Cambodia



Scottie Scheffler arrested and charged with felony assault on a cop outside PGA Championship

World No 1 golfer Scottie Scheffler was taken to jail on a string of charges - including a felony charge of assaulting a police officer - after being arrested by police outside Valhalla Golf Club.

ចិន៖ ការ​ប្រយុទ្ធទប់ទល់​នឹង​បញ្ហា​យុវជន​អត់ការងារ​ គឺជា​កិច្ចការ​អាទិភាពចម្បងបំផុត

នៅក្រុង​សៀងហៃ ដើមខែ​មិថុនានេះ​ អាជ្ញាធរ​ចិន​បាន​រៀបចំ​ពិព័រណ៍​ការងារ​​សម្រាប់​យុវជន​បញ្

ចិន៖ ការ​ប្រយុទ្ធទប់ទល់​នឹង​បញ្ហា​យុវជន​អត់ការងារ​ គឺជា​កិច្ចការ​អាទិភាពចម្បងបំផុត

នៅក្រុង​សៀងហៃ ដើមខែ​មិថុនានេះ​ អាជ្ញាធរ​ចិន​បាន​រៀបចំ​ពិព័រណ៍​ការងារ​​សម្រាប់​យុវជន​បញ្ចប់​ការងារ​សិក្សា​។ យុវ​និស្សិតចិន​សម្រុក​ចូលរួម​កម្មវិធី​ និង​បាន​ត្អូញត្អែរ​ថា លំបាក​នឹង​រក​ការងារ​ធ្វើ​ឲ្យ​ត្រូវ​នឹង​ជំនាញ​ដែល​ខ្លួន​បាន​រៀន​សូត្រ​។ បញ្ហា​យុវជន​អត់​ការងារ​ ជាប្រធានបទ​ចម្បង​ និងកំពុងតែ​ប្រឈម​ខ្លាំង​សម្រាប់​បន្ទាត់​ដឹកនាំ​នយោបាយ​សេដ្ឋ​កិច្ច​​របស់​ចិន។ ថ្នាក់ដឹកនាំ​ចិន​ ក៏បាន​ទទួល​ស្គាល់​បញ្ហា​នេះ ហើយ​និងគ្រោង​​រៀបចំ​ចេញ​​វិធានការ​កែទម្រង់ជាបន្ថែមទៀត​ នៅក្នុង​ពេល​ដ៏ខ្លីខាងមុខ​នេះ​ ​។​ ​

រដ្ឋមន្រ្តីការពារជាតិអាមេរិកថា អាមេរិក​មាន​សន្តិសុខទៅបាន លុះណា​អាស៊ីមាន​សន្តិសុខ

កិច្ចប្រជុំកំពូលស្តីពីសន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក ឬសាំងគ្រីឡា​នៅសិង្ហបុរី ​នៅតែគ្របដណ្តប់

រដ្ឋមន្រ្តីការពារជាតិអាមេរិកថា អាមេរិក​មាន​សន្តិសុខទៅបាន លុះណា​អាស៊ីមាន​សន្តិសុខ

កិច្ចប្រជុំកំពូលស្តីពីសន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក ឬសាំងគ្រីឡា​នៅសិង្ហបុរី ​នៅតែគ្របដណ្តប់ដោយ​ភាពតានតឹង​​រវាង​មហាអំណាច​ចិន និងអាមេរិកដែលចេញមុខ​ការពារ​សម្ព័ន្ធមិត្ត​នៅអាស៊ីប៉ាស៊ីហ្វិក។ ឡើងថ្លែង​នៅចំពោះថ្នាក់ដឹកនាំ​យោធា​របស់​បណ្តាប្រទេស​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពីថ្ងៃ​សៅរ៍ ទី ១​មិថុនា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក​ឡយ អូស្ទីន​បានបញ្ជាក់ថា អាស៊ីប៉ាស៊ីហ្វិក​ជាអាទិភាពរបស់​អាមេរិក។ នៅចំពោះមុខ​នៃការពង្រីកដែនឥទ្ធិពលរ​បស់ចិន នៅក្នុងតំបន់​ប៉ាស៊ីហ្វិក អាមេរិក​បាន​ចេញមុខ​ធានា​ការពារ​សម្ព័ន្ធមិត្ត​ដែល​កំពុង​ប្រឈមមុខ​ជាមួយចិន ដូចជា​ហ្វីលីពីនជាដើម។ ប៉ុន្តែ បើតាម​លោក​អូស្ទីនដដែល សង្រ្គាមជាមួយ​ចិន​នឹង​មិនកើតឡើងក្នុងពេលឆាប់ៗនោះទេ ហើយគេក៏អាច​ជៀសវាង​បានដែរ ព្រោះថា ការជួបពិភាក្សាផ្ទាល់​រវាង​ថ្នាក់ដឹកនាំយោធា​ចិន និងអាមេរិក​អាច​ជួយ​ឲ្យគេជៀសវាង​ការគិតខុស និងការយល់ច្រលំគ្នា​ទៅវិញ ទៅមក។   ​

រដ្ឋាភិបាលកំណត់ថ្ងៃថ្វាយព្រះភ្លើងសម្តេច សង្ឃរាជ ទេព វង្ស ជាថ្ងៃកាន់ទុក្ខលើកទី២

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា គ្រប់ស្ថានីយទូទស្សន៍ និងវិទ្

រដ្ឋាភិបាលកំណត់ថ្ងៃថ្វាយព្រះភ្លើងសម្តេច សង្ឃរាជ ទេព វង្ស ជាថ្ងៃកាន់ទុក្ខលើកទី២

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា គ្រប់ស្ថានីយទូទស្សន៍ និងវិទ្យុទាំងអស់ ត្រូវផ្អាកសកម្មភាពសម្តែង និងការចាក់ផ្សាយទស្សនីយភាពទាំងឡាយណា ដែលមានលក្ខណៈគគ្រឹកគគ្រេង នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសបែបនេះ បន្ទាប់ពីរដ្ឋាភិបាលបាន ប្រកាសកំណត់ថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះសង្ឃមហាសង្ឃរាជ ទេព វង្ស ជាថ្ងៃកាន់ទុក្ខផ្លូវការលើកទី០២ ។ 

លោក ទៀ សីហា ថា កម្ពុជាជារដ្ឋតូចដែលគាំទ្រការជជែក ជាជាងការប៉ះទង្គិច ក្នុងស្ថានភាពតានតឹងពិភពលោក

