រុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់របស់ អាស៊ែបៃហ្សង់
newsare.net
កងទ័ពរុស្ស៊ី ដែលឈរជើង ក្រោមបុព្វហេតុរក្សាសន្តិភាពក្នុងតំបន់ ការ៉ាបាក់់ តាំងពីឆ្នាំ ២០២០ មរុស្ស៊ីដកទ័ព ចេញពីតំបន់ការ៉ាបាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រង់របស់ អាស៊ែបៃហ្សង់
កងទ័ពរុស្ស៊ី ដែលឈរជើង ក្រោមបុព្វហេតុរក្សាសន្តិភាពក្នុងតំបន់ ការ៉ាបាក់់ តាំងពីឆ្នាំ ២០២០ មក បានចាប់ផ្តើមដកខ្លួនចេញ ពីតំបន់នេះ ជាបណ្តើរៗ នេះបើផ្អែកតាមសេចក្តីប្រកាស នៅថ្ងៃពុធទី ១៧ មេសា ដោយវិមានក្រេមឡាំង ក្នុងប្រទេសរុស្ស៊ី។ គួររំឭកថា ការ៉ាបាក់ គឺជាទឹកដី ដែលមានជនជាតិអាមេនី រស់នៅមួយភាគធំ តាំងពីសម័យបុរាណកាល តែក្រោយមក តំបន់នេះបានធ្លាក់ក្រោមការត្រួតត្រា របស់ប្រទេស អាស៊ែបៃហ្សង់ នៅអំឡុងដើមសតវត្សរ៍ទី ២០។ ឆ្នាំ ១៩៩១ ការ៉ាបាក់ បានផ្តាច់ខ្លួន ពីអាស៊ែបៃហ្សង់ និង បានក្លាយជាតំបន់អបគមន៍ អស់រយៈពេលជាង ៣ ទសវត្សរ៍។ តែ នៅខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ អាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការយោធាផ្លេកបន្ទោរ និងបានដណ្តើមយក ទឹកដីការ៉ាបាក់ ត្រឡប់មកវិញ។ ការណ៍នេះ បានបណ្តាលឲ្យជនជាតិអាមេនីរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្ត ចាកចោលផ្ទះសំបែង និងភៀសខ្លួន ចូលទៅក្នុងទឹកដីរបស់ប្រទេសអាមេនីជិតខាង។ Read more