Cambodia



ហ្សកហ្ស៊ី៖ បាតុករជាង ៣ ម៉ឺននាក់ បន្តតវ៉ាប្រឆាំងច្បាប់ថ្មី ដែលទើបអនុម័តដោយរដ្ឋសភា

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ល្ងាចថ្ងៃពុធទី ១៥ ឧសភា ឆ្នំ ២០២៤ មានបាតុករប្រមាណជាង ៣ ម៉ឺន ន

តើកម្ពុជាបានធ្វើអ្វីខ្លះក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅដើម្បីប្រឆាំងពលកម្មកុមារ?

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួម

តើកម្ពុជាបានធ្វើអ្វីខ្លះក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅដើម្បីប្រឆាំងពលកម្មកុមារ?

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួមអបអរទិវាមួយនេះក្រោមប្រធានបទ « រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ »។ នៅកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ គេបានឃើញកុមារដើរលក់របស់របរនៅតាមភ្លើងស្តុប ដើរសុំទានតាមផ្លូវ និងតាមតំបន់កម្សាន្ដ ឬធ្វើការនៅតាមសិប្បកម្មឡឥដ្ឋជាដើម។ ក្នុងនាមជាប្រទេសឲ្យសច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិកាលពីខែតុលា ឆ្នាំ២០០៥ តើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីប្រឆាំងនឹងពលកម្មកុមារក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅ?

រដ្ឋបាលខេត្តព្រៃវែងគំរាមចាត់វិធានការម្ចាស់អាជីវកម្មណាដែលឱ្យសិស្សប្រមូលផ្តុំគ្នានៅទីតាំងខ្លួន

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោ

រដ្ឋបាលខេត្តព្រៃវែងគំរាមចាត់វិធានការម្ចាស់អាជីវកម្មណាដែលឱ្យសិស្សប្រមូលផ្តុំគ្នានៅទីតាំងខ្លួន

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មណាដែលអនុញ្ញាតឱ្យយុវជន និងក្រុមក្មេងសិស្សសាលាប្រមូលផ្តុំនៅតាមទីតាំងរបស់ខ្លួន។ ការព្រមានបែបនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តសង្កេតឃើញបាតុភាពអវិជ្ជមានរបស់ក្រុមយុវជនមួយចំនួននាំគ្នាគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត ហាងកាហ្វេ ក្លឹបបាល់ទាត់ និងកន្លែងកម្សាន្តនានា ដើម្បីលេងទូរស័ព្ទ ជក់បារីអេឡិចត្រូនិច និងប្រើប្រាស់គ្រឿងញៀនជាដើម។

កម្ពុជារកឃើញកំណើនកូវីដ និងផ្តាសាយដូចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រទេសជិតខាង

កម្ពុជាកំពុងស្គាល់កំណើនជំងឺកូវីដ១៩ និងជំងឺផ្តាសាយក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០

កម្ពុជារកឃើញកំណើនកូវីដ និងផ្តាសាយដូចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រទេសជិតខាង

កម្ពុជាកំពុងស្គាល់កំណើនជំងឺកូវីដ១៩ និងជំងឺផ្តាសាយក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដូចនៅតាមប្រទេសជិតខាង និងនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មានដែលទើបត្រូវបានប្រកាសឱ្យដឹងនាយប់ថ្ងៃទី១២ មិថុនា។ តែក្រសួងសុខាភិបាលមិនភ្លេចបញ្ជាក់ដោយធានាថា វីរុសកូវីដបំប្លែងថ្មីមិនមែនជាអនុក្រុមវីរុសកូវីដថ្មីគ្រោះថ្នាក់ណាស់ណាទេ។

ក្នុ​ងមួយខែឧសភា ២០២៤ ថៃបណ្តេញពលករខ្មែរខុសច្បាប់ជាង ៦០០នាក់នៅច្រកព្រំដែនប៉ោយប៉ែត

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រកាសក្នុងថ្ងៃទី១២ ឧសភានេះថ

ក្នុ​ងមួយខែឧសភា ២០២៤ ថៃបណ្តេញពលករខ្មែរខុសច្បាប់ជាង ៦០០នាក់នៅច្រកព្រំដែនប៉ោយប៉ែត

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រកាសក្នុងថ្ងៃទី១២ ឧសភានេះថា ក្នុងមួយខែឧសភា ឆ្នាំ២០២៤ នេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកប្រទេសកម្ពុជាវិញជាង ៦០០នាក់ ក្នុងនោះមានជិត ៣០០នាក់ជាស្ត្រី និងកុមារ។ ក្រៅពីនេះ អាជ្ញាធរថៃក៏បានបញ្ជូនមកកម្ពុជានូវសាកសពពលករខ្មែរចំនួន ១៣នាក់ដែលបានស្លាប់នៅក្នុងប្រទេសថៃ។

លោក ​វ៉ាត់ ចំរើន​៖​ សហព័ន្ធ​កីឡា​គុនខ្មែរ​ស្វាគមន៍ ​ដាវ លីឌុច ​ឡើង​សង្វៀន​គុនខ្មែរ​ជា​ថ្មី

បន្ទាប់ពីមាន​ការ​ប៉ះទង្គិច​សំដី​គ្នា​រវាង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​និង​ជនជាតិ​កាណា

លោក ​វ៉ាត់ ចំរើន​៖​ សហព័ន្ធ​កីឡា​គុនខ្មែរ​ស្វាគមន៍ ​ដាវ លីឌុច ​ឡើង​សង្វៀន​គុនខ្មែរ​ជា​ថ្មី

បន្ទាប់ពីមាន​ការ​ប៉ះទង្គិច​សំដី​គ្នា​រវាង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​និង​ជនជាតិ​កាណាដា​លោក​ ដាវ លីឌុច​ ដែលជា​កីឡាករ​ដ៏ល្បីល្បាញ​ខាង​ក្បាច់គុន​ឡាត់វេ​របស់​ភូមា​កាលពី​ថ្ងៃ​អាទិត្យ ​ទី​៩ ​មិថុនា​មក​ មេដឹកនាំ​កីឡា​កម្ពុជា​បានកោះហៅ​ភាគី​ទាំងពីរ​ឲ្យធ្វើការ​សម្របសម្រួល​គ្នា​កាលពី​ថ្ងៃ​អង្គារ ​ទី​១១ ​មិថុនា​។ ​គឺជាការ​សម្របសម្រួល​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​។ ​ក្នុងកិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃទី​១២ ​មិថុនានេះ​ លោក ​វ៉ាត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា ​ភាគីទាំងពីរ​បានវិល​មក​ការ​ស្រុះស្រួល​គ្នាវិញ ​និង​បានឯកភាពគ្នា​ចូលរួម​អភិវឌ្ឍន៍​គុនខ្មែរ​ទាំងអស់គ្នា​។