ក្នុងនាមជារដ្ឋតូចដែលសមត្ថភាពនៅមានកម្រិត កម្ពុជាជាប្រទេសដែលគាំទ្រការជជែកគ្នា ដើម្បីស្វែង

លោក ទៀ សីហា ថា កម្ពុជាជារដ្ឋតូចដែលគាំទ្រការជជែក ជាជាងការប៉ះទង្គិច ក្នុងស្ថានភាពតានតឹងពិភពលោក

ក្នុងនាមជារដ្ឋតូចដែលសមត្ថភាពនៅមានកម្រិត កម្ពុជាជាប្រទេសដែលគាំទ្រការជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ ជាជាងការប្រឈមមុខដាក់គ្នា នៅក្នុងស្ថានភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពតានតឹងក្នុង​ពិភពលោក។ នេះគឺជាការលើកឡើងរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នៅប្រទេសសិង្ហបុរី នៅ​ថ្ងៃទី១មិថុនានេះ។

ជនជាតិដើមភាគតិចចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន

៣ខែមកហើយ ដែលយុវជនជនជាតិភាគតិចចំនួន៤រូប បានលាទ្រនំក្នុងខេត្តមណ្ឌលគិរី មកទីក្រុងភ្នំពេញដើម

ជនជាតិដើមភាគតិចចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន

៣ខែមកហើយ ដែលយុវជនជនជាតិភាគតិចចំនួន៤រូប បានលាទ្រនំក្នុងខេត្តមណ្ឌលគិរី មកទីក្រុងភ្នំពេញដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី ស្ដីពីជំនាញសារព័ត៌មាននៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជនទាំង៤នាក់ អះអាងថា ពួកគេចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន ពិសេសរឿងរ៉ាវដែលកើតមានក្នុងសហគមន៍របស់ពួកគេផ្ទាល់។ នាយិកាប្រតិបត្តិនៃCCIM លោកស្រី ឆន សុគន្ធា រំពឹងថាក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជននឹងអាចសរសេរអត្ថបទស្តីពីបញ្ហាដែលកើតមានក្នុងសហគមន៍រស់នៅរបស់ជនជាតិភាគតិច ព្រមទាំងទទួលបានការគាំទ្រពីអាជ្ញាធរនៅក្នុងតំបន់។ ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សូមស្ដាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា។

លោក នេតាន់យ៉ាហ៊ូ៖​ ការបញ្ចប់សង្គ្រាម​ហ្កាហ្សា​​ត្រូវតែ​បញ្ចូល​លក្ខខណ្ឌ​កម្ទេច​​​ប្រដាប់អាវុធហាម៉ាស

លោក​ បេនចាមិន នេតាន់យ៉ាហ៊ូ បញ្ជាក់​ថា ​ផែនការបញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ និងការ​ធ្

លោក នេតាន់យ៉ាហ៊ូ៖​ ការបញ្ចប់សង្គ្រាម​ហ្កាហ្សា​​ត្រូវតែ​បញ្ចូល​លក្ខខណ្ឌ​កម្ទេច​​​ប្រដាប់អាវុធហាម៉ាស

លោក​ បេនចាមិន នេតាន់យ៉ាហ៊ូ បញ្ជាក់​ថា ​ផែនការបញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ និងការ​ធ្វើ​បទ​ឈប់​បាញ់​ជាអចិន្ត្រៃយ៍ ​អាច​សម្រេច​ទៅបាន គឺចាំបាច់​ទាល់តែ​កម្ទេច​រចនាសម្ព័ន្ធ​ប្រដាប់​អាវុធ​​ហាម៉ាស​​​​ទាំងស្រុង​។ នេះបើយោង​តាម​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​។ ​ ការ​បញ្ជាក់​ជាថ្មី​ទៀតរបស់​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រកាស​ផែនការ ​៣ ដំណាក់​កាល​ ដើម្បី​បិទបញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​​។​​​ សម្ព័ន្ធមិត្ត​ទាំង២ហាក់​នៅ​តែបន្តបង្ហាញ​ជំហរ​ផ្ទុយគ្នា ជុំវិញ​ការ​បញ្ចប់​សង្គ្រាម​និង​​កិច្ច​ចរចា​បទ​ឈប់​បាញ់​។ ​នៅថ្ងៃ​សៅរ៍ ទី​១មិថុនា ទីក្រុង​រ៉ាហ្វាហ៍ នៅតែបន្តរង​នូវការ​​បាញ់ប្លោង​និងទម្លាក់​គ្រាប់បែក​ពីសំណាក់​ទ័ព​អ៊ីស្រាអែល។​

គយថាការរឹបអូសទូរស័ព្ទជាង១០០០គ្រឿងក្នុងខេត្តត្បូងឃ្មុំ ជាការស្របច្បាប់

អគ្គនាយកដ្ឋានគយ នៅថ្ងៃសុក្រទី៣១ឧសភា បានចេញសេចក្តីបំភ្លឺជុំវិញករណីមន្ត្រីគយក្នុងខេត្តត្ប

គយថាការរឹបអូសទូរស័ព្ទជាង១០០០គ្រឿងក្នុងខេត្តត្បូងឃ្មុំ ជាការស្របច្បាប់

អគ្គនាយកដ្ឋានគយ នៅថ្ងៃសុក្រទី៣១ឧសភា បានចេញសេចក្តីបំភ្លឺជុំវិញករណីមន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ ចុះរឹបអូសទូរស័ព្ទជាង១០០០គ្រឿង ពីទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋ។ យោងតាមសេចក្តីបំភ្លឺរបស់អគ្គនាយដ្ឋានគយ ការរឹបអូសទូរស័ព្ទទាំងនោះ ធ្វើឡើងដោយស្របទៅតាមផ្លូវច្បាប់ ដ្បិតទូរស័ព្ទទាំងជាង១០០០គ្រឿងជាទំនិញមិនបានបិទត្រាពន្ធគយ។

អង្គការលីកាដូ ស្នើរាជរដ្ឋាភិបាលបញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារក្នុងពន្ធនាគារ

នៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ខែ មិថុនាឆ្នាំ២០២៤ អង្គការលីកាដូ អំពាវនាវដល់រដ្ឋ

