Cambodia



តុលាការហុងកុង ​ហាម​ឃាត់​បទ​ចម្រៀង​ « Glory to Hong Kong » របស់​បាតុករ​ប្រជាធិបតេយ្យ

បទចម្រៀង​មួយបទ ឈ្មោះថា « Glory to Hong Kong » ដែល​បាតុករហុងកុងបានស្រែកបន្លឺច្រៀង កាលពីឆ្នាំ​២០១៩ ពេលនេះ

រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤

គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអ

រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤

គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែតនៅថ្ងៃព្រហស្បតិ៍ទី៣០ ឧសភា។ ការប្រកាសពេលវេលាសាងសង់គម្រោងព្រែកជីកហ្វូណនធ្វើឡើង ចំពេលដែលគម្រោងព្រែកជីកមួយនេះកំពុងបន្តជាប្រធានរឿងដ៏ចម្រូងចម្រាស។ កំណត់សម្គាល់មួយទៀត ការប្រកាសពេលវេលាសាងសង់ព្រែកជីកហ្វូណនរបស់លោកហ៊ុន ម៉ាណែតធ្វើឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែនដែលជាឱពុកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តើមការសាងសង់ឲ្យបានឆាប់ដើម្បីកុំឲ្យយប់យន់ សុបិន្តកាន់តែច្រើន។

រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន

លោក Maris Sangiampongsa ដែលទើបចូលឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសថៃមិនដល់មួយខែផងបានប្រកាសពីគម្រ

រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន

លោក Maris Sangiampongsa ដែលទើបចូលឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសថៃមិនដល់មួយខែផងបានប្រកាសពីគម្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខ។ នេះបើតាមកាសែតថៃបាំងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី៣០ ឧសភាដោយបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតថៃគ្រោងចរចាជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែននៅកោះខុត និងភាពចម្រូងចម្រាសស្តីពីសំណង់កម្ពុជានៅជិតបង្គោលព្រំដែនកម្ពុជា-ថៃលេខ៧៣។

ទូតអង់គ្លេសប្រាប់លោកហ៊ុន សែនពីការចង់ឲ្យកម្ពុជាធានាលំហសេរីភាព និងការបញ្ចេញមតិនយោបាយ

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និងមន្ត្រីស្ថានទូតអង់គ្លេសបានជួប

ទូតអង់គ្លេសប្រាប់លោកហ៊ុន សែនពីការចង់ឲ្យកម្ពុជាធានាលំហសេរីភាព និងការបញ្ចេញមតិនយោបាយ

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និងមន្ត្រីស្ថានទូតអង់គ្លេសបានជួបប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។ តាមខ្លឹមសារនៃជំនួប លោក Dominic Williams បានប្រាប់លោក ហ៊ុន សែនអំពីក្តីកង្វល់របស់អង់គ្លេសលើបញ្ហាមួយចំនួន និងបានស្នើឲ្យកម្ពុជាធានាពីការបើកលំហសេរីភាពសង្គមស៊ីវិល និងការបញ្ចេញមតិពាក់ព័ន្ធក្នុងផ្នែកនយោបាយ។

អាជីវករលក់បន្លែថា បើគ្មានបន្លែនាំចូល បន្លែក្នុងស្រុកថ្លៃ និងមិនអាចផ្គត់ផ្គង់តម្រូវការ

ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដ

អាជីវករលក់បន្លែថា បើគ្មានបន្លែនាំចូល បន្លែក្នុងស្រុកថ្លៃ និងមិនអាចផ្គត់ផ្គង់តម្រូវការ

ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដែលដឹកមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា និងនាំចូលពីបរទេស ពិសេសពីចិន វៀតណាម ឬថៃ។ តែមិនថាបន្លែក្នុងស្រុក ឬបន្លែនាំចូល អាជីវករខ្លះបានទទួលស្គាល់ថា  បើគ្មានបន្លែនាំចូលពីបរទេសទេ បន្លែក្នុងស្រុកនឹងមានតម្លៃខ្ពស់ និងក៏មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការដែរ។ ទោះយ៉ាងណា ពួកគេបានគាំទ្រនឹងសារអំពាវនាវរបស់ជំទាវទី១ លោកស្រី ពេជ ចន្ទមុនីដែលចង់ឱ្យពលរដ្ឋងាកទៅគាំទ្របន្លែ និងផ្លែឈើក្នុងស្រុក។

តើ​ចាំបាច់​ឬទេ​ដែល​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​បរទេស​ដាក់ទុន​នៅក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​?

នៅក្នុង​ពិធី​សម្ពោធសមិទ្ធផល​នានា​នៅក្នុង​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តកំពង់ស្ពឺ

តើ​ចាំបាច់​ឬទេ​ដែល​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​បរទេស​ដាក់ទុន​នៅក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​?

