Cambodia



អ៊ុយក្រែនថា ស្ថានការណ៍នៅសមរភូមិកាន់តែដាបចុះខ្លាំង ចំណែករុស្ស៊ីអួតនឹង​ការវាយយកបានដីអ៊ុយក្រែន

ស្ថានការណ៍​នៅក្នុងសមរភូមិអ៊ុយក្រែន​កាន់តែយ៉ាប់យ៉ឺនធ្លាក់ដុនដាបខ្លាំង នៅចំពោះមុខ​ការវាយប

ការអំពាវនាវរបស់ជំទាវទី១ឲ្យគាំទ្របន្លែ ផ្លែឈើក្នុងស្រុកជួយកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើពីក្រៅ?

តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុនី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុ

ការអំពាវនាវរបស់ជំទាវទី១ឲ្យគាំទ្របន្លែ ផ្លែឈើក្នុងស្រុកជួយកាត់បន្ថយការនាំចូលបន្លែ ផ្លែឈើពីក្រៅ?

តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ពេជ ចន្ទមុនី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមានការគាំទ្របន្លែ ផ្លែឈើក្នុងស្រុក។ តាមភរិយានាយករដ្ឋមន្ត្រី ការគាំទ្រ និងជួយទិញបន្លែផ្លែឈើក្នុងស្រុក គឺជួយដល់កសិករ និងជួយដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ហ្វេសប៊ុកលោកស្រី ក៏បានបង្ហោះរូបភាពមួយសន្លឹកដែលបានសរសេរថា “តោះចូលរួមចលនាគាំទ្រផលិតផលបន្លែក្នុងស្រុក” និងរំលេចថា “គាំទ្របន្លែក្នុងស្រុកដើម្បីកាត់បន្ថយបន្លែនាំចូល”។ ជាការកត់សម្គាល់ ការអំពាវនាវនេះ ធ្វើឡើង ក្រោយមានការផ្ទុះករណីបន្លែសណ្ដែកគួរនៅលើទីផ្សារបានឡើងថ្លៃខ្ពស់។ តើការអំពាវនាវរបស់ជំទាវទី១ កម្ពុជារូបនេះនឹងទទួលបានការគាំទ្រយ៉ាងណា ខណៈបញ្ហាបន្លែនាំចូល និងបន្លែដាំក្នុងស្រុកបានក្លាយជាបញ្ហារសើបជាយូរមកហើយ?

អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល

ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំព

អ្នកនេសាទខេត្តកំពង់ធំ៖ ទឹកស្ទឹងជីនិតពុលស្អុយ ត្រីងាប់រាប់រយក្បាល

ត្រីរាប់រយក្បាលបានងាប់អណ្ដែតត្រៀបត្រានៅលើផ្ទៃទឹកស្ទឹងជីនិតស្ថិតក្នុងភូមិសាស្រ្តភូមិកំពង់ស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមអ្នកនេសាទនៅទីនោះ ត្រីងាប់នេះដោយសារតែពុលទឹកស្ទឹងដែលមានក្លិនស្អុយ។ ចំណែកប្រជាពលរដ្ឋនៅទីនោះមិនហ៊ានយកទឹកស្ទឹងទៅប្រើប្រាស់ និងក៏មិនហ៊ានទិញត្រីពីអ្នកនេសាទទៅបរិភោគដោយខ្លាចប៉ះពាល់សុខភាព។ គេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងជីនិតមានក្លិនស្អុយ និងធ្វើឲ្យត្រីងាប់រាប់រយក្បាលនោះទេ។ ចំណែកមន្រ្តីក្រសួងកសិកម្មបានអះអាងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញឲ្យចុះទៅសិក្សាស្រាវជ្រាវ។

អ៊ុយក្រែន​ដកថយ ខណៈលោក ពូទីន ​សរសើរ​​ទ័ព​រុស្ស៊ី​​សម្រុក​​រុល​ទៅមុខ​ស្ទើរ​គ្រប់​សមរភូមិ

​​សមរភូមិ​​សង្គ្រាម​​​នៅអ៊ុយក្រែន​ ​ជិត​១សប្តាហ៍​មកនេះ កងទ័ព​រុស្ស៊ីកាន់តែ​រុលសម្រុក​ទៅ

អ៊ុយក្រែន​ដកថយ ខណៈលោក ពូទីន ​សរសើរ​​ទ័ព​រុស្ស៊ី​​សម្រុក​​រុល​ទៅមុខ​ស្ទើរ​គ្រប់​សមរភូមិ

​​សមរភូមិ​​សង្គ្រាម​​​នៅអ៊ុយក្រែន​ ​ជិត​១សប្តាហ៍​មកនេះ កងទ័ព​រុស្ស៊ីកាន់តែ​រុលសម្រុក​ទៅមុខ ចំណែក​ឯ​ យោធា​អ៊ុយក្រែន ​ប្រកាសដកថយ​។​ ទីបញ្ជាការ​ទ័ព​អ៊ុយក្រែន បាន​ជូន​ដំណឹងពីការ​ដកទ័ព​ថយ ព្រោះ​តែ​ស្ថានភាពតម្រូវ​​ចាំបាច់​​ ដើម្បីរក្សា​អាយុជីវិត​យុទ្ធជន។​​ ​ផ្ទុយទៅវិញ​​ ប្រធានា​ធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន ប្រកាស​អបអរ​ពី​ជ័យ​ជម្នះ​ស្ទើរតែ​«​គ្រប់​តំបន់​សមរភូមិ​​​»។ នៅ​ថ្ងៃទី​១៥ឧសភា ក្រសួង​ការពារ​រុស្ស៊ី​​បាន​ប្រកាស​ថា​ចូល​ត្រួតត្រា​ភូមិ ៣ ។​ ​

អ្នក​ជំនាញរដ្ឋាភិបាល៖ ការ​ប្រែប្រួល​អាកាសធាតុ​អាច​នឹង​រុញ​ថៃឱ្យ​លើក​រដ្ឋធានី​បាងកក

នៅក្នុង​បទ​សម្ភាសន៍ផ្តល់​ឱ្យ​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្

អ្នក​ជំនាញរដ្ឋាភិបាល៖ ការ​ប្រែប្រួល​អាកាសធាតុ​អាច​នឹង​រុញ​ថៃឱ្យ​លើក​រដ្ឋធានី​បាងកក

