Cambodia



ប៉ារីសបើក​សន្និសីទ​មនុស្ស​ធម៌កុំ​ឱ្យ​ភ្លេច​ស៊ូដង់​ ដែលអាចធ្លាក់​ក្នុង​មហន្តរាយ​គ្មាន​ប្រៀប

​ស៊ូដង់​អាច​នឹងធ្លាក់​ក្នុង​​​វិបត្តិ​ស្បៀង​អាហារធំធេង​​បំផុត​ដែល​ពិភពលោកមិន​​ធ្លាប់ជួ

រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី

ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្

រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី

ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្តអំពើ ជ្រុលនិយម។ លោក Serguei Kareline ត្រូវបានតុលាការចោទប្រកាន់ ថាបានចូលរួមផលិតវីដេអូ ដែលបម្រើឲ្យក្រុមការងារ របស់លោក អាឡិកសី ណាវ៉ាល់នី សកម្មជនប្រឆាំងទី១ ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ថា នៅមួយថ្ងៃមុន ពោលគឺថ្ងៃសៅរ៍ទី ២៧ មេសា អ្នកកាសែតរុស្ស៊ីម្នាក់ទៀត លោក Konstantin Gabov ក៏ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់តែមួយដែរ។ គួររំឭកថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលររុស្ស៊ី បានរឹតបន្តឹងគំនាប លើបណ្តាប្រព័ន្ធសារព័ត៌មានឯករាជ្យក្នុងស្រុក និង គ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលប្រចាំការក្នុងប្រទេសនេះ ដោយមានគោលបំណងបង្ក្រាប រាល់មតិរិះគន់នានា ជុំវិញការចូលវាយលុក របស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន កាលពីជាង ២ ឆ្នាំ មុន។

ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត

ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋ

ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត

ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕ 

ផ្ទុះការរិះគន់​លើលោក​ម៉ាក្រុង ដែលចង់​ប្រើ​អាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តា​អ្នកនយោបាយ

ផ្ទុះការរិះគន់​លើលោក​ម៉ាក្រុង ដែលចង់​ប្រើ​អាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តា​អ្នកនយោបាយ​បារាំង ទាក់ទិននឹង​អាវុធនុយក្លេអ៊ែរ។ បន្ទាប់ពី​បា​នថ្លែងក្នុងសុន្ទរកថា​កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន អំពី​ទស្សនវិស័យ​ចង់ឲ្យ​អឺរ៉ុប​មានប្រព័ន្ធការពារជាតិ​​រួមគ្នាដ៏រឹងមាំ លោក​ម៉ាក្រុងបានថ្លែងកាលពីថ្ងៃសុក្រ ថា​លោកគាំទ្រគំនិត បង្កើតឲ្យមាន​ការជជែកគ្នា ស្តីពីការយក​អាវុធនុយក្លេអ៊ែរបារាំងទៅប្រើ ដើម្បីធ្វើជាខែលការពារអឺរ៉ុបទាំងមូល​។ សម្តីនេះ បាន​ធ្វើឲ្យ​មានមតិរិះគន់ខ្លាំងៗ ថាលោក​ម៉ាក្រុង កំពុងតែបំផ្លាញ​​យុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ​បារាំង​។​

រដ្ឋមន្ត្រីបរិស្ថាន​G7 បើកកិច្ចប្រជុំ បូកសរុប​និង​​កំណត់​ទិសដៅដោះស្រាយ​វិបត្តិអាកាសធាតុ

រដ្ឋមន្ត្រីថាមពលនិងបរិស្ថាន នៃ​បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខ​ទាំង​៧ ហៅកាត់ថា G7 បាន​បើកកិច្ច

រដ្ឋមន្ត្រីបរិស្ថាន​G7 បើកកិច្ចប្រជុំ បូកសរុប​និង​​កំណត់​ទិសដៅដោះស្រាយ​វិបត្តិអាកាសធាតុ

រដ្ឋមន្ត្រីថាមពលនិងបរិស្ថាន នៃ​បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខ​ទាំង​៧ ហៅកាត់ថា G7 បាន​បើកកិច្ចប្រជុំនៅទីក្រុងទូរ៉ាំង​ ភាគខាងជើងអ៊ីតាលី​។​ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីបូក​សរុប ព្រមទាំងកំណត់ទិសដៅ ឈានទៅដោះស្រាយវិបត្តិអាកាសធាតុ។ នៅពីខាងក្រៅកិច្ចប្រជុំនេះ សកម្មជនបរិស្ថានអាកាសធាតុ ព្រមទាំង​អង្គការសហប្រជាជាតិ​ផង បានអំពាវនាវឲ្យ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ ត្រូវ​តែកំណត់វិធានការឲ្យ​បានក្លាហានបំផុត ដើម្បី​ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

លោកស្រី ឃួន វិច្ឆិកា៖ កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ

ប្រឈម​នឹង​អាកាស​ធាតុ​ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង​ មាន​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​សម្រេច​

លោកស្រី ឃួន វិច្ឆិកា៖ កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ

ប្រឈម​នឹង​អាកាស​ធាតុ​ដែល​កំពុង​ឡើង​កម្តៅ​ខ្លាំង​ មាន​ប្រទេស​អាស៊ី​មួយ​ចំនួន​បាន​សម្រេច​បិទ​សា​លារៀន​។ ​នៅ​កម្ពុជា ក្រសួង​អប់រំ​តាម​រយៈ​អ្នក​នាំ​ពាក្យ ​លោកស្រី ​ឃួន វិច្ឆិកា ​បាន​បញ្ជាក់ពី​ការ​ពិចារណាលើ​វិធាន​ការ​ដូច​គ្នា​នេះ​ តែ​ថា​ស្ថាន​ភាព​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​នៃ​ការ​បិទ​សា​លារៀន​នៅ​ឡើយ​ទេ​។​ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួង​អប់រំ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំបាច់​ដូចជា​ឲ្យ​អ្នក​ពាក់​ព័ន្ធ​រាយការណ៍​ជា​ប្រចាំ​ដើម្បី​ដឹង​ពី​ស្ថានភាព​សិស្ស​នៅតាម​សាលា​រៀន​ក្នុង​គ្រាដែល​អាកាស​ធាតុ​កំពុង​តែ​ឡើង​កម្តៅ​។​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​រូប​នេះ ដដែល​បាន​បន្ថែម​ថា ​ក្នុង​ករណី​ដែល​សាលារៀន​មិន​អាច​ទប់​ទល់​នឹងស្ថាន​ភាព​កម្តៅ​បាន​ គឺ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ទីរ​អប់រំ​នៅ​តាម រាជ​ធានី និង​ខេត្ត​។