នៅក្នុង​ពិធី​សម្ពោធសមិទ្ធផល​នានា​នៅក្នុង​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តកំពង់ស្ពឺ​នាថ្ងៃទី​៣០​ ខែឧសភានេះ​ ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត បាន​ប្រកាសពីការ​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណនតេជោ​នៅខែ​សីហា ឆ្នាំ​២០២៤​ខាងមុខ​។ តាម​លោក ​ហ៊ុន ម៉ាណែត ​ទុនវិនិយោគ​ភាគច្រើន​នៅក្នុង​គម្រោងព្រែកជីក​នេះ​ជាទុន​វិនិយោគខ្មែរ​។ ចំណែក​ការហៅ​ក្រុមហ៊ុន​ចិន​ឲ្យចូលរួម​ដាក់ទុន​វិនិយោគ​ត្រូវបាន​លោក ​ហ៊ុន ម៉ាណែត ​បញ្ជាក់ថា ​គឺមកពី​ក្រុមហ៊ុនចិន​មាន​បច្ចេកទេស​។​ អ្នកតាមដាន​នយោបាយ ​និង​សង្គម​នានា​យល់ថា ​វិនិយោគិន​ខ្មែរ​រួមគ្នា​អាចមាន​លទ្ធភាព​ធ្វើបាន ​ប្រសិនបើ​បរទេស​មិនចូលរួម​។

អាកាសធាតុ៖ ក្រុមប្រទេសអ្នកមាន ​បានសម្រេចកម្មវត្ថុប្រមូលថវិកា​ជួយប្រទេសក្រីក្រ ថ្វីបើយឺត២ឆ្នាំ

ជាមួយ​ការយឺតយាវ​២ឆ្នាំ ក្រុម​ប្រទេសអ្នកមានទើបតែបាន​បំពេញកាតព្វកិច្ច​ សម្រេចកម្មវត្ថុប្រ

អាកាសធាតុ៖ ក្រុមប្រទេសអ្នកមាន ​បានសម្រេចកម្មវត្ថុប្រមូលថវិកា​ជួយប្រទេសក្រីក្រ ថ្វីបើយឺត២ឆ្នាំ

ជាមួយ​ការយឺតយាវ​២ឆ្នាំ ក្រុម​ប្រទេសអ្នកមានទើបតែបាន​បំពេញកាតព្វកិច្ច​ សម្រេចកម្មវត្ថុប្រមូល​ប្រាក់​​១០០ពាន់​លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសក្រីក្នុងការ​ដោះស្រាយវិបត្តិអាកាសធាតុ។ យោងតាម​តួលេខ​របស់​​អង្គការ​ OCDE ចេញផ្សាយ​នៅថ្ងៃពុធ ទី​២៩ឧសភា សម្រាប់ឆ្នាំ​២០២២ ក្រុមប្រទេសអ្នកមាន​ បានប្រមូល​ថវិកា​បានគ្រប់ ចំនួន១១៥,៩ ពាន់​លានដុល្លារ ដើម្បី​ចំណាយជួយដល់​ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព​ដោះស្រាយវិបត្តិនានា កើតឡើងដោយ​កត្តាបម្រែបម្រួលអាកាសធាតុ​។

សីតុណ្ហភាព​ឡើង​ក្តៅ​ពេកលើស​៥០​អង្សា ឥណ្ឌាបន្ថយ​​របប​ទឹក

កម្តៅ​សីតុណ្ហភាព​ឡើង​ខ្ពស់ បំបែក​កំណត់​ត្រា​ចាស់​រាល់ថ្ងៃ នៅឥណ្ឌា​។ ៤៩,៩​អង្សា​នៅ​ថ្ងៃអង្

សីតុណ្ហភាព​ឡើង​ក្តៅ​ពេកលើស​៥០​អង្សា ឥណ្ឌាបន្ថយ​​របប​ទឹក

កម្តៅ​សីតុណ្ហភាព​ឡើង​ខ្ពស់ បំបែក​កំណត់​ត្រា​ចាស់​រាល់ថ្ងៃ នៅឥណ្ឌា​។ ៤៩,៩​អង្សា​នៅ​ថ្ងៃអង្គារ។ ៥២,៣​អង្សា​នៅ​ថ្ងៃ​ពុធ​។ អាកាសធាតុ​ក្តៅ​ហួសហេតុ​ពេក អាជ្ញាធរ​បាន​សម្រេច​កាត់​បន្ថយ​របប​ប្រើប្រាស់​ទឹក និង​ស្រែក​ព្រមាន​អំពី​គ្រោះខ្វះ​ទឹក​។

លោក​ ស៊ី ជីនពីង ​ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទ

លោក​ ស៊ី ជីនពីង ​ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទី​៣ ដែល​មានប្រវែង ​៥៣គីឡូម៉ែត្រ​ថាជា«​មហាវិថី ស៊ី ជិនពីង»​។ ការយកផ្លូវ​វាងក្រុង​ដ៏សំខាន់មួយនៅ​ក្នុងប្រទេស​កម្ពុជា ទៅដាក់​ឈ្មោះ​មេដឹកនាំ​ចិន​បែបនេះ គឺជា​ការបង្ហាញពី​ចំណងមិត្តភាព​ធំធេង​សម្រាប់ចិន​-កម្ពុជា​។ តែអ្នក​តាមដាន​នយោបាយ និង​សង្គមមួយ​ចំនួន​ហាក់បង្ហាញ​នូវការ​មិន​សប្បាយចិត្ត​។

លោក​ស៊ី ជីនពីង ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទ

លោក​ស៊ី ជីនពីង ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទី​៣ ដែល​មានប្រវែង ​៥៣គីឡូម៉ែត្រ​ថាជា«​មហាវិថី ស៊ី ជិនពីង»​។ ការយកផ្លូវ​វាងក្រុង​ដ៏សំខាន់មួយនៅ​ក្នុងប្រទេស​កម្ពុជា ទៅដាក់​ឈ្មោះ​មេដឹកនាំ​ចិន​បែបនេះ គឺជា​ការបង្ហាញពី​ចំណងមិត្តភាព​ធំធេង​សម្រាប់ចិន​-កម្ពុជា​។ តែអ្នក​តាមដាន​នយោបាយ និង​សង្គមមួយ​ចំនួន​ហាក់បង្ហាញ​នូវការ​មិន​សប្បាយចិត្ត​។

តើការវិនិយោគច្រើនពីជប៉ុនអាចជួយឲ្យកម្ពុជាបន្ថយការពឹងលើវិនិយោគចិនបានដែរឬទេ?

លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជាទើបបានបញ្ជាក់ប្រាប់កាសែតជប

តើការវិនិយោគច្រើនពីជប៉ុនអាចជួយឲ្យកម្ពុជាបន្ថយការពឹងលើវិនិយោគចិនបានដែរឬទេ?

លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជាទើបបានបញ្ជាក់ប្រាប់កាសែតជប៉ុន Nikkie Asia ថា កម្ពុជាចង់ឱ្យមានការដាក់ទុនវិនិយោគចម្រុះពីប្រទេសផ្សេង ក្រៅពីចិន។ ប្រទេសផ្សេងត្រូវបានលោកស៊ុន ចាន់ថុលលើកឈ្មោះប្រទេសជប៉ុនដោយលោកចង់ឃើញក្រុមហ៊ុនវិនិយោគជប៉ុនកាន់តែច្រើនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទប់ស្កាត់ការពឹងតែលើការវិនិយោគពីប្រទេសចិន។ អ្នកជំនាញសេដ្ឋកិច្ចខ្លះយល់ថា ការវិនិយោគច្រើនពីជប៉ុនជារឿងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយអ្នកខ្លះទៀតយល់ថា ការពឹងតែលើការបណ្តាក់ទុនពីប្រទេសចិនមិនល្អសម្រាប់កម្ពុជា ព្រោះវានឹងអាចធ្វើឱ្យកម្ពុជាងាយរងហានិភ័យ។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​​ថាក់ស៊ីន ជាប់​​ចោទ​ពីបទ​​ប្រមាថ​ព្រះ​មហាក្សត្រ

អតីត​នាយករដ្ឋមន្ត្រីថៃ​​ដ៏​មាន​ឥទ្ធិពលដែល​ទើប​ទទួល​សេរីភាព​បាន​បី​ខែ កំពុង​វិល​វល់​ក្នុ

អតីត​នាយករដ្ឋមន្ត្រី​ថៃ​​ថាក់ស៊ីន ជាប់​​ចោទ​ពីបទ​​ប្រមាថ​ព្រះ​មហាក្សត្រ

អតីត​នាយករដ្ឋមន្ត្រីថៃ​​ដ៏​មាន​ឥទ្ធិពលដែល​ទើប​ទទួល​សេរីភាព​បាន​បី​ខែ កំពុង​វិល​វល់​ក្នុង​សំណាញ់​ច្បាប់​ជា​ថ្មី។ ​នៅ​ថ្ងៃ​ពុធទី​២៩​ឧសភា​២០២៤​នេះ​ តុលាការ​ថៃ​បាន​ចេញបញ្ជា​ឱ្យ​​បើក​សវនាការជំនុំ​ជម្រះ​​ ​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​។ បទ​ចោទ​ប្រកាន់នេះ​មាន​ពាក់​ព័ន្ធ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថាក់​ស៊ីននៅ​កូរ៉េខាង​ត្បូង​ ​កាលពី​៩​ឆ្នាំ​មុន។

លោកព្រហ្ម ម៉ាញត្រៀមចាប់ដៃជាមួយសិល្បករថ្មីដើម្បីស្តារចម្រៀងអាយ៉ៃឡើងវិញ

ព្រឹទ្ធាចារ្យអាយ៉ៃ លោកព្រហ្ម ម៉ាញនឹងត្រៀមចូលរួមសម្តែងសិល្បៈអាយ៉ៃជាថ្មីនៅចុងខែឧសភានេះ។ លោ

លោកព្រហ្ម ម៉ាញត្រៀមចាប់ដៃជាមួយសិល្បករថ្មីដើម្បីស្តារចម្រៀងអាយ៉ៃឡើងវិញ

ព្រឹទ្ធាចារ្យអាយ៉ៃ លោកព្រហ្ម ម៉ាញនឹងត្រៀមចូលរួមសម្តែងសិល្បៈអាយ៉ៃជាថ្មីនៅចុងខែឧសភានេះ។ លោកព្រហ្ម ម៉ាញនឹងច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយសិល្បករថ្មី លោកស្រី លឹម សូលីន ហៅថា នាងស៊ូស៊ូក្នុងសិល្បៈអាយ៉ៃ 5G។ គោលបំណងនៃការរៀបចំសម្តែងអាយ៉ៃនេះ គឺដើម្បីស្តារទម្រង់សិល្បៈមួយនេះឲ្យផុសផុលឡើងវិញ ព្រោះសព្វថ្ងៃ ទម្រង់សិល្បៈវោហាសាស្ត្រមួយនេះកំពុងប្រឈមនឹងការបាត់បង់ដោយមិនសូវមានការគាំទ្រ៕

លោកទូច សុឃៈ៖គិតត្រឹមរយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១៥៩នាក់

គិតត្រឹមរយៈពេល ៥ថ្ងៃពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក

លោកទូច សុឃៈ៖គិតត្រឹមរយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១៥៩នាក់

គិតត្រឹមរយៈពេល ៥ថ្ងៃពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្មេងទំនើង៤៩ ករណីដោយឃាត់ខ្លួន ១៥៩នាក់។ សកម្មភាពបង្ក្រាបនេះធ្វើឡើង ក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសចេញនូវបទបញ្ជាកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅដោយលោកសម្គាល់ឃើញពីការរីករាលដាលនៃសកម្មភាពក្មេងទំនើងយ៉ាងអនាធិបតេយ្យក្នុងសង្គម។

