Cambodia



លោកប្លីងកិនទៅកៀវ ស្របពេលដែលកងទ័ពរុស្ស៊ីកំពុងសំរុកវាយនៅតំបន់ខារគីវ

លោកប្រមុខការទូតសហរដ្ឋអាមេរិក អង់តូនី ប្លីងកិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃអង្គ

បែលហ្ស៊ិក​សន្យា​ផ្តល់​យន្តហោះ​ចម្បាំង​៣០គ្រឿង​ដល់​អ៊ុយក្រែន

បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ជាមួយ​អេស្ប៉ាញ​ខាង​ផ្នែក​​សម្ភា

បែលហ្ស៊ិក​សន្យា​ផ្តល់​យន្តហោះ​ចម្បាំង​៣០គ្រឿង​ដល់​អ៊ុយក្រែន

បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ជាមួយ​អេស្ប៉ាញ​ខាង​ផ្នែក​​សម្ភារៈ​បរិក្ខារ​យោធា​តម្លៃ​១ពាន់​លានអឺរ៉ូ ប្រធានាធិបតី​អ៊ុយក្រែន​លោក ហ្សេឡេនស្គី បាន​អញ្ជើញ​មកក្រុង​ព្រុចសែល ​នៅ​ថ្ងៃអង្គារ​ទី ២៨​ឧសភា ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​បែល​ហ្ស៊ិក។ កិច្ចសហប្រតិបត្តិការ​យោធា​អ៊ុយក្រែន-បែលហ្ស៊ិក​មាន​ទម្ងន់​ពិសេស ព្រោះ​ព្រុចសែល​សន្យា​ផ្គត់​ផ្គង់​យន្តហោះ​ចម្បាំង​ប្រភេទ​F-១៦​​ដល់​អ៊ុយក្រែន​ចំនួន​៣០គ្រឿង​ ពីពេល​នេះ​ដល់​ឆ្នាំ​២០២៨។

លោកហ៊ុន សែនប្រកាសជួយសមាគមសិល្បករខ្មែរចំនួន ១០ម៉ឺនដុល្លារក្នុង១ឆ្នាំរយៈពេល៥ឆ្នាំ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រកាសទ្រទ្រង់សមាគមសិល្បករខ្មែរជាថវិកាចំនួន ១០ម៉ឺនដុល្លារអាម

លោកហ៊ុន សែនប្រកាសជួយសមាគមសិល្បករខ្មែរចំនួន ១០ម៉ឺនដុល្លារក្នុង១ឆ្នាំរយៈពេល៥ឆ្នាំ

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រកាសទ្រទ្រង់សមាគមសិល្បករខ្មែរជាថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៤ នេះទៅ។ ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រីម៉ៅ ចំណាន ប្រធានសមាគមសិល្បករខែ្មរនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ លោកហ៊ុន សែនក៏បានណែនាំឱ្យប្រធានសមាគមឡើងថ្មីរូបនេះពិនិត្យលក្ខខណ្ឌក្នុងការរក្សាតម្លៃសិល្បករខ្មែរឡើងវិញ។

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​នឹងធ្វើឲ្យស្ថានការណ៍សង្រ្គាម​នៅ​​ហ្កាហ្សាប្រែប្រួលដែរឬទេ?

ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចា

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​នឹងធ្វើឲ្យស្ថានការណ៍សង្រ្គាម​នៅ​​ហ្កាហ្សាប្រែប្រួលដែរឬទេ?

ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារ​ទី ២៨​ឧសភា។ របត់នយោបាយការទូតរបស់​ប្រទេស​ អឺរ៉ុប​ទាំងបី​តាមរយៈ​ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងឆេះដុំ នៅប៉ុន្មាន​ថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹម​​កោះហៅ​អ្នកតំណាងទូត​របស់​ប្រទេស​ទាំងបីមកព្រមាន ប៉ុន្តែ នៅបាន​ចោទប្រកាន់​អេស្ប៉ាញនាំមុខគេ​ក្នុង​ចំណោមប្រទេស​ទាំងបី​ថា កំពុងផ្តល់អំណោយដល់​ក្រុមហាម៉ាស និង​​ឃុបឃិត​ ចូលរួម​អំពាវនាវ​ឲ្យ​មានការសម្លាប់ប្រល័យពូជសាសន៍​ប្រជាជនជ្វីហ្វ។

បណ្ឌិត​ហេង វ៉ាន់ដា​៖ការ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​ឯកជន​មាន​សន្ទុះ​ខ្លាំង​ជាង​មុន

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បានជួប​លោក​នាយ

បណ្ឌិត​ហេង វ៉ាន់ដា​៖ការ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​ឯកជន​មាន​សន្ទុះ​ខ្លាំង​ជាង​មុន

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤​នេះ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បានជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​ដើម្បី​សំណេះសំណាល ​និង​ស្នើសុំ​ឲ្យ​ប្រមុខរដ្ឋាភិបាល​ថ្មី​បន្ត​អនុគ្រោះពន្ធ​មួយចំនួន​ដល់​សាលាឯកជន​នានា​រហូតដល់​ឆ្នាំ​២០២៨​។ នៅក្នុង​បទសម្ភាស​ជាមួយវិទ្យុបារាំង​អន្តរជាតិ ​RFI នៅថ្ងៃអង្គារ ​ទី២៨ ​ខែឧសភានេះ ​លោក​បណ្ឌិត​ ហេង វ៉ាន់ដា ​ប្រធានសមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​បានបញ្ជាក់​ពីសន្ទុះ​នៃការ​ងើបឡើងវិញ​នូវ​វិស័យអប់រំ​ឯកជន ​និង​ថា​ការអនុគ្រោះពន្ធ​មួយចំនួន​របស់​រដ្ឋាភិបាល​ដល់គ្រឹះស្ថាន​សិក្សា​ឯកជន​បានជួយឲ្យ​វិស័យឯកជន​មានប្រាក់​ចំណេញ ​ហើយអាច​បង្វិល​ប្រាក់ចំណេញ​នេះ​ទៅវិនិយោគ​បន្ថែម​លើវិស័យ​អប់រំ​ឲ្យស្របទៅនឹង​ការវិវត្តន៍​​ជាក់ស្តែង​៕

ក្រុមប្រឹក្សា​សន្តិសុខ​បើក​ប្រជុំ​បន្ទាន់​ក្រោយអ៊ីស្រាអែល​វាយប្រហារមរណៈ​​លើ​ក្រុង​រ៉ាហ្វា

