Cambodia



ឧបាសិកាទ្រី ចន្ថា៖ខ្ញុំចង់ឃើញមនុស្សលោកភ្ជាប់ខ្លួននឹងព្រះពុទ្ធសាសនាដើម្បីរកសន្តិភាពផ្លូវចិត្ត

បុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាធំមួយលើសកលលោកដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមទីវត្ត

អ្នកអូសរទេះខ្លះប្តូររបរទៅរើសអេតចាយដោយសារតែគ្មានបណ្ណចេញចូលច្រកព្រំដែន

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួ

អ្នកអូសរទេះខ្លះប្តូររបរទៅរើសអេតចាយដោយសារតែគ្មានបណ្ណចេញចូលច្រកព្រំដែន

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រមែងមមាញឹកជាប្រចាំថ្ងៃ ដោយសារតែការឆ្លងដែនរបស់ប្រជាពលរដ្ឋរួមទាំង​អ្នក​ប្រកបមុខ​របរ​អូសរទេះ​ដឹកទំនិញ​ឆ្លងដែនផង។ តែសកម្មភាព​កម្មករ​អូសរទេះ​ដែល​ជា​ការងាររកចំណូលជាប្រចាំថ្ងៃរបស់​កម្មករ​ឆ្លងដែន ហាក់បាន​ប្រែប្រួល​ច្រើន​នៅពេល​បច្ចុប្បន្ន។ កម្មករ​អូសរទេះមួយចំនួនអះអាងថា ពួកគេ តែងតែប្រឈមនឹងការរឹតត្បិតការចេញចូលច្រកព្រំដែន ដោយសារតែ​មិនមានបណ្ណដែលចេញដោយអាជ្ញាធរព្រំដែន។ រនាំងឧបសគ្គ បានញាំងកម្មករ​ដែល​ធ្លាប់អូសរទេះរាប់​ឆ្នាំមកហើយគ្មានជម្រើ​អ្វី​ក្រៅពីងាកទៅប្រកប​របរជាអ្នករើសអេតចាយដើម្បី​រក​កម្រៃ​ចិញ្ចឹមក្រពះនោះឡើយ ។

សហជីព​ធំៗ​នាំពលរដ្ឋបារាំង​បាតុកម្ម​ប្រឆាំងនឹង​បក្ស​ស្តាំនិយមជ្រុល

ថ្ងៃសៅរ៍ ទី​១៥មិថុនា ប្រជា​ពលរដ្ឋ​បារាំងជា​ច្រើនពាន់នាក់​ បាន​ចុះផ្លូវ​ធ្វើ​បាតុក​ម្ម​ប្

សហជីព​ធំៗ​នាំពលរដ្ឋបារាំង​បាតុកម្ម​ប្រឆាំងនឹង​បក្ស​ស្តាំនិយមជ្រុល

ថ្ងៃសៅរ៍ ទី​១៥មិថុនា ប្រជា​ពលរដ្ឋ​បារាំងជា​ច្រើនពាន់នាក់​ បាន​ចុះផ្លូវ​ធ្វើ​បាតុក​ម្ម​ប្រឆាំង​នឹង​បក្ស​ស្តាំនិយមជ្រុល ​គឺ គណបក្សរួបរួមជាតិរបស់លោកស្រី ម៉ារីន ឡឺប៉ែន និងលោក ហ្សកដង បារដេលឡា​​។​ បាតុកម្ម​នេះ​រៀបចំនៅ​កណ្តាល​ក្រុង​ប៉ារីស និង​​ដឹកនាំដោយក្រុម​​សហជីព ចំនួន​៥​​​។ ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព ប្រសិន​បើ​បក្ស​ស្តាំនិយមជ្រុល​ឈ្នះឆ្នោត នៅពេល​២សប្តាហ៍ទៀត​ ប្រទេស​បារាំង​នឹងលែងដូចមុន ហើយ​និង​បាត់​បង់​តម្លៃ​របស់​សាធារណៈរដ្ឋ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ស្ថាប័នអន្ដរជាតិវាយតម្លៃតម្លាភាពថវិកាកម្ពុជាប្រសើរជាងមុន

ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញផ

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ស្ថាប័នអន្ដរជាតិវាយតម្លៃតម្លាភាពថវិកាកម្ពុជាប្រសើរជាងមុន

