រុស្ស៊ី ប្រារព្ធខួប៧៩ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន
newsare.net
ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា លោក វ៉្លាឌីមៀរ ពូទីន ដែលទើបចូលកាន់តំណែងផ្លូវការ ជាប្រធានាធិបតីរុស្រុស្ស៊ី ប្រារព្ធខួប៧៩ឆ្នាំជ័យជំនះលើរបបណាហ្ស៊ីអាល្លឺម៉ង់ ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន
ថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា លោក វ៉្លាឌីមៀរ ពូទីន ដែលទើបចូលកាន់តំណែងផ្លូវការ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិថ្មី បានបង្ហាញអធិបតីភាព ក្នុងពិធីត្រួតពល នៃមហាក្បួនព្យុហយាត្រា កងទ័ពប្រចាំឆ្នាំ ដែលរៀបចំឡើង ជាកិច្ចគម្រប់ខួបជ័យជំនះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី ២។ គួរបញ្ជាក់ថា តាំងពីបានឡើងកាន់អំណាចកំពូល នាប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ពូទីន រមែងយកទិវាខួបជ័យជំនះ ១៩៤៥ ធ្វើជាលេសដើម្បីបន្តវាយលុក ទៅលើអ៊ុយក្រែន ដែលលោក ពូទីន ឲ្យឈ្មោះថាជា របបណាហ្ស៊ីសម័យថ្មី។ ថ្លែងពីទីលានក្រហម នៅក្បែរវិមានក្រេមឡាំង លោក ពូទីន អះអាងថា រុស្ស៊ី តែងព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ចៀសសង្គ្រាមកុំឲ្យ រីករាលដាលក្លាយជាសង្គ្រាមលោក។ តែទន្ទឹមគ្នានេះ រុស្ស៊ី ក៏ត្រៀមខ្លួនរួចជាស្រេច នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ តបទៅគូសត្រូវវិញ ក្នុងករណីដែលរុស្ស៊ី រងការគំរាមកំហែង ជាមុន។ Read more