Cambodia



Riyadh Municipality confirms single company was responsible for recent food poisoning cases

RIYADH: Riyadh Municipality confirmed on Friday that the initial results of an investigation by health authorities suggest a single company was responsible for several cases of food poisoning last week, caused by the bacterium clostridium botulinum, that lef

លោក សឿ វណ្ណៈ ៖ការ​ប្រ​កួត​នៅ​បារាំង​ជា​ការ​បង្ហាញ​«គុនខ្មែរ»​ទៅ​កាន់​ពិភព​លោក

កីឡាករ​ប្រ​ដាល់  «គុនខ្មែរ» របស់​កម្ពុជា​ជិត​១០​រូប​នឹង​ចេញ​ដំ​ណើរ​ទៅ​បារាំង​ដើម្បី​ប្រក

លោក សឿ វណ្ណៈ ៖ការ​ប្រ​កួត​នៅ​បារាំង​ជា​ការ​បង្ហាញ​«គុនខ្មែរ»​ទៅ​កាន់​ពិភព​លោក

កីឡាករ​ប្រ​ដាល់  «គុនខ្មែរ» របស់​កម្ពុជា​ជិត​១០​រូប​នឹង​ចេញ​ដំ​ណើរ​ទៅ​បារាំង​ដើម្បី​ប្រកួត​ប្រដាល់  «គុនខ្មែរ» មិត្តភាព​អន្តរ​ជាតិ ​និង​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​គុន​ខ្មែរ​  (WKF)​ នៅថ្ងៃ​ទី​២ ខែ​មិថុនា ក្នុង​ទី​ក្រុង​ប័រ​ដូ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI ​លោក ​សឿ ​វណ្ណៈ អ្នក​រៀប​ចំព្រឹត្តិ​ការណ៍​គុន​ខ្មែរ​បាន​ដាក់​ក្តី​រំពឹង​ថា ​ការ​ប្រកួត​លើក​នេះ​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ ​ព្រោះ​កីឡាករ​ដែល​បញ្ជូន​ទៅ​សុទ្ធ​តែ​ជើង​ខ្លាំង​។​ កីឡាករ ​ដែល​បញ្ជូន​ទៅ​មាន​ ឈឿង ល្វៃ ត្រូវ​ប្រកួត​ជា​មួយ ​Omar Samb ​ក្នុង​តំណែង​គូ​ឯក​, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel, និងកីឡាករ សៀង ហៃ ដែល​កំពុង​ហ្វិក​ហាត់​នៅ​បារាំង ​ប៉ះជា​មួយ Mazouz​។​ លោក ​សឿ វណ្ណៈ បាន​បន្ថែម​ថា  ការ​ប្រកួត​នេះ​លើស​ពី​មិត្ត​ភាព​ទៅ​ទៀត​ ព្រោះ​ជាឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ  «គុនខ្មែរ» ទៅ​កាន់​ពិភព​លោក​។

តុលាការសមុទ្ទ​សម្រេច​ឱ្យ​​​សមាជិក​សន្ធិសញ្ញា​គោរព​កាតព្វកិច្ចអាកាសធាតុ​ដើម្បី​សមុទ្ទ

​តុលាការ​សិទ្ធិ​សមុទ្ទអន្តរជាតិ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​​របស់​អង្គការសហប្រជាជាតិ ម

តុលាការសមុទ្ទ​សម្រេច​ឱ្យ​​​សមាជិក​សន្ធិសញ្ញា​គោរព​កាតព្វកិច្ចអាកាសធាតុ​ដើម្បី​សមុទ្ទ

​តុលាការ​សិទ្ធិ​សមុទ្ទអន្តរជាតិ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​​របស់​អង្គការសហប្រជាជាតិ មាន​ទីស្នាក់ការ​នៅ​ក្រុង​ហំប៊ួរ ប្រទេស​អាល្លឺម៉ង់ បាន​ចេញ​សេចក្តី​សម្រេច​ នៅថ្ងៃអង្គារ​ទី ២១​ឧសភា ​​ឱ្យសហគមន៍​ក្រុមប្រទេស​កូន​កោះ​ឈ្នះ​​ក្តី។ ក្រុម​ប្រទេស​កូន​កោះ​បានប្តឹង​ទៅ​តុលាការសុំ​ឱ្យ​រដ្ឋ​ជាហត្ថលេខី​នៃ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​សមុទ្ទទាំង​អស់​ ត្រូវ​ពង្រឹង​កាតព្វកិច្ច​អាកាសធាតុ​របស់​ពួកគេ។

លោកយង់ គិមអេង៖កម្ពុជាត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់

នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និស

លោកយង់ គិមអេង៖កម្ពុជាត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់

នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និសីទមួយស្តីពីគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីអ្នកជំនាញបរទេស និងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្នទាក់ទងនឹងមហន្តរាយដែលបណ្តាលមកពីគ្រឿងស្រវឹង ប្រទេសកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់៕

សារមន្ទីរអាមេរិក ប្រគល់​វត្ថុបុរាណខ្មែរ ២ អង្គ ​​​ឲ្យ​ថៃ

វត្ថុបុរាណ​ខ្មែរ ចំនួន ២ អង្គ ត្រូវ​ សារមន្ទីរអាមេរិកនៅក្រុង​ញូវយ៉ក​ ប្រគល់​ជូន​សារមន្ទីរ​