ផ្អែកតាមលិខិតមួយដែលលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤បញ្ជាក់ថា ស្ថាប័នអន្ដរជាតិបានវាយតម្លៃពីតម្លាភាពថវិកានៅកម្ពុជាថាមានភាពល្អប្រសើរជាងមុនច្រើន។ ល្អប្រសើរដោយសារមានការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកានៅកម្ពុជា។

ចិនចេញវិធានការថ្មី​​ចាប់​​ជន​បរទេសរំលោភ​​​ចូល​ដែនទឹក ឃុំឃាំង​ដោយ​គ្មាន​ជំនុំជម្រះ

​ចិន អនុញ្ញាតឲ្យ​ឆ្មាំសមុទ្រ មា​នសិទ្ធិ​​​​ចាប់ខ្លួន​​​ជន​បរទេស​​ដែលរំលោភ​​​ចូល​ដែន​សមុ

ចិនចេញវិធានការថ្មី​​ចាប់​​ជន​បរទេសរំលោភ​​​ចូល​ដែនទឹក ឃុំឃាំង​ដោយ​គ្មាន​ជំនុំជម្រះ

​ចិន អនុញ្ញាតឲ្យ​ឆ្មាំសមុទ្រ មា​នសិទ្ធិ​​​​ចាប់ខ្លួន​​​ជន​បរទេស​​ដែលរំលោភ​​​ចូល​ដែន​សមុទ្រ​​ចិន​ យកទៅ​ឃុំឃាំង ដល់​រយៈ​ពេល​៦០ថ្ងៃ ដោយ​គ្មានចាំបាច់​​ជំនុំជម្រះ​។​ នេះបើតាម​វិធានការថ្មីរបស់​រដ្ឋ​អំណាចក្រុង​ប៉េកាំង​ ប្រកាសចេញ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥មិថុនា ដោយ​បញ្ជាក់ថា ចាប់ឃាត់​ទុក​ទាំង​មនុស្ស​និង​ទូក​នេសាទ​ឬ​នាវាបរទេស​​។​ ផ្ទុយទៅវិញ​ អាជ្ញាធរ​ហ្វីលីពីន​ បាន​ប្រកាសកុំឲ្យ​ប្រជានេសាទ​របស់ខ្លួន​ភ័យខ្លាចឲ្យ​សោះ​។ ​​

ជំនួប​កំពូល​ពិភពលោក​ដើម្បី​សន្តិភាព​អ៊ុយក្រែន​ចាប់​បើកនៅ​ស្វ៊ីស ដោយ​គ្មាន​រុស្ស៊ី

ជំនួប​កំពូល​ពិភពលោក​ដើម្បី​សន្តិភាព​អ៊ុយក្រែន ​លើក​ទី​មួយ បាន​ចាប់​បើក​នៅ​ថ្ងៃ​សៅរ៍​ទី ១

ជំនួប​កំពូល​ពិភពលោក​ដើម្បី​សន្តិភាព​អ៊ុយក្រែន​ចាប់​បើកនៅ​ស្វ៊ីស ដោយ​គ្មាន​រុស្ស៊ី

ជំនួប​កំពូល​ពិភពលោក​ដើម្បី​សន្តិភាព​អ៊ុយក្រែន ​លើក​ទី​មួយ បាន​ចាប់​បើក​នៅ​ថ្ងៃ​សៅរ៍​ទី ១៥​មិថុនា រហូត​ដល់​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា នៅ​ប្រទេស​ស្វ៊ីស។ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ប្រមាណ​៥០ប្រទេស​នៅលើ​ពិភពលោក​បាន​បង្ហាញ​វត្តមាន​ក្បែរ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ប៉ុន្តែ​គ្មាន​រូប​លោក​ពូទីនទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រុស្ស៊ី​ចាត់​ទុក​ជំនួប​កំពូល​នេះ​ថា​គ្មាន​ន័យ។

លោកពូទីនកំហិតឲ្យអ៊ុយក្រែនទម្លាក់អាវុធ តែលោកហ្សេឡេនស្គីបដិសេធដោយចាត់ទុកជាឱសានវាទបែបហ៊ីត្លែរ

នៅ​ថ្ងៃ​សុក្រ ទី១៤ មិថុនា ពោល​មួយ​ថ្ងៃ​មុន​ការ​រៀបចំ​កិច្ចប្រជុំកំពូល​រក​សន្តិភាព​ឲ្យ​អ៊

