ផ្ទុះអាវុធនៅទីក្រុងភូមាជាប់ព្រំដែន៖ ថៃព្រមានកុំឲ្យរំលោភឆ្លងចូលក្នុងទឹកដីថៃ
newsare.net
ថៃពង្រាយរថពាសដែក និងពង្រឹងទាហាននៅព្រំដែនជាមួយប្រទេសភូមា ខណៈពេលដែលមានការប្រយុទ្ធផ្ទុះអាវុធនៅទីក្រុងភូមាជាប់ព្រំដែន៖ ថៃព្រមានកុំឲ្យរំលោភឆ្លងចូលក្នុងទឹកដីថៃ
ថៃពង្រាយរថពាសដែក និងពង្រឹងទាហាននៅព្រំដែនជាមួយប្រទេសភូមា ខណៈពេលដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងទ័ពភូមា និងក្រុមឧទ្ទាមនៅទីក្រុងជាប់ព្រំដែនភូមាថៃ។ នៅក្នុងទស្សនកិច្ចទៅកាន់តំបន់ជាប់ព្រំដែនកាលពីថ្ងៃសុក្រទី១២មេសា រដ្ឋមន្រ្តីការបរទេសថៃ លោក Parnpree Bahiddha-Nukaraនិយាយប្រាប់អ្នកកាសែតថា ថៃមិនអនុញ្ញាតឱ្យអ្នកណាម្នាក់រំលោភចូលដីរបស់ខ្លួនទេ។ ប្រមុខការបរទេសថៃលើកឡើងយ៉ាងដូច្នេះ ដោយសារតែមានក្តីបារម្ភថា កងទ័ពភូមាអាចវាយប្រហារសងសឹកក្រុមឧទ្ទាម ក្រុមប្រឆាំងភូមាដែលទើបវាយចូលកាន់កាប់ទីក្រុងយុទ្ធសាស្រ្តMyawaddy ជាប់ព្រំដែនថៃកាលពីថ្ងៃព្រហស្បតិ៍។ Read more