លោក​ ហ៊ុន សែន ​ប្រមូល​លុយ​បាន​ជិត​៥​លាន​ដុលា្លរ​ពី​កម្មវិធី​​បាល់ទាត់​សប្បុរសធម៌

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ប្រកាស​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅថ្ងៃ​ចន្ទ ​ទ

លោក​ ហ៊ុន សែន ​ប្រមូល​លុយ​បាន​ជិត​៥​លាន​ដុលា្លរ​ពី​កម្មវិធី​​បាល់ទាត់​សប្បុរសធម៌

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ប្រកាស​នៅលើ​ហ្វេសប៊ុក​របស់លោក​នៅថ្ងៃ​ចន្ទ ​ទី​២៩ ​ខែ​មេសា ​ឆ្នាំ​២០២៤​នេះ​ថា ​លោក​ទទួលបាន​ថវិកា​ឧបត្ថម្ភពី​សប្បុរសជន​ជាង ​៤,៨​លានដុល្លារ​ សម្រាប់​ការរៀបចំ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​មួយ​នៅថ្ងៃ​ទី​០១ ​ខែ​ឧសភា ​ខាងមុខ​។ ​ការទទួលបាន​ថវិកា​បរិច្ចាក​ដ៏ច្រើន​សន្ធឹកសន្ធាប់​ត្រឹម​រយៈពេល​តែ​៥​ថ្ងៃនេះ​ ធ្វើឡើង​ក្រោយ ​លោក​ ​ហ៊ុន សែន ​ប្រកាស​ដឹកនាំ​ការប្រកួត​បាល់ទាត់ ​(Cambodia football​ super ​stars) ​កាលពី​ថ្ងៃទី​ ២៥ ​ខែ មេសា ​កន្លងទៅ​។

ខេត្តកោះកុង៖ទីលានចាក់សំរាមបច្ចុប្បន្នពុំស្ថិតក្នុងតំបន់ការពារធម្មជាតិដូចការចោទប្រកាន់

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកោះកុងបានចេញមុខច្រានចោលលើការចោទប្រកាន់របស់ក្រ

ខេត្តកោះកុង៖ទីលានចាក់សំរាមបច្ចុប្បន្នពុំស្ថិតក្នុងតំបន់ការពារធម្មជាតិដូចការចោទប្រកាន់

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកោះកុងបានចេញមុខច្រានចោលលើការចោទប្រកាន់របស់ក្រុមមាតាធម្មជាតិដែលថា រដ្ឋបាលខេត្តកោះកុងយកដែនជម្រកសត្វព្រៃពាមក្រសោបធ្វើជាទីលានចាក់សំរាម។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ទីតាំងចាក់សំរាមដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសីមា ខេត្តកោះកុងមិនស្ថិតក្នុងតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានទេ។

អ៊ុយក្រែនថា ស្ថានការណ៍នៅសមរភូមិកាន់តែដាបចុះខ្លាំង ចំណែករុស្ស៊ីអួតនឹង​ការវាយយកបានដីអ៊ុយក្រែន

ស្ថានការណ៍​នៅក្នុងសមរភូមិអ៊ុយក្រែន​កាន់តែយ៉ាប់យ៉ឺនធ្លាក់ដុនដាបខ្លាំង នៅចំពោះមុខ​ការវាយប

អ៊ុយក្រែនថា ស្ថានការណ៍នៅសមរភូមិកាន់តែដាបចុះខ្លាំង ចំណែករុស្ស៊ីអួតនឹង​ការវាយយកបានដីអ៊ុយក្រែន

ស្ថានការណ៍​នៅក្នុងសមរភូមិអ៊ុយក្រែន​កាន់តែយ៉ាប់យ៉ឺនធ្លាក់ដុនដាបខ្លាំង នៅចំពោះមុខ​ការវាយប្រហារ​កាន់តែសន្ធឹក​របស់រុស្ស៊ី ដែលសំបូរទាំងអាវុធ និងកងទ័ព។ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ មេទ័ពអ៊ុយក្រែនបាន​ចេញមុខសាជាថ្មី ទទួលស្គាល់ថា កងទ័ពអ៊ុយក្រែន​បានធ្លាក់ដៃប្រយុទ្ធ និងត្រូវបង្ខំចិត្ត​ដកថយ​ចេញពីទីតាំង​សមរភូមិ​មួយចំនួន ដែល​មានការវាយប្រហារ​ខ្លាំង​របស់​រុស្ស៊ី។ នៅថ្ងៃអាទិត្យដដែល រុស្ស៊ី​​អះអាងថា​ កងទ័ពរបស់ខ្លួនទើប​វាយយកបាន​ភូមិ​មួយទៀតរបស់អ៊ុយក្រែន ​នៅក្នុងតំបន់ប្រយុទ្ធយុទ្ធសាស្រ្ត​ភាគខាងកើតអ៊ុយក្រែន។

មហាសេដ្ឋីប្រេងអេមីរ៉ាតអារ៉ាប់រួមសាងសង់ព្រលានយន្តហោះធំជាងគេ​ក្នុងលោក

អេមីរ៉ាតអារ៉ាប់រួមនឹងមាន​អាកាសយានដ្ឋានដ៏ធំជាងគេក្នុងលោក ដែលមានសមត្ថភាពអាច​ទទួល​អ្នកដំណើ