លោកពូទីនកំហិតឲ្យអ៊ុយក្រែនទម្លាក់អាវុធ តែលោកហ្សេឡេនស្គីបដិសេធដោយចាត់ទុកជាឱសានវាទបែបហ៊ីត្លែរ

នៅ​ថ្ងៃ​សុក្រ ទី១៤ មិថុនា ពោល​មួយ​ថ្ងៃ​មុន​ការ​រៀបចំ​កិច្ចប្រជុំកំពូល​រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន​ក្នុង​ប្រទេស​ស្វីស លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​កំហិត​ឲ្យ​អ៊ុយក្រែន​លើក​ទង់ ស​ទម្លាក់​អាវុធ​សុំ​ចុះ​ចាញ់​ដើម្បី​ធ្វើ​ការ​ចរចា។ ការ​ដាក់​កំហិត​នេះ​របស់​លោក​ពូទីន​ត្រូវ​បាន​ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ឆ្លើយ​តប​ច្រាន​ចោល​ភ្លាមភ្លែត​ដោយ​ចាត់​ទុក​ជា​ឱសានវាទ​តាម​របៀប​ហ៊ីត្លែរ។

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យយុវជនស្វែងយល់ពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ នាយករដ្

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យយុវជនស្វែងយល់ពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានយកឱកាសនេះ ជំរុញឱ្យយុវជនយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយចាត់ទុកថា ជំនាញនេះគឺអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស។

តើកំណើនអ្នកជាប់ឃុំជាសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀន?

ក្រុម​អ្នកឃ្លាំមើល​ទាញសញ្ញាអាសន្ននៃ​បញ្ហាគ្រឿង​ញៀន​នៅកម្ពុជា​ គ្រា​ដែល​ចំនួន​អ្នក​ជាប់​

តើកំណើនអ្នកជាប់ឃុំជាសញ្ញាអាសន្ននៃបញ្ហាគ្រឿងញៀន?

ក្រុម​អ្នកឃ្លាំមើល​ទាញសញ្ញាអាសន្ននៃ​បញ្ហាគ្រឿង​ញៀន​នៅកម្ពុជា​ គ្រា​ដែល​ចំនួន​អ្នក​ជាប់​ឃុំ​កើន​ឡើង​ដល់​ជិត​៥ម៉ឺនដែលជាតួលេខខ្ពស់បំផុតមិន​ធ្លាប់​មាន ​ក្នុង​នោះ​មានជិតពាក់កណ្តាល​គឺពាក់ព័ន្ធ​នឹងគ្រឿង​ញៀន។ មន្ត្រីអគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បានចាត់​ទុក​កំណើន​អ្នក​ជាប់ឃុំនេះ​គឺជាបញ្ហា ដែល​ទាមទារឲ្យ​មានដំណោះ​ស្រាយ​រួមគ្នា តាម​រយៈការ​ធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។

ប្រតិមា ព្រះវិស្ណុផ្ទុំ ធ្វើពីសំរិទ្ធក្រោមកាំរស្មីX នៅមជ្ឈមណ្ឌល​ស្រាវជ្រាវ និងជួសជុលនៅប៉ារីស

នៅពាក់កណ្តាលខែ​ឧសភាកន្លងទៅ ប្រតិមា ព្រះនរាយណ៍ផ្ទុំ ឬព្រះវិស្ណុ ធ្វើពីសំរិទ្ធ​មកពីប្រាសាទម

ប្រតិមា ព្រះវិស្ណុផ្ទុំ ធ្វើពីសំរិទ្ធក្រោមកាំរស្មីX នៅមជ្ឈមណ្ឌល​ស្រាវជ្រាវ និងជួសជុលនៅប៉ារីស

