Cambodia



Democrats bracing for massive protests at party’s August convention

As demonstrations over Gaza erupt at campuses across the country, Biden team faces prospect of chaotic scenes in Chicago.

តុលាការធម្មនុញ្ញថៃ ទទួលយកពាក្យបណ្តឹង ដែល​​ទាមទារទំលាក់​លោក​នាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន

សមាជិកព្រឹទ្ធសភាថៃមួយក្រុម បាន​រួមគ្នាធ្វើញត្តិមួយប្តឹងទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទ

តុលាការធម្មនុញ្ញថៃ ទទួលយកពាក្យបណ្តឹង ដែល​​ទាមទារទំលាក់​លោក​នាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន

សមាជិកព្រឹទ្ធសភាថៃមួយក្រុម បាន​រួមគ្នាធ្វើញត្តិមួយប្តឹងទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារ​ឲ្យ​ទំលាក់​លោក​នាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីនពីមុខតំណែង។ តុលាការធម្មនុញ្ញថៃ បាន​ទទួល​ញត្តិទាមទារនេះ យកមកពិចារណាហើយ ដើម្បីទៅបើកសាវនាការជំនុំជំរះ​។ ​លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថៈវីស៊ីន​ ត្រូវបាន​គេចោទប្រកាន់ថាបានបំពាននឹងរដ្ឋធម្មនុញ្ញ ដោយតែងតាំង​រដ្ឋមន្ត្រីម្នាក់ ដែល​ធ្លាប់មានទោសជាប់ពន្ធនាគារពីបទសូកប៉ាន់ នឹងមើលងាយ​មកលើ​ប្រព័ន្ធតុលាការ​។

អង្គការសហប្រជាជាតិ​បើក​អង្កេត​ការ​ចាប់​ជម្លៀស​ជនរ៉ូហ៊ីងយ៉ា​ដោយ​បង្ខំ នៅ​ភូមា

អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ទី ២៣​ឧសភា​២០២៤ តាម​ដានសកម្ម

អង្គការសហប្រជាជាតិ​បើក​អង្កេត​ការ​ចាប់​ជម្លៀស​ជនរ៉ូហ៊ីងយ៉ា​ដោយ​បង្ខំ នៅ​ភូមា

អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ទី ២៣​ឧសភា​២០២៤ តាម​ដានសកម្មភាព​ប្រយុទ្ធ​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន​ភូមា និងកំពុង​​តាមស្វែង​​រក​ព័តមាន​ជុំ​វិញ​ការ​ចាប់​បង្ខំ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ឱ្យ​ធ្វើ​បំលាស់​ទី​។ ក្រុម​អង្កេត​សង្ស័យ​ថាអំពើ​ហិង្សា​ប្រដាប់​អាវុធ កំពុង​ធ្វើ​ឱ្យជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់​​ធ្វើ​បំលាស់​ទី​ដោយ​បង្ខំ​។

លោក ហ៊ុន ម៉ាណែត៖សមត្ថកិច្ច និងតុលាការត្រូវចាត់វិធានការករណីក្មេងទំនើងឲ្យបានម៉ឺងម៉ាត់

នៅក្នុង​ពិធីដាក់ឲ្យ​អនុវត្ត​ជាផ្លូវការ​នូវ​ផែនទី​ចង្អុលផ្លូវ​ឆ្ពោះទៅ​គ្របដណ្តប់​សុខភាព

លោក ហ៊ុន ម៉ាណែត៖សមត្ថកិច្ច និងតុលាការត្រូវចាត់វិធានការករណីក្មេងទំនើងឲ្យបានម៉ឺងម៉ាត់

នៅក្នុង​ពិធីដាក់ឲ្យ​អនុវត្ត​ជាផ្លូវការ​នូវ​ផែនទី​ចង្អុលផ្លូវ​ឆ្ពោះទៅ​គ្របដណ្តប់​សុខភាព​ជាសកល​នៅកម្ពុជា​ឆ្នាំ២០២៤​-២០៣៥​ នាព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានបញ្ជាឲ្យ​អាជ្ញាធរ​រាជធានីខេត្ត ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ករណី​បងធំ ​និងក្រុម​ក្មេងទំនើង​ដាវសាមឺរ៉ៃ​។ ​ការចេញ​បញ្ជា​របស់​លោក ​ហ៊ុន ម៉ាណែត ​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​កត់សម្គាល់​ឃើញថា ​មាន​ករណី​កាប់ចាក់​គ្នា​យ៉ាងច្រើន​នៅដំណាក់កាល​ចុងក្រោយ​នេះ។

តើការស្នើច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ជាថ្មីមានអត្ថន័យយ៉ាងណា?

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សអំណាចបានស្នើឱ្យប

តើការស្នើច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ជាថ្មីមានអត្ថន័យយ៉ាងណា?