នៅចំពោះ​មុខ​ការ​វាយប្រហារ​ជា​ថ្មី​លើ​ជំរំ​ជន​ស៊ីវិល នៅក្រុង​រ៉ាហ្វា ដែល​បណ្តាល​ឱ្យ​មាន​

ក្រុមប្រឹក្សា​សន្តិសុខ​បើក​ប្រជុំ​បន្ទាន់​ក្រោយអ៊ីស្រាអែល​វាយប្រហារមរណៈ​​លើ​ក្រុង​រ៉ាហ្វា

នៅចំពោះ​មុខ​ការ​វាយប្រហារ​ជា​ថ្មី​លើ​ជំរំ​ជន​ស៊ីវិល នៅក្រុង​រ៉ាហ្វា ដែល​បណ្តាល​ឱ្យ​មាន​ជន​ស៊ីវិលប៉ាឡេស្ទីន​​យ៉ាង​ហោច​៤៥នាក់​ស្លាប់​បាត់​បង់​ជីវិត និង​៤២៩​នាក់​រងរបួស​ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ប្រកាស​បើក​ប្រជុំ​បន្ទាន់​នៅរសៀល​នេះ។ ​ប្រតិកម្មថ្កោលទោស​​ពី​សំណាក់សហគមន៍អន្តរជាតិ ផ្តើម​ដោយ​​អាមេរិក បារាំង កាណាដា ... បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ឯ​ចិនបាន​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ក្តី​ព្រួយ​បារម្ភ។​​ ចំណែកភាគី​អ៊ីស្រាអែល​ផ្ទាល់​វិញ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ បាន​អះអាង​នៅ​ចំពោះ​មុខ​សភា​អ៊ីស្រាអែល​ ថា​ការ​វាយប្រហារ​លើ​ក្រុង​រ៉ាហ្វានេះ​ ​ជាគ្រោះ​ថ្នាក់​ដ៏​សោកសៅ។ តែ​ការ​វាយប្រហារលើ​តំបន់​ហ្កាហ្សា​​នៅ​តែ​មាន​ជា​បន្ត នៅ​ថ្ងៃ​អង្គារ​ទី ២៨ឧសភា​នេះ។

ក្រសួងយុត្តិធម៌កំពុងសិក្សាធ្វើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម

តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោស

ក្រសួងយុត្តិធម៌កំពុងសិក្សាធ្វើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម

តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់វត្តមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ នេះជាការប្រាប់ឱ្យដឹងរបស់លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី២៨ ខែឧសភា។ តែអ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បានទេថា តើក្រសួងយុត្តិធម៌នឹងត្រូវបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់ចាស់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៣។ 

លទ្ធភាពដែលគណបក្សប្រឆាំងអាចធ្វើបានជាមួយនឹងអសនៈទទួលបាននៅថ្នាក់ក្រោមជាតិ?

គណ​បក្ស​ប្រឆាំង​ចំនួន​២ ​គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​និង​គណ​បក្ស​កម្លាំង​ជាតិ​ចាប់​ផ្តើម​មា

លទ្ធភាពដែលគណបក្សប្រឆាំងអាចធ្វើបានជាមួយនឹងអសនៈទទួលបាននៅថ្នាក់ក្រោមជាតិ?

គណ​បក្ស​ប្រឆាំង​ចំនួន​២ ​គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​និង​គណ​បក្ស​កម្លាំង​ជាតិ​ចាប់​ផ្តើម​មាន​អសនៈ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ ​តាម​រយៈ​លទ្ធផល​បឋម​នៃការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា​ឆ្នាំ​២០២៤​។​ គួរ​រម្លឹក​ថា ​នៅក្រោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ ​២០១៧ ​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ដក​ហូត​អសនៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ​និង​នៅរដ្ឋ​សភា​។​ ជាមួយ​នឹង​អសនៈ​ដែល​ទទួល​បាន​ពេល​នេះ​ តើ​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ប្រែប្រួល​ប្រជា​ធិបតេយ្យ​អ្វី​ខ្លះ​នៅ​ថ្នាក់​ក្រោម​ជាតិ​?

ពុទ្ធបរិស័ទសាងកុសលផ្លូវចិត្តក្នុងពិធីបដិបត្តិសមាធិថ្វាយព្រះបរមសពសម្តេចសង្ឃទេព វង្ស

ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀប

ពុទ្ធបរិស័ទសាងកុសលផ្លូវចិត្តក្នុងពិធីបដិបត្តិសមាធិថ្វាយព្រះបរមសពសម្តេចសង្ឃទេព វង្ស

ព្រះរាជពិធិបដិបត្តិសមាធិព្រះសង្ឃ ៥០០០អង្គនៅខាងមុខវត្តឧណ្ណាលោម រាជធានីភ្នំពេញត្រូវបានរៀបចំនាថ្ងៃទី២៧ឧសភាដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា។ ក្រៅពីព្រះសង្ឃ មហាព្រឹត្តិការណ៍មួយនេះក៏មានការចូលរួមយ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទមកពីជិតទីឆ្ងាយ  ទោះស្ថិតក្រោមមេឃភ្លៀងក្តី។ ពួកគេបានលើកឡើងដូចៗគ្នាថា ព្រះរាជពិធីបដិបត្តិសមាធិនេះមិនត្រឹមតែថ្វាយកុសលបុណ្យជូនព្រះបរមសពសម្តេចសង្ឃទេព វង្សប៉ុណ្ណោះទេ តែក៏បានផ្តល់ឱ្យ​ពួកគេនូវកុសលផ្លូវចិត្តជ្រះថ្លាក្រៃលែងដែរ។

តំណាង​កម្ពុជា​ជួបជាមួយ​ផ្នែក​ទុនបរទេស ​និង​វិនិយោគ​ចិន​ដើម្បី​ពន្លឿន​ការជីក​ព្រែក​ហ្វូណន

នៅថ្ងៃ​ទី​២៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ក្រសួង​ពាក់ព័ន្ធ​ន

តំណាង​កម្ពុជា​ជួបជាមួយ​ផ្នែក​ទុនបរទេស ​និង​វិនិយោគ​ចិន​ដើម្បី​ពន្លឿន​ការជីក​ព្រែក​ហ្វូណន

នៅថ្ងៃ​ទី​២៧ ខែ​ឧសភា ​ឆ្នាំ​២០២៤ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ក្រសួង​ពាក់ព័ន្ធ​នានា​បានជួបប្រជុំ​គ្នាជាមួយ​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍ ​និង​កំណែទម្រង់​នៃ​ប្រទេសចិន​ ដើម្បី​ជជែក​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់​កម្ពុជា​។ ជំនួប​ពិភាក្សាគ្នានេះ​ បានធ្វើឡើង​ក្រោយ​អតីតនាយក​រដ្ឋមន្ត្រី ​លោក ​ហ៊ុន សែន ​កាលពី​ពេលថ្មីៗ​នេះ បានជំរុញ​ឲ្យ​បើកការដ្ឋាន​ជីកព្រែក​មួយនេះ​ឲ្យបានឆាប់​ដើម្បី​ចៀសវាង​«យប់យូរ​សុបិន្តច្រើន​»​។

តើចិន​បញ្ចេញឧស្ម័នកាបូនិកដល់កម្រិតកំពូលហើយឬក៏យ៉ាងណា?