មហាសេដ្ឋីប្រេងអេមីរ៉ាតអារ៉ាប់រួមសាងសង់ព្រលានយន្តហោះធំជាងគេ​ក្នុងលោក

អេមីរ៉ាតអារ៉ាប់រួមនឹងមាន​អាកាសយានដ្ឋានដ៏ធំជាងគេក្នុងលោក ដែលមានសមត្ថភាពអាច​ទទួល​អ្នកដំណើរប្រមាណ ២៦០លាននាក់​ក្នុងមួយឆ្នាំ។ នៅ​ក្នុងសារ ចុះផ្សាយ​លើបណ្តាញ X កាលពីថ្ងៃអាទិត្យ​ទី ២៨​មេសា នាយករដ្ឋមន្រ្តីរបស់​អេមីរ៉ាតអារ៉ាប់រួម លោក​មូហាម៉េដ បិន រ៉ាស៊ីដ អាល់ ម៉ាកធូម បាន​សរសេរ​ថា លោកទើប​អនុម័តផែនការសាងសង់​ព្រលានយន្តហោះថ្មី​ដែលត្រូវការចំណាយទឹកប្រាក់ជាង ៣៤ពាន់លាន​ដុល្លារ។

មន្រ្តីអតីតបក្សសង្រ្គោះជាតិខ្លះនៅរក្សាជំហរដើរតាមលោក សម រង្ស៊ីប្រឆាំងនឹងរដ្ឋាភិបាល

នៅក្នុងវេទិការសំឡេងសង្រ្គោះជាតិ នាយប់ថ្ងៃទី២៧ មេសា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជ

មន្រ្តីអតីតបក្សសង្រ្គោះជាតិខ្លះនៅរក្សាជំហរដើរតាមលោក សម រង្ស៊ីប្រឆាំងនឹងរដ្ឋាភិបាល

នៅក្នុងវេទិការសំឡេងសង្រ្គោះជាតិ នាយប់ថ្ងៃទី២៧ មេសា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនដូចជា លោក អេង ឆៃអ៊ាង ជាដើម បានចេញមុខមកបញ្ជាក់ថាខ្លួននៅតែរក្សាជំហរដើរតាមលោក សម រង្ស៊ី ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ លោក អេងឆៃអ៊ាងចេញមុខមកបញ្ជាក់ នៅបន្ទាប់ពីមានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិខ្លះ បានសុំទោសរដ្ឋាភិបាល និងប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។

អំបិលកំពត៖ កសិករថាឆ្នាំនេះអំបិលប្រមូលបានច្រើន តែតម្លៃនៅតែថោក

នៅឆ្នាំនេះ រដូវប្រាំងអូសអន្លាយ មេឃក្តៅមិនទាន់ធ្លាក់ភ្លៀង អំណោយផលដល់ឲ្យការធ្វើស្រែអំបិលរហ

អំបិលកំពត៖ កសិករថាឆ្នាំនេះអំបិលប្រមូលបានច្រើន តែតម្លៃនៅតែថោក

នៅឆ្នាំនេះ រដូវប្រាំងអូសអន្លាយ មេឃក្តៅមិនទាន់ធ្លាក់ភ្លៀង អំណោយផលដល់ឲ្យការធ្វើស្រែអំបិលរហូតធ្វើឲ្យកសិករទទួលបានផលល្អ ខុសពីឆ្នាំមុនៗ។ ម្ចាស់ស្រែអំបិលក្នុងខេត្តកំពត បាននិយាយថា ដោយសារមេឃក្តៅ ស្រែអំបិលឆាប់ស្ងួតលឿន ទិន្នផលអំបិលក្នុងឆ្នាំនេះកើនឡើងខ្ពស់។ តែទោះជាយ៉ាងណា ម្ចាស់ស្រែអំបិលនៅតែត្អូញត្អែរថា តម្លៃអំបិលនៅតែថោកដដែល ដោយសារ មានការនាំចូលអំបិលពីក្រៅប្រទេស ជាពិសេសពីវៀតណាម និងថៃ។ ពីស្រែអំបិល ក្នុងខេត្តកំពត យើងស្តាប់បទយកការណ៍របស់ជួប នរក្សា៖

ការ​ប្រែប្រួល​អាកាសធាតុ៖ ប្រទេស​តំបន់​អាស៊ី​ទទួល​រងរលកកម្តៅ​ក្តៅខ្លាំង

ប្រទេស​ជាច្រើន​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ទទួល​រងរលកកម្តៅ​ក្តៅខ្លាំង។ នៅ

ការ​ប្រែប្រួល​អាកាសធាតុ៖ ប្រទេស​តំបន់​អាស៊ី​ទទួល​រងរលកកម្តៅ​ក្តៅខ្លាំង

ប្រទេស​ជាច្រើន​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ទទួល​រងរលកកម្តៅ​ក្តៅខ្លាំង។ នៅថៃ ក្តៅ​ជាច្រើន​ថ្ងៃ​ជាប់ៗគ្នា ហើយ​កម្តៅ​ហក់​ឡើង​ដល់​ជា​ង​ ៤៤ អង្សារ។ បង់ក្លាដែស ក្តៅខ្លាំង ដល់ថ្នាក់​ប្រកាស​អាសន្ន​។ ​​ ប្រទេស​ហ្វីលីពីន បានសម្រេចបិទសាលា និង​ឲ្យ​កូន​សិស្ស​រៀន​ពីចម្ងាយ​តាម​អនឡាញ។ ភូមាដែល​ជួប​សង្គ្រាម​ស៊ីវិល ​ពលរដ្ឋ​ជាច្រើន​ត្រូវ​ទ្រាំ​លំបាក​រង​កម្តៅ ដោយ​គ្មាន​កង្ហារ ឬម៉ាស៊ីនត្រជាក់។ ​​វៀតណាម នៅប៉ែក​ខាងជើង​ប្រទេស​ដែល​ធ្លាប់​តែល្បីត្រជាក់ ពេលនេះ​កម្តៅ​ក្តៅ​ជាង​៤៣អង្សា។​ រីឯ ​កម្ពុជា អាជ្ញាធរ​ឧតុនិយម បាន​​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ក្តីប្រុងប្រយ័ត្ន​។  

