លោក ជា មុនី៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី មានបង្កប់រឿងនយោបាយច្រើនជាង
newsare.net
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោលោក ជា មុនី៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី មានបង្កប់រឿងនយោបាយច្រើនជាង
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗ បន្ទាប់ពីលោកមកដល់ព្រលានយន្តហោះភ្នំពេញនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងដំណើរត្រលប់មកពីប្រទេសជប៉ុនដែលលោកធ្វើទស្សនកិច្ច និងប្រកាសសុពលភាពតំណាងគណបក្សកម្លាំងជាតិប្រចាំប្រទេសជប៉ុន។ តាមរយៈកិច្ចសម្ភាសខ្លីជាមួយវិទ្យុបារាំង RFI នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភានេះដែរ លោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិដែលបានរួមដំណើរជាមួយលោក ស៊ុន ចន្ធី ទៅប្រទេសជប៉ុន បានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី បានធ្វើឡើងដោយសមត្ថកិច្ចមិនបានបង្ហាញដីកា និងប្រាប់ពីបទល្មើសអ្វីទាំងអស់។ តាមលោក ជា មុនី ការចាប់ប្រធានគណបក្សកម្លាំងជាតិរូបនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងបញ្ហាផ្សេងៗទៀត។ Read more