Cambodia



ក្រោយជួបសមាជិកព្រឹទ្ធសភាបក្សប្រឆាំង លោកហ៊ុន សែនជឿថាព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការល្អ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា

អ.ស.ប.៖ ​​សង្គ្រាម​ហ្កាហ្សា គំនរបាក់បែក​​ ច្រើន​ជាង​សង្គ្រាមនៅ​​អ៊ុយក្រែន

ខែឧសភា​នេះ សង្គ្រាម​រវាង​ពួក​ប្រដាប់​អាវុធ​ហាម៉ាសនិង​កងទ័ពអ៊ីស្រាអែល បើកទំព័រ​ចូល​ខែ​ទី

អ.ស.ប.៖ ​​សង្គ្រាម​ហ្កាហ្សា គំនរបាក់បែក​​ ច្រើន​ជាង​សង្គ្រាមនៅ​​អ៊ុយក្រែន

ខែឧសភា​នេះ សង្គ្រាម​រវាង​ពួក​ប្រដាប់​អាវុធ​ហាម៉ាសនិង​កងទ័ពអ៊ីស្រាអែល បើកទំព័រ​ចូល​ខែ​ទី​៧ហើយ។ អង្គការ​សហប្រជាជាតិ​ បាន​វាយតម្លៃព្យាករ​ថា សង្គ្រាម​នៅ​ហ្កាហ្សា​នេះ បង្កការ​ខូច​ខាតបាត់បង់​ធ្ងន់ធ្ងរ​ខ្លាំង​ ហើយ​និង​បានបង្កឲ្យ​អគារបាក់បែក ក្នុង​ទំហំ​​ចំនួន​ច្រើន​ជាង​សង្គ្រាម​នៅ​អ៊ុយក្រែន​។​ មិនតែប៉ុណ្ណោះ​ គ្រាប់​ច្រើន​សន្ធឹក​នៅមិនទាន់​ផ្ទុះ ហើយសារធាតុ​គីមី​បង្កជំងឺ​មហារីក នឹង​បន្តតាម​​​យាយី​ព្យាបាទ​អាយុ​ជីវិត​​ពលរដ្ឋ​ប៉ាឡេស្ទីន ជា​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត​។ 

រដ្ឋមន្រ្តីការបរទេស​ដែលមានទំនោរទៅខាងចិន ឈ្នះឆ្នោតក្លាយជា​នាយករដ្ឋមន្រ្តីកោះសាឡូម៉ុង

នៅប្រទេស​កូនកោះ​ដ៏តូច កោះសាឡូម៉ុង នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក រដ្ឋមន្រ្តី​ការបរទេស​ដែលមាន​និ

រដ្ឋមន្រ្តីការបរទេស​ដែលមានទំនោរទៅខាងចិន ឈ្នះឆ្នោតក្លាយជា​នាយករដ្ឋមន្រ្តីកោះសាឡូម៉ុង

នៅប្រទេស​កូនកោះ​ដ៏តូច កោះសាឡូម៉ុង នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក រដ្ឋមន្រ្តី​ការបរទេស​ដែលមាន​និន្នាការ​ទៅខាងប្រទេស​ចិន​ បាន​ជាប់ឆ្នោត​ក្លាយជា​នាយករដ្ឋមន្រ្តី​ថ្មី។ ដោយ​​ទទួលបាន​​សំឡេងគាំទ្រ​ពី​អ្នកតំណាងរាស្រ្ត​ចំនួន ៣១រូប​ ក្នុងចំណោម​អ្នកតំណាង​រាស្រ្ត​សរុប ៥០រូបនៅសភា លោកJeremiah Manele បាន​ការគាំទ្រ​ច្រើន​ជាង​គូប្រជែងមកពីគណបក្ស​ប្រឆាំងដែលមាន​ជំហរ​មិន​ស្វាគម​វត្តមាន​ចិន​ នៅលើដីកោះសាឡូម៉ុង។ ជ័យជំនះឆ្នោត​របស់​អ្នកនយោបាយស្និទ្ធនឹង​ទីក្រុងប៉េកាំង ស្ថិតក្រោមក្រសែភ្នែកតាមដាន​របស់​អាមេរិក និង​អូស្ត្រាលីដែលធ្លាប់ជា​សម្ព័ន្ធចាស់ឆ្នាំ​របស់​កោះសាឡូម៉ុង។

អ.ស.ប.៖ ​​សង្គ្រាម​ហ្កាហ្សាប្រើប្រាស់សព្វាវុធ​គ្រាប់​បែក​គ្រាប់ផ្ទុះ​ ច្រើន​ជាង​សង្គ្រាម​​អ៊ុយក្រែន

ខែឧសភា​នេះ សង្គ្រាម​រវាង​ពួក​ប្រដាប់​អាវុធ​ហាម៉ាសនិង​កងទ័ពអ៊ីស្រាអែល បើកទំព័រ​ចូល​ខែ​ទី

អ.ស.ប.៖ ​​សង្គ្រាម​ហ្កាហ្សាប្រើប្រាស់សព្វាវុធ​គ្រាប់​បែក​គ្រាប់ផ្ទុះ​ ច្រើន​ជាង​សង្គ្រាម​​អ៊ុយក្រែន

ខែឧសភា​នេះ សង្គ្រាម​រវាង​ពួក​ប្រដាប់​អាវុធ​ហាម៉ាសនិង​កងទ័ពអ៊ីស្រាអែល បើកទំព័រ​ចូល​ខែ​ទី​៧ហើយ។ អង្គការ​សហប្រជាជាតិ​ បាន​វាយតម្លៃព្យាករ​ថា សង្គ្រាម​នៅ​ហ្កាហ្សា​នេះ បង្កការ​ខូច​ខាតបាត់បង់​ធ្ងន់ធ្ងរ​ខ្លាំង​ ហើយ​និង​បានប្រើប្រាស់​សព្វាវុធ​គ្រាប់​បែក​គ្រាប់ផ្ទុះ ក្នុង​ទំហំ​​ចំនួន​ច្រើន​ជាង​សង្គ្រាម​នៅ​អ៊ុយក្រែន​។​ មិនតែប៉ុណ្ណោះ​ គ្រាប់​ច្រើន​សន្ធឹក​នៅមិនទាន់​ផ្ទុះ ហើយសារធាតុ​គីមី​បង្កជំងឺ​មហារីក នឹង​បន្តតាម​​​យាយី​ព្យាបាទ​អាយុ​ជីវិត​​ពលរដ្ឋ​ប៉ាឡេស្ទីន ជា​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត​។ 