លោក ពូទីន ព្រមានជាថ្មី ចំពោះការប្រើអាវុធលោកខាងលិច វាយប្រហារក្នុងដែនដីរុស្ស៊ី

ថ្ងៃអង្គារទី ២៨ ឧសភា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានព្រមានអំពី គ្រោះថ្នាក់ និង ផលប៉ះពាល

លោក ពូទីន ព្រមានជាថ្មី ចំពោះការប្រើអាវុធលោកខាងលិច វាយប្រហារក្នុងដែនដីរុស្ស៊ី

ថ្ងៃអង្គារទី ២៨ ឧសភា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានព្រមានអំពី គ្រោះថ្នាក់ និង ផលប៉ះពាល់ ធ្ងន់ធ្ងរ ប្រសិនបើបស្ចិមលោក ប្រើអាវុធរបស់ខ្លួន វាយប្រហារក្នុងដែនដីរុស្ស៊ី។ សំដីព្រមានរបស់លោក ពូទីន នេះ គឺធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើឲ្យពិចារណា ប្រើមធ្យោបាយយោធាដើម្បីរារាំង និង បំផ្លាញ មូលដ្ឋានទ័ពរុស្ស៊ី ដែលតែងបាញ់ស្រោចមីស៊ីល ទៅក្នុងទឹកដីអ៊ុយក្រែន។ តែសហរដ្ឋអាមេរិកវិញ បានបញ្ជាក់ជាថ្មីម្តងទៀតអំពី គោលជំហររបស់ខ្លួន ដែលជំទាស់ដាច់ខាត នឹងការប្រើអាវុធអាមេរិក ដើម្បីវាយប្រហារទៅលើដែនដីរុស្ស៊ី។​ លោកពូទីន បានពោលព្រមាន ទៅបណ្តាប្រទេសអឺរ៉ុបតូចៗ ដោយលោកបានបញ្ជាក់ថា ប្រទេសទាំងនោះ ដែលភាគច្រើនមានផ្ទៃដីចង្អៀត និង មានប្រជាជនច្រើន ត្រូវតែគិតពិចារណាឲ្យបានដិតដល់ មុននឹងហ៊ានប្រកាសជម្លោះជាមួយរុស្ស៊ី។ លោកពូទីន បន្ថែមថា បើបស្ចិមប្រទេស​ លូកដៃជ្រៅចូលទៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នោះសង្គ្រាមនេះនឹងអាចរីករាយដាល ក្នុងទ្រង់ទ្រាយធំ។

សេដ្ឋកិច្ចចិន៖ មូលនិធិរូបិយវត្ថុអន្តរជាតិមានសុទិដ្ឋិនិយម ថ្វីបើនៅបារម្ភបញ្ហាខ្លះៗ

ផ្អែកតាមតួលេខផ្លូវការ សេដ្ឋកិច្ចចិន ហាក់មានសន្ទុះងើបឡើងខ្លះគួរឲ្យ​សង្ឃឹម នៅត្រីមាសទី​១ដើ

សេដ្ឋកិច្ចចិន៖ មូលនិធិរូបិយវត្ថុអន្តរជាតិមានសុទិដ្ឋិនិយម ថ្វីបើនៅបារម្ភបញ្ហាខ្លះៗ

ផ្អែកតាមតួលេខផ្លូវការ សេដ្ឋកិច្ចចិន ហាក់មានសន្ទុះងើបឡើងខ្លះគួរឲ្យ​សង្ឃឹម នៅត្រីមាសទី​១ដើមឆ្នាំ​២០២៤នេះ បន្ទាប់​ពីបាន​ឆ្លងកាត់ការលំបាក​ខ្លាំង ក្រោយ​វិបត្តិកូវីដ​១៩។ មូលនិធិរូបិយវត្ថុអន្តរជាតិ មានសុទិដ្ឋិនិយម និងបាន​ទាញដំឡើងការព្យាករណ៍​កំណើនសេដ្ឋកិច្ចចិន ចំនួន​ប្រមាណ ៥% នៅ​ក្នុងឆ្នាំ​២០២៤នេះ​។ តែយ៉ាងណា ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិនេះ នៅតែបារម្ភទាក់ទិនបញ្ហាឧស្សាហកម្មចិន ព្រមទាំង​បញ្ហា​ថវិការដ្ឋ​។

លោក ​ហ៊ុន សែន ​ចង់ឃើញ​រុស្ស៊ី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​នៅ​អ៊ុយក្រែន

នៅក្នុង​កិច្ចសន្ទនា​តាមប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ប្រធាន​សភា​

លោក ​ហ៊ុន សែន ​ចង់ឃើញ​រុស្ស៊ី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​នៅ​អ៊ុយក្រែន

នៅក្នុង​កិច្ចសន្ទនា​តាមប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ប្រធាន​សភា​អ៊ុយក្រែន​លោក ​រូស្លាន ស្តេហ្វានជុក​(Ruslan Stefanchuk) ​បានលើក​ប្រធានបទ​ចំនួន​៣ ​មក​ជជែក​ជាមួយ​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​។ ក្នុងចំណោម​ប្រធានបទ​ទាំង៣នេះ ​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​នៅ​អ៊ុយក្រែន​ដែលគ្រោង​ធ្វើឡើង​នៅខែ​មិថុនា​ខាងមុខ ​គឺជា​រឿងសំខាន់ ​ដែល​លោក ​ហ៊ុន សែន ​ស្នើឲ្យ​មាន​វត្តមាន​តួអង្គ​រុស្ស៊ី​ផងដែរ​។

លោក ស៊ុន ចាន់ថុល៖ការវិនិយោគច្រើនពីជប៉ុននឹងជួយឱ្យកម្ពុជាមិនពឹងខ្លាំងលើចិន

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអះអាងថា ការកើនឡើងនៃអ្នកវិនិយោគជប៉ុននៅកម្ពុជានឹងជួយឱ្យកម