លោកហ៊ុន ម៉ាណែតថាមានក្រុមហ៊ុន២គ្រោងបោះទុនជាង១ពាន់លានដុល្លារផលិតកង់ឡាននៅកម្ពុជា

លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យទី២៨មេសាថា មានក្រុមហ៊ុន

លោកហ៊ុន ម៉ាណែតថាមានក្រុមហ៊ុន២គ្រោងបោះទុនជាង១ពាន់លានដុល្លារផលិតកង់ឡាននៅកម្ពុជា

លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងនៅថ្ងៃអាទិត្យទី២៨មេសាថា មានក្រុមហ៊ុនចំនួន២ គ្រោងបោះទុនវិនិយោគជាង១ពាន់លានដុល្លារ នៅក្នុងការផលិតសំបកកង់ឡាននៅកម្ពុជា ដើម្បីនាំចេញទៅលក់នៅបរទេស។ បើតាមលោកនាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ កម្ពុជាកំពុងមានក្រុមហ៊ុនធំៗផលិតកង់ឡាននាំយកទៅលក់នៅទីផ្សារអឺរ៉ុប។ ត្រង់ចំណុចនេះ លោក ហ៊ុន ម៉ាណែតចង់បង្ហាញថា រដ្ឋាភិបាលថ្មីបាននិងកំពុងធ្វើ មិនមែនចេះតែអួត ដូចមតិរិះគន់មួយចំនួនឡើយ។

ហេតុអ្វីបានជាលោក ហ៊ុន សែន និយាយប្រឆាំងនឹងវៀតណាមក្នុងរឿងព្រែកជីកហ្វូណននៅពេលនេះ?

ការចេញមុខរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដោយហ៊ាននិយាយជាសាធារណៈ ប្រឆាំងចំៗទៅកាន់ប្រទេ

ហេតុអ្វីបានជាលោក ហ៊ុន សែន និយាយប្រឆាំងនឹងវៀតណាមក្នុងរឿងព្រែកជីកហ្វូណននៅពេលនេះ?

ការចេញមុខរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដោយហ៊ាននិយាយជាសាធារណៈ ប្រឆាំងចំៗទៅកាន់ប្រទេសវៀតណាម ក្នុងសំណុំរឿងសាងសង់ព្រែកជីកហ្វូណននៅកម្ពុជា បានបណ្តាលមានមតិលើកឡើងផ្សេងៗគ្នា មិនចេះដាច់។ អ្នកខ្លះថា ភាពក្លាហានរបស់លោក ហ៊ុន សែន ប្រឆាំងនឹងវៀតណាមជាលើកដំបូង ជាការបង្កើនប្រជាប្រិយភាពដល់លោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំរដ្ឋាភិបាលថ្មី  ចំណែកអ្នកខ្លះថា ជាការគិតគូរយកចិត្តទុកដាក់ដើម្បីផលប្រយោជន៍ជាតិ។

អារ៉ាប៊ីសាអូឌីត ព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ដែល​ដរចេញពី​សង្គ្រាម​​ហ្កាហ្សា

ព្រះរាជាណាចក្រ​សេដ្ឋីប្រេង​ អារ៉ាប៊ីសាអូឌីត បានព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ ដែល​

អារ៉ាប៊ីសាអូឌីត ព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ដែល​ដរចេញពី​សង្គ្រាម​​ហ្កាហ្សា

ព្រះរាជាណាចក្រ​សេដ្ឋីប្រេង​ អារ៉ាប៊ីសាអូឌីត បានព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ ដែល​ដរចេញពី​សង្គ្រាម​នៅ​ហ្កាហ្សា​ ហើយ​និង​អំពាវនាវឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងឡាយ រួប​រួម​គ្នា​ទប់​ស្កាត់​វិបត្តិ​ ព្រមទាំង​ជំរុញ​ស្ថិរភាព​ក្នុង​តំបន់​ដើមបូព៌ា។ សេចក្តី​ព្រមាន​និងការ​អំពាវនាវរបស់​អារ៉ាប៊ីសាអូឌីត​នេះ ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៨មេសា ​ក្នុងនាមជា​​ម្ចាស់ផ្ទះ​រៀប​ចំ​វេទិកាសេដ្ឋកិច្ច​ពិភពលោក។ ​វេទិកាសេដ្ឋកិច្ច​ពិភព​លោក​ ដែលត្រូវ​​រៀប​ចំ​ធ្វើ​ចំនួន ២ថ្ងៃ នៅ​រាជធានី​រីយ៉ាដ​។

លោកពូទីន ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី

ម៉ូស្គូចាត់វិធានការ ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី។ ចំពោះម

លោកពូទីន ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី

ម៉ូស្គូចាត់វិធានការ ដាក់សាខាក្រុមហ៊ុនបស្ចិមលោក ឲ្យនៅក្រោមការត្រួតត្រារបស់រុស្ស៊ី។ ចំពោះម៉ូស្គូ ចំណាត់ការរបស់រុស្ស៊ីជាចម្លើយតបទៅនឹងការដាក់សម្ពាធ ទណ្ឌកម្ម​ពីខាងប្រទេសខាងលិចមកលើ​បណ្តាក្រុមហ៊ុនរុស្ស៊ី។ ចំណែក បស្ចិម លោក និង សហគ្រាសខ្លះនៃប្រទេសខាងលិច នាំគ្នាបរិហារវិធានការរបស់រុស្ស៊ី ថាជា” ការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់ប្រទេសដទៃ”។