លោកហ៊ុន ម៉ាណែត៖ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​មិនមែន​ជា​បញ្ហា ព្រោះ​ពន្ធដារ​កើន​ឡើង

លោក​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ​ថា ទោះ​

លោកហ៊ុន ម៉ាណែត៖ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​មិនមែន​ជា​បញ្ហា ព្រោះ​ពន្ធដារ​កើន​ឡើង

លោក​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ​ថា ទោះ​បី​ចំណូល​ពន្ធគយ​ដែល​បាន​ពី​ការ​នាំចូល​បាន​ធ្លាក់​ចុះ​ក៏​ដោយ​ក៏​មិនមែន​ជា​បញ្ហា​សម្រាប់​កម្ពុជា​ដែរ។ មិនមែន​ជា​បញ្ហា ព្រោះ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែល​បាន​នាំ​ចូល​ទាំង​នោះ​បានមក​បើក​ដំណើរ​ការ​ផលិត​នៅ​កម្ពុជា​ដោយ​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ និង​នាំ​ឱ្យ​ពន្ធដារ​អាច​ប្រមូល​ពន្ធអាករ​បាន​វិញ។

លោកប៉ាទ្រីក ម័រហ្វី៖ខ្ញុំគិតថាពលរដ្ឋខ្មែរនឹកដល់ស្ថាប័នព័ត៌មានឯករាជ្យដែលបានបិទចោលព្រោះជាប្រភពដ៏ល្អ

ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារា

លោកប៉ាទ្រីក ម័រហ្វី៖ខ្ញុំគិតថាពលរដ្ឋខ្មែរនឹកដល់ស្ថាប័នព័ត៌មានឯករាជ្យដែលបានបិទចោលព្រោះជាប្រភពដ៏ល្អ

ថ្ងៃទី ០៣ ឧសភាជាខួបលើកទី៣១នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានលើកឡើងពីសារៈសំខាន់ និងបញ្ហាប្រឈមនៃការប្រកបអាជីពសារព័ត៌មាន។ តែលោកកត់សម្គាល់ឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកកំពុងធ្លាក់ចុះ និងស្ថិតក្រោមការឡោមព័ទ្ធ។ សម្រាប់កម្ពុជា លោកប៉ាទ្រីក ម័រហ្វីបានមើលឃើញថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ដូចជាសំឡេងប្រជាធិបតេយ្យ ឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរីបានឲ្យធ្វើឲ្យពលរដ្ឋមានការនឹកនា ព្រោះជាប្រភពព័ត៌មានដ៏ល្អ។ តាមលោកប៉ាទ្រីក ម័រហ្វី ការបើកលំហសេរីភាពសារព័ត៌មានជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់រដ្ឋាភិបាល។

Nikkia Asia៖ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា

សារព័ត៌មានជប៉ុន Nikkia Asia បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសាថា ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាកំព

Nikkia Asia៖ក្រុមហ៊ុនក្នុងស្រុកកំពុងទាក់ទាញវិនិយោគពីអាស៊ាន ខណៈចិនកំពុងដើរចេញពីកម្ពុជា

សារព័ត៌មានជប៉ុន Nikkia Asia បានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសាថា ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគមកពីប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីអ្នកវិនិយោគចិនមួយចំនួនកំពុងរៀបចំចាកចេញពីទឹកដីកម្ពុជា។ ដោយមិនបានប្រតិកម្មទៅនឹងការចុះផ្សាយរបស់ Nikkia Asia អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាថា រដ្ឋាភិបាលតែងតែធ្វើការទូតសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនានាដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក​ សុះ ម៉ាច​៖ លោកស្រី ​ម៉ៅ ចំណាន​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​ប្រធាន​សមាគម​សិល្បៈ

លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលគឺលោក គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈ

លោក​ សុះ ម៉ាច​៖ លោកស្រី ​ម៉ៅ ចំណាន​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​ប្រធាន​សមាគម​សិល្បៈ

លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលគឺលោក គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈករខ្មែរសម្រាប់អាណត្តិទី៦។ នៅក្នុងការបោះឆ្នោតនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ អតីតសិល្បៈការិនីរូបនេះ ទទួលបានសម្លេ​ងគាំទ្រច្រើនលើសលុបចំនួន ៥២៧សម្លេង លើ៦០០សម្លេង។ លទ្ធផលនេះបានវ៉ាផ្តាច់គូរប្រជែងរបស់លោកស្រី គឺលោក គួច ខេវិន និងលោក ផាត់ តារារ័ត្ន។ លោក សុះ ម៉ាច កូនប្រុសតារាចម្រៀងខ្មែរឥស្លាមដ៏ល្បីល្បាញពីសង្គមចាស់គឺលោក សុះ ម៉ាត់ និងជាអតីតប្រធានសមាគមសិល្បៈករខ្មែរចំនួន ២អាណត្តិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការជាប់ជាប្រធានសមាគមសិល្បៈករខ្មែរអាណត្តិទី៦នេះ។លោក សុះ ម៉ាច បានបញ្ជាក់ប្រាប់វិទ្យុបារាំងបន្ថែមថាលោកស្រី ម៉ៅ ចំណាន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ ពោលទាំងធនធាន រូបសម្បត្តិ និងចំណេះដឹង។ កត្តាទាំងអស់នេះហើយដែលសិល្បៈករចម្រៀងជើងចាស់រូបនេះ ដាក់ក្តីរំពឹងថាភរិយាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកស្រី ម៉ៅ ចំណាន អាចនឹងជួយដឹកនាំសមាគមសិល្បៈករខ្មែរឲ្យមានភាពរីចម្រើនទៅមុខបាន។

តើដល់ពេលដែលរដ្ឋត្រូវលើកទឹកចិត្តឲ្យប្រជាជនប្រើរថយន្តថ្មីដើម្បីកាត់បន្ថយរថយន្តជជុះ?

រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏

តើដល់ពេលដែលរដ្ឋត្រូវលើកទឹកចិត្តឲ្យប្រជាជនប្រើរថយន្តថ្មីដើម្បីកាត់បន្ថយរថយន្តជជុះ?

រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏មានក្រុមហ៊ុនយក្សផលិតរថយន្តតូយ៉ូតារបស់ជប៉ុនមួយដែរ។ វត្តមានរបស់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាពេលនេះសមល្មមនឹងដល់ពេលដែលរដ្ឋាភិបាលមានវិធានការកាត់បន្ថយការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីបរទេស និងលើកទឹកចិត្តប្រជាជនឲ្យប្រើរថយន្តថ្មីដែលតម្លើងក្នុងស្រុកឬយ៉ាណា?

បាក់ផ្លូវល្បឿនលឿននៅខេត្តក្វាងទុង ប្រទេសចិន ស្លាប់មនុស្ស​យ៉ាងតិច ៤៨នាក់

នៅភាគខាងត្បូងប្រទេស​ចិន មនុស្ស​ជាង​៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទ

បាក់ផ្លូវល្បឿនលឿននៅខេត្តក្វាងទុង ប្រទេសចិន ស្លាប់មនុស្ស​យ៉ាងតិច ៤៨នាក់

នៅភាគខាងត្បូងប្រទេស​ចិន មនុស្ស​ជាង​៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទាប់ពីមាន​គ្រោះថ្នាក់រលំបាក់ផ្លូវល្បឿនលឿនមួយកាលពីយប់​ថ្ងៃ​អង្គារ។ យោងតាម​របាយការណ៍ ចុះផ្សាយ​ដោយ​កាសែតរដ្ឋចិននៅថ្ងៃ​ព្រហស្បតិ៍ទី ២​ឧសភា នៅក្នុង​គ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុង​ខេត្ត​ក្វាងទុក ចំនួន​មនុស្សស្លាប់​បាន​កើនឡើង​ដល់​៤៨នាក់​ ចំណែកមនុស្ស​របួស​​៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ​។ តាមការផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិនCCTV លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បានបញ្ជា​ឲ្យ​អាជ្ញាធរក្នុងស្រុក​បង្កើនល្បឿន​ជួយសង្រ្គោះមនុស្ស និង​ស្តារស្ថានការណ៍​នៅ​កន្លែងកើតហេតុ។

អាមេរិកចោទប្រកាន់​រុស្ស៊ីពី​ការ​ប្រើ​​អាវុធ​​គីមី​ហាមឃាត់ លើទ័ព​អ៊ុយក្រែន

រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោននិងក្រុង​ម៉ូស្កូ បន្ត​មើលមុខ​គ្នា​មិន​ចំ​។ ថ្ងៃម្សិលមិញនេះ​​

អាមេរិកចោទប្រកាន់​រុស្ស៊ីពី​ការ​ប្រើ​​អាវុធ​​គីមី​ហាមឃាត់ លើទ័ព​អ៊ុយក្រែន

រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោននិងក្រុង​ម៉ូស្កូ បន្ត​មើលមុខ​គ្នា​មិន​ចំ​។ ថ្ងៃម្សិលមិញនេះ​​ សហរដ្ឋអាមេរិក​ បាន​អង្អុរមុខ​ចោទប្រកាន់​រុស្ស៊ី ដែល​បាន​​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ចំពោះ​ទាហាន​អ៊ុយក្រែន​។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន បាន​សម្រេច​ប្រកាស​ដាក់​ទណ្ឌកម្ម​បន្ថែម ចំពោះ​ក្រុមហ៊ុន​រុស្ស៊ី និង​ភាគីទាំងឡាយ​ដែល​ជ្រោម​ជ្រែង​វិមានក្រេមឡាំង ឲ្យ​ទទួល​បាន​សារធាតុគីមី​ហាមឃាត់​ទាំងនោះ​។ ទណ្ឌកម្ម​ថ្មីបន្ថែម​នេះ ត្រូវ​ក្រសួង​ការបរទេស​អា​មេរិក ប្រកាស​​ឲ្យដឹង ​នៅថ្ងៃទី១ឧសភា​​។​ 

ពលរដ្ឋចង់ឃើញកម្មវិធីសប្បុរសធម៌ជួយសង្គមអាចរៀបចំរាល់ឆ្នាំ

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់ពន្ទីរពេទ្យគន្ធបុប្

ពលរដ្ឋចង់ឃើញកម្មវិធីសប្បុរសធម៌ជួយសង្គមអាចរៀបចំរាល់ឆ្នាំ

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់ពន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី០១ ឧសភា ពលរដ្ឋអ្នកចូលរួមទស្សនាមានទាំងចាស់ ទាំងក្មេងបង្ហាញការសាទរ និងចាត់ទុកថា នេះជាគំរូភាពដល់សង្គម។ តែពួកគេក៏បានលើកឡើងដែរថា ការចូលរួមទស្សនាបាល់ទាត់​សប្បុរសធម៌នេះមិនដូចនឹងការទស្សនាបាល់ទាត់ដ៏ជក់ចិត្តរបស់កីឡាករអាជីពឡើយ។ ផ្ទុយមកវិញ នេះជាការ​លើក​ទឹកចិត្ត និងបង្ហាញពីការចូលរួមសាមគ្គីដើម្បីភាពវិជ្ជមានក្នុងសង្គម។ ទន្ទឹមគ្នានេះ​ ពលរដ្ឋចង់ឃើញរដ្ឋាភិបាល និងយុវជនគ្រប់រូបបន្តរៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀតនៅឆ្នាំបន្តបន្ទាប់។ 

ហេតុអ្វីរដ្ឋាភិបាល និងសង្គមស៊ីវិលវាយតម្លៃខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា?

នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា

ហេតុអ្វីរដ្ឋាភិបាល និងសង្គមស៊ីវិលវាយតម្លៃខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា?

នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ បើតាមក្រសួងព័ត៌មាន អ្នកកាសែតចំនួន៣៤១នាក់ ដែលចូលរួមនៅក្នុងការស្ទង់មតិ យល់ឃើញថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រកបអាជីពមួយនេះ។ តែរបាយការណ៍ពីសង្គមស៊ីវិលរកឃើញផ្ទុយពីរបាយការណ៍របស់ក្រសួងព័ត៌មាន ដោយថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរនៅឡើយទេ។ អង្គការអ្នកកសែតគ្មានព្រំដែនវិញ ដែលមានទីតាំងនៅប្រទេសបារាំង បានសម្លឹងឃើញភាពដុនដាបនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានចាត់ថ្នាក់កម្ពុជាឲ្យឈរនៅលេខរៀងទី១៤៧ ក្នុងចំណោម១៨០ប្រទេស នាឆ្នាំ២០២៣។ ហេតុអ្វីបានជាមានការវាយតម្លៃខុសគ្នា រឿងសេរីភាពសារព័ត៌មាននៅកម្ពុជា?