នៅក្នុង​បទ​សម្ភាសន៍ផ្តល់​ឱ្យ​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ថៃ​​ផ្នែក​អាកាសធាតុ​ បាន​ព្រមាន​ថា ថៃ​ទំនង​ជា​ត្រូវ​​បង្ខំ​ចិត្ត​លើក​រដ្ឋធានី​បាងកក​ ទៅ​កន្លែង​ផ្សេង​។ ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ កម្ពស់​ទឹក​សមុទ្ទនឹង​ឡើង​ខ្ពស់ ហើយ​ បាងកកអាច​នឹង​ត្រូវលិច ដោយ​ចៀស​មិន​រួច នៅមុន​ដំណាច់​សតវត្សរ៍។ នេះ​ បើ​តាម​ការ​ព្យាករ។

FBI ប្រកាសតាមចាប់ឃាតករខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលរត់គេចពីការផ្តន្ទាទោសនៅអាមេរិក

នៅថ្ងៃទី១៤ឧសភា ប៉ូលិសសហព័ន្ធ FBI បានប្រកាសតាមចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ក

FBI ប្រកាសតាមចាប់ឃាតករខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលរត់គេចពីការផ្តន្ទាទោសនៅអាមេរិក

នៅថ្ងៃទី១៤ឧសភា ប៉ូលិសសហព័ន្ធ FBI បានប្រកាសតាមចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ក្នុងបទចោទប្រកាន់ឃាតកម្មដ៏ឃោរឃៅនៅសហរដ្ឋអាមេរិកកាលពី ៧ឆ្នាំមុន។ បើតាម FBI ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលមកប្រទេសកម្ពុជា និងបានសន្យាផ្តល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះការផ្តល់ដំណឹងដែលនាំទៅដល់ការចាប់ខ្លួនឃាតករដែល FBI កំពុងចង់បានបំផុតរូបនេះ។

CBC៖ ៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជាង១.៨លាននាក់ខ្ចីលុយធនាគារ និងមីក្រូសរុបជាង១៥ពាន់លានដុល្លារ

គិតត្រឹមត្រីមាសដំបូងឆ្នាំ២០២៤ មានពលរដ្ឋខ្មែរសរុប១លាន៨សែននាក់បានខ្ចីលុយធនាគារនិងមីក្រូហិ

CBC៖ ៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជាង១.៨លាននាក់ខ្ចីលុយធនាគារ និងមីក្រូសរុបជាង១៥ពាន់លានដុល្លារ

គិតត្រឹមត្រីមាសដំបូងឆ្នាំ២០២៤ មានពលរដ្ឋខ្មែរសរុប១លាន៨សែននាក់បានខ្ចីលុយធនាគារនិងមីក្រូហិរញ្ញវត្ថុសរុបជាទឹកប្រាក់មានប្រមាណជាង១៥ពាន់លានដុល្លារអាមេរិក។ នេះបើផ្អែកតាមរបាយការណ៍ចេញផ្សាយដោយការិយាល័យឥណទានកម្ពុជា Credit Bureau Cambodia។ ក្នុងទំហំប្រាក់កម្ចីទាំងជាង១៥ពាន់លានដុល្លារ មាន៨ពាន់លានដុល្លារត្រូវបានពលរដ្ឋខ្ចីដើម្បីទិញលំនៅឋាន និងមានជាង៧ពាន់លានដុល្លារផ្សេងទៀតត្រូវបានពលរដ្ឋខ្ចីដើម្បីប្រើប្រាស់ជាលក្ខណៈបុគ្គល។

កម្ពុជា​បានចាប់​បុរស​កូរ៉េ​ខាងត្បូង​ម្នាក់​ក្រោយ​សង្ស័យ​បាន​សម្លាប់​កូរ៉េ​គ្នា​ឯង​នៅ​ថៃ

អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​នៅថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៤នេះ​ថា ​ជនសង្ស័យ​សញ្ជាតិ​ក

កម្ពុជា​បានចាប់​បុរស​កូរ៉េ​ខាងត្បូង​ម្នាក់​ក្រោយ​សង្ស័យ​បាន​សម្លាប់​កូរ៉េ​គ្នា​ឯង​នៅ​ថៃ

អាជ្ញាធរ​កម្ពុជា​បាន​បញ្ជាក់​នៅថ្ងៃ​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៤នេះ​ថា ​ជនសង្ស័យ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ឈ្មោះ ​Lee Youngjin ​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​កម្ពុជា​ពាក់ព័ន្ធនឹង​ករណី​ចាប់ជំរិត​ទារប្រាក់​។ ​ការចាប់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង​នៅកម្ពុជា​ពេលនេះ​ ធ្វើឡើង​បន្ទាប់ពី​បុរស​រូបនេះ​ត្រូវបាន​សង្ស័យ​ធ្វើសកម្មភាព​សម្លាប់​ជនជាតិ​កូរ៉េ​ដូចគ្នា​នៅក្នុង​ប្រទេសថៃ​កាលពី​ដើមខែ​ឧសភា​នេះ​។

នូវែលកាឡេដូនីបារាំង ​ធ្លាក់​ក្នុង​ភាព​ហិង្សា​ជា​ថ្មី ស្ទើរ​ដូច​​ពេល​មានសង្គ្រាម​ស៊ីវិល

តាំងពីល្ងាចថ្ងៃ​ចន្ទ​ទី​១៣​ឧសភា​មក​នេះ នូវែលកាឡេដូនី ដែន​ដី​បារាំង​នៅ​ឯ​នាយ​មហា​សមុទ្ទ​

នូវែលកាឡេដូនីបារាំង ​ធ្លាក់​ក្នុង​ភាព​ហិង្សា​ជា​ថ្មី ស្ទើរ​ដូច​​ពេល​មានសង្គ្រាម​ស៊ីវិល

តាំងពីល្ងាចថ្ងៃ​ចន្ទ​ទី​១៣​ឧសភា​មក​នេះ នូវែលកាឡេដូនី ដែន​ដី​បារាំង​នៅ​ឯ​នាយ​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ បាន​លង់​ក្នុង​អំពិ​ហិង្សា​ហួសហេតុ​ស្ទើរ​ដូច​សម័យ​សង្គ្រាម​ស៊ីវិល កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០។ មាន​ស្លាប់យ៉ាង​ហោច​ណាស់ ២នាក់ និង​របួស​ជា​ច្រើន​នាក់ ទាំង​ខាង​ប៉ូលិស​និង​ពលរដ្ឋ។ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​ទី ១៥​ឧសភា​នេះ ដែល​ទំនង​ជា​បន្ត​ពុះ​កញ្ជោល​ខ្លាំង​ទៀតនៅ​ពេល​យប់។ ដើម្បី​គ្រប់​គ្រង​ស្ថានការណ៍ អាជ្ញាធរ​នូវែលកាឡេដូនី បាន​ស្នើ​សុំ​ជំនួយ​កម្លាំង​បន្ថែម​ពី​ប៉ារីស​។ តើ​អ្វី​ជា​ដើម​ហេតុ​​នាំ​ឱ្យ​ផ្ទុះ​អំពើ​ហិង្សា​ឡើង?

តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?

គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ ត

តើអ្វី​ទៅ​ជា​ដំណេក​​បណ្តុះ​គំនិត?

គេង​ថ្ងៃ មិន​ត្រឹម​តែ​អាច​ជួយ​ប្រមូល​កម្លាំង​និង​បំពេញ​កង្វះ​ខាត​ផ្នែក​ដំណេកកាលពី​យប់ តែ​អាច​ជួយ​ខួរ​ក្បាល​ ការ​ចង​ចាំ និង​បណ្តុះ​គំនិត​ថ្មីទៀត​ផង។ តើ​ត្រូវ​​គេងថ្ងៃ​យ៉ាងណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ទាំងអស់​នេះ​? សូម​ស្តាប់​បទអត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ​ដូច​តទៅ។

នៅសិង្ហបុរី នាយករដ្ឋមន្ត្រីថ្មី លោក ឡរ៉ែនស៍ វ័ង ចូលកាន់តំណែងជាផ្លូវការ ក្នុងថ្ងៃពុធនេះ

វ័យ​៥១ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរី​​ថ្មី លោក ឡរ៉ែនស៍ វ័ង ចូល​កាន់តំណែង នៅ​ថ្ងៃទី​១៥ ឧសភា

នៅសិង្ហបុរី នាយករដ្ឋមន្ត្រីថ្មី លោក ឡរ៉ែនស៍ វ័ង ចូលកាន់តំណែងជាផ្លូវការ ក្នុងថ្ងៃពុធនេះ

វ័យ​៥១ឆ្នាំ នាយករដ្ឋមន្ត្រីសិង្ហបុរី​​ថ្មី លោក ឡរ៉ែនស៍ វ័ង ចូល​កាន់តំណែង នៅ​ថ្ងៃទី​១៥ ឧសភា។ ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុនិងទទួល​ការ​បណ្តុះ​បណ្តាល​នៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីថ្មីរបស់​សិង្ហបុរី​ ធ្លាប់​​មាន​ស្នាដៃ​ខ្លាំង ក្នុងការ​ដឹកនាំ​យុទ្ធនាការទប់​ទល់​នឹង​​ជំងឺ​កូវីដ១៩ នាពេលកន្លងទៅ។ ក្នុង​ប្រវត្តិសាស្ត្រសិង្ហបុរី​​ឯករាជ្យ ៥៩ឆ្នាំ លោក​គឺជានាយករដ្ឋមន្ត្រី​ទី២ ដែល​គ្មាន​ជាប់​សាច់ញាតិគ្រួសារ​​វង្សត្រកូល​ លី។​ តើ​ លោក ឡរ៉ែនស៍ វ័ង មាន​ប្រវត្តិរូប​ដូចម្តេច​ខ្លះ​? ​​ ​

លោកហ៊ុន ម៉ាណែតចាត់លោកគី តិចឱ្យ​ការពារក្តីជនរងគ្រោះដោយឡេង ចាន់ណា

នៅព្រឹកថ្ងៃទី១៥ឧសភានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចាត់លោកគី តិច ប្រធានក្រុមមេធាវីរបស

លោកហ៊ុន ម៉ាណែតចាត់លោកគី តិចឱ្យ​ការពារក្តីជនរងគ្រោះដោយឡេង ចាន់ណា

នៅព្រឹកថ្ងៃទី១៥ឧសភានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានចាត់លោកគី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ាឡេង ចាន់ណា។ ការចាត់តាំងលោកគី តិចឱ្យ​ដោះស្រាយសំណុំរឿងមួយនេះត្រូវបានលោកហ៊ុន ម៉ាណែតពន្យល់ថា  គឺមកពីរដ្ឋមន្ត្រីក្រសួងដែនដី លោកសាយ សំអាល និងអភិបាលខេត្តសៀមរាប លោកប្រាក់ សោភ័ណ្ឌ រួមនឹងជំនួយការច្បាប់របស់លោកមិនអាចដោះស្រាយបាន។

Second Act៖ កម្មវិធីបញ្ញាសិប្បនិម្មិតជាអ្នកសរសេរ ដឹកនាំរឿង និងបើកប្រាក់ឲ្យសិល្បករ

ដូចការរំពឹងទុក មហោស្រពភាពយន្តកាន​បាន​គ្របដណ្តប់​ដោយ​ចលនា​​Me too។ នៅ​រាត្រី​បើកសម្ពោធ​មហោស្

Second Act៖ កម្មវិធីបញ្ញាសិប្បនិម្មិតជាអ្នកសរសេរ ដឹកនាំរឿង និងបើកប្រាក់ឲ្យសិល្បករ

ដូចការរំពឹងទុក មហោស្រពភាពយន្តកាន​បាន​គ្របដណ្តប់​ដោយ​ចលនា​​Me too។ នៅ​រាត្រី​បើកសម្ពោធ​មហោស្រព​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ពិធីរការនី​កាមីយ កូតាំង Camille Cotin និងតារាភាពយន្ត​ ហ្សុយលីយ៉ែត ប៊ីណូស​ បានឡើង​និយាយ​នៅ​លើឆាក​ពី​ស្ថានភាព​ស្រ្តី​​នៅក្នុង​វិស័យភាពយន្ត ជាពិសេស​ការរំលោភ បំពារបំពានផ្លូវភេទ។ ស្រ្តីរងការរើសអើង រងគ្រោះ ប៉ុន្តែ ក៏​ពូកែ​ មានទេពកោសល្យណាស់ដែរ។ ក្រៅតែពី​ជ្រើសរើស​តារាភាពយន្ត និងជាអ្នកដឹកនាំអាមេរិកាំង Greta Gerwigឲ្យធ្វើជា​ប្រធានគណៈមេប្រយោគ​ដើម្បីជ្រើសរើស​ខ្សែភាពយន្ត​ល្អឆ្នើម​ជាងគេ​លើកនេះ មហោស្រពភាពយន្ត​កាននៅ​​បាន​ផ្តល់​រង្វាន់​តាល់ប័ត្រ​មាស​កិត្តិយស​ដល់​តារាភាពយន្តស្រ្តីអាមេរិក Meryl Streep​ មុននឹង​ចាក់បញ្ចាំងខ្សែភាពយន្តរបស់សមិទ្ធិករបារាំងលោក កង់តាំង ឌុយព្យើ រឿង Second Act។​ 