ការបញ្ចេញ​ឧស្ម័នកាបូនិក​នៅ​មហាអំណាច​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ថយចុះ​គួរ​ឲ្យកត់សំគាល់​នៅ

តើចិន​បញ្ចេញឧស្ម័នកាបូនិកដល់កម្រិតកំពូលហើយឬក៏យ៉ាងណា?

ការបញ្ចេញ​ឧស្ម័នកាបូនិក​នៅ​មហាអំណាច​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ថយចុះ​គួរ​ឲ្យកត់សំគាល់​នៅ​ខែ​មីនា។ យោងតាម​ការសិក្សា​ចេញផ្សាយ​វិបសៃតិ៍ជំនាញខាងវិទ្យាសាស្រ្ត Carbon Brief ការបញ្ចេញឧស្ម័នកាបូនិក​ធ្លាក់ថយចុះ​ជា​លើកទី១ នៅក្រោយ​ការចាប់ផ្តើម​សកម្ម​សេដ្ឋកិច្ច ក្រោយ​សម័យ​កូវីដយ៉ាងដូច្នេះ អាច​ធ្វើ​ឲ្យគេវាយតម្លៃថា ការបញ្ចេញ​ឧស្ម័នកាបូនិក​បាន​ឈាន​ដល់​កម្រិត​កំពូល ឬអាច​និយាយ​បាន​ម្យ៉ាងទៀតថា អំណើះតទៅ ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​នៅចិន​នឹង​ចាប់ធ្លាក់ថយចុះ ដែល​នេះជា​ដំណឹងដ៏ល្អ​សម្រាប់ពិភពលោក​ដែល​កំពុង​រួបរឹត​ដោយ​ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៅលើ​ផែនដី។

អ្នកដាំសារ៉ាយក្នុងខេត្តកំពតត្អូញត្អែរពីការបាត់ទីផ្សារ ក្រោយវៀតណាមផ្អាកទិញ

ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ

អ្នកដាំសារ៉ាយក្នុងខេត្តកំពតត្អូញត្អែរពីការបាត់ទីផ្សារ ក្រោយវៀតណាមផ្អាកទិញ

ពលរដ្ឋអ្នកដាំសារ៉ាយសមុទ្រក្នុងភូមិព្រែកអំពិល សង្កាត់កូនកោះ ក្រុងបូកគោ ខេត្តកំពតនាំគ្នារអ៊ូររឿងឈ្មួញកណ្តាលផ្អាកទិញសារ៉ាយក្រៀមពីពលរដ្ឋ ក្រោយវៀតណាមមិនសូវត្រូវការដូចមុន។ តាមពលរដ្ឋអ្នកដាំ បញ្ហាទីផ្សារនេះកើតមានជិត១ឆ្នាំទៅ  ខណៈតម្លៃបានក៏បានធ្លាក់ចុះពីជាង៤ពាន់មកនៅត្រឹម២ពាន់  ឬក្រោម២ពាន់រៀលទៅទៀតក្នុងមួយគីឡូក្រាម។ 

ចិនបញ្ជាក់ពីការគាំទ្រលើការគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»

ប្រទេសចិនបានបញ្ជាក់ពីការគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្នុងនោះមានទាំងគម្រោងគ្រប

ចិនបញ្ជាក់ពីការគាំទ្រលើការគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»

ប្រទេសចិនបានបញ្ជាក់ពីការគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្នុងនោះមានទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ» ដែលចិនចាត់ទុកថា មានសារសំខាន់ជាយុទ្ធសាស្ត្រ។ ជាយុទ្ធសាស្រ្តដោយចិនអះអាងថាខ្លួនមានបទពិសោធន៍ជោគជ័យជាយូរមកហើយលើវិស័យនេះ។ ការបញ្ជាក់ពីការគាំទ្ររបស់ចិនបែបនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រ​សួង​ការបរទេសកម្ពុជាស្តីពីទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី២៣ដល់ទី២៥ ខែឧសភាឆ្នាំ២០២៤។ ​

តើ​សមយុទ្ធ​យោធា​កម្ពុជា-​ចិន ​នឹង​រុញ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​?

សមយុទ្ធ​«នាគមាស»​លើកទី​៦​រួមគ្នា ​រវាង​កងទ័ព​កម្ពុជា-​ចិន ​បាន​បិទបញ្ចប់​ហើយ​នៅថ្ងៃ​ទី​២

តើ​សមយុទ្ធ​យោធា​កម្ពុជា-​ចិន ​នឹង​រុញ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​?

សមយុទ្ធ​«នាគមាស»​លើកទី​៦​រួមគ្នា ​រវាង​កងទ័ព​កម្ពុជា-​ចិន ​បាន​បិទបញ្ចប់​ហើយ​នៅថ្ងៃ​ទី​២៧ ​ខែ​ឧសភា ឆ្នាំ​២០២៤នេះ ​បន្ទាប់ពី​បើកធ្វើ​អស់រយៈពេល​២​សប្តាហ៍​។ ​សមយុទ្ធ​យោធា​រវាងប្រទេស​ទាំងពីរ​បានធ្វើឡើង​នៅក្នុង​កាលៈទេសៈ​មួយ ដែល​មាន​ភាពចម្រូងចម្រាស​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ចិន ​និង​សហរដ្ឋអាមេរិក ​ជាពិសេស​លើភាព​មន្ទិល​សង្ស័យ​ជុំវិញ​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កំពង់ផែរាម​។ អ្នក​តាមដាន​នយោបាយ ​និង​ភូមិសាស្ត្រ​នានា​បាន​មើលឃើញផ្សេង​ៗគ្នា ​ជុំវិញ​សំណួរ​ថាតើ​សមយុទ្ធ​យោធា​រួមគ្នា​កម្ពុជា-​ចិន ​នឹង​ធ្វើឲ្យ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ឡើងកំដៅ ​ឬ​យ៉ាងណា​?

