Cambodia



CBC៖ ៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជាង១.៨លាននាក់ខ្ចីលុយធនាគារ និងមីក្រូសរុបជាង១៥ពាន់លានដុល្លារ

គិតត្រឹមត្រីមាសដំបូងឆ្នាំ២០២៤ មានពលរដ្ឋខ្មែរសរុប១លាន៨សែននាក់បានខ្ចីលុយធនាគារនិងមីក្រូហិ

គណបក្សជំទាស់ទទួលយកលទ្ធផលបោះឆ្នោត តែលើកពីភាពមិនប្រក្រតីខ្លះ

នៅ​ថ្ងៃទី​១០ មិថុនា​ គណបក្សជំទាស់បានរៀបចំសន្និសីទដោយទទួលស្គាល់លទ្ធផល  និងលើកឡើងពីភាពមិនប

គណបក្សជំទាស់ទទួលយកលទ្ធផលបោះឆ្នោត តែលើកពីភាពមិនប្រក្រតីខ្លះ

នៅ​ថ្ងៃទី​១០ មិថុនា​ គណបក្សជំទាស់បានរៀបចំសន្និសីទដោយទទួលស្គាល់លទ្ធផល  និងលើកឡើងពីភាពមិនប្រក្រតីមួយចំនួន​ទាក់ទងនឹងការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤។

ខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម

នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សមាគមខ្មែរកម្ពុជាក្រោមបានរំឮកខួប៧៥ឆ្នាំ ដែល​បារាំង​ផ្ទេរទឹកដី

ខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម

នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សមាគមខ្មែរកម្ពុជាក្រោមបានរំឮកខួប៧៥ឆ្នាំ ដែល​បារាំង​ផ្ទេរទឹកដីកម្ពុជាក្រោម​របស់ខ្មែរទៅឲ្យរដ្ឋអំណាច​វៀតណាម​គ្រប់​គ្រង​មកដល់​សព្វថ្ងៃនេះ។  ពិធីផ្លូវការ​នេះធ្វើឡើងនៅ វត្តសាមគ្គីរង្សី រាជធានីភ្នំពេញ នៅក្រោម​វត្តមានឧត្តមទីប្រឹក្សាព្រះ​មហាក្សត្រ គឺលោក សឺន ស៊ប៊ែរ្តិ៍។

បងប្អូនកូរ៉េ​​គូសត្រូវ​ទាំង២ ផ្តើម​ជួប​ភាព​តាន​តឹង​ជាថ្មី

របបក្រុង​ព្យុងយ៉ាង​ និង​សេអ៊ូល ផ្តើម​បញ្ចេញ​សកម្មភាព​អរិភាព​ចំពោះ​គ្នាជាថ្មី។ ​ កូរ៉េខាងត

បងប្អូនកូរ៉េ​​គូសត្រូវ​ទាំង២ ផ្តើម​ជួប​ភាព​តាន​តឹង​ជាថ្មី

របបក្រុង​ព្យុងយ៉ាង​ និង​សេអ៊ូល ផ្តើម​បញ្ចេញ​សកម្មភាព​អរិភាព​ចំពោះ​គ្នាជាថ្មី។ ​ កូរ៉េខាងត្បូងបានបញ្ចេញ​យុទ្ធនាការ​​ដាក់​មេក្រូ​បំពង​សំឡេង​ឃោសនា​ប្រឆាំង​កូរ៉េខាងជើង​ នៅតាមព្រំដែន។ ទង្វើ​នេះ​ជាចម្លើយ​តប​ចំពោះ​របបក្រុង​ព្យុងយ៉ាង​ ចំពោះការ​បង្ហោះ​បាឡុងរាប់រយ ​សណ្ដោង​សំរាម​ ហោះចូល​ដី​កូរ៉េខាងត្បូង​​។​​​ ​

ប្រទេស​ជាង​២០​ ចុះហត្ថលេខាលើ “សេចក្តីប្រកាសសន្តិភាព​ចំពោះសមុទ្រ​”

មាន​ប្រទេសជាង​២០​ប្រទេស បានរួមគ្នាចុះហត្ថលេខា លើអត្ថបទរួមមួយ ដែល​មាន​ឈ្មោះថា សេចក្តីប្រកា

ប្រទេស​ជាង​២០​ ចុះហត្ថលេខាលើ “សេចក្តីប្រកាសសន្តិភាព​ចំពោះសមុទ្រ​”

មាន​ប្រទេសជាង​២០​ប្រទេស បានរួមគ្នាចុះហត្ថលេខា លើអត្ថបទរួមមួយ ដែល​មាន​ឈ្មោះថា សេចក្តីប្រកាសសន្តិភាព​ចំពោះ​សមុទ្រ។ ការចុះហត្ថលេខាដែលបានប្រព្រឹត្តិធ្វើទៅ នៅ​ប្រទេសកូស្តារីកា កាលពីថ្ងៃសៅរ៍ទី​៨មិថុនា នៅក្នុង​ក្របខណ្ឌនៃវេទិកា​ជជែកគ្នា ​ស្តីអំពីការអភិរក្ស​សមុទ្រ​។ នេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់សន្និសីទអន្តរជាតិ​ស្តីពី​សមុទ្រ​ ដែលនឹងត្រូវរៀបចំធ្វើនៅបារាំង នៅឆ្នាំ​២០២៥។

ប្រជាជនអឺរ៉ុប​បោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប ដើម្បី​កំណត់ទិសដៅ​នយោបាយ​៥ឆ្នាំទៅមុខ

ប្រជាជនអឺរ៉ុប​ប្រមាណ​ ៣៦០លាននាក់ បានចាប់ផ្តើម​បោះឆ្នោត ពីថ្ងៃទី​៦ដល់ថ្ងៃទី​៩​មិថុនានេះ ដើ

ប្រជាជនអឺរ៉ុប​បោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប ដើម្បី​កំណត់ទិសដៅ​នយោបាយ​៥ឆ្នាំទៅមុខ