លោក ហេង គឹមហុង៖ការជិះកង់មានឧបសគ្គទាំងបញ្ហាធម្មជាតិ និងការតាមដានរបស់អាជ្ញាធរ

ក្រុម​យុវ​ជន​ជិត​៣០នាក់​ជិះ​កង់​បាន​រយៈ​ចម្ងាយ​៧០០​គីឡូ​ម៉ែត្រ​ហើយ​ដើម្បី​បរិស្ថាន​ ខណៈ

លោក ហេង គឹមហុង៖ការជិះកង់មានឧបសគ្គទាំងបញ្ហាធម្មជាតិ និងការតាមដានរបស់អាជ្ញាធរ

ក្រុម​យុវ​ជន​ជិត​៣០នាក់​ជិះ​កង់​បាន​រយៈ​ចម្ងាយ​៧០០​គីឡូ​ម៉ែត្រ​ហើយ​ដើម្បី​បរិស្ថាន​ ខណៈ​គោល​ដៅ​ចុងក្រោយ​របស់​ពួក​គេ ​គឺ​ជិះ​កង់​ឲ្យបាន​ចម្ងាយ​មួយ​ពាន់​គីឡូ​ម៉ែត្រ​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI លោក ហេង គឹមហុង ប្រធាន​ប្រតិបត្តិ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​បាន​កត់​សម្គាល់​ពីឧបសគ្គ​ចំនួន​ពីរ​ គឺ​ឧបសគ្គ​ដែល​កើត​ឡើង​ធម្មជាតិ ​និង​ឧបសគ្គកើត​ឡើង​ដោយ​អាជ្ញាធរ​។​ តែ​ទោះជា​យ៉ាង​ណា លោក និង​ក្រុម​លោក​នឹង​បន្ត​ជិះ​កង់​ឲ្យ​ដល់​គោលដៅក្នុង​ន័យ​ជំរុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​យក​ចិត្តទុក​ដាក់​ពី​បញ្ហា​បរិស្ថាន​។​

រឿងអាស្រូវផ្លូវភេទ Me Tooត្រលប់មក​រួបរឹតមហោស្រពភាពយន្តកាន២០២៤

មហោស្រពភាពយន្តអន្តរជាតិកានទី​៧៧បើកសម្ពោធជាផ្លូវការ​នៅថ្ងៃ​អង្គារ​ទី ១៥​ឧសភានៅភាគខាងត្បូ

រឿងអាស្រូវផ្លូវភេទ Me Tooត្រលប់មក​រួបរឹតមហោស្រពភាពយន្តកាន២០២៤

មហោស្រពភាពយន្តអន្តរជាតិកានទី​៧៧បើកសម្ពោធជាផ្លូវការ​នៅថ្ងៃ​អង្គារ​ទី ១៥​ឧសភានៅភាគខាងត្បូងប្រទេសបារាំង។ មហោស្រពភាពយន្ត​រយៈពេល​២សប្តាហ៍ រហូត​ដល់​ថ្ងៃទី​២៦ឧសភា ​ជា​ព្រឹត្តិការណ៍វប្បធម៌ធំជាងគេ​នៅក្នុង​ពិភពលោកដោយមានមនុស្ស​មកចូលរួមជាង​៦៥០០០នាក់។ នៅក្នុងមហោស្រពភាពយន្តកានឆ្នាំ​២០២៤ ទើបមានជាលើកទី១ ​អ្នកដឹកនាំ​ស្រ្តីខ្មែរ​ពីររូប​ដែល​បាននាំយកស្នាដៃផលិតរបស់ខ្លួនទៅ​បង្ហាញដល់​​អន្តរជាតិ បន្ទាប់ពី លោកប៉ាន់ រិទ្ធីដែលបានត្រលប់ទៅមហោស្រពកានជាមួយ​ស្នាដៃថ្មីរបស់លោក មានចំណងជើងថា ណាត់ជួបជាមួយប៉ុល ពត។

តើចាំបាច់ឬទេដែលគណបក្សប្រជាជនបន្តប្រើយុទ្ធសាស្រ្ត  IF ខណៈបក្សប្រឆាំងសឹងអស់ឥទ្ធិពល?

យុទ្ធសាស្ត្រទុកឲ្យលោកសមរង្ស៊ីនៅឯកោរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនត្រូវបានគេម

តើចាំបាច់ឬទេដែលគណបក្សប្រជាជនបន្តប្រើយុទ្ធសាស្រ្ត  IF ខណៈបក្សប្រឆាំងសឹងអស់ឥទ្ធិពល?

យុទ្ធសាស្ត្រទុកឲ្យលោកសមរង្ស៊ីនៅឯកោរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែនត្រូវបានគេមើលឃើញកំពុងមានប្រសិទ្ធភាព និងឥទ្ធិពលដូចដែលលោកនៅធ្វើជានាយករដ្ឋមន្ត្រី។ ជាក់ស្តែងថ្មីៗនេះ មានថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួន រួមនឹងសហជីពឯករាជ្យដែលធ្លាប់មានទំនាក់ទំនងជាមួយលោកសម រង្ស៊ីត្រូវបានអាជ្ញាធរចាប់ខ្លួន និងកំពុងរងពាក្យបណ្តឹងនៅតុលាការ។ រូបភាពនៃការបន្តចាប់ខ្លួន និងបំបិទសម្លេងអ្នកនយោបាយបក្សប្រឆាំងបែបនេះញ៉ាំងឱ្យមានប្រតិកម្មចម្រុះជុំវិញការប្រើយុទ្ធសាស្ត្រ IF របស់បក្សកាន់អំណាច។ អ្នកតាមដានសង្គមខ្លះយល់ថា បក្សកាន់អំណាចនៅតែព្រួយបារម្ភពីកម្លាំងអ្នកប្រជាធិបតេយ្យដែលមានលោកសម រង្ស៊ីនៅពីក្រោយ។ តែអ្នកវិភាគផ្សេងទៀតយល់ថា បក្សកាន់អំណាចគួរបញ្ឈប់ការប្រើយុទ្ធសាស្ត្រIFនេះ ត្បិតបក្សប្រឆាំងក្នុងស្រុកពុំមានលទ្ធភាពតទល់នឹងកម្លាំងរបស់បក្សកាន់អំណាចបានទៀតឡើយ។ 

