Cambodia



How to curb unlawful fishing off East Africa coast

The term illegal, unreported and unregulated (IUU) fishing may only be well understood in the blue economy sphere, but the problem it describes poses a significant threat to marine ecosystems and coastal communities worldwide.

ម៉ិក​ស៊ិក មាន​ប្រធានាធិបតីស្រី​ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ

អតីត​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ ដែល​មាន​ស្នាដៃ​ខាង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ លោកស្រី ខ្លូតឌីយ៉

ម៉ិក​ស៊ិក មាន​ប្រធានាធិបតីស្រី​ ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ

អតីត​ចៅហ្វាយ​ក្រុង​ម៉ិកស៊ីកូ ដែល​មាន​ស្នាដៃ​ខាង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ លោកស្រី ខ្លូតឌីយ៉ា ស្ហេនប៊ម បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតីស្រី​ ​លើកដំបូង​គេ ក្នុងប្រវត្តិសាស្ត្រ​ម៉ិកស៊ិក។​ ជាអ្នក​នយោបាយ​ដែល​មាន​សញ្ញាបត្រ​បណ្ឌិត និង​មានចំណេះចេះ​ដឹងខាង​វិទ្យាសាស្ត្រ​ផង​ លោកស្រីប្រធានាធិបតីថ្មី បានសន្យា​គិតគូរ​ដំឡើងប្រាក់​បៀវត្សរ៍ លើកកម្ពស់​បរិស្ថាន​អាកាសធាតុ​ ជំរុញវិស័យ​​សិក្សា​អប់រំ ហើយ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​​យុវជន​និង​មនុស្ស​ចាស់។​​​​  

ការស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលស្លាប់នៅមន្ទីរពេទ្យសម្ពពសោភាត្រូវបានបិទបញ្ចប់

ដំណើរស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលបានស្លាប់ក្រោយកើតនៅមន្ទីរពេទ្យសម្ពពសោភា VIP ត្រូវបា

ការស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលស្លាប់នៅមន្ទីរពេទ្យសម្ពពសោភាត្រូវបានបិទបញ្ចប់

ដំណើរស្វែងរកយុត្តិធម៌របស់ឪពុកទារិកាដែលបានស្លាប់ក្រោយកើតនៅមន្ទីរពេទ្យសម្ពពសោភា VIP ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៣ មិថុនានេះ បន្ទាប់ពីបានប្រើពេលអស់ ១ឆ្នាំ។ បើតាមឪពុកជនរងគ្រោះ ការបិទបញ្ចប់បណ្តឹងដែលប្តឹងមន្ទីរពេទ្យឯកជនល្បីឈ្មោះមួយនេះ គឺដោយសារតែខាងមន្ទីរពេទ្យបានផ្តល់នូវអ្វីដែលក្រុមគ្រួសារជនរងគ្រោះបានទាមទារកន្លងមក។

រុស្ស៊ីសម្រុកវាយលុកលើអ៊ុយក្រែន ក្រោយអាមេរិក អនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធអាមេរិកចូលដីរុស្ស៊ី

នៅ​ថ្ងៃសៅរ៍ ទី ១ មិថុនា រុស្ស៊ី បានបើកការវាយប្រហារផ្លូវអាកាស ទ្រង់ទ្រាយធំ ដោយប្រើមីស៊ីល និង

រុស្ស៊ីសម្រុកវាយលុកលើអ៊ុយក្រែន ក្រោយអាមេរិក អនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធអាមេរិកចូលដីរុស្ស៊ី

នៅ​ថ្ងៃសៅរ៍ ទី ១ មិថុនា រុស្ស៊ី បានបើកការវាយប្រហារផ្លូវអាកាស ទ្រង់ទ្រាយធំ ដោយប្រើមីស៊ីល និង ហ្វូងយានដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ ស្រោចទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ ក្នុងនោះ រុស្ស៊ី បានបំផ្លាញទីតាំងរោងចក្រ​ថាមពល នៅតាមខេត្ត ចំនួន ៥ ក្នុងទឹកដី អ៊ុយក្រែន។ ការបង្កើនសន្ទុះនៃការវាយប្រហារពុំដាក់ដៃពីសំណាក់ភាគីរុស្ស៊ីនេះ ប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូល បៃដិន បានប្រកាសកាលពីចុងខែ ឧសភា កន្លងទៅ ដោយអនុញ្ញាតឲ្យ កងទ័ពអ៊ុយក្រែន ប្រើអាវុធដែលជាជំនួយរបស់អាមេរិក យកទៅវាយប្រហើរនៅលើទីតាំងយុទ្ធសាស្ត្រមួយចំនួន ក្នុងទឹកដីរុស្ស៊ី។

លោកទៀ សីហា៖ អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាតំបន់នៃការប្រជែងកម្លាំងរវាងចិន និងអាមេរិក

ថ្លែង​នៅចំពោះមេដឹកនាំយោធានៃបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិករួមប្រជុំក្នុងប្រទ

លោកទៀ សីហា៖ អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាតំបន់នៃការប្រជែងកម្លាំងរវាងចិន និងអាមេរិក

ថ្លែង​នៅចំពោះមេដឹកនាំយោធានៃបណ្តាប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិករួមប្រជុំក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកទៀ សីហាបានបញ្ជាក់ដោយក្តីបារម្ភថា តំបន់អាស៊ីប៉ាស៊ីហ្វិកបានឈានចូលក្នុងយុគសម័យច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈបញ្ហាសន្តិសុខក្នុងតំបន់មួយនេះកំពុងមានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងប្រែប្រួលយ៉ាងឆាប់រហ័សដែលពិបាកប៉ាន់ស្មាន។ ដោយមិននិយាយចំលើភាពប្រទាញប្រទង់រវាងចិន និងសហរដ្ឋអាមេរិក លោកទៀ សីហាបានលើកឡើងពីហានិភ័យនៃជម្លោះដែលអាចកើតឡើងជាយថាហេតុ ទោះបីជាការប្រឈមមុខផ្លូវយោធាដោយផ្ទាល់ទំនងមិនអាចកើតឡើងក៏ដោយ។

តើ​សន្ទុះ​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ធ្វើឲ្យ​ក្រុង​ហាណូយ​ដូរ​ឥរិយាបទ​ឬ​ទេ​?

ថ្ងៃ​ទី​០៤ ​មិថុនា ​ឆ្នាំ​២០២៤ ​ជាខួប​លើកទី​៧៥​នៃការ​ដែល​បារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា

តើ​សន្ទុះ​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ធ្វើឲ្យ​ក្រុង​ហាណូយ​ដូរ​ឥរិយាបទ​ឬ​ទេ​?

