Cambodia



បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បោះឆ្នោត​ធ្វើ​កូដកម្ម​ជាលើកទី១​ នៅ​សហរដ្ឋ​អាមេរិក

នៅរដ្ឋម៉ារីលែន ​​​បុគ្គលិកសាខា​​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​បោះឆ្នោត កាលពីថ្ងៃសៅរ៍ ទី​១១

តើ​កម្ពុជា​អាចជា​សមរភូមិ​ភូមិសាស្ត្រនយោបាយ​ឬ​ទើប​ចិន​ដាក់​អ្នក​ការទូត​ខ្លាំង​ប្រចាំ​កម្ពុជា​?

លោក ​វ៉ាង វេនប៊ីន ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែលគេ​ស្គាល់ថា​មាន​សមត្ថភាព ​និង​វោហ

តើ​កម្ពុជា​អាចជា​សមរភូមិ​ភូមិសាស្ត្រនយោបាយ​ឬ​ទើប​ចិន​ដាក់​អ្នក​ការទូត​ខ្លាំង​ប្រចាំ​កម្ពុជា​?

លោក ​វ៉ាង វេនប៊ីន ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែលគេ​ស្គាល់ថា​មាន​សមត្ថភាព ​និង​វោហាសាស្ត្រ​នយោបាយ​លេចធ្លោ​ប្រឈមមុខ​នឹង​ប្រទេស​លោក​ខាងលិច​ ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំនៅកម្ពុជា​។ ​ការតែងតាំង​លោក ​វ៉ាង វេនប៊ីន ​ដែលមាន​រហ័សនាម​ «​អ្នក​ចម្បាំង​ចចក​» របស់​ក្រុង​ប៉េកាំង​ជាឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​ធ្វើឡើង ​ស្របពេល​ដែល​កម្ពុជា​ត្រូវគេ​មើលឃើញថា​អាចក្លាយ​ជា​សមរភូមិ​នៃការ​ប្រទាញប្រទង់​គ្នា​រឿង​ភូមិសាស្ត្រនយោបាយ​រវាង​ប្រទេស​មហាអំណាច​។ ​តើវត្តមាន​អ្នកការទូត​ចិន​ថ្មីរូបនេះ​នៅកម្ពុជា​ជាការ​ត្រៀម​លក្ខណៈ​ទុកមុន​របស់ចិន​នៅក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ឬ​យ៉ាងណា​?

របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង

នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេ

របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង

នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា។ សង់ត្រាល់បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។

អាជ្ញាធរ​បារាំង​ចាប់ខ្លួន​​ជនជាតិរុស្ស៊ី-អ៊ុយក្រែនម្នាក់ ដែលប៉ុនប៉ងវាយប្រហារ​ភេរវកម្ម

ជន​ម្នាក់ដែលទំនងជាមាន​គម្រោងធ្វើអំពើភេរវកម្ម​នៅបារាំង ត្រូវបាន​​អាជ្ញាធរបារាំងបានចាប់ឃា

អាជ្ញាធរ​បារាំង​ចាប់ខ្លួន​​ជនជាតិរុស្ស៊ី-អ៊ុយក្រែនម្នាក់ ដែលប៉ុនប៉ងវាយប្រហារ​ភេរវកម្ម

ជន​ម្នាក់ដែលទំនងជាមាន​គម្រោងធ្វើអំពើភេរវកម្ម​នៅបារាំង ត្រូវបាន​​អាជ្ញាធរបារាំងបានចាប់ឃាត់ខ្លួន​បាន​​ ទាន់ពេលវេលា បន្ទាប់ពីជននេះ​រងរបួសដោយ​សារតែគ្រឿងផ្ទុះរបស់ខ្លួនឯង។ ជនដែលត្រូវគេឃាត់ខ្លួនបាន ក្នុងបន្ទប់សណ្ឋាគារ ស្ថិតនៅក្នុងតំបន់ប្រលានយន្តហោះ Roissy Charles de Gaulle មានភេទប្រុសកាន់​លិខិតឆ្លងដែន​ រុស្ស៊ីផង និង​អ៊ុយក្រែនផង។ មិនទាន់មានការបញ្ជាក់ណាមួយ ថា​ជននេះ​បានទទួលការបញ្ជាដោយ​ផ្ទាល់ពីរុស្ស៊ី ឬយ៉ាងណាទេ។ តែមួយរយៈចុងក្រោយនេះ អាជ្ញាធរបារាំងអះអាងថារុស្ស៊ី​បានប្រើប្រាស់វិធីជាច្រើន ដើម្បីគំរាមសន្តិសុខមកលើបារាំង ស្របពេល​ដែល​បារាំងត្រៀមបើកសម្ពោធ​ការប្រកួតកីឡាអូឡាំពិក​។

ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២

ថ្ងៃទី​៦មិថុនា​នេះ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទ

ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២

ថ្ងៃទី​៦មិថុនា​នេះ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទាហាន​ណាហ្ស៊ី​​អាល្លឺម៉ង់​​។​​​ នេះ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​ដ៏សំខាន់​ ដែល​ឈាន​ទៅ​ផ្តួល​រំលំរបប​ណាស៊ី​ ហើយនិង​​បិទ​បញ្ចប់​សង្គ្រាម​លោកលើកទី២។​ រដ្ឋាភិបាល​បារាំង ​រៀបចំ​ពិធី​ដ៏គគ្រឹកគគ្រេង​សម្បើម​ណាស់ ដើម្បី​រំឭកខួប​៨ទស​វត្សរ៍ នៃ​មហាព្រឹត្តិការណ៍​វាយបំបែក​បន្ទាយណាហ្ស៊ី​​អាល្លឺម៉ង់​ នៅ​ខេត្ត​ណរម៉ង់​ឌី។

ចិនត្រៀមបញ្ជូនអ្នកនាំពាក្យក្រសួងការបរទេសលោក វ៉ាង វេនប៊ីន ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន ត្រៀមមកធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ព

ចិនត្រៀមបញ្ជូនអ្នកនាំពាក្យក្រសួងការបរទេសលោក វ៉ាង វេនប៊ីន ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន ត្រៀមមកធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយយ៉ាងព្រោងព្រាត របស់សារព័ត៌មានរដ្ឋចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកនាំពាក្យក្រសួងបរទេសចិនរូបនេះ ត្រូវបានគេស្គាល់និងឲ្យរហស្សនាម ជាអ្នកការទូតចម្បាំងចចក ដែលមានសមត្ថភាពអាចឆ្លើយតបនឹងរាល់ស្ថានភាពដែលកើតឡើងនៅក្នុងតំបន់ និងអន្តរជាតិ។ 

