ទីក្រុងរីយ៉ូដឹចាណេរ៉ូ លើឆ្នេរខ្សាច់កូប៉ាកាបាណា មនុស្សម្នាស្រែកហ៊ោកញ្ចៀវសប្បាយអឺងកង អបអរការប្រកាសដំណឹង ថាទីក្រុងនេះ ត្រូវបានគេជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦។ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ ដែលទីក្រុងនៅតំបន់អាមេរិកខាងត្បូង ត្រូវបានជ្រើសឲ្យរៀបចំការប្រកួតកីឡាដ៏ធំបំផុតនៃពិភពលោក។ « Cidade Maravilhosa » នៅចន្លោះព្រៃភ្នំនិងសមុទ្រធំល្វឹងល្វើយ មានពេល៧ឆ្នាំ ដើម្បីរៀបចំខ្លួនឲ្យក្លាយជាមហាទីក្រុងអូឡាំពិក។
នៅប្រទេសចិន ក្នុងសប្តាហ៍នេះ បណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីបាននាំគ្នាជួបជុំបង្អួតបច្ចេកវិទ្យារថយន្តថ្មីៗទំនើបៗរបស់ខ្លួន នៅទីក្រុងប៉េកាំង។ ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុកចិន កំពុងតែមានការប្រកួតប្រជែងខ្លាំង។ ការស្ទង់មតិថ្មីចុងក្រោយ បង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើរថយន្តអគ្គិសនីនៅចិន កាន់កើនឡើងៗ ជាលំដាប់ ជារៀងរាល់ឆ្នាំ។ ទិដ្ឋភាពនេះ ផ្ទុយខុសពីនៅប៉ែកខាងអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាំងតែពីថ្ងៃពុធ ទី២៤មេសា។ សំណុំរឿងដ៏តានតឹងជាច្រើន ដែលអាមេរិកនិងចិនត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងការជួញដូរសារធាតុញៀន Fentanyl ជាដើម។ កាលពីថ្ងៃសុក្រ២៦មេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទទួលជួបលោកអង់តូនី ប្លីងកិន នៅប៉េកាំង ដែលក្នុងជំនួបនេះ លោកស៊ី ជីនពីងបានអំពាវនាវប្រាប់ទៅភាគីអាមេរិកថា សូមធ្វើខ្លួនឲ្យក្លាយជាដៃគូសហការ ជាជាងជាគូប្រជែងនឹងចិន។
លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាំងតែពីថ្ងៃពុធ ទី២៤មេសា។ សំណុំរឿងដ៏តានតឹងជាច្រើន ដែលអាមេរិកនិងចិនត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងការជួញដូរសារធាតុញៀន Fentanyl ជាដើម។ កាលពីថ្ងៃសុក្រ២៦មេសា លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទទួលជួបលោកអង់តូនី ប្លីងកិន នៅប៉េកាំង ដែលក្នុងជំនួបនេះ លោកស៊ី ជីនពីងបានអំពាវនាវប្រាប់ទៅភាគីអាមេរិកថា សូមធ្វើខ្លួនឲ្យក្លាយជាដៃគូសហការ ជាជាងជាគូប្រជែងនឹងចិន។
សីតុណ្ហភាពនៅក្នុងប្រទេសកម្ពុជានៅតែបន្តឡើងកំដៅខ្លាំងខុសពីឆ្នាំមុនៗ។ ស្ថានភាពនេះធ្វើឲ្យតំបន់មួយចំនួនប្រឈមនឹងគ្រោះរាំងស្ងួត និងកង្វះខាតទឹកសម្រាប់ប្រើប្រាស់ជាបណ្តើរៗ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ ឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំអន្តរាគមន៍ចំពោះការខ្វះខាតទឹករបស់ប្រជាពលរដ្ឋជាបន្ទាន់។
អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថាលោកធ្លាប់ទទួលបានលុយជាង៦លានដុល្លារពីលោក ហ៊ុន សែន។ ការចេញមកទទួលកំហុស និងដាក់ជីវិតបម្រើលោក ហ៊ុន សែនដូច្នេះ ធ្វើឡើងក្រោយលោកហ៊ុន សែន សរសេរបកស្រាយវិញថា លោកមិនបានផ្តល់លុយរហូតដល់ទៅជាង៦លានដុល្លារឱ្យទៅអតីតតារាចម្រៀងរូបនេះនោះទេ ពោលធ្លាប់ជួយត្រឹមលុយជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ។