ប្រជាជនអឺរ៉ុប​ប្រមាណ​ ៣៦០លាននាក់ បានចាប់ផ្តើម​បោះឆ្នោត ពីថ្ងៃទី​៦ដល់ថ្ងៃទី​៩​មិថុនានេះ ដើម្បីជ្រើសរើសសមាជិកសភាអឺរ៉ុបទាំង​៧២០នាក់ ដែល​នឹងមានតួនាទីតាក់តែងច្បាប់​នានា​។ តើ៥ឆ្នាំទៅមុខ សហភាព​​អឺរ៉ុបនឹងដើរតម្រង់​ទិសទៅខាងណា? បញ្ហាអន្តោប្រវេសន៍ វិបត្តិអាកាសធាតុ និង​សំណុំរឿងសង្គ្រាម​​អ៊ុយក្រែនជាដើម សុទ្ធសឹងតែជា​ចំណោទធំៗ ដែល​ប្រជាជន​អឺរ៉ុប​ត្រូវយកមកពិចារណា​ ដើម្បីសម្រេច​ចិត្ត​​ជ្រើសរើសបក្សនយោបាយ ដែលខ្លួន​ចង់​​ឲ្យ​ក្លាយជាតំណាងរបស់ខ្លួននៅឯសភាអឺរ៉ុប​។ យោងតាមការស្ទាបស្ទង់មតិ ក្រុមគណបក្សស្តាំនិយមជ្រុល នៅតាមបណ្តាប្រទេសអឺរ៉ុប​ អាចនឹងឈ្នះសំឡេងឆ្នោតច្រើន​​។ ទន្ទឹមគ្នានេះ​​​ កម្រិតចំនួន​អ្នកទៅបោះឆ្នោត​ កំពុងត្រូវបានគេតាមដាន​ផងដែរ ព្រោះ​ថា​ប្រជាជនអឺរ៉ុបភាគច្រើន ហាក់​មិនសូវចាប់អារម្មណ៍ ​នឹងការបោះឆ្នោតដ៏សំខាន់នេះទេ។ ​

ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែសង្ឃឹមថ្ងៃមួយបានរស់ជួបជុំឈាមជ័រជាខ្មែរ

៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនស

ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែសង្ឃឹមថ្ងៃមួយបានរស់ជួបជុំឈាមជ័រជាខ្មែរ

៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនសិការ ពលរដ្ឋខ្មែរកម្ពុជាក្រោម។ នៅឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពផុសផុល ដើម្បីជំរុញទឹកចិត្តឲ្យខ្មែររំឭកស្មារតីចងចាំនៃការដែលបារាំង ផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមទៅឲ្យរដ្ឋអំណាចវៀតណាម នាថ្ងៃទី០៤មិថុនា១៩៤៩។ មួយជំនាន់មនុស្សស្ទើរតែកន្លងផុត តែទឹកចិត្តពលរដ្ឋខ្មែរកម្ពុជាក្រោមនៅបន្តនឹករលឹកសាច់ញាតិ និងប្រាថ្នាជួបជុំជាថ្មីក្នុងថ្ងៃណាមួយ។

ករណីលិចទូកស្លាប់សិស្សនាំឱ្យមានការចោទសួរពីទំនួលខុស​ត្រូវរបស់ក្រសួងអប់រំ

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងមួយគ្រឿងបណ្តាលឲ្យស្លាប់​សិស្សស្រី​ម្នាក់អ

ករណីលិចទូកស្លាប់សិស្សនាំឱ្យមានការចោទសួរពីទំនួលខុស​ត្រូវរបស់ក្រសួងអប់រំ

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងមួយគ្រឿងបណ្តាលឲ្យស្លាប់​សិស្សស្រី​ម្នាក់អាយុ១៣​ឆ្នាំ នៅ​ក្នុង​ចំណោមសិស្ស១៥​នាក់ ដែលរៀននៅអនុវិទ្យាល័យមួយកន្លែងក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ បើតាមសមត្ថកិច្ច ការលិចទូកនេះដោយសារតែផ្ទុកមនុស្សលើសចំណុះ។ កាលពីឆ្នាំ២០២២ ធ្លាប់មានករណីលិចទូកចម្លងសិស្សនេះម្ដងហើយ នៅស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យសិស្សជាច្រើននាក់បានស្លាប់។ នៅពេល​ដែលក្រសួងអប់រំទទួលបានថវិកាជាតិច្រើនជាងគេប្រចាំឆ្នាំ តែករណីលិចទូកស្លាប់សិស្សនៅបន្តកើតមានបែបនេះ តើក្រសួងអប់រំត្រូវមានការទទួលខុសត្រូវយ៉ាងណា?

បារាំង​និងអាមេរិក​បង្ហាញ​ជំហរ​រួម​ចំពោះសំណុំបញ្ហា​អន្តរជាតិ

៥ថ្ងៃហើយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅប្រ

បារាំង​និងអាមេរិក​បង្ហាញ​ជំហរ​រួម​ចំពោះសំណុំបញ្ហា​អន្តរជាតិ

៥ថ្ងៃហើយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅប្រទេស​បារាំង​។ រាត្រីថ្ងៃសៅរ៍ ទី​៨មិថុនា ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង បាន​ទទួល​ស្វាគមន៍​សមភាគី​អាមេរិក ដោយរៀបចំ​ពិធី​លៀងសោយភោជន៍​នៅវិមាន​អេលីហ្សេ។​ ក្នុង​ឱកាស​នេះ ប្រមុខដឹកនាំប្រទេស​មហាអំណាច​ទាំង​២ បាន​ពិភាក្សាគ្នា​លើប្រធានបទ​សំខាន់ៗជាច្រើន ទាំង​ទ្វេភាគី​និង​អន្តរជាតិ​ ហើយ​​បាន​ប្រកាស​​ជំហរ​សហការរួមគ្នា​ ​ចំពោះ​សំណុំបញ្ហា​សង្គ្រាម​អ៊ុយក្រែន​ សំណុំ​រឿង​អ៊ីរ៉ង់ និង​សង្គ្រាម​នៅ​ហ្កាហ្សា​។​​​ 

កម្ពុជា និងចិន ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃ​ប្រទេស​ចិន បាន​ប្តេជ្ញា

កម្ពុជា និងចិន ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃ​ប្រទេស​ចិន បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ប្រ​យុទ្ធប្រ​ឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​គ្រប់​ទម្រង់ ដើម្បី​ចូល​រួម​ថែ​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​ការ​ពារចំណង​មិត្ត​ភាព​ដែក​ថែប​នៃ​ប្រទេស​ទាំង​ពីរ​។​ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​(AKP)​នៅថ្ងៃ​ទី៩​ខែ​មិថុនា​។ ​ការប្តេជ្ញា​ចិត្ត​នេះ​ធ្វើឡើង​នៅ​អំឡុង​ពេល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​កម្ពុជា ​និង​ប្រធាន​ផ្នែក​ឃោសនា​ការ​នៃ​គណៈកម្មា​ធិការ​គណ​បក្ស​កុម្មុយ​និស្តចិន​ខេត្ត​យូណាន​ កាល​ពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០២៤។

ន័រវែស ប្រកាសពីការរកឃើញ​​មណ្ឌលរ៉ែដីកម្រ​ដ៏ធំជាងគេនៅអឺរ៉ុប

ក្រុមហ៊ុន​រ៉ែ​ន័រវែសបាន​ប្រកាសអំ​ពីការរកឃើញ​មណ្ឌល​​រ៉ែដីកម្រ​ដ៏ធំជាង​គេ​នៅ​អឺរ៉ុប​។ រ៉ែ

