ចិន និង ថៃ ធ្វើសមយុទ្ធយោធារួមគ្នា រយៈពេលជាង១០ថ្ងៃ
newsare.net
នៅថ្ងៃអាទិត្យ ទី១៤ ចិននិងថៃ ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅប៉ែកឥសាននៃប្រទេសថៃ។ នេះចិន និង ថៃ ធ្វើសមយុទ្ធយោធារួមគ្នា រយៈពេលជាង១០ថ្ងៃ
នៅថ្ងៃអាទិត្យ ទី១៤ ចិននិងថៃ ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅប៉ែកឥសាននៃប្រទេសថៃ។ នេះគឺសមយុទ្ធលើកទី១ បន្ទាប់ពីអាក់ខានផ្អាកធ្វើ ជាច្រើនខែឆ្នាំមក ព្រោះតែជំងឺកូវីដ១៩។ សមយុទ្ធចាប់ផ្តើមជាថ្មីនៅរដូវក្តៅនេះ គឺផ្តើមរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ រហូតដល់២៥ សីហា។ សមយុទ្ធ រយៈពេល១១ថ្ងៃជាប់គ្នានេះ មានវត្ថុបំណងពង្រឹងទំនាក់ទំនងនិងការយោគយល់គ្នា រវាងមហាយក្សចិននិងរាជអាណាចក្រថៃ។ នេះបើតាមយោងតាមសេចក្តីប្រកាសរបស់ប្រធានអាកាសចរណ៍ថៃ និងជាអ្នកនាំពាក្យ នៃរាជកងទ័ពជើងអាកាសថៃ លោក Prapas Sornchaidee។ Read more