ថ្ងៃ​ទី​០៤ ​មិថុនា ​ឆ្នាំ​២០២៤ ​ជាខួប​លើកទី​៧៥​នៃការ​ដែល​បារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ទៅឲ្យ​ប្រទេស​វៀតណាម​ក្នុង​ថ្ងៃទី​៤​ មិថុនា​ ឆ្នាំ​១៩៤៩​។ ​ក្នុងឆ្នាំ​ ២០២៤ នេះ​ក៏ដូចជា​ប៉ុន្មានឆ្នាំ​ចុងក្រោយ ​សន្ទុះ​នៃការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅទូទាំង​ពិភពលោក​ក៏ដូចជា​នៅក្នុង​ដែនដី​កម្ពុជាក្រោម​ត្រូវបាន​គេកត់​សម្គាល់​ឃើញថា ​មានការ​កើនឡើង​កាន់តែ​ខ្លាំង​។ ​អ្នកវិភាគ ​និង​អ្នក​ជំនាញ​ផ្នែកភូមិសាស្ត្រ​នយោបាយ​បានមើលឃើញ​ថា ​កំណើន​នៃ​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ជា​បញ្ហារសើប ​និង​លាយឡំ​ដោយ​ក្តី​សង្ឃឹមថា ​អាជ្ញាធរ​វៀតណាម​នឹងអាច​កែប្រែ​ឥរិយាបទ​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរក្រោម​។

ព្រះបរមសពសម្តេចសង្ឃ ទេព វង្ស ត្រូវថ្វាយព្រះភ្លើងជាផ្លូវការក្រោយតម្កល់ទុក៣ខែ

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបត

ព្រះបរមសពសម្តេចសង្ឃ ទេព វង្ស ត្រូវថ្វាយព្រះភ្លើងជាផ្លូវការក្រោយតម្កល់ទុក៣ខែ

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ក្រោយតម្កល់ទុករយៈពេល៣ខែ។ ក្បូនដង្ហែព្រះបរមសពសម្តេចសង្ឃបានធ្វើដំណើរចេញពីវត្តឧណ្ណាលោម ទៅកាន់ព្រះមេរុដែលស្ថិតនៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចព្រះរាជាគណ: ព្រះមន្ត្រីសង្ឃ តំណាងទូត និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានចូលរួមក្នុងទឹកមុខដ៏សោកសៅ ចំពោះការបាត់បង់សម្តេចសង្ឃរាជកម្ពុជា។

តើគោលនយោបាយរបស់គណបក្សអាចចូលរួមចំណែកអ្វីខ្លះដល់បរិស្ថាន?

 នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការសង្គមស៊ីវិលចំនួន១១បានប្រារព្ធទិវាបរិស្ថាន ពិភពលោក

តើគោលនយោបាយរបស់គណបក្សអាចចូលរួមចំណែកអ្វីខ្លះដល់បរិស្ថាន?

 នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គការសង្គមស៊ីវិលចំនួន១១បានប្រារព្ធទិវាបរិស្ថាន ពិភពលោក ជាមួយការរៀបចំវេទិកា ក្រោមប្រធានបទ “សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា”។ មានគណបក្សនយោបាយចំនួន៣ ដែលនៅក្រៅរដ្ឋាភិបាល បានចូលរួមក្នុងវេទិកា គឺគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មិនបានបញ្ជូនអ្នកតំណាងមកចូលរួមនោះទេ ដោយអះអាងថា ជាប់រវល់បំពេញកិច្ចការងារនៅតាមខេត្ត។ នេះបើតាមលោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ។ គណបក្សនយោបាយដែលបានចូលរួម សុទ្ធតែអះអាងពីការប្តេជ្ញាចិត្តការពារបរិស្ថានដូចដែលមានចែងនៅក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួន។

អាជីវករលក់ទូរស័ព្ទមួយចំនួនបន្តបិទទ្វារ ខណៈមួយចំនួនធំទៀតលក់ទាំងភ្នែកនៅកញ្ចឹងក

អាជីវកម្មលក់ទូស័ព្ទដៃជាអាជីវកម្មមួយទូលំទូលាយ មាននៅគ្រប់រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។

អាជីវករលក់ទូរស័ព្ទមួយចំនួនបន្តបិទទ្វារ ខណៈមួយចំនួនធំទៀតលក់ទាំងភ្នែកនៅកញ្ចឹងក

អាជីវកម្មលក់ទូស័ព្ទដៃជាអាជីវកម្មមួយទូលំទូលាយ មាននៅគ្រប់រាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ អាជីវកម្មមួយនេះកំពុងរងសម្ពាធដែលពុំធ្លាប់មាន បន្ទាប់ពីអាជ្ញាធរគយ ចុះរឹបអូសទូរស័ព្ទជាង១០០០គ្រឿងក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៣០ឧសភា ឆ្នាំ ២០២៤ នៅក្រោមហេតុផលមិនបង់ពន្ធ។

កូរ៉េ​ខាងជើង​ បង្ហោះបាឡុងរាប់​រយ ​សណ្ដោង​សំរាម​ ចូលដី​​កូរ៉េ​ខាង​ត្បូង

ជាច្រើន​ថ្ងៃមកហើយ ​របប​​កូរ៉េ​ខាងជើង បាន​បង្ហោះបាឡុង​រាប់​រយ ដែល​សណ្ដោងដោយ​សំរាម​ចម្រុះ​

កូរ៉េ​ខាងជើង​ បង្ហោះបាឡុងរាប់​រយ ​សណ្ដោង​សំរាម​ ចូលដី​​កូរ៉េ​ខាង​ត្បូង

ជាច្រើន​ថ្ងៃមកហើយ ​របប​​កូរ៉េ​ខាងជើង បាន​បង្ហោះបាឡុង​រាប់​រយ ដែល​សណ្ដោងដោយ​សំរាម​ចម្រុះ​បែប ឲ្យ​ហោះ​ចូល​ទឹកដី​កូរ៉េ​ខាង​ត្បូង។ បាឡុង​សំរាម​ខ្លះ ​ហោះ​ចូល​ដល់​រដ្ឋធានី​​សេអ៊ូលតែម្តង។ អាជ្ញាធរ​​​កូរ៉េ​ខាង​ត្បូង ​ជូន​ដំណឹង កុំ​​ឲ្យប្រជា​ពលរដ្ឋ​ ​ប៉ះពាល់សំរាម​ទាំងនោះឲ្យ​សោះ​ បើទោះបីជា​ ពុំ​ទាន់​មាន​សញ្ញា​ពី​ភាពគ្រោះថ្នាក់ ក៏ដោយ​​។ ​​​ ​កូរ៉េ​ខាង​ត្បូងក៏​រិះគន់​ស្តីបន្ទោស របប​ផ្តាច់ការ​​កូរ៉េ​ខាងជើង​ ថា​កំពុងតែ​បង្កសកម្មភាព​ញុះ​ញង់​បង្កហេតុ​។ ទីបំផុតទៅ កូរ៉េ​ខាងជើង​ប្រកាស​បញ្ឈប់​សកម្មភាព​បង្ហោះ​បាឡុង​សំរាម​នេះហើយ​។ នេះបើតាម​ការបញ្ជាក់​ពីសំណាក់​​ទីភ្នាក់ងារ​កាសែតរដ្ឋ​​កូរ៉េ​ខាងជើង KCNA។ ​

ការមិនគោរពតាម​ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ជា​កំហុសរបស់អ្នកណា?