នៅពាក់កណ្តាលខែ​ឧសភាកន្លងទៅ ប្រតិមា ព្រះនរាយណ៍ផ្ទុំ ឬព្រះវិស្ណុ ធ្វើពីសំរិទ្ធ​មកពីប្រាសាទមេបុណ្យខាងលិច​ ត្រូវបានដឹកជញ្ជូនតាមយន្តហោះ​ទៅប្រទេស​បារាំង​ នៅក្នុង​ក្របខ័ណ្ឌ​នៃ​សហប្រតិបត្តិការ​រវាង​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមួយ ​ស្ថាប័នបី​របស់បារាំង គឺ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ជួសជុល​ សារមន្ទីរអាស៊ី​ហ្គីមេ និង​សាលាចុងបូព៌ា។ ចាប់តាំងពី​ទៅដល់ប្រទេស​បារាំង​ ប្រតិមា​ព្រះវិស្ណុផ្ទុំ​ ត្រូវបានអ្នកជំនាញបារាំង​យកទៅ​ថត ស្កែន​នៅក្នុង​បន្ទប់​មួយ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ជួសជុល​នៃសារមន្ទីរជាតិបារាំង ក្នុង​ទីក្រុង​ប៉ារីស ក្រោមការតាមដាន​របស់​អ្នកជំនាញ និងមន្រ្តីមកពី​ក្រសួងវប្បធម៌កម្ពុជា។

លោក ​មាស វីរិទ្ធ​៖​គ្រឿងញៀន​៤​តោន​ត្រូវ​បំផ្លាញ​ថ្ងៃនេះ​និង​ច្រើនតោន​ទៀត​នឹង​បំផ្លាញ​នៅ​២០២៥

នៅថ្ងៃ​ទី​១៤ ​ខែ​មិថុនា ឆ្នាំ​២០២៤នេះ ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដុត​បំផ

លោក ​មាស វីរិទ្ធ​៖​គ្រឿងញៀន​៤​តោន​ត្រូវ​បំផ្លាញ​ថ្ងៃនេះ​និង​ច្រើនតោន​ទៀត​នឹង​បំផ្លាញ​នៅ​២០២៥

នៅថ្ងៃ​ទី​១៤ ​ខែ​មិថុនា ឆ្នាំ​២០២៤នេះ ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដុត​បំផ្លាញ​គ្រឿងញៀន​សុទ្ធ​ជាង​៤តោន​ នៅក្នុង​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​។ ចំណែក​សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ជាង ​៣តោន​ផ្សេងទៀត​ ដែលជា​អាស៊ីត​មិនទាន់​អាច​បំផ្លាញ​ដោយ​វិធីដុត​បានទេ ​ព្រោះ​ត្រូវ​រង់ចាំ​ការបន្សាប​ដោយ​បច្ចេកទេស​ផ្សេងពីនេះ​។ ​ក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុ​បារាំង​ RFI ​នៅថ្ងៃទី​១៤ ​ខែ​មិថុនា​នេះ ​នាយ​ឧត្តមសេនីយ៍ ​មាស វីរិទ្ធ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានថ្លែង​ថា ​គ្រឿងញៀនដែលត្រូវ​ដុតបំផ្លាញ​នៅថ្ងៃនេះ​ជា​លទ្ធផល​នៃការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅចុង​ឆ្នាំ​២០២២ ​ឆ្នាំ​២០២៣ ​និង​ដើមឆ្នាំ​២០២៤​។ ​តាម​លោក មាស វីរិទ្ធ ​នៅមាន​គ្រឿងញៀន​ជាច្រើនតោនទៀត​ដែលមិនទាន់​ចប់​នីតិវិធី​តុលាការ​នឹងត្រូវ​ដុតបំផ្លាញ​នៅឆ្នាំ ​២០២៥​ខាងមុខ​៕

មួយថ្ងៃ​ក្រោយ​វត្តមាននាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ីនៅគុយបា នាវាមុជទឹកអាមេរិក​ចូលទៅដែរ

កាលពីថ្ងៃទី​១២មិថុនា មាននាវាចម្បាំង​របស់កងទ័ពរុស្ស៊ីចំនួន​៤គ្រឿង ក្នុងនោះមាននាវាមុជទឹកប

មួយថ្ងៃ​ក្រោយ​វត្តមាននាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ីនៅគុយបា នាវាមុជទឹកអាមេរិក​ចូលទៅដែរ