គណកម្មការស៊ើបអង្កេត​នៃ​ អ.ស.ប. ចោទអ៊ីស្រាអែល ពី​បទ « ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​ »

គណកម្មការស៊ើបអង្កេតមួយនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ចោលប្រកាន់អ៊ីស្រាអែល ពីបទឧក្រ

គណកម្មការស៊ើបអង្កេត​នៃ​ អ.ស.ប. ចោទអ៊ីស្រាអែល ពី​បទ « ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​ »

គណកម្មការស៊ើបអង្កេតមួយនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ចោលប្រកាន់អ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ ព្រមទាំងចោទក្រុមហាម៉ាស និង​​ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនជាច្រើនក្រុមទៀត​​ ពីបទឧក្រិដ្ឋកម្មសង្គ្រាម​។ ក្រៅពីបាន​រន្ធាន់ហៅ​ឲ្យអ៊ីស្រាអែល បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា គណៈកម្មការអង្គការសហប្រជាជាតិ​នេះបាន​ប្រាប់ទៅហាម៉ាស ថាត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់​មកវិញ​។​

អាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេន កាយថ្មចេញពីឆ្នេរសមុទ្រអូរត្រេះ

នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់រ

អាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេន កាយថ្មចេញពីឆ្នេរសមុទ្រអូរត្រេះ

នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ។ ការផ្អាកជាបណ្តោះអាសន្ននេះធ្វើឡើង ក្រោយអភិបាលរងខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ចុះពិនិត្យទីតាំងសាងសង់ខាងលើ និងបន្ទាប់ពីមានប្រតិកម្មយ៉ាងព្រោងព្រាតពីសាធារណជន ពិសេសភ្ញៀវទេសចរ។ ទន្ទឹមនឹងផ្អាកជាបណ្តោះអាសន្ន រដ្ឋបាលខេត្តព្រះសីហនុក៏តម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេនកាយថ្មចេញពីឆ្នេរសមុទ្រ និងត្រូវជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។

កូនប្រុស​ប្រធានាធិបតីអាមេរិក ត្រូវតុលាការកាត់ក្តីថាមាន​ទោសកាន់កាប់អាវុធខុសច្បាប់

កូនប្រុស​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ​ ត្រូវ​តុលាការរដ្ឋ​សហព័ន្ធ​​ កា

កូនប្រុស​ប្រធានាធិបតីអាមេរិក ត្រូវតុលាការកាត់ក្តីថាមាន​ទោសកាន់កាប់អាវុធខុសច្បាប់

កូនប្រុស​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ​ ត្រូវ​តុលាការរដ្ឋ​សហព័ន្ធ​​ កាត់ក្តីឲ្យ​ជាប់​ទោស​ព្រហ្មទណ្ឌ​​ចំពោះ​បទល្មើស​កាន់កាប់​អាវុធ​ខុស​​ច្បាប់ និងឋិត​ក្រោម​ឥទ្ធិពល​គ្រឿងញៀន ​ហើយ​បំពេញទម្រង់​​បែប​បទកុហក​។​ សេចក្តី​សម្រេច​កាត់​ទោស​ លោក ហាន់ធ័រ បៃដិន នៅថ្ងៃទី​១១មិថុនា បានធ្វើ​ប្រឡាក់​កិត្តិយស​ឪពុក​ ដែល​កំពុងតែ​សស្រាក់​សស្រាំប្រកួតប្រជែង​យុទ្ធនាការ​បោះ​ឆ្នោត​​ប្រធានាធិបតី​សម្រាប់អាណត្តិ​ថ្មី​​។​​​ ទោះជា​យ៉ាងនេះក្តី​ លោក ចូ បៃដិន ប្រកាស​ថានឹង​មិន​យកឋានៈ​​ជាប្រធានាធិបតីសហរដ្ឋអាមេរិក ​ទៅចេញ​ក្រឹត្យ​លើកលែង​ទោស​ឲ្យ​កូនប្រុស​របស់ខ្លួន​​ឡើយ និង​សន្យា​គោរព​តាម​នីតិវិធីច្បាប់។​ ​

លោក រ៉ហ្វេក រ៉ាដា៖ខ្ញុំមិនដែលហ៊ានស្រមៃបានស្គាល់ច្រើនប្រទេសដូចពេលនេះទេ

ជា​កូន​កសិករ​នៅ​ទី​ជន​បទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​យុវជន​ រ៉ហ្វេក​ រ៉ាដា ​ហាក់​មាន​សំណាង​ជ

លោក រ៉ហ្វេក រ៉ាដា៖ខ្ញុំមិនដែលហ៊ានស្រមៃបានស្គាល់ច្រើនប្រទេសដូចពេលនេះទេ

ជា​កូន​កសិករ​នៅ​ទី​ជន​បទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​យុវជន​ រ៉ហ្វេក​ រ៉ាដា ​ហាក់​មាន​សំណាង​ជាង​ក្មេងៗ​ដែល​ជា​កូន​ខ្មែរ​ឥស្លាម​ផ្សេង​ទៀត​នៅ​ក្នុង​សហ​គមន៍​។​ មាន​អាយុ​២៣​ឆ្នាំ ​រ៉ាដា ​បាន​ស្គាល់​ប្រទេស​ជាង​១០​នៅ​លើ​ពិ​ភព​លោក​ដោយ​មិន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​។​ នេះ​ដោយ​សារ​តែ ​អតីត​សិស្ស​និទ្ទេស​A​ តែ​ម្នាក់​គត់​នៃ​កូន​សហគមន៍​ខ្មែរ​ឥស្លាម​រូប​នេះ​ ទទួល​បាន​អាហា​រូប​ករណ៍​សិក្សា​តាំង​ពី​ថ្នាក់​ពី​៧​រហូត​ដល់​ថ្នាក់​អនុ​បណ្ឌិត​។

អ្នកចិញ្ចឹមដង្កូវដួងថា ដង្កូវដួងផ្តល់ផលប្រយោជន៍ច្រើន តែទីផ្សារសត្វល្អិតមួយនេះនៅចង្អៀត

ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិ

អ្នកចិញ្ចឹមដង្កូវដួងថា ដង្កូវដួងផ្តល់ផលប្រយោជន៍ច្រើន តែទីផ្សារសត្វល្អិតមួយនេះនៅចង្អៀត

ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិតប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។ ទន្ទឹមគ្នានេះ ដួងក៏ត្រូវបានគេយកធ្វើជាចំណីសត្វ ឬជាជីកំបុសជាដើម។ លោកសេង ប៊ុនហ៊ត កសិករចិញ្ចឹម និងបង្កាត់ពូជដួងលក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា ទោះដង្កូវដួងអាចផ្តល់ផលប្រយោជន៍បានច្រើនមែន តែការទទួលស្គាល់សត្វល្អិតមួយនេះនៅលើទីផ្សារសព្វថ្ងៃហាក់មិនទាន់ទូលំទូលាយនៅឡើយ៕

រដ្ឋាភិបាលកម្ពុជាបំពាក់មេដាយមាសឱ្យបុគ្គលដែលរំដោះលោកគ្រី ម៉ះផលពីសំណាញ់ច្បាប់អាមេរិក

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជូនមេដាយមាសការងារឱ្យបុគ្គល៣រូបដែលបានស្វែងរកយុត្តិធម៌ដ

រដ្ឋាភិបាលកម្ពុជាបំពាក់មេដាយមាសឱ្យបុគ្គលដែលរំដោះលោកគ្រី ម៉ះផលពីសំណាញ់ច្បាប់អាមេរិក

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជូនមេដាយមាសការងារឱ្យបុគ្គល៣រូបដែលបានស្វែងរកយុត្តិធម៌ដោយជោគជ័យជូនមន្ត្រីរាជការខ្មែរ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដែលវិទ្យុបារាំងអន្តរជាតិRFI ទើបទទួលបាន បុគ្គល៣រូបនោះរួមមានមេធាវីអាមេរិក ២រូប និងលេខាធិការទី២នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ បុគ្គលទាំង ៣នាក់នេះបានជួយរំដោះលោកគ្រី ម៉ះផលដែលជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៅក្រសួងកសិកម្មពីសំណាញ់ច្បាប់អាមេរិកក្នុងបទចោទប្រកាន់សំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្ដាមចូលសហរដ្ឋអាមេរិក និងដែលលោកបានមកដល់កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០២៤។

ការសិក្សាបង្ហាញថា ២០២៣​ជាឆ្នាំដែលកើតមានជម្លោះប្រដាប់អាវុធច្រើនបំផុត គិតចាប់ពីសង្រ្គាមលោកលើកទី២

នៅ​ឆ្នាំ ២០២៣ ភពផែនដីស្គាល់កំណើនសង្រ្គាម ជម្លោះប្រដាប់អាវុធ​ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតច

ការសិក្សាបង្ហាញថា ២០២៣​ជាឆ្នាំដែលកើតមានជម្លោះប្រដាប់អាវុធច្រើនបំផុត គិតចាប់ពីសង្រ្គាមលោកលើកទី២

នៅ​ឆ្នាំ ២០២៣ ភពផែនដីស្គាល់កំណើនសង្រ្គាម ជម្លោះប្រដាប់អាវុធ​ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពី​ចប់សង្រ្គាមលោកលើកទី២។ នេះបើតាម​ការសិក្សា​ ចេញផ្សាយដោយ ​វិទ្យាស្ថានស្រាវជ្រាវស្តីពីសន្តិភាពនៅទីក្រុង​អូស្លូ កាលពីថ្ងៃចន្ទទី ១០​មិថុនា។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​សង្រ្គាម​ហ្កាហ្សា​ចូលរួមមួយចំណែកធំ ធ្វើឲ្យចំនួនមនុស្ស​ស្លាប់ដោយសារ​ជម្លោះប្រដាប់អាវុធ មាន​ប្រមាណ ​១សែន២ម៉ឺននាក់ នៅ​ឆ្នាំ ២០២៣។

នៅប៊ែរឡាំង លោកហ្សេឡេនស្គី អំពាវនាវ​រក​សព្វាវុធដើម្បី​ប្រយុទ្ធទល់នឹង​គ្រាប់មីស៊ីលរុស្ស៊ី

លោក​ប្រធានាធិបតី អ៊ុយក្រែន​ បានថ្លែងសារនៅទីក្រុងប៊ែរឡាំង អំពាវនាវ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្

នៅប៊ែរឡាំង លោកហ្សេឡេនស្គី អំពាវនាវ​រក​សព្វាវុធដើម្បី​ប្រយុទ្ធទល់នឹង​គ្រាប់មីស៊ីលរុស្ស៊ី

លោក​ប្រធានាធិបតី អ៊ុយក្រែន​ បានថ្លែងសារនៅទីក្រុងប៊ែរឡាំង អំពាវនាវ​ឲ្យ​ប្រទេសសម្ព័ន្ធមិត្តទាំងអស់ ត្រូវតែជួយអ៊ុយក្រែនបន្ថែមទៀត​ តាមរយៈការ​ប្រគល់គ្រឿងសព្វាវុធដើម្បី​​​ការពារផ្លូវអាកាស។ លោក​ហ្សេឡេនស្គី បាន​លើកឡើងថា គ្រាប់មីស៊ីលរបស់រុស្ស៊ី គឺជា​ការគំរាមសំឡុតដ៏សាហាវ ហើយដោយសារតែគ្រាប់មីស៊ីលទាំងនេះហើយ ដែលអនុញ្ញាតឲ្យកងទ័ពរុស្ស៊ីរំកិលខិតចូលមានប្រៀបបាន​។

ឧទ្ធរណ៍​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​ដោយ​បន្ត​ឃុំខ្លួន​លោក ​ស៊ុន ចន្ធី

នៅ​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​តម្កល់​ការ​សម្រេច​រ

ឧទ្ធរណ៍​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​ដោយ​បន្ត​ឃុំខ្លួន​លោក ​ស៊ុន ចន្ធី

នៅ​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​បន្ត​ឃុំខ្លួន​លោក ​ស៊ុន ចន្ធី ​ប្រធាន​គណបក្ស​កម្លាំងជាតិ​។ ​ការសម្រេចនេះ​ធ្វើឡើង​បន្ទាប់ពី​តំណាង​មេធាវី​ជនជាប់ចោទ​ដើរចេញ​ពី​សាល​ជំនុំជម្រះ ​និង​ក្នុងពេល​ដែល​សមត្ថកិច្ច​មិនបាន​ដឹក​លោក ​ស៊ុន ចន្ធី ​ទៅចូលរួម​នីតិវិធី​។ ​ទោះជាយ៉ាងណា ​គម្រោង​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​កម្លាំងជាតិ​នៅថ្ងៃ​ទី​១៦ ខែ​មិថុនា​ខាងមុខ​ត្រូវបាន​តំណាង​គណបក្ស​អះអាងថា​នឹង​មិនបោះបង់​ចោលទេ​។