នៅប៊ែរឡាំង លោក​ម៉ាក្រុងថ្លែងសារការពារ​​​​លទ្ធិប្រជាធិបតេយ្យ​ និង​សហភាព​អឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស

នៅប៊ែរឡាំង លោក​ម៉ាក្រុងថ្លែងសារការពារ​​​​លទ្ធិប្រជាធិបតេយ្យ​ និង​សហភាព​អឺរ៉ុប

លោក​ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ​ទី​២៦ឧសភា។ ជាទស្សនកិច្ចដែលត្រូវបានធ្វើ​ឡើង ដើម្បីពង្រឹងមិត្តភាព ការសហការរវាងបារាំងនិងអាល្លឺម៉ង់ ដែលជាកម្លាំង​ក្បាលម៉ាស៊ីនដ៏សំខាន់​​របស់អឺរ៉ុប។ ការលើក​កំពស់​លិទ្ធិប្រជាធិបតេយ្យ​សេរី ក៏ជាផ្នែក​មួយដ៏សំខាន់ដែរ នៅក្នុងទស្សនកិច្ចនេះ ស្របពេល​ដែល​ការបោះឆ្នោត​សភាអឺរ៉ុបខិតជិតមកដល់ ហើយដែលក្រុម​​បក្សស្តាំនិយមជ្រុលនៅតាមប្រទេសអឺរ៉ុបនានា​ កាន់តែមានសន្ទុះប្រជាប្រិយភាពគួរឲ្យ​បារម្ភ។

បោះឆ្នោតក្រុមប្រឹក្សា ២០២៤៖គណបក្សជំទាស់បាត់សំឡេងឆ្នោតជិតពាក់កណ្តាល

គណ​បក្ស​ជំទាស់​បាត់​សំឡេង​ឆ្នោត​ជិត​ពាក់​កណ្តាល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​

បោះឆ្នោតក្រុមប្រឹក្សា ២០២៤៖គណបក្សជំទាស់បាត់សំឡេងឆ្នោតជិតពាក់កណ្តាល

គណ​បក្ស​ជំទាស់​បាត់​សំឡេង​ឆ្នោត​ជិត​ពាក់​កណ្តាល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០២៤ ដែល​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា​។​ នៅ​ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​សរុប ទាំង​៤២០០ ​អសនៈ គណ​បក្ស​ឆន្ទៈ​ខ្មែរ​អាច​នឹង​ទទួល​បាន​តែ​ជាង​៣០០​អសនៈ​ប៉ុណ្ណោះ។​ តែ​បើ​ផ្អែក​លើ​អង្គ​បោះដែល​គណ​បក្ស​ជំទាស់​មាន​ គណ​បក្ស​ឆន្ទៈ​ខ្មែរ​អាច​ទទួល​បាន​ជិត​៦០០​អសនៈ​។

អង់គ្លេស៖ ជនអន្តោប្រវេសន៍​ខុសច្បាប់ កើនជាង១ម៉ឺននាក់ ត្រឹមតែ៥ខែ

មិនដល់​៥ខែស្រួល​បួល​ផង ចំនួន​ជនអន្តោប្រវេសន៍ខុស​ច្បាប់ ឆ្លង​ចូល​ប្រទេស​អង់គ្លេស បាន​បំបែ

អង់គ្លេស៖ ជនអន្តោប្រវេសន៍​ខុសច្បាប់ កើនជាង១ម៉ឺននាក់ ត្រឹមតែ៥ខែ

មិនដល់​៥ខែស្រួល​បួល​ផង ចំនួន​ជនអន្តោប្រវេសន៍ខុស​ច្បាប់ ឆ្លង​ចូល​ប្រទេស​អង់គ្លេស បាន​បំបែក​កំណត់ត្រា​ ច្រើន​ជាង ១ ម៉ឺន​នាក់​ បើគិត​ពី​ត្រឹមខែមករាដើមឆ្នាំរហូត​ទល់​ពេល​នេះ។ នេះបើតាម​ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ​អង់គ្លេស ដោយ​បញ្ជាក់ថា នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ ​នឹង​ចាត់វិធានការ​បន្ថែមជាបន្ទាន់​ ដើម្បី​បញ្ចូន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ចេញពីប្រទេស​ឲ្យ​បាន​ឆាប់។​​ នៅអង់គ្លេស បញ្ហា​ជន​ភៀស​ខ្លួនជា​សំណុំ​រឿង​ក្តៅខ្លាំង​ និងក្លាយ​ជា​ប្រធានដ៏​ចម្បង១​សម្រាប់យុទ្ធនាការ​បោះឆ្នោតជាតិ ​​ដែលត្រូវ​ចាប់ផ្តើម​ ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​នេះ​។​​​ 

មហោស្រព​ក្រុង​កាន ​បិទបញ្ចប់ដោយ​ប្រគល់រង្វាន់ចំពោះភាពយន្ត​លើកតម្កើងតម្លៃនារី និងសេរីភាព

១០ថ្ងៃ ​នៃការ​ប្រកួត​ប្រជែង​ភាពយន្តអន្តរជាតិ នៅបារាំង​​, មហោស្រព​ទីក្រុងកាន បិទបញ្ចប់ដោយប

មហោស្រព​ក្រុង​កាន ​បិទបញ្ចប់ដោយ​ប្រគល់រង្វាន់ចំពោះភាពយន្ត​លើកតម្កើងតម្លៃនារី និងសេរីភាព