អ៊ីស្រាអែលនៅបន្តប្រតិបត្តិការយោធាចូល​ទីក្រុង​រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដោយមិនខ្វល់ពីក

ការមិនគោរពតាម​ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ជា​កំហុសរបស់អ្នកណា?

អ៊ីស្រាអែលនៅបន្តប្រតិបត្តិការយោធាចូល​ទីក្រុង​រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ដោយមិនខ្វល់ពីការដាក់សម្ពាធ​របស់​សហគមន៍អន្តរជាតិ និងការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ ដែលបានទាមទារ​ឲ្យអ៊ីស្រាអែលឈប់ជាបន្ទាន់ ការវាយប្រហារ​នៅរ៉ាហ្វា។ តុលាការ​យុត្តិធម៌អន្តរជាតិ មានទឹកមាត់កាន់សាបទៅទៀត នៅពេល​និយាយ​ពីសង្រ្គាមអ៊ុយក្រែន។ តុលាការដែលមាន​ទីតាំង​នៅទីក្រុង​ឡាអេ ប្រទេសហូឡង់ធ្លាប់បានចេញសេចក្តីសម្រេច​ទាមទារ​ឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន តាំងពី​ខែ​មីនា​ឆ្នាំ​២០២២ ប៉ុន្តែ សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង​២ឆ្នាំ។ រុស្ស៊ីធ្វើព្រងើយ មិន​អនុវត្ត​តាមការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ។ រុស្ស៊ី អ៊ីស្រាអែល​មិនព្រម​សហការ ហើយក៏មិនអនុវត្តគោរពតាម​ការសម្រេច​របស់​តុលាការយុត្តិធម៌អន្តរជាតិ។ តើនេះជា​កំហុសរបស់អ្នកណា?

យុវជនកម្ពុជាមានក្តីបារម្ភពីបញ្ហាបរិស្ថាន ដែលកាន់តែហិនហោចរេចរឹល

នៅថ្ងៃអាទិត្យទី២មិថុនានេះ បណ្តាយុវជនកម្ពុជាប្រមាណជាង២០០នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធ

យុវជនកម្ពុជាមានក្តីបារម្ភពីបញ្ហាបរិស្ថាន ដែលកាន់តែហិនហោចរេចរឹល

នៅថ្ងៃអាទិត្យទី២មិថុនានេះ បណ្តាយុវជនកម្ពុជាប្រមាណជាង២០០នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោកក្រោមប្រធាន «សុខុមាលភាពភពផែនដី ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។ បណ្តាយុវជនដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស បានបង្ហាញទស្សនៈស្រដៀងៗគ្នា ថាបញ្ហាបរិស្ថានជាក្តីកង្វល់រួមរបស់មនុស្សជាតិ ព្រោះបរិស្ថានកំពុងប្រឈមនឹងការបំផ្លិចបំផ្លាញ។ យុវជនជាមនុស្សជំនាន់ថ្មីប្រាថ្នាចង់បាន បរិស្ថានដែលស្រស់បំពង ហើយការងារនេះ ដាច់ខាត ជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។

លោក​ ហ្សេឡេនស្គី ចោទចិន​ថា​រារាំង​ប្រទេស​ដទៃ​ មិន​ឲ្យ​ចូលរួម​វេទិកា​សន្តិភាពនៅស្វីស

ពីប្រទេស​សិង្ហបុរី ប្រធានាធិបតីអ៊ុយក្រែន បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​យក​ជើង​រាទឹកនិង​​រំ

លោក​ ហ្សេឡេនស្គី ចោទចិន​ថា​រារាំង​ប្រទេស​ដទៃ​ មិន​ឲ្យ​ចូលរួម​វេទិកា​សន្តិភាពនៅស្វីស

ពីប្រទេស​សិង្ហបុរី ប្រធានាធិបតីអ៊ុយក្រែន បាន​ថ្លែង​ថា ប្រទេស​ចិន​បាន​យក​ជើង​រាទឹកនិង​​រំខានប្រទេស​ដទៃ មិន​ឲ្យ​ទៅចូលរួម​វេទិកាសន្តិភាព​ដើម្បីអ៊ុយក្រែន ដែលនឹង​ត្រូវ​រៀបចំ​ក្នុង​ខែ​មិថុនា​នេះ នៅ​ប្រទេស​ស្វីស។ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថែមទាំង​ប្រើសម្តីធ្ងន់ថា លោកស្តាយ​ដែល​ចិន​ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​រុស្ស៊ី​។​ ការ​លើករបស់​ថ្នាក់ដឹកនាំអ៊ុយក្រែន​យ៉ាងដូច្នេះ ធ្វើឡើង​នៅ​ក្នុងការ​ថ្លែងទៅកាន់​ក្រុម​អ្នក​កាសែត។ ចំណែក​ប្រទេស​ចិន​ រដ្ឋបាល​ក្រុង​ប៉េកាំង​​បានរិះគន់​វេទិកា​សន្តិភាព​ដើម្បី​អ៊ុយក្រែន​​ ព្រោះតែ​ពុំ​បាន​អញ្ជើញភាគី​​រុស្ស៊ី​ឲ្យ​ទៅចូលរួម។​  

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មឲ្យដោះលែង លោក ស៊ុន ចន្ធី និង លោក ថាច់ សេដ្ឋា

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​ប្រទេស​ជប៉ុន​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មឲ្យដោះលែង លោក ស៊ុន ចន្ធី និង លោក ថាច់ សេដ្ឋា

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​ប្រទេស​ជប៉ុន​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២​មិថុនា​ ក្នុង​ទី​ក្រុង​តូក្យូ ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅកម្ពុជា​ គឺលោក ស៊ុន ចន្ធី និង លោក ថាច់ សេដ្ឋា។ បើ​តាម លោក ហៃ វណ្ណា ដែលជា​អ្នក​រៀប​ចំ​បាតុ​កម្ម ​ការ​ទាម​ទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ ​គឺ​ជាសញ្ញា​ប្រាប់​ទៅ​រដ្ឋាភិបាល​ជប៉ុន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នៅ​កម្ពុជា ​ព្រោះថា ​មេដឹក​នាំបក្ស​ប្រឆាំង​២​រូប ត្រូវ​បាន​ចាប់​ខ្លួន​។ ​ចំណែក​មេដឹក​នាំ​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ត្រូវ​ជាប់​បណ្តឹង​នៅតុលាការ​ បន្ទាប់ពី​ពួកគេ​វិលត្រឡប់​ពី​ទស្សន​កិច្ច​នៅ​ប្រទេស ជប៉ុន។ ​​

ចិន៖ ការ​ប្រយុទ្ធទប់ទល់​នឹង​បញ្ហា​យុវជន​អត់ការងារ​ គឺជា​កិច្ចការ​អាទិភាពចម្បងបំផុត