លោក ហ៊ុន ម៉ាណែត៖ បើអាកាសធាតុក្តៅលើសពី ៤០ អង្សា សាលាអាចផ្អាករៀនបាន

នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះបានប្រកាសបើកភ្លើងខៀវឱ្យគណៈគ្រប់គ្រងសាលា អាចផ្អ

លោក ហ៊ុន ម៉ាណែត៖ បើអាកាសធាតុក្តៅលើសពី ៤០ អង្សា សាលាអាចផ្អាករៀនបាន

នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះបានប្រកាសបើកភ្លើងខៀវឱ្យគណៈគ្រប់គ្រងសាលា អាចផ្អាកការបង្រៀនសិន ជាពិសេសនៅសាលាបឋមសិក្សា ប្រសិនបើ អាកាសធាតុក្តៅខ្លាំង ចាប់ពី៤០អង្សាឡើងទៅ។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល គឺដោយសារតែលោកទទួលបានឃើញមានការបង្ហោះរូបភាពដែលក្មេងៗសិស្សសាលាមួយចំនួនកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារតែរលកកម្តៅ។

កូរ៉េខាងត្បូងកំពុងចរចាយ៉ាងសកម្មដើម្បីចូលរួម​ក្នុងគម្រោងការយោធាអាមេរិក អង់គ្លេស​និងអូស្ត្រាលី AUKUS

កូរ៉េខាងត្បូងបោះដៃ ចង់ចូលក្នុងបក្សសម្ព័ន្ធAUKUS​ដើម្បី​អាច​ផលិត​មីស៊ីលអ៊ីពែសូនិក។ នៅក្រោយ​​

កូរ៉េខាងត្បូងកំពុងចរចាយ៉ាងសកម្មដើម្បីចូលរួម​ក្នុងគម្រោងការយោធាអាមេរិក អង់គ្លេស​និងអូស្ត្រាលី AUKUS

កូរ៉េខាងត្បូងបោះដៃ ចង់ចូលក្នុងបក្សសម្ព័ន្ធAUKUS​ដើម្បី​អាច​ផលិត​មីស៊ីលអ៊ីពែសូនិក។ នៅក្រោយ​​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ​របស់អូស្ត្រាលី កូរ៉េខាងត្បូង កាលពីថ្ងៃ​ពុធទី​១​ឧសភា នៅទីក្រុង​មែលប៊ន រដ្ឋមន្រ្តីការពារជាតិ​កូរ៉េខាងត្បូង​ លោក​Shin Won-Sik និយាយប្រាប់អ្នកកាសែត​ថា ប្រទេស​របស់​លោក​កំពុងពិភាក្សា​យ៉ាងសកម្ម​ដើម្បី​ចូលរួម​នៅក្នុងគម្រោងបច្ចេកវិទ្យាយោធា របស់​បក្ស​សម្ព័ន្ធ​AUKUS ដែល​អាមេរិកអូស្ត្រាលី និងអង់គ្លេស​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០២១។

អង់គ្លេស បើ​កយុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​​ ចាប់​ខ្លួនជន​អន្តោប្រវេសន៍​ខុសច្បាប់

ពីពេល​នេះ​ដល់​ចុងឆ្នាំ រដ្ឋាភិបាល​ទីក្រុង​ដ្រ៍​ រំពឹង​ថា​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុ

អង់គ្លេស បើ​កយុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​​ ចាប់​ខ្លួនជន​អន្តោប្រវេសន៍​ខុសច្បាប់

ពីពេល​នេះ​ដល់​ចុងឆ្នាំ រដ្ឋាភិបាល​ទីក្រុង​ដ្រ៍​ រំពឹង​ថា​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ទៅកាន់​ប្រទេស​រវ៉ាន់​ដា ចំនួនប្រមាណ​ជា ៥ ៧០០ នាក់។ ចាប់​ពីឥឡូវ​នេះទៅ​ហើយ រដ្ឋាភិបាល​អង់គ្លេស​​ បើក​​យុទ្ធនាការ​ចាប់​ខ្លួនជន​អន្តោប្រវេសន៍​ខុសច្បាប់ ទ្រង់​ទ្រាយ​ធំ​​ នៅ​ទូទាំងប្រទេស​។ ក្រសួង​មហាផ្ទៃ​អង់គ្លេស​ ​បញ្ជាក់ថា​​ ការ​បញ្ជូន​​ជន​អន្តោប្រវេសន៍​ខុសច្បាប់ នឹង​ធ្វើ​ឡើង​តាម​យន្តហោះក្រុមហ៊ុន​ឯកជន​​ ហើយ​ជើងហោះហើរ​​ដំបូង នឹង​ប្រព្រឹត្តទៅ​​នៅ​ខែ​កក្កដាខាងមុខ​។​ ​

សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ

នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុ

សិទ្ធិការងារ៖ កម្មករសំណង់ជួបបញ្ហាប្រឈមខ្ពស់ជាងគេ ខ្វះការគាំពារពីច្បាប់ការងារ

នៅថ្ងៃទី ១ឧសភា២០២៤ ខួបទី១៣៨នៃទិវាពលកម្មអន្តរជាតិ សហភាពការងារកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយកម្មករ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យសំណង់ ដើម្បីលើកឡើងពីបញ្ហាប្រឈម និងការរំលោភសិទ្ធិការងារដែលពួកគេជួបប្រទះ។ នៅបទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ កម្មករសំណង់និយាយថា បើប្រៀបធៀបនឹងកម្មករក្នុងវិស័យកាត់ដេរជាដើម ពួកគេជួបបញ្ហាប្រឈមខ្ពស់ ទាំងក្នុងរំលោភសិទ្ធិការងារ គ្មានប្រាក់ខែគោលដែលមានចែងក្នុងច្បាប់ និងមិនបានទទួលសេវាសុខមាលភាពសង្គម។