២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់លោក ឈុត វុទ្ធី។ ក្នុងឱកាសនេះ សង្គមស៊ីវិលចំនួន ៩ស្ថាប័ន និងគណបក្សនយោបាយបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ និងអ្នកកាសែត The Cambodia Daily ចំនួនពីររូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ដ្រឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានឆ្លើយថា បើចង់ឱ្យបើកការស៊ើបអង្កេតលើករណីដែលបានបិទបញ្ចប់ហើយមួយនេះ សង្គមស៊ីវិលដែលស្នើសុំត្រូវមានសក្ខីកម្ម ឬភស្ដុតាងថ្មីដែលមានមូលដ្ឋានរឹងមាំនៅក្នុងរឿងនេះ។
នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី រួមនឹងបក្សពួក ក្រោយរកឃើញថា ពួកគេបានឆបោកពលរដ្ឋពីការផ្តល់ដីចំនួន៦០០០ឡូតិ៍លើទំហំដីរបស់រដ្ឋទំហំ៤២០ហិកតាស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី២៦ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានចេញសារតាមហ្វេសប៊ុកតបទៅលោក សម រង្ស៊ីដោយចាត់ទុកមេប្រឆាំងរូបនេះជាមនុស្សដែលប្រឆាំងនឹងសមិទ្ធផលជាតិ។ ចម្លើយតបរបស់លោកហ៊ុន ម៉ាណែតទៅលោកសម រង្ស៊ីដូច្នេះធ្វើឡើង ក្រោយពីលោក សម រង្ស៊ី បានធ្វើការរិះគន់ និងមិនគាំទ្រដល់គម្រោងព្រែកជីកហ្វូណនដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្តើមសាងសង់ផែបណ្តែត ដើម្បីផ្តល់ជំនួយដល់ប្រជាពលរដ្ឋនៅហ្កាហ្សា។ នេះបើតាមការប្រកាសបញ្ជាក់របស់មន្ទីរបញ្ចកោណអាមេរិក នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ គំនិតផ្តួចផ្តើមសាងសង់ផែបណ្តែតនេះ ត្រូវលោកប្រធានាធិបតី ចូ បៃដិន បានបង្ហើបឡើងតាំងតែពីដើមខែមីនាមកម្ល៉េះ បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បដិសេធដាច់អហង្ការ មិនឲ្យដឹកជំនួយមនុស្សធម៌តាមផ្លូវគោក។
លោកម៉ាក្រុងបានលើកឡើងថា ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនដោយខ្លួនឯង គឺអឺរ៉ុបត្រូវតែមានប្រព័ន្ធការពារជាតិរួមគ្នា និងមានអាវុធទំនើបដូចគ្នា ផលិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែក តែលើអាវុធដែលទិញពីបរទេស។ គឺក្នុងក្របខណ្ឌទស្សនវិស័យនេះហើយ បារាំងនិងអាល្លឺម៉ង់បានផ្តួចផ្តើមគម្រោង រួមគ្នាផលិតរថក្រោះដ៏ទំនើបបំផុតមួយ ឈ្មោះថា MGCS ។ យ៉ាងណាមិញ នៅថ្ងៃសុក្រទី២៦មេសានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងនិងអាល្លឺម៉ង់ បានចាប់ផ្តើមការប្រជុំពិសេសមួយ ដើម្បីបែងចែកការងារគ្នា ទៅឲ្យក្រុមហ៊ុនឧស្សាហកម្មសព្វាវុធទាំងសងខាង ដើម្បីសម្រេចផែនការនេះ។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពត សម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉នចំនួន៩៥គណនី រួមនឹងបង្កកអចលនវត្ថុប្រភេទដីធ្លីចំនួន១ ៧៩១ក្បាលដី។ បន្ថែមពីនេះ តុលាការក៏បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យសមត្ថកិច្ចស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាង៦ខែមកនេះ ហួត ស្រីយេនធ្វើដំណើរចុះសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសបារាំង នៅក្នុងក្របខណ្ឌការងារស្ម័គ្រចិត្តរបស់នាងនៅអង្គការកុមារមេគង្គ។ នៅក្នុងបេសកកម្ម៩ខែនៅប្រទេសបារាំង ដែលត្រូវបញ្ចប់នៅចុងខែមិថុនាខាងមុខ ការងាររបស់ហួតស្រីយេនគឺចុះតាមសាលារៀន ដើម្បីពន្យល់ក្មេងសិស្សសាលាបារាំងឲ្យយល់ដឹងពីទុក្ខលំបាករបស់ក្មេងៗនៅអាស៊ី ដែលមិនអាចទៅសាលារៀនដោយសារគ្រួសារក្រីក្រ។ កម្មវិធីរបស់អង្គការកុមារមេគង្គ ដែលមានឈ្មោះថា “ខ្ញុំមានក្តីស្រមៃមួយ” មានគោលបំណងតែមួយគត់គឺបញ្ជ្រាបចំណេះដឹង ឲ្យសិស្សសាលាបារាំងឃើញថា មានក្មេងច្រើននៅក្នុងប្រទេសដទៃដែលគ្មានសំណាងបានទៅសាលារៀនដោយសារជីវភាពខ្វះខាត គ្រួសារក្រីក្រ។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសុន្ទរកថាស្តីពីអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសា នៅឯសកលវិទ្យាល័យសកបូនទីក្រុងប៉ារីស។ ក្នុងសុន្ទរកថាជិត២ម៉ោង លោកម៉ាក្រុង បានអំពាវនាវ ឲ្យប្រទេសសមាជិកអឺរ៉ុបទាំង២៧ ត្រូវងើបស្ទុះឡើងរួមកម្លាំងគ្នានៅពេលនេះ ដើម្បីស្រោចស្រង់អឺរ៉ុបពីសេចក្តីស្លាប់។ លោកប្រធានធិបតីបារាំង បានហៅឲ្យប្រទេសអឺរ៉ុប ត្រូវតែរៀបចំផែនការសកម្មភាពជាបន្ទាន់ មិនថាសន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងអន្តោប្រវេសន៍ ដើម្បីធ្វើឲ្យអឺរ៉ុបក្លាយជា «មហាអំណាច»។
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញនូវការមិនគាំទ្ររដ្ឋាភិបាលកម្ពុជាចំពោះគម្រោងព្រែកជីកហ្វូណន ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ។ ការចេញសារប្រឆាំងនឹងគម្រោងព្រែកជីករបស់លោក សម រង្ស៊ី ដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសជំហរមិនដកថយចំពោះគម្រោងជីកព្រែកនេះ បើទោះជាមានការរិះគន់ពីសំណាក់អ្នកនយោបាយប្រឆាំងខ្មែរ និងមានប្រតិកម្មដោយប្រយោលពីវៀតណាមក៏ដោយ។
នៅថ្ងៃទី២៤ ខែមេសា សង្គមស៊ីវិលចំនួន៣ស្ថាប័ន រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាពបានចេញរបាយការណ៍មួយស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២៣។ របាយការណ៍រួមបានបង្ហាញថា ក្នុង នាំ២០២៣ ហេតុការណ៍រឹតត្បិត និងរំលោភ បំពានសេរីភាពមូលដ្ឋានមានការកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានទាត់ចោលរបាយការណ៍នេះ។
អាជ្ញាធរវៀតណាមកំពុងបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងបន្លំ។ នៅថ្ងៃព្រហស្បតិ៍ទី២៥មេសានេះ ក្នុងរឿងអាស្រូវលួចបន្លំហិរញ្ញវត្ថុមួយថ្មីទៀត តុលាការក្រុងហូជីមិញ បានកាត់ទោសប្រធានក្រុមហ៊ុនភេសជ្ជៈដ៏ល្បីមួយរបស់ប្រទេស ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទឆបោកប្រាក់ប្រមាណ៤០លានដុល្លារ។
ថ្ងៃពុធទី ២៤ មេសា តុលាការរុស្ស៊ី បានចាប់ឃុំខ្លួនបណ្តោះអាសន្ន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទីមួ អ៊ីវ៉ាណូវ (Timour Ivanov) និង ជនសង្ស័យម្នាក់ទៀត ពីបទ ស៊ីសំណូកសូកប៉ាន់ ។ គួរបញ្ជាក់ថា នៅរុស្ស៊ី នេះគឺជា ករណីដ៏កម្របំផុតមួយ ដែលតុលាការក្នុងប្រទេស ចាប់ខ្លួនឥស្សរជនជាន់ខ្ពស់នៃក្រសួងការពារជាតិ ពីបទរឿងអាស្រូវពុករលួយ ជាពិសេស នៅក្នុងកាលៈទេសៈ ដែលរុស្ស៊ីកំពុងបន្តធ្វើ សង្គ្រាមយ៉ាងចាស់ដៃជាមួយអ៊ុយក្រែន និង ចំពេលដែល រដ្ឋាភិបាលរុស្ស៊ី បានបង្កើនថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់វិស័យកងទ័ព។ ក្នុងសំណុំរឿងពុករលួយនេះ លោកទីមួ អ៊ីវ៉ាណូវ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បុគ្គលិកសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌីយ៉ាណាបានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារដោយពួកគេបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងការងារដាក់បញ្ជូនវិវាទការងាររួមនៃអនុសញ្ញារួមទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តែអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊នបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ ទី២៥ មេសានេះថា ករណីរបស់បុគ្គលិកសណ្ឋាគារទាំងពីរមិនទាន់ឈានដល់វិវាទការងារទេ។