នៅក្រុង​សៀងហៃ ដើមខែ​មិថុនានេះ​ អាជ្ញាធរ​ចិន​បាន​រៀបចំ​ពិព័រណ៍​ការងារ​​សម្រាប់​យុវជន​បញ្

ចិន៖ ការ​ប្រយុទ្ធទប់ទល់​នឹង​បញ្ហា​យុវជន​អត់ការងារ​ គឺជា​កិច្ចការ​អាទិភាពចម្បងបំផុត

នៅក្រុង​សៀងហៃ ដើមខែ​មិថុនានេះ​ អាជ្ញាធរ​ចិន​បាន​រៀបចំ​ពិព័រណ៍​ការងារ​​សម្រាប់​យុវជន​បញ្ចប់​ការងារ​សិក្សា​។ យុវ​និស្សិតចិន​សម្រុក​ចូលរួម​កម្មវិធី​ និង​បាន​ត្អូញត្អែរ​ថា លំបាក​នឹង​រក​ការងារ​ធ្វើ​ឲ្យ​ត្រូវ​នឹង​ជំនាញ​ដែល​ខ្លួន​បាន​រៀន​សូត្រ​។ បញ្ហា​យុវជន​អត់​ការងារ​ ជាប្រធានបទ​ចម្បង​ និងកំពុងតែ​ប្រឈម​ខ្លាំង​សម្រាប់​បន្ទាត់​ដឹកនាំ​នយោបាយ​សេដ្ឋ​កិច្ច​​របស់​ចិន។ ថ្នាក់ដឹកនាំ​ចិន​ ក៏បាន​ទទួល​ស្គាល់​បញ្ហា​នេះ ហើយ​និងគ្រោង​​រៀបចំ​ចេញ​​វិធានការ​កែទម្រង់ជាបន្ថែមទៀត​ នៅក្នុង​ពេល​ដ៏ខ្លីខាងមុខ​នេះ​ ​។​ ​

រដ្ឋមន្រ្តីការពារជាតិអាមេរិកថា អាមេរិក​មាន​សន្តិសុខទៅបាន លុះណា​អាស៊ីមាន​សន្តិសុខ

កិច្ចប្រជុំកំពូលស្តីពីសន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក ឬសាំងគ្រីឡា​នៅសិង្ហបុរី ​នៅតែគ្របដណ្តប់

រដ្ឋមន្រ្តីការពារជាតិអាមេរិកថា អាមេរិក​មាន​សន្តិសុខទៅបាន លុះណា​អាស៊ីមាន​សន្តិសុខ

កិច្ចប្រជុំកំពូលស្តីពីសន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក ឬសាំងគ្រីឡា​នៅសិង្ហបុរី ​នៅតែគ្របដណ្តប់ដោយ​ភាពតានតឹង​​រវាង​មហាអំណាច​ចិន និងអាមេរិកដែលចេញមុខ​ការពារ​សម្ព័ន្ធមិត្ត​នៅអាស៊ីប៉ាស៊ីហ្វិក។ ឡើងថ្លែង​នៅចំពោះថ្នាក់ដឹកនាំ​យោធា​របស់​បណ្តាប្រទេស​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពីថ្ងៃ​សៅរ៍ ទី ១​មិថុនា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក​ឡយ អូស្ទីន​បានបញ្ជាក់ថា អាស៊ីប៉ាស៊ីហ្វិក​ជាអាទិភាពរបស់​អាមេរិក។ នៅចំពោះមុខ​នៃការពង្រីកដែនឥទ្ធិពលរ​បស់ចិន នៅក្នុងតំបន់​ប៉ាស៊ីហ្វិក អាមេរិក​បាន​ចេញមុខ​ធានា​ការពារ​សម្ព័ន្ធមិត្ត​ដែល​កំពុង​ប្រឈមមុខ​ជាមួយចិន ដូចជា​ហ្វីលីពីនជាដើម។ ប៉ុន្តែ បើតាម​លោក​អូស្ទីនដដែល សង្រ្គាមជាមួយ​ចិន​នឹង​មិនកើតឡើងក្នុងពេលឆាប់ៗនោះទេ ហើយគេក៏អាច​ជៀសវាង​បានដែរ ព្រោះថា ការជួបពិភាក្សាផ្ទាល់​រវាង​ថ្នាក់ដឹកនាំយោធា​ចិន និងអាមេរិក​អាច​ជួយ​ឲ្យគេជៀសវាង​ការគិតខុស និងការយល់ច្រលំគ្នា​ទៅវិញ ទៅមក។   ​

រដ្ឋាភិបាលកំណត់ថ្ងៃថ្វាយព្រះភ្លើងសម្តេច សង្ឃរាជ ទេព វង្ស ជាថ្ងៃកាន់ទុក្ខលើកទី២

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា គ្រប់ស្ថានីយទូទស្សន៍ និងវិទ្

រដ្ឋាភិបាលកំណត់ថ្ងៃថ្វាយព្រះភ្លើងសម្តេច សង្ឃរាជ ទេព វង្ស ជាថ្ងៃកាន់ទុក្ខលើកទី២

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា គ្រប់ស្ថានីយទូទស្សន៍ និងវិទ្យុទាំងអស់ ត្រូវផ្អាកសកម្មភាពសម្តែង និងការចាក់ផ្សាយទស្សនីយភាពទាំងឡាយណា ដែលមានលក្ខណៈគគ្រឹកគគ្រេង នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសបែបនេះ បន្ទាប់ពីរដ្ឋាភិបាលបាន ប្រកាសកំណត់ថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះសង្ឃមហាសង្ឃរាជ ទេព វង្ស ជាថ្ងៃកាន់ទុក្ខផ្លូវការលើកទី០២ ។ 

លោក ទៀ សីហា ថា កម្ពុជាជារដ្ឋតូចដែលគាំទ្រការជជែក ជាជាងការប៉ះទង្គិច ក្នុងស្ថានភាពតានតឹងពិភពលោក

ក្នុងនាមជារដ្ឋតូចដែលសមត្ថភាពនៅមានកម្រិត កម្ពុជាជាប្រទេសដែលគាំទ្រការជជែកគ្នា ដើម្បីស្វែង

លោក ទៀ សីហា ថា កម្ពុជាជារដ្ឋតូចដែលគាំទ្រការជជែក ជាជាងការប៉ះទង្គិច ក្នុងស្ថានភាពតានតឹងពិភពលោក

ក្នុងនាមជារដ្ឋតូចដែលសមត្ថភាពនៅមានកម្រិត កម្ពុជាជាប្រទេសដែលគាំទ្រការជជែកគ្នា ដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ ជាជាងការប្រឈមមុខដាក់គ្នា នៅក្នុងស្ថានភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពតានតឹងក្នុង​ពិភពលោក។ នេះគឺជាការលើកឡើងរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ នៅប្រទេសសិង្ហបុរី នៅ​ថ្ងៃទី១មិថុនានេះ។

ជនជាតិដើមភាគតិចចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន

៣ខែមកហើយ ដែលយុវជនជនជាតិភាគតិចចំនួន៤រូប បានលាទ្រនំក្នុងខេត្តមណ្ឌលគិរី មកទីក្រុងភ្នំពេញដើម

ជនជាតិដើមភាគតិចចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន

៣ខែមកហើយ ដែលយុវជនជនជាតិភាគតិចចំនួន៤រូប បានលាទ្រនំក្នុងខេត្តមណ្ឌលគិរី មកទីក្រុងភ្នំពេញដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលខ្លី ស្ដីពីជំនាញសារព័ត៌មាននៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជនទាំង៤នាក់ អះអាងថា ពួកគេចាប់យកជំនាញសារព័ត៌មាន ដើម្បីរាយការណ៍ពីបញ្ហាមូលដ្ឋាន ពិសេសរឿងរ៉ាវដែលកើតមានក្នុងសហគមន៍របស់ពួកគេផ្ទាល់។ នាយិកាប្រតិបត្តិនៃCCIM លោកស្រី ឆន សុគន្ធា រំពឹងថាក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល យុវជននឹងអាចសរសេរអត្ថបទស្តីពីបញ្ហាដែលកើតមានក្នុងសហគមន៍រស់នៅរបស់ជនជាតិភាគតិច ព្រមទាំងទទួលបានការគាំទ្រពីអាជ្ញាធរនៅក្នុងតំបន់។ ពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM សូមស្ដាប់បទយកការណ៍របស់ ឡាក់ ច័ន្ទតារា។

លោក នេតាន់យ៉ាហ៊ូ៖​ ការបញ្ចប់សង្គ្រាម​ហ្កាហ្សា​​ត្រូវតែ​បញ្ចូល​លក្ខខណ្ឌ​កម្ទេច​​​ប្រដាប់អាវុធហាម៉ាស

លោក​ បេនចាមិន នេតាន់យ៉ាហ៊ូ បញ្ជាក់​ថា ​ផែនការបញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ និងការ​ធ្

លោក នេតាន់យ៉ាហ៊ូ៖​ ការបញ្ចប់សង្គ្រាម​ហ្កាហ្សា​​ត្រូវតែ​បញ្ចូល​លក្ខខណ្ឌ​កម្ទេច​​​ប្រដាប់អាវុធហាម៉ាស

លោក​ បេនចាមិន នេតាន់យ៉ាហ៊ូ បញ្ជាក់​ថា ​ផែនការបញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ និងការ​ធ្វើ​បទ​ឈប់​បាញ់​ជាអចិន្ត្រៃយ៍ ​អាច​សម្រេច​ទៅបាន គឺចាំបាច់​ទាល់តែ​កម្ទេច​រចនាសម្ព័ន្ធ​ប្រដាប់​អាវុធ​​ហាម៉ាស​​​​ទាំងស្រុង​។ នេះបើយោង​តាម​ខុទ្ទកាល័យនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​។ ​ ការ​បញ្ជាក់​ជាថ្មី​ទៀតរបស់​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រកាស​ផែនការ ​៣ ដំណាក់​កាល​ ដើម្បី​បិទបញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​​។​​​ សម្ព័ន្ធមិត្ត​ទាំង២ហាក់​នៅ​តែបន្តបង្ហាញ​ជំហរ​ផ្ទុយគ្នា ជុំវិញ​ការ​បញ្ចប់​សង្គ្រាម​និង​​កិច្ច​ចរចា​បទ​ឈប់​បាញ់​។ ​នៅថ្ងៃ​សៅរ៍ ទី​១មិថុនា ទីក្រុង​រ៉ាហ្វាហ៍ នៅតែបន្តរង​នូវការ​​បាញ់ប្លោង​និងទម្លាក់​គ្រាប់បែក​ពីសំណាក់​ទ័ព​អ៊ីស្រាអែល។​

គយថាការរឹបអូសទូរស័ព្ទជាង១០០០គ្រឿងក្នុងខេត្តត្បូងឃ្មុំ ជាការស្របច្បាប់

អគ្គនាយកដ្ឋានគយ នៅថ្ងៃសុក្រទី៣១ឧសភា បានចេញសេចក្តីបំភ្លឺជុំវិញករណីមន្ត្រីគយក្នុងខេត្តត្ប

គយថាការរឹបអូសទូរស័ព្ទជាង១០០០គ្រឿងក្នុងខេត្តត្បូងឃ្មុំ ជាការស្របច្បាប់

អគ្គនាយកដ្ឋានគយ នៅថ្ងៃសុក្រទី៣១ឧសភា បានចេញសេចក្តីបំភ្លឺជុំវិញករណីមន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ ចុះរឹបអូសទូរស័ព្ទជាង១០០០គ្រឿង ពីទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋ។ យោងតាមសេចក្តីបំភ្លឺរបស់អគ្គនាយដ្ឋានគយ ការរឹបអូសទូរស័ព្ទទាំងនោះ ធ្វើឡើងដោយស្របទៅតាមផ្លូវច្បាប់ ដ្បិតទូរស័ព្ទទាំងជាង១០០០គ្រឿងជាទំនិញមិនបានបិទត្រាពន្ធគយ។

អង្គការលីកាដូ ស្នើរាជរដ្ឋាភិបាលបញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារក្នុងពន្ធនាគារ

នៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ខែ មិថុនាឆ្នាំ២០២៤ អង្គការលីកាដូ អំពាវនាវដល់រដ្ឋ

អង្គការលីកាដូ ស្នើរាជរដ្ឋាភិបាលបញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារក្នុងពន្ធនាគារ

នៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃទី០១ខែ មិថុនាឆ្នាំ២០២៤ អង្គការលីកាដូ អំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យឈប់អនុវត្តការចាប់ឃុំខ្លួនដែលមិនចាំបាច់ ទៅលើកុមារ និងអនីតិជននៅក្នុងពន្ធធនាគារ។ ផ្ទុយទៅវិញ អាជ្ញាធរគួរប្រើប្រាស់វិធានការផ្សេង ជំនួសឱ្យការឃុំខ្លួនរបស់កុមារ។ អង្គការលីកាដូស្នើសុំយ៉ាងដូច្នេះ នៅបន្ទាប់ពីមើលឃើញថា ចំនួនកុមារ និងអនីតិជន ដែលកំពុងរស់នៅក្នុងពន្ធនាគារ កំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ម្យ៉ាងវិញទៀត កុមារដែលជាប់ពន្ធធនាគារយូរ អាចរារាំងដល់ការលូតលាស់របស់ពួកគេ និងងាយប្រឈមនឹងហិង្សា ។

តើករណីលក់ទូរស័ព្ទគ្មានពន្ធជាកំហុសអ្នកណា?

ការ​ចុះ​រឹប​អូស​ទូរ​ស័ព្ទ​នៅ​ផ្សារ​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ ​ពី​សំណាក់​មន្ត្រី​គយ​ចល័ត

តើករណីលក់ទូរស័ព្ទគ្មានពន្ធជាកំហុសអ្នកណា?