រិទ្ធី លំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរវ័យក្មេង​ទៅដឹកនាំ​រឿង​នៅហ្វីលីពីន

១១ឆ្នាំក្រោយព្រឹត្តិការណ៍នៅតៃវ៉ាន់ Directors Factory ដែលជាគម្រោងការមួយនៃ​Directors Fortnight ក្នុងមហោស្រពភាពយន្ត

រិទ្ធី លំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរវ័យក្មេង​ទៅដឹកនាំ​រឿង​នៅហ្វីលីពីន

១១ឆ្នាំក្រោយព្រឹត្តិការណ៍នៅតៃវ៉ាន់ Directors Factory ដែលជាគម្រោងការមួយនៃ​Directors Fortnight ក្នុងមហោស្រពភាពយន្តកាន​បាន​វិលត្រលប់ទៅ​អាស៊ីអាគ្នេយ៍ ដោយ​ដៅយកប្រទេស​ហ្វីលីពីន។ មានគោលដៅ​លើកទឹកចិត្ត ជំរុញ​យុវជនឲ្យសម្រេច​ក្តីស្រមៃ​របស់ខ្លួនក្នុងវិស័យភាពយន្ត មហោស្រពDirectors Fortnight​បាន​ផ្តល់​ឱកាស​ដល់​យុវជន​៨រូប ប្រុស៤ ស្រី៤ ក្នុងនោះមាន​រិទ្ធី លំអពេជ្រ សមិទ្ធិករខ្មែរវ័យក្មេង ដើម្បីចូលរួម​នៅក្នុងគម្រោងការ​ផលិត​ខ្សែភាពយន្តរួមគ្នា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ ខ្សែភាពយន្តខ្នាតខ្លី​ចំនួន​៤​នៃ​គម្រោងការ​Philippines Factory ត្រូវ​បានចាក់បញ្ចាំង​ជាច្រើន​លើក​នៅ ក្នុង​សប្តាហ៍ទី១​នៃ​មហោស្រពភាពយន្តកាន នៅភាគខាងត្បូង​ប្រទេស​បារាំង។

លោកហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនកាន់កាប់ដោយវិនិយោគិនខ្មែរជាង ៥០ភាគរយ

គម្រោងព្រែកជីកហ្វូណនលែងពឹងផ្អែកទាំងស្រុងលើចិនទៀតហើយ ពោលមានក្រុមហ៊ុនវិនិយោគខ្មែរចូលរួមកា

លោកហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនកាន់កាប់ដោយវិនិយោគិនខ្មែរជាង ៥០ភាគរយ

គម្រោងព្រែកជីកហ្វូណនលែងពឹងផ្អែកទាំងស្រុងលើចិនទៀតហើយ ពោលមានក្រុមហ៊ុនវិនិយោគខ្មែរចូលរួមកាន់កាប់ច្រើនជាង៥០ភាគរយ។ នេះជាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃទី៦ មិថុនានេះ។ ការចេញមកបញ្ជាក់របស់លោកហ៊ុន ម៉ាណែតពាក់ព័ន្ធនឹងភាគីចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងគម្រោងព្រែកជីកនេះធ្វើឡើង ក្រោយពីមានការអត្ថាធិប្បាយរិះគន់ជាច្រើនថា គម្រោងព្រែកជីកហ្វូណនបម្រើប្រយោជន៍បរទេសច្រើនជាងប្រយោជន៍ជាតិ។

លោកម៉ម យ៉ន៖ចិញ្ចឹមកង្កែបមានបច្ចេកទេសត្រឹមត្រូវមិនខ្វះទីផ្សារលក់ចេញ

ជាមន្រ្តីចូលនិវត្តន៍រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក

លោកម៉ម យ៉ន៖ចិញ្ចឹមកង្កែបមានបច្ចេកទេសត្រឹមត្រូវមិនខ្វះទីផ្សារលក់ចេញ

ជាមន្រ្តីចូលនិវត្តន៍រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ម៉ម យ៉នដែលបច្ចុប្បន្នជាអ្នកចិញ្ចឹមកង្កែបបានឱ្យដឹងថា ការចិញ្ចឹមកង្កែបមិនពិបាកទេ និងថា បើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវទៀតនោះ គឺមិនខ្វះទីផ្សារសម្រាប់លក់ទេ។ តាមលោក ម៉ម យ៉ន កង្កែបដែលចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក គឺមានលក្ខណៈពិសេសខុសពីគេនៅត្រង់រសជាតិ និងគុណភាព។

លោក ពូទីន៖ បស្ចិមលោកកំពុងគិតខុសដោយយល់ថារុស្ស៊ីពុំហ៊ានប្រើអាវុធនុយក្លេអ៊ែរវាយបកវិញ

ភាពតានតឹងរវាងរុស្ស៊ី និង ប្រទេសបស្ចិមលោក ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន បានកើនឡើង មួយកម្រិតទ

លោក ពូទីន៖ បស្ចិមលោកកំពុងគិតខុសដោយយល់ថារុស្ស៊ីពុំហ៊ានប្រើអាវុធនុយក្លេអ៊ែរវាយបកវិញ

ភាពតានតឹងរវាងរុស្ស៊ី និង ប្រទេសបស្ចិមលោក ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន បានកើនឡើង មួយកម្រិតទៀត។ នៅថ្ងៃពុធទី ៥ មិថុនា ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានក្រើនរំលឹកជាថ្មីម្តងទៀតថា ម៉ូស្គូ មិនខ្លាចនឹងវាយបក ទៅលើប្រទេសណា ដែលអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន ដើម្បីវាយប្រហារ ចូលក្នុងទឹកដីរុស្ស៊ី។ លោក ពូទីន សង្កត់ធ្ងន់ថា ប្រទេសបស្ចិមកំពុងតែភាន់ច្រឡំ ដោយគិតថា រុស្ស៊ី នឹងមិនហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតប នឹងការគំរាមកំហែង ពីខាងក្រៅ។ ពុំតែប៉ុណ្ណោះ លោក ពូទីន បានគំរាមថា បើសិនចាំបាច់ រុស្ស៊ី នឹងផ្តល់អាវុធទៅឲ្យប្រទេសដទៃណាមួយ ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដើម្បីយកទៅវាយបកលើ បណ្តាប្រទេសលោកខាងលិចណា ដែលផ្គត់ផ្គង់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ ឲ្យទៅអ៊ុយក្រែន ដើម្បីបាញ់សំដៅទីតាំងនានា ក្នុងទឹកដីរុស្ស៊ី។