តុលាការទីក្រុងញូវយ៉ក ប្រគល់វត្ថុបុរាណចំនួន២៧មកឲ្យកម្ពុជាវិញ

វត្ថុបុរាណខ្មែរចំនួន២៧ ដែលមានតម្លៃសរុបប្រមាណជិត៣លានដុល្លារ នឹងត្រូវបញ្ចូនមកកម្ពុជាវិញនា

តុលាការទីក្រុងញូវយ៉ក ប្រគល់វត្ថុបុរាណចំនួន២៧មកឲ្យកម្ពុជាវិញ

វត្ថុបុរាណខ្មែរចំនួន២៧ ដែលមានតម្លៃសរុបប្រមាណជិត៣លានដុល្លារ នឹងត្រូវបញ្ចូនមកកម្ពុជាវិញនាពេលដ៏ឆាប់ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦មេសារបស់រដ្ឋអាជ្ញាអាមេរិក ប្រចាំតំបន់មាហាតាន់ លោក AlVin Bragg។ វត្ថុបុរាណខ្មែរទាំង២៧នេះ ត្រូវបានគេលួចយកចេញពីកម្ពុជា មុននឹងធ្លាក់ក្នុងដៃរបស់ឈ្មួញជួញដូរវត្ថុបុរាណខុសច្បាប់ ក្នុងទីក្រុងញូវយ៉ក។ នៅក្នុងពិធីប្រគល់វត្ថុបុរាណដល់អ្នកតំណាងកម្ពុជានៅទីក្រុងញូវយ៉ក លោករដ្ឋអាជ្ញា Braggអះអាងថា អាជ្ញាធរអាមេរិកនឹងបន្តបើកការស៊ើបអង្កេត ស្វែងរកវត្ថុបុរាណរបស់កម្ពុជាបន្ថែមផ្សេងទៀត។

អឺរ៉ុបនៅទន់ខ្សោយមិនទាន់ត្រៀមខ្លួន នៅចំពោះមុខ​ការវាយលុក​របស់ក្រុមចារកម្មចិន

នៅសប្តាហ៍នេះ ប្រទេស​នៅអឺរ៉ុប​ចំនួន ២ គឺ​អាល្លឺម៉ង់ និងអង់គ្លេស​បាន​ចាប់ឃាត់ខ្លួន​ជាបន្តបន

អឺរ៉ុបនៅទន់ខ្សោយមិនទាន់ត្រៀមខ្លួន នៅចំពោះមុខ​ការវាយលុក​របស់ក្រុមចារកម្មចិន

នៅសប្តាហ៍នេះ ប្រទេស​នៅអឺរ៉ុប​ចំនួន ២ គឺ​អាល្លឺម៉ង់ និងអង់គ្លេស​បាន​ចាប់ឃាត់ខ្លួន​ជាបន្តបន្ទាប់ ចារបុរស​ចិន និងជនជាតិ​របស់ខ្លួន​ដែល​លួចយកការណ៍ ទៅប្រគល់​ឲ្យ​ទីភ្នាក់ងារស៊ើបការសម្ងាត់ចិន។ នៅថ្ងៃ​សុក្រទី ២៦ មេសា តុលាការ​អង់គ្លេស​ទើបចោទប្រកាន់​ជនជាតិអង់គ្លេស​២នាក់ នៅក្នុងបទលួចលក់​ព័ត៌មានទៅ​​ឱ្យរដ្ឋបរទេស។ ករណី​ចាប់ខ្លួន​អ្នកលួចយកការណ៍​ទៅឲ្យចិន នៅក្នុង​ទឹកដីអាល្លឺ​ម៉ង់ ឬ​អង់គ្លេស ឆ្លុះបញ្ចាំង​​ពីការលូកដៃចូលកាន់តែជ្រៅ​របស់​បណ្តាញចារកម្មចិននៅទឹកដីអឺរ៉ុប ខណៈពេល​អឺរ៉ុប​ខ្លួនឯងនៅទន់ខ្សោយ មិនទាន់ត្រៀមលក្ខណៈការពារ​ខ្លួន នៅចំពោះមុខ​បណ្តាញស៊ើបការណ៍សម្ងាត់ចិន។

កំពង់ស្ពឺ៖ ផ្ទុះគ្រាប់​ ស្លាប់​យោធិន​ ២០នាក់ និង​របួស​ជាច្រើន​នាក់​ នៅ​បន្ទាយទាហាន ភូមិភាគ​៣

យ៉ាងហោច​ កងកម្លាំង​យោធា ២០ នាក់ ​បាន​ស្លាប់​បាត់​បង់​ជីវិត និង​របួស​ជាច្រើន​នាក់​ទៀត នៅ​ក្

កំពង់ស្ពឺ៖ ផ្ទុះគ្រាប់​ ស្លាប់​យោធិន​ ២០នាក់ និង​របួស​ជាច្រើន​នាក់​ នៅ​បន្ទាយទាហាន ភូមិភាគ​៣

យ៉ាងហោច​ កងកម្លាំង​យោធា ២០ នាក់ ​បាន​ស្លាប់​បាត់​បង់​ជីវិត និង​របួស​ជាច្រើន​នាក់​ទៀត នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​មួយ នៅ​បន្ទាយ​ទាហាន ភូមិភាគ​៣ ក្នុង​ខេត្ត​​កំពង់ស្ពឺ។ ហេតុការណ៍​នេះ បាន​កើតឡើង​ វេលា​ម៉ោង ២និង​២៥នាទី​ រសៀល ថ្ងៃ​សៅរ៍ ទី​២៧មេសា។ ក្រោយពី​បាន​ទទួលដំណឹងអំពីឧបទ្ទវហេតុ​ផ្ទុះគ្រាប់, នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែង​​ក្តី«រន្ធត់ក្តុកក្តួល» ហើយ​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា រដ្ឋាភិបាល​ទទួល​រ៉ាប់រងចាត់ចែង​​​ចំណាយ​បុណ្យសព​ ឲ្យ«សក្តិសម​នឹង​ពលីកម្ម»។