ន័រវែស ប្រកាសពីការរកឃើញ​​មណ្ឌលរ៉ែដីកម្រ​ដ៏ធំជាងគេនៅអឺរ៉ុប

ក្រុមហ៊ុន​រ៉ែ​ន័រវែសបាន​ប្រកាសអំ​ពីការរកឃើញ​មណ្ឌល​​រ៉ែដីកម្រ​ដ៏ធំជាង​គេ​នៅ​អឺរ៉ុប​។ រ៉ែ​ដីកម្រ ជាធនធាន​ដើម​ដ៏​សំខាន់ និង​ជា​ចំណោទឧបសគ្គ​​ក្នុង​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​ឧស្សាហកម្ម​ នៅ​លើពិភពលោក​សព្វថ្ងៃ។ ដ្បិតថា​ រ៉ែ​ដីកម្រនេះ ត្រូវគេប្រើសម្រាប់​ផលិតឧបករណ៍​ផ្ទុក​ចរន្ត​អគ្គិសនី​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​ដ៏ខ្លាំង​ក្នុងការ​ឧស្សាហកម្ម​ផលិត​រថយន្ត​អគ្គិសនី​។​​​​

កងទ័ពអ៊ីស្រាអែលរំដោះបាន​ចំណាប់ខ្មាំង​៤នាក់ ពីដៃក្រុមហាម៉ាស នៅ​ភាគកណ្តាលតំបន់ហ្កាហ្សា

ថ្ងៃសៅរ៍ទី៨មិថុនា កងទ័ពអ៊ីស្រាអែលបានប្រកាសឲ្យដឹងថា គេបានរំដោះបាន​ចំណាប់ខ្មាំងចំនួន​៤នាក

កងទ័ពអ៊ីស្រាអែលរំដោះបាន​ចំណាប់ខ្មាំង​៤នាក់ ពីដៃក្រុមហាម៉ាស នៅ​ភាគកណ្តាលតំបន់ហ្កាហ្សា

ថ្ងៃសៅរ៍ទី៨មិថុនា កងទ័ពអ៊ីស្រាអែលបានប្រកាសឲ្យដឹងថា គេបានរំដោះបាន​ចំណាប់ខ្មាំងចំនួន​៤នាក់ ពីតំបន់ភាគកណ្តាលហ្កាហ្សា ដែលកងទ័ពអ៊ីស្រាអែល​បានបើកប្រតិបត្តិការ​ទំលាក់​គ្រាប់ប៉ុន្មាន​​ថ្ងៃចុងក្រោយនេះ​។ លោកនេតាន់យ៉ាងហ៊ូ បានថ្លែងអបអរចំពោះជោគជ័យនេះ និងបាន​អះអាងថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធបោសសំអាតក្រុមហាម៉ាស ដើម្បី​​រំដោះចំណាប់ខ្មាំងទាំងអស់មកវិញ​។

ក្រុមយុវជន ព្រួយបារម្ភដែនជម្រកសត្វព្រៃក្លាយជាទីលានចាក់សំរាម ប៉ះពាល់ដល់ជីវចម្រុះ

ក្រុមយុវជនបរិស្ថានប្រមាណ១០អង្គ-នាក់ បាននាំគ្នាមកដាក់ញាតិនៅក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខ

ក្រុមយុវជន ព្រួយបារម្ភដែនជម្រកសត្វព្រៃក្លាយជាទីលានចាក់សំរាម ប៉ះពាល់ដល់ជីវចម្រុះ

ក្រុមយុវជនបរិស្ថានប្រមាណ១០អង្គ-នាក់ បាននាំគ្នាមកដាក់ញាតិនៅក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤  ដើម្បីទាមទារឱ្យស្ដារឡើងវិញនូវតំបន់ការពារដែនជម្រកសត្វព្រៃពាមក្រសោប។ ការចេញទាមទារ ដោយពួកគេយល់ឃើញថា រដ្ឋបាលខេត្តកោះកុងយកដែនជម្រកសត្វព្រៃនោះ ជាទីលានចាក់សំរាម ។​

និស្សិតកម្ពុជាបង្កើតAppសម្រាប់ជនមានពិការភាពគថ្លង់ អាចទាក់ទងនិងមជ្ឈដ្ឋានខាងក្រៅ

និស្សិតកម្ពុជាមួយក្រុម​ ដែលមានគ្នា​៦នាក់ បានរួមគ្នា​បង្កើត APP សម្រាប់ឲ្យជនមានពិការភាព គថ្ល

និស្សិតកម្ពុជាបង្កើតAppសម្រាប់ជនមានពិការភាពគថ្លង់ អាចទាក់ទងនិងមជ្ឈដ្ឋានខាងក្រៅ

និស្សិតកម្ពុជាមួយក្រុម​ ដែលមានគ្នា​៦នាក់ បានរួមគ្នា​បង្កើត APP សម្រាប់ឲ្យជនមានពិការភាព គថ្លង់អាចទំនាក់ទំនងជាមួយមនុស្សទូទៅបាន និងបង្កើតAPPបច្ចេកវិទ្យាផ្ទះឆ្លាតវៃ ឬSmart Home។ ស្នាដៃទាំងនេះ​ត្រូវបានដាក់​បង្ហាញក្នុងទិវាវិទ្យាសាស្ដ្រឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា Techno នៅថ្ងៃទី ៦ដល់៧ ខែមិថុនានេះ។ ចង់ដឹងថា Appរបស់និស្សិតឆ្នាំទី៣ មានអ្វីពិសេស សូមទស្សនាបទយកការណ៍របស់ឡាក់ ច័ន្ទតារា ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ប្រធានគណបក្សកម្លាំងជាតិ ដែលកំពុងជាប់ឃុំចេញលិខិតសុំទោស លោក ហ៊ុន ម៉ាណែត

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតសុំទោសជាសាធារណៈមួយច្បាប់ទៅកាន់លោកនាយករ

ប្រធានគណបក្សកម្លាំងជាតិ ដែលកំពុងជាប់ឃុំចេញលិខិតសុំទោស លោក ហ៊ុន ម៉ាណែត

លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានធ្វើលិខិតសុំទោសជាសាធារណៈមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីការលើកឡើងបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល។ នេះបើយោងតាមលិខិតសុំទោសជាសាធារណៈមួយច្បាប់ របស់លោក ស៊ុន ចន្ធី ដែលត្រូវបានទម្លាយចេញជាសាធារណៈនៅថ្ងៃអាទិត្យទី០៨មិថុនានេះ។ សម្រាប់គណបក្សកម្លាំងជាតិ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល តែមិនទាន់អាចសន្និដ្ឋានថា ជាលិខិតពិតប្រាកដ ឬក៏លោក ស៊ុន ចន្ធី ត្រូវបង្ខំក្នុងរូបភាពនយោបាយណាមួយ។