លោក ហ៊ុន ម៉ាណែត ថាករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺជាបញ្ហាបច្ចេកទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រ

លោក ហ៊ុន ម៉ាណែត ថាករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺជាបញ្ហាបច្ចេកទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញមកអះអាងនៅថ្ងៃទី១ខែឧសភានេះថា ករណីផ្ទុះគ្រាប់នៅបន្ទាយទាហាន នៃយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ គឺជា«បញ្ហាបច្ចេកទេស» មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងលើកឡើងឡើយ។ ការអះអាងរបស់នាយករដ្ឋមន្ត្រីបែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា ចលនាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមផ្ទុះហើយ។ លោក សម រង្ស៊ី និយាយសំដៅដល់ករណីផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ២០២៤។

ទិវាពលកម្មអន្តរជាតិ៖សហជីពទាមទារដំឡើងប្រាក់ខែ៣០០ដុល្លារ

សហភាពសហជីពកម្ពុជា បានស្នើឲ្យដំឡើងប្រាក់ខែគោលដល់កម្មករ និយោជិត ឲ្យបាន៣០០ដុល្លារអាមេរិក ខណៈ

ទិវាពលកម្មអន្តរជាតិ៖សហជីពទាមទារដំឡើងប្រាក់ខែ៣០០ដុល្លារ

សហភាពសហជីពកម្ពុជា បានស្នើឲ្យដំឡើងប្រាក់ខែគោលដល់កម្មករ និយោជិត ឲ្យបាន៣០០ដុល្លារអាមេរិក ខណៈប្រាក់ខែអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤នេះ គឺ ២០៤ដុល្លារ ក្នុង១ខែ។ ការទាមទារនេះធ្វើនៅក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៤នេះ ដោយសហភាពសហជីពកម្ពុជា។

ព្រែកជីក​ហ្វូណន​៖ ​អាមេរិក​ថា​ខ្លួន​មិនពាក់ព័ន្ធ​តែ​ចង់ឃើញ​ការ​ពិភាក្សា​ប្រកប​ដោយ​តម្លាភាព

​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​បាន​បញ្ជាក់ប្រាប់​វិទ្យុបារាំង​ RFI​ នៅថ្ងៃ​ពុធ ទី​០១ ​ខែឧស

ព្រែកជីក​ហ្វូណន​៖ ​អាមេរិក​ថា​ខ្លួន​មិនពាក់ព័ន្ធ​តែ​ចង់ឃើញ​ការ​ពិភាក្សា​ប្រកប​ដោយ​តម្លាភាព

​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​បាន​បញ្ជាក់ប្រាប់​វិទ្យុបារាំង​ RFI​ នៅថ្ងៃ​ពុធ ទី​០១ ​ខែឧសភា​នេះថា ​អាមេរិក​មិនពាក់ព័ន្ធនឹង​បញ្ហា​ព្រែកជីក​ហ្វូណន​ទេ ក៏ប៉ុន្តែ​អាមេរិក​ស្នើឲ្យ​កម្ពុជា​អនុវត្ត​ការជីកព្រែក​នេះ ប្រកបដោយ​តម្លាភាព​។ ​ការលើកឡើង​របស់​សហរដ្ឋអាមេរិក ​ស្របពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន ម៉ាណែត ​បាន​ប្រកាសជំហរ​សាជាថ្មីថា ​កម្ពុជា​ត្រូវតែ​ជីកព្រែក​ហ្វូណន​នេះឲ្យ​បាន​។

ប៉ូលិសអាមេរិកបំបែក​ជំរំនិងចាប់ខ្លួន​​និស្សិត​បាតុករ​គាំទ្រប៉ាឡេស្ទីននៅ​សកលវិទ្យាល័យColumbia

នៅ​សហរដ្ឋអាមេរិក​ នគរបាល​ក្រុង​ញូវយ៉ក បាន​ចាប់ខ្លួន​ពួក​យុវជន​និស្សិត​បាតុករ​ជាច្រើន​នា

ប៉ូលិសអាមេរិកបំបែក​ជំរំនិងចាប់ខ្លួន​​និស្សិត​បាតុករ​គាំទ្រប៉ាឡេស្ទីននៅ​សកលវិទ្យាល័យColumbia

នៅ​សហរដ្ឋអាមេរិក​ នគរបាល​ក្រុង​ញូវយ៉ក បាន​ចាប់ខ្លួន​ពួក​យុវជន​និស្សិត​បាតុករ​ជាច្រើន​នាក់ ដែល​បោះជំរំ​និង​ធ្វើ​បាតុកម្ម​សម្តែង​មតិ​គាំទ្រ​ពលរដ្ឋ​ប៉ាឡេស្ទីន​ នៅសកលវិទ្យាល័យ Columbia។ ក្រៅពីចាប់​ខ្លួនហ្វូងនិស្សិត​បាតុករ, ប៉ូលិស​អាមេរិកក៏​​បាន​បោសសម្អាត​ជំរំ​ប្រមូល​ផ្តុំ​ក្នុងបរិវេណ​កន្លែងសិក្សា​ ហើយដាក់​ពង្រាយ​កង​ក​ម្លាំង​សមត្ថកិច្ច​ប្រចាំការ ដើម្បី​យាម​ឃ្លាំមើល កុំឲ្យ​មាន​សកម្មភាព​បោះជំរំ​ជាថ្មី។​ អន្តរាគមន៍​របស់​នគរបាលក្រុង​ញូវ​យ៉កនេះ​ ត្រូវរងការ​រិះគន់​យ៉ាងខ្លាំងពីសំណាក់​ក្រុម​ការពារ​សិទ្ធិមនុស្ស ថាប៉ូលិស​អាមេរិក​​«ប្រព្រឹត្ត​ឃោរ​ឃៅហួសហេតុ» ក្នុង​សង្គម«​បិតាប្រជាធិបតេយ្យ»។​ ​

របាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើគ្រាប់មីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន

ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បាន

របាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើគ្រាប់មីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន

ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អំបែងគ្រាប់ ដែលគេបានរកឃើញនៅទីក្រុង កាគីវ ប្រទេសអ៊ុយក្រែន នៅពីថ្ងៃទី ២ មករា ឆ្នាំ ២០២៤ កន្លងទៅ គឺជា បំណែករបស់គ្រាប់មីស៊ីលបាលីស្ទិក ប្រភេទ វ៉ាសុង ១១ (Hwasong 11) ដែលផលិតដោយ កូរ៉េខាងជើង ពិតប្រាកដមែន។ នេះ ជាតឹកតាងថ្មីមួយទៀត ដែលស្តែងឲ្យឃើញ អំពីការរំលោភ បំពានរបស់ កូរ៉េខាងជើង លើបម្រាមនៃក្រុមប្រឹក្សាសន្តិសុខ តាំងពីឆ្នាំ ២០០៦ ដែលហាមមិនឲ្យប្រទេសនេះ នាំអាវុធចូល ឬ ចេញទៅក្រៅប្រទេស។  របាយការណ៍ថ្មីនេះ បង្ហាញ កាន់តែច្បាស់ ពីដំណើរផ្ទេរគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី ដែលជាប្រទេស ២ កំពុងជាប់ក្នុង ទណ្ឌកម្មអន្តរជាតិ ដូចគ្នា។

ការចរចា​អន្តរជាតិ​ស្តីពីការកាត់បន្ថយ​ផលិត​ផលប្លាស្ទិក ត្រូវបិទបញ្ចប់ដោយ​គ្មានលទ្ធផល

បណ្តាប្រទេសទាំងអស់នៃ​ពិភពលោក ​បានសន្យាគ្នាថា នឹងស្វែងរកឲ្យ​បាន​នូវ​សន្ធិសញ្ញា​អន្តរជាតិ

ការចរចា​អន្តរជាតិ​ស្តីពីការកាត់បន្ថយ​ផលិត​ផលប្លាស្ទិក ត្រូវបិទបញ្ចប់ដោយ​គ្មានលទ្ធផល

បណ្តាប្រទេសទាំងអស់នៃ​ពិភពលោក ​បានសន្យាគ្នាថា នឹងស្វែងរកឲ្យ​បាន​នូវ​សន្ធិសញ្ញា​អន្តរជាតិមួយ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថានដោយ​ប្លាស្ទិក នៅរវាង​ចុងឆ្នាំ​២០២៤នេះ​។ តែការប្រជុំចរចាគ្នា​ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែល​បានប្រព្រឹត្តិធ្វើទៅនៅ​ទីក្រុង​អូតាវ៉ា ប្រទេសកាណាសា បានបិទបញ្ចប់ទៅ​កាលពីថ្ងៃចន្ទ ទី​​២៩​មេសា ដោយ​គ្មានបានលទ្ធផលអ្វីទាំងអស់​។ ប្រទេសខ្លះបានបដិសេធ​ មិនព្រម​​កំណត់​ការដាក់កំហិត ​កាត់បន្ថយ​​ការ​ផលិត​​ទំនិញ​ប្លាស្ទិក​ទេ ដោយ​គាំទ្រតែទៅលើវិធានការ​ពង្រីកសមត្ថភាពកែច្នៃសំរាម​។​

អ្នកជំនាញការអាមេរិក៖វត្តមានកងទ័ពចិនលើទឹកដីកម្ពុជាចាប់ផ្តើមជាផ្លូវការ

នាវាចម្បាំងចិនចំនួន២គ្រឿងត្រូវបានប្រទះឃើញនៅកំពង់ផែរាមអស់រយៈពេលជាង៤ខែកន្លងមក។ រូបភាពពីប្

អ្នកជំនាញការអាមេរិក៖វត្តមានកងទ័ពចិនលើទឹកដីកម្ពុជាចាប់ផ្តើមជាផ្លូវការ

នាវាចម្បាំងចិនចំនួន២គ្រឿងត្រូវបានប្រទះឃើញនៅកំពង់ផែរាមអស់រយៈពេលជាង៤ខែកន្លងមក។ រូបភាពពីប្រព័ន្ធផ្កាយរណបរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានបង្ហាញថា នាវាចម្បាំងចិនចំនួន ២គ្រឿងបានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជាតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣។ អ្នកជំនាញការអាមេរិកបានអះអាងថា នេះជាជំហានដំបូងដែលបញ្ជាក់ពីការចាប់ផ្តើមមានវត្តមានកងទ័ពចិនជាផ្លូវការលើទឹកដីកម្ពុជា។

លោកនេត្រ ភក្ត្រា៖របាយការណ៍សេរីភាពសារព័ត៌មានឆ្លុះបញ្ចាំងពីសេរីភាពសារព័ត៌មានពិតនៅកម្ពុជា

នៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញជាសាធារណៈនូ

លោកនេត្រ ភក្ត្រា៖របាយការណ៍សេរីភាពសារព័ត៌មានឆ្លុះបញ្ចាំងពីសេរីភាពសារព័ត៌មានពិតនៅកម្ពុជា

នៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញជាសាធារណៈនូវរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ។ ល្អប្រសើរព្រោះបើតាមលោកនេត្រ ភក្រ្តា មានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលជួបសម្ភាសបានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងពីមុន។

ហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាចជួបជុំគ្នា ប្រឆាំងមតិដែលរិះគន់ ថាច្បាប់ថ្មីរឹតត្បិតសេរីភាព

ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុ

ហ្សកហ្ស៊ី៖ សមាជិកបក្សកាន់អំណាចជួបជុំគ្នា ប្រឆាំងមតិដែលរិះគន់ ថាច្បាប់ថ្មីរឹតត្បិតសេរីភាព

ថ្ងៃចន្ទទី ២៩ មេសា បក្សកាន់អំណាចក្នុងប្រទេសហ្សកហ្ស៊ី បានប្រមូលសមាជិកបក្សរបស់ខ្លួន ទៅជួបជុំគ្នានៅមុខរដ្ឋសភាហ្សកហ្ស៊ី ដើម្បីសម្តែងការចម្លើយតប ទល់នឹងបាតុកម្ម ទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងដោយពលរដ្ឋហ្សកហ្ស៊ីរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី ២៨ មេសា ក្នុងបំណងប្រឆាំង គម្រោងច្បាប់ស្តីពី "ភ្នាក់ងារបរទេស” ដែលពួកគេចាត់ទុកថា ជាការគំរាមកំហែង ដល់សិទ្ធិបញ្ចេញមតិ។ គួរបញ្ជាក់ថា គម្រោងច្បាប់ថ្មីនេះ កំពុងបង្ក ការបែកបាក់ប្រេះឆាក្នុងស្រទាប់មហាជន ពោលគឺមាន ប្រជាជនហ្សកហ្ស៊ីរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មតវ៉ា ដោយបង្ហាញទំនោររបស់ពួកទៅកាន់សហភាពអឺរ៉ុប។  ហ្វូងបាតុករប្រឆាំងច្បាប់ថ្មីនេះ ទាមទារការរក្សាសិទ្ធិបញ្ចេញមតិដោយគ្មានការរាំងខ្ទប់ ហើយរិះគន់ខ្លាំងៗ លើបក្សកាន់អំណាចនៅហ្សកហ្ស៊ី ថាកំពុងខិតទៅរកការដឹកនាំប្រទេស​តាមបែប រុស្ស៊ី។

អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ

ការ​ចាក់​ដី​លុប​ចូល​ទន្លេ​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ខេត្ត​កំពង់ចាម​ដោយ​អាជ្ញាធរ​ខេត្ត

អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ

ការ​ចាក់​ដី​លុប​ចូល​ទន្លេ​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​ខេត្ត​កំពង់ចាម​ដោយ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ​សកម្មភាព​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​ តែ​នៅពេល​មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​នៅ​ថ្ងៃទី​២៩​ ខែ​មេសាបែរ​ជា​រដ្ឋបាល​ខេត្ត​អះអាង​ថា ការ​វាយ​តម្លៃ​បឋម​លើការ​ចាក់​ថ្ម​នៅ​ច្រាំង​ទន្លេ​ប្រវែង​១៦៥​ម៉ែត្រ​ក្នុង​ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ​ មិន​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ច្រាំង​ទន្លេ​ ឬ​ប៉ះ​ពាល់​លំហូរ​ទឹក​ឡើយ​។​ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​នេះ​សិន​ដោយ​រង់​ចាំការ​វាយ​តម្លៃ​ពី​ក្រសួង​ធន​ធាន​ទឹក​។​ តែ​អ្នកការ​ពារ​បរិស្ថាន​ចង់​ឃើញ​រដ្ឋាភិបាល​មាន​យន្តការ​ជាក់​លាក់​ក្នុង​រឿង​ចាក់​ដី​ទប់​ច្រាំង​ទន្លេ​ដើម្បី​ជៀស​វាង​ការ​រំលោភ​យក​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯក​ជន​។

Microsoft វិនិយោគ​នៅឥណ្ឌូណេស៊ី ១៧០០លានដុល្លារក្នុងវិស័យបញ្ញាសិប្បនិម្មិត AI

ក្រុម​ហ៊ុន​Microsoft នឹងវិនិយោគទឹកប្រាក់ចំនួន​ ១៧០០លានដុល្លារ នៅឥណ្ឌូណេស៊ី ក្នុងវិស័យ​បច្ចេកវិទ

Microsoft វិនិយោគ​នៅឥណ្ឌូណេស៊ី ១៧០០លានដុល្លារក្នុងវិស័យបញ្ញាសិប្បនិម្មិត AI

ក្រុម​ហ៊ុន​Microsoft នឹងវិនិយោគទឹកប្រាក់ចំនួន​ ១៧០០លានដុល្លារ នៅឥណ្ឌូណេស៊ី ក្នុងវិស័យ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត ដែលកំពុងតែរីកចម្រើនខ្លាំង​។ នេះបើផ្អែកតាមការប្រកាស របស់​លោក Satya Nadella អគ្គនាយក​Microsoft ដែលបានទៅជួប​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃ​អង្គារទី​៣០មេសានេះ។ សូមបញ្ជាក់ថា ជាមួយ​នឹងប្រជាជន​ប្រមាណ​​២៨០លាននាក់ ឥណ្ឌូណេស៊ីគឺជាទីផ្សារ​ដ៏មានសក្តានុពល​បំផុត​នៅតំបន់អាស៊ីអាគ្នេយ៍​ ក្នុងវិស័យសេដ្ឋកិច្ច​បច្ចេកវិទ្យាទំនើប​។

អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ

ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្

អ្នកស្រីម៉ោង ស្រីពៅ៖ជួយទិញផលិតផលភូមិពងទាខ្មែររួមចំណែកជួយកសិករ

ភូមិពងទាខ្មែរជាឈ្មោះសិប្បកម្មរបស់អ្នកស្រី ម៉ោង ស្រីពៅដែលបានទិញពងទាពីកសិករដើម្បីកែច្នៃធ្វើជាចំណីអាហារលក់។ តាមអ្នកស្រីម៉ោង ស្រីពៅ ការបង្កើតសិប្បកម្មនេះឡើង ក្រោយមើលឃើញបញ្ហាប្រឈមរបស់កសិករ​ក្នុងការរកទីផ្សារ និងតម្លៃពងទាលក់បានថោក។ ដូច្នេះសម្រាប់ម្ចាស់សិប្បកម្មូរូបនេះ ការទិញផលិតផលពីភូមិពងទាខ្មែរជាការរួមចំណែកជួយកសិករដែលចិញ្ចឹមទាយកស៊ុតលក់។

អាមេរិកកំពុងចង់ខ្ចីដៃអារ៉ាប៊ីសាអូឌីតដើម្បីដាក់សម្ពាធ​​លើអ៊ីស្រាអែល​ឲ្យទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន?

សង្រ្គាមនៅ​ហ្កាហ្សា​អូសបន្លាយជាង​៧ខែ ដោយ​សហគមន៍អន្តរជាតិ នៅក្នុង​​អាមេរិក​ នៅតែ​មិនអាច​ជ

អាមេរិកកំពុងចង់ខ្ចីដៃអារ៉ាប៊ីសាអូឌីតដើម្បីដាក់សម្ពាធ​​លើអ៊ីស្រាអែល​ឲ្យទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន?