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សអំណាចបានស្នើឱ្យបង្កើតច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ជាថ្មី។ គោលដៅ គឺដើម្បីដាក់ទោសលើជនណានិយាយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា។ គួររម្លឹកថាកាលពី ១០ឆ្នាំមុន រដ្ឋសភាបានអនុម័តច្បាប់មួយប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ដូច្នេះតើច្បាប់ដែលលោកហ៊ុន សែនបានស្នើពេលនេះនឹងខុសគ្នាពីច្បាប់កាលពី ១០ឆ្នាំមុន ឬយ៉ាងណា?។ សម្រាប់អ្នកវិភាគខ្លះ ច្បាប់ដែលលោក ហ៊ុន សែនបានស្នើពេលនេះគ្រាន់តែគំរាមដល់ក្រុមប្រឆាំងប៉ុណ្ណោះ៕

ចិន​ដោះលែង​អ្ន​កកាសែត​ពលរដ្ឋ ដែល​​ជាប់ឃុំ​​៤ឆ្នាំ ​​ព្រោះរិះគន់នយោបាយ​កូវីដ​សូន្យ

អង្គការ​អ្នក​កាសែត​គ្មា​នព្រំដែន និង​ បណ្តាញ​អង្គការ​សង្គម​ស៊ីវិលខាងសិទ្ធិមនុស្ស​ បញ្ជាក

ចិន​ដោះលែង​អ្ន​កកាសែត​ពលរដ្ឋ ដែល​​ជាប់ឃុំ​​៤ឆ្នាំ ​​ព្រោះរិះគន់នយោបាយ​កូវីដ​សូន្យ

អង្គការ​អ្នក​កាសែត​គ្មា​នព្រំដែន និង​ បណ្តាញ​អង្គការ​សង្គម​ស៊ីវិលខាងសិទ្ធិមនុស្ស​ បញ្ជាក់ថា រដ្ឋអំណាច​ចិន​ បា​ន​ដោះ​លែង​ អតីត​មេធាវី អ្នក​ស្រី ចង ចាន​ ក្រោយ​ពីចាប់​ឃុំ​ដាក់​ពន្ធនាគារ​​ ប្រមាណ ៤ ឆ្នាំ។​ ​ស្រី​​​អ្ន​កកាសែត​ពលរដ្ឋ​​​​​រូបនេះ ​ធ្លាប់​បាន​រិះគន់ចំពោះ​ចំណាត់​ការ​នយោបាយ​កូវីដ​សូន្យ​របស់​រដ្ឋអំណាចក្រុង​ប៉េកាំង​ ហើយ​​និង​​​ប្រើ​ពាក្យ​សម្តី​រិះគន់​ចំ​ៗ ​ទៅលើ​​ថ្នាក់ដឹកនាំចិន។ ​អាជ្ញាធរ​ចិន បាន​ចាត់ទុកថា សម្តី​ទាំងនោះ ជា​អំពើ​​ញោះញង់​​ បង្ខូច​សណ្តាប់​ធ្នាប់​សាធារណៈ​។​​​ ​

កម្ពុជាបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបដិសេធមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់

កម្ពុជានៅតែរក្សាគោលជំហរគាំទ្រគោលនយោបាយចិនតែមួយដោយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា

កម្ពុជាបន្តគាំទ្រគោលនយោបាយចិនតែមួយ និងបដិសេធមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់

កម្ពុជានៅតែរក្សាគោលជំហរគាំទ្រគោលនយោបាយចិនតែមួយដោយទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា។

លោកហ៊ុន សែន៖តើតុលាការព្រហ្មទណ្ឌអន្តរជាតិអាចចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងចលនាហាម៉ាស?

ក្នុងថ្ងៃទី២២ ឧសភានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា លោកកំពុងរង់ចាំមើលសាល

លោកហ៊ុន សែន៖តើតុលាការព្រហ្មទណ្ឌអន្តរជាតិអាចចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងចលនាហាម៉ាស?

ក្នុងថ្ងៃទី២២ ឧសភានេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា លោកកំពុងរង់ចាំមើលសាលដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងថ្នាក់ដឹកនាំក្រុមហាម៉ាសពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ សម្រាប់លោកហ៊ុន សែន សង្គ្រាមនៅតំបន់ហ្គាហ្សាជាអំពើប្រល័យពូជសាសន៍ និងថា ដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងថ្នាក់ដឹកនាំក្រុមហាម៉ាសជាតឹកតាងបង្ហាញថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តិធម៌។

ក្រោយ​ហេតុការណ៍​យន្តហោះ​សិង្ហបុរី​​រលាក់​ស្លាប់​អ្នក​ដំណើរ​ ប្រធានក្រុមហ៊ុន​ចេញ​មុខសុំ​ទោស

អ្នក​ដំណើរ​និង​ក្រុមបំរើការក្នុង​​យន្តហោះ​ទាំង​អស់​បាន​ធ្វើ​ដំណើរ​មក​ដល់​ទិសដៅ​ចុងក្រោ

ក្រោយ​ហេតុការណ៍​យន្តហោះ​សិង្ហបុរី​​រលាក់​ស្លាប់​អ្នក​ដំណើរ​ ប្រធានក្រុមហ៊ុន​ចេញ​មុខសុំ​ទោស

អ្នក​ដំណើរ​និង​ក្រុមបំរើការក្នុង​​យន្តហោះ​ទាំង​អស់​បាន​ធ្វើ​ដំណើរ​មក​ដល់​ទិសដៅ​ចុងក្រោយ​ គឺ សិង្ហបុរី​ហើយ នៅ​ព្រឹក​ថ្ងៃពុធ​ទី ២២​ឧសភា​នេះ បន្ទាប់​ពី​ជួប​ហេតុការណ៍​យន្តហោះ​រលាក់​ក្រឡុកស្លាប់​មនុស្ស​ម្នាក់​និង​ត្រូវ​ចុះ​ចត​ជា​បន្ទាន់​នៅ​ប្រទេស​ថៃ​មក។ អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ បាន​ចេញ​មុខ​ថ្លែង​សុំ​ទោស​ និង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សព​ភ្លាម​នៅ​ថ្ងៃនេះ។ អាជ្ញាធរ​សិង្ហបុរី​សន្យា​សហការ​ស្អិត​ល្មួត​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បីរក​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់ និង​បាន​បញ្ជូន​ក្រុម​​អង្កេត​ទៅ​ដល់​ក្រុង​បាងកកហើយ។

ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌា៥៨នាក់ត្រូវបានរំដោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ

នៅថ្ងៃទី២០ឧសភា  កងកម្លាំងខេត្តព្រះសីហនុបានរំដោះជនជាតិឥណ្ឌាជិត ៦០នាក់ដែលជាជនរងគ្រោះក្នុងឧ

ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌា៥៨នាក់ត្រូវបានរំដោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ

នៅថ្ងៃទី២០ឧសភា  កងកម្លាំងខេត្តព្រះសីហនុបានរំដោះជនជាតិឥណ្ឌាជិត ៦០នាក់ដែលជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីបនល្បែងដ៏ធំមួយឈ្មោះ «ជីនប៉ៃ-៤»។ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងថ្ងៃទី២១ ឧសភាថា ជនជាតិឥណ្ឌាទាំងនោះបានបញ្ជូនពីខេត្តព្រះសីហនុមកកាន់ក្រុងភ្នំពេញដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។ តាមតំណាងទូតឥណ្ឌា នៅមានពលរដ្ឋឥណាជាច្រើននាក់ទៀតកំពុងរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងប្រទេសកម្ពុជា។

ការ​សិក្សា​អូទ្រីស៖ បរិភោគ​អំបិលច្រើនពេក បង្កើន​គ្រោះ​កើត​ជំងឺមហារីកក្រពះ

អំបិល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់សម្រាប់​សរីរាង្គកាយ។ ខ្វះអំបិល អាច​នឹង​ធ្វើ​ឱ្យ​ហើម និង​

ការ​សិក្សា​អូទ្រីស៖ បរិភោគ​អំបិលច្រើនពេក បង្កើន​គ្រោះ​កើត​ជំងឺមហារីកក្រពះ

អំបិល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់សម្រាប់​សរីរាង្គកាយ។ ខ្វះអំបិល អាច​នឹង​ធ្វើ​ឱ្យ​ហើម និង​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែបើ​បរិភោគ​ច្រើនជ្រុល (ប្រៃខ្លាំងពេក) ក៏​នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ដែរ មាន​ជា​អាទិ៍ គឺ​ជំងឺ​ឡើង​ឈាម​តែម្តង។​ តែ​ការសិក្សា​ថ្មី​ចុងក្រោយ​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អូទ្រីស បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំបិល​មិន​ត្រឹម​តែអាក្រក់​សម្រាប់​សម្ពាធ​ឈាម​ទេ តែការ​បរិភោគ​ប្រៃ មាន​ជាតិ​អំបិល​ច្រើនពេក​​អាច​បង្កើន​គ្រោះ​កើត​ជំងឺមហារីក​ក្រពះ​ដល់​ទៅ​៤០%​ឯណោះ។ តើ​អំបិល​ធ្វើ​ឱ្យ​មាន​​ជំងឺ​មហារីក​ក្រពះ​ យ៉ាង​ដូចម្តេច?

ឧបាសិកាទ្រី ចន្ថា៖ខ្ញុំចង់ឃើញមនុស្សលោកភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពផ្លូវចិត្ត

បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្ត

ឧបាសិកាទ្រី ចន្ថា៖ខ្ញុំចង់ឃើញមនុស្សលោកភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពផ្លូវចិត្ត

បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្តអារាមនានា។ បុណ្យវិសាខបូជាប្រារព្ធឡើងនៅថ្ងៃ ២២ ខែឧសភា ឆ្នាំ២០២៤ មានអត្ថន័យរម្លឹកព្រឹត្តិការណ៍ធំៗចំនួន ៣របស់ព្រះសម្មាសម្ពុទ្ធ រួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលនិព្វានរបស់ព្រះពុទ្ធអង្គ។ ក្នុងនាមជាពុទ្ធសាសនិកម្នាក់ លោកយាយ ទ្រី ចន្ថា ឬហៅ ឧបាសិកា ទ្រី ចន្ថា ចង់ឃើញមនុស្សលោកភ្ជាប់ខ្លួនទៅព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពក្នុងជីវិត។

ចិន​គំរាមសងសឹក​ប្រធានាធិបតី​តៃវ៉ាន់​ដែល​បង្ហាញ​ចេតនា​ចង់​ឯករាជ្យនិងក្បត់​​ដូនតា

ក្នុង​ក្រសែងភ្នែក​ចិន តាំងពី​យូរមកហើយ ដែល រដ្ឋបាល​ក្រុង​ប៉េកាំង​ បាន​​ចាត់ទុក​ប្រធានាធិបត

