Cambodia



អារ៉ាប៊ីសាអូឌីត ព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ដែល​ដរចេញពី​សង្គ្រាម​​ហ្កាហ្សា

ព្រះរាជាណាចក្រ​សេដ្ឋីប្រេង​ អារ៉ាប៊ីសាអូឌីត បានព្រមាន​ជាថ្មីអំពី​វិបត្តិសេដ្ឋកិច្ច​ ដែល​

អាហ្វហ្កានីស្ថានប្រកាស​​ដាក់តំបន់​​ឦសានប្រទេស​​ក្នុង​ភាព​អាសន្ន​ទឹក​ជំនន់ និង​សុំ​ជំនួយ​អ.ស.ប.

មាន​ស្លាប់យ៉ាង​ហោច​៣១៥​នាក់ នៅក្នុង​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្កានីស្ថាន ដោយ​គ្រោះ

អាហ្វហ្កានីស្ថានប្រកាស​​ដាក់តំបន់​​ឦសានប្រទេស​​ក្នុង​ភាព​អាសន្ន​ទឹក​ជំនន់ និង​សុំ​ជំនួយ​អ.ស.ប.

មាន​ស្លាប់យ៉ាង​ហោច​៣១៥​នាក់ នៅក្នុង​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្កានីស្ថាន ដោយ​គ្រោះទឹក​ជំនន់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃ​សៅរ៍​ទី ១១​ឧសភា។ ​អាជ្ញាធរ​តាលីបង់​ដែលបាន​ប្រកាស​ដាក់​តំបន់​ភាគ​ឦសាន​នេះ​ក្នុង​ភាព​អាសន្ន ទើប​បាន​បញ្ជាក់​តុល្យាការ​នៃ​ជន​រងគ្រោះ​នៅ​ថ្ងៃ​អាទិត្យ​នេះ និង​បាន​អំពាវនាវ​សុំ​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ។

លោក ហ៊ី គឹមហុង ត្រូវបានដកងារជា«អ្នកឧកញ៉ា» ខណៈ លោក ទ្រី ភាព ឡើងងារជា«លោកអ្នកឧកញ៉ា»

លោក ហ៊ី គឹមហុង ថៅកែក្រុម​ហ៊ុន​ពិភពដីមាស​ដែលធ្លាប់​ត្រូវបានចាប់​ខ្លួន​ពីបទ​ឆបោក​ប្រាក់​ពល

លោក ហ៊ី គឹមហុង ត្រូវបានដកងារជា«អ្នកឧកញ៉ា» ខណៈ លោក ទ្រី ភាព ឡើងងារជា«លោកអ្នកឧកញ៉ា»

លោក ហ៊ី គឹមហុង ថៅកែក្រុម​ហ៊ុន​ពិភពដីមាស​ដែលធ្លាប់​ត្រូវបានចាប់​ខ្លួន​ពីបទ​ឆបោក​ប្រាក់​ពលរដ្ឋ​ទិញដីឡូតិ៍នោះ ត្រូវបាន​ដក​ហូត​គោរមងារជា«អ្នកឧកញ៉ា»កាលពីថ្ងៃទី១១មេសា​ឆ្នាំ​២០២៤។ តែស្របពេលគ្នានេះ លោក ទ្រី ភាព ដែល​ល្បី​ឈ្មោះ​ខាង​រកស៊ី​ឈើ​វិញ​ត្រូវបាន​តម្លើង​គោរមងារទៅជា«លោកអ្នកឧកញ៉ា»នៅថ្ងៃទី១០​ខែឧសភា ឆ្នាំ​២០២៤ គឺជាគោរមងារ​ថ្នាក់​ខ្ពស់​បំផុត​នៅកម្ពុជា​ដែលមាន​ចំនួន​សរុប​០៨រូប។

បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បោះឆ្នោត​ធ្វើ​កូដកម្ម​ជាលើកទី១​ នៅ​សហរដ្ឋ​អាមេរិក

នៅរដ្ឋម៉ារីលែន ​​​បុគ្គលិកសាខា​​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​បោះឆ្នោត កាលពីថ្ងៃសៅរ៍ ទី​១១

បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បោះឆ្នោត​ធ្វើ​កូដកម្ម​ជាលើកទី១​ នៅ​សហរដ្ឋ​អាមេរិក

នៅរដ្ឋម៉ារីលែន ​​​បុគ្គលិកសាខា​​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​បោះឆ្នោត កាលពីថ្ងៃសៅរ៍ ទី​១១ឧសភា សម្រេច​យល់ព្រម​ឲ្យរៀបចំ​ធ្វើ​​​កូដកម្ម ក្នុង​​ពេល​ដ៏ខ្លី​ខាងមុខ។ ការ​ប្រកាស​សម្តែង​មតិ​ឈប់ អត់​ធ្វើការ ​ពីសំណាក់​​បុគ្គលិក​Appleនេះ ជាលើកដំបូង​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​​បច្ចេកវិទ្យាដ៏ល្បីល្បាញ​របស់​អាមេរិក។ ដំណឹងកូដកម្ម​​នេះ ប្រកាសដោយ​ក្រុម​សហជីព ដោយ​រិះគន់​ថ្កោលទោស​ផង​ថា ក្រុមហ៊ុន​Apple បាន​រើសអើង​បុគ្គលិក​ដែល​បាន​សម្រេច​ចិត្ត​ចូលជា​​សមាជិក​សហជីព។​ ​​​ ​

ពលករខ្មែរ២៤នាក់ទៀត ដែលរង​ការរំលោភសិទ្ធិធ្ងន់ធ្ងរ​​នៅ​អារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកវិញ

ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់ដែលរងការរំលោភបំពានសិទ្ធិបានត្រឡប់មកដល់ប្រទេ

ពលករខ្មែរ២៤នាក់ទៀត ដែលរង​ការរំលោភសិទ្ធិធ្ងន់ធ្ងរ​​នៅ​អារ៉ាប៊ីសាអូឌីតត្រូវបានបញ្ជូនមកវិញ

ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់ដែលរងការរំលោភបំពានសិទ្ធិបានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ​​​នៅថ្ងៃទី​១២ឧសភានេះ។ ពលករខ្មែរ​ទាំងនេះគឺ​ស្ថិតនៅក្នុងចំណោមពលករ​ជាច្រើននាក់ផ្សេងទៀត​ ដែលស្នើអន្តរាគមន៍​​វិល​មកប្រទេស​​កម្ពុជាវិញ ក្រោមហេតុផល​រងការបំពានសិទ្ធិធ្ងន់ធ្ងរ​ពីថៅកែបរទេស។ ទន្ទឹមនឹងការត្រលប់មក​មាតុប្រទេសរបស់ពលករ​រងគ្រោះ​ ក្រសួងការងារកម្ពុជាក៏បានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុនបញ្ជូនពលករ​ទៅអារ៉ាប៊ីសាអូឌីតដែល​រំលោភលក្ខខណ្ឌការងារ​ផងដែរ។