លោក ស៊ឹម ហ៊ីម៖ខ្ញុំអភិរក្សព្រៃកោងកាងដើម្បី ការពារកុំឱ្យសហគមន៍នេសាទចំណាកស្រុក

សហគមន៍ត្រពាំងសង្កែជាសហគមន៍នេសាទនិងទេសចរណ៍ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ លោក ស៊ឹម ហ៊ីម ប្រ

លោក ស៊ឹម ហ៊ីម៖ខ្ញុំអភិរក្សព្រៃកោងកាងដើម្បី ការពារកុំឱ្យសហគមន៍នេសាទចំណាកស្រុក

សហគមន៍ត្រពាំងសង្កែជាសហគមន៍នេសាទនិងទេសចរណ៍ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩។ លោក ស៊ឹម ហ៊ីម ប្រធានសហគមន៍គឺជាបុគ្គលម្នាក់ក្នុងចំណោមមនុស្ស១៨នាក់ដែលបានផ្តួចផ្តើមឲ្យមានគំនិតរៀបចំសហគមន៍ត្រពាំងសង្កែ ក្រោយបានមើលឃើញបញ្ហាទន្រ្ទានដីព្រៃកោងកាងក្នុងតំបន់ត្រពាំងសង្កែ ពីសំណាក់ជនទុច្ចរិត។ ជាការងារស្ម័គ្រចិត្ត គ្មានប្រាក់កម្រៃ លោកស៊ឹម ហ៊ីមបានការពារ និងដាំដុះព្រៃកោងកាងបានរហូតជាង៥៨ហិកតា។ តើព្រៃកោងកាងមានសារសំខាន់យ៉ាង ណាចំពោះលោក និងសហគមន៍នេសាទក្នុងតំបន់ ហើយថា ហេតុអ្វីលោកមិនរារែកចិត្ត ដើម្បីការពារព្រៃកោងកាង? ពីឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត យើងស្តាប់បទយកការណ៍របស់ ជួប នរក្សា៖

ព្រែកជីកហ្វូណន៖ លោកហ៊ុន សែនថា គ្មានការចរចាជាមួយវៀតណាម ឬប្រទេសណាដាច់ខាត

នៅល្ងាចថ្ងៃទី២៦ មេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗរឿងគម្រោងព្រែកជីកហ្វូណ

ព្រែកជីកហ្វូណន៖ លោកហ៊ុន សែនថា គ្មានការចរចាជាមួយវៀតណាម ឬប្រទេសណាដាច់ខាត

នៅល្ងាចថ្ងៃទី២៦ មេសា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗរឿងគម្រោងព្រែកជីកហ្វូណនថា កម្ពុជានឹងមិនចរចាជាមួយវៀតណាម ឬប្រទេសជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គ។ បើតាមលោក ហ៊ុន សែន កម្ពុជាត្រូវតែធ្វើគម្រោងព្រែកជីកនេះឲ្យបានជាដាច់ខាត ដោយគ្មានការរាថយឡើយ។ ការថ្លែងសារបញ្ជាក់របស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយពេលដែលវៀតណាមតែងតែចេញមកប្រតិកម្មប្រឆាំងនឹងគម្រោងព្រែកជីករបស់កម្ពុជាថា វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខក្នុងតំបន់។ 

ស្រីលង្កាជួល​ព្រលានយន្តហោះដែល​សង់ដោយខ្ចីលុយពី​ចិន ទៅឲ្យក្រុមហ៊ុន​ឥណ្ឌា​និងរុស្ស៊ី

រដ្ឋាភិបាល​ស្រីលង្កា ​ប្រកាសនៅ​ថ្ងៃសុក្រទី២៦មេសា ​ថា​បាន​ជួល​អាកាសយានដ្ឋានដែល​សាងសង់ពី​

ស្រីលង្កាជួល​ព្រលានយន្តហោះដែល​សង់ដោយខ្ចីលុយពី​ចិន ទៅឲ្យក្រុមហ៊ុន​ឥណ្ឌា​និងរុស្ស៊ី

រដ្ឋាភិបាល​ស្រីលង្កា ​ប្រកាសនៅ​ថ្ងៃសុក្រទី២៦មេសា ​ថា​បាន​ជួល​អាកាសយានដ្ឋានដែល​សាងសង់ពី​លុយ​កម្ចីចិន ទៅឲ្យ​សហក្រុមហ៊ុន​ឥណ្ឌា​និងរុស្ស៊ី។ ព្រលានយន្តហោះដែល​ខ្ចីលុយ​ចិនសាងសង់​នេះ មិនទាន់​ស្ថាបនាជួសជុល​​រួចនិង​មានដំណើរការស្រួល​បួល​​នៅឡើយទេ​​ ប៉ុន្តែ​រដ្ឋាភិបាល​ស្រីលង្កា ត្រូវ​​បង្ខំ​ចិត្ត​ជួល​ឲ្យ​ក្រុម​ហ៊ុន​បរទេស​ បន្ត​គម្រោង​សាងសង់​​បង្ហើយនិង​ចាត់ចែង​ដំណើរការ​ជើង​ហោះហើរ​ ព្រោះតែ​​ក្រុម​ហ៊ុនសាធារណៈ​របស់​​រដ្ឋាភិបាល​ស្រីលង្កា ជួប​​វិបត្តិ​​ក្ស័យ​ធន​។​ ​

ក្រសួងមហាផ្ទៃសន្យាបន្តចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

អ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃទី២៧ ខែមេសានេះ បានអះអាងប្រាប់វិទ្យុបារា

ក្រសួងមហាផ្ទៃសន្យាបន្តចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

អ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃទី២៧ ខែមេសានេះ បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា ក្រសួងមហាផ្ទៃនឹងបន្ដបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងករណីរកឃើញមុខសញ្ញាថ្មីទៀត។​

រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បីបន្ទុចបង្អាក់ការដឹកស្បៀងឲ្យយោធា

រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បី “ធ្វើឲ្យពិការ” ដល់ការដឹកស្បៀងយ

រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បីបន្ទុចបង្អាក់ការដឹកស្បៀងឲ្យយោធា