កាលពីថ្ងៃទី​១២មិថុនា មាននាវាចម្បាំង​របស់កងទ័ពរុស្ស៊ីចំនួន​៤គ្រឿង ក្នុងនោះមាននាវាមុជទឹកបាតសមុទ្រ ដើរដោយ​ប្រព័ន្ធនុយក្លេអ៊ែរ១គ្រឿងផង បានបើកចូលចតនៅកំពង់ផែឡាហាវ៉ាន​ របស់គុយបា។ កោះ​គុយបា ស្ថិតនៅ​ចម្ងាយ​មិនដល់​២០០គីឡូម៉ែត្រទេ ពីឆ្នេររបស់សហរដ្ឋអាមេរិក​។ ការទៅដល់របស់នាវាចម្បាំងរុស្ស៊ីនៅពេលនេះ គឺស្ថិតនៅក្នុង​​បរិបទមួយ ដែល​មានការគំរាមកំញើញគ្នាខ្លាំង​​ រវាងមហាអំណាចនុយក្លេអ៊ែរទាំង​២ រុស្ស៊ី-អាមេរិក​។ មួយថ្ងៃបន្ទាប់ នាវាមុជទឹករបស់អាមេរិកមួយគ្រឿង ក៏បានចូលគុយបាដែរ ត្រង់ចំណុច​ហ្គ័នតាណាម៉ូ។​

ហេតុអ្វីការផ្សព្វផ្សាយគ្រឿងស្រវឹងកំពុងបន្តមានយ៉ាងគគ្រឹកគគ្រេង និងហាក់កើនខ្លាំង?

ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្តាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេ

ហេតុអ្វីការផ្សព្វផ្សាយគ្រឿងស្រវឹងកំពុងបន្តមានយ៉ាងគគ្រឹកគគ្រេង និងហាក់កើនខ្លាំង?

ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ និងតាមបណ្តាញសង្គមហាក់នៅតែមានភាពគគ្រឹកគគ្រេង និងមានកំណើនខ្លាំងនាពេលសព្វថ្ងៃ។ កំណើនបែបនេះធ្វើឱ្យអ្នកជំនាញជាច្រើនព្រួយបារម្ភពីគ្រោះថ្នាក់ចំពោះសង្គម ពិសេសផលប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋ។ អ្នកសិក្សាស្រាវជ្រាវផ្នែកសង្គមហាក់លែងមានជំនឿលើរដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហានេះ។ ចំណែកអ្នកវិភាគសង្គមហ៊ានទាំងនិយាយថា កំណើននៃការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺដោយសារតែអំពើពុករលួយ និងលាភសក្ការៈ។

តើកិច្ចព្រមព្រៀងសន្តិសុខ​អាមេរិក-អ៊ុយក្រែនមានន័យយ៉ាងណាចំពោះសង្រ្គាមអ៊ុយក្រែន?

បន្ទាប់ពីអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ុយក្រែន​បានទាក់ទាញ​ប្រទេស​មហាអំណាចធំជាងគេ គឺ​សហរដ្ឋ

តើកិច្ចព្រមព្រៀងសន្តិសុខ​អាមេរិក-អ៊ុយក្រែនមានន័យយ៉ាងណាចំពោះសង្រ្គាមអ៊ុយក្រែន?

បន្ទាប់ពីអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ុយក្រែន​បានទាក់ទាញ​ប្រទេស​មហាអំណាចធំជាងគេ គឺ​សហរដ្ឋអាមេរិក ឲ្យចុះកិច្ចព្រមព្រៀង​សន្តិសុខទ្វេភាគីជាមួយខ្លួន។ នៅថ្ងៃ​ព្រហស្បតិ៍ទី ១៣​មិថុនា នៅក្រៅក្របខ័ណ្ឌ​នៃ​ជំនួបកំពូល​ក្រុមប្រទេស​មហាអំណាចឧស្សាហកម្ម ហ្សេ ៧ នៅប្រទេស​អ៊ីតាលី ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន លោកវ្លូឌីមៀរ ​ហ្សេឡេនស្គីបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខរយៈពេល​១០ឆ្នាំ​ដែលមាន​គោលដៅ ពង្រឹង​វិស័យការពារជាតិ​របស់អ៊ុយក្រែន នៅចំពោះមុខ​ការវាយប្រហារ​ឈ្លានពាន​របស់​រុស្ស៊ី។

ចិនអំពាវនាវឱ្យនូវែលសេឡង់ រក្សាទំនាក់​ទំនងរវាងប្រទេសទាំងពីរកុំឱ្យ​បាក់ផ្នត់

នេះ​ជា​លើក​ទីមួយ​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​​ ដែល​នាយករដ្ឋមន្ត្រី​ចិន​ទៅ​បំពេញ​