ការសិក្សាថា​ក្មេង​ជំនាន់​ក្រោយលែង​សូវ​ចង់​ធ្វើ​ជា​គិលានុបដ្ឋាក

ថ្ងៃទី​១២​ឧសភានេះ ​ជា​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ។ គិលានុបដ្ឋាកជា​ធនធានមនុស្ស​​ដែល​មិន​

ការសិក្សាថា​ក្មេង​ជំនាន់​ក្រោយលែង​សូវ​ចង់​ធ្វើ​ជា​គិលានុបដ្ឋាក

ថ្ងៃទី​១២​ឧសភានេះ ​ជា​ទិវា​គិលានុបដ្ឋាក​អន្តរជាតិ។ គិលានុបដ្ឋាកជា​ធនធានមនុស្ស​​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​សុខាភិបាល និង​ដែល​ពិភពលោក​ត្រូវ​ការ​កាន់​តែ​ច្រើន​ឡើងៗ។ ប៉ុន្តែ​បើតាម​​ការ​សិក្សា​របស់​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (ហៅកាត់​ថា OCDEអូសេដេអឺ) ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី​១០​ឧសភា ២០២៤ ក្មេង​​ជំនាន់​ក្រោយ​ មិន​សូវ​ចាប់​អារម្មណ៍​ចង់​ប្រកប​អាជីព​នេះ​ទេ។

ហ្កាហ្សា៖ ក្រុមប្រឹក្សា​សន្តិសុខ​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ជា​បន្ទាន់ចំពោះ​រណ្តៅកបសពរួម

ក្រុមប្រឹក្សា​សន្តិសុខ​ នៃ អង្គការ​សហប្រជាជាតិ ប្រកាស​ឲ្យបើកការ​​ស៊ើបអង្កេត​ឯករាជ្យ និង​ជ

ហ្កាហ្សា៖ ក្រុមប្រឹក្សា​សន្តិសុខ​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ជា​បន្ទាន់ចំពោះ​រណ្តៅកបសពរួម

ក្រុមប្រឹក្សា​សន្តិសុខ​ នៃ អង្គការ​សហប្រជាជាតិ ប្រកាស​ឲ្យបើកការ​​ស៊ើបអង្កេត​ឯករាជ្យ និង​ជា​បន្ទាន់ ចំពោះ​ណ្តៅកបសពរួម ជាច្រើន​កន្លែង ម្តុំជុំវិញ​មន្ទីរពេទ្យ​ នៅ​តំបន់​ហ្កាហ្សា។​​​ រណ្តៅ​នីមួយៗ​ មាន​សាកសព​ ជាង​១០០នាក់​។​ ក្រុមប្រឹក្សា​សន្តិសុខ​ ​ទាមទារចង់​ឲ្យ​ស្វែង​រក​មូលហេតុ​ពិត​នៅក្រោយ​រណ្តៅ​កប​សព​រួមនេះ​ ហើយ​និង​រកមុខ​អ្នក​ទទួល​ខុស​ត្រូវ​។​​​  

ព្យុះ​ព្រះ​អាទិត្យ​ក្នុង​កំរិត​ដ៏​​ខ្លាំងក្លាបំផុតមួយ​ ​​បាន​មក​ប៉ះ​ប្រព័ន្ធ​​ផែនដី

ទីភ្នាក់ងារ​តាមដាន​សមុទ្ទ​និង​បរិយាកាស​អាមេរិក ​មិន​ដែលជូន​ដំណឹង​​ ដូច​នៅ​ល្ងាច​ថ្ងៃ​សុ

ព្យុះ​ព្រះ​អាទិត្យ​ក្នុង​កំរិត​ដ៏​​ខ្លាំងក្លាបំផុតមួយ​ ​​បាន​មក​ប៉ះ​ប្រព័ន្ធ​​ផែនដី

ទីភ្នាក់ងារ​តាមដាន​សមុទ្ទ​និង​បរិយាកាស​អាមេរិក ​មិន​ដែលជូន​ដំណឹង​​ ដូច​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី ១០​ឧសភា ម្សិលមិញទេ៖ “ជា​លើក​ទី​មួយ គិត​​ក្នុង​រយៈ​ពេល​២០​ឆ្នាំមក​នេះ​​ ព្យុះ​ព្រះអាទិត្យ​ ឬ​ព្យុះ​ម៉ាញេទិក​មក​ពីព្រះ​អាទិត្យ ​ដ៏​ខ្លាំងក្លា​មិន​ធ្លាប់​មាន​ ពោល​គឺ​ជា​កម្លាំង​ព្យុះ​​ម៉ាញេទិកកំរិតទី៥​ដ៏​ខ្ពស់​បំផុត​​នៃមាត្រដា្ឋន​ បាន​មក​ប៉ះ​ប្រព័ន្ធ​ផែន​ដី”។ បាតុភូត​នេះ​បាន​ធ្វើ​ឱ្យ​​មាន​ពន្លឺ​ពិសេស​នៅ​លើ​ផ្ទៃមេឃ​ ដែល​មនុស្ស​ប្រាថ្នា​គយគន់​ តែ​ក៏​អាច​បង្ក​ឱ្យ​មាន​ផល​រំខាន​ជា​ច្រើន​ក្នុងផ្នែក​ទូរគមនាគមន៍ និង​បណ្តាញ​អគ្គិសនី។

ករណីរត់ការចូលក្របខណ្ឌ៖ តុលាការឃុំខ្លួនគ្រូបង្រៀន២នាក់ និងមន្ត្រី១នាក់

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន គ្រូបង្រៀន២នាក់ និងមន្ត្រ

ករណីរត់ការចូលក្របខណ្ឌ៖ តុលាការឃុំខ្លួនគ្រូបង្រៀន២នាក់ និងមន្ត្រី១នាក់

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន គ្រូបង្រៀន២នាក់ និងមន្ត្រី១ នាក់ ករណីយកលុយ​ខុស​ច្បាប់​ក្នុងការរត់ការឯកសារចូលក្របខណ្ឌរដ្ឋ។ ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា មន្ត្រីទាំង៣នាក់នោះ បានក្លែងឯកសារ រត់ការចូលក្របខណ្ឌជាគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗ ដោយដោះដូរជាមួយលុយរាប់ម៉ឺនដុល្លារ។