រុស្ស៊ីបង្កើនការវាយប្រហារលើ បណ្តាញផ្លូវដែកអ៊ុយក្រែន ដើម្បី “ធ្វើឲ្យពិការ” ដល់ការដឹកស្បៀងយោធា និងសព្វាវុធប្រទេសខាងលិច ទៅផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន នៅឯសមរភូមិជួរមុខ។ នេះជា​យុទ្ធសាស្រ្តថ្មី​របស់​រុស្ស៊ី នៅក្នុងក្របខណ្ឌនៃគម្រោងពង្រីក​ប្រតិបត្តិការវាយលុកដំណាក់កាលថ្មី នៅអ៊ុយក្រែន។ នេះបើតាម​មន្ត្រីជាន់ខ្ពស់នៃសន្តិសុខអ៊ុយក្រែន ស្រង់សំដី និងចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពី ថ្ងៃសុក្រទី ២៦ មេសា។

Rio 2016៖ សុបិនអូឡាំពិក​ក្លាយ​ជាការពិត ថ្វី​បើ​ឆ្លងកាត់ដោយវិបត្តិ​ និងឧបសគ្គ

ទីក្រុង​រីយ៉ូដឹចាណេរ៉ូ លើឆ្នេរខ្សាច់កូប៉ាកាបាណា មនុស្ស​ម្នាស្រែកហ៊ោកញ្ចៀវសប្បាយអឺងកង អបអ

Rio 2016៖ សុបិនអូឡាំពិក​ក្លាយ​ជាការពិត ថ្វី​បើ​ឆ្លងកាត់ដោយវិបត្តិ​ និងឧបសគ្គ

ទីក្រុង​រីយ៉ូដឹចាណេរ៉ូ លើឆ្នេរខ្សាច់កូប៉ាកាបាណា មនុស្ស​ម្នាស្រែកហ៊ោកញ្ចៀវសប្បាយអឺងកង អបអរការប្រកាសដំណឹង ថាទីក្រុង​នេះ ត្រូវបាន​គេជ្រើសរើស​ឲ្យ​ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិក​ឆ្នាំ​២០១៦​។ ជាលើកទី​១ក្នុងប្រវត្តិសាស្ត្រ ដែលទីក្រុង​នៅតំបន់អាមេរិក​ខាងត្បូង ត្រូវបាន​ជ្រើស​ឲ្យ​រៀប​ចំការប្រកួតកីឡាដ៏ធំបំផុត​នៃពិភពលោក​។​ « Cidade Maravilhosa » នៅចន្លោះ​ព្រៃភ្នំនិង​សមុទ្រធំល្វឹងល្វើយ មាន​ពេល​៧ឆ្នាំ​ ដើម្បីរៀបចំខ្លួន​ឲ្យ​ក្លាយ​ជាមហាទីក្រុងអូឡាំពិក​។

ចិន៖ អ្នកបើកឡាន​កាន់តែច្រើនទៅៗ នាំគ្នាបង្ហាញ​ចេតនាចង់ទិញ​រថយន្តអគ្គិសនី

នៅប្រទេស​​ចិន ក្នុង​សប្តាហ៍​នេះ បណ្តាក្រុមហ៊ុន​​រថយន្ត​អគ្គិសនីបាន​នាំគ្នា​ជួប​ជុំ​បង្អ

ចិន៖ អ្នកបើកឡាន​កាន់តែច្រើនទៅៗ នាំគ្នាបង្ហាញ​ចេតនាចង់ទិញ​រថយន្តអគ្គិសនី

នៅប្រទេស​​ចិន ក្នុង​សប្តាហ៍​នេះ បណ្តាក្រុមហ៊ុន​​រថយន្ត​អគ្គិសនីបាន​នាំគ្នា​ជួប​ជុំ​បង្អួត​បច្ចេកវិទ្យា​រថយន្តថ្មី​ៗ​ទំនើប​ៗ​​របស់ខ្លួន នៅ​ទីក្រុង​ប៉េកាំង។​ ទីផ្សារ​រថយន្ត​អគ្គិសនីក្នុងស្រុកចិន កំពុងតែ​មាន​ការប្រកួត​ប្រជែង​ខ្លាំង។​ ការ​ស្ទង់មតិ​ថ្មី​ចុងក្រោយ​ បង្ហាញឲ្យ​ឃើញថា​ ​ចំនួនអ្នក​ប្រើ​​​រថយន្ត​អគ្គិសនីនៅចិន កាន់​កើនឡើងៗ​ ជាលំដាប់ ជារៀងរាល់​ឆ្នាំ​។ ទិដ្ឋភាពនេះ ផ្ទុយ​ខុស​ពី​នៅប៉ែក​ខាង​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​​។ ​

លោកស៊ី ជីនពីង ប្រាប់ទៅលោកប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃព

លោកស៊ី ជីនពីង ប្រាប់ទៅលោកប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃពុធ​ ទី​២៤មេសា។ សំណុំរឿងដ៏តានតឹង​ជាច្រើន ដែល​អាមេរិក​និងចិន​ត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម​ និង​ការ​ជួញដូរ​សារធាតុញៀន Fentanyl ជាដើម​។​ ​កាលពីថ្ងៃសុក្រ២៦មេសា​ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួល​ជួប​លោក​អង់តូនី ប្លីងកិន​​ នៅប៉េកាំង​ ដែល​ក្នុងជំនួប​នេះ លោក​ស៊ី​ ជីនពីងបាន​អំពាវនាវ​ប្រាប់ទៅ​ភាគីអាមេរិក​ថា សូមធ្វើខ្លួន​ឲ្យក្លាយ​​​ជាដៃគូសហការ ជាជាង​ជាគូប្រជែង​នឹងចិន​។