១០ថ្ងៃ ​នៃការ​ប្រកួត​ប្រជែង​ភាពយន្តអន្តរជាតិ នៅបារាំង​​, មហោស្រព​ទីក្រុងកាន បិទបញ្ចប់ដោយប្រគល់ពានរង្វាន់ដល់ស្នាដៃកុន​ ដែលឧទ្ទិសដល់តម្លៃស្ត្រី និងសិទ្ធិសេរីភាព។ វណ្ណកម្ម​សិល្បៈ​ទី​៧​របស់​អាមេរិក ​ស្តីពី​ជីវិត​​ស្នេហា​របស់​នារី​បម្រើ​សេវា​កម្សាន្ត បាន​ទទួលរង្វាន់តាលប័ត្រមាស ​ស្របពេល​ដែល នារី​សមិទ្ធិករភាពយន្ត​​ឥណ្ឌា បាន​ទទួល​រង្វាន់​ធំ​។ នារីប្តូរភេទ​ពី​ប្រុសទៅស្រី​ ទទួល​បាន​រង្វាន់​តួសម្តែង​ស្រីដ៏​ល្អ​បំផុត​។​ ជាមួយគ្នា​នេះ​ គណៈ​មហោស្រព​ភាពយន្ត​ក្រុង​កាន ក៏​បាន​បង្កើត​រង្វាន់​ពិសេស​១ ចំពោះ​ភាពយន្ត​អ៊ីរ៉ង់ ដែលតស៊ូ​ដើម្បី​សេរីភាព​ ប្រឆាំង​នឹង​​អំណាច​ជិះជា​ន់​ផ្តាច់ការ តេហេរ៉ង់​​។​​​​

លោក​ប្រធានាធិបតី​ថ្មីតៃវ៉ាន់ ប្រកាសថាត្រៀមខ្លួន​ធ្វើការជាមួយចិន ដើម្បី​ផ្សះផ្សា​និង​មានការយល់គ្នា

១សប្តាហ៍​​បន្ទាប់ពីបាន​​ ចូលកាន់មុខងារជាផ្លូវការ​ លោក​ប្រធានាធិបតី​ថ្មីរបស់​តៃវ៉ាន់ ឡៃ ឈី

លោក​ប្រធានាធិបតី​ថ្មីតៃវ៉ាន់ ប្រកាសថាត្រៀមខ្លួន​ធ្វើការជាមួយចិន ដើម្បី​ផ្សះផ្សា​និង​មានការយល់គ្នា

១សប្តាហ៍​​បន្ទាប់ពីបាន​​ ចូលកាន់មុខងារជាផ្លូវការ​ លោក​ប្រធានាធិបតី​ថ្មីរបស់​តៃវ៉ាន់ ឡៃ ឈីងទឿ បាន​ប្រកាសនៅថ្ងៃ​អាទិត្យ ទី​២៦ឧសភានេះថា លោក​បានត្រៀមខ្លួន​ជាស្រេច ដើម្បីធ្វើការ​ជាមួយ​ចិន ឈានទៅកសាងការយល់គ្នា​ និងការផ្សះផ្សាគ្នា។ ការប្រកាសដែលបានធ្វើឡើង បន្ទាប់ពី​ចិន​បានបិទបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោម​ព័ទ្ធជុំវិញកោះតៃវ៉ាន់​។​

តម្លៃមាសនៅកម្ពុជានឹងឡើងដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹងនៅខែមិថុនា

តម្លៃមាសនៅកម្ពុជានឹងបន្តហក់ឡើងរហូតដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង នៅដើមខែមិថុនាខាងមុខ

តម្លៃមាសនៅកម្ពុជានឹងឡើងដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹងនៅខែមិថុនា

តម្លៃមាសនៅកម្ពុជានឹងបន្តហក់ឡើងរហូតដល់ជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង នៅដើមខែមិថុនាខាងមុខ និងអាចកើនឡើងកាន់តែខ្ពស់បន្ថែមទៀតនៅចុងឆ្នាំ២០២៤នេះ។ នេះបើតាម លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន​Golden FX Link Capital។ ការហក់ឡើងតម្លៃមាសជាបន្តបន្ទាប់នៅកម្ពុជា និងនៅទីផ្សារអន្តរជាតិ គឺដោយសារតែបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ាបន្តអូសបន្លាយ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបញ្ហានៃការធ្លាក់ចុះអត្រាការប្រាក់របស់ប្រាក់ដុល្លារអាមេរិក។ 

សកម្មជនបរិស្ថាន១០នាក់នឹងត្រូវតុលាការបើកសវនាការនៅចុងខែឧសភានេះ

សាលាដំបូងរាជធានីភ្នំពេញប្រកាស​បើក​សវនាការ​នៅថ្ងៃទី២៩​ខែឧសភា​ឆ្នាំ​២០២៤ លើសំណុំរឿង​«រួមគ

សកម្មជនបរិស្ថាន១០នាក់នឹងត្រូវតុលាការបើកសវនាការនៅចុងខែឧសភានេះ

សាលាដំបូងរាជធានីភ្នំពេញប្រកាស​បើក​សវនាការ​នៅថ្ងៃទី២៩​ខែឧសភា​ឆ្នាំ​២០២៤ លើសំណុំរឿង​«រួមគំនិត​ក្បត់ និង​ប្រមាថព្រះ​មហា​ក្សត្រ» ដែល​បានចោទ​ប្រកាន់​ទៅ​លើសកម្មជនបរិស្ថាន​ ​ចំនួន១០នាក់ រួមទាំង លោក អាឡិចហ្សង់ដ្រូ​ ហ្គន់សាឡេស​ ដេវីតសុន​ ​ជនជាតិអេស្បាញផងនោះ។ ប៉ុន្តែ​សកម្មជន​បរិស្ថាន​ដែល​រងការ​ចោទប្រកាន់ទាំងនោះគឺពួកគេស្ថិត​នៅក្រៅឃុំ និង​ខ្លះនៅក្រៅប្រទេស។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ ការផ្សងប្រផ្នូល គឺស្រូវ ពោត និងសណ្តែកបានផលល្អ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងនៅខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤ ក

ព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ ការផ្សងប្រផ្នូល គឺស្រូវ ពោត និងសណ្តែកបានផលល្អ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងនៅខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ។ លទ្ធផលនៃការផ្សងប្រផ្នូលរបស់គោ​ឧសភរាជបានបង្ហាញថា ស្រូវ ពោត សណ្ដែត នៅក្នុងឆ្នាំនេះទទួលបានទិន្នផលល្អ។

កម្ពុជាត្រៀមសហការជាមួយម៉ាឡេស៊ី បើចង់ស៊ើបអង្កេតរកយន្តហោះMH370ក្នុងទឹកដីកម្ពុជា

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជាចេញមកច្រានចោលការផ្សព្វផ្សាយថា មានការរកឃើញបំបែកយន្