សារមន្ទីរអាមេរិក ប្រគល់​វត្ថុបុរាណខ្មែរ ២ អង្គ ​​​ឲ្យ​ថៃ

វត្ថុបុរាណ​ខ្មែរ ចំនួន ២ អង្គ ត្រូវ​ សារមន្ទីរអាមេរិកនៅក្រុង​ញូវយ៉ក​ ប្រគល់​ជូន​សារមន្ទីរ​​​ក្រុង​បាំងកក ប្រទេស​ថៃ​។ ​​ថៃ​ ជាទី​ដែល​វត្ថុបុរាណ​នោះ ត្រូវ​គេ​លួច​យក​ចេញ​ទៅ​បស្ចិមប្រទេស កាលពី​ជាង​ ៥០ ឆ្នាំមុន​។​ ​បដិមា​ទាំង ២ អង្គនោះ មាន​អាយុកាល​ យ៉ាងហោច​ជាង​ ៩០០ ឆ្នាំ​ និង​ឋិត​ក្នុង​ចំណោមបញ្ជី​បុរាណ​វត្ថុ ទាំង​១៦ ដែល សារមន្ទីរអាមេរិក​មេត្រូប៉ូលីតាំង បាន​សន្យា​កាលពី​ចុង​ឆ្នាំទៅមិញ ថា​ប្រគល់​ជូន​ប្រទេស​ថៃ និង​កម្ពុជា។ កម្ពុជា ត្រូវ​​ទទួលបាន​ចំនួន​ ១៤ ក្នុង​ចំណោម ​បុរាណ​វត្ថុ​ ទាំង​១៦។​​​​

គម្រោងព្រែកជីកហ្វូណនកំពុងរុញកម្ពុជា និងវៀតណាមឲ្យកាន់តែមើលមុខគ្នាមិនចំ?

នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម

គម្រោងព្រែកជីកហ្វូណនកំពុងរុញកម្ពុជា និងវៀតណាមឲ្យកាន់តែមើលមុខគ្នាមិនចំ?

នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម្បីពិភាក្សាជុំវិញសំណើរបស់កម្ពុជាដែលស្នើឱ្យរដ្ឋាភិបាលវៀតណាមសហការស្រាវជ្រាវកំណត់អត្តសញ្ញាណបុគ្គលដែលជេរប្រមាថលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាមបណ្តាញសង្គមតិកតុក។ ការជេរប្រមាថលោក ហ៊ុន សែនពីសំណាក់ពលរដ្ឋវៀតណាមធ្វើឡើង ក្រោយលោកហ៊ុន សែននិយាយរិះគន់វៀតណាមជុំវិញគម្រោងព្រែកជីកហ្វូណន។ អ្នកជំនាញការទូត និងទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមទៅជួប គឺដើម្បីលាងសម្អាតមន្ទិលសង្ស័យ និងបង្ការភាពប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តែអ្នកវិភាគនយោបាយខ្លះមើលឃើញពីភាពផលប៉ះពាល់ដែលនឹងអាចកើតមានចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម៕

មេលក់គ្រឿងញៀនសាហាវបំផុត​នៅម៉ិកស៊ិកចង់ប្តូរភេទទៅជាមនុស្សស្រី ជាខ្សែរឿងលេចធ្លោនៅមហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៧ បានឈានចូលដល់ថ្ងៃទី៧ គិតត្រឹមថ្ងៃចន្ទទី២១ឧសភា។ នៅតែ ៥ថ្

មេលក់គ្រឿងញៀនសាហាវបំផុត​នៅម៉ិកស៊ិកចង់ប្តូរភេទទៅជាមនុស្សស្រី ជាខ្សែរឿងលេចធ្លោនៅមហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៧ បានឈានចូលដល់ថ្ងៃទី៧ គិតត្រឹមថ្ងៃចន្ទទី២១ឧសភា។ នៅតែ ៥ថ្ងៃទៀតប៉ុណ្ណោះ គេនឹងដឹងថា តើខ្សែភាពយន្តណាមួយ ក្នុងចំណោមខ្សែភាពយន្តចំនួន២២ដែលនឹងទទួលបានរង្វាន់ធំ តាល់ប័ត្រមាស។ នៅ៧ថ្ងៃមកនេះ ក្រៅពីខ្សែភាពយន្តចំនួន២២ដែលត្រូវប្រកួតប្រជែងគ្នាយករង្វាន់តាល់ប័ត្រមាស មានខ្សែភាពយន្តរាប់សិបត្រូវបានចាក់បញ្ចាំងជារៀងរាល់ថ្ងៃ នៅទីក្រុងកាន ទីក្រុងភាពយន្ត នៅក្នុងក្របខ័ណ្ឌនៃការប្រកួតយករង្វាន់ប្រភេទផ្សេងៗគ្នា។ ឈាង បុប្ផា រាយការណ៍ពីមហោស្រពភាពយន្តកាន។

ធនាគារជាតិកម្ពុជា៖ឆ្នាំ២០២៤ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៦% និងអតិផរណា២%

ធនាគារជាតិកម្ពុជាបានព្យាករនៅថ្ងៃចន្ទទី២០ឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះន

ធនាគារជាតិកម្ពុជា៖ឆ្នាំ២០២៤ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៦% និងអតិផរណា២%

ធនាគារជាតិកម្ពុជាបានព្យាករនៅថ្ងៃចន្ទទី២០ឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះនឹងមានកំណើនក្នុងរង្វង់៦% ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ តែធនាគារជាតិកម្ពុជាមិនភ្លេចបញ្ជាក់ថា ទោះបីកម្ពុជាហាក់មានសេដ្ឋកិច្ចស្ទុះងើបឡើងក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យមួយចំនួន។ លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិកម្ពុជាអះអាងពីការបន្តគាំទ្រការអភិវឌ្ឍជាតិ តាមរយៈការផ្តល់ឥណទាន និងសេវកម្មហិរញ្ញវត្ថុដើម្បីចាកចេញពីវិបត្តិដោយភាពប្រុងប្រយ័ត្ន។

ព្រឹទ្ធសភា​អាមេរិក ថារថយន្ត​អឺរ៉ុប​មាន​បង្កប់​គ្រឿង​ផលិត​ដោយ​ពលកម្ម​បង្ខំ នៅចិន

ព្រឹទ្ធ​សភាអាមេរិក​ ចោទ​ប្រកាន់​សហគ្រាស​ផលិត​យានយន្ត​អាល្លឺម៉ង់ អង់គ្លេស និង​ស៊ុយអែត ថា​ប