ចិន​គំរាមសងសឹក​ប្រធានាធិបតី​តៃវ៉ាន់​ដែល​បង្ហាញ​ចេតនា​ចង់​ឯករាជ្យនិងក្បត់​​ដូនតា

ក្នុង​ក្រសែងភ្នែក​ចិន តាំងពី​យូរមកហើយ ដែល រដ្ឋបាល​ក្រុង​ប៉េកាំង​ បាន​​ចាត់ទុក​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ថា​ជា​បុគ្គល​​ចង់​ប្រកាស​ឯករាជ្យ។ ​ពេលនេះទៀត រដ្ឋអំណាច​ចិន​ ប្រកាស​បន្ថែម​ថា លោក​ ឡៃ ឈីងទឿ ជាជន​ចង់​ផ្តាច់​ខ្លួន​ដ៏​គ្រោះថ្នាក់ និងជាជន​ក្បត់​បុព្វបុរស​ដូនតា​​របស់ខ្លួន។ ក្រៅពី​ចោទប្រកាន់, ចិន​ក៏​បាន​គំរាម​សងសឹកឲ្យ​ចាស់​ដៃ​​។​ សម្តី​គំរាម​កំហែង​របស់​រដ្ឋបាល​ចិន​ប៉េកាំង មាន​ក្នុង​សេចក្តីថ្លែងការណ៍​១របស់​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​ ចុះ​ថ្ងៃ​អង្គារ ទី​២១ឧសភា។​ ពោល​គឺ​១ថ្ងៃបន្ទាប់ពី​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី ស្បថ​ចូល​កាន់តំណែងជាផ្លូវការ​។​​ 

លោក សឿ វណ្ណៈ ៖ការ​ប្រ​កួត​នៅ​បារាំង​ជា​ការ​បង្ហាញ​«គុនខ្មែរ»​ទៅ​កាន់​ពិភព​លោក

កីឡាករ​ប្រ​ដាល់  «គុនខ្មែរ» របស់​កម្ពុជា​ជិត​១០​រូប​នឹង​ចេញ​ដំ​ណើរ​ទៅ​បារាំង​ដើម្បី​ប្រក

លោក សឿ វណ្ណៈ ៖ការ​ប្រ​កួត​នៅ​បារាំង​ជា​ការ​បង្ហាញ​«គុនខ្មែរ»​ទៅ​កាន់​ពិភព​លោក

កីឡាករ​ប្រ​ដាល់  «គុនខ្មែរ» របស់​កម្ពុជា​ជិត​១០​រូប​នឹង​ចេញ​ដំ​ណើរ​ទៅ​បារាំង​ដើម្បី​ប្រកួត​ប្រដាល់  «គុនខ្មែរ» មិត្តភាព​អន្តរ​ជាតិ ​និង​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​គុន​ខ្មែរ​  (WKF)​ នៅថ្ងៃ​ទី​២ ខែ​មិថុនា ក្នុង​ទី​ក្រុង​ប័រ​ដូ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI ​លោក ​សឿ ​វណ្ណៈ អ្នក​រៀប​ចំព្រឹត្តិ​ការណ៍​គុន​ខ្មែរ​បាន​ដាក់​ក្តី​រំពឹង​ថា ​ការ​ប្រកួត​លើក​នេះ​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ ​ព្រោះ​កីឡាករ​ដែល​បញ្ជូន​ទៅ​សុទ្ធ​តែ​ជើង​ខ្លាំង​។​ កីឡាករ ​ដែល​បញ្ជូន​ទៅ​មាន​ ឈឿង ល្វៃ ត្រូវ​ប្រកួត​ជា​មួយ ​Omar Samb ​ក្នុង​តំណែង​គូ​ឯក​, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel, និងកីឡាករ សៀង ហៃ ដែល​កំពុង​ហ្វិក​ហាត់​នៅ​បារាំង ​ប៉ះជា​មួយ Mazouz​។​ លោក ​សឿ វណ្ណៈ បាន​បន្ថែម​ថា  ការ​ប្រកួត​នេះ​លើស​ពី​មិត្ត​ភាព​ទៅ​ទៀត​ ព្រោះ​ជាឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ  «គុនខ្មែរ» ទៅ​កាន់​ពិភព​លោក​។

តុលាការសមុទ្ទ​សម្រេច​ឱ្យ​​​សមាជិក​សន្ធិសញ្ញា​គោរព​កាតព្វកិច្ចអាកាសធាតុ​ដើម្បី​សមុទ្ទ

​តុលាការ​សិទ្ធិ​សមុទ្ទអន្តរជាតិ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​​របស់​អង្គការសហប្រជាជាតិ ម

តុលាការសមុទ្ទ​សម្រេច​ឱ្យ​​​សមាជិក​សន្ធិសញ្ញា​គោរព​កាតព្វកិច្ចអាកាសធាតុ​ដើម្បី​សមុទ្ទ

​តុលាការ​សិទ្ធិ​សមុទ្ទអន្តរជាតិ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​​របស់​អង្គការសហប្រជាជាតិ មាន​ទីស្នាក់ការ​នៅ​ក្រុង​ហំប៊ួរ ប្រទេស​អាល្លឺម៉ង់ បាន​ចេញ​សេចក្តី​សម្រេច​ នៅថ្ងៃអង្គារ​ទី ២១​ឧសភា ​​ឱ្យសហគមន៍​ក្រុមប្រទេស​កូន​កោះ​ឈ្នះ​​ក្តី។ ក្រុម​ប្រទេស​កូន​កោះ​បានប្តឹង​ទៅ​តុលាការសុំ​ឱ្យ​រដ្ឋ​ជាហត្ថលេខី​នៃ​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​សមុទ្ទទាំង​អស់​ ត្រូវ​ពង្រឹង​កាតព្វកិច្ច​អាកាសធាតុ​របស់​ពួកគេ។

លោកយង់ គិមអេង៖កម្ពុជាត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់

នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និស

លោកយង់ គិមអេង៖កម្ពុជាត្រូវតែមានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់

នៅថ្ងៃអង្គារ ទី២១ ខែឧសភានេះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានរៀបចំសន្និសីទមួយស្តីពីគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីអ្នកជំនាញបរទេស និងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានបញ្ជាក់ថា នៅក្នុងស្ថានភាពបច្ចុប្បន្នទាក់ទងនឹងមហន្តរាយដែលបណ្តាលមកពីគ្រឿងស្រវឹង ប្រទេសកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹងជាបន្ទាន់៕