លោកស៊ី ជីនពីង ប្រាប់ទៅលើប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃព

លោកស៊ី ជីនពីង ប្រាប់ទៅលើប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃពុធ​ ទី​២៤មេសា។ សំណុំរឿងដ៏តានតឹង​ជាច្រើន ដែល​អាមេរិក​និងចិន​ត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម​ និង​ការ​ជួញដូរ​សារធាតុញៀន Fentanyl ជាដើម​។​ ​កាលពីថ្ងៃសុក្រ២៦មេសា​ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួល​ជួប​លោក​អង់តូនី ប្លីងកិន​​ នៅប៉េកាំង​ ដែល​ក្នុងជំនួប​នេះ លោក​ស៊ី​ ជីនពីងបាន​អំពាវនាវ​ប្រាប់ទៅ​ភាគីអាមេរិក​ថា សូមធ្វើខ្លួន​ឲ្យក្លាយ​​​ជាដៃគូសហការ ជាជាង​ជាគូប្រជែង​នឹងចិន​។

លោក ​សុទ្ធ គឹមកុលមុនី​៖​ ប្រមុខ​រដ្ឋាភិបាល​បញ្ជាឲ្យ​អង្គភាព​គ្រោះមហន្តរាយ​អន្តរាគមន៍​ទឹក​ដល់​ពលរដ្ឋ​បន្ទាន់

សីតុណ្ហភាព​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តឡើង​កំដៅខ្លាំង​ខុសពីឆ្នាំមុនៗ​។​ ស្ថានភាពនេះ

លោក ​សុទ្ធ គឹមកុលមុនី​៖​ ប្រមុខ​រដ្ឋាភិបាល​បញ្ជាឲ្យ​អង្គភាព​គ្រោះមហន្តរាយ​អន្តរាគមន៍​ទឹក​ដល់​ពលរដ្ឋ​បន្ទាន់

សីតុណ្ហភាព​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តឡើង​កំដៅខ្លាំង​ខុសពីឆ្នាំមុនៗ​។​ ស្ថានភាពនេះ​ធ្វើឲ្យ​តំបន់មួយចំនួន​ប្រឈមនឹង​គ្រោះរាំងស្ងួត ​និង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ជាបណ្តើរៗ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃទី​២៦​ ខែ​មេសា ឆ្នាំ​២០២៤​នេះ លោក​ សុទ្ធ គឹមកុលមុនី ​អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឲ្យដឹងថា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានចេញ​បទបញ្ជា​នៅក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នាព្រឹក​ថ្ងៃសុក្រ​នេះ ឲ្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដឹកនាំ​អន្តរាគមន៍​ចំពោះ​ការខ្វះខាត​ទឹក​របស់​ប្រជាពលរដ្ឋ​ជាបន្ទាន់​។

លោកសាពូន មីដាដាសុំទោសលោកហ៊ុន សែនជុំវិញបង្ហោះសារទទួលបានលុយជិត ៧លានដុល្លារ

អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថា

លោកសាពូន មីដាដាសុំទោសលោកហ៊ុន សែនជុំវិញបង្ហោះសារទទួលបានលុយជិត ៧លានដុល្លារ

អតីតតារាចម្រៀង លោក សាពូន មីដាដា បានចេញមុខសារភាពកំហុស ជុំវិញសំណេរខុសពីការពិតរបស់ខ្លួនដែលថាលោកធ្លាប់ទទួលបានលុយជាង៦លានដុល្លារពីលោក ហ៊ុន សែន។ ការចេញមកទទួលកំហុស និងដាក់ជីវិតបម្រើលោក ហ៊ុន សែនដូច្នេះ ធ្វើឡើងក្រោយលោកហ៊ុន សែន សរសេរបកស្រាយវិញថា លោកមិនបានផ្តល់លុយរហូតដល់ទៅជាង៦លានដុល្លារឱ្យទៅអតីតតារាចម្រៀងរូបនេះនោះទេ ពោលធ្លាប់ជួយត្រឹមលុយជាង៣០ម៉ឺនដុល្លារប៉ុណ្ណោះ។

ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី

២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់ប

ខួប១២ឆ្នាំ៖សង្គមស៊ីវិល និងគណបក្សនយោបាយបន្តអំពាវនាវឲ្យរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី

២៦ មេសា ២០១២-២៦ មេសា ២០២៤ ថ្ងៃនេះជាខួប១២ឆ្នាំនៃការសម្លាប់សកម្មជនបរិស្ថានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់លោក ឈុត វុទ្ធី។ ក្នុងឱកាសនេះ សង្គមស៊ីវិលចំនួន ៩ស្ថាប័ន និងគណបក្សនយោបាយបានស្នើឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ផ្ដល់យុត្តិធម៌ដល់សកម្មជនបរិស្ថានរូបនេះ និងអ្នកកាសែត The Cambodia Daily ចំនួនពីររូបដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងភូមិសាស្ដ្រឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានឆ្លើយថា បើចង់ឱ្យបើកការស៊ើបអង្កេតលើករណីដែលបានបិទបញ្ចប់ហើយមួយនេះ សង្គមស៊ីវិលដែលស្នើសុំត្រូវមានសក្ខីកម្ម ឬភស្ដុតាងថ្មីដែលមានមូលដ្ឋានរឹងមាំនៅក្នុងរឿងនេះ។

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់បុគ្គល២នាក់ពាក់ព័ន្ធការចែកដីរដ្ឋខុសច្បាប់ចំនួន៦ពាន់ឡូតិ៍

នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា ន

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់បុគ្គល២នាក់ពាក់ព័ន្ធការចែកដីរដ្ឋខុសច្បាប់ចំនួន៦ពាន់ឡូតិ៍

នៅថ្ងៃទី២៦ ខែមេសានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចោទប្រកាន់បុគ្គលឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី រួមនឹងបក្សពួក ក្រោយរកឃើញថា ពួកគេបានឆបោកពលរដ្ឋពីការផ្តល់ដីចំនួន៦០០០ឡូតិ៍លើទំហំដីរបស់រដ្ឋទំហំ៤២០ហិកតាស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

Get more results via ClueGoal