វៀតណាម៖ អ្នក​កាសែត​ដ៏ល្បីឈ្មោះម្នាក់ត្រូវប៉ូលិសចាប់ខ្លួន​​​ព្រោះ​តែ​សរសេររិះគន់​រដ្ឋអំណាច

អាជ្ញាធរ​វៀតណាមបាន​ចាប់ឃាត់​ខ្លួន​អ្នកកាសែត​ឯករាជ្យ​ដ៏ល្បីល្បាញ​១រូប​ ឈ្មោះ លោក ហ៊ុយ ឌឹក

វៀតណាម៖ អ្នក​កាសែត​ដ៏ល្បីឈ្មោះម្នាក់ត្រូវប៉ូលិសចាប់ខ្លួន​​​ព្រោះ​តែ​សរសេររិះគន់​រដ្ឋអំណាច

អាជ្ញាធរ​វៀតណាមបាន​ចាប់ឃាត់​ខ្លួន​អ្នកកាសែត​ឯករាជ្យ​ដ៏ល្បីល្បាញ​១រូប​ ឈ្មោះ លោក ហ៊ុយ ឌឹក ដោយ​ចោទ​ប្រកាន់​​ពីបទល្មើស«​រំលោភបំពាន​សេរីភាព​ប្រជាធិបតេយ្យ​»​ និង​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ​។ ដំណឹង​ពីការ​ចាប់​ខ្លួន​​ ត្រូវ​ទម្លាយ​ឲ្យដឹង​ពី​សំណាក់​ប៉ូលិសវៀតណាម នៅ​ថ្ងៃ​សៅរ៍​ ទី​៨មិថុនានេះ។​ នៅមុន​ពេលចាប់ខ្លួន អ្នក​កាសែត​រូបនេះហ៊ាន​សរសេរ​រិះគន់​បុគ្គលសំខាន់ៗ​ក្នុងជួរ​រដ្ឋាភិបាល​និង​បក្ស​កុម្មុយនិស្ត​វៀតណាម។​ មេធាវី​ការពារក្តី​ឲ្យ​រូប​លោក ក៏ត្រូវ​ចាប់ឃាត់ខ្លួនដែរ​ និង​ចោទប្រកាន់​ក្នុង​សំណុំរឿង​តែមួយ​។​ 

តើការមិនចូលរួមរបស់កម្ពុជាក្នុងសន្និសីទសន្តិភាពអ៊ុយក្រែនឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?

លោក​ ហ៊ុន ​សែន ​ប្រធាន​​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា​ថា​ ការ​សម

តើការមិនចូលរួមរបស់កម្ពុជាក្នុងសន្និសីទសន្តិភាពអ៊ុយក្រែនឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?

លោក​ ហ៊ុន ​សែន ​ប្រធាន​​ព្រឹទ្ធ​សភា​កម្ពុជា ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា​ថា​ ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​មិន​ចូល​រួម​សន្និសីទ​សន្តិភាព​របស់​អ៊ុយ​ក្រែន​ ដែល​គម្រោង​ធ្វើ​នៅ​ប្រទេស​ស្វីស​នាពេល​ខាង​មុខ​ គឺ​ជា​សិទ្ធិ​របស់​កម្ពុជា ​ដោយ​កម្ពុជា​មើល​ឃើញ​ថា ​«វា​មិន​មាន​ជោគ​ជ័យ»​។​ តែ​ពី​ក្រសែ​ភ្នែក​របស់​ប្រទេស​លោក​ខាង​លិច​ ការ​សម្រេច​ចិត្ត​របស់​កម្ពុជា ​គឺ​ដូច​គ្នា​នឹង​ជំហរ​របស់​ចិន​។ ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ជា​មួយ​រុស្ស៊ី ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ​ តែ​ចិនខ្លួនឯង​បាន​បដិសេធ ​ដោយ​សំអាង​ថា​ មិន​មាន​តំណាង​រុស្ស៊ី​នៅ​ក្នុង​សន្និ​សីទ​នោះ​។​ តើ​កម្ពុជា​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ទេ ​ដែល​សម្រេច​ចិត្ត​មិន​ចូលរួម​សន្និសីទ​សន្តិភាព​របស់​អ៊ុយ​ក្រែនដែរនោះ?

ចិនកំពុងអូសជើងចង់ចំណេញខ្លាំង​ លើ​គម្រោងបំពង់បង្ហូរឧស្ម័ន​ “Power of Siberia 2” របស់រុស្ស៊ី

ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញ​​​បំពង់បង្ហូរឧស្ម័ន​ដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប

ចិនកំពុងអូសជើងចង់ចំណេញខ្លាំង​ លើ​គម្រោងបំពង់បង្ហូរឧស្ម័ន​ “Power of Siberia 2” របស់រុស្ស៊ី

ចិននិងរុស្ស៊ីមានគម្រោងសាងសង់ បណ្តាញ​​​បំពង់បង្ហូរឧស្ម័ន​ដ៏វែងមួយ ឈ្មោះថា Power of Siberia 2 ដែលតភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅកាន់ខេត្តស៊ីនជាំងរបស់ចិន​។ ស្របពេល​ដែល​ប្រទេសអឺរ៉ុបបានឈប់ទិញឧស្ម័នរុស្ស៊ី គម្រោងដ៏ធំមហាសាលនេះ នឹងអនុញ្ញាតឲ្យរុស្ស៊ី អាចទទួល​បាននូវ​​​ប្រភពចំណូលដ៏ច្រើនសន្ធឹក​។ តែយ៉ាងណា គម្រោង​ដ៏ធំនេះហាក់នៅឆ្ងាយ​សន្លឹម​ មិនដូចការសង្ឃឹមរបស់រុស្ស៊ីទេ ព្រោះភាគីចិនដែលមានប្រៀប ​កំពុងតែអូសជើង និង​ដាក់លក្ខខណ្ឌកេង​ចំណេញ​ខ្លាំងបំផុត​។

បណ្ឌិត​ រ័ត្ន ​សណ្តាប់​៖​គ្រប់​ពិធី​អាពាហ៍ពិពាហ៍​បង្ហាញពី​មង្គល​សិរី​មិនអាច​ធ្វើជា​ល្បែង​លេង​សើចទេ

នៅថ្ងៃ​ទី​០៧ ​ខែ​មិថុនា ​ឆ្នាំ២០២៤នេះ ​ក្រសួង​វប្បធម៌​បានចេញ​សេចក្តីណែនាំ​មួយ​ដល់​ក្រុម​

បណ្ឌិត​ រ័ត្ន ​សណ្តាប់​៖​គ្រប់​ពិធី​អាពាហ៍ពិពាហ៍​បង្ហាញពី​មង្គល​សិរី​មិនអាច​ធ្វើជា​ល្បែង​លេង​សើចទេ