អង្គការលីកាដូ ស្នើរាជរដ្ឋាភិបាលបញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារក្នុងពន្ធនាគារ

នៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ខែ មិថុនាឆ្នាំ២០២៤ អង្គការលីកាដូ អំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យឈប់អនុវត្តការចាប់ឃុំខ្លួនដែលមិនចាំបាច់ ទៅលើកុមារ និងអនីតិជននៅក្នុងពន្ធធនាគារ។ ផ្ទុយទៅវិញ អាជ្ញាធរគួរប្រើប្រាស់វិធានការផ្សេង ជំនួសឱ្យការឃុំខ្លួនរបស់កុមារ។ អង្គការលីកាដូស្នើសុំយ៉ាងដូច្នេះ នៅបន្ទាប់ពីមើលឃើញថា ចំនួនកុមារ និងអនីតិជន ដែលកំពុងរស់នៅក្នុងពន្ធនាគារ កំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ម្យ៉ាងវិញទៀត កុមារដែលជាប់ពន្ធធនាគារយូរ អាចរារាំងដល់ការលូតលាស់របស់ពួកគេ និងងាយប្រឈមនឹងហិង្សា ។

តើករណីលក់ទូរស័ព្ទគ្មានពន្ធជាកំហុសអ្នកណា?

ការ​ចុះ​រឹប​អូស​ទូរ​ស័ព្ទ​នៅ​ផ្សារ​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ ​ពី​សំណាក់​មន្ត្រី​គយ​ចល័ត

តើករណីលក់ទូរស័ព្ទគ្មានពន្ធជាកំហុសអ្នកណា?

ការ​ចុះ​រឹប​អូស​ទូរ​ស័ព្ទ​នៅ​ផ្សារ​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ ​ពី​សំណាក់​មន្ត្រី​គយ​ចល័ត​ កាល​ពី​ថ្ងៃ​ទី​៣១​ខែ​ឧសភា ​បាន​ធ្វើ​ឲ្យមាន​ប្រតិកម្ម​រិះគន់​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​។​ អ្នក​ខ្លះ​បាន​ចោទ​សួរ​ថា ​ហេតុ​អ្វី​បាន​មក​បង្ក្រាប​នៅពេល​ដាក់​លក់​នៅ​លើ​ទីផ្សារ​យ៉ាង​ដូច្នេះ​? ​ហេតុ​ដូច​ម្តេច​មិន​បង្ក្រាប​ពេល​ទំនិញ​នាំ​ចូល​មក​ដល់​ព្រំដែន​ ខណៈ​មាន​អ្នក​ខ្លះ​ទៀត​បាន​ទាញ​ភ្ជាប់​ករណី​នេះ​ទៅ​នឹង​រឿង​នយោបាយ​ថា​ រដ្ឋ​កំពុង​តែ​ជំរិត​យក​ពន្ធមក​បង្គ្រប់​ការ​ចំណាយ​។​ តើ​អគ្គនាយក​ដ្ឋាន​គយ​បក​ស្រាយ​យ៉ាង​ណា ​ហើយ​ថា​តើ​មន្ត្រី​ជំនាញ​យល់​ឃើញយ៉ាង​ដូច​ម្តេច​ពី​រឿង​នេះ​?​

ចិនថា ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងចិន​ទប់កុំឲ្យ​ទំនាក់ទំនងយោធាកាន់តែធ្លាក់ចុះអាក្រក់

បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនង​យោធា​រវាងគ្នាអស់ ១៨ខែ ចិន​ និងអាមេរិក​​សន្យា​ស្តារ​ខ្សែឆ្ល

ចិនថា ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងចិន​ទប់កុំឲ្យ​ទំនាក់ទំនងយោធាកាន់តែធ្លាក់ចុះអាក្រក់

បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនង​យោធា​រវាងគ្នាអស់ ១៨ខែ ចិន​ និងអាមេរិក​​សន្យា​ស្តារ​ខ្សែឆ្លើយឆ្លងយោធានឹងគ្នាឡើងវិញ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខាងមុខ។ នេះបើតាម​ការប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិអាមេរិក បន្ទាប់ពីលោក​បាន​ជួបពិភាក្សា​​ជាមួយ​សមភាគី​ចិន ​នៅក្រៅក្របខ័ណ្ឌ​នៃ​ជំនួបកំពូលស្តីពីសន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក ដែល​កំពុងប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហបុរី។ ការជួបពិភាក្សា​ទល់មុខគ្នារវាង​រដ្ឋមន្រ្តីការពារជាតិ​ចិន និងអាមេរិក​អាចជាសញ្ញាបង្ហាញការធូរស្រាល​រវាងមហាអំណាច​ទាំងពីរ ដែល​ចាប់តានតឹងនឹងគ្នា ដោយសារ​បញ្ហាកោះតៃវ៉ាន់ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ធនាគារពិភពលោកអនុម័តថវិកាជិត ៨០លានដុល្លាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណជិត ៨០លានដុល្លារសម្រាប់ពង្រី

ធនាគារពិភពលោកអនុម័តថវិកាជិត ៨០លានដុល្លាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណជិត ៨០លានដុល្លារសម្រាប់ពង្រីកសកម្មភាពលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កញ្ចប់ថវិកាទាំង ជិត ៨០លានដុល្លារនេះ មាន ៦០លានដុល្លារបានមកពីសមាគមន៍អភិវឌ្ឍន៍អន្ដរជាតិ និងជិត២០លានដុល្លាបានមកពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។

ពាក្យខ្មែរ ចំនួន៨០ពាក្យ របស់កូនខ្មែរដែលកើតធំដឹងក្តីនៅប្រទេសបារាំង

ជាកូនខ្មែរដែលមានឪពុកម្តាយជាប់សែសាឡាយចិន ហ្សង់ បាទីស ភូបានមករស់នៅប្រទេសកម្ពុជា ជាង៧ឆ្នាំមក