យុវជនមួយរូបប្តេជ្ញាជិះកង់ពីកម្ពុជាទៅអឺរ៉ុបដើម្បីរៃលុយ២៥ម៉ឺនដុល្លារជួយកុមារកម្ពុជា

នៅថ្ងៃពុធ ទី០៦ មិថុនា លោកទីវ តារារិទ្ធិ ឬស្គាល់តាមបណ្តាញសង្គមថា Travel with Rith បានចាប់ផ្តើមធ្វើដំណើ

យុវជនមួយរូបប្តេជ្ញាជិះកង់ពីកម្ពុជាទៅអឺរ៉ុបដើម្បីរៃលុយ២៥ម៉ឺនដុល្លារជួយកុមារកម្ពុជា

នៅថ្ងៃពុធ ទី០៦ មិថុនា លោកទីវ តារារិទ្ធិ ឬស្គាល់តាមបណ្តាញសង្គមថា Travel with Rith បានចាប់ផ្តើមធ្វើដំណើរដោយជិះកង់ចេញពីកម្ពុជាទៅកាន់អឺរ៉ុប។ តាមគម្រោង លោកទីវ តារារិទ្ធិនឹងត្រូវប្រើពេលជាង១ឆ្នាំដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេសអឺរ៉ុបជាង ២០ប្រទេសក្នុងគោលបំណងរៃអង្គាសលុយឲ្យបាន ២៥ម៉ឺនដុល្លារអាមេរិកដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ដើម្បីអាចសម្រេចគោលដៅមួយនេះបាន លោកទីវ តារារិទ្ធិបានប្តេជ្ញាជំនះគ្រប់ឧបសគ្គដែលនឹងអាចមានឡើងជាយថាហេតុ។

ហេតុអ្វីលោកហ៊ុន សែនស្នើឲ្យមហាអំណាចដកកម្ពុជាចេញពីជម្លោះភូមិសាស្រ្តនយោបាយ?

នៅក្នុងជំនួបផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា និងរដ្ឋមន្ដ្រីការពារជាតិអាមេរិកលោកឡយ អូស្ទី

ហេតុអ្វីលោកហ៊ុន សែនស្នើឲ្យមហាអំណាចដកកម្ពុជាចេញពីជម្លោះភូមិសាស្រ្តនយោបាយ?

នៅក្នុងជំនួបផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា និងរដ្ឋមន្ដ្រីការពារជាតិអាមេរិកលោកឡយ អូស្ទីននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្នើឱ្យអាមេរិក និងប្រទេសមហាអំណាចកុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ដ្រនយោបាយ និងកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ។ លោក ហ៊ុន សែនបានប្រាប់លោកឡយ អូស្ទីនថា កម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យដោយផ្អែកលើច្បាប់ មិនជ្រើសរើសយកខាងណាមួយ និងយកប្រទេសទាំងអស់ជាមិត្ត។ តើអាចទៅរួចទេដែលកម្ពុជាចង់ឱ្យប្រទេសមហាអំណាចដកកម្ពុជាចេញពីជម្លោះភូមិសាស្ដ្រនយោបាយ?

របាយការណ៍វិទ្យាសាស្ត្រថា ការកើនឡើងកំដៅផែនដី​ដោយសារសកម្ម​ភាពមនុស្ស មានល្បឿនលឿន​ណាស់

ការកើនឡើងនូវកំដៅផែនដី ដែលបណ្តាល​មកពី​​សកម្មភាពរបស់មនុស្ស មានល្បឿនលឿនខ្លាំងមិនធ្លាប់មានទ

របាយការណ៍វិទ្យាសាស្ត្រថា ការកើនឡើងកំដៅផែនដី​ដោយសារសកម្ម​ភាពមនុស្ស មានល្បឿនលឿន​ណាស់

ការកើនឡើងនូវកំដៅផែនដី ដែលបណ្តាល​មកពី​​សកម្មភាពរបស់មនុស្ស មានល្បឿនលឿនខ្លាំងមិនធ្លាប់មានទេ។ នេះគឺជាការសន្និដ្ឋានរបស់​ក្រុមអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននាក់ ដែលបានរួមគ្នា​ធ្វើ​របាយការថ្មីមួយ ចេញផ្សាយកាលពីថ្ងៃ​ពុធទី៥មិថុនា។ អ្នកវិទ្យាសាស្ត្របានទាញសញ្ញាអាសន្ន​ថា ល្បឿននៃការកើនឡើងសីតុណ្ហភាពផែនដីនេះ កំពុងតែមកបំផ្លាញក្តីសង្ឃឹម ក្នុងការ​ទប់​ស្កាត់​ការកើនឡើងកំដៅផែនដី មិន​ឲ្យលើសពី​២°c នៅរវាង​ ចុងសតវត្សរ៍ទី​២១នេះ​។

ក្រុមលោក​ដូណាល់ ត្រាំរៃអង្គាសបានលុយ​៥៣លានដុល្លារ ក្រោយលោកដូណាល់​ត្រាំ ត្រូវតុលាការរកឃើញថាមានទោស

​មួយសប្តាយ៍ ក្រោយពី​អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ត្រូវ​តុលាការ​រកឃើញថា ពិតមានក

ក្រុមលោក​ដូណាល់ ត្រាំរៃអង្គាសបានលុយ​៥៣លានដុល្លារ ក្រោយលោកដូណាល់​ត្រាំ ត្រូវតុលាការរកឃើញថាមានទោស