លោក ស៊ុន ចាន់ថុល៖ការវិនិយោគច្រើនពីជប៉ុននឹងជួយឱ្យកម្ពុជាមិនពឹងខ្លាំងលើចិន

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអះអាងថា ការកើនឡើងនៃអ្នកវិនិយោគជប៉ុននៅកម្ពុជានឹងជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកខ្លាំងលើការវិនិយោគពីប្រទេសចិន។ លោកស៊ុន ចាន់ថុលបានថ្លែងដូចនេះនៅក្នុងបទសម្ភាសជាមួយកាសែតឋជប៉ុន Nikkie Asia។ តាមអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ​ កម្ពុជាទទួលស្វាគមន៍ការវិនិយោគចម្រុះ ដោយមិនមែនបើកចំហតែចំពោះប្រទេសចិនមួយទេ។

លោក អាត់ ធន់ ស្នើឲ្យឈប់យករថយន្តដឹកទំនិញទៅដឹកកម្មករវិស័យកាត់ដេរ

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ទប់​ស្កាត់​ការ​ទិញ​រថយន្ត​

លោក អាត់ ធន់ ស្នើឲ្យឈប់យករថយន្តដឹកទំនិញទៅដឹកកម្មករវិស័យកាត់ដេរ

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បាន​អំពាវ​នាវ​ឲ្យ​ទប់​ស្កាត់​ការ​ទិញ​រថយន្ត​ដឹកទំ​និញ​ទៅ​ដឹក​កម្មករ​វិស័យ​កាត់​ដេរ​។​ បើ​មិន​ទប់​ស្កាត់​ករណី​មួយ​នេះ​ទេ​ នោះគោល​ដៅ​ដោះស្រាយ​បញ្ហា​រថយន្ត​ដឹក​កម្មករ​ឲ្យ​ចប់​នៅ​ឆ្នាំ​២០២៧ ​របស់​ក្រសួង​ការងារ​ក៏​មិន​អាច​សម្រេច​បាន​ដែរ​ ។​នេះជា​ការ​អះអាង​របស់​លោក​អាត់ ធន់​នៅក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​RFI​។ ​តាម​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​រូប​នេះ​ដដែល​ បញ្ហា​រថយន្ត​ដឹក​កម្មករ​នេះ​ជារឿង​ស្មុគ​ស្មាញ​ជាយូរ​មក​ហើយ​៕

បែលហ្ស៊ិក​សន្យា​ផ្តល់​យន្តហោះ​ចម្បាំង​៣០គ្រឿង​ដល់​អ៊ុយក្រែន

បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ជាមួយ​អេស្ប៉ាញ​ខាង​ផ្នែក​​សម្ភា

បែលហ្ស៊ិក​សន្យា​ផ្តល់​យន្តហោះ​ចម្បាំង​៣០គ្រឿង​ដល់​អ៊ុយក្រែន

បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ជាមួយ​អេស្ប៉ាញ​ខាង​ផ្នែក​​សម្ភារៈ​បរិក្ខារ​យោធា​តម្លៃ​១ពាន់​លានអឺរ៉ូ ប្រធានាធិបតី​អ៊ុយក្រែន​លោក ហ្សេឡេនស្គី បាន​អញ្ជើញ​មកក្រុង​ព្រុចសែល ​នៅ​ថ្ងៃអង្គារ​ទី ២៨​ឧសភា ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​បែល​ហ្ស៊ិក។ កិច្ចសហប្រតិបត្តិការ​យោធា​អ៊ុយក្រែន-បែលហ្ស៊ិក​មាន​ទម្ងន់​ពិសេស ព្រោះ​ព្រុចសែល​សន្យា​ផ្គត់​ផ្គង់​យន្តហោះ​ចម្បាំង​ប្រភេទ​F-១៦​​ដល់​អ៊ុយក្រែន​ចំនួន​៣០គ្រឿង​ ពីពេល​នេះ​ដល់​ឆ្នាំ​២០២៨។

លោកហ៊ុន សែនប្រកាសជួយសមាគមសិល្បករខ្មែរចំនួន ១០ម៉ឺនដុល្លារក្នុង១ឆ្នាំរយៈពេល៥ឆ្នាំ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រកាសទ្រទ្រង់សមាគមសិល្បករខ្មែរជាថវិកាចំនួន ១០ម៉ឺនដុល្លារអាម

លោកហ៊ុន សែនប្រកាសជួយសមាគមសិល្បករខ្មែរចំនួន ១០ម៉ឺនដុល្លារក្នុង១ឆ្នាំរយៈពេល៥ឆ្នាំ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រកាសទ្រទ្រង់សមាគមសិល្បករខ្មែរជាថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៤ នេះទៅ។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រីម៉ៅ ចំណាន ប្រធានសមាគមសិល្បករខែ្មរនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោកហ៊ុន សែនក៏បានណែនាំឱ្យប្រធានសមាគមឡើងថ្មីរូបនេះពិនិត្យលក្ខខណ្ឌក្នុងការរក្សាតម្លៃសិល្បករខ្មែរឡើងវិញ។

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​នឹងធ្វើឲ្យស្ថានការណ៍សង្រ្គាម​នៅ​​ហ្កាហ្សាប្រែប្រួលដែរឬទេ?

ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចា

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​នឹងធ្វើឲ្យស្ថានការណ៍សង្រ្គាម​នៅ​​ហ្កាហ្សាប្រែប្រួលដែរឬទេ?

ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារ​ទី ២៨​ឧសភា។ របត់នយោបាយការទូតរបស់​ប្រទេស​ អឺរ៉ុប​ទាំងបី​តាមរយៈ​ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងឆេះដុំ នៅប៉ុន្មាន​ថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹម​​កោះហៅ​អ្នកតំណាងទូត​របស់​ប្រទេស​ទាំងបីមកព្រមាន ប៉ុន្តែ នៅបាន​ចោទប្រកាន់​អេស្ប៉ាញនាំមុខគេ​ក្នុង​ចំណោមប្រទេស​ទាំងបី​ថា កំពុងផ្តល់អំណោយដល់​ក្រុមហាម៉ាស និង​​ឃុបឃិត​ ចូលរួម​អំពាវនាវ​ឲ្យ​មានការសម្លាប់ប្រល័យពូជសាសន៍​ប្រជាជនជ្វីហ្វ។

បណ្ឌិត​ហេង វ៉ាន់ដា​៖ការ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​ឯកជន​មាន​សន្ទុះ​ខ្លាំង​ជាង​មុន

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បានជួប​លោក​នាយ

បណ្ឌិត​ហេង វ៉ាន់ដា​៖ការ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​ឯកជន​មាន​សន្ទុះ​ខ្លាំង​ជាង​មុន

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បានជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​ដើម្បី​សំណេះសំណាល ​និង​ស្នើសុំ​ឲ្យ​ប្រមុខរដ្ឋាភិបាល​ថ្មី​បន្ត​អនុគ្រោះពន្ធ​មួយចំនួន​ដល់​សាលាឯកជន​នានា​រហូតដល់​ឆ្នាំ​២០២៨​។ នៅក្នុង​បទសម្ភាស​ជាមួយវិទ្យុបារាំង​អន្តរជាតិ ​RFI នៅថ្ងៃអង្គារ ​ទី២៨ ​ខែឧសភានេះ ​លោក​បណ្ឌិត​ ហេង វ៉ាន់ដា ​ប្រធានសមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បានបញ្ជាក់​ពីសន្ទុះ​នៃការ​ងើបឡើងវិញ​នូវ​វិស័យអប់រំ​ឯកជន ​និង​ថា​ការអនុគ្រោះពន្ធ​មួយចំនួន​របស់​រដ្ឋាភិបាល​ដល់គ្រឹះស្ថាន​សិក្សា​ឯកជន​បានជួយឲ្យ​វិស័យឯកជន​មានប្រាក់​ចំណេញ ​ហើយអាច​បង្វិល​ប្រាក់ចំណេញ​នេះ​ទៅវិនិយោគ​បន្ថែម​លើវិស័យ​អប់រំ​ឲ្យស្របទៅនឹង​ការវិវត្តន៍​​ជាក់ស្តែង​៕

ក្រុមប្រឹក្សា​សន្តិសុខ​បើក​ប្រជុំ​បន្ទាន់​ក្រោយអ៊ីស្រាអែល​វាយប្រហារមរណៈ​​លើ​ក្រុង​រ៉ាហ្វា

នៅចំពោះ​មុខ​ការ​វាយប្រហារ​ជា​ថ្មី​លើ​ជំរំ​ជន​ស៊ីវិល នៅក្រុង​រ៉ាហ្វា ដែល​បណ្តាល​ឱ្យ​មាន​

ក្រុមប្រឹក្សា​សន្តិសុខ​បើក​ប្រជុំ​បន្ទាន់​ក្រោយអ៊ីស្រាអែល​វាយប្រហារមរណៈ​​លើ​ក្រុង​រ៉ាហ្វា

នៅចំពោះ​មុខ​ការ​វាយប្រហារ​ជា​ថ្មី​លើ​ជំរំ​ជន​ស៊ីវិល នៅក្រុង​រ៉ាហ្វា ដែល​បណ្តាល​ឱ្យ​មាន​ជន​ស៊ីវិលប៉ាឡេស្ទីន​​យ៉ាង​ហោច​៤៥នាក់​ស្លាប់​បាត់​បង់​ជីវិត និង​៤២៩​នាក់​រងរបួស​ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នៅរសៀល​នេះ។ ​ប្រតិកម្មថ្កោលទោស​​ពី​សំណាក់សហគមន៍អន្តរជាតិ ផ្តើម​ដោយ​​អាមេរិក បារាំង កាណាដា ... បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ឯ​ចិនបាន​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ក្តី​ព្រួយ​បារម្ភ។​​ ចំណែកភាគី​អ៊ីស្រាអែល​ផ្ទាល់​វិញ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ បាន​អះអាង​នៅ​ចំពោះ​មុខ​សភា​អ៊ីស្រាអែល​ ថា​ការ​វាយប្រហារ​លើ​ក្រុង​រ៉ាហ្វានេះ​ ​ជាគ្រោះ​ថ្នាក់​ដ៏​សោកសៅ។ តែ​ការ​វាយប្រហារលើ​តំបន់​ហ្កាហ្សា​​នៅ​តែ​មាន​ជា​បន្ត នៅ​ថ្ងៃ​អង្គារ​ទី ២៨ឧសភា​នេះ។

ក្រសួងយុត្តិធម៌កំពុងសិក្សាធ្វើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម

តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោស

ក្រសួងយុត្តិធម៌កំពុងសិក្សាធ្វើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម

តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់វត្តមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ នេះជាការប្រាប់ឱ្យដឹងរបស់លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី២៨ ខែឧសភា។ តែអ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បានទេថា តើក្រសួងយុត្តិធម៌នឹងត្រូវបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់ចាស់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៣។ 

លទ្ធភាពដែលគណបក្សប្រឆាំងអាចធ្វើបានជាមួយនឹងអសនៈទទួលបាននៅថ្នាក់ក្រោមជាតិ?