ពាក្យខ្មែរ ចំនួន៨០ពាក្យ របស់កូនខ្មែរដែលកើតធំដឹងក្តីនៅប្រទេសបារាំង

ជាកូនខ្មែរដែលមានឪពុកម្តាយជាប់សែសាឡាយចិន ហ្សង់ បាទីស ភូបានមករស់នៅប្រទេសកម្ពុជា ជាង៧ឆ្នាំមកហើយ ពោលគឺនៅបន្ទាប់ពីលោកបានស្វែងយល់កាន់តែច្រើនពីឫសគល់ដើមកំណើតរបស់ឪពុកម្តាយនៅកម្ពុជា។ ថ្មីៗ គ្រឹស្ថានបោះពុម្ពបារាំង អាស្យាតែក Asiathèque នៅទីក្រុងប៉ារីស ទាក់ទងឲ្យលោកចូលរួមនៅក្នុងការសរសេរសៀវភៅជាភាសាបារាំង ដើម្បីពន្យល់ពាក្យខ្មែរចំនួន៨០ពាក្យ។ តើកូនខ្មែរកើតនៅបារាំង ដែលនៅនិយាយភាសាខ្មែររដាក់រដុបនៅឡើយ នឹងអាចពន្យល់ពីពាក្យខ្មែរបានយ៉ាងដូចម្តេច? យើងស្តាប់ការបកស្រាយរបស់ហ្សង់ បាទីសភូ នៅក្នុងបទយកការណ៍រៀបរៀងដោយឈាង បុប្ផា

លោក​ ឌិន ពុទ្ធី ថារបរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែតបន្តមានតិចតួច ទោះអាជ្ញាធរបិទច្រក

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងពលរដ្ឋនៅត្រង់ចំណុចច្រកព្រំដែនប៉ោយប៉ែតកាលពីថ្

លោក​ ឌិន ពុទ្ធី ថារបរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែតបន្តមានតិចតួច ទោះអាជ្ញាធរបិទច្រក

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងពលរដ្ឋនៅត្រង់ចំណុចច្រកព្រំដែនប៉ោយប៉ែតកាលពីថ្ងៃទី២៨ ឧសភា លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជាបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៣១ ខែឧសភានេះថា មកទល់ពេលនេះមានពលរដ្ឋប្រកបរបរអូសរទេះតិចតូចអាចបន្តការងារនេះបាន។ តាមលោក ឌិន ពុទ្ធី ករណីនេះមិនគួរឱ្យកើតមានឡើយ ដោយហេតុថា កម្មករអូសរទេះដឹកទំនិញតិចតួចឆ្លងច្រកព្រំដែនបែរជាត្រូវចាប់ ខណៈអ្នកមានអំណាចដឹកតាមអំពើចិត្តបែរជារួចខ្លួនទៅវិញ។ 

OTAN ថាជំនួយយោធាជួយអ៊ុយក្រែន ត្រូវបន្តក្នុងទំហំយ៉ាងហោច​៤ម៉ឺនលាន​អឺរ៉ូ​ក្នុងមួយឆ្នាំ

កាលពីថ្ងៃសុក្រទី​៣១ឧសភា រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃប្រទេសសមាជិកអូតង់ បាន​ប្រជុំគ្នាដើម

OTAN ថាជំនួយយោធាជួយអ៊ុយក្រែន ត្រូវបន្តក្នុងទំហំយ៉ាងហោច​៤ម៉ឺនលាន​អឺរ៉ូ​ក្នុងមួយឆ្នាំ

កាលពីថ្ងៃសុក្រទី​៣១ឧសភា រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃប្រទេសសមាជិកអូតង់ បាន​ប្រជុំគ្នាដើម្បីនិយាយអំពី​ កញ្ចប់ថវិកាដែលត្រូវជួយអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាម​តទល់នឹងរុស្ស៊ី។ ចេញ​ពីការប្រជុំនេះ លោកអគ្គលេខាធិការអង្គការ​​អូតង់ បាន​លើកឡើងថា ជំនួយយោធា​ដែល​ក្រុមប្រទេសសមាជិក​​អូតង់ ​ត្រូវជួយទៅអ៊ុយក្រែន​ គឺទាល់តែមានទំហំសរុប​យ៉ាងហោច ៤ម៉ឺនលានអឺរ៉ូក្នុងមួយឆ្នាំ ដូចសព្វថ្ងៃ ទើបគ្រប់។

សម្រាប់ពលរដ្ឋក្រីក្រខ្លះ ទីលានចាក់សម្រាមជា​ឆ្នាំងបាយ​ ​និងជាប្រភពចំណូលប្រចាំថ្ងៃ

មនុស្សគ្រប់គ្នារមែងខ្ពើមរអើមនឹងសំរាម។ តែសម្រាប់ពលរដ្ឋក្រីក្រមួយចំនួន​ ពិសេសអ្នករស់នៅក្ប

សម្រាប់ពលរដ្ឋក្រីក្រខ្លះ ទីលានចាក់សម្រាមជា​ឆ្នាំងបាយ​ ​និងជាប្រភពចំណូលប្រចាំថ្ងៃ

មនុស្សគ្រប់គ្នារមែងខ្ពើមរអើមនឹងសំរាម។ តែសម្រាប់ពលរដ្ឋក្រីក្រមួយចំនួន​ ពិសេសអ្នករស់នៅក្បែរទីលានចាក់សំរាម​ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សំរាមបានក្លាយជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ពួកគេ។  ពលរដ្ឋទាំងនោះបានរៀបរាប់ថា​ សំរាមនេះហើយដែលបានធ្វើឱ្យពួកគេអាចបន្តជីវភាពរស់នៅប្រចាំថ្ងៃ​ ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាពខ្លាំងក្តី។ 

លោកចូ បៃដិន​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​ប្រើអាវុធអាមេរិក វាយប្រហារ​ក្នុងទឹកដីរុស្ស៊ី

សង្រ្គាមអ៊ុយក្រែន​កំពុង​​ឈាន​ចូល​ក្នុងរបត់ថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន

លោកចូ បៃដិន​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​ប្រើអាវុធអាមេរិក វាយប្រហារ​ក្នុងទឹកដីរុស្ស៊ី

សង្រ្គាមអ៊ុយក្រែន​កំពុង​​ឈាន​ចូល​ក្នុងរបត់ថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​សម្រេចចិត្ត​ស្ងាត់ៗ អនុញ្ញាត​ឲ្យ​​អ៊ុយក្រែន​ប្រើប្រាស់អាវុធ​អាមេរិកដើម្បីវាយប្រហារចូលក្នុងទឹកដី​រុស្ស៊ី។ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេសដូចជា Reuters និង​AFPដែលបាន​ដកស្រង់សំដី​របស់​មន្រ្តីជាន់ខ្ពស់អាមេរិក លោក​ចូ បៃដិនផ្លាស់ប្តូរជំហរដែលធ្លាប់តែ​តឹងតែង​រឿងអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកក្នុងទឹកដីរុស្ស៊ី ក៏ដោយសារ​តែ​លោកបានមើលឃើញ​ស្ថានការណ៍វិវឌ្ឍចុងក្រោយ​នៅ​ទីក្រុង​ខាគីវ ភាគខាងជើង​របស់អ៊ុយក្រែន ដែលកំពុង​រងការវាយប្រហារយ៉ាងសន្ធប់​ពីសំណាក់​គ្រាប់មីស៊ីល​រុស្ស៊ី។

ឈប់ប្រើរថយន្តដឹកទំនិញដើម្បីដឹកកម្មកររោងចក្រនៅឆ្នាំ ២០២៧ តើអាចទៅរួចឬទេ?