លោក​ កត្តា អ៊ន​៖​ពលការិនី​៥២​រូប​ក្នុងចំណោម​៩០​រូប​ ត្រូវបាន​សង្គ្រោះ​ពី​អារ៉ាប៊ី ​សាអូឌីត

គិតត្រឹម​ថ្ងៃទី​១៤ ​ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ ​ក្រសួងការងារ​បាន​បញ្ចូន​ពលការិនី​ខ្មែរ​ចំនួ

លោក​ កត្តា អ៊ន​៖​ពលការិនី​៥២​រូប​ក្នុងចំណោម​៩០​រូប​ ត្រូវបាន​សង្គ្រោះ​ពី​អារ៉ាប៊ី ​សាអូឌីត

គិតត្រឹម​ថ្ងៃទី​១៤ ​ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ ​ក្រសួងការងារ​បាន​បញ្ចូន​ពលការិនី​ខ្មែរ​ចំនួន ​៥២រូប​ក្នុងចំណោម​ពលការិនី​សរុប ​៩០រូប​ ដែលចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត​។ ​នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅថ្ងៃ​អង្គារ ​ទី​១៤ ​ខែ​ឧសភានេះ ​លោក ​កត្តា អ៊ន​ ប្រធានក្រុម​អ្នក​នាំពាក្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់ថា ​ពលការិនី​ខ្មែរ​ទាំង​៩០នាក់​នឹងត្រូវ​ធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជា​ទាំងអស់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ តាម​ លោក​ កត្តា អ៊ន ​ក្រសួង​ការងារ​ក៏កំពុង​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​ដំណាលគ្នា​ដែរ​លើ​ក្រុមហ៊ុន ​និង​បុគ្គល​ដែល​ជាមេខ្យល់​បោកប្រាស់​នាំ​ពលការិនី​ទៅធ្វើការ​នៅ​អារ៉ាបី សាអូឌីត​។

លោកប្លីងកិនទៅកៀវ ស្របពេលដែលកងទ័ពរុស្ស៊ីកំពុងសំរុកវាយនៅតំបន់ខារគីវ

លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គ

លោកប្លីងកិនទៅកៀវ ស្របពេលដែលកងទ័ពរុស្ស៊ីកំពុងសំរុកវាយនៅតំបន់ខារគីវ

លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជួបប្រជុំជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និយាយអំពីស្ថានភាពសង្គ្រាម និងដំណើរការប្រគល់អាវុធ។ ដំណើរទៅដល់ដោយមិនបានគ្រោងទុកមុន របស់លោកអង់តូនី ប្លីងកិននេះ គឺស្របពេលដែលកងទ័ពរុស្ស៊ី កំពុងតែសំរុកវាយប្រហារយ៉ាងខ្លាំង ប៉ុន្មានថ្ងៃមកនេះ នៅតំបន់ខារគីវ ភាគឦសានអ៊ុយក្រែន។ លោកប្លីងកិនបានប្រាប់លោកហ្សេឡេនស្គីថា «កុំបារម្ភអី គ្រឿងសព្វាវុធកំពុងតែបញ្ជូន​មកហើយ»​។

បក្សភ្លើងទៀន៖ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តបាត់ដំបងជាការគំរាមកំហែងនយោបាយ

ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង លោកភូ សុវណ្ណថាត្រូវបានអយ

បក្សភ្លើងទៀន៖ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តបាត់ដំបងជាការគំរាមកំហែងនយោបាយ

ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង លោកភូ សុវណ្ណថាត្រូវបានអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសម្រេចឃាត់ខ្លួននៅថ្ងៃទី១៣ឧសភា ក្រោយពីមានពាក្យបណ្តឹងពីលោក ឌឹម សារឿនដែលចោទលោកភូ សុវណ្ណថាបានញុះញង់បង្កឱ្យមានការរើសអើងជាសាធារណៈនៅតាមបណ្តាញសង្គម។ ការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបញ្ជាក់ថា គឺដើម្បីបង្ការកុំឲ្យមានបទល្មើស និងមានភាពវឹកវរកើតឡើងជាថ្មី។ តែបក្សភ្លើងទៀនចាត់ទុកការឃាត់ខ្លួនលោកភូ សុវណ្ណថាជាការគំរាមកំហែងនយោបាយ ខណៈកម្ពុជាត្រៀមរៀបចំបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ។

រុស្ស៊ី៖ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត នៃក្រសួងការពារជាតិ ពីបទពុករលួយ

លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពារ

រុស្ស៊ី៖ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត នៃក្រសួងការពារជាតិ ពីបទពុករលួយ

លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការប្រកាស ដោយគណៈកម្មាធិការជាតិ ស៊ើបអង្កេតរបស់រុស្ស៊ី ចុះថ្ងៃអង្គារ ទី ១៤ ឧសភា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពី អនុរដ្ឋមន្ត្រីម្នាក់ នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដូចគ្នាដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ ជាងនេះទៅទៀត គឺប្រធានាធិបតីរុស្ស៊ី ទើបតែប្រកាសដក រដ្ឋមន្ត្រីការពារជាតិ លោក Serguei Choigou ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ ២០១២ មក និង ជាបុគ្គលដ៏ជំនិតម្នាក់ របស់លោកពូទីន ផ្ទាល់។

លោក អ៊ុយ ភារី៖ មុខ​របរ​ឡើង​ត្នោត​ជួយ​ឲ្យ​កូន​ៗ​បាន​រៀន​ដល់​មហា​វិទ្យា​ល័យ

កំពង់​ឆ្នាំង​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ផ្សេង​ទៀត​​របស់​​កម្ពុជា​​ដែល​​ផលិត​​ស្ករ​