​មួយសប្តាយ៍ ក្រោយពី​អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ត្រូវ​តុលាការ​រកឃើញថា ពិតមានកំហុសតាម​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ក្នុងសំណុំរឿង​ប្រើលុយសូក បិទមាត់​តារាភាពយន្ត​អាសអាភាស ក្រុមយុទ្ធនាការ​ឃោសនា​របស់​លោក​បានអះអាងថា លោកដូណាល់ ត្រាំ​រៃអង្គាស​បាន​លុយប្រមាណ​៥៣​លាន​ដុល្លារ ក្នុងរយៈពេល​តែ​១ថ្ងៃ។ ចាប់តាំងពីត្រូវ​តុលាការ​ក្រុងញូវយ៉ក​បើកការជំនុំជម្រះ និង​សម្រេចថា ពិតជាមានទោសដូចការចោទប្រកាន់ លោកដូណាល់ ត្រាំ​បាន​ប្រកូកប្រកាស​ឲ្យ​ក្រុមគាំទ្រ​របស់លោក​បរិច្ចាគលុយ ពី​២០ ទៅ​៣០០០ដុល្លារ ដើម្បីជួយ​ឲ្យលោកអាចធ្វើ​យុទ្ធនាការឃោសនា​បោះឆ្នោត​​ ផ្តួល​លោក​ចូ បៃដិន។

លោក ធួក បូណា៖​ខ្ញុំ​រៀន​មិន​សូវ​ពូ​កែ តែ​ខ្ញុំ​ចូល​ចិត្ត​រៀន

ជា​ក្មេង​កំព្រា​រស់​នៅ​ជា​មួយ​ជី​ដូន​តាំង​ពី​អាយុ​៣​ឆ្នាំ ​លោក ​ធួក​ បូណា ​បាន​ឆ្លង​កាត់​

លោក ធួក បូណា៖​ខ្ញុំ​រៀន​មិន​សូវ​ពូ​កែ តែ​ខ្ញុំ​ចូល​ចិត្ត​រៀន

ជា​ក្មេង​កំព្រា​រស់​នៅ​ជា​មួយ​ជី​ដូន​តាំង​ពី​អាយុ​៣​ឆ្នាំ ​លោក ​ធួក​ បូណា ​បាន​ឆ្លង​កាត់​ជីវិត​ជា​ក្មេង​ក្រីក្រ ​និង​ធ្លាប់​ហែល​ទឹក​ទៅ​រៀន ដោយ​សារ​តែ​នៅ​តំបន់​ដាច់​ស្រ​យាល​។​ តែ​ឧបសគ្គ​នេះ​មិន​បាន​រារាំង​ការ​សិក្សា​របស់​អ្នក​នយោ​បាយ​រូប​នេះ​ឡើយ​។​ ជា​ប្រធាន​គណៈ​កម្មា​ធិការ​វិន័យ​ នៃ​គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​មូលដ្ឋាន​ លោក​ ធួក​ បូណា ​កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ​ ដោយ​សារ​តែ​លោក​ចង់​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​។

ក្រុមចលនាមាតាធម្មជាតិពហិកាមិនចូលស្តាប់សវនាការលើកទី២នៅតុលាការ

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចលនាមាតាធម្មជាតិបដិសេធមិនចូលសវនាការនៅសាលាដំបូងរា

ក្រុមចលនាមាតាធម្មជាតិពហិកាមិនចូលស្តាប់សវនាការលើកទី២នៅតុលាការ

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចលនាមាតាធម្មជាតិបដិសេធមិនចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដោយលើកយកហេតុផលទៅពន្យល់ថា អាជ្ញាធរបានបិទផ្លូវហាមឃាត់អ្នកគាំទ្រមិនឱ្យទៅជួបជុំគ្នានៅមុខតុលាការ។ ក្រុមចលនាមាតាធម្មជាតិបានចាត់ទុកការរារាំងរបស់អាជ្ញាធរថាជារឿងមិនទំនង និងថា បើអាជ្ញាធរនៅបន្តប្រើវិធានការរបៀបនេះ ពួកគេនឹងមិនចូលស្តាប់សវនានៅតុលាការទេ។ 

រុស្ស៊ី​និង​បារាំង ផ្តើម​មើលមុខគ្នា​មិន​ចំ កាន់តែខ្លាំង

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅក្រុង​ប៉ារីស​ ​រិះគន់ថ្កោលទោស​បារាំង ដោយចោទថា​កំពុង​តែធ្វើ​យុទ្

រុស្ស៊ី​និង​បារាំង ផ្តើម​មើលមុខគ្នា​មិន​ចំ កាន់តែខ្លាំង

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅក្រុង​ប៉ារីស​ ​រិះគន់ថ្កោលទោស​បារាំង ដោយចោទថា​កំពុង​តែធ្វើ​យុទ្ធនាការ​ស្អប់​រុស្ស៊ី​។ ទន្ទឹម​នឹងគ្នា​នេះ អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង​ប្រកាស​ថា យោធា​​រុស្ស៊ី​នឹង​មិនលើកលែង​ចំពោះ​គ្រូ​បង្ហឹក​ទាហាន​ជាតិ​បារាំង ដែល​ទៅ​បង្ហាត់​បង្រៀន​ទ័ព​អ៊ុយក្រែន​ នោះឡើយ។ ពីទីក្រុង​ប៉ារីស ​ប្រមុខ​ទូត​បារាំង បង្ហើប​ថា​ ​មា​នសកម្មភាព​ជ្រៀតជ្រែក​ពីបរទេស​ ដោយចង់​បង្កអស្ថិរភាព​នៅប្រទេស​បារាំង។​​​

ការបោះឆ្នោតឥណ្ឌា៖ ជ័យជំនះរបស់លោកម៉ូឌី មានន័យយ៉ាងណាចំពោះ​ឥណ្ឌា និងពិភពលោក?

លទ្ធផល​នៃការបោះឆ្នោត​រយៈពេល​ដ៏វែង​របស់​ឥណ្ឌា​​បាន​បង្ហាញ កាលពីថ្ងៃអង្គារ​ទី ៤​មិថុនាថា គ

ការបោះឆ្នោតឥណ្ឌា៖ ជ័យជំនះរបស់លោកម៉ូឌី មានន័យយ៉ាងណាចំពោះ​ឥណ្ឌា និងពិភពលោក?