ទាហាន​កូរ៉េខាងជើងឆ្លង​ព្រំដែនដែល​​ពុះចែក​​ក្នុង​តំបន់ស ត្រូវ​កូរ៉េខាងត្បូងបាញ់ឲ្យដកថយវិញ

ទាហានកូរ៉េខាងជើង បាន​ឈានជើងឆ្លងផុត​ខ្សែបន្ទាត់ព្រំដែនពុះចែក​កូរ៉េទាំង២ ដែលស្ថិតនៅចំកណ្ត

ទាហាន​កូរ៉េខាងជើងឆ្លង​ព្រំដែនដែល​​ពុះចែក​​ក្នុង​តំបន់ស ត្រូវ​កូរ៉េខាងត្បូងបាញ់ឲ្យដកថយវិញ

ទាហានកូរ៉េខាងជើង បាន​ឈានជើងឆ្លងផុត​ខ្សែបន្ទាត់ព្រំដែនពុះចែក​កូរ៉េទាំង២ ដែលស្ថិតនៅចំកណ្តាល​តំបន់ស។ ផ្អែកតាមការ​បញ្ជាក់ពីកងទ័ពកូរ៉េខាងត្បូង គឺទាហានកូរ៉េខាងជើងបានដកថយទៅវិញ បន្ទាប់ពី​កងទ័ពកូរ៉េខាងត្បូង បានបាញ់រះ​ប្រាប់ជាសញ្ញាឲ្យដកថយ​។ ប្រភពដដែលនេះ លើកឡើងថា ករណីដើរឆ្លងផុត​​ខ្សែបន្ទាត់ពុំចែកព្រំដែននេះ អាចគ្រាន់តែជាការភ័ន្តច្រឡំដោយអចេតនា របស់ទាហានឆ្មាំព្រំដែនកូរ៉េខាងជើងតែប៉ុណ្ណោះ។

នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​គាំទ្រផែនការរបស់អាមេរិកស្តីពីបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា

ជាមួយសំឡេងគាំទ្រចំនួន ១៤ និង​សំឡេង​អនុបវាទរបស់រុស្ស៊ី ក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ

នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​គាំទ្រផែនការរបស់អាមេរិកស្តីពីបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា

ជាមួយសំឡេងគាំទ្រចំនួន ១៤ និង​សំឡេង​អនុបវាទរបស់រុស្ស៊ី ក្រុមប្រឹក្សា​សន្តិសុខ​របស់អង្គការ​សហប្រជាជាតិ​នៅទីបំផុតទៅ​ បានបោះឆ្នោត​លើ​សេចក្តីសម្រេច​ស្តីពី​បទឈប់បាញ់ នៅ​ហ្កាហ្សា។ នៅថ្ងៃចន្ទទី១០​មិថុនា ​ក្រុមប្រឹក្សា​សន្តិសុខនៅទីក្រុង​ញូវយ៉ក​បាន​បោះឆ្នោតគាំទ្រ​ផែនការ​បទឈប់បាញ់របស់អាមេរិក នៅក្នុង​ខណៈពេល​ដែល​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោកអង់តូនី ប្លីងកិនកំពុង​​​ធ្វើដំណើរទស្សនកិច្ច​នៅ​តំបន់​ដើមបូព៌ា។ នៅអ៊ីស្រាអែល ប្រមុខការបរទេស​អាមេរិក​អះអាងថា នៅក្នុងជំនួប​កាលពីយប់ថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​បាន​បញ្ជាក់សាជាថ្មីថា នឹង​អនុវត្ត​ផែនការ​៣ដំណាក់កាល​ដើម្បីបិទបញ្ចប់សង្រ្គាម នៅហ្កាហ្សា។

ហេតុអ្វីករណីជីក កាយផ្លូវដើម្បីដាក់លូនៅតែបន្តកើតមាន?

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​មាន​ការ​រិះ​គន់​សា​ជាថ្មី​ចំពោះការ​ជីក​កាយ​ផ្លូវ​ដែល​ចាក់​ប

ហេតុអ្វីករណីជីក កាយផ្លូវដើម្បីដាក់លូនៅតែបន្តកើតមាន?

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​មាន​ការ​រិះ​គន់​សា​ជាថ្មី​ចំពោះការ​ជីក​កាយ​ផ្លូវ​ដែល​ចាក់​បេ​តុង​រួច​ដើម្បី​ដាក់​លូ​តាមក្រោយ​។ ​ករណី​បែប​នេះបាន​កើត​មាន​ជា​យូរ​ឆ្នាំ​ដោយ​ពលរដ្ឋ​មួយ​ចំនួន​បាន​ស្តីបន្ទោស​អាជ្ញាធរ​ក្នុង​រឿងខ្ជះ​ខ្ជាយ​ថវិកា​ជាតិ ​និង​បង្កផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​សង​ខាង​ផ្លូវ ​និង​អ្នក​ធ្វើ​ដំណើរ​។ ​តែ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​បក​ស្រាយថា​ ពលរដ្ឋ​បាន​រិះគន់​លើ​អ្វី​ដែល​ពួកគេ​បាន​មើល​ឃើញ​តែ​នឹង​ភ្នែក​ ពោល​មិន​បាន​ដឹង​ពី​ប្រវត្តិ​របស់​ផ្លូវ​នីមួយៗ​ដែល​ចាំបាច់​ត្រូវ​ការ​ដាក់​លូ​ថ្មី​ដែល​ធំ​ជាង​មុន​៕

មេធាវី ​គង់ សំអុន​៖ ​ទោះគ្មាន​កុំព្យូទ័រ​ លោក ​ខៀវ សំផន ​នៅតែ​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​ដោយ​ដៃ

អស់រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​លោក ​ខៀវ សំផន ​ត្រូវបាន​គេ​ផ្ទេរពី​កន្លែងឃុំឃាំង​នៅ​សាល

មេធាវី ​គង់ សំអុន​៖ ​ទោះគ្មាន​កុំព្យូទ័រ​ លោក ​ខៀវ សំផន ​នៅតែ​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​ដោយ​ដៃ

