លោកសឺន ជុំជួន៖ការបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើឲ្យវៀតណាមខាតប្រយោជន៍ច្រើន
newsare.net
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរវៀតណាមបានបង្កើនសកម្មភាពចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មលោកសឺន ជុំជួន៖ការបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើឲ្យវៀតណាមខាតប្រយោជន៍ច្រើន
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរវៀតណាមបានបង្កើនសកម្មភាពចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមដោយចោទពីបទកេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងក្នុងថ្ងៃទី២៨មីនា អាជ្ញាធរវៀតណាមបានចាប់ខ្លួនព្រះសង្ឃ៤អង្គ និងប្រជាពលរដ្ឋមួយរូប។ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម ជាការមិនអាចទទួលយកបាន និងទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានអះអាងថា សកម្មភាពចាប់ខ្លួនព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោម បង្ហាញរូបភាពមិនល្អរបស់វៀតណាមលើឆាកអន្តរជាតិ និងធ្វើឲ្យវៀតណាមខាតបង់ផលប្រយោជន៍។ Read more