កម្ពុជា-អាមេរិកប្តេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជួបជាមួយ លោក ស ថេ

កម្ពុជា-អាមេរិកប្តេជ្ញាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជួបជាមួយ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីពិភាក្សាការងារ និងជម្រាបលា។ បើតាមឯកអគ្គរដ្ឋទូតជិតបញ្ចប់អាណត្តិ រូបនេះ ភាគីទាំងពីរបានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ និងការបណ្ដុះបណ្ដាលរបស់អាមេរិក ដើម្បីការពារកុមារ ទប់ស្កាត់ការជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។ ក្នុងនាមជាមហាអំណាចទី១ សហរដ្ឋអាមេរិក បានអះអាងថា​ខ្លួនចង់ឃើញមានការបញ្ចប់អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធើណេតនៅកម្ពុជា។

តុលាការ​កំពូល​ឥណ្ឌាសម្រេច​ដោះលែង​​ប្រមុខ​បក្សប្រឆាំង​​បណ្តោះអាសន្ន ឲ្យ​ចូលរួមបោះឆ្នោត

​តុលាការ​កំពូល​ឥណ្ឌា ​បាន​ចេញ​សេចក្តី​សម្រេចបញ្ជាឲ្យ​​​ដោះលែងលោក ​អរ្វិន្ឌ គៀចរីវ៉ាល់ ​​​

តុលាការ​កំពូល​ឥណ្ឌាសម្រេច​ដោះលែង​​ប្រមុខ​បក្សប្រឆាំង​​បណ្តោះអាសន្ន ឲ្យ​ចូលរួមបោះឆ្នោត

​តុលាការ​កំពូល​ឥណ្ឌា ​បាន​ចេញ​សេចក្តី​សម្រេចបញ្ជាឲ្យ​​​ដោះលែងលោក ​អរ្វិន្ឌ គៀចរីវ៉ាល់ ​​​ប្រមុខ​បក្សប្រឆាំង​ដ៏ធំជាងគេ ឲ្យ​​មាន​សេរីភាព​បណ្តោះ​អាសន្ន​​។ ស្រប​ពេល​​ដែលពេញផ្ទៃប្រទេស​កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ, តុលាការ​កំពូលឥណ្ឌា​ យល់​ឃើញ​ថា ការ​ចាប់ឃុំឃាំង​ខ្លួន​មេគណ​បក្សប្រឆាំង​​ ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិប​តេយ្យ។ អាស្រ័យ​​ហេតុនេះ​ សាលាជម្រះក្តីជាន់​ខ្ពស់​ឥណ្ឌា​ បាន​អនុញ្ញាត​ឲ្យ​អ្នកនយោបាយប្រឆាំង​រូបនេះ ចេញ​ក្រៅឃុំ និងអាច​មាន​សិទ្ធិធ្វើយុទ្ធនាការឃោសនាបោះឆ្នោត​ ហើយ ពេល​​ចប់​ថ្ងៃបោះឆ្នោត ត្រូវ​​ត្រ​ឡប់​ចូល​ពន្ធនាគារ​វិញ​។​ ​

តំបន់ឆ្នុកទ្រូ៖ ទិន្នផលនេសាទធ្លាក់ចុះខ្លាំង តែតម្លៃត្រីកើនឡើង

ប្រជា​នេសាទ នៅ​តំបន់​ឆ្នុក​ទ្រូ ​និយាយ​ថា ​ឆ្នាំ​នេះ ​អាកាស​ធាតុ​ក្ដៅខ្លាំង​ មេឃ​រាំង​ភ្ល

តំបន់ឆ្នុកទ្រូ៖ ទិន្នផលនេសាទធ្លាក់ចុះខ្លាំង តែតម្លៃត្រីកើនឡើង

ប្រជា​នេសាទ នៅ​តំបន់​ឆ្នុក​ទ្រូ ​និយាយ​ថា ​ឆ្នាំ​នេះ ​អាកាស​ធាតុ​ក្ដៅខ្លាំង​ មេឃ​រាំង​ភ្លៀង​យូរ​ពេក​ ធ្វើ​ឲ្យ​ទឹក​បឹង​ទន្លេសាប​កាន់​តែ​រាក់​ និង​ទឹក​ឡើង​កម្តៅ​ផង​នោះ​ បណ្ដាល​ឱ្យ​ទិន្ន​ផល​ត្រី​ធ្លាក់​ចុះ​ជាខ្លាំង​។​ បើ​តាម​ក្រុម​ប្រជា​នេសាទ ​ករណី​លួច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ និង​ការ​ដុត​ព្រៃ​លិច​ទឹក​ ឲ្យ​ស្មៅ​ដុះ​គឺ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ទិន្នផលត្រី​ចេះ​តែ​ថយចុះ។ ​តែ​ទន្ទឹម​គ្នានោះ​ ឈ្មួញ​ទិញ​ត្រី​វិញ ​និយាយ​ថា​ តម្លៃ​ត្រី​បាន​កើន​ឡើង​ជាង​ឆ្នាំ​មុន​។

ក្រុមជ្រុលនិយមអ៊ីស្រាអែល​​ប៉ងដុតការិយាល័យ​របស់ទីភ្នាក់ងារ អសប នៅ​ជេរូសាឡឹម

អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​បណ្តាប្រទេស​អារ៉ាប់​នាំគ្នាថ្កោលទោស​សកម្មភាពហិង្សា​រ

ក្រុមជ្រុលនិយមអ៊ីស្រាអែល​​ប៉ងដុតការិយាល័យ​របស់ទីភ្នាក់ងារ អសប នៅ​ជេរូសាឡឹម

អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង​បណ្តាប្រទេស​អារ៉ាប់​នាំគ្នាថ្កោលទោស​សកម្មភាពហិង្សា​របស់​ក្រុមជ្រុលនិយម​អ៊ីស្រាអែល​ដែល​ដៅដុតបំផ្លាញ​ការិយាល័យ​របស់UNRWAទីភ្នាក់ងារ​ផ្តល់ជំនួយ​របស់​អង្គការ​សហប្រជាជាតិដើម្បីជនភៀសខ្លួន​ប៉ាឡេស្ទីន ។ នៅក្នុង​បាតុកម្មនារាត្រី ថ្ងៃ​ព្រហស្បតិ៍ សកម្មជនស្តាំនិយមជ្រុល​អ៊ីស្រាអែលបាន​ព្យាយាម​ដុតបំផ្លាញពីរដង ទីស្នាក់ការ​របស់​ទីភ្នាក់ងារ UNRWA នៅ​ទីក្រុង​ជេរូសាឡឹម។ អ្នកទទួលខុសត្រូវ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ផ្អាកទីស្នាក់ការមួយរយៈ ទម្រាំ​មាន​ការធានាសន្តិសុខឡើងវិញពី​សំណាក់រដ្ឋាភិបាលអ៊ីស្រាអែល។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ពាក្យ“ថោ្កលទោស”របស់បក្សកម្លាំងជាតិចំពោះច្បាប់ ជារឿងមិនត្រឹមត្រូវ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមកបកស្រាយ នៅយប់ថ្ងៃទី៩ ខែឧសភា ទៅនឹងសេចក្ដីថ្លែងការណ៍ដែល