ការ​ចុះ​រឹប​អូស​ទូរ​ស័ព្ទ​នៅ​ផ្សារ​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ ​ពី​សំណាក់​មន្ត្រី​គយ​ចល័ត​ កាល​ពី​ថ្ងៃ​ទី​៣១​ខែ​ឧសភា ​បាន​ធ្វើ​ឲ្យមាន​ប្រតិកម្ម​រិះគន់​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​។​ អ្នក​ខ្លះ​បាន​ចោទ​សួរ​ថា ​ហេតុ​អ្វី​បាន​មក​បង្ក្រាប​នៅពេល​ដាក់​លក់​នៅ​លើ​ទីផ្សារ​យ៉ាង​ដូច្នេះ​? ​ហេតុ​ដូច​ម្តេច​មិន​បង្ក្រាប​ពេល​ទំនិញ​នាំ​ចូល​មក​ដល់​ព្រំដែន​ ខណៈ​មាន​អ្នក​ខ្លះ​ទៀត​បាន​ទាញ​ភ្ជាប់​ករណី​នេះ​ទៅ​នឹង​រឿង​នយោបាយ​ថា​ រដ្ឋ​កំពុង​តែ​ជំរិត​យក​ពន្ធមក​បង្គ្រប់​ការ​ចំណាយ​។​ តើ​អគ្គនាយក​ដ្ឋាន​គយ​បក​ស្រាយ​យ៉ាង​ណា ​ហើយ​ថា​តើ​មន្ត្រី​ជំនាញ​យល់​ឃើញយ៉ាង​ដូច​ម្តេច​ពី​រឿង​នេះ​?​

ចិនថា ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងចិន​ទប់កុំឲ្យ​ទំនាក់ទំនងយោធាកាន់តែធ្លាក់ចុះអាក្រក់

បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនង​យោធា​រវាងគ្នាអស់ ១៨ខែ ចិន​ និងអាមេរិក​​សន្យា​ស្តារ​ខ្សែឆ្ល

ចិនថា ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងចិន​ទប់កុំឲ្យ​ទំនាក់ទំនងយោធាកាន់តែធ្លាក់ចុះអាក្រក់

បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនង​យោធា​រវាងគ្នាអស់ ១៨ខែ ចិន​ និងអាមេរិក​​សន្យា​ស្តារ​ខ្សែឆ្លើយឆ្លងយោធានឹងគ្នាឡើងវិញ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខាងមុខ។ នេះបើតាម​ការប្រកាស​របស់​រដ្ឋមន្រ្តីការពារជាតិអាមេរិក បន្ទាប់ពីលោក​បាន​ជួបពិភាក្សា​​ជាមួយ​សមភាគី​ចិន ​នៅក្រៅក្របខ័ណ្ឌ​នៃ​ជំនួបកំពូលស្តីពីសន្តិសុខ​អាស៊ីប៉ាស៊ីហ្វិក ដែល​កំពុងប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហបុរី។ ការជួបពិភាក្សា​ទល់មុខគ្នារវាង​រដ្ឋមន្រ្តីការពារជាតិ​ចិន និងអាមេរិក​អាចជាសញ្ញាបង្ហាញការធូរស្រាល​រវាងមហាអំណាច​ទាំងពីរ ដែល​ចាប់តានតឹងនឹងគ្នា ដោយសារ​បញ្ហាកោះតៃវ៉ាន់ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ធនាគារពិភពលោកអនុម័តថវិកាជិត ៨០លានដុល្លាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណជិត ៨០លានដុល្លារសម្រាប់ពង្រី

ធនាគារពិភពលោកអនុម័តថវិកាជិត ៨០លានដុល្លាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ធនាគារពិភពលោកបានអនុម័តថវិកាប្រមាណជិត ៨០លានដុល្លារសម្រាប់ពង្រីកសកម្មភាពលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កញ្ចប់ថវិកាទាំង ជិត ៨០លានដុល្លារនេះ មាន ៦០លានដុល្លារបានមកពីសមាគមន៍អភិវឌ្ឍន៍អន្ដរជាតិ និងជិត២០លានដុល្លាបានមកពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។

ពាក្យខ្មែរ ចំនួន៨០ពាក្យ របស់កូនខ្មែរដែលកើតធំដឹងក្តីនៅប្រទេសបារាំង

ជាកូនខ្មែរដែលមានឪពុកម្តាយជាប់សែសាឡាយចិន ហ្សង់ បាទីស ភូបានមករស់នៅប្រទេសកម្ពុជា ជាង៧ឆ្នាំមក

ពាក្យខ្មែរ ចំនួន៨០ពាក្យ របស់កូនខ្មែរដែលកើតធំដឹងក្តីនៅប្រទេសបារាំង

ជាកូនខ្មែរដែលមានឪពុកម្តាយជាប់សែសាឡាយចិន ហ្សង់ បាទីស ភូបានមករស់នៅប្រទេសកម្ពុជា ជាង៧ឆ្នាំមកហើយ ពោលគឺនៅបន្ទាប់ពីលោកបានស្វែងយល់កាន់តែច្រើនពីឫសគល់ដើមកំណើតរបស់ឪពុកម្តាយនៅកម្ពុជា។ ថ្មីៗ គ្រឹស្ថានបោះពុម្ពបារាំង អាស្យាតែក Asiathèque នៅទីក្រុងប៉ារីស ទាក់ទងឲ្យលោកចូលរួមនៅក្នុងការសរសេរសៀវភៅជាភាសាបារាំង ដើម្បីពន្យល់ពាក្យខ្មែរចំនួន៨០ពាក្យ។ តើកូនខ្មែរកើតនៅបារាំង ដែលនៅនិយាយភាសាខ្មែររដាក់រដុបនៅឡើយ នឹងអាចពន្យល់ពីពាក្យខ្មែរបានយ៉ាងដូចម្តេច? យើងស្តាប់ការបកស្រាយរបស់ហ្សង់ បាទីសភូ នៅក្នុងបទយកការណ៍រៀបរៀងដោយឈាង បុប្ផា

លោក​ ឌិន ពុទ្ធី ថារបរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែតបន្តមានតិចតួច ទោះអាជ្ញាធរបិទច្រក

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងពលរដ្ឋនៅត្រង់ចំណុចច្រកព្រំដែនប៉ោយប៉ែតកាលពីថ្

លោក​ ឌិន ពុទ្ធី ថារបរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែតបន្តមានតិចតួច ទោះអាជ្ញាធរបិទច្រក

ក្រោយហេតុការណ៍ប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងពលរដ្ឋនៅត្រង់ចំណុចច្រកព្រំដែនប៉ោយប៉ែតកាលពីថ្ងៃទី២៨ ឧសភា លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជាបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៣១ ខែឧសភានេះថា មកទល់ពេលនេះមានពលរដ្ឋប្រកបរបរអូសរទេះតិចតូចអាចបន្តការងារនេះបាន។ តាមលោក ឌិន ពុទ្ធី ករណីនេះមិនគួរឱ្យកើតមានឡើយ ដោយហេតុថា កម្មករអូសរទេះដឹកទំនិញតិចតួចឆ្លងច្រកព្រំដែនបែរជាត្រូវចាប់ ខណៈអ្នកមានអំណាចដឹកតាមអំពើចិត្តបែរជារួចខ្លួនទៅវិញ។ 