គណ​បក្ស​ប្រឆាំង​ចំនួន​២ ​គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​និង​គណ​បក្ស​កម្លាំង​ជាតិ​ចាប់​ផ្តើម​មា

លទ្ធភាពដែលគណបក្សប្រឆាំងអាចធ្វើបានជាមួយនឹងអសនៈទទួលបាននៅថ្នាក់ក្រោមជាតិ?

គណ​បក្ស​ប្រឆាំង​ចំនួន​២ ​គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​និង​គណ​បក្ស​កម្លាំង​ជាតិ​ចាប់​ផ្តើម​មាន​អសនៈ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ​តាម​រយៈ​លទ្ធផល​បឋម​នៃការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា​ឆ្នាំ​២០២៤​។​ គួរ​រម្លឹក​ថា ​នៅក្រោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ ​២០១៧ ​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ដក​ហូត​អសនៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ​និង​នៅរដ្ឋ​សភា​។​ ជាមួយ​នឹង​អសនៈ​ដែល​ទទួល​បាន​ពេល​នេះ​ តើ​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ប្រែប្រួល​ប្រជា​ធិបតេយ្យ​អ្វី​ខ្លះ​នៅ​ថ្នាក់​ក្រោម​ជាតិ​?

ពុទ្ធបរិស័ទសាងកុសលផ្លូវចិត្តក្នុងពិធីបដិបត្តិសមាធិថ្វាយព្រះបរមសពសម្តេចសង្ឃទេព វង្ស

ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀប

ពុទ្ធបរិស័ទសាងកុសលផ្លូវចិត្តក្នុងពិធីបដិបត្តិសមាធិថ្វាយព្រះបរមសពសម្តេចសង្ឃទេព វង្ស

ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀបចំនាថ្ងៃទី២៧ឧសភាដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា។ ក្រៅពីព្រះសង្ឃ មហាព្រឹត្តិការណ៍មួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទមកពីជិតទីឆ្ងាយ  ទោះស្ថិតក្រោមមេឃភ្លៀងក្តី។ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបដិបត្តិសមាធិនេះមិនត្រឹមតែថ្វាយកុសលបុណ្យជូនព្រះបរមសពសម្តេចសង្ឃទេព វង្សប៉ុណ្ណោះទេ តែក៏បានផ្តល់ឱ្យ​ពួកគេនូវកុសលផ្លូវចិត្តជ្រះថ្លាក្រៃលែងដែរ។

តំណាង​កម្ពុជា​ជួបជាមួយ​ផ្នែក​ទុនបរទេស ​និង​វិនិយោគ​ចិន​ដើម្បី​ពន្លឿន​ការជីក​ព្រែក​ហ្វូណន

នៅថ្ងៃ​ទី​២៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ក្រសួង​ពាក់ព័ន្ធ​ន

តំណាង​កម្ពុជា​ជួបជាមួយ​ផ្នែក​ទុនបរទេស ​និង​វិនិយោគ​ចិន​ដើម្បី​ពន្លឿន​ការជីក​ព្រែក​ហ្វូណន

នៅថ្ងៃ​ទី​២៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ក្រសួង​ពាក់ព័ន្ធ​នានា​បានជួបប្រជុំ​គ្នាជាមួយ​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍ ​និង​កំណែទម្រង់​នៃ​ប្រទេសចិន​ ដើម្បី​ជជែក​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់​កម្ពុជា​។ ជំនួប​ពិភាក្សាគ្នានេះ​ បានធ្វើឡើង​ក្រោយ​អតីតនាយក​រដ្ឋមន្ត្រី ​លោក ​ហ៊ុន សែន ​កាលពី​ពេលថ្មីៗ​នេះ បានជំរុញ​ឲ្យ​បើកការដ្ឋាន​ជីកព្រែក​មួយនេះ​ឲ្យបានឆាប់​ដើម្បី​ចៀសវាង​«យប់យូរ​សុបិន្តច្រើន​»​។

តើចិន​បញ្ចេញឧស្ម័នកាបូនិកដល់កម្រិតកំពូលហើយឬក៏យ៉ាងណា?

ការបញ្ចេញ​ឧស្ម័នកាបូនិក​នៅ​មហាអំណាច​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ថយចុះ​គួរ​ឲ្យកត់សំគាល់​នៅ

តើចិន​បញ្ចេញឧស្ម័នកាបូនិកដល់កម្រិតកំពូលហើយឬក៏យ៉ាងណា?

ការបញ្ចេញ​ឧស្ម័នកាបូនិក​នៅ​មហាអំណាច​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ថយចុះ​គួរ​ឲ្យកត់សំគាល់​នៅ​ខែ​មីនា។ យោងតាម​ការសិក្សា​ចេញផ្សាយ​វិបសៃតិ៍ជំនាញខាងវិទ្យាសាស្រ្ត Carbon Brief ការបញ្ចេញឧស្ម័នកាបូនិក​ធ្លាក់ថយចុះ​ជា​លើកទី១ នៅក្រោយ​ការចាប់ផ្តើម​សកម្ម​សេដ្ឋកិច្ច ក្រោយ​សម័យ​កូវីដយ៉ាងដូច្នេះ អាច​ធ្វើ​ឲ្យគេវាយតម្លៃថា ការបញ្ចេញ​ឧស្ម័នកាបូនិក​បាន​ឈាន​ដល់​កម្រិត​កំពូល ឬអាច​និយាយ​បាន​ម្យ៉ាងទៀតថា អំណើះតទៅ ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​នៅចិន​នឹង​ចាប់ធ្លាក់ថយចុះ ដែល​នេះជា​ដំណឹងដ៏ល្អ​សម្រាប់ពិភពលោក​ដែល​កំពុង​រួបរឹត​ដោយ​ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៅលើ​ផែនដី។