សារមន្ទីរអាមេរិក ប្រគល់​វត្ថុបុរាណខ្មែរ ២ អង្គ ​​​ឲ្យ​ថៃ

វត្ថុបុរាណ​ខ្មែរ ចំនួន ២ អង្គ ត្រូវ​ សារមន្ទីរអាមេរិកនៅក្រុង​ញូវយ៉ក​ ប្រគល់​ជូន​សារមន្ទីរ​

សារមន្ទីរអាមេរិក ប្រគល់​វត្ថុបុរាណខ្មែរ ២ អង្គ ​​​ឲ្យ​ថៃ

វត្ថុបុរាណ​ខ្មែរ ចំនួន ២ អង្គ ត្រូវ​ សារមន្ទីរអាមេរិកនៅក្រុង​ញូវយ៉ក​ ប្រគល់​ជូន​សារមន្ទីរ​​​ក្រុង​បាំងកក ប្រទេស​ថៃ​។ ​​ថៃ​ ជាទី​ដែល​វត្ថុបុរាណ​នោះ ត្រូវ​គេ​លួច​យក​ចេញ​ទៅ​បស្ចិមប្រទេស កាលពី​ជាង​ ៥០ ឆ្នាំមុន​។​ ​បដិមា​ទាំង ២ អង្គនោះ មាន​អាយុកាល​ យ៉ាងហោច​ជាង​ ៩០០ ឆ្នាំ​ និង​ឋិត​ក្នុង​ចំណោមបញ្ជី​បុរាណ​វត្ថុ ទាំង​១៦ ដែល សារមន្ទីរអាមេរិក​មេត្រូប៉ូលីតាំង បាន​សន្យា​កាលពី​ចុង​ឆ្នាំទៅមិញ ថា​ប្រគល់​ជូន​ប្រទេស​ថៃ និង​កម្ពុជា។ កម្ពុជា ត្រូវ​​ទទួលបាន​ចំនួន​ ១៤ ក្នុង​ចំណោម ​បុរាណ​វត្ថុ​ ទាំង​១៦។​​​​

គម្រោងព្រែកជីកហ្វូណនកំពុងរុញកម្ពុជា និងវៀតណាមឲ្យកាន់តែមើលមុខគ្នាមិនចំ?

នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម

គម្រោងព្រែកជីកហ្វូណនកំពុងរុញកម្ពុជា និងវៀតណាមឲ្យកាន់តែមើលមុខគ្នាមិនចំ?

នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសកម្ពុជាបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាទៅជួបដើម្បីពិភាក្សាជុំវិញសំណើរបស់កម្ពុជាដែលស្នើឱ្យរដ្ឋាភិបាលវៀតណាមសហការស្រាវជ្រាវកំណត់អត្តសញ្ញាណបុគ្គលដែលជេរប្រមាថលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាមបណ្តាញសង្គមតិកតុក។ ការជេរប្រមាថលោក ហ៊ុន សែនពីសំណាក់ពលរដ្ឋវៀតណាមធ្វើឡើង ក្រោយលោកហ៊ុន សែននិយាយរិះគន់វៀតណាមជុំវិញគម្រោងព្រែកជីកហ្វូណន។ អ្នកជំនាញការទូត និងទំនាក់ទំនងអន្តរជាតិយល់ឃើញថា ការកោះហៅឯកអគ្គរដ្ឋទូតវៀតណាមទៅជួប គឺដើម្បីលាងសម្អាតមន្ទិលសង្ស័យ និងបង្ការភាពប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តែអ្នកវិភាគនយោបាយខ្លះមើលឃើញពីភាពផលប៉ះពាល់ដែលនឹងអាចកើតមានចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម៕

មេលក់គ្រឿងញៀនសាហាវបំផុត​នៅម៉ិកស៊ិកចង់ប្តូរភេទទៅជាមនុស្សស្រី ជាខ្សែរឿងលេចធ្លោនៅមហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៧ បានឈានចូលដល់ថ្ងៃទី៧ គិតត្រឹមថ្ងៃចន្ទទី២១ឧសភា។ នៅតែ ៥ថ្

មេលក់គ្រឿងញៀនសាហាវបំផុត​នៅម៉ិកស៊ិកចង់ប្តូរភេទទៅជាមនុស្សស្រី ជាខ្សែរឿងលេចធ្លោនៅមហោស្រពកាន

មហោស្រពភាពយន្តអន្តរជាតិកាន លើកទី៧៧ បានឈានចូលដល់ថ្ងៃទី៧ គិតត្រឹមថ្ងៃចន្ទទី២១ឧសភា។ នៅតែ ៥ថ្ងៃទៀតប៉ុណ្ណោះ គេនឹងដឹងថា តើខ្សែភាពយន្តណាមួយ ក្នុងចំណោមខ្សែភាពយន្តចំនួន២២ដែលនឹងទទួលបានរង្វាន់ធំ តាល់ប័ត្រមាស។ នៅ៧ថ្ងៃមកនេះ ក្រៅពីខ្សែភាពយន្តចំនួន២២ដែលត្រូវប្រកួតប្រជែងគ្នាយករង្វាន់តាល់ប័ត្រមាស មានខ្សែភាពយន្តរាប់សិបត្រូវបានចាក់បញ្ចាំងជារៀងរាល់ថ្ងៃ នៅទីក្រុងកាន ទីក្រុងភាពយន្ត នៅក្នុងក្របខ័ណ្ឌនៃការប្រកួតយករង្វាន់ប្រភេទផ្សេងៗគ្នា។ ឈាង បុប្ផា រាយការណ៍ពីមហោស្រពភាពយន្តកាន។