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ពាក្យ“ថោ្កលទោស”របស់បក្សកម្លាំងជាតិចំពោះច្បាប់ ជារឿងមិនត្រឹមត្រូវ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមកបកស្រាយ នៅយប់ថ្ងៃទី៩ ខែឧសភា ទៅនឹងសេចក្ដីថ្លែងការណ៍ដែលនៅក្នុងនោះ គណបក្សកម្លាំងជាតិសំដែងការសោកស្ដាយដែលសមត្ថកិច្ចចាប់ខ្លួនប្រធានគណបក្ស លោក ស៊ុន ចន្ធី ។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ការណ៍ដែលគណបក្សកម្លាំងជាតិប្រើពាក្យ “ថោ្កលទោស” ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គឺជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបានទេ។

រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្រហម​នៅក្នុងកម្មវិធីហ្គេមដែលប្រើ​បច្ចេកវិទ្យា​ពិភពនិម្មិត Virtual Reality

ជីវិតកូនថ្លៃ កូនត្រូវតែរស់ ​របស់លោក​ពិន​ យ៉ាថៃ អ្នករួចរស់ពីរបបខ្មែរក្រហម មិនមែនមានតែ​នៅក្

រឿងរ៉ាវរបស់ជនរងគ្រោះខ្មែរក្រហម​នៅក្នុងកម្មវិធីហ្គេមដែលប្រើ​បច្ចេកវិទ្យា​ពិភពនិម្មិត Virtual Reality

ជីវិតកូនថ្លៃ កូនត្រូវតែរស់ ​របស់លោក​ពិន​ យ៉ាថៃ អ្នករួចរស់ពីរបបខ្មែរក្រហម មិនមែនមានតែ​នៅក្នុង​សៀវភៅ ឬ​វីដេអូនិទាន​ក្នុង​ឆានែលយូធូបតែប៉ុណ្ណោះទេ។ រឿងរ៉ាវដ៏កំសត់​របស់គ្រួសារ​លោកពិន យ៉ាថៃ​ដែលត្រូវ​ បែកនិរាសព្រាត់ប្រាស់ពីកូនប្រុស​សំឡាញ់ចិត្ត ត្រូវ​បាន​សមិទ្ធិករភាពយន្តអាមេរិកាំង លោកស្រី Victoria Bousis យកទៅ​ផលិតជាខ្សែភាពយន្ត​​ក្នុងទម្រង់ថ្មី ជាមួយបច្ចេកវិទ្យា ពិភពនិម្មិត Virtual Reality។ កាលពីពេលថ្មីៗនេះ ខ្សែរឿងជីវិតកូនថ្លៃ កូនត្រូវតែរស់ ក្នុង​ពិភពនិម្មិត​ VR ត្រូវ​បានយកទៅបង្ហាញ​ក្នុង​មហោស្រព ភាពយន្តទម្រង់ថ្មី NewImages Festival ​នៅទីក្រុង​ប៉ារីស។

ឃុប​ឃិត​ធ្វើ​ឃាតលោក ហ្សេឡេនស្គី៖ អ៊ុយក្រែនដក​តំណែងប្រធាន​អង្គរក្សប្រធានាធិបតី

​លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី បណ្តេញ​ប្រធានអង្គភាព​​អង្គរក្ស​

ឃុប​ឃិត​ធ្វើ​ឃាតលោក ហ្សេឡេនស្គី៖ អ៊ុយក្រែនដក​តំណែងប្រធាន​អង្គរក្សប្រធានាធិបតី

​លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី បណ្តេញ​ប្រធានអង្គភាព​​អង្គរក្ស​ការពារសន្តិសុខ​​ប្រធានាធិបតីនិង​ថ្នាក់ដឹក​នាំ​ជាន់​​ខ្ពស់​​ ចេញពីតំណែង​។ ​​ការ​ដកតំណែង​មេអង្គរក្ស​នេះ ធ្វើឡើងបន្ទាប់​ពី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អ៊ុយក្រែន បាន​ចាប់​ខ្លួន​ឃាត់​​មន្ត្រី​ជាន់ខ្ពស់​២នាក់​ ដែល​ជាប់​សង្ស័យ​ពី​ការ​រៀបចំ​គម្រោង​ឃុប​ឃិត​​ធ្វើ​ឃាតលោក ហ្សេឡេនស្គី និង​មន្ត្រី​កំពូល​ៗ​របស់​អ៊ុយក្រែន​។​​​​

ចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស

ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នឹងបញ្ជូននាវា២គ្រឿង ដែលជានាវាហ្វឹកហ្វឺន និងនាវាចម្បាំង មក

ចិននឹងបញ្ជូននាវាពីរគ្រឿងមកកម្ពុជាក្នុងសមយុទ្ធនាគមាស

ក្រសួងការពារជាតិចិនបានបញ្ជាក់ថា នឹងបញ្ជូននាវា២គ្រឿង ដែលជានាវាហ្វឹកហ្វឺន និងនាវាចម្បាំង មកទឹកដីកម្ពុជា ចាប់ពីពាក់កណ្ដាលខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃទី៩ ឧសភា។ ប៉ុន្តែ អ្នកនាំពាក្យកងទ័ពកម្ពុជាលោក ថោង សូលីម៉ូ បញ្ជាក់ថា នាវាចិននឹងវិលត្រឡប់ទៅប្រទេសចិនវិញ ក្រោយចូលរួមសមយុទ្ធរួមគ្នាជាមួយកងទ័ពកម្ពុជា នៅខែឧសភានេះ។

លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស

ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្ម

លោកប៊ិន សុម៉ាលី៖ ទីផ្សារពពុះសណ្តែកធ្លាក់ចុះ ដោយសារការនាំចូលច្រើនពីបរទេស

ការនាំចូលទំនិញពីបរទេសនៅតែជាបញ្ហាចោទចំពោះអ្នកផលិតនៅក្នុងស្រុក។ ជាក់ស្តែង ម្ចាស់សិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅលើកោះដាច់បានលើកឡើងពីបញ្ហាបាត់បង់ទីផ្សារនិងតម្លៃធ្លាក់ចុះផងដែរ។ លោក ប៊ិន សុម៉ាលីដែលជាម្ចាស់ទីតាំងផលិតពពុះសណ្តែកបានរៀបរាប់ថា បច្ចុប្បន្នតម្លៃលក់នៅទីផ្សារបាត់បង់ស្ទើរពាក់កណ្តាលដែលជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មរបស់លោកត្រូវខាតបង់បន្តិច។ បើតាមលោក សុម៉ាលី លោកត្រូវចំណាយលើថ្លៃពលកម្ម និងវត្ថុធាតុដើមខ្ពស់ ខណៈចំណូលពីការលក់វិញបានតិច។ 

សភាពាណិជ្ជកម្មអឺរ៉ុប-ចិន៖ ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ងាកបែរចេញពីប្រទេសចិន

ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ងាកបែរចេញពីការនិយោគទុន​នៅ​ប្រទេសចិន ព្រោះតែ​មាន​ឧបសគ្គ​ច្រើន

សភាពាណិជ្ជកម្មអឺរ៉ុប-ចិន៖ ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ងាកបែរចេញពីប្រទេសចិន

ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ងាកបែរចេញពីការនិយោគទុន​នៅ​ប្រទេសចិន ព្រោះតែ​មាន​ឧបសគ្គ​ច្រើន​ពេក​។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប-ចិន នៅក្នុងអំឡុងពេលដែល​ប្រធានាធិបតីចិនកំពុងធ្វើទស្សនកិច្ចនៅហុងគ្រី។ តាម​ទិន្នន័យ​របស់សភាពាណិជ្ជកម្មអឺរ៉ុប-ចិន, ពីមួយឆ្នាំទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​រដូវ​កាល​​ផ្ទុះ​ជំងឺ​កូវីដ១៩​មក ក្រុមហ៊ុន​អឺរ៉ុប​កាន់តែច្រើនឡើងៗ​ ដកថយ​ពីប្រទេស​ចិន និងងាក​ទៅកាន់​ទីផ្សារថ្មី ដែល​អាចគួរ​ឲ្យ​មាន​ទំនុកចិត្ត និង​មាន​តម្លាភាព​​។​​​ ​

លោក ​ហង្ស ពុទ្ធា​៖​ការចាប់ខ្លួន​លោក ​ស៊ុន ចន្ធី ​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ទេ

នៅថ្ងៃ​អាទិត្យ​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ខាងមុខ ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​

លោក ​ហង្ស ពុទ្ធា​៖​ការចាប់ខ្លួន​លោក ​ស៊ុន ចន្ធី ​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ទេ

នៅថ្ងៃ​អាទិត្យ​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ខាងមុខ ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​អសកល​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី​៤​។ ​គណបក្ស​ចំនួន​៥​ បាន​ចុះឈ្មោះ​ប្រកួតប្រជែង​ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ឆន្ទៈខ្មែរ ​គណបក្ស​កម្លាំងជាតិ ​គណបក្ស​ហ្វុនស៊ិនប៉ិច ​និង​គណបក្ស​ខ្មែរ​រួបរួមជាតិ​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃ​សុក្រ​ទី១០ ​ខែ​ឧសភា ឆ្នាំ​២០២៤នេះ​ លោក ​ហង្ស ពុទ្ធា ​ប្រធានក្រុម​អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បញ្ជាក់​ថា​ ការចាប់ខ្លួន​លោក​ ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំងជាតិ​កាលពី​ថ្ងៃទី​០៩​ ខែឧសភា ​មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​អសកល​មួយនេះ​ទេ​។

រុស្ស៊ី ដកទ័ពចេញពីអាមេនី ខណៈពេលភាពតានតឹងរវាងអាមេនី និង អាស៊ែបៃហ្សង់ នៅតែបន្ត

ថ្ងៃព្រហស្បតិ៍​ ទី ៩ ឧសភា ប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសយល់ព្រមដកទ័ពរុស្ស

រុស្ស៊ី ដកទ័ពចេញពីអាមេនី ខណៈពេលភាពតានតឹងរវាងអាមេនី និង អាស៊ែបៃហ្សង់ នៅតែបន្ត

ថ្ងៃព្រហស្បតិ៍​ ទី ៩ ឧសភា ប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសយល់ព្រមដកទ័ពរុស្ស៊ី ចេញពី តំបន់មួយចំនួន ក្នុងទឹកដីប្រទេសអាមេនី បន្ទាប់ពីការស្នើសុំរបស់នាយករដ្ឋមន្ត្រីអាមេនី  នេះបើតាមសេចក្តីរាយការណ៍ ដោយវិមានក្រេមឡាំង និង ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax។ គួរបញ្ជាក់ថា ការប្រកាសដកខ្លួនចេញពីទឹកដីអាមេនីនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលដែល ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ប្រមាណ ២.០០០ នាក់ បានចាកចេញពីតំបន់អបគម ការ៉ាបាក់ ដែលប្រទេស អាស៊ែបៃហ្សង់ បានដណ្តើមយកបាន កាលពីខែកញ្ញា ឆ្នាំ ២០២៣។ ដំណើរចាកចេញពី តំបន់ជម្លោះរ៉ាំរ៉ៃ រវាង អាមេនី និងអាស៊ែរបែហ្សង់ នេះ គឺជាការខណ្ឌបញ្ចប់ វត្តមានកងទ័ពរុស្ស៊ី ដែលបានអនុញ្ញាតឲ្យរដ្ឋអំណាចរុស្ស៊ី​ ពង្រាយកម្លាំងយោធារបស់ខ្លួនអស់រយៈពេលច្រើនឆ្នាំ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយនេះ ដោយដើរតួជាអាជ្ញាកណ្តាល ដែលរក្សាសន្តិសុខ ស្ថេរភាព និងបញ្ចៀសសង្គ្រាមបង្ហូរឈាម។

អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់

ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច

អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់

ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។

កិច្ចប្រជុំUN៖បារាំង អង់គ្លេស និងអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋនិងនយោបាយពេញលេញ

ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាម

កិច្ចប្រជុំUN៖បារាំង អង់គ្លេស និងអាមេរិកជំរុញឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋនិងនយោបាយពេញលេញ

ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៨ឧសភា បារាំង អង់គ្លេស និងអាមេរិកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងនយោបាយឱ្យបានពេញលេញ។ ការដាក់ចេញអនុសាសន៍ដូច្នេះពីព្រោះប្រទេសលោកខាងលិចទាំងនេះបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនការរឹតត្បិតសិទ្ធិពលរដ្ឋនិងនយោបាយ និងការប្រើប្រព័ន្ធតុលាការដើម្បីបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសំឡេងប្រឆាំងនៅកម្ពុជា។

លោកចូ បៃដិន គំរាម​​ឈប់ផ្គត់ផ្គត់អាវុធ ប្រសិនបើអ៊ីស្រាអែល​​បើក​ប្រតិបត្តិការ​ចូល​ទីក្រុងរ៉ាហ្វា

ជាលើកទីមួយ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាន​និយាយដាក់លក្ខខណ្ឌច្បាស់ៗទៅលើអ៊ីស្រា

លោកចូ បៃដិន គំរាម​​ឈប់ផ្គត់ផ្គត់អាវុធ ប្រសិនបើអ៊ីស្រាអែល​​បើក​ប្រតិបត្តិការ​ចូល​ទីក្រុងរ៉ាហ្វា

ជាលើកទីមួយ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាន​និយាយដាក់លក្ខខណ្ឌច្បាស់ៗទៅលើអ៊ីស្រាអែល ថាប្រសិន​បើ​កងទ័ព​អ៊ីស្រាអែល នៅតែមានះ បើកប្រតិបត្តិការសំរុកចូល​ទៅទីក្រុងរ៉ាហ្វាភាគខាងត្បូង​ហ្កាហ្សា នោះសហរដ្ឋអាមេរិក នឹងឈប់ផ្គត់ផ្គង់​អាវុធ​។ ជា​ប្រតិបត្តិការ​​យោធា​ដែល​​បង្ក​​ឲ្យ​​មាន​ការព្រួយ​បារម្ភ​ជាខ្លាំង ព្រោះតំបន់រ៉ាហ្វា កកកុញដោយ​ប្រជាជនប៉ាឡេស្ទីន១លាន៤សែននាក់​។ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៩ឧសភានេះ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមបាញ់​ប្លោងគ្រាប់ទៅកាន់ក្រុងរ៉ាហ្វា ដោយអះអាងថាដើម្បី​កំទេច​ក្រុមភេរវកម្ម​ហាម៉ាសរាប់ពាន់នាក់​​ ដែល​លាក់ខ្លួននៅទីនោះ។

រុស្ស៊ី ប្រារព្ធខួប៧៩ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា លោក វ៉្លាឌីមៀរ ពូទីន ដែលទើបចូលកាន់តំណែងផ្លូវការ ជាប្រធានាធិបតីរុស្

រុស្ស៊ី ប្រារព្ធខួប៧៩ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា លោក វ៉្លាឌីមៀរ ពូទីន ដែលទើបចូលកាន់តំណែងផ្លូវការ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិថ្មី បានបង្ហាញអធិបតីភាព ក្នុងពិធីត្រួតពល នៃមហាក្បួនព្យុហយាត្រា កងទ័ពប្រចាំឆ្នាំ ដែលរៀបចំឡើង ជាកិច្ចគម្រប់ខួបជ័យជំនះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី ២។ គួរបញ្ជាក់ថា តាំងពីបានឡើងកាន់អំណាចកំពូល នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ពូទីន រមែងយកទិវាខួបជ័យជំនះ ១៩៤៥ ធ្វើជាលេសដើម្បីបន្តវាយលុក ទៅលើអ៊ុយក្រែន ដែលលោក ពូទីន​ ឲ្យឈ្មោះថាជា របបណាហ្ស៊ីសម័យថ្មី។ ថ្លែងពីទីលានក្រហម នៅក្បែរវិមានក្រេមឡាំង លោក ពូទីន អះអាងថា រុស្ស៊ី តែងព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ចៀសសង្គ្រាមកុំឲ្យ រីករាលដាលក្លាយជាសង្គ្រាមលោក។ តែទន្ទឹមគ្នានេះ រុស្ស៊ី ក៏ត្រៀមខ្លួនរួចជាស្រេច នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តបទៅគូសត្រូវវិញ ក្នុងករណីដែលរុស្ស៊ី រងការគំរាមកំហែង ជាមុន។

តើការចាប់ខ្លួនប្រធានបក្សប្រឆាំងបានក្លាយជាទំលាប់ មុនការបោះឆ្នោតនៅកម្ពុជា?

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន នៅព្រលានយន្តហោះភ

តើការចាប់ខ្លួនប្រធានបក្សប្រឆាំងបានក្លាយជាទំលាប់ មុនការបោះឆ្នោតនៅកម្ពុជា?

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន នៅព្រលានយន្តហោះភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកត្រឡប់មកពីបេសកកម្ម ធ្វើការងារគណបក្ស នៅប្រទេសជប៉ុន។ លោក ស៊ុន ចន្ធី ជាប្រធានគណបក្សប្រឆាំងចុងក្រោយគេ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមេដឹកនាំសហជីព លោក ម៉ម រិទ្ធី និងថ្នាក់ដឹកនាំបក្សប្រឆាំងនៅតាមបណ្តាខេត្ត រាជធានីជាច្រើននាក់ផ្សេងទៀត។ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ ធ្វើឡើងប្រមាណជាង២សប្តាហ៍មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ជា មុនី៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី មានបង្កប់​រឿង​នយោបាយ​ច្រើន​ជាង

លោក ​ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ​ត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​លោ

លោក ជា មុនី៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី មានបង្កប់​រឿង​នយោបាយ​ច្រើន​ជាង

លោក ​ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំងជាតិ​ត្រូវបាន​អាជ្ញាធរចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​លោក​មកដល់ព្រលាន​យន្តហោះ​ភ្នំពេញ​នៅព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ ក្នុងដំណើរ​ត្រលប់​មកពី​ប្រទេស​ជប៉ុន​ដែលលោក​ធ្វើទស្សនកិច្ច ​និង​ប្រកាសសុពលភាព​តំណាង​គណបក្ស​កម្លាំងជាតិ​ប្រចាំ​ប្រទេសជប៉ុន​។ តាមរយៈ​កិច្ចសម្ភាស​ខ្លី​ជាមួយ​វិទ្យុបារាំង ​RFI នៅថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​ឧសភានេះ​ដែរ លោក ​ជា មុនី អនុប្រធាន ​និងជា​អ្នកនាំពាក្យ​គណបក្សកម្លាំងជាតិ​ដែលបាន​រួមដំណើរ​ជាមួយ​លោក ស៊ុន ចន្ធី ទៅប្រទេស​ជប៉ុន បាន​បញ្ជាក់ថា​ ការចាប់ខ្លួន​លោក ស៊ុន​ ចន្ធី បាន​ធ្វើឡើងដោយ​សមត្ថកិច្ច​មិនបាន​បង្ហាញដីកា ​និង​ប្រាប់ពីបទល្មើស​អ្វីទាំងអស់​។ តាមលោក ​ជា មុនី ​ការចាប់​ប្រធានគណបក្ស​កម្លាំងជាតិ​រូបនេះមានជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​បញ្ហាផ្សេង​ៗ​ទៀត​។