លទ្ធផល​នៃការបោះឆ្នោត​រយៈពេល​ដ៏វែង​របស់​ឥណ្ឌា​​បាន​បង្ហាញ កាលពីថ្ងៃអង្គារ​ទី ៤​មិថុនាថា គណបក្ស​ Bharatiya Janata Party (BJP) របស់​លោកណារិនដ្រា ម៉ូឌីបានទទួល​សំឡេងគាំទ្រ​ច្រើនជាងគណបក្ស​ប្រឆាំង​។ ដោយគ្មាន​ការសង្ស័យ លោកណារិនដ្រា ម៉ូឌី នៅជា​​ក្បាលម៉ាស៊ីនដឹកនាំ​រដ្ឋាភិបាល​ឥណ្ឌា​មួយអាណត្តិ​បន្តទៀត។ តើ​ជ័យជំនះ​ឆ្នោតដែលអនុញ្ញាត​ឲ្យ​លោកណារិនដ្រា ម៉ូឌីដឹកនាំ​ប្រទេ​សដែលមាន​ប្រជាជន​ច្រើនជាងគេ​ នៅក្នុង​ពិភពលោក ផ្តល់សញ្ញា​យ៉ាងណា​ចំពោះឥណ្ឌា និង​​ពិភពលោក​ទាំងមូល?

តើនឹងមានការប្រែប្រួលអ្វីខ្លះនៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្រោយទស្សនកិច្ចរបស់ លោក ឡយ អូស្ទីន?

ដូច​ការ​គ្រោង​ទុក ​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​លោក​ឡយ អូស្ទីន​បាន​បំពេញ​ទស្សន​កិច្ច​ផ្ល

តើនឹងមានការប្រែប្រួលអ្វីខ្លះនៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្រោយទស្សនកិច្ចរបស់ លោក ឡយ អូស្ទីន?

ដូច​ការ​គ្រោង​ទុក ​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​លោក​ឡយ អូស្ទីន​បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​រយៈ​ពេល​មួយ​ថ្ងៃ​នា​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​នេះ​។ ​ទស្សន​កិច្ច​លើក​ទី​១ ​របស់​ លោក​ឡយ​ អូស្ទីន ​និង​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​នៅ​កម្ពុជា​នេះ​ត្រូវ​បាន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ចាត់​ទុក​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​ការ​ពារ​ជាតិ​រវាង​កម្ពុជា​ និង​អាមេរិក ​រួម​ទាំង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​រយៈ​ពេល​៧០​ឆ្នាំ​កន្លង​ទៅ​ឱ្យកាន់​តែ​ល្អ​ប្រ​សើរ​។​ តែអ្នក​តាម​ដាន​នយោបាយ​ខ្លះ​មិន​បាន​មើល​ឃើញ​ពី​ការ​វិវត្តន៍​ជាវិជ្ជមាន​ប៉ុន្មាន​ឡើយ​ បើ​កម្ពុជា​នៅ​តែ​មាន​ទំនោរ​ខ្លាំង​រក​ចិន ​ហើយ​បើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​មិន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នោះ​ទេ​៕

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​សង្គ្រោះជាតិ​លោក​ មាជ សុវណ្ណារ៉ា ​ក្លាយជា​ប្រធាន​ «គណបក្ស​ជំនាន់​ថ្មី​»

គណបក្ស​នយោបាយ​ថ្មីមួយទៀត​ត្រូវបាន​បង្កើតឡើង​នៅថ្ងៃទី​០៤ ​ខែ​មិថុនា ឆ្នាំ​២០២៤ ​នេះ ដែល​មា

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​សង្គ្រោះជាតិ​លោក​ មាជ សុវណ្ណារ៉ា ​ក្លាយជា​ប្រធាន​ «គណបក្ស​ជំនាន់​ថ្មី​»

គណបក្ស​នយោបាយ​ថ្មីមួយទៀត​ត្រូវបាន​បង្កើតឡើង​នៅថ្ងៃទី​០៤ ​ខែ​មិថុនា ឆ្នាំ​២០២៤ ​នេះ ដែល​មានឈ្មោះ ​«គណបក្ស​ជំនាន់ថ្មី​»។​ លោក ​មាជ សុវណ្ណារ៉ា ​ដែលជា​អ្នកនយោបាយ​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ «​គណបក្ស​ជំនាន់ថ្មី​» ​តាមរយៈ​ការធ្វើ​សមាជ​ជាលើក​ដំបូង​នៅខេត្ត​សៀមរាប​។

កម្ពុជា៖ទស្សនកិច្ចលោកឡយ អូស្ទីនបញ្ជាក់ពីការពង្រឹងមិត្តភាពរវាងអាមេរិក និងកម្ពុជា

បន្ទាប់ពីជំនួបកំពូលសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅសិង្ហបុរី លោកឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងកា

កម្ពុជា៖ទស្សនកិច្ចលោកឡយ អូស្ទីនបញ្ជាក់ពីការពង្រឹងមិត្តភាពរវាងអាមេរិក និងកម្ពុជា

បន្ទាប់ពីជំនួបកំពូលសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅសិង្ហបុរី លោកឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី៤មិថុនានេះ។ ក្រសួងការពារជាតិកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំការពារជាតិអាមេរិកជាការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីបញ្ជាក់ចំណងមិត្តភាពជាថ្មីជាមួយកម្ពុជា។ គេនៅមិនទាន់មានព័ត៌មានលំអិតជុំវិញវត្តមានលោកឡយ អូស្ទីននៅកម្ពុជាទេ តែបើតាមការចុះផ្សាយរបស់កាសែតលោកខាងលិច មានសំណុំរឿងជាច្រើនដូចជា បញ្ហានៅសមុទ្រចិនខាងត្បូង មន្ទិលសង្ស័យចំពោះវត្តមាននាវាចិននៅមូលដ្ឋានទ័ពជើងទឹករាម ឬបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាដែលលោកឡយ អូស្ទីន អាចលើកយកទៅជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជា។

ជួបវិបត្តិខ្វះទាហាន អូស្ត្រាលី​ប្រកាស​ផែនការរើសជនបរទេស​ក្នុងជួរកងទ័ពរបស់ខ្លួន

នៅ​អូស្ត្រាលី ជនបរទេស​ដែលស្នាក់នៅ​ក្នុងទឹកដី​អូស្ត្រាលីយ៉ាងហោច​១ឆ្នាំ និង​មិនដែលធ្លាប់​