ព្រឹទ្ធសភា​អាមេរិក ថារថយន្ត​អឺរ៉ុប​មាន​បង្កប់​គ្រឿង​ផលិត​ដោយ​ពលកម្ម​បង្ខំ នៅចិន

ព្រឹទ្ធ​សភាអាមេរិក​ ចោទ​ប្រកាន់​សហគ្រាស​ផលិត​យានយន្ត​អាល្លឺម៉ង់ អង់គ្លេស និង​ស៊ុយអែត ថា​បាន​នាំ​ចូល​រថយន្ត​ដែល​មាន​ប្រលាក់​ប្រលូស​នឹងពលកម្ម​​ចាប់​បង្ខំ នៅ​ចិន​។ ផ្នែក​ខ្លះនៃ​រថយន្ត​ផលិត​​​ដោយ​កម្មករ​អ៊ុយហ្គួរ​​ដែល​រង​​ការ​ចាប់​បង្ខំ។ នេះ​បើ​តាម​របស់​​របាយការណ៍ព្រឹទ្ធសភា​អាមេរិក​ ចេញ​ផ្សាយ​​នៅថ្ងៃ​ចន្ទទី ២០​ឧសភា២០២៤ ម្សិលមិញ។

សិង្ហបុរី​ពង្រឹង​សន្តិសុខ​​ ក្រោយ​អំពើ​​វាយប្រហារ​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ ​​ជាប់​ព្រំដែន​ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីថ្មី របស់​សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បាន​ប្រកាស​វិធានការ​រឹត​បន្តឹង​សន្តិសុ

សិង្ហបុរី​ពង្រឹង​សន្តិសុខ​​ ក្រោយ​អំពើ​​វាយប្រហារ​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ ​​ជាប់​ព្រំដែន​ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីថ្មី របស់​សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បាន​ប្រកាស​វិធានការ​រឹត​បន្តឹង​សន្តិសុខសុវត្ថិភាព​នៅក្នុង​ប្រទេស។ ការ​ពង្រឹង​សន្តិសុខ​នេះ បន្ទាប់ពីមា​នព្រឹត្តិការណ៍​វាយប្រហារ​​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ សម្លាប់​​ប៉ូលិស២នាក់ នៅ​ក្នុង​ទឹកដីម៉ាឡេស៊ី ជាប់​​ព្រំដែន​សិង្ហបុរី។​​​​ 

អ.ស.ប.៖ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាជាមេរៀនល្អសម្រាប់ពិភពលោក

អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានចាត់ទុកជោគជ័យនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម និងកា

អ.ស.ប.៖ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាជាមេរៀនល្អសម្រាប់ពិភពលោក

អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានចាត់ទុកជោគជ័យនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាថាជាមេរៀនដ៍ល្អសម្រាប់ពិភពលោក។ ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ រវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍។   

កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​របប​ប្រល័យ​ពូជសាសន៍​លើកដំបូង​ក្នុងថ្ងៃ​២០ ​ឧសភា

នៅថ្ងៃទី​២០ ​ខែ​ឧសភា ឆ្នាំ​២០២៤ ​នេះ ​ប្រទេសកម្ពុជា​បានរៀបចំ​សន្និសីទ​ជាលើកដំបូង​ស្តីពី ​«

កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​របប​ប្រល័យ​ពូជសាសន៍​លើកដំបូង​ក្នុងថ្ងៃ​២០ ​ឧសភា

នៅថ្ងៃទី​២០ ​ខែ​ឧសភា ឆ្នាំ​២០២៤ ​នេះ ​ប្រទេសកម្ពុជា​បានរៀបចំ​សន្និសីទ​ជាលើកដំបូង​ស្តីពី ​«អនាគតកម្ពុជា​ដោយគ្មាន​អំពើប្រល័យពូជសាសន៍​៖ការការពារ​ និងការឆ្លើយតប​តាមរយៈការអប់រំ ​និង​ការថែទាំសុខភាព​»។ សន្និសីទ​មួយនេះ​ជាព្រឹត្តិការណ៍ធំមួយ​មិនធ្លាប់មាន ​ខណៈ​កន្លងមក ​រដ្ឋាភិបាល​ដឹកនាំដោយគណបក្ស​ប្រជាជន​តែងយកថ្ងៃ២០ ​ឧសភា​នេះជា ​«ទិវាជាតិ​នៃការចងចាំ​ជារៀងរាល់ឆ្នាំ​។

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម

នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគម

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម

នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ 

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិង​មេ​ក្រុម​ហាម៉ាស

ដោយ​ចាត់ទុកថា សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ ជា​​​បទ​ល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​ម

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិង​មេ​ក្រុម​ហាម៉ាស

ដោយ​ចាត់ទុកថា សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ ជា​​​បទ​ល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ,​ រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ CPI បានប្រកាស​​ស្នើ​សុំ​ដីកា​​ចាប់​ខ្លួន​នាយក​រដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក បេន​ចាមិន នេតាន់យ៉ាហ៊ូ ​ និង​ថ្នាក់ដឹកនាំ​ក្រុមប្រដាប់​​ហាម៉ាស​។​ ភ្លាម​ៗ អ៊ីស្រាអែល​ បាន​ប្រតិកម្មថា ការ​ប្រកាស​បែបនេះ ជារឿង​អាម៉ាស និងបាន​ធ្វើឲ្យអាប់ឱន​​បាត់​បង់​កិត្តិយស​របស់​តុលា​ការ​ព្រហ្មទណ្ឌអន្តរជាតិ។ ទន្ទឹម​នឹងគ្នា​ដែរ​ ភាគី​ក្រុម​ហាម៉ាស​ក៏បាន​ថ្កោលទោ​ស​សំណើនេះ យ៉ាង​ដាច់​អហង្ការ។​

ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី ស្លាប់ក្នុងគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ

លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្

ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី ស្លាប់ក្នុងគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ

លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃ​អាទិត្យទី​១៩ឧសភាម្សិលមិញ។ នេះ​បើផ្អែកតាម​ការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការ​អ៊ីរ៉ង់​។ ការស្លាប់នេះ បានបង្កឲ្យ​មាន​ចំណោទចោទសួរ អំពីផលប៉ះពាល់មកលើនយោបាយ​ផ្ទៃក្នុងអ៊ីរ៉ង់ ស្របពេលដែល​បរិបទ​តំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង​ ដោយសារតែសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន​។

Elon Musk ទៅ​ឥណ្ឌូណេស៊ីដើម្បី​​សម្ពោធ​​បណ្តាញផ្កាយ​រណប​​​Starlink

នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​ឧសភា​នេះ មហាសេដ្ឋី​បច្ចេកវិទ្យាអាមេរិក​លោក អេឡន មឺស្ក៍ បាន​អញ្ជើញ​ទ

Elon Musk ទៅ​ឥណ្ឌូណេស៊ីដើម្បី​​សម្ពោធ​​បណ្តាញផ្កាយ​រណប​​​Starlink

នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​ឧសភា​នេះ មហាសេដ្ឋី​បច្ចេកវិទ្យាអាមេរិក​លោក អេឡន មឺស្ក៍ បាន​អញ្ជើញ​ទៅ​​ក្រុង​បាលី​ ដើម្បី​សម្ពោធ​បណ្តាញ​អ៊ីនធ័រនែត​ផ្កាយ​រណប​Starlink របស់​ក្រុមហ៊ុន​​SpaceX សម្រាប់​ប្រើប្រាស់ក្នុង​វិស័យ​សុខាភិបាល​ឥណ្ឌូណេស៊ី។ ស្ថាបនិក​ក្រុមហ៊ុនSpaceX​ បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តោត​លើ​វិស័យ​​សុខភាព​​ជាមួយ​​​រដ្ឋមន្ត្រីក្រសួង​សុខាភិបាលផង និង​មាន​គម្រោង​ជួប​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី ចូកូវីដូដូ​ទៀត​។

ហ្កាហ្សា៖ លោក​ប៊ែនី ហ្កាន់ស៍ គំរាមចេញពី​ខុទ្ទកាល័យសង្គ្រាម បើ​អ៊ីស្រាអែល​នៅតែគ្មាន​ផែនការ​ក្រោយ​សង្គ្រាម

ផ្ទៃក្នុងនៃ​ខុទ្ទកាល័យ​សង្គ្រាមអ៊ីស្រាអែល ដែលត្រូវបាន​បង្កើតឡើងភ្លាមៗ ក្រោយការវាយប្រហារ

ហ្កាហ្សា៖ លោក​ប៊ែនី ហ្កាន់ស៍ គំរាមចេញពី​ខុទ្ទកាល័យសង្គ្រាម បើ​អ៊ីស្រាអែល​នៅតែគ្មាន​ផែនការ​ក្រោយ​សង្គ្រាម

ផ្ទៃក្នុងនៃ​ខុទ្ទកាល័យ​សង្គ្រាមអ៊ីស្រាអែល ដែលត្រូវបាន​បង្កើតឡើងភ្លាមៗ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស​​នៅថ្ងៃទី​៧តុលា ពេលនេះបាន​ចាប់ផ្តើមបង្ហាញការរង្គោះរង្គើហើយ។ លោកប៊ែនី ហ្កាន់ស៍ អតីតរដ្ឋមន្ត្រីការពារជាតិ និងជា​សមាជិកម្នាក់នៃខុទ្ទកាល័យនេះ បាន​ប្រកាសគំរាមចាកចេញ ប្រសិន​បើ​៣សប្តាហ៍ទៀត ខុទ្ទកាល័យនេះ នៅតែមិនព្រមអនុម័ត គូសវាស​ផែនការ​ច្បាស់លាស់ ស្តីពីតំបន់ហ្កាហ្សានៅក្រោយ​ចប់សង្គ្រាម​ ទេនោះ​។

បាតុកម្មរបស់ក្រុមប្រឆាំងកើតឡើង ខណៈលោក ហ៊ុន ម៉ាណែត ចេញផុតពីកូរ៉េ

ដូច​ការ​គ្រោង​ទុក​ បាតុ​កម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើឡើង​នៅថ្ងៃ​អា

បាតុកម្មរបស់ក្រុមប្រឆាំងកើតឡើង ខណៈលោក ហ៊ុន ម៉ាណែត ចេញផុតពីកូរ៉េ

ដូច​ការ​គ្រោង​ទុក​ បាតុ​កម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើឡើង​នៅថ្ងៃ​អាទិត្យ​នេះ​ នៅ​ទី​ក្រុង​សេអ៊ូល​។​ បាតុកម្ម​នេះ​រៀប​ចំ​ឡើង​ដោយ​ចលនា​ប្រជា​ធិប​តេយ្យ​រួប​រួម​ជាតិ​ក្នុង​បំណង​ ប្រ​ឆាំង​នឹង​វត្ត​មានលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត។​ ប៉ុន្តែ​បាតុ​កម្ម​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី ​គណៈ​ប្រតិ​ភូ​របស់​កម្ពុជា​បាន​ចេញ​ផុត​ពី​ប្រទេស​កូរ៉េ ​តាំងពី​យប់​ថ្ងៃទី១៨​ខែ​ឧសភា​។

កុបកម្មហិង្សានៅ​កោះនូវែល​កាឡេដូនី​៖ ស្លាប់មនុស្ស​៦នាក់ ស្ថានការណ៍​នៅឆ្ងាយពីភាពស្ងប់ស្ងាត់

អស់មួយសប្តាហ៍​មកហើយ ដែល​កោះនូវែលកាឡេដូនី ដែន​ដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹង​អំពើកុ

កុបកម្មហិង្សានៅ​កោះនូវែល​កាឡេដូនី​៖ ស្លាប់មនុស្ស​៦នាក់ ស្ថានការណ៍​នៅឆ្ងាយពីភាពស្ងប់ស្ងាត់