អ.ស.ប.៖ ជន​ភៀសខ្លួន​ភូមា​​ ឡើង​ដល់ជិត​ ៣ លាន​នាក់

នៅប្រទេស​ភូមា ជន​ភៀសខ្លួនព្រោះតែ​ភ្លក់​ភ្លើង​សង្គ្រាម ​មានចំនួនកើន​ច្រើន​ឡើងៗ​ពីមួយ​ថ្ង

អ.ស.ប.៖ ជន​ភៀសខ្លួន​ភូមា​​ ឡើង​ដល់ជិត​ ៣ លាន​នាក់

នៅប្រទេស​ភូមា ជន​ភៀសខ្លួនព្រោះតែ​ភ្លក់​ភ្លើង​សង្គ្រាម ​មានចំនួនកើន​ច្រើន​ឡើងៗ​ពីមួយ​ថ្ងៃទៅមួយ​។ បើតាមទិន្នន័យរបស់​​ ​អង្គការ​សហប្រជាជាតិ ចំនួន​ជន​ភៀសខ្លួន​ភូមា ឡើង​ដល់​ជិត ៣ លាននាក់ ត្រឹម​ខែ​ឧសភា។ នា៦ខែចុងក្រោយនេះ មាន​សន្ទុះ​ភៀសខ្លួន​កាន់តែ​ខ្លាំង ព្រោះតែ​ដរ​ចេញ​ពីការ​វាយប្រហារ​​ប្រឆាំង​របបសឹក​ភូមា​ ពីសំណាក់​កម្លាំង​ទ័ពក្រុម​ជនជាតិភាគតិច​។ ​​​ ​

តុលាការហុងកុង ​ហាម​ឃាត់​បទ​ចម្រៀង​ « Glory to Hong Kong » របស់​បាតុករ​ប្រជាធិបតេយ្យ

បទចម្រៀង​មួយបទ ឈ្មោះថា « Glory to Hong Kong » ដែល​បាតុករហុងកុងបានស្រែកបន្លឺច្រៀង កាលពីឆ្នាំ​២០១៩ ពេលនេះ

តុលាការហុងកុង ​ហាម​ឃាត់​បទ​ចម្រៀង​ « Glory to Hong Kong » របស់​បាតុករ​ប្រជាធិបតេយ្យ

បទចម្រៀង​មួយបទ ឈ្មោះថា « Glory to Hong Kong » ដែល​បាតុករហុងកុងបានស្រែកបន្លឺច្រៀង កាលពីឆ្នាំ​២០១៩ ពេលនេះត្រូវបាន​តុលាការ​ហុងកុង ប្រកាសហាមឃាត់។ នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្រហុងកុង ក្រោយ​ការប្រគល់ទៅឲ្យ​ចិន​គ្រប់គ្រងវិញនៅឆ្នាំ​១៩៩៧ ដែលបទចម្រៀងមានខ្លឹមសារ​ទាមទារលទ្ធិប្រជាធិបតេយ្យ​និងសេរីភាព ត្រូវបានគេហាមឃាត់បែបនេះ។​ ចាប់ពីពេលនេះទៅ អាជ្ញាធរហុងកុងនឹងប្រាប់ទៅក្រុមហ៊ុន​បច្ចេកវិទ្យាទាំងអស់ ត្រូវលុបចោល​បទចម្រៀងនេះ​ឲ្យ​អស់ពីបណ្តាញអ៊ីនធ័រនិត។

ទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងអាណត្តិ ៥ឆ្នាំរបស់លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក W.Partic Murphy បញ្ចប់អាណត្តិរយៈពេល ៥ឆ្នាំ នឹងត្រូវវិលត្រឡប់

ទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងអាណត្តិ ៥ឆ្នាំរបស់លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក W.Partic Murphy បញ្ចប់អាណត្តិរយៈពេល ៥ឆ្នាំ នឹងត្រូវវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្នុងខែឧសភានេះ។ តែមុននឹងចាកចេញពីកម្ពុជា លោកបានផ្តើមមានជំនួបលាថ្នាក់នាំជាន់ខ្ពស់ និងមន្ដ្រីកម្ពុជា។ ជាក់ស្ដែងក្នុងថ្ងៃទី៧ ឧសភា លោកបានជួបពិភាក្សា និងជម្រាបលានាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត។ គួរជម្រាបថា លោក Partic Murphy ត្រូវបានគេចាត់ទុកជាអ្នកការទូតដ៏មានបទពិសោធន៍មួយរូបក្នុងចំណោមឯកអគ្គរដ្ឋទូតអាមេរិកដែលបានមកបំពេញបេសកម្មនៅកម្ពុជា។ ដូច្នេះសួរថា តើអ្វីទៅជាទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងអាណត្តិ ៥ឆ្នាំរបស់លោក Patrick Murphy?។

CLC៖ ​ការ​ចាប់ខ្លួន​លោក ​ម៉ម រិទ្ធី ​ជាការ​រំខាន​ធ្ងន់ធ្ងរ​ដល់សិទ្ធិ​សហជីព

កាលពីថ្ងៃ​ទី​០៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​សហភាព​ការងារ​កម្ពុជា ​(CLC) ​បានហៅការ​ចាប់ខ្លួន​លោក ​ម៉ម