អស់រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​លោក ​ខៀវ សំផន ​ត្រូវបាន​គេ​ផ្ទេរពី​កន្លែងឃុំឃាំង​នៅ​សាលាក្តីខ្មែរ​ក្រហម​ទៅកាន់​ពន្ធនាគារ​ខេត្តកណ្តាល​។ ​មានអាយុ ​៩៣ឆ្នាំ ​លោក ខៀវ សំផន ​ជាមេដឹកនាំ​កំពូល​ខ្មែរក្រហម​តែម្នាក់​គត់​ដែល​នៅ​មានជីវិត​។ ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូបនេះ ​ត្រូវបាន​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ការរំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុងហ្សឺណែវ​ឆ្នាំ​១៩៤៩។​ នៅក្នុង​កិច្ចសម្ភាស​ខ្លី​ជាមួយ​វិទ្យុ​បារាំង ​RFI​ នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០២៤នេះ ​លោក ​គង់ សំអុន ​មេធាវី​ការពារក្តី​លោក ​ខៀវ សំផន ​បាន​បញ្ជាក់ថា​ លោក ​ខៀវ សំផន ​មានសុខភាព​ធម្មតា​ក្នុងនាមជា​មនុស្សចាស់​ជរា អាចធ្វើ​ចលនាដោយ​ជិះលើរទេះ ​និងថា ​លោក ខៀវ សំផន ​បាន​បន្ត​សរសេរ​ដោយដៃនូវរឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ផ្សេងៗ ​ព្រមទាំង​អាចស្តាប់ និង​វិភាគពី​ព្រឹត្តិការណ៍​ផ្សេងៗបាន​៕

រដ្ឋាភិបាល​​អ៊ីស្រាអែលរង្គោះរង្គើ ក្រោយពីលោក បេនី ហ្កង់ ​​លាតំណែង​ពីខុទ្ទកាល័យ​​សង្គ្រាម​?

ដើម្បីចរចា​បទឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អង់តូនី ប្

រដ្ឋាភិបាល​​អ៊ីស្រាអែលរង្គោះរង្គើ ក្រោយពីលោក បេនី ហ្កង់ ​​លាតំណែង​ពីខុទ្ទកាល័យ​​សង្គ្រាម​?

ដើម្បីចរចា​បទឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងកិន បាន​អញ្ជើញ​ទៅ​តំបន់​ដើម​បូព៌ា​ជាថ្មីទៀត នៅ​ដើមសប្តាហ៍នេះ ដោយ​ចាប់ផ្តើម​ជា​ដំបូង​នៅ​ប្រទេស​អេហ្ស៊ីប បន្ទាប់មក អ៊ីស្រាអែល មុន​នឹងទៅ​ ហ្សកដានី និង​កាតារ។ ដំណើរ​១​ជុំ​តំបន់​ដើមបូព៌ារបស់​ប្រមុខ​ការ​ទូត​អាមេរិកនេះ គឺ​ជា​លើក​ទី​៨ ក្រោយ​ពីផ្ទុះ​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​។ ទស្សន​កិច្ចរបស់​ថ្នាក់ដឹកនាំអាមេរិក​​នេះ ធ្វើ​ឡើង​តែ​១​ថ្ងៃ ក្រោយពី​លោក បេនី ហ្កង់ ​​ ​ប្រកាស​លាចុះចេញពីខុទ្ទកាល័យ​​សង្គ្រាមអ៊ីស្រាអែល​​។ ​​តើការ​លាលែង​តំណែង​នេះ ធ្វើ​ឲ្យ​​​រដ្ឋាភិ​បាល​អ៊ីស្រាអែល​ ​​រង្គោះរង្គើឬទេ​​?​​​ ​

តើការប្រលងជ្រើសរើសមន្ត្រីរាជការមានតម្លាភាព និងយុត្តិធម៌កំរិតណា?

នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី

តើការប្រលងជ្រើសរើសមន្ត្រីរាជការមានតម្លាភាព និងយុត្តិធម៌កំរិតណា?

នៅក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣-២០២៤ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បេក្ខជនដែលប្រលងធ្លាក់ចូលបំរើការងាររដ្ឋរាប់ម៉ឺននាក់នឹងមិននៅស្ងៀមទេ ប្រសិនបើការប្រលងមានភាពមិនប្រក្រតី។ គួរជម្រាបថា តាំងពីកម្ពុជាមានរដ្ឋាភិបាលថ្មីមក ការប្រលងជ្រើសរើសមន្ត្រីបានធ្វើឡើងចំនួន៦លើកក្រោមយន្តការ «អ្នកចេះគឺជាប់»។ អ្នកឃ្លាំមើលបញ្ហាសង្គម និងរដ្ឋបាលបានសាទរចំពោះការរៀបចំប្រលងប្រកបដោយតម្លាភាព និងយុត្តិធម៌។ តែសំណួរ និងមន្ទិលសង្ស័យទាក់ទងទៅនឹងភាពស្អាតស្អំ និងយុត្តិធម៌កំពុងបន្តមាន ខណៈការប្រលងនេះធ្លាប់មានឈ្មោះមិនល្អនៅក្នុងអតីតកាល។

ការ​បោះឆ្នោត​សភា​អឺរ៉ុប៖​ ក្រុម​បក្ស​ស្តាំ​និយមជ្រុល ​​ឈ្នះ​សំឡេងនាំ​មុខ​​ច្រើន​នៅប្រទេស​ធំៗ

លទ្ធផលការ​បោះឆ្នោត​សភា​អឺរ៉ុប​ បាន​​បង្ហាញថា ក្រុម​គណបក្ស​ស្តាំនិយម​ជ្រុល បាន​ទទួល​សំឡេង

ការ​បោះឆ្នោត​សភា​អឺរ៉ុប៖​ ក្រុម​បក្ស​ស្តាំ​និយមជ្រុល ​​ឈ្នះ​សំឡេងនាំ​មុខ​​ច្រើន​នៅប្រទេស​ធំៗ

លទ្ធផលការ​បោះឆ្នោត​សភា​អឺរ៉ុប​ បាន​​បង្ហាញថា ក្រុម​គណបក្ស​ស្តាំនិយម​ជ្រុល បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន ​ និងបាន​​កើន​សំឡេង​នាំមុខ ជា​ទូទៅ នៅ​បណ្តា​ប្រទេស​ធំៗ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សហភាពអឺរ៉ុប តួយ៉ាង ​អាល្លឺម៉ង់ ​បារាំង និងអេស្ប៉ាញ ជាដើម។ អ៊ីតាលី និង​ ហុងគ្រី ដែលគណ​បក្ស​ស្តាំនិយមជ្រុល មាន​សំឡេង​នាំមុខ​ស្រាប់ ក៏​រឹត​តែ​កើន​ប្រជាប្រិយភាព​​។​​​ ​