អ្នកដាំសារ៉ាយក្នុងខេត្តកំពតត្អូញត្អែរពីការបាត់ទីផ្សារ ក្រោយវៀតណាមផ្អាកទិញ

ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ

អ្នកដាំសារ៉ាយក្នុងខេត្តកំពតត្អូញត្អែរពីការបាត់ទីផ្សារ ក្រោយវៀតណាមផ្អាកទិញ

ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ៊ូររឿងឈ្មួញកណ្តាលផ្អាកទិញសារ៉ាយក្រៀមពីពលរដ្ឋ ក្រោយវៀតណាមមិនសូវត្រូវការដូចមុន។ តាមពលរដ្ឋអ្នកដាំ បញ្ហាទីផ្សារនេះកើតមានជិត១ឆ្នាំទៅ  ខណៈតម្លៃបានក៏បានធ្លាក់ចុះពីជាង៤ពាន់មកនៅត្រឹម២ពាន់  ឬក្រោម២ពាន់រៀលទៅទៀតក្នុងមួយគីឡូក្រាម។ 

ចិនបញ្ជាក់ពីការគាំទ្រលើការគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»

ប្រទេសចិនបានបញ្ជាក់ពីការគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្នុងនោះមានទាំងគម្រោងគ្រប

ចិនបញ្ជាក់ពីការគាំទ្រលើការគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»

ប្រទេសចិនបានបញ្ជាក់ពីការគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្នុងនោះមានទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ» ដែលចិនចាត់ទុកថា មានសារសំខាន់ជាយុទ្ធសាស្ត្រ។ ជាយុទ្ធសាស្រ្តដោយចិនអះអាងថាខ្លួនមានបទពិសោធន៍ជោគជ័យជាយូរមកហើយលើវិស័យនេះ។ ការបញ្ជាក់ពីការគាំទ្ររបស់ចិនបែបនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួង​ការបរទេសកម្ពុជាស្តីពីទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី២៣ដល់ទី២៥ ខែឧសភាឆ្នាំ២០២៤។ ​

តើ​សមយុទ្ធ​យោធា​កម្ពុជា-​ចិន ​នឹង​រុញ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​?

សមយុទ្ធ​«នាគមាស»​លើកទី​៦​រួមគ្នា ​រវាង​កងទ័ព​កម្ពុជា-​ចិន ​បាន​បិទបញ្ចប់​ហើយ​នៅថ្ងៃ​ទី​២

តើ​សមយុទ្ធ​យោធា​កម្ពុជា-​ចិន ​នឹង​រុញ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​?

សមយុទ្ធ​«នាគមាស»​លើកទី​៦​រួមគ្នា ​រវាង​កងទ័ព​កម្ពុជា-​ចិន ​បាន​បិទបញ្ចប់​ហើយ​នៅថ្ងៃ​ទី​២៧ ​ខែ​ឧសភា ឆ្នាំ​២០២៤នេះ ​បន្ទាប់ពី​បើកធ្វើ​អស់រយៈពេល​២​សប្តាហ៍​។ ​សមយុទ្ធ​យោធា​រវាងប្រទេស​ទាំងពីរ​បានធ្វើឡើង​នៅក្នុង​កាលៈទេសៈ​មួយ ដែល​មាន​ភាពចម្រូងចម្រាស​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ចិន ​និង​សហរដ្ឋអាមេរិក ​ជាពិសេស​លើភាព​មន្ទិល​សង្ស័យ​ជុំវិញ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែរាម​។ អ្នក​តាមដាន​នយោបាយ ​និង​ភូមិសាស្ត្រ​នានា​បាន​មើលឃើញផ្សេង​ៗគ្នា ​ជុំវិញ​សំណួរ​ថាតើ​សមយុទ្ធ​យោធា​រួមគ្នា​កម្ពុជា-​ចិន ​នឹង​ធ្វើឲ្យ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ឡើងកំដៅ ​ឬ​យ៉ាងណា​?

នៅប៊ែរឡាំង លោក​ម៉ាក្រុងថ្លែងសារការពារ​​​​លទ្ធិប្រជាធិបតេយ្យ​ និង​សហភាព​អឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស

នៅប៊ែរឡាំង លោក​ម៉ាក្រុងថ្លែងសារការពារ​​​​លទ្ធិប្រជាធិបតេយ្យ​ និង​សហភាព​អឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ​ទី​២៦ឧសភា។ ជាទស្សនកិច្ចដែលត្រូវបានធ្វើ​ឡើង ដើម្បីពង្រឹងមិត្តភាព ការសហការរវាងបារាំងនិងអាល្លឺម៉ង់ ដែលជាកម្លាំង​ក្បាលម៉ាស៊ីនដ៏សំខាន់​​របស់អឺរ៉ុប។ ការលើក​កំពស់​លិទ្ធិប្រជាធិបតេយ្យ​សេរី ក៏ជាផ្នែក​មួយដ៏សំខាន់ដែរ នៅក្នុងទស្សនកិច្ចនេះ ស្របពេល​ដែល​ការបោះឆ្នោត​សភាអឺរ៉ុបខិតជិតមកដល់ ហើយដែលក្រុម​​បក្សស្តាំនិយមជ្រុលនៅតាមប្រទេសអឺរ៉ុបនានា​ កាន់តែមានសន្ទុះប្រជាប្រិយភាពគួរឲ្យ​បារម្ភ។

Get more results via ClueGoal