OTAN ថាជំនួយយោធាជួយអ៊ុយក្រែន ត្រូវបន្តក្នុងទំហំយ៉ាងហោច​៤ម៉ឺនលាន​អឺរ៉ូ​ក្នុងមួយឆ្នាំ

កាលពីថ្ងៃសុក្រទី​៣១ឧសភា រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃប្រទេសសមាជិកអូតង់ បាន​ប្រជុំគ្នាដើម

OTAN ថាជំនួយយោធាជួយអ៊ុយក្រែន ត្រូវបន្តក្នុងទំហំយ៉ាងហោច​៤ម៉ឺនលាន​អឺរ៉ូ​ក្នុងមួយឆ្នាំ

កាលពីថ្ងៃសុក្រទី​៣១ឧសភា រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃប្រទេសសមាជិកអូតង់ បាន​ប្រជុំគ្នាដើម្បីនិយាយអំពី​ កញ្ចប់ថវិកាដែលត្រូវជួយអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាម​តទល់នឹងរុស្ស៊ី។ ចេញ​ពីការប្រជុំនេះ លោកអគ្គលេខាធិការអង្គការ​​អូតង់ បាន​លើកឡើងថា ជំនួយយោធា​ដែល​ក្រុមប្រទេសសមាជិក​​អូតង់ ​ត្រូវជួយទៅអ៊ុយក្រែន​ គឺទាល់តែមានទំហំសរុប​យ៉ាងហោច ៤ម៉ឺនលានអឺរ៉ូក្នុងមួយឆ្នាំ ដូចសព្វថ្ងៃ ទើបគ្រប់។

សម្រាប់ពលរដ្ឋក្រីក្រខ្លះ ទីលានចាក់សម្រាមជា​ឆ្នាំងបាយ​ ​និងជាប្រភពចំណូលប្រចាំថ្ងៃ

មនុស្សគ្រប់គ្នារមែងខ្ពើមរអើមនឹងសំរាម។ តែសម្រាប់ពលរដ្ឋក្រីក្រមួយចំនួន​ ពិសេសអ្នករស់នៅក្ប

សម្រាប់ពលរដ្ឋក្រីក្រខ្លះ ទីលានចាក់សម្រាមជា​ឆ្នាំងបាយ​ ​និងជាប្រភពចំណូលប្រចាំថ្ងៃ

មនុស្សគ្រប់គ្នារមែងខ្ពើមរអើមនឹងសំរាម។ តែសម្រាប់ពលរដ្ឋក្រីក្រមួយចំនួន​ ពិសេសអ្នករស់នៅក្បែរទីលានចាក់សំរាម​ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សំរាមបានក្លាយជាឆ្នាំងបាយ និងជាប្រភពចំណូលរបស់ពួកគេ។  ពលរដ្ឋទាំងនោះបានរៀបរាប់ថា​ សំរាមនេះហើយដែលបានធ្វើឱ្យពួកគេអាចបន្តជីវភាពរស់នៅប្រចាំថ្ងៃ​ ទោះបីត្រូវប្រឈមនឹងបញ្ហាសុខភាពខ្លាំងក្តី។ 

លោកចូ បៃដិន​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​ប្រើអាវុធអាមេរិក វាយប្រហារ​ក្នុងទឹកដីរុស្ស៊ី

សង្រ្គាមអ៊ុយក្រែន​កំពុង​​ឈាន​ចូល​ក្នុងរបត់ថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន

លោកចូ បៃដិន​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​ប្រើអាវុធអាមេរិក វាយប្រហារ​ក្នុងទឹកដីរុស្ស៊ី

សង្រ្គាមអ៊ុយក្រែន​កំពុង​​ឈាន​ចូល​ក្នុងរបត់ថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បាន​សម្រេចចិត្ត​ស្ងាត់ៗ អនុញ្ញាត​ឲ្យ​​អ៊ុយក្រែន​ប្រើប្រាស់អាវុធ​អាមេរិកដើម្បីវាយប្រហារចូលក្នុងទឹកដី​រុស្ស៊ី។ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បរទេសដូចជា Reuters និង​AFPដែលបាន​ដកស្រង់សំដី​របស់​មន្រ្តីជាន់ខ្ពស់អាមេរិក លោក​ចូ បៃដិនផ្លាស់ប្តូរជំហរដែលធ្លាប់តែ​តឹងតែង​រឿងអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិកក្នុងទឹកដីរុស្ស៊ី ក៏ដោយសារ​តែ​លោកបានមើលឃើញ​ស្ថានការណ៍វិវឌ្ឍចុងក្រោយ​នៅ​ទីក្រុង​ខាគីវ ភាគខាងជើង​របស់អ៊ុយក្រែន ដែលកំពុង​រងការវាយប្រហារយ៉ាងសន្ធប់​ពីសំណាក់​គ្រាប់មីស៊ីល​រុស្ស៊ី។

ឈប់ប្រើរថយន្តដឹកទំនិញដើម្បីដឹកកម្មកររោងចក្រនៅឆ្នាំ ២០២៧ តើអាចទៅរួចឬទេ?

តើត្រូវប្រើរថយន្តប្រភេទណាដើម្បីដឹកជញ្ជូនកម្មកររោងចក្រដោយសុវត្ថិភាព?។ នេះជាសំណួរដែលបានចោ

ឈប់ប្រើរថយន្តដឹកទំនិញដើម្បីដឹកកម្មកររោងចក្រនៅឆ្នាំ ២០២៧ តើអាចទៅរួចឬទេ?

តើត្រូវប្រើរថយន្តប្រភេទណាដើម្បីដឹកជញ្ជូនកម្មកររោងចក្រដោយសុវត្ថិភាព?។ នេះជាសំណួរដែលបានចោទសួរតាំងពីជាង ១០ឆ្នាំ និងនៅមិនទាន់មានចម្លើយ។ ជាថ្មីម្តងទៀតក្នុងថ្ងៃទី២៩ ឧសភា ក្រសួងការងារកម្ពុជាបានអះអាងពីការជំរុញឲ្យប្រើប្រភេទរថយន្តដឹកអ្នកដំណើរដើម្បីដឹកកម្មកររោងចក្រជំនួសឲ្យប្រភេទរថយន្តដឹកទំនិញ។ យន្តការមួយនេះត្រូវបានក្រសួងការងារសន្យាដោះស្រាយឲ្យចប់នៅត្រឹមឆ្នាំ ២០២៧។ សហជីព និងអ្នកជំនាញក្នុងវិស័យចរាចរណ៍យល់ថា យន្តការមួយនេះអាចនឹងសម្រេចបាន ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាល។

លោកខូវ ឆាយ៖​លោក ប៉ាគីអាវ​ ក្លាយជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ស្រាបៀរ​គ្មានអ្វី​អាក្រក់​ទេ

