លោក សុះ ម៉ាច៖ លោកស្រី ម៉ៅ ចំណាន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រធានសមាគមសិល្បៈ
newsare.net
លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលគឺលោក គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈលោក សុះ ម៉ាច៖ លោកស្រី ម៉ៅ ចំណាន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រធានសមាគមសិល្បៈ
លោកស្រី ម៉ៅ ចំណាន ភរិយាមហាសេដ្ឋីខ្មែរដ៏មានឥទ្ធិពលគឺលោក គិត ម៉េង បានជាប់ជាប្រធានសមាគមសិល្បៈករខ្មែរសម្រាប់អាណត្តិទី៦។ នៅក្នុងការបោះឆ្នោតនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ អតីតសិល្បៈការិនីរូបនេះ ទទួលបានសម្លេងគាំទ្រច្រើនលើសលុបចំនួន ៥២៧សម្លេង លើ៦០០សម្លេង។ លទ្ធផលនេះបានវ៉ាផ្តាច់គូរប្រជែងរបស់លោកស្រី គឺលោក គួច ខេវិន និងលោក ផាត់ តារារ័ត្ន។ លោក សុះ ម៉ាច កូនប្រុសតារាចម្រៀងខ្មែរឥស្លាមដ៏ល្បីល្បាញពីសង្គមចាស់គឺលោក សុះ ម៉ាត់ និងជាអតីតប្រធានសមាគមសិល្បៈករខ្មែរចំនួន ២អាណត្តិ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការជាប់ជាប្រធានសមាគមសិល្បៈករខ្មែរអាណត្តិទី៦នេះ។លោក សុះ ម៉ាច បានបញ្ជាក់ប្រាប់វិទ្យុបារាំងបន្ថែមថាលោកស្រី ម៉ៅ ចំណាន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ ពោលទាំងធនធាន រូបសម្បត្តិ និងចំណេះដឹង។ កត្តាទាំងអស់នេះហើយដែលសិល្បៈករចម្រៀងជើងចាស់រូបនេះ ដាក់ក្តីរំពឹងថាភរិយាប្រធានសភាពាណិជ្ជកម្មកម្ពុជាលោកស្រី ម៉ៅ ចំណាន អាចនឹងជួយដឹកនាំសមាគមសិល្បៈករខ្មែរឲ្យមានភាពរីចម្រើនទៅមុខបាន។ Read more