ផ្ទុះការរិះគន់លើលោកម៉ាក្រុង ដែលចង់ប្រើអាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប
newsare.net
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តាអ្នកនយោបាយផ្ទុះការរិះគន់លើលោកម៉ាក្រុង ដែលចង់ប្រើអាវុធនុយក្លេអ៊ែរបារាំងជាខែលការពារអឺរ៉ុប
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងតែរងការរិះគន់ជាខ្លាំង ពីបណ្តាអ្នកនយោបាយបារាំង ទាក់ទិននឹងអាវុធនុយក្លេអ៊ែរ។ បន្ទាប់ពីបានថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អំពីទស្សនវិស័យចង់ឲ្យអឺរ៉ុបមានប្រព័ន្ធការពារជាតិរួមគ្នាដ៏រឹងមាំ លោកម៉ាក្រុងបានថ្លែងកាលពីថ្ងៃសុក្រ ថាលោកគាំទ្រគំនិត បង្កើតឲ្យមានការជជែកគ្នា ស្តីពីការយកអាវុធនុយក្លេអ៊ែរបារាំងទៅប្រើ ដើម្បីធ្វើជាខែលការពារអឺរ៉ុបទាំងមូល។ សម្តីនេះ បានធ្វើឲ្យមានមតិរិះគន់ខ្លាំងៗ ថាលោកម៉ាក្រុង កំពុងតែបំផ្លាញយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរបារាំង។ Read more