សង្រ្គាមនៅ​ហ្កាហ្សា​អូសបន្លាយជាង​៧ខែ ដោយ​សហគមន៍អន្តរជាតិ នៅក្នុង​​អាមេរិក​ នៅតែ​មិនអាច​ជួយអន្តរាគម បញ្ចុះបញ្ចូល​​អ៊ីស្រាអែលឲ្យឈប់​ធ្វើសង្រ្គាមមនុស្សនៅហ្កាហ្សា។ នៅចំពោះមុខ​ភាពទាល់ច្រក ដោយសារ​ភាគីជម្លោះ អ៊ីស្រាអែល​និងក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅតែចរចាមិនត្រូវគ្នារឿង​ដោះលែង​ចំណាប់ខ្មាំង អាមេរិក​ តាមរយៈ​រដ្ឋមន្រ្តីការបរទេស លោក​អង់តូនី ប្លីងកិនចាប់ផ្តើម​ងាក​ទៅអន្ទងចិត្ត​សម្ព័ន្ធអារ៉ាប់​វិញ ដែលនៅក្នុងនោះមាន អារ៉ាប៊ី សាអូឌីត​ជាប្រទេសមានទម្ងន់នយោបាយ​ខ្លាំងជាងគេ នៅក្នុង​តំបន់។ អាមេរិកចង់ខ្ចីដៃ​អារ៉ាប៊ី សាអូឌីត​ដើម្បីដាក់សម្ពាធដោយប្រយោល​ទៅ​លើរដ្ឋាភិបាល​​អ៊ីស្រាអែលរបស់លោក​​នាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ ឲ្យ​​យល់ព្រម​ទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន។​ តើប្រទេស​អារ៉ាប់ ដូចជា​អារ៉ាប៊ី សាអូឌីត​មានអ្វីនៅក្នុងដៃ ដើម្បីទាក់ចិត្ត​អ៊ីស្រាអែល​ឲ្យស្តាប់ ធ្វើតាម​ខ្លួ​ន? យើងស្តាប់ឈាង បុប្ផា  ​

រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី

ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្

រុស្ស៊ី ឃុំខ្លួនអ្នកកាសែត២រូបទៀត ពីបទផលិតវីដេអូគាំទ្រក្រុមប្រឆាំងរបស់ លោក ណាវ៉ាល់នី

ថ្ងៃអាទិត្យទី ២៨ មេសា អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ ពីបទប្រព្រឹត្តអំពើ ជ្រុលនិយម។ លោក Serguei Kareline ត្រូវបានតុលាការចោទប្រកាន់ ថាបានចូលរួមផលិតវីដេអូ ដែលបម្រើឲ្យក្រុមការងារ របស់លោក អាឡិកសី ណាវ៉ាល់នី សកម្មជនប្រឆាំងទី១ ដែលបានស្លាប់ក្នុងពន្ធនាគារ កាលពីខែកុម្ភៈកន្លងទៅ។ គួរបញ្ជាក់ថា នៅមួយថ្ងៃមុន ពោលគឺថ្ងៃសៅរ៍ទី ២៧ មេសា អ្នកកាសែតរុស្ស៊ីម្នាក់ទៀត លោក Konstantin Gabov ក៏ត្រូវបានអាជ្ញាធររុស្ស៊ី ចាប់ឃុំខ្លួន ក្រោមបទចោទប្រកាន់តែមួយដែរ។ គួររំឭកថា ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលររុស្ស៊ី បានរឹតបន្តឹងគំនាប លើបណ្តាប្រព័ន្ធសារព័ត៌មានឯករាជ្យក្នុងស្រុក និង គ្រប់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលប្រចាំការក្នុងប្រទេសនេះ ដោយមានគោលបំណងបង្ក្រាប រាល់មតិរិះគន់នានា ជុំវិញការចូលវាយលុក របស់រុស្ស៊ី ទៅក្នុងទឹកដីអ៊ុយក្រែន កាលពីជាង ២ ឆ្នាំ មុន។

ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត

ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋ

ផ្ទុះឃ្លាំងស្តុកគ្រាប់យោធា៖ ពលរដ្ឋរងគ្រោះស្នើឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយផ្ទះខូចខាត

ក្រោយហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ខេត្តកំពង់ស្ពឺ ពលរដ្ឋរងគ្រោះដែលមានផ្ទះសម្បែរខូចខាត និងដាក់រលំបានសំណូមពរឱ្យរដ្ឋាភិបាលគិតគូផ្តល់សំណង ឬជួយជួសជុលកន្លែងខូចខាតឡើងវិញ។ ក្នុងចំណោមពលរដ្ឋរងគ្រោះជិត៣០គ្រួសារ ពលរដ្ឋខ្លះរៀបរាប់ថា បច្ចុប្បន្នពួកគេកំពុងជួបបញ្ហាសេដ្ឋកិច្ច និងបំណុល ខណៈទ្រព្យសម្បត្តិដែលខំរកតាំងពីយូរត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។ សំណងដែលពលរដ្ឋចង់បាននាពេលនេះ គឺមិនច្រើនលើសលុបឡើយ ពោលត្រឹមសំណងជួសជុលផ្ទះ ដែលខូចខាច៕ ពីទីតាំង ក្បែរបញ្ជាការដ្ឋានយោធភូមិភាគទី៣ សូមស្តាប់បទយកការណ៍របស់ សាំ ឧត្តម៕ 

ផ្ទុះការរិះគន់​លើលោក​ម៉ាក្រុង ដែលចង់​ប្រើ​អាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តា​អ្នកនយោបាយ

ផ្ទុះការរិះគន់​លើលោក​ម៉ាក្រុង ដែលចង់​ប្រើ​អាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តា​អ្នកនយោបាយ​បារាំង ទាក់ទិននឹង​អាវុធនុយក្លេអ៊ែរ។ បន្ទាប់ពី​បា​នថ្លែងក្នុងសុន្ទរកថា​កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន អំពី​ទស្សនវិស័យ​ចង់ឲ្យ​អឺរ៉ុប​មានប្រព័ន្ធការពារជាតិ​​រួមគ្នាដ៏រឹងមាំ លោក​ម៉ាក្រុងបានថ្លែងកាលពីថ្ងៃសុក្រ ថា​លោកគាំទ្រគំនិត បង្កើតឲ្យមាន​ការជជែកគ្នា ស្តីពីការយក​អាវុធនុយក្លេអ៊ែរបារាំងទៅប្រើ ដើម្បីធ្វើជាខែលការពារអឺរ៉ុបទាំងមូល​។ សម្តីនេះ បាន​ធ្វើឲ្យ​មានមតិរិះគន់ខ្លាំងៗ ថាលោក​ម៉ាក្រុង កំពុងតែបំផ្លាញ​​យុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ​បារាំង​។​

Get more results via ClueGoal