ធនាគារជាតិកម្ពុជា៖ឆ្នាំ២០២៤ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៦% និងអតិផរណា២%

ធនាគារជាតិកម្ពុជាបានព្យាករនៅថ្ងៃចន្ទទី២០ឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះន

ធនាគារជាតិកម្ពុជា៖ឆ្នាំ២០២៤ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៦% និងអតិផរណា២%

ធនាគារជាតិកម្ពុជាបានព្យាករនៅថ្ងៃចន្ទទី២០ឧសភាថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នេះនឹងមានកំណើនក្នុងរង្វង់៦% ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់ ២%។ តែធនាគារជាតិកម្ពុជាមិនភ្លេចបញ្ជាក់ថា ទោះបីកម្ពុជាហាក់មានសេដ្ឋកិច្ចស្ទុះងើបឡើងក៏ដោយក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យមួយចំនួន។ លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិកម្ពុជាអះអាងពីការបន្តគាំទ្រការអភិវឌ្ឍជាតិ តាមរយៈការផ្តល់ឥណទាន និងសេវកម្មហិរញ្ញវត្ថុដើម្បីចាកចេញពីវិបត្តិដោយភាពប្រុងប្រយ័ត្ន។

ព្រឹទ្ធសភា​អាមេរិក ថារថយន្ត​អឺរ៉ុប​មាន​បង្កប់​គ្រឿង​ផលិត​ដោយ​ពលកម្ម​បង្ខំ នៅចិន

ព្រឹទ្ធ​សភាអាមេរិក​ ចោទ​ប្រកាន់​សហគ្រាស​ផលិត​យានយន្ត​អាល្លឺម៉ង់ អង់គ្លេស និង​ស៊ុយអែត ថា​ប

ព្រឹទ្ធសភា​អាមេរិក ថារថយន្ត​អឺរ៉ុប​មាន​បង្កប់​គ្រឿង​ផលិត​ដោយ​ពលកម្ម​បង្ខំ នៅចិន

ព្រឹទ្ធ​សភាអាមេរិក​ ចោទ​ប្រកាន់​សហគ្រាស​ផលិត​យានយន្ត​អាល្លឺម៉ង់ អង់គ្លេស និង​ស៊ុយអែត ថា​បាន​នាំ​ចូល​រថយន្ត​ដែល​មាន​ប្រលាក់​ប្រលូស​នឹងពលកម្ម​​ចាប់​បង្ខំ នៅ​ចិន​។ ផ្នែក​ខ្លះនៃ​រថយន្ត​ផលិត​​​ដោយ​កម្មករ​អ៊ុយហ្គួរ​​ដែល​រង​​ការ​ចាប់​បង្ខំ។ នេះ​បើ​តាម​របស់​​របាយការណ៍ព្រឹទ្ធសភា​អាមេរិក​ ចេញ​ផ្សាយ​​នៅថ្ងៃ​ចន្ទទី ២០​ឧសភា២០២៤ ម្សិលមិញ។

សិង្ហបុរី​ពង្រឹង​សន្តិសុខ​​ ក្រោយ​អំពើ​​វាយប្រហារ​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ ​​ជាប់​ព្រំដែន​ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីថ្មី របស់​សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បាន​ប្រកាស​វិធានការ​រឹត​បន្តឹង​សន្តិសុ

សិង្ហបុរី​ពង្រឹង​សន្តិសុខ​​ ក្រោយ​អំពើ​​វាយប្រហារ​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ ​​ជាប់​ព្រំដែន​ម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីថ្មី របស់​សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បាន​ប្រកាស​វិធានការ​រឹត​បន្តឹង​សន្តិសុខសុវត្ថិភាព​នៅក្នុង​ប្រទេស។ ការ​ពង្រឹង​សន្តិសុខ​នេះ បន្ទាប់ពីមា​នព្រឹត្តិការណ៍​វាយប្រហារ​​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ សម្លាប់​​ប៉ូលិស២នាក់ នៅ​ក្នុង​ទឹកដីម៉ាឡេស៊ី ជាប់​​ព្រំដែន​សិង្ហបុរី។​​​​ 

អ.ស.ប.៖ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាជាមេរៀនល្អសម្រាប់ពិភពលោក

អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានចាត់ទុកជោគជ័យនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម និងកា

អ.ស.ប.៖ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាជាមេរៀនល្អសម្រាប់ពិភពលោក

អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានចាត់ទុកជោគជ័យនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជាថាជាមេរៀនដ៍ល្អសម្រាប់ពិភពលោក។ ការលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ រវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍។   

កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​របប​ប្រល័យ​ពូជសាសន៍​លើកដំបូង​ក្នុងថ្ងៃ​២០ ​ឧសភា

នៅថ្ងៃទី​២០ ​ខែ​ឧសភា ឆ្នាំ​២០២៤ ​នេះ ​ប្រទេសកម្ពុជា​បានរៀបចំ​សន្និសីទ​ជាលើកដំបូង​ស្តីពី ​«

កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​របប​ប្រល័យ​ពូជសាសន៍​លើកដំបូង​ក្នុងថ្ងៃ​២០ ​ឧសភា