អស់មួយសប្តាហ៍​មកហើយ ដែល​កោះនូវែលកាឡេដូនី ដែន​ដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹង​អំពើកុបកម្មហិង្សា អាណាធិបតេយ្យ បង្កឡើងដោយ​សកម្មជន​ឯករាជ្យនិយម​ជនជាតិ​ដើម​កាណាក់​ ដែលប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត​​។ គិតត្រឹម​ពេលនេះ មានស្លាប់​មនុស្សចំនួន​៦នាក់ ចំណែក​សេវាសាធារណៈ សាលារៀន ផ្សារលក់ទំនិញ ត្រូវបទទ្វារទាំងស្រុង ដោយសារតែ​ខ្លាចក្រែងអំពើហិង្សារបស់​ក្រុមកុបករ​។ បើទោះបីមានការអំពាវនាវ​ពីរដ្ឋាភិបាល​បារាំង ដើម្បី​បង្កើតបរិយាកាសសុន្ទនា​ ចរចាគ្នា តែ​ស្ថានការណ៍​ ហាក់ដូចជាស្ថិតនៅឆ្ងាយ​ពីភាពស្ងប់ស្ងាត់ណាស់​។

វៀតណាមប្តូរផ្លាស់​ប្រធានាធិបតី​ថ្មី​ផង ប្រធានសភា​ថ្មី​ផង ដើម្បី​កម្ចាត់អំពើ​ពុករលួយ

គណបក្ស​កុម្មុយនីស្ត​វៀតណាម បាន ​តែងតាំងលោក តូ លិម រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ ជា​​

វៀតណាមប្តូរផ្លាស់​ប្រធានាធិបតី​ថ្មី​ផង ប្រធានសភា​ថ្មី​ផង ដើម្បី​កម្ចាត់អំពើ​ពុករលួយ

គណបក្ស​កុម្មុយនីស្ត​វៀតណាម បាន ​តែងតាំងលោក តូ លិម រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ ជា​​ប្រធានាធិបតី​ថ្មី ជំនួស​ប្រធានាធិបតី​ចាស់​ដែល​បានសុំ​​លា​លែង​ចេញ​ពី​តំណែង​ កាលពី​ខែ​មីនា ដោយ​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​។ នេះ​បើ​តាម​សេចក្តី​​ប្រកាសរបស់​ប្រព័ន្ធ​ឃោសនា​រដ្ឋ​ នៅ​ថ្ងៃ​សៅរ៍​ទី ១៨​ឧសភា​២០២៤។ ក្នុងពេល​រុះ​រើ​​ថ្នាក់​ដឹកនាំ​នយោបាយដ៏​កំពូល​​នេះ វៀតណាម​ក៏​ប្តូរ​ផ្លាស់​ប្រធាន​សភា​ជាតិ​ដែរ។

លោក​ហ្សេឡេនស្គី លើកឡើងថាអ៊ុយក្រែនរាល់ថ្ងៃ​ ខ្វះទាំងកម្លាំងទ័ព ខ្វះទាំងសព្វាវុធ​ដើម្បីប្រយុទ្ធ

ប្រមាណ​១សប្តាហ៍​មកនេះ កងទ័ពរុស្ស៊ី​បានបើក​ប្រតិបត្តិការទ្រង់ទ្រាយធំ វាយ​ប្រហារសំរុកចូល​

លោក​ហ្សេឡេនស្គី លើកឡើងថាអ៊ុយក្រែនរាល់ថ្ងៃ​ ខ្វះទាំងកម្លាំងទ័ព ខ្វះទាំងសព្វាវុធ​ដើម្បីប្រយុទ្ធ

ប្រមាណ​១សប្តាហ៍​មកនេះ កងទ័ពរុស្ស៊ី​បានបើក​ប្រតិបត្តិការទ្រង់ទ្រាយធំ វាយ​ប្រហារសំរុកចូល​ នៅ​តំបន់​ខាកៀវ ភាគឦសានអ៊ុយក្រែន​ ដោយ​បានដណ្តើមបាន​ភូមិមួយចំនួន ហើយ​ខិតមកកាន់តែជិត​ទីក្រុងខាកៀវ ទីក្រុងធំទី២របស់អ៊ុយក្រែន​។ នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​​ ផ្តល់​ឲ្យ​ទីភ្នាក់ងារព័ត៌មានបារាំង ​AFP នៅ​ថ្ងៃសៅរ៍ទី​១៨ឧសភា ​លោក​ប្រធានាធិបតី​អ៊ុយក្រែន បានលើកឡើងថា ការវាយសំរុកទ្រង់ទ្រាយធំ​របស់​កងទ័ពរុស្ស៊ីលើក​នេះ អាចជារលកដំបូង ដែលនឹងមានរលក​បន្តបន្ទាប់ទៀត។ លោក​ហ្សេឡេនស្គី បាន​ទទួលស្គាល់ថា រាល់ថ្ងៃនេះ អ៊ុយក្រែនខ្វះទាំងកម្លាំងទ័ព​ ខ្វះទាំងគ្រឿងសព្វាវុធដើម្បីប្រយុទ្ធ។

គ.ជ.ប៖ ការឃោសនាថ្ងៃដំបូង គឺគ្មានអំពើហិង្សា គ្មានការគំរាមកំហែង

គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​បាន​វាយ​តម្លៃនៃ​យុទ្ធនា​ការ​ឃោសនា​ថ្ង

គ.ជ.ប៖ ការឃោសនាថ្ងៃដំបូង គឺគ្មានអំពើហិង្សា គ្មានការគំរាមកំហែង

គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​បាន​វាយ​តម្លៃនៃ​យុទ្ធនា​ការ​ឃោសនា​ថ្ងៃ​ដំបូង​នេះ​ថា ​ពុំ​មាន​ហេតុ​ការណ៍អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់​សំ​គាល់​ទេ​ ពោល​ដំណើរ​ការ​ទៅ​ដោយ​ស្ងប់​ស្ងាត់ ​គ្មាន​អំពើ​ហិង្សា ​គ្មាន​ការ​គំរាម​កំហែង​ និង​មាន​សន្តិ​សុខ​ល្អ។​ សម្រាប់​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​វិញ​ ការ​ឃោ​សនា​បោះ​ឆ្នោត​អសកល​នេះ​ហាក់​មិន​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ​ឡើយ​។