ចិនអំពាវនាវឱ្យនូវែលសេឡង់ រក្សាទំនាក់​ទំនងរវាងប្រទេសទាំងពីរកុំឱ្យ​បាក់ផ្នត់

នេះ​ជា​លើក​ទីមួយ​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​​ ដែល​នាយករដ្ឋមន្ត្រី​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ​អញ្ជើញទៅ​ដល់ ​ប្រទេស​នូវែលសេឡង់ ​ជា​ដំបូង​គេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​មិថុនា​២០២៤ លោក លី ឈាំង បានបង្ហាញ​ឆន្ទៈ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នូវែលសេឡង់ និងទទូច​ឱ្យ​មិត្ត​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះបញ្ចៀស​រាល់​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ប្រេះឆា​ដល់​ប្រទេស​ទាំងពីរ។ សកម្មភាព​ដែល​សំដៅ​លើ​គម្រោងចង​ភ្ជាប់​​សម្ព័ន្ធ​យោធា​​របស់​នូវែល​សេឡង់ជាមួយ​សហរដ្ឋ​អាមេរិក។

ថ្នាក់ដឹកនាំ​G7 និយាយគ្នាអំពី​លទ្ធភាព​ផ្តល់​កម្ចី​ ចំនួន​​៥ម៉ឺន​លានដុល្លារដល់អ៊ុយក្រែន

ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ បានចាប់ផ្តើមជួបប្រជុំគ្នា ក្នុងជំនួបកំពូល​ប្រច

ថ្នាក់ដឹកនាំ​G7 និយាយគ្នាអំពី​លទ្ធភាព​ផ្តល់​កម្ចី​ ចំនួន​​៥ម៉ឺន​លានដុល្លារដល់អ៊ុយក្រែន

ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង​៧ បានចាប់ផ្តើមជួបប្រជុំគ្នា ក្នុងជំនួបកំពូល​ប្រចាំឆ្នាំនៅ​ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី​១៣ ដល់​១៤​មិថុនា​។ សំណុំរឿងដ៏ធំមួយ ដែល​ក្រុមប្រទេសG7 ត្រូវនិយាយគ្នា គឺ​ការរកវិធីជួយ​អ៊ុយក្រែន​​​។​ គេមានគម្រោង​ ផ្តល់ប្រាក់កម្ចី​ចំនួន​៥ម៉ឺនលានដុល្លារអាមេរិក ឲ្យអ៊ុយក្រែន ដែលកម្ចីនេះនឹងត្រូវធានាដោយ​​​ការប្រាក់ ដែលបាន​មកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលគេបានបង្កកទុក​។

ADB ប្ដេជ្ញាផ្ដល់ជំនួយជាង១ពាន់លានដុល្លារដល់កម្ពុជាក្នុងរយៈពេល ៥ឆ្នាំ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្ដេជ្ញាផ្ដល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់១.២៦ពាន់លានដុល្ល

ADB ប្ដេជ្ញាផ្ដល់ជំនួយជាង១ពាន់លានដុល្លារដល់កម្ពុជាក្នុងរយៈពេល ៥ឆ្នាំ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្ដេជ្ញាផ្ដល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់១.២៦ពាន់លានដុល្លាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨។ នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ ADB ក្នុងថ្ងៃទី១២ មិថុនា ឆ្នាំ ២០២៤។ កម្ពុជាតាមរយៈរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច លោកអូន ព័ន្ធមុន្នីរ័ត្នបញ្ជាក់ថា ជំនួយរបស់ ADB នឹងធ្វើឱ្យកម្ពុជាសម្រេចបាននូវយុទ្ធសាស្ដ្របញ្ចកោណរបស់ខ្លួនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។  

តើកំណែទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួង-ស្ថាប័នអាចធ្វើទៅរួចបានកម្រិតណា?

នៅថ្ងៃទី១២ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញសារាចរណែនាំកំណត់ការរៀបចំក

តើកំណែទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួង-ស្ថាប័នអាចធ្វើទៅរួចបានកម្រិតណា?