CLC៖ ​ការ​ចាប់ខ្លួន​លោក ​ម៉ម រិទ្ធី ​ជាការ​រំខាន​ធ្ងន់ធ្ងរ​ដល់សិទ្ធិ​សហជីព

កាលពីថ្ងៃ​ទី​០៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​សហភាព​ការងារ​កម្ពុជា ​(CLC) ​បានហៅការ​ចាប់ខ្លួន​លោក ​ម៉ម រិទ្ធី ​ថា​ជាការ​បំភិតបំភ័យ ​គំរាមកំហែង ​និង​រំខាន​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សហជីព​ ដែលជា​អ្នក​តំណាង​កម្មករនិយោជិត​។ ប្រតិកម្ម​របស់​សហភាព​ការងារកម្ពុជា​ដូច្នេះ​ ធ្វើឡើង​បន្ទាប់ពី​លោក ​ម៉ម រិទ្ធី ​ប្រធាន​សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា​ ត្រូវបាន​អាជ្ញាធរ​ភ្នំពេញ​ចាប់ខ្លួននៅ​ថ្ងៃ​អង្គារ​ ទី​៧ ខែ​ឧសភា​ម្សិលមិញ​។

ក្រសួងការពារជាតិ៖វត្តមាននាវាកងទ័ពចិននៅមូលដ្ឋានទ័ពរាមគឺដើម្បីត្រៀមសមយុទ្ធនាគមាស

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកឈុំ សុជាតបានបញ្ជាក់ក្នុងថ្ងៃទី៨ ឧសភានេះថា គ្

ក្រសួងការពារជាតិ៖វត្តមាននាវាកងទ័ពចិននៅមូលដ្ឋានទ័ពរាមគឺដើម្បីត្រៀមសមយុទ្ធនាគមាស

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យលោកឈុំ សុជាតបានបញ្ជាក់ក្នុងថ្ងៃទី៨ ឧសភានេះថា គ្មានការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជាឡើយ។ តាមលោកឈុំ សុជាត នាវាកងទ័ពចិន ២គ្រឿងដែលរូបភាពផ្កាយរណបអាមេរិកចាប់បានថាមានវត្តមាននៅកំពង់ផែរាមតាំងពីចុងឆ្នាំ២០២៣នោះ គឺជាការសាកល្បងប្រើប្រាស់មូលដ្ឋានទ័ពកំពង់ផែរាមកម្ពុជាដែលចិនកំពុងជួយសាងសង់ និងដើម្បីត្រៀមធ្វើសមយុទ្ធនាគមាសជាមួយកម្ពុជាចាប់ពីថ្ងៃទី១៦ ឧសភាខាងមុខនេះ។

ស៊ែរប៊ី ប្រកាស​ស្វាគម​ប្រមុខរដ្ឋ ស៊ី ជីនពីង ដោយទទួលស្គាល់​ថា តៃវ៉ាន់ជារបស់ចិន

បន្ទាប់ពីទស្សនកិច្ចនៅ​បារាំង  ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បានអញ្ជើញ​ទៅ​ដល់​នៅប្រទេស​នៅ​ស

ស៊ែរប៊ី ប្រកាស​ស្វាគម​ប្រមុខរដ្ឋ ស៊ី ជីនពីង ដោយទទួលស្គាល់​ថា តៃវ៉ាន់ជារបស់ចិន

បន្ទាប់ពីទស្សនកិច្ចនៅ​បារាំង  ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បានអញ្ជើញ​ទៅ​ដល់​នៅប្រទេស​នៅ​ស៊ែរប៊ី ​ហើយ​និងបន្តដំណើរទស្សនកិច្ចទៅ​​ប្រទេស​ហុងគ្រី​ រហូត​ដល់​ថ្ងៃសុក្រ។ ស៊ែរប៊ីនិងហុងគ្រី​ ជា​ប្រទេស​២​ដ៏សំខាន់​នៅអឺរ៉ុប ដែល​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​«ផ្លូវ​១​ខ្សែ​ក្រវាត់​១​»របស់​ចិន។ ក្នុងពេល​ស្វាគមន៍​ប្រមុខ​រដ្ឋចិន ប្រធានាធិបតី​ស៊ែរប៊ី បាន​ប្រកាស​ជាសាធារណៈ​​ចំពោះមុខ​មហាជន​រាប់​ពាន់នាក់ ថា​ «តៃវ៉ាន់ ​ជា​របស់​ចិន​»។​  ​​​

ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅមុខទីស្នាក់ការ UN ទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី៧ ឧសភា ពលរដ្ឋខ្មែរក្រៅប្រទេសបានធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជា

ពលរដ្ឋខ្មែរធ្វើបាតុកម្មនៅមុខទីស្នាក់ការ UN ទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម

នៅថ្ងៃទី៧ ឧសភា ពលរដ្ឋខ្មែរក្រៅប្រទេសបានធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីសដើម្បីទាមទារឱ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារវៀតណាម។ បាតុកម្មនេះធ្វើឡើងចំពេលដែលតំណាងវៀតណាមចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីការពិនិត្យ និងតាមដានឡើងវិញជាសាកលតាមកាលកំណត់ជុំទី៤។

អ៊ីស្រាអែលព្រមបើកច្រកKerem Shalomឡើងវិញ​ បន្ទាប់​ពី​​​អាមេរិកសម្រេច​​ផ្អាក​បញ្ជូនគ្រាប់បែក​​ឲ្យ

ថ្ងៃ​ពុធទី​៨ឧសភា អាជ្ញាធរអ៊ីស្រាអែលបានសម្រេចបើក​ច្រក​ កេរ៉េម ស្ហាឡុម​ (Kerem Shalom) ឡើងវិញ ដើម្បី​

អ៊ីស្រាអែលព្រមបើកច្រកKerem Shalomឡើងវិញ​ បន្ទាប់​ពី​​​អាមេរិកសម្រេច​​ផ្អាក​បញ្ជូនគ្រាប់បែក​​ឲ្យ

ថ្ងៃ​ពុធទី​៨ឧសភា អាជ្ញាធរអ៊ីស្រាអែលបានសម្រេចបើក​ច្រក​ កេរ៉េម ស្ហាឡុម​ (Kerem Shalom) ឡើងវិញ ដើម្បី​អនុញ្ញាតឲ្យ​មានការបញ្ជូន​ស្បៀងជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា។ ការសម្រេច​របស់អាជ្ញាធរអ៊ីស្រាអែលនេះ គឺត្រូវបានធ្វើឡើងស្របពេល​ដែល​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថារដ្ឋបាលលោកចូ​ បៃដិន បាន​សម្រេចផ្អាក​ការបញ្ជូនគ្រាប់បែកធន់ធំទៅ​ឲ្យ​អ៊ីស្រាអែល ដើម្បីបង្ហាញការ​ជំទាស់របស់អាមេរិក ទៅនឹងផែនការ​សំរុកចូល​ទីក្រុងរ៉ាហ្វា​របស់កងទ័ពអ៊ីស្រាអែល​។

Get more results via ClueGoal