ចាប់ពីថ្ងៃពុធ ទី២៤មេសា កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយប្រហារតាមអាកាស និងបាញ់ប្លោងគ្រាប់កាំភ្លើងធំ នៅភាគខាងត្បូងលីបង់។ ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាងថា គេបានសម្លាប់បាន នូវមេមេរបស់ក្រុមហេបូឡាលីបង់ ចំនួនយ៉ាងហោចពាក់កណ្តាល កាលពីថ្ងៃពុធ។ ជាមួយគ្នានេះ នៅភាគខាងត្បូងតំបន់ហ្កាហ្សាឯនោះ កងទ័ពអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការ តាមសម្លាប់ក្រុមហាម៉ាស បើទោះបីជាមានការបារម្ភពីអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីនក៏ដោយ។
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញនូវការមិនគាំទ្ររដ្ឋាភិបាលកម្ពុជាចំពោះគម្រោងព្រែកជីកហ្វូណន ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ។ ការចេញសារប្រឆាំងនឹងគម្រោងព្រែកជីករបស់លោក សម រង្ស៊ី ដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសជំហរមិនដកថយចំពោះគម្រោងជីកព្រែកនេះ បើទោះជាមានការរិះគន់ពីសំណាក់អ្នកនយោបាយប្រឆាំងខ្មែរ និងមានប្រតិកម្មដោយប្រយោលពីវៀតណាមក៏ដោយ។
នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ក្រសួងវប្បធម៌បានសហការជាមួយរដ្ឋបាលខេត្តហឺណាននៃប្រទេសចិនដើម្បីបង្កើតព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ និងព្រឹត្តិការណ៍ក្រោមឈ្មោះថា «ក្បាច់គុនសាវលិញជួបនឹងក្បាច់គុនល្បុកតោ»នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប។ តាមក្រសួងវប្បធម៌ ពិព័ណ៌នេះគឺដើម្បីបន្តជំរុញការអនុវត្តន៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤។ ប៉ុន្តែលោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្លែងថា ការរៀបចំព្រឹត្តិការណ៍ពិព័ណ៌វប្បធម៌ទេសចរណ៍នេះឡើងមិនត្រឹមផ្លាស់ប្តូរប្រជាជន និងប្រជាជនប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាផងដែរ។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បានស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព ហើយទម្លាក់បទចោទប្រកាន់ទាំងអស់ដោយឥតលក្ខខណ្ឌ។ ការស្នើសុំរបស់គណបក្សប្រឆាំងមួយនេះ ធ្វើឡើងក្រោយកញ្ញា ឈឹម ស៊ីថរ បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពីរដ្ឋាភិបាលស៊ុយអែត។
នៅថ្ងៃពុធ ទី២៤មេសា អង្គការសហប្រជាជាតិ បានប្រកាសសម្ពោធគម្រោងមូលនិធីថ្មី១ សំដៅដល់ការជួយជនភៀសខ្លួននិងជនរងគ្រោះព្រោះតែការប្រែប្រួលអាកាសធាតុ។ ដើម្បីសម្រេចកម្មវត្ថុនេះ អង្គការសហប្រជាជាតិសង្ឃឹមនឹងប្រមូលថវិកាមូលនិធិ ១០០លានដុល្លារ ចាប់ពីពេលនេះដល់ចុងឆ្នាំ២០២៥។ ការប្រកាសជំនួយជនរងគ្រោះព្រោះតែការប្រែប្រួលអាកាសធាតុនេះ ស្របពេលដែលប្រទេសជាច្រើនកំពុងតែត្អូញត្អែរពីរលកកម្តៅក្តៅខ្លាំង ពិសេសនៅក្នុងតំបន់អាស៊ី។