គ្រឿងទេសយីហោ​ធំៗ​២របស់ឥណ្ឌា ត្រូវគេសង្ស័យថាមានផ្ទុកសារធាតុគីមីបង្កមហារីក

ផលិត​ផល​គ្រឿងទេសផ្សំ ផលិត​នៅឥណ្ឌា យីហោធំៗចំនួន​២ ត្រូវបាន​គេរកឃើញថាមានផ្ទុក​សារធាតុគីមី ដ

គ្រឿងទេសយីហោ​ធំៗ​២របស់ឥណ្ឌា ត្រូវគេសង្ស័យថាមានផ្ទុកសារធាតុគីមីបង្កមហារីក

ផលិត​ផល​គ្រឿងទេសផ្សំ ផលិត​នៅឥណ្ឌា យីហោធំៗចំនួន​២ ត្រូវបាន​គេរកឃើញថាមានផ្ទុក​សារធាតុគីមី ដែលអាចបង្កជាជំងឺមហារីក។ បន្ទាប់ពីអាជ្ញាធរហុងកុង សិង្ហបុរី កាលពីថ្ងៃសុក្រទី​១៧ឧសភា អាជ្ញាធរប្រទេសនេប៉ាល់ បានឲ្យដឹងថា គេ​សម្រេចហាមឃាត់ការនាំចូលផលិត និងការ​​លក់ចែកចាយ​​ផលិត​ផលគ្រឿងទេសឥណ្ឌាទាំងនោះ។ ប្រទេសមួយចំនួនទៀត កំពុងបង្កើនការប្រុងប្រយ័ត្ន​ក្នុងការត្រួតពិនិត្យ​គុណភាព។

តើចិនជួយរុស្ស៊ីបែបណាខ្លះ នៅក្នុងការធ្វើសង្គ្រាម​នៅអ៊ុយក្រែន​?

លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបំពេញទស្សនកិច្ចនៅចិន​​ ដែលជាមហាមិត្ត​ដ៏កៀកកើយ​បំផុត

តើចិនជួយរុស្ស៊ីបែបណាខ្លះ នៅក្នុងការធ្វើសង្គ្រាម​នៅអ៊ុយក្រែន​?

លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបំពេញទស្សនកិច្ចនៅចិន​​ ដែលជាមហាមិត្ត​ដ៏កៀកកើយ​បំផុត​​។​ នៅថ្ងៃសុក្រ ទី​១៧​ឧសភានេះ លោកពូទីន ធ្វើដំណើរទៅ​កាន់ទីក្រុង​​ ហារប៊ីន ស្ថិតនៅ​តំបន់ម៉ាន់ជូរី ដែលមានព្រំដែន​ជាប់រុស្ស៊ី​។ កម្មវត្ថុនៃដំណើរនេះ គឺ​ដើម្បីជំរុញ​សន្ទុះនៃការដោះដូរពាណិជ្ជកម្ម​រវាងរុស្ស៊ី និងចិន ព្រោះតំបន់ម៉ាន់ជូរីរបស់ចិន គឺជា​ច្រក​ដ៏សំខាន់ នៃការដឹកជញ្ជូនទំនិញចិនចូលទៅកាន់រុស្ស៊ី​។ គួរកត់សំគាល់ថា ចាប់តាំងពី​សង្គ្រាម​អ៊ុយក្រែន​​បានឆាបឆេះឡើងមក ចិន​ត្រូវបាន​ក្រុមប្រទេសលោកខាងលិច ចោទថាបាន​ប្រើប្រាស់​ អព្យាក្រិត្យភាពក្លែងក្លាយ​ ដោយ​បាន​លួចលាក់ជួយ​រុស្ស៊ី ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ​និង​ទាំងផ្នែក​កងទ័ព​។​ តើចិន បាន​ជួយ​រុស្ស៊ីបែបណាខ្លះ នៅក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន​?

HRW៖កម្ពុជា និងថៃសហការកំចាត់ជនស្វែងរកសិទ្ធិជ្រកកោននយោបាយឆ្លងដែនរវាងប្រទេសទាំងពីរ

នៅថ្ងៃទី១៦ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលាតត្រដាងថា រដ្ឋាភិបាលថៃកំពុងជួយប្រ

HRW៖កម្ពុជា និងថៃសហការកំចាត់ជនស្វែងរកសិទ្ធិជ្រកកោននយោបាយឆ្លងដែនរវាងប្រទេសទាំងពីរ

នៅថ្ងៃទី១៦ ឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលាតត្រដាងថា រដ្ឋាភិបាលថៃកំពុងជួយប្រទេសជិតខាង ដូចយ៉ាងកម្ពុជាក្នុងការបង្ក្រាបជនភៀសខ្លួន និងអ្នកប្រឆាំងដែលរត់ទៅជ្រកកោនលើទឹកដីថៃ។ ជាការដោះដូរជាមួយថៃ រដ្ឋាភិបាលកម្ពុជាត្រូវចាត់ការលើជនស្វែងរកសិទ្ធិជ្រកកោននយោបាយថៃដែលរត់ចូលប្រទេសកម្ពុជាវិញ។ នេះបើតាម Human Rights Watch។ កិច្ចសហការដូរដៃបង្ក្រាបសំឡេងប្រឆាំងឆ្លងប្រទេសនេះត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកជាទង្វើបំពានច្បាប់អន្តរជាតិដែលបានកើតឡើងជិត១០ឆ្នាំមកហើយ។

បោះឆ្នោត​ក្រុមប្រឹក្សា​៖​បក្ស​ឆន្ទៈខ្មែរ​រំពឹង​យក​សំឡេង​បាត់​មកវិញ ​តែ​បក្ស​ប្រជាជន​រំពឹង​កើន​សំឡេងដដែល