កម្ពុជាត្រៀមសហការជាមួយម៉ាឡេស៊ី បើចង់ស៊ើបអង្កេតរកយន្តហោះMH370ក្នុងទឹកដីកម្ពុជា

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជាចេញមកច្រានចោលការផ្សព្វផ្សាយថា មានការរកឃើញបំបែកយន្តហោះម៉ាឡេស៊ីMH370ដែលបានបាត់ខ្លួនកាលពីឆ្នាំ២០១៤ និងថាបានធ្លាក់នៅក្នុងព្រៃជ្រៅនៃប្រទេសកម្ពុជា។  ការបដិសេធរបស់អាកាសចរណ៍ស៊ីវិលកម្ពុជា ធ្វើឡើងបន្ទាប់មានសារព័ត៌មានបរទេសមួយចំនួនបន្តចុះផ្សាយដោយផ្អែកតាមរូបភាពទាញចេញពី Google Map បង្ហាញថា គេរកឃើញរូបភាពយន្តហោះរបស់ម៉ាឡេស៊ីពិតជាធ្លាក់ក្នុងព្រៃជ្រៅក្នុងទឹកដីកម្ពុជា។ តែយ៉ាងណា មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជាបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែមិថុនា

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី០៤ ខែមិថ

រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមខែមិថុនា

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី០៤ ខែមិថុនាឆ្នាំ​២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។ នេះជាលើកទី២ហើយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះធ្វើដំណើរមកកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ 

ប្រទេស​ហ្សេ​៧​ ចង់​យក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​បង្កកនៅបស្ចិមលោក​​ ទៅ​ជួយអ៊ុយក្រែន

ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំង ទាំង​៧ ប្រកាស​ឯកភាពគ្នា​ថា​​ចង់​ប្រើប្រាស់​ទ្រព្យ​ស

ប្រទេស​ហ្សេ​៧​ ចង់​យក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​បង្កកនៅបស្ចិមលោក​​ ទៅ​ជួយអ៊ុយក្រែន

ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំង ទាំង​៧ ប្រកាស​ឯកភាពគ្នា​ថា​​ចង់​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ដែល​បង្កក ​​ក្នុង​រង្វង់​ប្រទេស​ហ្សេ៧និងនៅ​បស្ចិមលោក​ យក​ទៅ​ជួយ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុនិង​សព្វាវុធ ដល់​ អ៊ុយក្រែន។ នេះបើតាម​ស្មារតី​​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ នៃប្រទេស​ហ្សេ​៧ នៅក្នុង​ប្រទេស​អ៊ីតាលី នាថ្ងៃ​សៅរ៍​ ទី២៥ឧសភា។ ភ្លាមៗ ភាគី​រុស្ស៊ី ប្រតិកម្មថា នោះជាគម្រោង​ផែន​ការ​ខុស​ច្បាប់​សុទ្ធសាធ​។​​​ គួរ​រំឭកដែរថា ផែនការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ដែល​បង្កក​នេះ ប្រទេស​សហភាព​អឺរ៉ុប​ ទាំង​២៧ បាន​សម្រេច​អនុវត្តវិធានការ​រួច​ទៅហើយ នៅក្នុង​ខែ​ឧសភា។​ 

លោក​ សេង ទៀក៖ ស្របពេលស្តារសត្វខ្លាឡើងវិញ ត្រូវសិក្សាឬសគល់នៃការបាត់បង់

លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF លើកឡើងថា ការស្តារ

លោក​ សេង ទៀក៖ ស្របពេលស្តារសត្វខ្លាឡើងវិញ ត្រូវសិក្សាឬសគល់នៃការបាត់បង់

លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF លើកឡើងថា ការស្តារសត្វព្រៃឡើងវិញគឺជារឿងល្អ។ ប៉ុន្តែទន្ទឹមគ្នានេះលោកចង់ឱ្យមានយុទ្ធសាស្រ្តទប់ស្កាត់ឬសគល់នៃការបាត់បង់សត្វខ្លាផងដែរ ដើម្បីជៀងវាងយកមកអភិរក្ស​ហើយត្រូវបាត់បង់ទៅវិញ។ ការលើកឡើងបែបនេះរបស់​អ្នកជំនាញ ធ្វើឡើងបន្ទាប់ពី រដ្ឋាភិបាលឥណ្ឌាប្រកាសផ្តល់សត្វខ្លាធំចំនួន៤ក្បាល ឱ្យកម្ពុជានៅចុងឆ្នាំនេះ។

៤ឆ្នាំក្រោយ រិទ្ធី លំអពេជ្រត្រលប់ទៅ​មហោស្រពកានក្នុងនាមជាសមិទ្ធិករស្រ្តីខ្មែរលើកដំបូង

រិទ្ធីលំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរលើកដំបូងគេ​ដែលមាន​ខ្សែភាពយន្ត​ចាក់បញ្ចាំង​នៅក្នុងក្រ

៤ឆ្នាំក្រោយ រិទ្ធី លំអពេជ្រត្រលប់ទៅ​មហោស្រពកានក្នុងនាមជាសមិទ្ធិករស្រ្តីខ្មែរលើកដំបូង

រិទ្ធីលំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរលើកដំបូងគេ​ដែលមាន​ខ្សែភាពយន្ត​ចាក់បញ្ចាំង​នៅក្នុងក្របខ័ណ្ឌ​មហោស្រពភាពយន្តអន្តរជាតិកាន លើកទី​៧៧ ពីថ្ងៃទី​១៤ ដល់ថ្ងៃទី​២៥​ឧសភា។ Silig ខ្សែភាពយន្ត​ខ្នាតខ្លី ដែលរិទ្ធី លំអពេជ្រ​ជាអ្នកដឹកនាំរឿងជាមួយ​សមិទ្ធិករភាពយន្ត​ហ្វីលីពីន ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រព Quinzaine des cinéastes។ លំអពេជ្រ​ធ្លាប់ទៅចូលរួម​ក្នុង​មហោស្រពភាពយន្តអន្តរជាតិកាន កាលពី​៤ឆ្នាំមុន ដើម្បីចូលមើលកុនដូចអ្នកស្នេហាខ្សែភាពយន្តផ្សេងទៀត។ នៅ ៤ឆ្នាំក្រោយ លំអពេជ្រ​បានត្រលប់ទៅកាន ក្នុងនាមជា​សមិទ្ធិករភាពយន្ត។

បោះឆ្នោត​សភា​ឥណ្ឌាបន្តដំណាក់កាលទី​៦ នៅ​​ទីក្រុងញូដេលីនិងរដ្ឋភាគខាងជើង ក្នុងសីតុណ្ហភាពក្តៅហែង