នៅថ្ងៃទី​២០ ​ខែ​ឧសភា ឆ្នាំ​២០២៤ ​នេះ ​ប្រទេសកម្ពុជា​បានរៀបចំ​សន្និសីទ​ជាលើកដំបូង​ស្តីពី ​«អនាគតកម្ពុជា​ដោយគ្មាន​អំពើប្រល័យពូជសាសន៍​៖ការការពារ​ និងការឆ្លើយតប​តាមរយៈការអប់រំ ​និង​ការថែទាំសុខភាព​»។ សន្និសីទ​មួយនេះ​ជាព្រឹត្តិការណ៍ធំមួយ​មិនធ្លាប់មាន ​ខណៈ​កន្លងមក ​រដ្ឋាភិបាល​ដឹកនាំដោយគណបក្ស​ប្រជាជន​តែងយកថ្ងៃ២០ ​ឧសភា​នេះជា ​«ទិវាជាតិ​នៃការចងចាំ​ជារៀងរាល់ឆ្នាំ​។

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម

នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគម

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយកការលេងកីឡាជាសារលុបការរើសអើងក្នុងសង្គម

នៅក្នុងថ្ងៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអបអរសប្តាហ៍មោទកភាព សហគមន៍ឥន្ទូនូកម្ពុជាបានរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពមួយនៅក្នុងខេត្តកំពតដោយមានការចូលរួមលេងរបស់កីឡាករស្រ្តីដែលបានប្តូរអត្តសញ្ញាណជាបុរស។ តាមរយ:ការប្រកួតកីឡាមួយនេះ ពួកគេចង់ផ្សព្វផ្សាយសារលុបបំបាត់ការរើសអើងក្នុងសង្គមគ្រប់រូបភាពចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករមួយចំនួនបានឱ្យដឹងថា កម្មវិធីនេះនឹងបើកទំព័រថ្មីចំពោះសង្គម និងបង្ហាញពីសាមគ្គីភាព កម្លាំងថាមពលរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ 

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិង​មេ​ក្រុម​ហាម៉ាស

ដោយ​ចាត់ទុកថា សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ ជា​​​បទ​ល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​ម

រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិទាមទារ​ចាប់ខ្លួន​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិង​មេ​ក្រុម​ហាម៉ាស

ដោយ​ចាត់ទុកថា សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ ជា​​​បទ​ល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្ស​ជាតិ,​ រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌអន្តរជាតិ CPI បានប្រកាស​​ស្នើ​សុំ​ដីកា​​ចាប់​ខ្លួន​នាយក​រដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក បេន​ចាមិន នេតាន់យ៉ាហ៊ូ ​ និង​ថ្នាក់ដឹកនាំ​ក្រុមប្រដាប់​​ហាម៉ាស​។​ ភ្លាម​ៗ អ៊ីស្រាអែល​ បាន​ប្រតិកម្មថា ការ​ប្រកាស​បែបនេះ ជារឿង​អាម៉ាស និងបាន​ធ្វើឲ្យអាប់ឱន​​បាត់​បង់​កិត្តិយស​របស់​តុលា​ការ​ព្រហ្មទណ្ឌអន្តរជាតិ។ ទន្ទឹម​នឹងគ្នា​ដែរ​ ភាគី​ក្រុម​ហាម៉ាស​ក៏បាន​ថ្កោលទោ​ស​សំណើនេះ យ៉ាង​ដាច់​អហង្ការ។​

ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី ស្លាប់ក្នុងគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ

លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្

ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី ស្លាប់ក្នុងគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ

លោក​ប្រធានាធិបតីអ៊ីរ៉ង់ អេប្រាហ៊ីម រ៉ៃស៊ី និងលោក​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ កាលពីល្ងាចថ្ងៃ​អាទិត្យទី​១៩ឧសភាម្សិលមិញ។ នេះ​បើផ្អែកតាម​ការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការ​អ៊ីរ៉ង់​។ ការស្លាប់នេះ បានបង្កឲ្យ​មាន​ចំណោទចោទសួរ អំពីផលប៉ះពាល់មកលើនយោបាយ​ផ្ទៃក្នុងអ៊ីរ៉ង់ ស្របពេលដែល​បរិបទ​តំបន់ដើមបូព៌ា កំពុងតែជួបអស្ថិរភាពយ៉ាងខ្លាំង​ ដោយសារតែសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន​។

Elon Musk ទៅ​ឥណ្ឌូណេស៊ីដើម្បី​​សម្ពោធ​​បណ្តាញផ្កាយ​រណប​​​Starlink

នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​ឧសភា​នេះ មហាសេដ្ឋី​បច្ចេកវិទ្យាអាមេរិក​លោក អេឡន មឺស្ក៍ បាន​អញ្ជើញ​ទ

Elon Musk ទៅ​ឥណ្ឌូណេស៊ីដើម្បី​​សម្ពោធ​​បណ្តាញផ្កាយ​រណប​​​Starlink

នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​ឧសភា​នេះ មហាសេដ្ឋី​បច្ចេកវិទ្យាអាមេរិក​លោក អេឡន មឺស្ក៍ បាន​អញ្ជើញ​ទៅ​​ក្រុង​បាលី​ ដើម្បី​សម្ពោធ​បណ្តាញ​អ៊ីនធ័រនែត​ផ្កាយ​រណប​Starlink របស់​ក្រុមហ៊ុន​​SpaceX សម្រាប់​ប្រើប្រាស់ក្នុង​វិស័យ​សុខាភិបាល​ឥណ្ឌូណេស៊ី។ ស្ថាបនិក​ក្រុមហ៊ុនSpaceX​ បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តោត​លើ​វិស័យ​​សុខភាព​​ជាមួយ​​​រដ្ឋមន្ត្រីក្រសួង​សុខាភិបាលផង និង​មាន​គម្រោង​ជួប​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី ចូកូវីដូដូ​ទៀត​។