លោក អ៊ុយ ភារី៖ មុខ​របរ​ឡើង​ត្នោត​ជួយ​ឲ្យ​កូន​ៗ​បាន​រៀន​ដល់​មហា​វិទ្យា​ល័យ

កំពង់​ឆ្នាំង​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ផ្សេង​ទៀត​​របស់​​កម្ពុជា​​ដែល​​ផលិត​​ស្ករ​​ត្នោត​​ច្រើន​ជាង​គេ​។ ​បើ​តាម​កសិករ​​នៅ​ក្បែរ​ៗ​ជើង​​ភ្នំ​ក្រាំង​ដី​មាស ពួកគេ​មួយ​ចំនួន​បាន​បោះ​បង់​​មុខ​របរ​នេះ​ចោល​​ដោយ​សារ​តែ​​ការ​ងារ​​នេះ​មាន​ការ​នឿយ​ហត់​​ខ្លាំង​ តែ​​តម្លៃ​ស្ករ​ត្នោត​ដែល​​ផលិត​​បាន​លក់​​មិន​សូវ​បាន​ថ្លៃ​​ឲ្យ​សម​ទៅ​នឹង​​ការ​​ប្រើ​​កម្លាំង​ពល​កម្ម​។ ​តែ​សម្រាប់ ​លោក​ អ៊ុយ ​ភារី​ អាយុ​៥២​ឆ្នាំ ​មុខ​របរ​ឡើង​ត្នោត​បាន​​ជួយ​ឲ្យ​កូន​ៗ​របស់​គាត់​បាន​រៀន​ដល់​មហា​វិទ្យា​ល័យ​។

ធនាគារចិនផ្តើម​ប្រុងប្រយ័ត្ន​ក្នុងប្រតិបត្តិការ​ហិរញ្ញវត្ថុជាមួយរុស្ស៊ី ដោយខ្លាចទណ្ឌកម្មអាមេរិក?

ប្រមាណ​ជាង​២ឆ្នាំក្រោយ​នៃសង្គ្រាម​អ៊ុយក្រែនបានផ្ទុះឡើង ចិន​បានប្រកាសគោលជំហរអព្យាក្រិត្

ធនាគារចិនផ្តើម​ប្រុងប្រយ័ត្ន​ក្នុងប្រតិបត្តិការ​ហិរញ្ញវត្ថុជាមួយរុស្ស៊ី ដោយខ្លាចទណ្ឌកម្មអាមេរិក?

ប្រមាណ​ជាង​២ឆ្នាំក្រោយ​នៃសង្គ្រាម​អ៊ុយក្រែនបានផ្ទុះឡើង ចិន​បានប្រកាសគោលជំហរអព្យាក្រិត្យ និងដោយ​​មិន​បាន​ចូលរួម​ថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ីទេ។ តែទន្ទឹមនឹងនេះ លោក​ស៊ី ជីនពីងបានប្រកាសថា រុស្ស៊ី និងចិន ភ្ជាប់គ្នា​ដោយ​មិត្តភាពដែល​គ្មានទីបំផុត​។ នៅពីក្រោយមិត្តភាពនេះ ចិនត្រូវបាន​គេសង្ស័យនិងចោទថាបាន​បន្តធ្វើជំនួញជាមួយរុស្ស៊ី តាមរយៈការធ្វើពាណិជ្ជកម្ម លក់អាវុធ សម្ភារៈសិក និង​ឧបករណ៍បច្ចេកវិទ្យា ដើម្បីឲ្យរុស្ស៊ី​បន្តធ្វើសង្គ្រាម​​។ តែយ៉ាងណាក៏ដោយ ផ្អែក​តាមការវិភាគថ្មីៗនេះ គេសង្កេតឃើញថាធនាគារ​ចិនជាច្រើន បាន​ចាប់ផ្តើម​បង្កើនការប្រុងប្រយ័ត្នខ្ពស់​ ដោយខ្លាចក្រែងជាប់​ទណ្ឌកម្ម​របស់អាមេរិក​។

ឥណ្ឌូណេស៊ី​៖ ទឹក​ជំនន់ទឹក​ភ្លៀង​និង​​កំហែល​ភ្នំភ្លើង​ជន់​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោចណាស់​៤៤នាក់ និង​បាត់​ខ្លួន​១៥​នាក់ នៅក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង

ឥណ្ឌូណេស៊ី​៖ ទឹក​ជំនន់ទឹក​ភ្លៀង​និង​​កំហែល​ភ្នំភ្លើង​ជន់​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោចណាស់​៤៤នាក់ និង​បាត់​ខ្លួន​១៥​នាក់ នៅក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង និង​ទឹកកំហែល​ភ្នំភ្លើង​ត្រជាក់​​ដែល​កំពុង​ជន់​លិចភាគ​ខាង​លិច​នៃ​​កោះ​ស៊ូម៉ាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​បើ​តាម​តួលេខ​ចុងក្រោយ​ផ្តល់​ដោយ​ភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយប្រចាំ​តំបន់​​​ នៅ​ល្ងាច​ថ្ងៃ​ចន្ទទី ១៣​ឧសភា​២០២៤។

ក្រសួងសាធារណៈការ៖ក្បាលរថភ្លើងជជុះពីជប៉ុននឹង​រត់លើផ្លូវដែកកម្ពុជាដោយ​សុវត្ថិភាព

ក្បាលរថភ្លើងមួយទឹកពីប្រទេសជប៉ុនប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿងដែលបញ្ជាទិញដោយក្រុមហ៊ុនរបស់

ក្រសួងសាធារណៈការ៖ក្បាលរថភ្លើងជជុះពីជប៉ុននឹង​រត់លើផ្លូវដែកកម្ពុជាដោយ​សុវត្ថិភាព

ក្បាលរថភ្លើងមួយទឹកពីប្រទេសជប៉ុនប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿងដែលបញ្ជាទិញដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ាគិត ម៉េងកំពុងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២៤នេះ។ ក្រសួងសាធារណៈការតាមរយៈអ្នកនាំពាក្យលោកផល រឹម អះអាងថា ក្បាលរថភ្លើងមួយទឹកពីស្រុកក្រៅទាំងនេះអាចដំណើរការលើផ្លូវដែកកម្ពុជាបាន ល្គឹកណាវាមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