ថ្ងៃសៅរ៍ទី២៥ឧសភានេះ​​ ការបោះឆ្នោត​សភា​នៅ​ឥណ្ឌា បាន​ចាប់ផ្តើម​បន្តនៅ​ក្នុងដំណាក់កាលទី​៦ ម

បោះឆ្នោត​សភា​ឥណ្ឌាបន្តដំណាក់កាលទី​៦ នៅ​​ទីក្រុងញូដេលីនិងរដ្ឋភាគខាងជើង ក្នុងសីតុណ្ហភាពក្តៅហែង

ថ្ងៃសៅរ៍ទី២៥ឧសភានេះ​​ ការបោះឆ្នោត​សភា​នៅ​ឥណ្ឌា បាន​ចាប់ផ្តើម​បន្តនៅ​ក្នុងដំណាក់កាលទី​៦ មុននឹងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី​៤មិថុនា​ខាងមុខ​។​ នៅក្នុង​ដំណាក់កាលនេះ គឺដល់វេនទីក្រុងញូដេលី និង​រដ្ឋមួយចំនួន​នៅភាគខាងជើងឥណ្ឌា ដែលត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភា​។ លទ្ធផលឆ្នោតនៅទីក្រុងញូដេលី ត្រូវបាន​គេរងចាំតាមដានបំផុត ព្រោះវាមានតម្លៃ​ជានិម្មិតរូប​ បញ្ជាក់ពី​កម្លាំងគាំទ្រខ្លាំងឬខ្សោយ​របស់ប្រជាជនឥណ្ឌា ទៅលើគណបក្សរបស់​លោក​ណារិន្ទ្រ ម៉ូឌី។ តែយ៉ាងណា សីតុណ្ហភាពដ៏សែនក្តៅ​នៅញូដេលី ហាក់​បាន​ទាញទំលាក់​ កម្រិតនៃការចូលរួម​បោះឆ្នោត។

អតីតនិស្សិតខ្មែររៀនពីស្រុកបារាំងប្តេជ្ញាយកចំណេះដឹងមកបម្រើជាតិ

ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី២៤ឧសភា បានរៀបចំនូវការជួបជុំនៃអតីតនិស្សិ

អតីតនិស្សិតខ្មែររៀនពីស្រុកបារាំងប្តេជ្ញាយកចំណេះដឹងមកបម្រើជាតិ

ស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃសុក្រទី២៤ឧសភា បានរៀបចំនូវការជួបជុំនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទសបារាំង ដើម្បីបង្កើនទំនាក់ទំនងទៅវិញទៅមក។ ជាពិធីជួបជុំដែលមានអតីតនិស្សិតចូលរួមជាង៥០០នាក់ បង្កើតបរិយាកាសអ៊ូអរនៅក្នុងស្ថានទូតបារាំង។ ចំណែកឯក្រុមអតីតនិស្សិតដែលចូលរួម ក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ពួកគេពិតជារីករាយដែលបានទទួលឱកាសទៅរៀនសូត្រនៅបារាំង ហើយយកចំណេះដឹងទាំងនោះមកបម្រើការងារនៅកម្ពុជា។ 

អ៊ីស្រាអែលបន្តបាញ់ប្លោងទម្លាក់គ្រាប់នៅហ្កាហ្សា ថ្វីបើតុលាការក្រុងឡាអេចេញដីកាបង្គាប់ឲ្យឈប់

អ៊ីស្រាអែលនៅតែបន្តវាយប្រហារទៀត ពិសេសនៅប៉ែកខាងត្បូងតំបន់រ៉ាហ្វាហ៍ និងប៉ែកកណ្តាលតំបន់ហ្កា

អ៊ីស្រាអែលបន្តបាញ់ប្លោងទម្លាក់គ្រាប់នៅហ្កាហ្សា ថ្វីបើតុលាការក្រុងឡាអេចេញដីកាបង្គាប់ឲ្យឈប់

អ៊ីស្រាអែលនៅតែបន្តវាយប្រហារទៀត ពិសេសនៅប៉ែកខាងត្បូងតំបន់រ៉ាហ្វាហ៍ និងប៉ែកកណ្តាលតំបន់ហ្កាហ្សា។ ប្រតិបត្តិការសឹកនៅបន្ត បើទោះបីជា​ តុលាការយុត្តិធម៌អន្តរជាតិ បានចេញសេចក្តីសម្រេចបញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ជាបន្ទាប់ រាល់ប្រតិបត្តិការយោធា នៅតំបន់រ៉ាហ្វាហ៍។ សាលក្រមនេះ ឆ្លើយតបនឹងទៅបណ្តឹងរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលប្តឹងអ៊ីស្រាអែលពីបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ សេចក្តីសម្រេចនេះ ធ្លាក់មកនៅថ្ងៃសុក្រ ទី២៤ឧសភា ជួនចំពេលដែល ប្រទេសបារាំង និងភាគីដទៃទៀត រួមប្រជុំគ្នារកដំណោះស្រាយសន្តិភាព នៅតំបន់ហ្កាហ្សា។​

រុស្ស៊ី​របស់​លោកពូទីន​កំពុង​បោស​សម្អាត នៅ​ក្នុង​​ជួរ​ថ្នាក់ដឹកនាំ​កងទ័ព?

នៅរយៈពេល​ប៉ុន្មានសប្តាហ៍មកនេះ គេ​ឃើញរលកចាប់ខ្លួន​មន្រ្តីយោធាជាន់ខ្ពស់​របស់រុស្ស៊ីជាច្រើ

រុស្ស៊ី​របស់​លោកពូទីន​កំពុង​បោស​សម្អាត នៅ​ក្នុង​​ជួរ​ថ្នាក់ដឹកនាំ​កងទ័ព?

