របាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើគ្រាប់មីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន
newsare.net
ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានរបាយការណ៍ អ.ស.ប៖ រុស្ស៊ីប្រើគ្រាប់មីស៊ីលកូរ៉េខាងជើង ធ្វើសង្គ្រាមនៅអ៊ុយក្រែន
ផ្អែកតាមរបាយការណ៍ ដែលចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា អំបែងគ្រាប់ ដែលគេបានរកឃើញនៅទីក្រុង កាគីវ ប្រទេសអ៊ុយក្រែន នៅពីថ្ងៃទី ២ មករា ឆ្នាំ ២០២៤ កន្លងទៅ គឺជា បំណែករបស់គ្រាប់មីស៊ីលបាលីស្ទិក ប្រភេទ វ៉ាសុង ១១ (Hwasong 11) ដែលផលិតដោយ កូរ៉េខាងជើង ពិតប្រាកដមែន។ នេះ ជាតឹកតាងថ្មីមួយទៀត ដែលស្តែងឲ្យឃើញ អំពីការរំលោភ បំពានរបស់ កូរ៉េខាងជើង លើបម្រាមនៃក្រុមប្រឹក្សាសន្តិសុខ តាំងពីឆ្នាំ ២០០៦ ដែលហាមមិនឲ្យប្រទេសនេះ នាំអាវុធចូល ឬ ចេញទៅក្រៅប្រទេស។ របាយការណ៍ថ្មីនេះ បង្ហាញ កាន់តែច្បាស់ ពីដំណើរផ្ទេរគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី ដែលជាប្រទេស ២ កំពុងជាប់ក្នុង ទណ្ឌកម្មអន្តរជាតិ ដូចគ្នា។ Read more