លោក ពូទីន ដករដ្ឋមន្ត្រីការពារជាតិពីតំណែង ខណៈពេលដែលសង្គ្រាមអ៊ុយក្រែនអូសបន្លាយជាង២ឆ្នាំ

ថ្ងៃអាទិត្យ ទី ១២ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសដក លោក Serguei Choigou ពីតំណែងរ

លោក ពូទីន ដករដ្ឋមន្ត្រីការពារជាតិពីតំណែង ខណៈពេលដែលសង្គ្រាមអ៊ុយក្រែនអូសបន្លាយជាង២ឆ្នាំ

ថ្ងៃអាទិត្យ ទី ១២ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសដក លោក Serguei Choigou ពីតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលលោកបានកាន់កាប់តាំងពីឆ្នាំ ២០១២ មក។ ការដកតំណែងនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃ ការកែប្រែសមាសភាពរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃក្រោយលោក ពូទីន បានធ្វើសច្ចាប្រណិធាន ឡើងកាន់តំណែងជាប្រមុខរដ្ឋរុស្ស៊ី អាណត្តិទី ៥ និង ក្នុងបរិបទ ដែលសង្គ្រាមអ៊ុយក្រែន បន្តឆាបឆេះអស់ជាង ២ ឆ្នាំ មកហើយ។ លោក ស៊ែកហ្គី ឆយហ្គូ នឹងត្រូវជំនួសដោយ លោក Andrei Belooussov ដែលមានជំនាញខាងសេដ្ឋកិច្ច តែខ្វះបទពិសោធ ក្នុងវិស័យយោធា។

Choose France ៖ ក្រុមហ៊ុនអន្តរជាតិ ​ប្រកាសគម្រោងវិនិយោគនៅបារាំង សរុប​១៥ពាន់​លានអឺរ៉ូ

ជំនួបកំពូល​ Choose France ដែលប្រមូល​ផ្តុំដោយ​នាយកក្រុមហ៊ុនអន្តរជាតិធំៗ បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី​

Choose France ៖ ក្រុមហ៊ុនអន្តរជាតិ ​ប្រកាសគម្រោងវិនិយោគនៅបារាំង សរុប​១៥ពាន់​លានអឺរ៉ូ

ជំនួបកំពូល​ Choose France ដែលប្រមូល​ផ្តុំដោយ​នាយកក្រុមហ៊ុនអន្តរជាតិធំៗ បានចាប់ផ្តើមនៅថ្ងៃចន្ទ ទី​១៣ឧសភានេះ នៅអតីតព្រះបរមរាជវាំង​​វែកសៃ មិនឆ្ងាយ​ប៉ុន្មានពីទី​ក្រុង​ប៉ារីស​។​ ក្នុង​ឱកាសជំនួប​កំពូលនេះ ក្រុមហ៊ុន​អន្តរជាតិបានប្រកាសគម្រោងវិនិយោគនៅបារាំង សរុបចំនួន៥៦គ​ម្រោង ដែលគិតជាទឹកប្រាក់ ចំនួន​១៥០០០លានអឺរ៉ូ។ តាមរយៈដំណឹងដ៏ល្អនេះ​​​ រដ្ឋាភិបាល​បារាំង​បាន​អះអាងថា បារាំងគឺជាប្រទេសអឺរ៉ុប ​ដែលទាក់ទាញការ​​វិនិយោគបរទេស​ច្រើន​ជាង​គេបំផុត​។

លោក ​ជា មុនី​៖​លោក ​ស៊ុន ចន្ធី ​មានសុខភាព​ធម្មតា ​និង​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្ត​ពោធិ៍សាត់

លោក ​ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំងជាតិ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោ

លោក ​ជា មុនី​៖​លោក ​ស៊ុន ចន្ធី ​មានសុខភាព​ធម្មតា ​និង​ត្រូវបាន​ឃុំខ្លួន​នៅ​ខេត្ត​ពោធិ៍សាត់

លោក ​ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំងជាតិ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ បន្ទាប់ពី​សមត្ថកិច្ច​បានចាប់ខ្លួន​លោក​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​កាលពីថ្ងៃ​០៩ ខែ​ឧសភា ឆ្នាំ​២០២៤នេះ​។ លោក ​ជា មុនី ​អ្នកនាំពាក្យ​គណបក្ស​កម្លាំងជាតិ​បានប្រាប់​វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅថ្ងៃ​ចន្ទ ទី​១៣ ​ខែឧសភា​នេះថា ​តុលាការ​នៅមិនទាន់​បាន​ចោទប្រកាន់​លោក ​ស៊ុន ចន្ធី ​ពី​បទល្មើស​ផ្លូវការ​ណាមួយ​នៅឡើយទេ​។ ទោះយ៉ាងណា​ លោក ជា មុនី​ បញ្ជាក់ថា​គណបក្សកម្លាំងជាតិ​កំពុងឃ្លាំមើល​ដំណើរការ​ប្រព្រឹត្តទៅ​នៃសំណុំរឿង​មួយនេះ​ដោយនៅ​មិនទាន់​មានការ​ពិភាក្សាគ្នា ​និង​សម្រេចយ៉ាងណាទេ​។ លោក ​ស៊ុន ចន្ធី ​ត្រូវបាន​ចាប់ខ្លួន​ក្រោមបទ​សង្ស័យ​ថា​បាន​ជាប់ពាក់ព័ន្ធ​នឹង​សំណុំរឿង ​«ញុះញង់​បង្កឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម»​។ តែអ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​កត់សម្គាល់​ថា​ ករណី​ចាប់ខ្លួន​ប្រធានបក្ស​របស់ខ្លួន​បានធ្វើឡើង​នៅក្នុងដំណាក់កាល​មុនការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត​ក្រុង ​ស្រុក​ខណ្ឌ​។

យុទ្ធនាការ​ព្រែកជីក​៖​គណនី​ហ្វេសប៊ុក​កាន់តែ​ច្រើន​ដូរ​ដាក់​ប្រូហ្វាល​គាំទ្រ​ការ​ជីកព្រែក​ហ្វូណន

គណនី​ហ្វេសប៊ុក​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវគេ​មើលឃើញថា​បាន និង​កំពុង​ប្តូរ​ប្រូហ្វាល​(Logo)

យុទ្ធនាការ​ព្រែកជីក​៖​គណនី​ហ្វេសប៊ុក​កាន់តែ​ច្រើន​ដូរ​ដាក់​ប្រូហ្វាល​គាំទ្រ​ការ​ជីកព្រែក​ហ្វូណន