តើត្រូវប្រើរថយន្តប្រភេទណាដើម្បីដឹកជញ្ជូនកម្មកររោងចក្រដោយសុវត្ថិភាព?។ នេះជាសំណួរដែលបានចោ

ឈប់ប្រើរថយន្តដឹកទំនិញដើម្បីដឹកកម្មកររោងចក្រនៅឆ្នាំ ២០២៧ តើអាចទៅរួចឬទេ?

តើត្រូវប្រើរថយន្តប្រភេទណាដើម្បីដឹកជញ្ជូនកម្មកររោងចក្រដោយសុវត្ថិភាព?។ នេះជាសំណួរដែលបានចោទសួរតាំងពីជាង ១០ឆ្នាំ និងនៅមិនទាន់មានចម្លើយ។ ជាថ្មីម្តងទៀតក្នុងថ្ងៃទី២៩ ឧសភា ក្រសួងការងារកម្ពុជាបានអះអាងពីការជំរុញឲ្យប្រើប្រភេទរថយន្តដឹកអ្នកដំណើរដើម្បីដឹកកម្មកររោងចក្រជំនួសឲ្យប្រភេទរថយន្តដឹកទំនិញ។ យន្តការមួយនេះត្រូវបានក្រសួងការងារសន្យាដោះស្រាយឲ្យចប់នៅត្រឹមឆ្នាំ ២០២៧។ សហជីព និងអ្នកជំនាញក្នុងវិស័យចរាចរណ៍យល់ថា យន្តការមួយនេះអាចនឹងសម្រេចបាន ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាល។

លោកខូវ ឆាយ៖​លោក ប៉ាគីអាវ​ ក្លាយជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ស្រាបៀរ​គ្មានអ្វី​អាក្រក់​ទេ

លោក ​ម៉ានី ប៉ាគីអាវ​(Manny Pacquiao) ​ដែលជា​កីឡាករ​ប្រដាល់​សកល​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ​និង​ជាអ

លោកខូវ ឆាយ៖​លោក ប៉ាគីអាវ​ ក្លាយជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ស្រាបៀរ​គ្មានអ្វី​អាក្រក់​ទេ

លោក ​ម៉ានី ប៉ាគីអាវ​(Manny Pacquiao) ​ដែលជា​កីឡាករ​ប្រដាល់​សកល​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ​និង​ជាអតីត​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេសកម្ពុជា​។ ​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង ​RFI ​នៅថ្ងៃ​ទី​៣១​ ខែ​ឧសភា​នេះ ​លោក ​ខូវ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​បានថ្លែងថា ​វត្តមាន​លោក​ ម៉ានី ប៉ាគីអាវ ​នៅកម្ពុជា​ពេលនេះ​ពិតជា​មាន​សារសំខាន់​យ៉ាងខ្លាំង​។ សំខាន់ ​ព្រោះ​លោក​ ប៉ាគីអាវ ​បានជួយ​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​ចូលរួម​លើកស្ទួយ​កីឡា​គុនខ្មែរ ​និង​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ​ទន្ទឹមគ្នានេះ ​ស្តេចប្រដាល់​ហ្វីលីពីន​រូបនេះ ​ក៏បាន​ក្លាយជា​ទូតសុឆន្ទៈ​សម្រាប់​ក្រុមហ៊ុន​ស្រាបៀរ​ហនុមាន ​ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​វិស័យ​គុនខ្មែរ​។ ចំណុចនេះ​ត្រូវបាន​លោក​ ខូវ ឆាយ​ យល់ថាមិនមែន​ជារឿង​អាក្រក់​ទេ ​ខណៈ​វិស័យ​គុនខ្មែរ​កំពុង​អភិវឌ្ឍន៍​។

តុលាការទទួលស្គាល់ទោសលោក ដូណាល់ ត្រាំ​​ ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រើប្រាក់បំបិទមាត់តួកុនអាសអាភាស

ថ្ងៃទី​៣០ឧសភា លោកដូណាល់ត្រាំ ត្រូវបាន​តុលាការរដ្ឋញូយ៉ក ​ប្រកាសទទួលស្គាល់ថាពិតជាមានទោស ទៅ​

តុលាការទទួលស្គាល់ទោសលោក ដូណាល់ ត្រាំ​​ ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រើប្រាក់បំបិទមាត់តួកុនអាសអាភាស

ថ្ងៃទី​៣០ឧសភា លោកដូណាល់ត្រាំ ត្រូវបាន​តុលាការរដ្ឋញូយ៉ក ​ប្រកាសទទួលស្គាល់ថាពិតជាមានទោស ទៅ​តាម​បទ​ចោទ​ប្រកាន់​​ទាំង​៣៤។ ជា​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ ក្នុងសំណុំរឿងដែលលោក​ដូណាល់ ត្រាំ ​បានយកប្រាក់​សូកបំបិទមាត់ ​នារីអតីត​តួកុន​​អាសអាភាស​ម្នាក់ កាលពីឆ្នាំ​២០១៦។ នេះគឺជាលើកទី​១ហើយ​​ក្នុងប្រវត្តិសាស្ត្រ ដែលអតីតប្រធានាធិបតីអាមេរិក ត្រូវជាប់ទោសព្រហ្មទណ្ឌបែបនេះ​។ សាលក្រមសម្រេចទោស ថាលោកដូណាល់ ត្រាំ​​ ​នឹងត្រូវជាប់ពន្ធនាគារ ឬយ៉ាងណានោះ នឹងត្រូវប្រកាសនៅថ្ងៃទី​១១កក្កដា ហើយដែល​អាចរំខាន​ខ្លាំង ដល់​ការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ​។

