អាមេរិកចោទប្រកាន់រុស្ស៊ីពីការប្រើអាវុធគីមីហាមឃាត់ លើទ័ពអ៊ុយក្រែន
newsare.net
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននិងក្រុងម៉ូស្កូ បន្តមើលមុខគ្នាមិនចំ។ ថ្ងៃម្សិលមិញនេះអាមេរិកចោទប្រកាន់រុស្ស៊ីពីការប្រើអាវុធគីមីហាមឃាត់ លើទ័ពអ៊ុយក្រែន
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននិងក្រុងម៉ូស្កូ បន្តមើលមុខគ្នាមិនចំ។ ថ្ងៃម្សិលមិញនេះ សហរដ្ឋអាមេរិក បានអង្អុរមុខចោទប្រកាន់រុស្ស៊ី ដែលបានប្រើប្រាស់សារធាតុគីមីហាមឃាត់ ចំពោះទាហានអ៊ុយក្រែន។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រកាសដាក់ទណ្ឌកម្មបន្ថែម ចំពោះក្រុមហ៊ុនរុស្ស៊ី និងភាគីទាំងឡាយដែលជ្រោមជ្រែងវិមានក្រេមឡាំង ឲ្យទទួលបានសារធាតុគីមីហាមឃាត់ទាំងនោះ។ ទណ្ឌកម្មថ្មីបន្ថែមនេះ ត្រូវក្រសួងការបរទេសអាមេរិក ប្រកាសឲ្យដឹង នៅថ្ងៃទី១ឧសភា។ Read more