គណនី​ហ្វេសប៊ុក​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវគេ​មើលឃើញថា​បាន និង​កំពុង​ប្តូរ​ប្រូហ្វាល​(Logo)ពី​រូបភាពផ្ទាល់ខ្លួន​ទៅជា​ប្រូហ្វាល​គាំទ្រ​ការជីកព្រែក​ហ្វូណន​តេជោ​យ៉ាង​ព្រោងព្រាត​។ ​ការប្តូរ​ប្រូហ្វាល​ហ្វេសប៊ុក​ដើម្បីបង្ហាញ​ពី​ចលនា​ជាតិនិយម​នេះ​បានធ្វើឡើង ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រីកម្ពុជា ​និង​អតីត​នាយក​រដ្ឋមន្ត្រីបាន​ប្តេជ្ញា​ជីកព្រែក​នេះ​ឲ្យខាន​តែបាន ​ទោះជា​មាន​ទស្សនៈ​ជំទាស់​មួយចំនួន​នៅក្នុង​ស្រុក ​និង​ពីបរទេស​ក៏ដោយ​។

អ្នកឃ្លាំមើល៖ បាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅក្រៅប្រទេសគឺជួសឲ្យការសម្តែងមតិក្នុងស្រុក

នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ​លោក ហ៊ុន ម៉ាណែត នឹង​ផ្តើម​ទស្សន​កិច្ច​នៅកូរ៉េ​ខាង​ត្បូង​ពី​ថ្ង

អ្នកឃ្លាំមើល៖ បាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅក្រៅប្រទេសគឺជួសឲ្យការសម្តែងមតិក្នុងស្រុក

នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ​លោក ហ៊ុន ម៉ាណែត នឹង​ផ្តើម​ទស្សន​កិច្ច​នៅកូរ៉េ​ខាង​ត្បូង​ពី​ថ្ងៃ​ទី​១៥​ ដល់ថ្ងៃ​ទី​១៩ ឧសភា​។​ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េ​ខាង​ត្បូង ក៏​ត្រូវ​បាន​ពលករ​ខ្មែរ​ប្រកាស​ធ្វើ​បាតុ​កម្ម​ប្រ​ឆាំង​ នៅថ្ងៃ​ទី​១៩​ ខែ​ឧសភា ​ឆ្នាំ២០២៤ ដែរ។​ តាម​អ្នក​រៀប​ចំ​កម្ម​វិធី បាតុ​កម្ម​នោះមាន​គោល​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​វិបត្តិ​សង្គម និង​វិបត្តិ​នយោ​បាយ​នៅកម្ពុជា​។​ មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​គម្រោង​ធ្វើបាតុកម្ម​នោះ ​ជា​សិទ្ធិ​របស់​ពួកគេ តែ​បញ្ជាក់​ថា ​នៅក្នុង​សម័យ​សេដ្ឋកិច្ច ការ​ងារ​ប្រជា​ធិប​តេយ្យ​អាច​ដើរ​យឺត និង​ថា មាន​តែ​ការ​រួម​គ្នា​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​ទេ​ទើប​ការ​ចូល​រួម​មាន​ឥទ្ធិពល​។

កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី

ពលរដ្ឋរស់នៅ​ក្បែរៗជើងភ្នំ​ក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែ​រក្សា​មុខ​របប​ដូនតា​រប

កំពង់ឆ្នាំង៖ម៉ាស៊ីនកិនដីជួយសម្រួលកម្លាំងដល់សិប្បករឆ្នាំងដី

ពលរដ្ឋរស់នៅ​ក្បែរៗជើងភ្នំ​ក្រាំងដីមាស ក្នុងខេត្តកំពង់ឆ្នាំង នៅតែ​រក្សា​មុខ​របប​ដូនតា​របស់​ខ្លួន​ គឺសិប្បកម្ម​«កុលាភាជន៍» ដែល​មាន​ដូចជា ​ឆ្នាំងដី  ក្អម និង​រូប​សត្វ​ជាច្រើន ​ដែល​ធ្វើ​ពីដីឥដ្ឋ។ មុខ​របរ​នេះ​ពីដើម​ឡើយ​គឺត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់​ធ្ងរ​ ដោយសារតែ​ត្រូវវាយ​ដី​បំបែក​ឲ្យ​ហ្មត់​ល្អ មុននឹងយកទៅលាយទឹក​ឲ្យ​ស្អិត​រមួត។ តែ​បច្ចុប្បន្ន ពលរដ្ឋចេះ​ច្នៃ​ម៉ាស៊ីន​ម្យ៉ាងដូចម៉ាស៊ីនកិន​ស្រូវ​ដែរ ដើម្បី​កិន​ដី​ឲ្យ​ហ្មត់​ដូច​កន្ទក់ លក់​ឲ្យ​សិប្បករ ដើម្បី​ផលិត​ផ្ទាល់ដៃ ទៅ​ជារបស់​ប្រើ​ប្រាស់។

តើការបើកថ្នាក់អក្សរផ្ចង់ចិននៅកម្ពុជាឆ្លុះបញ្ចាំងយ៉ាងណាពីឥទ្ធិពលចិន?

ក្រសួងអប់រំ យុវជន​ និងកីឡា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាព

តើការបើកថ្នាក់អក្សរផ្ចង់ចិននៅកម្ពុជាឆ្លុះបញ្ចាំងយ៉ាងណាពីឥទ្ធិពលចិន?

ក្រសួងអប់រំ យុវជន​ និងកីឡា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន” នៅសាលារៀនចំនួន២ទៀត ដែលជាសាលារៀនជំនាន់ថ្មី ក្នុងក្រុងភ្នំពេញ។ នេះជាការ​បើក​ថ្នាក់​សាភាចិន​បន្ថែមទៀត ដែលកាលពីឆ្នាំ២០២៣ ក្រសួងអប់រំបានដាក់បញ្ជូលភាសាចិនសាកល្បងក្នុងសាលារដ្ឋចំនួន២០រួចមកហើយ។ សម្រាប់​ថ្នាក់​បើក​ថ្មីនោះ គឺនៅវិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ដោយមានការគាំទ្រពីសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរ-ចិន។

ដំរីពីឡាវ៖​ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក

ដំរីពីឡាវ៖​ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី-ឈ្មួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។ 

Get more results via ClueGoal