នៅថ្ងៃ​ទី​០៧ ​ខែ​មិថុនា ​ឆ្នាំ២០២៤នេះ ​ក្រសួង​វប្បធម៌​បានចេញ​សេចក្តីណែនាំ​មួយ​ដល់​ក្រុម​សិល្បៈប្រពៃណី​មួយក្រុម​ ដែល​បាន​សម្តែង​បែបអាសអាភាស​នៅក្នុង​ពិធី​កាត់សក់​អាពាហ៍ពិពាហ៍​មួយ​ឲ្យបញ្ឈប់​សកម្មភាព​ជា​បន្ទាន់។ ​ឃ្លីបវីដេអូ​នៃ​ពីធីកាត់សក់​អាពាហ៍ពិពាហ៍​ដែលមាន​សកម្មភាព​ស្រើបស្រាលនេះ​ត្រូវបាន​គេបង្ហោះ​តាម​បណ្តាញ​សង្គម ​និង​បានរងនូវ​ការរិះគន់​ពី​មហាជន ​និង​អ្នកសិល្បៈ​យ៉ាងព្រោងព្រាត​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI ក្នុងថ្ងៃ​សុក្រ ​ទី​០៧ ខែ​មិថុនា​នេះ ​លោក​បណ្ឌិត ​រត្ន័ សណ្តាប់​ អ្នកជំនាញ​ផ្នែក​អារ្យធម៌ខ្មែរ​បាន​ចាត់ទុក​សកម្មភាព​សម្តែង​បែបអាសអាភាសនេះ​ជាកំហុសឆ្គង​ផ្នែក​វប្បធម៌ ​និង​ថា ​កំហុសឆ្គង​ដូចនេះ​បានរងនូវ​ការដាក់ទោស​ពី​សង្គម​ធ្ងន់ជាង​ការដាក់ទោស​ដោយ​ច្បាប់​ទៅទៀត​៕

លោកហ៊ុន ម៉ាណែតថា ការប្រើបច្ចេកវិទ្យា AI មិនត្រឹមត្រូវនឹងបង្កភាពអវិជ្ជមានដល់សង្គម

ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានលើកឡើងក្នុងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការចា

លោកហ៊ុន ម៉ាណែតថា ការប្រើបច្ចេកវិទ្យា AI មិនត្រឹមត្រូវនឹងបង្កភាពអវិជ្ជមានដល់សង្គម

ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានលើកឡើងក្នុងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ត្រូវមានដែនកំណត់ គិតគូរពីសីលធម៌ និងតម្លៃសង្គម ហើយថា បើបច្ចេកវិទ្យា AI នេះមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវទេ នោះវានឹងបង្កភាពអវិជ្ជមានដល់សង្គមជាតិ។ ការលើកឡើងដូចនេះរបស់លោកនាយករដ្ឋមន្ដ្រីបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំធ្វើនៅក្នុងខេត្តសៀមរាប។

នាវាបណ្ណាគារមានសៀវភៅចម្រុះរាប់ពាន់ក្បាលចូលចតលើកទី១នៅកំពង់ផែស្វយ័តភ្នំពេញ

ពិព័រណ៍សៀវភៅលើនាវាបណ្ណាល័យចល័ត Doulos Hope’s របស់អាឡឺម៉ង់ដែលសំចតកំពង់ផែស្វយ័តភ្នំពេញជាលើកទី១ កំព

នាវាបណ្ណាគារមានសៀវភៅចម្រុះរាប់ពាន់ក្បាលចូលចតលើកទី១នៅកំពង់ផែស្វយ័តភ្នំពេញ

ពិព័រណ៍សៀវភៅលើនាវាបណ្ណាល័យចល័ត Doulos Hope’s របស់អាឡឺម៉ង់ដែលសំចតកំពង់ផែស្វយ័តភ្នំពេញជាលើកទី១ កំពុងបើកទ្វាររង់ចាំអ្នកចូលទស្សនាតាំងពីថ្ងៃទី៥ មិថុនា។ ការសំចតនៅទីក្រុងភ្នំពេញរបស់នាវាបណ្ណាល័យចល័តដ៏ល្បីល្បាញមួយនេះជាផ្នែកមួយនៃបេសសកម្មជំរុញការអាន និងលើកកម្ពស់អក្ខរកម្មនៅក្នុងពិភពលោក។ មានផ្ទុកសៀវភៅចម្រុះរាប់ពាន់ក្បាល នាវាបណ្ណាល័យចល័ត Doulos Hope’s កំពុងទាក់ទាញពលរដ្ឋខ្មែរដែលនិយមការអាន៕

នៅសភាបារាំង លោកហ្សេឡេនស្គី ថ្លែងថា «អឺរ៉ុបក្លាយជាទីដែលលែងមានសន្តិភាព​ដោយសារតែពូទីន​»

ក្រោយចប់កម្មវិធីបុណ្យ​​រំឭកខួប​៨០ឆ្នាំ នៃការ​សំរុកចូលរបស់កងទ័ពសម្ព័ន្ធមិត្ត ដើម្បី​រំដោ

នៅសភាបារាំង លោកហ្សេឡេនស្គី ថ្លែងថា «អឺរ៉ុបក្លាយជាទីដែលលែងមានសន្តិភាព​ដោយសារតែពូទីន​»

ក្រោយចប់កម្មវិធីបុណ្យ​​រំឭកខួប​៨០ឆ្នាំ នៃការ​សំរុកចូលរបស់កងទ័ពសម្ព័ន្ធមិត្ត ដើម្បី​រំដោះបារាំងពីក្រញ៉ាំរបបអ៊ីទ្លែរណាស៊ីស លោកប្រធានាធិបតី​អ៊ុយក្រែន ​វ្លូឌីមៀរ ហ្សេឡេនស្គី បានចាប់ផ្តើម​ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅបារាំងនៅថ្ងៃទី​៧​មិថុនានេះ ដោយ​លោក​បានចូលទៅថ្លែងសុន្ទរកថា នៅចំពោះអង្គសភាជាតិបារាំង​។ ទន្ទឹម​គ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោក​ម៉ាក្រុង បាន​បញ្ជាក់​ឲ្យដឹងថា បារាំងនឹងបញ្ជូនយន្តហោះចម្បាំង Mirage ទៅឲ្យ​អ៊ុយក្រែន​ ដើម្បី​ប្រយុទ្ធតទល់​នឹង​កងទ័ពរុស្ស៊ី។​

ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នឹងមានកំណើនលើសឆ្នាំ២០២៣ ចំនួន ០,២%

នៅថ្ងៃទី០៦ មិថុនា ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុ

ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នឹងមានកំណើនលើសឆ្នាំ២០២៣ ចំនួន ០,២%

នៅថ្ងៃទី០៦ មិថុនា ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាដោយព្យាករថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៨% សម្រាប់ឆ្នាំ ២០២៤ ពោលកើនលើសតិចតួចធៀបនឹងឆ្នាំ ២០២៣ ដែលមានកំណើន ៥,៦%។ វិស័យនាំចេញទំនិញ និងវិស័យសេវាកម្ម គឺជាវិស័យស្នូលដែលជំរុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចលើសឆ្នាំ ២០២៣ តិចតួច។

តើរដ្ឋាភិបាលគួរបន្ថែមម៉ោងសិក្សា ឬបង្កើនគុណភាពសិក្សា?