បារាំងគ្រោងបញ្ជូនទ័ពជំនាញ​ ទៅបង្វឹកកងទ័ពអ៊ុយក្រែនក្នុងទឹកដីអ៊ុយក្រែន ​(ប្រភពពីមន្ត្រីទូត​)

បារាំងមានគម្រោង​បញ្ជូន​នាយទាហានជំនាញ ដើម្បី​ទៅជួយ​បង្វឹក​ដល់​កងទ័ពអ៊ុយក្រែន នៅលើទឹកដីអ៊

បារាំងគ្រោងបញ្ជូនទ័ពជំនាញ​ ទៅបង្វឹកកងទ័ពអ៊ុយក្រែនក្នុងទឹកដីអ៊ុយក្រែន ​(ប្រភពពីមន្ត្រីទូត​)

បារាំងមានគម្រោង​បញ្ជូន​នាយទាហានជំនាញ ដើម្បី​ទៅជួយ​បង្វឹក​ដល់​កងទ័ពអ៊ុយក្រែន នៅលើទឹកដីអ៊ុយក្រែន​ដោយ​ផ្ទាល់​។ នេះបើផ្អែកតាម​ការឲ្យដឹង ពី​ប្រភពមន្ត្រីការទូត​ជាច្រើននាក់​។ លោក​ប្រធានាធិបតីម៉ាក្រុង អាចនឹងប្រកាស​គម្រោងនេះជា​ផ្លូវការ នៅក្នុងឱកាស​ដែល​លោក​ហ្សេឡេនស្គី អញ្ជើញមកបារាំងនៅសប្តាហ៍​ក្រោយ​។ យ៉ាងណាក៏ដោយ ប្រទេសអឺរ៉ុប​​ខ្លះបានបង្ហាញ​ការជំទាស់ចំពោះការបញ្ជូន​ទាហានទៅអ៊ុយក្រែន ព្រោះមិនចង់​ឲ្យអឺរ៉ុប​ចូលធ្វើសង្រ្គាម​ដោយ​ផ្ទាល់ទល់នឹងរុស្ស៊ី​។​

រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤

គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអ

រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤

គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែតនៅថ្ងៃព្រហស្បតិ៍ទី៣០ ឧសភា។ ការប្រកាសពេលវេលាសាងសង់គម្រោងព្រែកជីកហ្វូណនធ្វើឡើង ចំពេលដែលគម្រោងព្រែកជីកមួយនេះកំពុងបន្តជាប្រធានរឿងដ៏ចម្រូងចម្រាស។ កំណត់សម្គាល់មួយទៀត ការប្រកាសពេលវេលាសាងសង់ព្រែកជីកហ្វូណនរបស់លោកហ៊ុន ម៉ាណែតធ្វើឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែនដែលជាឱពុកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តើមការសាងសង់ឲ្យបានឆាប់ដើម្បីកុំឲ្យយប់យន់ សុបិន្តកាន់តែច្រើន។

រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន

លោក Maris Sangiampongsa ដែលទើបចូលឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសថៃមិនដល់មួយខែផងបានប្រកាសពីគម្រ

រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន

លោក Maris Sangiampongsa ដែលទើបចូលឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសថៃមិនដល់មួយខែផងបានប្រកាសពីគម្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខ។ នេះបើតាមកាសែតថៃបាំងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី៣០ ឧសភាដោយបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតថៃគ្រោងចរចាជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែននៅកោះខុត និងភាពចម្រូងចម្រាសស្តីពីសំណង់កម្ពុជានៅជិតបង្គោលព្រំដែនកម្ពុជា-ថៃលេខ៧៣។

ទូតអង់គ្លេសប្រាប់លោកហ៊ុន សែនពីការចង់ឲ្យកម្ពុជាធានាលំហសេរីភាព និងការបញ្ចេញមតិនយោបាយ

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និងមន្ត្រីស្ថានទូតអង់គ្លេសបានជួប

ទូតអង់គ្លេសប្រាប់លោកហ៊ុន សែនពីការចង់ឲ្យកម្ពុជាធានាលំហសេរីភាព និងការបញ្ចេញមតិនយោបាយ

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និងមន្ត្រីស្ថានទូតអង់គ្លេសបានជួបប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។ តាមខ្លឹមសារនៃជំនួប លោក Dominic Williams បានប្រាប់លោក ហ៊ុន សែនអំពីក្តីកង្វល់របស់អង់គ្លេសលើបញ្ហាមួយចំនួន និងបានស្នើឲ្យកម្ពុជាធានាពីការបើកលំហសេរីភាពសង្គមស៊ីវិល និងការបញ្ចេញមតិពាក់ព័ន្ធក្នុងផ្នែកនយោបាយ។

អាជីវករលក់បន្លែថា បើគ្មានបន្លែនាំចូល បន្លែក្នុងស្រុកថ្លៃ និងមិនអាចផ្គត់ផ្គង់តម្រូវការ

ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដ

អាជីវករលក់បន្លែថា បើគ្មានបន្លែនាំចូល បន្លែក្នុងស្រុកថ្លៃ និងមិនអាចផ្គត់ផ្គង់តម្រូវការ

ផ្សារដើមគររាជធានីភ្នំពេញជាប្រភពផ្គត់ផ្គង់ និងជាទីកន្លែងប្រមូលផ្តុំបន្លែ ផ្លែឈើគ្រប់មុខដែលដឹកមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា និងនាំចូលពីបរទេស ពិសេសពីចិន វៀតណាម ឬថៃ។ តែមិនថាបន្លែក្នុងស្រុក ឬបន្លែនាំចូល អាជីវករខ្លះបានទទួលស្គាល់ថា  បើគ្មានបន្លែនាំចូលពីបរទេសទេ បន្លែក្នុងស្រុកនឹងមានតម្លៃខ្ពស់ និងក៏មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការដែរ។ ទោះយ៉ាងណា ពួកគេបានគាំទ្រនឹងសារអំពាវនាវរបស់ជំទាវទី១ លោកស្រី ពេជ ចន្ទមុនីដែលចង់ឱ្យពលរដ្ឋងាកទៅគាំទ្របន្លែ និងផ្លែឈើក្នុងស្រុក។

តើ​ចាំបាច់​ឬទេ​ដែល​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​បរទេស​ដាក់ទុន​នៅក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​?