ដោយរំលាយសភាបារាំង ក្រោយបរាជ័យ​ក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកម៉ាក្រុង​កំពុង​លេងល្បែងដ៏គ្រោះថ្នាក់

នៅប្រទេស​បារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​មជ្ឈដ្ឋានអ្នកនយោបាយភ្ញា

ដោយរំលាយសភាបារាំង ក្រោយបរាជ័យ​ក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកម៉ាក្រុង​កំពុង​លេងល្បែងដ៏គ្រោះថ្នាក់

នៅប្រទេស​បារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​មជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើល​គ្រប់គ្នា នៅពេល​លោកសម្រេចចិត្ត​រំលាយសភាបារាំង និង​រៀបចំការបោះឆ្នោត​មុនកាលកំណត់។ ការសម្រេចចិត្ត​របស់​លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយ​ការប្រកាស​លទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែល​បង្ហាញថា គណបក្សរបស់​លោកម៉ាក្រុង​បរាជ័យ ចាញ់ដាច់​គណបក្ស​ស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុង​ការបោះឆ្នោតសភាអឺរ៉ុប​ កាលពីថ្ងៃអាទិត្យទី​៩​មិថុនា។ ​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​មានសន្ទុះគាំទ្រច្រើន សឹង​នៅគ្រប់ប្រទេស​នៅអឺរ៉ុប មិនមែនមានតែនៅបារាំងនោះទេ ប៉ុន្តែ ហេតុអ្វីបានជា​ប្រធានាធិបតីបារាំង លោកម៉ាក្រុងចាំបាច់​​ប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​​មុនកាលកំណត់?

អ្នកវិភាគ៖លោកហ៊ុន សែនមិនឱ្យតំណាងកម្ពុជាទៅសន្និសីទសន្តិភាពអ៊ុយក្រែនដោយសារបំណុលរុស្ស៊ី

នៅក្នុងជំនួបជាមួយតំណាងទូតរុស្ស៊ីប្រចាំនៅកម្ពុជាថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ព

អ្នកវិភាគ៖លោកហ៊ុន សែនមិនឱ្យតំណាងកម្ពុជាទៅសន្និសីទសន្តិភាពអ៊ុយក្រែនដោយសារបំណុលរុស្ស៊ី

នៅក្នុងជំនួបជាមួយតំណាងទូតរុស្ស៊ីប្រចាំនៅកម្ពុជាថ្មីៗនេះ លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាពិតជាចង់ដោះស្រាយឱ្យបានឆាប់នូវបំណុលដែលកម្ពុជាជំពាក់រុស្ស៊ីអំឡុងសម័យសង្គ្រាម។ លោកហ៊ុន សែនបានចាត់ទុករុស្ស៊ីជាមិត្តយូរអង្វែងរស់នៅជាមួយកម្ពុជាក្នុងគ្រាលំបាក និងថា រុស្ស៊ីមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជំនួបជាមួយតំណាងទូតរុស្ស៊ីប្រចាំកម្ពុជាធ្វើឡើង មួយថ្ងៃមុនលោកហ៊ុន សែនប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជានឹងមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែននាពេលខាងមុខទេ។ ការសម្រេចចិត្តរបស់លោកហ៊ុន សែនដូចនេះត្រូវបានអ្នកវិភាគយល់ឃើញថា គឺដោយសារបំណុលរុស្ស៊ី។

ពលរដ្ឋនៅភ្នំតាម៉ៅថា សត្វព្រៃនៅសួនសត្វភ្នំតាម៉ៅខ្វះការថែទាំ និងមានរូបរាងស្គម

សួនសត្វភ្នំតាម៉ៅ គឺជាទីជម្រកថែទាំ និងព្យាបាលសត្វព្រៃដ៏ធំមួយក្នុងប្រទេសកម្ពុជា។ តែពលរដ្ឋដ

ពលរដ្ឋនៅភ្នំតាម៉ៅថា សត្វព្រៃនៅសួនសត្វភ្នំតាម៉ៅខ្វះការថែទាំ និងមានរូបរាងស្គម

សួនសត្វភ្នំតាម៉ៅ គឺជាទីជម្រកថែទាំ និងព្យាបាលសត្វព្រៃដ៏ធំមួយក្នុងប្រទេសកម្ពុជា។ តែពលរដ្ឋដែលរស់នៅម្តុំទីតាំងសួនសត្វភ្នំតាម៉ៅបានប្រាប់ថា សត្វព្រៃភាគច្រើនដែលមានវត្តមាននៅក្នុងសួនសត្វមួយនេះមានរូបរាងស្គម។ បញ្ហាទាំងនេះត្រូវបានពលរដ្ឋអះអាងថា គឺមកពីខ្វះការថែទាំ និងការផ្តល់ចំណីមិនគ្រប់គ្រាន់។ ចំណែកសត្វព្រៃដែលមានរូបរាងធាត់វិញ គឺដោយសារអាជីវករលក់ម្ហូបអាហារនៅទីនោះជាអ្នកផ្តល់ចំណីឲ្យ។ 

ហេតុអ្វីបានជាប្រធានសហព័ន្ធគុនខ្មែរប្រកាសមិនស្វាគមន៍ស្តេចប្រដាល់ភូមា?

 លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ប្រកាស​មិន​ស្វាគមន៍​ឲ្យ​លោក ដាវ លីឌុច (Dave Leduc) ឡើង​សង្វៀន

ហេតុអ្វីបានជាប្រធានសហព័ន្ធគុនខ្មែរប្រកាសមិនស្វាគមន៍ស្តេចប្រដាល់ភូមា?

 លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ប្រកាស​មិន​ស្វាគមន៍​ឲ្យ​លោក ដាវ លីឌុច (Dave Leduc) ឡើង​សង្វៀន​គុនខ្មែរ​ឡើយ​ ខណៈ​ដែល​ស្តេច​ប្រដាល់​ក្បាច់​គុន​ Lethwei ​របស់​ភូមា​រូប​នេះ​កំពុង​តែ​មាន​វត្ត​មាន​នៅ​កម្ពុជា​។​ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ខូវ ឆាយ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា​។

គណបក្សជំទាស់ទទួលយកលទ្ធផលបោះឆ្នោត តែលើកពីភាពមិនប្រក្រតីខ្លះ

នៅ​ថ្ងៃទី​១០ មិថុនា​ គណបក្សជំទាស់បានរៀបចំសន្និសីទដោយទទួលស្គាល់លទ្ធផល  និងលើកឡើងពីភាពមិនប

គណបក្សជំទាស់ទទួលយកលទ្ធផលបោះឆ្នោត តែលើកពីភាពមិនប្រក្រតីខ្លះ

នៅ​ថ្ងៃទី​១០ មិថុនា​ គណបក្សជំទាស់បានរៀបចំសន្និសីទដោយទទួលស្គាល់លទ្ធផល  និងលើកឡើងពីភាពមិនប្រក្រតីមួយចំនួន​ទាក់ទងនឹងការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤។

ខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម

នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សមាគមខ្មែរកម្ពុជាក្រោមបានរំឮកខួប៧៥ឆ្នាំ ដែល​បារាំង​ផ្ទេរទឹកដី

ខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម

នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សមាគមខ្មែរកម្ពុជាក្រោមបានរំឮកខួប៧៥ឆ្នាំ ដែល​បារាំង​ផ្ទេរទឹកដីកម្ពុជាក្រោម​របស់ខ្មែរទៅឲ្យរដ្ឋអំណាច​វៀតណាម​គ្រប់​គ្រង​មកដល់​សព្វថ្ងៃនេះ។  ពិធីផ្លូវការ​នេះធ្វើឡើងនៅ វត្តសាមគ្គីរង្សី រាជធានីភ្នំពេញ នៅក្រោម​វត្តមានឧត្តមទីប្រឹក្សាព្រះ​មហាក្សត្រ គឺលោក សឺន ស៊ប៊ែរ្តិ៍។

បងប្អូនកូរ៉េ​​គូសត្រូវ​ទាំង២ ផ្តើម​ជួប​ភាព​តាន​តឹង​ជាថ្មី

របបក្រុង​ព្យុងយ៉ាង​ និង​សេអ៊ូល ផ្តើម​បញ្ចេញ​សកម្មភាព​អរិភាព​ចំពោះ​គ្នាជាថ្មី។ ​ កូរ៉េខាងត

បងប្អូនកូរ៉េ​​គូសត្រូវ​ទាំង២ ផ្តើម​ជួប​ភាព​តាន​តឹង​ជាថ្មី

របបក្រុង​ព្យុងយ៉ាង​ និង​សេអ៊ូល ផ្តើម​បញ្ចេញ​សកម្មភាព​អរិភាព​ចំពោះ​គ្នាជាថ្មី។ ​ កូរ៉េខាងត្បូងបានបញ្ចេញ​យុទ្ធនាការ​​ដាក់​មេក្រូ​បំពង​សំឡេង​ឃោសនា​ប្រឆាំង​កូរ៉េខាងជើង​ នៅតាមព្រំដែន។ ទង្វើ​នេះ​ជាចម្លើយ​តប​ចំពោះ​របបក្រុង​ព្យុងយ៉ាង​ ចំពោះការ​បង្ហោះ​បាឡុងរាប់រយ ​សណ្ដោង​សំរាម​ ហោះចូល​ដី​កូរ៉េខាងត្បូង​​។​​​ ​

ប្រទេស​ជាង​២០​ ចុះហត្ថលេខាលើ “សេចក្តីប្រកាសសន្តិភាព​ចំពោះសមុទ្រ​”

មាន​ប្រទេសជាង​២០​ប្រទេស បានរួមគ្នាចុះហត្ថលេខា លើអត្ថបទរួមមួយ ដែល​មាន​ឈ្មោះថា សេចក្តីប្រកា

ប្រទេស​ជាង​២០​ ចុះហត្ថលេខាលើ “សេចក្តីប្រកាសសន្តិភាព​ចំពោះសមុទ្រ​”

មាន​ប្រទេសជាង​២០​ប្រទេស បានរួមគ្នាចុះហត្ថលេខា លើអត្ថបទរួមមួយ ដែល​មាន​ឈ្មោះថា សេចក្តីប្រកាសសន្តិភាព​ចំពោះ​សមុទ្រ។ ការចុះហត្ថលេខាដែលបានប្រព្រឹត្តិធ្វើទៅ នៅ​ប្រទេសកូស្តារីកា កាលពីថ្ងៃសៅរ៍ទី​៨មិថុនា នៅក្នុង​ក្របខណ្ឌនៃវេទិកា​ជជែកគ្នា ​ស្តីអំពីការអភិរក្ស​សមុទ្រ​។ នេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់សន្និសីទអន្តរជាតិ​ស្តីពី​សមុទ្រ​ ដែលនឹងត្រូវរៀបចំធ្វើនៅបារាំង នៅឆ្នាំ​២០២៥។

ប្រជាជនអឺរ៉ុប​បោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប ដើម្បី​កំណត់ទិសដៅ​នយោបាយ​៥ឆ្នាំទៅមុខ

ប្រជាជនអឺរ៉ុប​ប្រមាណ​ ៣៦០លាននាក់ បានចាប់ផ្តើម​បោះឆ្នោត ពីថ្ងៃទី​៦ដល់ថ្ងៃទី​៩​មិថុនានេះ ដើ

ប្រជាជនអឺរ៉ុប​បោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុប ដើម្បី​កំណត់ទិសដៅ​នយោបាយ​៥ឆ្នាំទៅមុខ

ប្រជាជនអឺរ៉ុប​ប្រមាណ​ ៣៦០លាននាក់ បានចាប់ផ្តើម​បោះឆ្នោត ពីថ្ងៃទី​៦ដល់ថ្ងៃទី​៩​មិថុនានេះ ដើម្បីជ្រើសរើសសមាជិកសភាអឺរ៉ុបទាំង​៧២០នាក់ ដែល​នឹងមានតួនាទីតាក់តែងច្បាប់​នានា​។ តើ៥ឆ្នាំទៅមុខ សហភាព​​អឺរ៉ុបនឹងដើរតម្រង់​ទិសទៅខាងណា? បញ្ហាអន្តោប្រវេសន៍ វិបត្តិអាកាសធាតុ និង​សំណុំរឿងសង្គ្រាម​​អ៊ុយក្រែនជាដើម សុទ្ធសឹងតែជា​ចំណោទធំៗ ដែល​ប្រជាជន​អឺរ៉ុប​ត្រូវយកមកពិចារណា​ ដើម្បីសម្រេច​ចិត្ត​​ជ្រើសរើសបក្សនយោបាយ ដែលខ្លួន​ចង់​​ឲ្យ​ក្លាយជាតំណាងរបស់ខ្លួននៅឯសភាអឺរ៉ុប​។ យោងតាមការស្ទាបស្ទង់មតិ ក្រុមគណបក្សស្តាំនិយមជ្រុល នៅតាមបណ្តាប្រទេសអឺរ៉ុប​ អាចនឹងឈ្នះសំឡេងឆ្នោតច្រើន​​។ ទន្ទឹមគ្នានេះ​​​ កម្រិតចំនួន​អ្នកទៅបោះឆ្នោត​ កំពុងត្រូវបានគេតាមដាន​ផងដែរ ព្រោះ​ថា​ប្រជាជនអឺរ៉ុបភាគច្រើន ហាក់​មិនសូវចាប់អារម្មណ៍ ​នឹងការបោះឆ្នោតដ៏សំខាន់នេះទេ។ ​

ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែសង្ឃឹមថ្ងៃមួយបានរស់ជួបជុំឈាមជ័រជាខ្មែរ

៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនស

ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែសង្ឃឹមថ្ងៃមួយបានរស់ជួបជុំឈាមជ័រជាខ្មែរ

៧៥ឆ្នាំបានកន្លងទៅផុត តែក្តីសង្ឃឹមប្រាថ្នាជួបជុំឈាមជ័រខ្មែរតែមួយ នៅតែស្ថិតក្នុងបេះដូង មនសិការ ពលរដ្ឋខ្មែរកម្ពុជាក្រោម។ នៅឆ្នាំនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានធ្វើសកម្មភាពផុសផុល ដើម្បីជំរុញទឹកចិត្តឲ្យខ្មែររំឭកស្មារតីចងចាំនៃការដែលបារាំង ផ្ទេរការគ្រប់គ្រងដែនដីកម្ពុជាក្រោមទៅឲ្យរដ្ឋអំណាចវៀតណាម នាថ្ងៃទី០៤មិថុនា១៩៤៩។ មួយជំនាន់មនុស្សស្ទើរតែកន្លងផុត តែទឹកចិត្តពលរដ្ឋខ្មែរកម្ពុជាក្រោមនៅបន្តនឹករលឹកសាច់ញាតិ និងប្រាថ្នាជួបជុំជាថ្មីក្នុងថ្ងៃណាមួយ។

ករណីលិចទូកស្លាប់សិស្សនាំឱ្យមានការចោទសួរពីទំនួលខុស​ត្រូវរបស់ក្រសួងអប់រំ

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងមួយគ្រឿងបណ្តាលឲ្យស្លាប់​សិស្សស្រី​ម្នាក់អ

ករណីលិចទូកស្លាប់សិស្សនាំឱ្យមានការចោទសួរពីទំនួលខុស​ត្រូវរបស់ក្រសួងអប់រំ

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងមួយគ្រឿងបណ្តាលឲ្យស្លាប់​សិស្សស្រី​ម្នាក់អាយុ១៣​ឆ្នាំ នៅ​ក្នុង​ចំណោមសិស្ស១៥​នាក់ ដែលរៀននៅអនុវិទ្យាល័យមួយកន្លែងក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ បើតាមសមត្ថកិច្ច ការលិចទូកនេះដោយសារតែផ្ទុកមនុស្សលើសចំណុះ។ កាលពីឆ្នាំ២០២២ ធ្លាប់មានករណីលិចទូកចម្លងសិស្សនេះម្ដងហើយ នៅស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឱ្យសិស្សជាច្រើននាក់បានស្លាប់។ នៅពេល​ដែលក្រសួងអប់រំទទួលបានថវិកាជាតិច្រើនជាងគេប្រចាំឆ្នាំ តែករណីលិចទូកស្លាប់សិស្សនៅបន្តកើតមានបែបនេះ តើក្រសួងអប់រំត្រូវមានការទទួលខុសត្រូវយ៉ាងណា?

បារាំង​និងអាមេរិក​បង្ហាញ​ជំហរ​រួម​ចំពោះសំណុំបញ្ហា​អន្តរជាតិ

៥ថ្ងៃហើយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅប្រ

បារាំង​និងអាមេរិក​បង្ហាញ​ជំហរ​រួម​ចំពោះសំណុំបញ្ហា​អន្តរជាតិ

៥ថ្ងៃហើយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅប្រទេស​បារាំង​។ រាត្រីថ្ងៃសៅរ៍ ទី​៨មិថុនា ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង បាន​ទទួល​ស្វាគមន៍​សមភាគី​អាមេរិក ដោយរៀបចំ​ពិធី​លៀងសោយភោជន៍​នៅវិមាន​អេលីហ្សេ។​ ក្នុង​ឱកាស​នេះ ប្រមុខដឹកនាំប្រទេស​មហាអំណាច​ទាំង​២ បាន​ពិភាក្សាគ្នា​លើប្រធានបទ​សំខាន់ៗជាច្រើន ទាំង​ទ្វេភាគី​និង​អន្តរជាតិ​ ហើយ​​បាន​ប្រកាស​​ជំហរ​សហការរួមគ្នា​ ​ចំពោះ​សំណុំបញ្ហា​សង្គ្រាម​អ៊ុយក្រែន​ សំណុំ​រឿង​អ៊ីរ៉ង់ និង​សង្គ្រាម​នៅ​ហ្កាហ្សា​។​​​ 

កម្ពុជា និងចិន ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃ​ប្រទេស​ចិន បាន​ប្តេជ្ញា

កម្ពុជា និងចិន ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃ​ប្រទេស​ចិន បាន​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​ប្រ​យុទ្ធប្រ​ឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​គ្រប់​ទម្រង់ ដើម្បី​ចូល​រួម​ថែ​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​ការ​ពារចំណង​មិត្ត​ភាព​ដែក​ថែប​នៃ​ប្រទេស​ទាំង​ពីរ​។​ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​កម្ពុជា​(AKP)​នៅថ្ងៃ​ទី៩​ខែ​មិថុនា​។ ​ការប្តេជ្ញា​ចិត្ត​នេះ​ធ្វើឡើង​នៅ​អំឡុង​ពេល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​កម្ពុជា ​និង​ប្រធាន​ផ្នែក​ឃោសនា​ការ​នៃ​គណៈកម្មា​ធិការ​គណ​បក្ស​កុម្មុយ​និស្តចិន​ខេត្ត​យូណាន​ កាល​ពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ២០២៤។

Get more results via ClueGoal