេះកើតមានក្រោយលេច​​ព័ត៌មានលើ​បណ្តាញទំនាក់ទំនងសង្គមថា កងទ័ពកម្ពុជា ៣នាក់បានរងរបួស​ដោយ​សារទាហានថៃបានយកក្រណាត់រុំគ្រាប់បែក​​ គប់មកលើទីតាំងឈរជើងរបស់ទាហានខ្មែរ​ នៅព្រំដែនថ្មដូន​ ក្នុងខេត្តឧត្តរមានជ័យ។ តែភាគីកម្ពុជានៅមិនទាន់បញ្ជាក់ពីព័ត៌មាននេះនៅឡើយ។

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​

អ៊ីរ៉ង៖ កូនប្រុស​៣នាក់របស់​​​អាយ៉ាតូឡា អាលី​ ខាមេណី​ បង្ហាញមុខពេល​បុណ្យ​​សពឪពុក

អ៊ីរ៉ង់​កំពុងតែ​កាន់ទុក្ខថ្នាក់ជាតិ​។​ ថ្នាក់ដឹកនាំកំពូលៗ​ ទាំង​ខាង​រដ្ឋាភិបាល​និង​ខាង​សាសនា បា​នបង្ហាញមុខ​ក្នុង​ឱកាស​សូត្រ​ធម៌​ឲ្យសពអាយ៉ាតូឡា អាលី ខាមេណី។ កាសែត​រដ្ឋអ៊ីរ៉ង់ បាន​បង្ហាញ​រូប​កូនប្រុស​​ ៣ នាក់របស់​ អាលី ខាមេណី។ តែ​គ្មាន​វត្តមាន​លោក មុត្ឆតាបា ខាមេណី ដែល​ស្នង​តំណែង​ ប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ ពី​ឪពុក​នោះទេ។​

វៀតណាមកំពុងស្រូបទាញវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើនពីអន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើ

វៀតណាមកំពុងស្រូបទាញវិស័យទេសចរណ៍ផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើនពីអន្តរជាតិ

រដ្ឋាភិបាលវៀតណាម កំពុងជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែច្រើន តាមរយៈការបោះទុនវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗជាច្រើន។ យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Tuoitre News នៅថ្ងៃទី៤ ខែកក្កដា ការជំរុញវិស័យទេសចរណ៍វេជ្ជសាស្ត្ររបស់វៀតណាម ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមសង្កេតឃើញកំណើនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរទៅប្រទេសវៀតណាម ក្នុងគោលដៅស្វែងរកសេវាកម្មព្យាបាលសុខភាព។

ក្រសួង​ទេស​ចរណ៍គ្រោង​ប្រែ​ក្លាយ​ភ្នំគូលែនជាតំបន់ទេស​ចរណ៍វប្ប​ធម៌​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍

លោក​ ហួត​ ហាក់​ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បានប្រកាស​នៅថ្ងៃ​ទី៣​កក្ក​ដា​ ឆ្នាំ២០២៦ អំពី​គ

ក្រសួង​ទេស​ចរណ៍គ្រោង​ប្រែ​ក្លាយ​ភ្នំគូលែនជាតំបន់ទេស​ចរណ៍វប្ប​ធម៌​ឈានមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍

លោក​ ហួត​ ហាក់​ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បានប្រកាស​នៅថ្ងៃ​ទី៣​កក្ក​ដា​ ឆ្នាំ២០២៦ អំពី​គម្រោង​ការ​ប្រែក្លាយ​ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម ឬ​ឧទ្យាន​ជាតិ​ភ្នំគូលែន ​ជា​គោល​ដៅ​​​ទេស​ចរណ៍​ធម្មជាតិ​ វប្ប​ធម៌ និង​ជំនឿ​ឈានមុខក្នុង​តំបន់អាស៊ី​អាគ្នេយ៍​។ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេ​សចរណ៍​​សាទរ​គម្រោង​របស់​ក្រសួង​ ​តែពួកគេ​​ក៏​​ចង់ឃើញរដ្ឋ​អភិវឌ្ឍ​​ចំណុចមួយ​ចំនួន​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ភ្ញៀវ​​​ទេ​សចរ។​

Get more results via ClueGoal