នៅក្នុង​ពិធី​សម្ពោធសមិទ្ធផល​នានា​នៅក្នុង​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តកំពង់ស្ពឺ

តើ​ចាំបាច់​ឬទេ​ដែល​កម្ពុជា​ឲ្យ​ក្រុមហ៊ុន​បរទេស​ដាក់ទុន​នៅក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​?

នៅក្នុង​ពិធី​សម្ពោធសមិទ្ធផល​នានា​នៅក្នុង​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ក្នុង​ខេត្តកំពង់ស្ពឺ​នាថ្ងៃទី​៣០​ ខែឧសភានេះ​ ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត បាន​ប្រកាសពីការ​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណនតេជោ​នៅខែ​សីហា ឆ្នាំ​២០២៤​ខាងមុខ​។ តាម​លោក ​ហ៊ុន ម៉ាណែត ​ទុនវិនិយោគ​ភាគច្រើន​នៅក្នុង​គម្រោងព្រែកជីក​នេះ​ជាទុន​វិនិយោគខ្មែរ​។ ចំណែក​ការហៅ​ក្រុមហ៊ុន​ចិន​ឲ្យចូលរួម​ដាក់ទុន​វិនិយោគ​ត្រូវបាន​លោក ​ហ៊ុន ម៉ាណែត ​បញ្ជាក់ថា ​គឺមកពី​ក្រុមហ៊ុនចិន​មាន​បច្ចេកទេស​។​ អ្នកតាមដាន​នយោបាយ ​និង​សង្គម​នានា​យល់ថា ​វិនិយោគិន​ខ្មែរ​រួមគ្នា​អាចមាន​លទ្ធភាព​ធ្វើបាន ​ប្រសិនបើ​បរទេស​មិនចូលរួម​។

អាកាសធាតុ៖ ក្រុមប្រទេសអ្នកមាន ​បានសម្រេចកម្មវត្ថុប្រមូលថវិកា​ជួយប្រទេសក្រីក្រ ថ្វីបើយឺត២ឆ្នាំ

ជាមួយ​ការយឺតយាវ​២ឆ្នាំ ក្រុម​ប្រទេសអ្នកមានទើបតែបាន​បំពេញកាតព្វកិច្ច​ សម្រេចកម្មវត្ថុប្រ

អាកាសធាតុ៖ ក្រុមប្រទេសអ្នកមាន ​បានសម្រេចកម្មវត្ថុប្រមូលថវិកា​ជួយប្រទេសក្រីក្រ ថ្វីបើយឺត២ឆ្នាំ

ជាមួយ​ការយឺតយាវ​២ឆ្នាំ ក្រុម​ប្រទេសអ្នកមានទើបតែបាន​បំពេញកាតព្វកិច្ច​ សម្រេចកម្មវត្ថុប្រមូល​ប្រាក់​​១០០ពាន់​លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយប្រទេសក្រីក្នុងការ​ដោះស្រាយវិបត្តិអាកាសធាតុ។ យោងតាម​តួលេខ​របស់​​អង្គការ​ OCDE ចេញផ្សាយ​នៅថ្ងៃពុធ ទី​២៩ឧសភា សម្រាប់ឆ្នាំ​២០២២ ក្រុមប្រទេសអ្នកមាន​ បានប្រមូល​ថវិកា​បានគ្រប់ ចំនួន១១៥,៩ ពាន់​លានដុល្លារ ដើម្បី​ចំណាយជួយដល់​ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព​ដោះស្រាយវិបត្តិនានា កើតឡើងដោយ​កត្តាបម្រែបម្រួលអាកាសធាតុ​។

សីតុណ្ហភាព​ឡើង​ក្តៅ​ពេកលើស​៥០​អង្សា ឥណ្ឌាបន្ថយ​​របប​ទឹក

កម្តៅ​សីតុណ្ហភាព​ឡើង​ខ្ពស់ បំបែក​កំណត់​ត្រា​ចាស់​រាល់ថ្ងៃ នៅឥណ្ឌា​។ ៤៩,៩​អង្សា​នៅ​ថ្ងៃអង្

សីតុណ្ហភាព​ឡើង​ក្តៅ​ពេកលើស​៥០​អង្សា ឥណ្ឌាបន្ថយ​​របប​ទឹក

កម្តៅ​សីតុណ្ហភាព​ឡើង​ខ្ពស់ បំបែក​កំណត់​ត្រា​ចាស់​រាល់ថ្ងៃ នៅឥណ្ឌា​។ ៤៩,៩​អង្សា​នៅ​ថ្ងៃអង្គារ។ ៥២,៣​អង្សា​នៅ​ថ្ងៃ​ពុធ​។ អាកាសធាតុ​ក្តៅ​ហួសហេតុ​ពេក អាជ្ញាធរ​បាន​សម្រេច​កាត់​បន្ថយ​របប​ប្រើប្រាស់​ទឹក និង​ស្រែក​ព្រមាន​អំពី​គ្រោះខ្វះ​ទឹក​។

លោក​ ស៊ី ជីនពីង ​ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទ

លោក​ ស៊ី ជីនពីង ​ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទី​៣ ដែល​មានប្រវែង ​៥៣គីឡូម៉ែត្រ​ថាជា«​មហាវិថី ស៊ី ជិនពីង»​។ ការយកផ្លូវ​វាងក្រុង​ដ៏សំខាន់មួយនៅ​ក្នុងប្រទេស​កម្ពុជា ទៅដាក់​ឈ្មោះ​មេដឹកនាំ​ចិន​បែបនេះ គឺជា​ការបង្ហាញពី​ចំណងមិត្តភាព​ធំធេង​សម្រាប់ចិន​-កម្ពុជា​។ តែអ្នក​តាមដាន​នយោបាយ និង​សង្គមមួយ​ចំនួន​ហាក់បង្ហាញ​នូវការ​មិន​សប្បាយចិត្ត​។

លោក​ស៊ី ជីនពីង ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទ

លោក​ស៊ី ជីនពីង ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទី​៣ ដែល​មានប្រវែង ​៥៣គីឡូម៉ែត្រ​ថាជា«​មហាវិថី ស៊ី ជិនពីង»​។ ការយកផ្លូវ​វាងក្រុង​ដ៏សំខាន់មួយនៅ​ក្នុងប្រទេស​កម្ពុជា ទៅដាក់​ឈ្មោះ​មេដឹកនាំ​ចិន​បែបនេះ គឺជា​ការបង្ហាញពី​ចំណងមិត្តភាព​ធំធេង​សម្រាប់ចិន​-កម្ពុជា​។ តែអ្នក​តាមដាន​នយោបាយ និង​សង្គមមួយ​ចំនួន​ហាក់បង្ហាញ​នូវការ​មិន​សប្បាយចិត្ត​។

តើការវិនិយោគច្រើនពីជប៉ុនអាចជួយឲ្យកម្ពុជាបន្ថយការពឹងលើវិនិយោគចិនបានដែរឬទេ?

លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជាទើបបានបញ្ជាក់ប្រាប់កាសែតជប

តើការវិនិយោគច្រើនពីជប៉ុនអាចជួយឲ្យកម្ពុជាបន្ថយការពឹងលើវិនិយោគចិនបានដែរឬទេ?

លោកស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជាទើបបានបញ្ជាក់ប្រាប់កាសែតជប៉ុន Nikkie Asia ថា កម្ពុជាចង់ឱ្យមានការដាក់ទុនវិនិយោគចម្រុះពីប្រទេសផ្សេង ក្រៅពីចិន។ ប្រទេសផ្សេងត្រូវបានលោកស៊ុន ចាន់ថុលលើកឈ្មោះប្រទេសជប៉ុនដោយលោកចង់ឃើញក្រុមហ៊ុនវិនិយោគជប៉ុនកាន់តែច្រើនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទប់ស្កាត់ការពឹងតែលើការវិនិយោគពីប្រទេសចិន។ អ្នកជំនាញសេដ្ឋកិច្ចខ្លះយល់ថា ការវិនិយោគច្រើនពីជប៉ុនជារឿងល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយអ្នកខ្លះទៀតយល់ថា ការពឹងតែលើការបណ្តាក់ទុនពីប្រទេសចិនមិនល្អសម្រាប់កម្ពុជា ព្រោះវានឹងអាចធ្វើឱ្យកម្ពុជាងាយរងហានិភ័យ។

អតីត​នាយករដ្ឋមន្ត្រី​ថៃ​​ថាក់ស៊ីន ជាប់​​ចោទ​ពីបទ​​ប្រមាថ​ព្រះ​មហាក្សត្រ

អតីត​នាយករដ្ឋមន្ត្រីថៃ​​ដ៏​មាន​ឥទ្ធិពលដែល​ទើប​ទទួល​សេរីភាព​បាន​បី​ខែ កំពុង​វិល​វល់​ក្នុ

អតីត​នាយករដ្ឋមន្ត្រី​ថៃ​​ថាក់ស៊ីន ជាប់​​ចោទ​ពីបទ​​ប្រមាថ​ព្រះ​មហាក្សត្រ

អតីត​នាយករដ្ឋមន្ត្រីថៃ​​ដ៏​មាន​ឥទ្ធិពលដែល​ទើប​ទទួល​សេរីភាព​បាន​បី​ខែ កំពុង​វិល​វល់​ក្នុង​សំណាញ់​ច្បាប់​ជា​ថ្មី។ ​នៅ​ថ្ងៃ​ពុធទី​២៩​ឧសភា​២០២៤​នេះ​ តុលាការ​ថៃ​បាន​ចេញបញ្ជា​ឱ្យ​​បើក​សវនាការជំនុំ​ជម្រះ​​ ​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត់ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​។ បទ​ចោទ​ប្រកាន់នេះ​មាន​ពាក់​ព័ន្ធ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថាក់​ស៊ីននៅ​កូរ៉េខាង​ត្បូង​ ​កាលពី​៩​ឆ្នាំ​មុន។

លោកព្រហ្ម ម៉ាញត្រៀមចាប់ដៃជាមួយសិល្បករថ្មីដើម្បីស្តារចម្រៀងអាយ៉ៃឡើងវិញ

ព្រឹទ្ធាចារ្យអាយ៉ៃ លោកព្រហ្ម ម៉ាញនឹងត្រៀមចូលរួមសម្តែងសិល្បៈអាយ៉ៃជាថ្មីនៅចុងខែឧសភានេះ។ លោ

លោកព្រហ្ម ម៉ាញត្រៀមចាប់ដៃជាមួយសិល្បករថ្មីដើម្បីស្តារចម្រៀងអាយ៉ៃឡើងវិញ

ព្រឹទ្ធាចារ្យអាយ៉ៃ លោកព្រហ្ម ម៉ាញនឹងត្រៀមចូលរួមសម្តែងសិល្បៈអាយ៉ៃជាថ្មីនៅចុងខែឧសភានេះ។ លោកព្រហ្ម ម៉ាញនឹងច្រៀងអាយ៉ៃឆ្លើយឆ្លងជាមួយសិល្បករថ្មី លោកស្រី លឹម សូលីន ហៅថា នាងស៊ូស៊ូក្នុងសិល្បៈអាយ៉ៃ 5G។ គោលបំណងនៃការរៀបចំសម្តែងអាយ៉ៃនេះ គឺដើម្បីស្តារទម្រង់សិល្បៈមួយនេះឲ្យផុសផុលឡើងវិញ ព្រោះសព្វថ្ងៃ ទម្រង់សិល្បៈវោហាសាស្ត្រមួយនេះកំពុងប្រឈមនឹងការបាត់បង់ដោយមិនសូវមានការគាំទ្រ៕

លោកទូច សុឃៈ៖គិតត្រឹមរយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១៥៩នាក់

គិតត្រឹមរយៈពេល ៥ថ្ងៃពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក

លោកទូច សុឃៈ៖គិតត្រឹមរយៈពេល៥ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១៥៩នាក់

គិតត្រឹមរយៈពេល ៥ថ្ងៃពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្មេងទំនើង៤៩ ករណីដោយឃាត់ខ្លួន ១៥៩នាក់។ សកម្មភាពបង្ក្រាបនេះធ្វើឡើង ក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានប្រកាសចេញនូវបទបញ្ជាកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅដោយលោកសម្គាល់ឃើញពីការរីករាលដាលនៃសកម្មភាពក្មេងទំនើងយ៉ាងអនាធិបតេយ្យក្នុងសង្គម។

Get more results via ClueGoal