ជួបវិបត្តិខ្វះទាហាន អូស្ត្រាលី​ប្រកាស​ផែនការរើសជនបរទេស​ក្នុងជួរកងទ័ពរបស់ខ្លួន

នៅ​អូស្ត្រាលី ជនបរទេស​ដែលស្នាក់នៅ​ក្នុងទឹកដី​អូស្ត្រាលីយ៉ាងហោច​១ឆ្នាំ និង​មិនដែលធ្លាប់​ធ្វើទាហាន​ទាល់តែសោះ នឹង​អាច​មានសិទ្ធិ​ចុះឈ្មោះបម្រើកងទ័ពអូស្ត្រាលី។ នេះបើតាមការប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​ទី ៤​មិថុនា។ មាន​ប្រជាជន​ត្រឹម​ជាង ២៦លាននាក់ អូស្ត្រាលីកំពុង​ប្រឈម​នឹងវិបត្តិខ្វះទ័ព ជាពិសេស​នៅក្នុងកាលៈទេសៈ​ដែល​អូស្ត្រាលី​ត្រូវការកម្លាំងការពារជាតិ ដើម្បីប្រជែងកម្លាំងគ្នា​ជាមួយ​ប្រទេស​ដទៃ ជាពិសេស ចិន នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក។

ខួប​៣៥ឆ្នាំ​សម្លាប់​បាតុករនៅធានអានមេន ប្រធានាធិបតីតៃវ៉ាន់ថាគេ​​មិនត្រូវ​បំភ្លេចចោលឡើយ

នៅប្រទេស​ចិន ថ្ងៃទី​៤មិថុនា​នេះ ជា​ខួប ​៣៥ ឆ្នាំ នៃ​ព្រឹត្តិការណ៍​បង្ក្រាបបាតុកម្ម​នៅ​ទីល

ខួប​៣៥ឆ្នាំ​សម្លាប់​បាតុករនៅធានអានមេន ប្រធានាធិបតីតៃវ៉ាន់ថាគេ​​មិនត្រូវ​បំភ្លេចចោលឡើយ

នៅប្រទេស​ចិន ថ្ងៃទី​៤មិថុនា​នេះ ជា​ខួប ​៣៥ ឆ្នាំ នៃ​ព្រឹត្តិការណ៍​បង្ក្រាបបាតុកម្ម​នៅ​ទីលាន​ធានអានមេន​​។ ជំនាន់ឆ្នាំ១៩៨៩​នោះ​ កងយោធា​ចិន ​បាន​បង្ក្រាបសម្លាប់​បង្ហូរឈាម​ហ្វូង​បាតុករ​រាប់​រយ​ពាន់​នាក់ ដែលស្រែក​​ទាម​ទារ​​សិទ្ធិសេរីភាព​និងលទ្ធិប្រជាធិបតេយ្យ។ ពេលនេះ នៅចិន​និង​ហុងកុង​ គ្មាន​ពិធីរំឭក​ខួប​ព្រឹត្តិការណ៍​សម្លាប់​បង្ហូរ​ឈាម​ នោះឡើយ ប៉ុន្តែ នៅ​តៃវ៉ាន់​វិញ ថ្នាក់ដឹកនាំ​ក្រុង​តៃប៉ិ បាន​​ប្រកាស​រៀបចំ​បុណ្យរំឭក​ខួប នៅ​ពេល​ល្ងាច​​។ ​លោកប្រធានាធិបតី ឡៃ ឈីងទឿ ប្រកាស​បញ្ជាក់តាម​បណ្តាញសង្គម​ថា  គេមិនត្រូវ​បំភ្លេច​ចោល​ព្រឹត្តិការណ៍​បង្ក្រាបនៅ​​ធានអានមេនសោះឡើយ។​

សមាគមអាកាសចរណ៍៖ ចំនួនអ្នកជិះយន្តហោះ កើនខ្លាំងជិត ៥ ពាន់លាននាក់

ក្នុង​ឆ្នាំ២០២៤នេះ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ បាន​វាយតម្លៃ​ថា នៅ​ទូទាំង​ពិភព

សមាគមអាកាសចរណ៍៖ ចំនួនអ្នកជិះយន្តហោះ កើនខ្លាំងជិត ៥ ពាន់លាននាក់

ក្នុង​ឆ្នាំ២០២៤នេះ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ បាន​វាយតម្លៃ​ថា នៅ​ទូទាំង​ពិភពលោក ​អ្នក​ដំណើរ​ផ្លូវ​អា​កាស​ មាន​ប្រមាណ ៥ ពាន់​លាន​នាក់។ ជា​ចំនួន​ច្រើនខ្លាំង​  បំបែក​កំណាត់ត្រា​ ថាជាឆ្នាំដែល​​មនុស្ស​ជិះ​យន្តហោះ​ច្រើន​បំផុត​ គិត​ចាប់តាំងពី​ឆ្នាំ២០១៩។ ឆ្នាំ២០១៩​ ​ជើង​ហោះហើរទាំងស្រុង ​ត្រូវ​បិទជិត​ឈឹង ​ព្រោះតែ​ជំងឺ​រាតត្បាត​កូវីដ១៩។​​​​

ចិនចោទអង់គ្លេសពីបទប្រើប្តីប្រពន្ធមួយគូឲ្យយកការណ៍សង្ងាត់ពីចិនប្រាប់អង់គ្លេស

នៅថ្ងៃចន្ទ ទី៣ មិថុនា ប្រទេសចិនបានចោទក្រសួងស៊ើបការណ៍សម្ងាត់អង់គ្លេសហៅកាត់ MI6 ពីបទបានប្រើប្

ចិនចោទអង់គ្លេសពីបទប្រើប្តីប្រពន្ធមួយគូឲ្យយកការណ៍សង្ងាត់ពីចិនប្រាប់អង់គ្លេស

នៅថ្ងៃចន្ទ ទី៣ មិថុនា ប្រទេសចិនបានចោទក្រសួងស៊ើបការណ៍សម្ងាត់អង់គ្លេសហៅកាត់ MI6 ពីបទបានប្រើប្តីប្រពន្ធជនជាតិចិនមួយគូឲ្យយកការណ៍ពីចិនប្រាប់អង់គ្លេស។ ព័ត៌មាននេះត្រូវបានបញ្ជាក់ និងចុះផ្សាយដោយក្រសួងសន្តិសុខរដ្ឋចិននៅក្នុងបណ្តាញសង្គម WeChat ផ្លូវការរបស់ខ្លួន។ តាមរយៈបណ្តាញសង្គម WeChat ដដែលនេះ ក្រសួងសន្តិសុខរដ្ឋចិនបានអះអាងពីការប្រមូលបានភស្តុតាង និងបានចាត់វិធានការជាក់លាក់ប្រឆាំងនឹងប្តីប្រពន្ធជនជាតិចិនទាំងពីរនាក់។

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសពីការរកឃើញប្រភពប្រេង និងឧស្ម័នដ៏ច្រើនសម្បើមនៅក្រោមសមុទ្រ