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធ ទី០៦ មិថុនាពីការបន្ថែមម៉ោងសិក្សា

តើរដ្ឋាភិបាលគួរបន្ថែមម៉ោងសិក្សា ឬបង្កើនគុណភាពសិក្សា?

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធ ទី០៦ មិថុនាពីការបន្ថែមម៉ោងសិក្សាចំនួន២ម៉ោងដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា។ ការបន្ថែមម៉ោងសិក្សានេះត្រូវបានលោក ហ៊ុន ម៉ាណែតបញ្ជាក់ថា ជាម៉ោងបំប៉នបន្ថែមសម្រាប់សិស្សានុសិស្សដែលរៀនសូត្រនៅខ្សោយ។ អ្នកជំនាញក្នុងវិស័យអប់រំបង្ហាញចេតនាគាំទ្រចំពោះការសម្រេចដូចនេះរបស់ប្រមុខរដ្ឋាភិបាល។ តែមានអ្នកខ្លះបានមើលឃើញពីបន្ទុកបន្ថែមសម្រាប់លោកគ្រូ អ្នកគ្រូដែលមិនអាចឆ្លៀតធ្វើការងារផ្សេងបាន។

រុស្ស៊ីចាប់ខ្លួនជនជាតិបារាំងម្នាក់ ដែលជាប់សង្ស័យថា បានលួចការណ៍សម្ងាត់យោធារុស្ស៊ី

ផ្អែកតាមភ្នាក់ងារព័ត៌មានផ្លូវការ TASS របស់រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី ៦ មិថុនា ឆ្នា

រុស្ស៊ីចាប់ខ្លួនជនជាតិបារាំងម្នាក់ ដែលជាប់សង្ស័យថា បានលួចការណ៍សម្ងាត់យោធារុស្ស៊ី

ផ្អែកតាមភ្នាក់ងារព័ត៌មានផ្លូវការ TASS របស់រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី ៦ មិថុនា ឆ្នាំ ២០២៤ អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនជនជាតិបារាំងម្នាក់ ដែលជាប់សង្ស័យថា បានប្រមូលយកព័ត៌មានសម្ងាត់ ទាក់ទងនិងសកម្មភាពយោធារុស្ស៊ី។ គណៈកម្មការ ទទួលបន្ទុកផ្នែកស៊ើបអង្កេត ករណីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក្នុងប្រទេសរុស្ស៊ី បានថ្លែងថា ប្រសិនបើព័ត៌មានសម្ងាត់ក្នុងវិស័យយោធារុស្ស៊ី ធ្លាក់ក្នុងដៃភ្នាក់ងារស៊ើបការណ៍បរទេស នោះសន្តិសុខជាតិរុស្ស៊ី នឹងអាចរងការគំរាមកំហែង។ យោងតាមច្បាប់ ភ្នាក់ងារបរទេស ក្នុងប្រទេសរុស្ស៊ី បុរសជនជាតិបារាំងរូបនេះ អាចត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ រហូតដល់ ៥ ឆ្នាំ។

ហ្កាហ្សា៖ ស្លាប់ប្រមាណ​៤០នាក់ ដោយ​ការ​បាញ់ប្លោងគ្រាប់​របស់អ៊ីស្រាអែល លើសាលារៀនមួយ

ផ្អែកតាម​អាជ្ញាធរ​ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺកងទ័ពអ៊ីស្រាអែលបាន​បាញ់​ប្លោង​គ្រា

ហ្កាហ្សា៖ ស្លាប់ប្រមាណ​៤០នាក់ ដោយ​ការ​បាញ់ប្លោងគ្រាប់​របស់អ៊ីស្រាអែល លើសាលារៀនមួយ

ផ្អែកតាម​អាជ្ញាធរ​ហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺកងទ័ពអ៊ីស្រាអែលបាន​បាញ់​ប្លោង​គ្រាប់ កាលពី​ថ្ងៃព្រហស្បតិ៍ទី​៦មិថុនា ​សំដៅមកលើសាលារៀន​មួយកន្លែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់​អង្គការសហប្រជាជាតិ​។ ការវាយ​ប្រហារនេះ បានបណ្ដាល​ឲ្យស្លាប់​មនុស្ស យ៉ាងហោច៤០នាក់ ក្នុងនោះមាន​​កុមារនិង​ស្ត្រីជាច្រើននាក់​។ ដោយឡែក ភាគីអ៊ីស្រាអែល​អះអាងថា គឺក្រុម​ហាម៉ាស​ដែលបានពួនសំងំលាក់ខ្លួន ​ក្នុងទីតាំងសាលារៀននេះ​។​

តើ​កម្ពុជា​អាចជា​សមរភូមិ​ភូមិសាស្ត្រនយោបាយ​ឬ​ទើប​ចិន​ដាក់​អ្នក​ការទូត​ខ្លាំង​ប្រចាំ​កម្ពុជា​?

លោក ​វ៉ាង វេនប៊ីន ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែលគេ​ស្គាល់ថា​មាន​សមត្ថភាព ​និង​វោហ

តើ​កម្ពុជា​អាចជា​សមរភូមិ​ភូមិសាស្ត្រនយោបាយ​ឬ​ទើប​ចិន​ដាក់​អ្នក​ការទូត​ខ្លាំង​ប្រចាំ​កម្ពុជា​?

លោក ​វ៉ាង វេនប៊ីន ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែលគេ​ស្គាល់ថា​មាន​សមត្ថភាព ​និង​វោហាសាស្ត្រ​នយោបាយ​លេចធ្លោ​ប្រឈមមុខ​នឹង​ប្រទេស​លោក​ខាងលិច​ ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ចិន​ប្រចាំនៅកម្ពុជា​។ ​ការតែងតាំង​លោក ​វ៉ាង វេនប៊ីន ​ដែលមាន​រហ័សនាម​ «​អ្នក​ចម្បាំង​ចចក​» របស់​ក្រុង​ប៉េកាំង​ជាឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​ធ្វើឡើង ​ស្របពេល​ដែល​កម្ពុជា​ត្រូវគេ​មើលឃើញថា​អាចក្លាយ​ជា​សមរភូមិ​នៃការ​ប្រទាញប្រទង់​គ្នា​រឿង​ភូមិសាស្ត្រនយោបាយ​រវាង​ប្រទេស​មហាអំណាច​។ ​តើវត្តមាន​អ្នកការទូត​ចិន​ថ្មីរូបនេះ​នៅកម្ពុជា​ជាការ​ត្រៀម​លក្ខណៈ​ទុកមុន​របស់ចិន​នៅក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ឬ​យ៉ាងណា​?

របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង

នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេ

របាយការណ៍ Central ថា សិទ្ធិសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង

នៅថ្ងៃអង្គារ ទី៤ មិថុនា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ « សង់ត្រាល់ » បានចេញផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា។ សង់ត្រាល់បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរងការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។

អាជ្ញាធរ​បារាំង​ចាប់ខ្លួន​​ជនជាតិរុស្ស៊ី-អ៊ុយក្រែនម្នាក់ ដែលប៉ុនប៉ងវាយប្រហារ​ភេរវកម្ម

ជន​ម្នាក់ដែលទំនងជាមាន​គម្រោងធ្វើអំពើភេរវកម្ម​នៅបារាំង ត្រូវបាន​​អាជ្ញាធរបារាំងបានចាប់ឃា

អាជ្ញាធរ​បារាំង​ចាប់ខ្លួន​​ជនជាតិរុស្ស៊ី-អ៊ុយក្រែនម្នាក់ ដែលប៉ុនប៉ងវាយប្រហារ​ភេរវកម្ម

ជន​ម្នាក់ដែលទំនងជាមាន​គម្រោងធ្វើអំពើភេរវកម្ម​នៅបារាំង ត្រូវបាន​​អាជ្ញាធរបារាំងបានចាប់ឃាត់ខ្លួន​បាន​​ ទាន់ពេលវេលា បន្ទាប់ពីជននេះ​រងរបួសដោយ​សារតែគ្រឿងផ្ទុះរបស់ខ្លួនឯង។ ជនដែលត្រូវគេឃាត់ខ្លួនបាន ក្នុងបន្ទប់សណ្ឋាគារ ស្ថិតនៅក្នុងតំបន់ប្រលានយន្តហោះ Roissy Charles de Gaulle មានភេទប្រុសកាន់​លិខិតឆ្លងដែន​ រុស្ស៊ីផង និង​អ៊ុយក្រែនផង។ មិនទាន់មានការបញ្ជាក់ណាមួយ ថា​ជននេះ​បានទទួលការបញ្ជាដោយ​ផ្ទាល់ពីរុស្ស៊ី ឬយ៉ាងណាទេ។ តែមួយរយៈចុងក្រោយនេះ អាជ្ញាធរបារាំងអះអាងថារុស្ស៊ី​បានប្រើប្រាស់វិធីជាច្រើន ដើម្បីគំរាមសន្តិសុខមកលើបារាំង ស្របពេល​ដែល​បារាំងត្រៀមបើកសម្ពោធ​ការប្រកួតកីឡាអូឡាំពិក​។

ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២

ថ្ងៃទី​៦មិថុនា​នេះ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទ

ខួប៨០ឆ្នាំ ព្រឹត្តិការណ៍រំដោះសមរភូមិណរម៉ង់ឌី ផ្តួលអាល្លឺម៉ង់ណាហ្ស៊ី និងបញ្ចប់សង្គ្រាមលោកលើកទី២

ថ្ងៃទី​៦មិថុនា​នេះ ជា​ខួប​៨០ឆ្នាំ នៃព្រឹត្តិការណ៍​វាយ​រំដោះប្រទេស​បារាំង​ ពី​ក្រញាំ​ដៃ​ទាហាន​ណាហ្ស៊ី​​អាល្លឺម៉ង់​​។​​​ នេះ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​ដ៏សំខាន់​ ដែល​ឈាន​ទៅ​ផ្តួល​រំលំរបប​ណាស៊ី​ ហើយនិង​​បិទ​បញ្ចប់​សង្គ្រាម​លោកលើកទី២។​ រដ្ឋាភិបាល​បារាំង ​រៀបចំ​ពិធី​ដ៏គគ្រឹកគគ្រេង​សម្បើម​ណាស់ ដើម្បី​រំឭកខួប​៨ទស​វត្សរ៍ នៃ​មហាព្រឹត្តិការណ៍​វាយបំបែក​បន្ទាយណាហ្ស៊ី​​អាល្លឺម៉ង់​ នៅ​ខេត្ត​ណរម៉ង់​ឌី។

ចិនត្រៀមបញ្ជូនអ្នកនាំពាក្យក្រសួងការបរទេសលោក វ៉ាង វេនប៊ីន ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន ត្រៀមមកធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ព

ចិនត្រៀមបញ្ជូនអ្នកនាំពាក្យក្រសួងការបរទេសលោក វ៉ាង វេនប៊ីន ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ីន ត្រៀមមកធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយយ៉ាងព្រោងព្រាត របស់សារព័ត៌មានរដ្ឋចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកនាំពាក្យក្រសួងបរទេសចិនរូបនេះ ត្រូវបានគេស្គាល់និងឲ្យរហស្សនាម ជាអ្នកការទូតចម្បាំងចចក ដែលមានសមត្ថភាពអាចឆ្លើយតបនឹងរាល់ស្ថានភាពដែលកើតឡើងនៅក្នុងតំបន់ និងអន្តរជាតិ។ 

រិទ្ធី លំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរវ័យក្មេង​ទៅដឹកនាំ​រឿង​នៅហ្វីលីពីន

១១ឆ្នាំក្រោយព្រឹត្តិការណ៍នៅតៃវ៉ាន់ Directors Factory ដែលជាគម្រោងការមួយនៃ​Directors Fortnight ក្នុងមហោស្រពភាពយន្ត

រិទ្ធី លំអពេជ្រ ស្រ្តីសមិទ្ធិករខ្មែរវ័យក្មេង​ទៅដឹកនាំ​រឿង​នៅហ្វីលីពីន

១១ឆ្នាំក្រោយព្រឹត្តិការណ៍នៅតៃវ៉ាន់ Directors Factory ដែលជាគម្រោងការមួយនៃ​Directors Fortnight ក្នុងមហោស្រពភាពយន្តកាន​បាន​វិលត្រលប់ទៅ​អាស៊ីអាគ្នេយ៍ ដោយ​ដៅយកប្រទេស​ហ្វីលីពីន។ មានគោលដៅ​លើកទឹកចិត្ត ជំរុញ​យុវជនឲ្យសម្រេច​ក្តីស្រមៃ​របស់ខ្លួនក្នុងវិស័យភាពយន្ត មហោស្រពDirectors Fortnight​បាន​ផ្តល់​ឱកាស​ដល់​យុវជន​៨រូប ប្រុស៤ ស្រី៤ ក្នុងនោះមាន​រិទ្ធី លំអពេជ្រ សមិទ្ធិករខ្មែរវ័យក្មេង ដើម្បីចូលរួម​នៅក្នុងគម្រោងការ​ផលិត​ខ្សែភាពយន្តរួមគ្នា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ ខ្សែភាពយន្តខ្នាតខ្លី​ចំនួន​៤​នៃ​គម្រោងការ​Philippines Factory ត្រូវ​បានចាក់បញ្ចាំង​ជាច្រើន​លើក​នៅ ក្នុង​សប្តាហ៍ទី១​នៃ​មហោស្រពភាពយន្តកាន នៅភាគខាងត្បូង​ប្រទេស​បារាំង។

លោកហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនកាន់កាប់ដោយវិនិយោគិនខ្មែរជាង ៥០ភាគរយ

គម្រោងព្រែកជីកហ្វូណនលែងពឹងផ្អែកទាំងស្រុងលើចិនទៀតហើយ ពោលមានក្រុមហ៊ុនវិនិយោគខ្មែរចូលរួមកា

លោកហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនកាន់កាប់ដោយវិនិយោគិនខ្មែរជាង ៥០ភាគរយ

គម្រោងព្រែកជីកហ្វូណនលែងពឹងផ្អែកទាំងស្រុងលើចិនទៀតហើយ ពោលមានក្រុមហ៊ុនវិនិយោគខ្មែរចូលរួមកាន់កាប់ច្រើនជាង៥០ភាគរយ។ នេះជាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃទី៦ មិថុនានេះ។ ការចេញមកបញ្ជាក់របស់លោកហ៊ុន ម៉ាណែតពាក់ព័ន្ធនឹងភាគីចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងគម្រោងព្រែកជីកនេះធ្វើឡើង ក្រោយពីមានការអត្ថាធិប្បាយរិះគន់ជាច្រើនថា គម្រោងព្រែកជីកហ្វូណនបម្រើប្រយោជន៍បរទេសច្រើនជាងប្រយោជន៍ជាតិ។

លោកម៉ម យ៉ន៖ចិញ្ចឹមកង្កែបមានបច្ចេកទេសត្រឹមត្រូវមិនខ្វះទីផ្សារលក់ចេញ

ជាមន្រ្តីចូលនិវត្តន៍រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក

លោកម៉ម យ៉ន៖ចិញ្ចឹមកង្កែបមានបច្ចេកទេសត្រឹមត្រូវមិនខ្វះទីផ្សារលក់ចេញ

ជាមន្រ្តីចូលនិវត្តន៍រស់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ម៉ម យ៉នដែលបច្ចុប្បន្នជាអ្នកចិញ្ចឹមកង្កែបបានឱ្យដឹងថា ការចិញ្ចឹមកង្កែបមិនពិបាកទេ និងថា បើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវទៀតនោះ គឺមិនខ្វះទីផ្សារសម្រាប់លក់ទេ។ តាមលោក ម៉ម យ៉ន កង្កែបដែលចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក គឺមានលក្ខណៈពិសេសខុសពីគេនៅត្រង់រសជាតិ និងគុណភាព។

លោក ពូទីន៖ បស្ចិមលោកកំពុងគិតខុសដោយយល់ថារុស្ស៊ីពុំហ៊ានប្រើអាវុធនុយក្លេអ៊ែរវាយបកវិញ

ភាពតានតឹងរវាងរុស្ស៊ី និង ប្រទេសបស្ចិមលោក ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន បានកើនឡើង មួយកម្រិតទ

លោក ពូទីន៖ បស្ចិមលោកកំពុងគិតខុសដោយយល់ថារុស្ស៊ីពុំហ៊ានប្រើអាវុធនុយក្លេអ៊ែរវាយបកវិញ

ភាពតានតឹងរវាងរុស្ស៊ី និង ប្រទេសបស្ចិមលោក ក្នុងបរិបទសង្គ្រាមអ៊ុយក្រែន បានកើនឡើង មួយកម្រិតទៀត។ នៅថ្ងៃពុធទី ៥ មិថុនា ម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានក្រើនរំលឹកជាថ្មីម្តងទៀតថា ម៉ូស្គូ មិនខ្លាចនឹងវាយបក ទៅលើប្រទេសណា ដែលអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន ដើម្បីវាយប្រហារ ចូលក្នុងទឹកដីរុស្ស៊ី។ លោក ពូទីន សង្កត់ធ្ងន់ថា ប្រទេសបស្ចិមកំពុងតែភាន់ច្រឡំ ដោយគិតថា រុស្ស៊ី នឹងមិនហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតប នឹងការគំរាមកំហែង ពីខាងក្រៅ។ ពុំតែប៉ុណ្ណោះ លោក ពូទីន បានគំរាមថា បើសិនចាំបាច់ រុស្ស៊ី នឹងផ្តល់អាវុធទៅឲ្យប្រទេសដទៃណាមួយ ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដើម្បីយកទៅវាយបកលើ បណ្តាប្រទេសលោកខាងលិចណា ដែលផ្គត់ផ្គង់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ ឲ្យទៅអ៊ុយក្រែន ដើម្បីបាញ់សំដៅទីតាំងនានា ក្នុងទឹកដីរុស្ស៊ី។

យុវជនមួយរូបប្តេជ្ញាជិះកង់ពីកម្ពុជាទៅអឺរ៉ុបដើម្បីរៃលុយ២៥ម៉ឺនដុល្លារជួយកុមារកម្ពុជា

នៅថ្ងៃពុធ ទី០៦ មិថុនា លោកទីវ តារារិទ្ធិ ឬស្គាល់តាមបណ្តាញសង្គមថា Travel with Rith បានចាប់ផ្តើមធ្វើដំណើ

យុវជនមួយរូបប្តេជ្ញាជិះកង់ពីកម្ពុជាទៅអឺរ៉ុបដើម្បីរៃលុយ២៥ម៉ឺនដុល្លារជួយកុមារកម្ពុជា

នៅថ្ងៃពុធ ទី០៦ មិថុនា លោកទីវ តារារិទ្ធិ ឬស្គាល់តាមបណ្តាញសង្គមថា Travel with Rith បានចាប់ផ្តើមធ្វើដំណើរដោយជិះកង់ចេញពីកម្ពុជាទៅកាន់អឺរ៉ុប។ តាមគម្រោង លោកទីវ តារារិទ្ធិនឹងត្រូវប្រើពេលជាង១ឆ្នាំដើម្បីធ្វើដំណើរឆ្លងកាត់ប្រទេសអឺរ៉ុបជាង ២០ប្រទេសក្នុងគោលបំណងរៃអង្គាសលុយឲ្យបាន ២៥ម៉ឺនដុល្លារអាមេរិកដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ដើម្បីអាចសម្រេចគោលដៅមួយនេះបាន លោកទីវ តារារិទ្ធិបានប្តេជ្ញាជំនះគ្រប់ឧបសគ្គដែលនឹងអាចមានឡើងជាយថាហេតុ។

Get more results via ClueGoal