លោក ​ម៉ានី ប៉ាគីអាវ​(Manny Pacquiao) ​ដែលជា​កីឡាករ​ប្រដាល់​សកល​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ​និង​ជាអ

លោកខូវ ឆាយ៖​លោក ប៉ាគីអាវ​ ក្លាយជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ស្រាបៀរ​គ្មានអ្វី​អាក្រក់​ទេ

លោក ​ម៉ានី ប៉ាគីអាវ​(Manny Pacquiao) ​ដែលជា​កីឡាករ​ប្រដាល់​សកល​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ​និង​ជាអតីត​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេសកម្ពុជា​។ ​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុបារាំង ​RFI ​នៅថ្ងៃ​ទី​៣១​ ខែ​ឧសភា​នេះ ​លោក ​ខូវ ឆាយ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​បានថ្លែងថា ​វត្តមាន​លោក​ ម៉ានី ប៉ាគីអាវ ​នៅកម្ពុជា​ពេលនេះ​ពិតជា​មាន​សារសំខាន់​យ៉ាងខ្លាំង​។ សំខាន់ ​ព្រោះ​លោក​ ប៉ាគីអាវ ​បានជួយ​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ​ចូលរួម​លើកស្ទួយ​កីឡា​គុនខ្មែរ ​និង​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ​ទន្ទឹមគ្នានេះ ​ស្តេចប្រដាល់​ហ្វីលីពីន​រូបនេះ ​ក៏បាន​ក្លាយជា​ទូតសុឆន្ទៈ​សម្រាប់​ក្រុមហ៊ុន​ស្រាបៀរ​ហនុមាន ​ដែលជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​វិស័យ​គុនខ្មែរ​។ ចំណុចនេះ​ត្រូវបាន​លោក​ ខូវ ឆាយ​ យល់ថាមិនមែន​ជារឿង​អាក្រក់​ទេ ​ខណៈ​វិស័យ​គុនខ្មែរ​កំពុង​អភិវឌ្ឍន៍​។

តុលាការទទួលស្គាល់ទោសលោក ដូណាល់ ត្រាំ​​ ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រើប្រាក់បំបិទមាត់តួកុនអាសអាភាស

ថ្ងៃទី​៣០ឧសភា លោកដូណាល់ត្រាំ ត្រូវបាន​តុលាការរដ្ឋញូយ៉ក ​ប្រកាសទទួលស្គាល់ថាពិតជាមានទោស ទៅ​

តុលាការទទួលស្គាល់ទោសលោក ដូណាល់ ត្រាំ​​ ក្នុងសំណុំរឿងព្រហ្មទណ្ឌប្រើប្រាក់បំបិទមាត់តួកុនអាសអាភាស

ថ្ងៃទី​៣០ឧសភា លោកដូណាល់ត្រាំ ត្រូវបាន​តុលាការរដ្ឋញូយ៉ក ​ប្រកាសទទួលស្គាល់ថាពិតជាមានទោស ទៅ​តាម​បទ​ចោទ​ប្រកាន់​​ទាំង​៣៤។ ជា​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ ក្នុងសំណុំរឿងដែលលោក​ដូណាល់ ត្រាំ ​បានយកប្រាក់​សូកបំបិទមាត់ ​នារីអតីត​តួកុន​​អាសអាភាស​ម្នាក់ កាលពីឆ្នាំ​២០១៦។ នេះគឺជាលើកទី​១ហើយ​​ក្នុងប្រវត្តិសាស្ត្រ ដែលអតីតប្រធានាធិបតីអាមេរិក ត្រូវជាប់ទោសព្រហ្មទណ្ឌបែបនេះ​។ សាលក្រមសម្រេចទោស ថាលោកដូណាល់ ត្រាំ​​ ​នឹងត្រូវជាប់ពន្ធនាគារ ឬយ៉ាងណានោះ នឹងត្រូវប្រកាសនៅថ្ងៃទី​១១កក្កដា ហើយដែល​អាចរំខាន​ខ្លាំង ដល់​ការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ​។

បារាំងគ្រោងបញ្ជូនទ័ពជំនាញ​ ទៅបង្វឹកកងទ័ពអ៊ុយក្រែនក្នុងទឹកដីអ៊ុយក្រែន ​(ប្រភពពីមន្ត្រីទូត​)

បារាំងមានគម្រោង​បញ្ជូន​នាយទាហានជំនាញ ដើម្បី​ទៅជួយ​បង្វឹក​ដល់​កងទ័ពអ៊ុយក្រែន នៅលើទឹកដីអ៊

បារាំងគ្រោងបញ្ជូនទ័ពជំនាញ​ ទៅបង្វឹកកងទ័ពអ៊ុយក្រែនក្នុងទឹកដីអ៊ុយក្រែន ​(ប្រភពពីមន្ត្រីទូត​)

បារាំងមានគម្រោង​បញ្ជូន​នាយទាហានជំនាញ ដើម្បី​ទៅជួយ​បង្វឹក​ដល់​កងទ័ពអ៊ុយក្រែន នៅលើទឹកដីអ៊ុយក្រែន​ដោយ​ផ្ទាល់​។ នេះបើផ្អែកតាម​ការឲ្យដឹង ពី​ប្រភពមន្ត្រីការទូត​ជាច្រើននាក់​។ លោក​ប្រធានាធិបតីម៉ាក្រុង អាចនឹងប្រកាស​គម្រោងនេះជា​ផ្លូវការ នៅក្នុងឱកាស​ដែល​លោក​ហ្សេឡេនស្គី អញ្ជើញមកបារាំងនៅសប្តាហ៍​ក្រោយ​។ យ៉ាងណាក៏ដោយ ប្រទេសអឺរ៉ុប​​ខ្លះបានបង្ហាញ​ការជំទាស់ចំពោះការបញ្ជូន​ទាហានទៅអ៊ុយក្រែន ព្រោះមិនចង់​ឲ្យអឺរ៉ុប​ចូលធ្វើសង្រ្គាម​ដោយ​ផ្ទាល់ទល់នឹងរុស្ស៊ី​។​

រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤

គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអ

រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤

គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែតនៅថ្ងៃព្រហស្បតិ៍ទី៣០ ឧសភា។ ការប្រកាសពេលវេលាសាងសង់គម្រោងព្រែកជីកហ្វូណនធ្វើឡើង ចំពេលដែលគម្រោងព្រែកជីកមួយនេះកំពុងបន្តជាប្រធានរឿងដ៏ចម្រូងចម្រាស។ កំណត់សម្គាល់មួយទៀត ការប្រកាសពេលវេលាសាងសង់ព្រែកជីកហ្វូណនរបស់លោកហ៊ុន ម៉ាណែតធ្វើឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែនដែលជាឱពុកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តើមការសាងសង់ឲ្យបានឆាប់ដើម្បីកុំឲ្យយប់យន់ សុបិន្តកាន់តែច្រើន។

Get more results via ClueGoal