នៅថ្ងៃចន្ទ ទី០៣ មិថុនា លោកយូន ស៊ុកយោល ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញប្រភពប្

ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសពីការរកឃើញប្រភពប្រេង និងឧស្ម័នដ៏ច្រើនសម្បើមនៅក្រោមសមុទ្រ

នៅថ្ងៃចន្ទ ទី០៣ មិថុនា លោកយូន ស៊ុកយោល ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញប្រភពប្រេង និងឧស្ម័ននៅឆ្នេរសមុទ្រស្ថិតនៅប៉ែកខាងកើតប្រទេស។ តាមលោកយូន ស៊ុកយោល បរិមាណប្រេង និងឧស្ម័ននៅតំបន់ដែលទើបរកឃើញអាចមានប្រមាណ ១៤ពាន់លានបារ៉ែល និងអាចអាចផ្គត់ផ្គង់តម្រូវការរបស់ប្រទេសរយៈពេល២៩ឆ្នាំ។ តែការពិតយ៉ាងណានោះនឹងត្រូវបញ្ជាក់នៅពេលខាងមុខតាមរយៈការប្រកាសគម្រោងខួងរុករកលើទីតាំងចំនួន ៥កន្លែងយ៉ាងតិច។

ឆ្នាំនេះ អ្នក​ជិះយន្តហោះ​ ចំនួន​ជិត ​៥ ពាន់​លាន​នាក់ កើនខ្លាំង ​បំបែក​កំណត់ត្រា

ក្នុង​ឆ្នាំ២០២៤នេះ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ បាន​វាយតម្លៃ​ថា នៅ​ទូទាំង​ពិភព

ឆ្នាំនេះ អ្នក​ជិះយន្តហោះ​ ចំនួន​ជិត ​៥ ពាន់​លាន​នាក់ កើនខ្លាំង ​បំបែក​កំណត់ត្រា

ក្នុង​ឆ្នាំ២០២៤នេះ សមាគម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកអ្នកដំណើរ បាន​វាយតម្លៃ​ថា នៅ​ទូទាំង​ពិភពលោក ​អ្នក​ដំណើរ​ផ្លូវ​អា​កាស​ មាន​ប្រមាណ ៥ ពាន់​លាន​នាក់។ ជា​ចំនួន​ច្រើនខ្លាំង​  បំបែក​កំណាត់ត្រា​ ថាជាឆ្នាំដែល​​មនុស្ស​ជិះ​យន្តហោះ​ច្រើន​បំផុត​ គិត​ចាប់តាំងពី​ឆ្នាំ២០១៩។ ឆ្នាំ២០១៩​ ​ជើង​ហោះហើរទាំងស្រុង ​ត្រូវ​បិទជិត​ឈឹង ​ព្រោះតែ​ជំងឺ​រាតត្បាត​កូវីដ១៩។​​​​

ម៉ិក​ស៊ិក មាន​ប្រធានាធិបតីស្រី​ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ

អតីត​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ ដែល​មាន​ស្នាដៃ​ខាង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ លោកស្រី ខ្លូតឌីយ៉

ម៉ិក​ស៊ិក មាន​ប្រធានាធិបតីស្រី​ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ

អតីត​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ ដែល​មាន​ស្នាដៃ​ខាង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ លោកស្រី ខ្លូតឌីយ៉ា ស្ហេនប៊ម បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតីស្រី​ ​លើកដំបូង​គេ ក្នុងប្រវត្តិសាស្ត្រ​ម៉ិកស៊ិក។​ ជាអ្នក​នយោបាយ​ដែល​មាន​សញ្ញាបត្រ​បណ្ឌិត និង​មានចំណេះចេះ​ដឹងខាង​វិទ្យាសាស្ត្រ​ផង​ លោកស្រីប្រធានាធិបតីថ្មី បានសន្យា​គិតគូរ​ដំឡើងប្រាក់​បៀវត្សរ៍ លើកកម្ពស់​បរិស្ថាន​អាកាសធាតុ​ ជំរុញវិស័យ​​សិក្សា​អប់រំ ហើយ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​​យុវជន​និង​មនុស្ស​ចាស់។​​​​  

ការស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលស្លាប់នៅមន្ទីរពេទ្យសម្ពពសោភាត្រូវបានបិទបញ្ចប់

ដំណើរស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលបានស្លាប់ក្រោយកើតនៅមន្ទីរពេទ្យសម្ពពសោភា VIP ត្រូវបា

ការស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលស្លាប់នៅមន្ទីរពេទ្យសម្ពពសោភាត្រូវបានបិទបញ្ចប់

ដំណើរស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលបានស្លាប់ក្រោយកើតនៅមន្ទីរពេទ្យសម្ពពសោភា VIP ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣ មិថុនានេះ បន្ទាប់ពីបានប្រើពេលអស់ ១ឆ្នាំ។ បើតាមឪពុកជនរងគ្រោះ ការបិទបញ្ចប់បណ្តឹងដែលប្តឹងមន្ទីរពេទ្យឯកជនល្បីឈ្មោះមួយនេះ គឺដោយសារតែខាងមន្ទីរពេទ្យបានផ្តល់នូវអ្វីដែលក្រុមគ្រួសារជនរងគ្រោះបានទាមទារកន្លងមក។

រុស្ស៊ីសម្រុកវាយលុកលើអ៊ុយក្រែន ក្រោយអាមេរិក អនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធអាមេរិកចូលដីរុស្ស៊ី

នៅ​ថ្ងៃសៅរ៍ ទី ១ មិថុនា រុស្ស៊ី បានបើកការវាយប្រហារផ្លូវអាកាស ទ្រង់ទ្រាយធំ ដោយប្រើមីស៊ីល និង

រុស្ស៊ីសម្រុកវាយលុកលើអ៊ុយក្រែន ក្រោយអាមេរិក អនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធអាមេរិកចូលដីរុស្ស៊ី