នៅរយៈពេល​ប៉ុន្មានសប្តាហ៍មកនេះ គេ​ឃើញរលកចាប់ខ្លួន​មន្រ្តីយោធាជាន់ខ្ពស់​របស់រុស្ស៊ីជាច្រើនរូប នៅក្នុង​​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ។ នៅក្នុងចំណោមនោះ មានយ៉ាងហោច ៤នាក់​ជាឧត្តមសេនីយ៍ ឬជាអ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ក្នុង​ជួរកងទ័ពរុស្ស៊ី។ នៅ​ពាក់កណ្តាលខែ​ឧសភានេះ រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី លោកស៊ែកហ្គី ឆយហ្គូ ដែលកាន់តំណែងអស់​១២ឆ្នាំ និង​ជាមនុស្ស​ស្និទ្ធ​នឹង​លោកប្រធានាធិបតី ពូទីន ក៏ត្រូវ​បាន​ដកចេញពីតំណែង នៅក្នុង​ក្របខ័ណ្ឌនៃ​ការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល​ថ្មី ដែលមាន​លោក​ពូទីន​ដឹកនាំ​សម្រាប់អាណត្តិទី​៥។ ការដករដ្ឋមន្រ្តីការពារ​ជាតិ និង​ការចាប់ខ្លួនមន្រ្តីយោធា​ជាន់ខ្ពស់​រុស្ស៊ី​ប្រព្រឹត្តទៅ​នៅក្នុង​បរិបទមួយដែល​រុស្ស៊ី​កំពុងជាប់លង់ខ្លួន​នៅក្នុង​សង្រ្គាមអូសបន្លាយ​ជាង​​២ឆ្នាំ​នៅ អ៊ុយក្រែន។ អ្នកនាំពាក្យ​របស់​វិមានក្រេមឡាំង​វិញ បដិសេធថា​ រុស្ស៊ីមិនបាន​ផ្តើម​យុទ្ធនាការ​បោសសម្អាត​ក្នុងជួរកងទ័ព។

ជប៉ុននិងកូរ៉េខាងត្បូង សម្រេចដាក់​ទណ្ឌកម្ម​ទៅលើបណ្តាញ​ផ្គត់ផ្គង់អាវុធកូរ៉េខាងជើង​​ទៅ​រុស្ស៊ី

លែងជា​រឿងសម្ងាត់ទៅហើយ ដែល​កូរ៉េខាងជើង​បាន​ផ្គត់ផ្គង់​នូវគ្រឿងសព្វាវុធ ទៅ​ឲ្យរុស្ស៊ីដើម្

ជប៉ុននិងកូរ៉េខាងត្បូង សម្រេចដាក់​ទណ្ឌកម្ម​ទៅលើបណ្តាញ​ផ្គត់ផ្គង់អាវុធកូរ៉េខាងជើង​​ទៅ​រុស្ស៊ី

លែងជា​រឿងសម្ងាត់ទៅហើយ ដែល​កូរ៉េខាងជើង​បាន​ផ្គត់ផ្គង់​នូវគ្រឿងសព្វាវុធ ទៅ​ឲ្យរុស្ស៊ីដើម្បីយកទៅធ្វើសង្គ្រាមឈ្លានពាន​​អ៊ុយក្រែន​។ នៅថ្ងៃ​សុក្រទី​២៤ឧសភានេះ រដ្ឋាភិបាលជប៉ុន និង​​កូរ៉េខាងត្បូង ទើបតែ​បាន​ប្រកាស​​ដាក់ទណ្ឌកម្ម​​ទៅ​លើ​​ក្រុមហ៊ុន​​ចំនួន​​១១ និង​​​មនុស្ស​​១នាក់ ដែលបានចូលរួមនៅក្នុងសកម្មភាពនេះ​។ ជាការសម្រេច​ដោយសហការជាមួយ​រដ្ឋបាលអាមេរិក​ ដែល​កំពុងតែ​ព្យាយាមរកផ្លូវកាត់ផ្តាច់​ ស្តុកអាវុធរបស់រុស្ស៊ី​។

ហ្កាហ្សា៖ កងទ័ពអ៊ីស្រាអែលយកបានសាកសពចំណាប់ខ្មាំង​៣នាក់ ដែល​​​ក្រុមហាម៉ាស​បានសម្លាប់

ថ្ងៃសុក្រទី​២៤ឧសភា សាកសពចំណាប់ខ្មាំងចំនួន​៣នាក់​ ត្រូវបាន​កងទ័ព​អ៊ីស្រាអែល ​យក​បាន​​ពីភា

ហ្កាហ្សា៖ កងទ័ពអ៊ីស្រាអែលយកបានសាកសពចំណាប់ខ្មាំង​៣នាក់ ដែល​​​ក្រុមហាម៉ាស​បានសម្លាប់

ថ្ងៃសុក្រទី​២៤ឧសភា សាកសពចំណាប់ខ្មាំងចំនួន​៣នាក់​ ត្រូវបាន​កងទ័ព​អ៊ីស្រាអែល ​យក​បាន​​ពីភាគខាងជើង​​​តំបន់​​ហ្កាហ្សា​។ ជាចំណាប់ខ្មាំង ដែល​ក្រុមហាម៉ាសបានសម្លាប់​ កាលពីថ្ងៃទី​៧តុលា ហើយ​បាន​យកសាកសពទៅកាន់​តំបន់​ហ្កាហ្សា។ នេះបើផ្អែកតាមការបញ្ជាក់ពីក្រសួងការពារជាតិអ៊ីស្រាអែល។ បច្ចុប្បន្ននេះ នៅមានចំណាប់ខ្មាំង​ចំនួន​ប្រមាណ​១៣០នាក់ ដែលស្ថិតនៅក្នុងដៃក្រុមហាម៉ាស។

កម្ពុជា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី​២០ ​ក្រោយមាន​ការ​គាំទ្រ​ពី​បារាំង

មន្ត្រី​ពាក់ព័ន្ធ​ខាង​ហ្វ្រង់កូហ្វូនី​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ជួប​ប្រជុំគ្នា​ជាលើក

កម្ពុជា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី​២០ ​ក្រោយមាន​ការ​គាំទ្រ​ពី​បារាំង

មន្ត្រី​ពាក់ព័ន្ធ​ខាង​ហ្វ្រង់កូហ្វូនី​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ជួប​ប្រជុំគ្នា​ជាលើកទី២ ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្រ្វង់កូហ្វូនី​លើកទី​២០ ឆ្នាំ​២០២៦ ​ដែល​កម្ពុជាបាន​ដាក់បេក្ខភាព​។ ​គេអាចនិយាយ​បានថា ​កិច្ចប្រជុំ​នៅដើម​សប្តាហ៍នេះ​បានផ្តើមចេញ​ពី​លទ្ធផល​នៃ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅប្រទេស​បារាំង​ក្នុងឆ្នាំ ​២០២៣​។ នៅក្នុង​ជំនួបជាមួយ​លោក ​ម៉ាក្រុង ​ប្រធានាធិបតី​បារាំង​ លោក ​ម៉ាក្រុងបាន​សម្តែង​ការគាំទ្រ​បេក្ខភាព​របស់កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើកទី​២០​ នៅឆ្នាំ​២០២៦​។

Get more results via ClueGoal