ដោយហេតុតែជម្លោះប្រដាប់អាវុធ ជាពិសេសនៅហ្កាហ្សានិងនៅស៊ូដង់ ព្រមទាំងវិបត្តិអាកាសធាតុ និងសេដ្ឋកិច្ចអាប់អួរ មានប្រជាពលរដ្ឋជិត២៨២លាននាក់ ត្រូវការជាចាំបាច់និងជាបន្ទាន់ជំនួយស្បៀងអាហារ។ នេះបើតាមរបាយការណ៍របស់ស្ថាប័ន អង្គការសហប្រជាជាជាតិ និងអង្គការមនុស្សធម៌ ចំនួន១៦ ចេញផ្សាយនៅថ្ងៃពុធទី ២៤មេសា២០២៤ ដោយទាញសញ្ញាអាសន្នថា ២០២៣ ជាឆ្នាំមានអសុវត្ថិភាពស្បៀងអាហារកាន់តែធ្ងន់។
ចិនបានប្រកែកយ៉ាងញាប់មាត់ និងបរិហារការនិយាយមួលបង្កាច់ បន្ទាប់ពីអាល្លឺម៉ង់ចាប់ខ្លួនជាបន្តបន្ទាប់ចារបុរសចិននៅក្នុងទឹកដីអាល្លឺម៉ង់។ នៅថ្ងៃអង្គារទី ២៣មេសា តុលាការអាល្លឺម៉ង់បានប្រកាសដំណឹងចាប់ខ្លួនភ្នាក់ងារចារកម្ម ដើមកំណើតចិនម្នាក់ ដែលធ្វើការជាជំនួយការរបស់អ្នកតំណាងរាស្រ្តអាល្លឺម៉ង់ម្នាក់នៅសភាអឺរ៉ុប។ យោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអាល្លឺម៉ង់ ជនសង្ស័យរងការចោទប្រកាន់ថា បានលួចយកការណ៍សម្ងាត់ទាក់ទងសភាអឺរ៉ុបទៅផ្តល់ឲ្យទីភ្នាក់ងារចារកម្មចិន។
កាលពីថ្ងៃអង្គារទី២២មេសា២០២៤ អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថ្មីមួយ ស្តីពីស្ថានភាពអាកាសធាតុនៅតំបន់ទ្វីបអាស៊ីក្នុងឆ្នាំ២០២៣។ យោងតាមរបាយការណ៍នេះ ទ្វីបអាស៊ីគឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារតែបម្រែបម្រួលអាកាសធាតុ ដែលបានបង្កគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់និងកាន់តែកាចសាហាវ ហើយដែលបានជះឥទ្ធិពលអាក្រក់ទៅលើសង្គម សេដ្ឋកិច្ច សុខភាព និងអាយុជីវិតមនុស្ស។
កាលពីថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតអញ្ជើញមេធាវីការពារសិទ្ធិក្រុមសកម្មជនបរិស្ថានចំនួន៧នាក់ឲ្យចូលតុលាការនៅថ្ងៃទី២៤ មេសាដើម្បីការពារក្តីក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ តែកញ្ញាភួន កែវរស្មីដែលជាជនជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទទាំង៧រូបបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៣ ខែមេសានេះថា កញ្ញាមិនទាន់បានទទួលដីកាណាមួយពីតុលាការ និងថា កញ្ញា និងសហការីបានសម្រេចឲ្យមេធាវីសុំចៅក្រមជំនុំជម្រះដើម្បីពន្យារពេលបើកសវនាការ។
នៅថ្ងៃអង្គារទី២៣ ខែមេសានេះ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវបានចាប់ផ្តើមមានជំនួប និងកិច្ចប្រជុំសំខាន់ៗមួយចំនួនជាមួយមេដឹកនាំកម្ពុជានៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ប្រមុខរដ្ឋឡាវបានបង្ហាញការគាំទ្រលើគម្រោងព្រែកជីកហ្វូណនកម្ពុជា និងដែលគម្រោងនេះត្រូវបានប្រទេសវៀតណាមសម្តែងការមិនសប្បាយចិត្ត។
កូរ៉េខាងជើងធ្វើសមយុទ្ធបាញ់គ្រាប់រ៉ូក្កែតដើម្បីត្រៀមលក្ខណៈ ទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសមយុទ្ធ កាលពីថ្ងៃចន្ទទី២២ មេសា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានតាមដានមើលការធ្វើតេស្តសាកល្បងគ្រាប់រ៉ូក្កែត ដែលមានសមត្ថភាពពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរទៅវាយប្រហារទីតាំងរបស់សត្រូវ។ នេះជាលើកទី១ ដែលកូរ៉េខាងជើងធ្វើតេស្តសាកល្បងប្រព័ន្ធបញ្ជា បាញ់គ្រាប់មីស៊ីល គ្រាប់រ៉ូក្កែតដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ សម្រាប់ព្យុងយ៉ាង សមយុទ្ធកាលពីថ្ងៃចន្ទ ឆ្លើយតបទៅនឹងទង្វើញុះញង់ គំរាមកំហែងរបស់អាមេរិក និងកូរ៉េខាងត្បូងដែលកំពុងរៀបចំសមយុទ្ធកងទ័ពអាកាស នៅក្បែរទឹកដីកូរ៉េខាងជើងរហូតដល់ថ្ងៃសុក្រចុងសប្តាហ៍នេះ។