ថ្ងៃទី​១៧ ​ឧសភា ​ឆ្នាំ​២០២៤​ នេះ​ជាថ្ងៃ​ដំបូង​ដែល​គណបក្ស​នយោបាយ​ចំនួន​៥​ បានចាប់ផ្តើម​ធ្វ

បោះឆ្នោត​ក្រុមប្រឹក្សា​៖​បក្ស​ឆន្ទៈខ្មែរ​រំពឹង​យក​សំឡេង​បាត់​មកវិញ ​តែ​បក្ស​ប្រជាជន​រំពឹង​កើន​សំឡេងដដែល

ថ្ងៃទី​១៧ ​ឧសភា ​ឆ្នាំ​២០២៤​ នេះ​ជាថ្ងៃ​ដំបូង​ដែល​គណបក្ស​នយោបាយ​ចំនួន​៥​ បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក​ ខណ្ឌ​ អាណត្តិទី​៤ ដែល​នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ​២០២៤​។ នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI នាថ្ងៃ​សុក្រ ​ទី១៧ ​ឧសភានេះ ​លោក ​គង់ មុនីកា ​អគ្គលេខាធិការ​គណបក្ស​ឆន្ទៈខ្មែរ​បានគូសបញ្ជាក់​ដោយ​ដាក់ក្តី​សង្ឃឹម​ថា ​សំឡេងគាំទ្រ​ដែលបាន​បាត់បង់​ទៅលើ​គណបក្ស​ប្រជាជន​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងទៅ​ នឹងត្រូវ​គណបក្ស​ឆន្ទៈខ្មែរ​យក​មកវិញ។ ​ផ្ទុយពី​លោក ​គង់ មុនីកា ​លោក ​ឈឹម ផលវរុណ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បានដាក់​ក្តីរំពឹងថា ​សំឡេងគាំទ្រ​ដែល​បក្ស​ប្រជាជន​ទទួល​បាន​កំណើន​នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​នឹងបន្ត​កើនឡើង​ដដែល​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់ក្រោមជាតិ​អាណត្តិទី​៤​នេះ​។

ព្រែកជីកហ្វូណន៖តើកម្ពុជាអាចទទួលបានឯករាជ្យភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្រិតណា?

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានថ្លែង

ព្រែកជីកហ្វូណន៖តើកម្ពុជាអាចទទួលបានឯករាជ្យភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្រិតណា?

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានថ្លែងសារពិសេសមួយស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ។ គឺជាសារដែលលោកហ៊ុន សែនចង់ឆ្លើយតបនឹងការរិះគន់លើគម្រោងព្រែកជីកមួយនេះរបស់កម្ពុជា។ តាមលោកហ៊ុន សែន ព្រែកជីកហ្វូណនតេជោជាការដើរឆ្ពោះទៅរកឯករាជ្យភាពនយោបាយផ្នែកដឹកជញ្ជូនតាមផ្លូវទឹកដោយមិនពឹងដង្ហើមរបស់ប្រទេសណាមួយ។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា វាជាការល្អសម្រាប់កម្ពុជាដើម្បីបញ្ចៀសបញ្ហាណាមួយកើតឡើងនៅពេលទំនិញរបស់កម្ពុជាត្រូវដឹកជញ្ជូនតាមផ្លូវទឹក។

កម្ពុជាគាំទ្រកូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានសម្តែងការគាំទ្រគោលបំណងរបស់កូរ៉េខាងត្បូងដែលចង់ឃើញឧប

កម្ពុជាគាំទ្រកូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានសម្តែងការគាំទ្រគោលបំណងរបស់កូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លែអ៊ែរ។ ការបង្ហាញជំហរដូច្នេះរបស់កម្ពុជាធ្វើឡើង នៅខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង និងដោយបានជួបមេដឹកនាំកំពូលៗកូរ៉េខាងត្បូងជាច្រើននាក់។

ពលរដ្ឋ៤០នាក់បន្តទាមទារឲ្យសាលាក្រុងភ្នំពេញពន្លឿនដំណោះស្រាយជម្លោះដីធ្លីជាមួយឧកញ៉ាឃុន ស៊ា

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ពលរដ្ឋប្រមាណ៤០នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងភ្នំពេញ

ពលរដ្ឋ៤០នាក់បន្តទាមទារឲ្យសាលាក្រុងភ្នំពេញពន្លឿនដំណោះស្រាយជម្លោះដីធ្លីជាមួយឧកញ៉ាឃុន ស៊ា

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ពលរដ្ឋប្រមាណ៤០នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងភ្នំពេញដើម្បីឱ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេកូមេហ្គាប៉ូលីស ឌីវេឡុបមិន ដែលបានធ្វើប្លង់រឹងគ្របពីលើដីរបស់ពួកគេ។ តែសាលាក្រុងបានសុំពន្យារពេល២សប្ដាហ៍បន្ដទៀតដើម្បីដោះស្រាយ។ ចំណែកប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាតបានអះអាងថា បញ្ហាដីធ្លីដែលអូសបន្លាយយូរនឹងនាំឱ្យមានបាតុភាពច្រើនកើតឡើង។

ប្រជុំសម្ព័ន្ធ​អារ៉ាប់៖ ​បារ៉ែនអំពាវនាវ​រៀបចំ​សន្និសីទ​អន្តរជាតិ​ដើម្បីសន្តិភាព​នៅ​ហ្កាហ្សា

កិច្ចប្រជុំកំពូល​សម្ព័ន្ធ​អារ៉ាប់ លើកទី​៣៣ រៀបចំឡើងនៅ​បារ៉ែន ​គ្រប​ដណ្តប់​ដោយ​​បរិបទជម្ល

ប្រជុំសម្ព័ន្ធ​អារ៉ាប់៖ ​បារ៉ែនអំពាវនាវ​រៀបចំ​សន្និសីទ​អន្តរជាតិ​ដើម្បីសន្តិភាព​នៅ​ហ្កាហ្សា