នៅ​ថ្ងៃសៅរ៍ ទី ១ មិថុនា រុស្ស៊ី បានបើកការវាយប្រហារផ្លូវអាកាស ទ្រង់ទ្រាយធំ ដោយប្រើមីស៊ីល និង ហ្វូងយានដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ ស្រោចទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ ក្នុងនោះ រុស្ស៊ី បានបំផ្លាញទីតាំងរោងចក្រ​ថាមពល នៅតាមខេត្ត ចំនួន ៥ ក្នុងទឹកដី អ៊ុយក្រែន។ ការបង្កើនសន្ទុះនៃការវាយប្រហារពុំដាក់ដៃពីសំណាក់ភាគីរុស្ស៊ីនេះ ប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូល បៃដិន បានប្រកាសកាលពីចុងខែ ឧសភា កន្លងទៅ ដោយអនុញ្ញាតឲ្យ កងទ័ពអ៊ុយក្រែន ប្រើអាវុធដែលជាជំនួយរបស់អាមេរិក យកទៅវាយប្រហើរនៅលើទីតាំងយុទ្ធសាស្ត្រមួយចំនួន ក្នុងទឹកដីរុស្ស៊ី។

លោកទៀ សីហា៖ អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាតំបន់នៃការប្រជែងកម្លាំងរវាងចិន និងអាមេរិក

ថ្លែង​នៅចំពោះមេដឹកនាំយោធានៃបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិករួមប្រជុំក្នុងប្រទ

លោកទៀ សីហា៖ អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាតំបន់នៃការប្រជែងកម្លាំងរវាងចិន និងអាមេរិក

ថ្លែង​នៅចំពោះមេដឹកនាំយោធានៃបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិករួមប្រជុំក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកទៀ សីហាបានបញ្ជាក់ដោយក្តីបារម្ភថា តំបន់អាស៊ីប៉ាស៊ីហ្វិកបានឈានចូលក្នុងយុគសម័យច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈបញ្ហាសន្តិសុខក្នុងតំបន់មួយនេះកំពុងមានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងប្រែប្រួលយ៉ាងឆាប់រហ័សដែលពិបាកប៉ាន់ស្មាន។ ដោយមិននិយាយចំលើភាពប្រទាញប្រទង់រវាងចិន និងសហរដ្ឋអាមេរិក លោកទៀ សីហាបានលើកឡើងពីហានិភ័យនៃជម្លោះដែលអាចកើតឡើងជាយថាហេតុ ទោះបីជាការប្រឈមមុខផ្លូវយោធាដោយផ្ទាល់ទំនងមិនអាចកើតឡើងក៏ដោយ។

តើ​សន្ទុះ​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ធ្វើឲ្យ​ក្រុង​ហាណូយ​ដូរ​ឥរិយាបទ​ឬ​ទេ​?

ថ្ងៃ​ទី​០៤ ​មិថុនា ​ឆ្នាំ​២០២៤ ​ជាខួប​លើកទី​៧៥​នៃការ​ដែល​បារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា

តើ​សន្ទុះ​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ធ្វើឲ្យ​ក្រុង​ហាណូយ​ដូរ​ឥរិយាបទ​ឬ​ទេ​?

ថ្ងៃ​ទី​០៤ ​មិថុនា ​ឆ្នាំ​២០២៤ ​ជាខួប​លើកទី​៧៥​នៃការ​ដែល​បារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ទៅឲ្យ​ប្រទេស​វៀតណាម​ក្នុង​ថ្ងៃទី​៤​ មិថុនា​ ឆ្នាំ​១៩៤៩​។ ​ក្នុងឆ្នាំ​ ២០២៤ នេះ​ក៏ដូចជា​ប៉ុន្មានឆ្នាំ​ចុងក្រោយ ​សន្ទុះ​នៃការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅទូទាំង​ពិភពលោក​ក៏ដូចជា​នៅក្នុង​ដែនដី​កម្ពុជាក្រោម​ត្រូវបាន​គេកត់​សម្គាល់​ឃើញថា ​មានការ​កើនឡើង​កាន់តែ​ខ្លាំង​។ ​អ្នកវិភាគ ​និង​អ្នក​ជំនាញ​ផ្នែកភូមិសាស្ត្រ​នយោបាយ​បានមើលឃើញ​ថា ​កំណើន​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ជា​បញ្ហារសើប ​និង​លាយឡំ​ដោយ​ក្តី​សង្ឃឹមថា ​អាជ្ញាធរ​វៀតណាម​នឹងអាច​កែប្រែ​ឥរិយាបទ​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរក្រោម​។

ព្រះបរមសពសម្តេចសង្ឃ ទេព វង្ស ត្រូវថ្វាយព្រះភ្លើងជាផ្លូវការក្រោយតម្កល់ទុក៣ខែ

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបត

ព្រះបរមសពសម្តេចសង្ឃ ទេព វង្ស ត្រូវថ្វាយព្រះភ្លើងជាផ្លូវការក្រោយតម្កល់ទុក៣ខែ

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ក្រោយតម្កល់ទុករយៈពេល៣ខែ។ ក្បូនដង្ហែព្រះបរមសពសម្តេចសង្ឃបានធ្វើដំណើរចេញពីវត្តឧណ្ណាលោម ទៅកាន់ព្រះមេរុដែលស្ថិតនៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះរាជាគណ: ព្រះមន្ត្រីសង្ឃ តំណាងទូត និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងទឹកមុខដ៏សោកសៅ ចំពោះការបាត់បង់សម្តេចសង្ឃរាជកម្ពុជា។

តើគោលនយោបាយរបស់គណបក្សអាចចូលរួមចំណែកអ្វីខ្លះដល់បរិស្ថាន?

 នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការសង្គមស៊ីវិលចំនួន១១បានប្រារព្ធទិវាបរិស្ថាន ពិភពលោក

តើគោលនយោបាយរបស់គណបក្សអាចចូលរួមចំណែកអ្វីខ្លះដល់បរិស្ថាន?

 នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការសង្គមស៊ីវិលចំនួន១១បានប្រារព្ធទិវាបរិស្ថាន ពិភពលោក ជាមួយការរៀបចំវេទិកា ក្រោមប្រធានបទ “សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។ មានគណបក្សនយោបាយចំនួន៣ ដែលនៅក្រៅរដ្ឋាភិបាល បានចូលរួមក្នុងវេទិកា គឺគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មិនបានបញ្ជូនអ្នកតំណាងមកចូលរួមនោះទេ ដោយអះអាងថា ជាប់រវល់បំពេញកិច្ចការងារនៅតាមខេត្ត។ នេះបើតាមលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ។ គណបក្សនយោបាយដែលបានចូលរួម សុទ្ធតែអះអាងពីការប្តេជ្ញាចិត្តការពារបរិស្ថានដូចដែលមានចែងនៅក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួន។

Get more results via ClueGoal