ហ្កាហ្សា៖ លោក​ប៊ែនី ហ្កាន់ស៍ គំរាមចេញពី​ខុទ្ទកាល័យសង្គ្រាម បើ​អ៊ីស្រាអែល​នៅតែគ្មាន​ផែនការ​ក្រោយ​សង្គ្រាម

ផ្ទៃក្នុងនៃ​ខុទ្ទកាល័យ​សង្គ្រាមអ៊ីស្រាអែល ដែលត្រូវបាន​បង្កើតឡើងភ្លាមៗ ក្រោយការវាយប្រហារ

ហ្កាហ្សា៖ លោក​ប៊ែនី ហ្កាន់ស៍ គំរាមចេញពី​ខុទ្ទកាល័យសង្គ្រាម បើ​អ៊ីស្រាអែល​នៅតែគ្មាន​ផែនការ​ក្រោយ​សង្គ្រាម

ផ្ទៃក្នុងនៃ​ខុទ្ទកាល័យ​សង្គ្រាមអ៊ីស្រាអែល ដែលត្រូវបាន​បង្កើតឡើងភ្លាមៗ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស​​នៅថ្ងៃទី​៧តុលា ពេលនេះបាន​ចាប់ផ្តើមបង្ហាញការរង្គោះរង្គើហើយ។ លោកប៊ែនី ហ្កាន់ស៍ អតីតរដ្ឋមន្ត្រីការពារជាតិ និងជា​សមាជិកម្នាក់នៃខុទ្ទកាល័យនេះ បាន​ប្រកាសគំរាមចាកចេញ ប្រសិន​បើ​៣សប្តាហ៍ទៀត ខុទ្ទកាល័យនេះ នៅតែមិនព្រមអនុម័ត គូសវាស​ផែនការ​ច្បាស់លាស់ ស្តីពីតំបន់ហ្កាហ្សានៅក្រោយ​ចប់សង្គ្រាម​ ទេនោះ​។

បាតុកម្មរបស់ក្រុមប្រឆាំងកើតឡើង ខណៈលោក ហ៊ុន ម៉ាណែត ចេញផុតពីកូរ៉េ

ដូច​ការ​គ្រោង​ទុក​ បាតុ​កម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើឡើង​នៅថ្ងៃ​អា

បាតុកម្មរបស់ក្រុមប្រឆាំងកើតឡើង ខណៈលោក ហ៊ុន ម៉ាណែត ចេញផុតពីកូរ៉េ

ដូច​ការ​គ្រោង​ទុក​ បាតុ​កម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើឡើង​នៅថ្ងៃ​អាទិត្យ​នេះ​ នៅ​ទី​ក្រុង​សេអ៊ូល​។​ បាតុកម្ម​នេះ​រៀប​ចំ​ឡើង​ដោយ​ចលនា​ប្រជា​ធិប​តេយ្យ​រួប​រួម​ជាតិ​ក្នុង​បំណង​ ប្រ​ឆាំង​នឹង​វត្ត​មានលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត។​ ប៉ុន្តែ​បាតុ​កម្ម​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី ​គណៈ​ប្រតិ​ភូ​របស់​កម្ពុជា​បាន​ចេញ​ផុត​ពី​ប្រទេស​កូរ៉េ ​តាំងពី​យប់​ថ្ងៃទី១៨​ខែ​ឧសភា​។

កុបកម្មហិង្សានៅ​កោះនូវែល​កាឡេដូនី​៖ ស្លាប់មនុស្ស​៦នាក់ ស្ថានការណ៍​នៅឆ្ងាយពីភាពស្ងប់ស្ងាត់

អស់មួយសប្តាហ៍​មកហើយ ដែល​កោះនូវែលកាឡេដូនី ដែន​ដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹង​អំពើកុ

កុបកម្មហិង្សានៅ​កោះនូវែល​កាឡេដូនី​៖ ស្លាប់មនុស្ស​៦នាក់ ស្ថានការណ៍​នៅឆ្ងាយពីភាពស្ងប់ស្ងាត់

អស់មួយសប្តាហ៍​មកហើយ ដែល​កោះនូវែលកាឡេដូនី ដែន​ដីនាយសមុទ្ររបស់បារាំង បានពើបប្រទះនឹង​អំពើកុបកម្មហិង្សា អាណាធិបតេយ្យ បង្កឡើងដោយ​សកម្មជន​ឯករាជ្យនិយម​ជនជាតិ​ដើម​កាណាក់​ ដែលប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត​​។ គិតត្រឹម​ពេលនេះ មានស្លាប់​មនុស្សចំនួន​៦នាក់ ចំណែក​សេវាសាធារណៈ សាលារៀន ផ្សារលក់ទំនិញ ត្រូវបទទ្វារទាំងស្រុង ដោយសារតែ​ខ្លាចក្រែងអំពើហិង្សារបស់​ក្រុមកុបករ​។ បើទោះបីមានការអំពាវនាវ​ពីរដ្ឋាភិបាល​បារាំង ដើម្បី​បង្កើតបរិយាកាសសុន្ទនា​ ចរចាគ្នា តែ​ស្ថានការណ៍​ ហាក់ដូចជាស្ថិតនៅឆ្ងាយ​ពីភាពស្ងប់ស្ងាត់ណាស់​។

Get more results via ClueGoal