កិច្ចប្រជុំកំពូល​សម្ព័ន្ធ​អារ៉ាប់ លើកទី​៣៣ រៀបចំឡើងនៅ​បារ៉ែន ​គ្រប​ដណ្តប់​ដោយ​​បរិបទជម្លោះ​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​។ ក្នុងនាមជា​​ម្ចាស់​ផ្ទះរៀបចំកំពូលនេះ ព្រះរាជាណាចក្រ​បារ៉ែនបាន​ថ្លែងអំពាវនាវ​ឲ្យ​ ក្រុម​ប្រទេស​សម្ព័ន្ធ​អារ៉ាប់រួបរួម​គ្នា​​បង្កើត​សន្និសីទ​អន្តរជាតិ​ដើម្បីសន្តិភាព នៅ​តំបន់​ដើម​បូព៌ា។ ការ​អំពាវនាវរបស់​ថ្នាក់ដឹកនាំ​សម្ព័ន្ធអារ៉ាប់នេះ ពុំ​មែន​ជាលើកទី១ឡើយ។​  ដ្បិតថា​ កាលពីចុងឆ្នាំទៅមិញ ​​កិច្ចប្រជុំ​កំពូលសម្ព័ន្ធ​អារ៉ាប់​ក្នុងក្រុង​រីយ៉ាដ, ប្រទេសអារ៉ាប៊ីសាអូឌីតក៏​បាន​​ដង្ហើយហៅ​ឲ្យភាគី​ជម្លោះ​​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​ដែរ​។​​

ព្រែកជីកហ្វូណន៖លោកហ៊ុន សែនថាទុកឱ្យលោកសម រង្ស៊ីប្រឆាំងដល់ថ្ងៃស្លាប់

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានចេញម

ព្រែកជីកហ្វូណន៖លោកហ៊ុន សែនថាទុកឱ្យលោកសម រង្ស៊ីប្រឆាំងដល់ថ្ងៃស្លាប់

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចបានចេញមុខថ្លែងជាថ្មីលើគម្រោងព្រែកជីកហ្វូណនតេជោដោយបានជំរុញឲ្យនាយករដ្ឋមន្ដ្រីលោកហ៊ុន ម៉ាណែតពន្លឿនបើកការដ្ឋានសាងសង់ឱ្យបានឆាប់ដោយមិនចាំបាច់រង់ចាំទៀតទេ។ តាមលោកហ៊ុន សែន ការបន្តរង់ចាំនាំឲ្យមានប្រតិកម្មពីសាធារណៈជនកាន់តែច្រើនឡើងពីមួយថ្ងៃទៅថ្ងៃ។ ទន្ទឹមគ្នានេះ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចរូបនេះដដែលបានឆ្លៀតវាយបកលោកសម រង្ស៊ីដែលបានវាយប្រហាររដ្ឋាភិបាលលើគម្រោងព្រែកជីកហ្វូណនតេជោស្ទើររាល់ថ្ងៃតាមបណ្តាញសង្គម។ តាមលោកសម រង្ស៊ី គម្រោងព្រែកជីកហ្វូណនរបស់លោក ហ៊ុន សែនបម្រើឱ្យយុទ្ធសាស្រ្តចិន និងថា ព្រែកជីកនេះជាប្រធានបទដើម្បីឱ្យលោកហ៊ុន សែនធ្វើប្រជាភិថុតិនយោបាយបង្វែរកំហឹងប្រជាពលរដ្ឋឱ្យទៅខឹងប្រទេសវៀតណាម។ ទោះយ៉ាងណា លោកហ៊ុន សែនថាលោកទុកឲ្យលោកសម រង្ស៊ីប្រឆាំងដល់ថ្ងៃស្លាប់។

ហ្សកហ្ស៊ី៖ បាតុករជាង ៣ ម៉ឺននាក់ បន្តតវ៉ាប្រឆាំងច្បាប់ថ្មី ដែលទើបអនុម័តដោយរដ្ឋសភា

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ល្ងាចថ្ងៃពុធទី ១៥ ឧសភា ឆ្នំ ២០២៤ មានបាតុករប្រមាណជាង ៣ ម៉ឺន ន

ហ្សកហ្ស៊ី៖ បាតុករជាង ៣ ម៉ឺននាក់ បន្តតវ៉ាប្រឆាំងច្បាប់ថ្មី ដែលទើបអនុម័តដោយរដ្ឋសភា

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ល្ងាចថ្ងៃពុធទី ១៥ ឧសភា ឆ្នំ ២០២៤ មានបាតុករប្រមាណជាង ៣ ម៉ឺន នាក់ បានជួបជុំគ្នា នៅកណ្តាលក្រុង Tbilissi ក្នុងប្រទេស ហ្សកហ្ស៊ី ដើម្បីតវ៉ាប្រឆាំង ច្បាប់ថ្មី ដែលរដ្ឋសភា ទើបបានបោះឆ្នោតអនុម័ត មួយថ្ងៃមុន។ សូមបញ្ជាក់ថា ច្បាប់ថ្មីនេះ កំពុងរងការទិតៀន និង ថ្កោលទោស យ៉ាងខ្លាំង ពីសំណាក់សម្ព័ន្ធប្រទេសអូតង់ សហភាពអឺរ៉ុប និង អង្គការសហប្រជាជាតិ ដែលចាត់ទុកថា ច្បាប់នេះ នឹងទៅរារាំងប្រទេសហ្សកហ្ស៊ី មិនឲ្យចូលជាសមាជិក នៃសហភាពអឺរ៉ុប បាន។ ពុំតែប៉ុណ្ណោះ មានមតិជាច្រើន ដែលចោទថ្នាក់ដឹកនាំហ្សកហ្ស៊ី ថាកំពុងយកតម្រាប់តាមរុស្ស៊ី ដែលបានបង្កើតច្បាប់ស្រដៀងគ្នានេះ ដើម្បីបំបិទសិទ្ធិ សេរីភាពបញ្ចេញមតិ នៅក្នុងប្រទេស។​

Get more results via ClueGoal