នៅថ្ងៃទី១២ ខែមិថុនា ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានចេញសារាចរណែនាំកំណត់ការរៀបចំកែសម្រួលរចនាសម្ព័ន្ធទាំងអស់នៅតាមក្រសួង និងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈកំណែទម្រង់ថ្មីមួយនេះ រដ្ឋាភិបាលមិនឱ្យមានការដំឡើងឋានៈតួនាទី និងបង្កើតអង្គភាពថ្មីចំណុះនៅតាមក្រសួង-ស្ថាប័ននានា ពោលត្រូវប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ដើម្បីកាត់បន្ថយការប្រើប្រាស់ថវិកាជាតិ។ អ្នកតាមដានសង្គម និងអ្នកនយោបាយបានគាំទ្រលើកំណែទម្រង់នេះ។ តែទន្ទឹមនឹងគាំទ្រ ពួកគេក៏ព្រួយបារម្ភពីភាពអាចជាប់គាំងដោយសារការប្រកាន់បក្សពួកនិយម និងអំពើពុករលួយ។ 

ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា១២៦រូប ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន

ក្រសួងព័ត៌មានបានបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងចំនួន ១២៦រូបដែលមានឋានៈស្មើអគ្គនាយកនិង រដ្

ក្រសួងព័ត៌មានបញ្ចប់តំណែងទីប្រឹក្សា១២៦រូប ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន

ក្រសួងព័ត៌មានបានបញ្ចប់មុខតំណែងទីប្រឹក្សាក្រសួងចំនួន ១២៦រូបដែលមានឋានៈស្មើអគ្គនាយកនិង រដ្ឋលេខាធិការ ក្រោមហេតុផលធ្វើទំនើបកម្មស្ថាប័ន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៤ និងដែលទើបចេញផ្សាយនៅថ្ងៃទី១២មិថុនាម្សិលមិញ។ ក្រសួងព័ត៌មាន តាមរយៈអ្នកនាំពាក្យលោក ទេព អស្នារិទ្ធបានអះអាងថា ការបញ្ចប់តំណែងមន្ដ្រីក្រសួងព័ត៌មានទាំងជាង ១០០នាក់នេះគឺជាការអនុវត្តក្នុងក្របខណ្ឌនៃការពិនិត្យឡើងវិញនូវការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ក្នុងគោលបំណងលើកកម្ពស់ដំណើរការ និងទំនើបកម្មក្រសួង។ ក្នុងក្របខណ្ឌនេះ ទីប្រឹក្សាក្រសួងព័ត៌មានទាំង ១២៦នាក់ដែលទើបត្រូវបញ្ចប់តំណែងនេះនឹងមិនត្រូវតែងតាំងក្នុងតំណែងថ្មីដែរ។ សូមស្ដាប់ការលើកឡើងលោកទេព អស្នារិទ្ធដូចតទៅ៖

បារាំងមានមោទនភាព​ និងលើកតម្កើង កម្មករ សិប្បករ​ជំនាញរបស់ខ្លួន

បារាំងមានមោទនភាពនឹង​បង្ហាញ​ស្នាដៃ​របស់​កូនជាង សិប្បករជំនាញ​របស់ខ្លួន។ នៅ​ក្នុង​ឱកាស​ខួប

បារាំងមានមោទនភាព​ និងលើកតម្កើង កម្មករ សិប្បករ​ជំនាញរបស់ខ្លួន

បារាំងមានមោទនភាពនឹង​បង្ហាញ​ស្នាដៃ​របស់​កូនជាង សិប្បករជំនាញ​របស់ខ្លួន។ នៅ​ក្នុង​ឱកាស​ខួប​១០០ឆ្នាំ​របស់ខ្លួន ​សមាគមសិប្បករឆ្នើម​របស់​បារាំងបាន​រៀបចំ​ព្រឹត្តិការណ៍ដ៏ធំមួយ​ដើម្បីរំលេច​ស្នាដៃ​ ការងាររបស់​កម្មករជំនាញដល់​សាធារណជន ជាពិសេស​យុវជន​សិស្សសាលា។ នៅ​សាលពិព័រណ៌​ក្នុងអគារ​ ស៊ីតេអាំងទែរណាត្យូណាល់ ក្នុងទីក្រុង​លីយ៉ុង ក្រុមហ៊ុនល្បីៗរបស់បារាំង ដែលមានតាំងពីច្នៃម៉ូឌ គ្រឿងអលង្កា សណ្ឋាគារ​ រួមទាំងសិប្បករ​ ជាងចម្លាក់​រាប់រយ​នាក់​បាន​តាំងស្តង់​ដើម្បីបង្ហាញឲ្យគេ​ស្គាល់​ការងារទាំងឡាយដែលធ្វើដោយដៃ។ នៅក្នុងព្រឹត្តិការណ៍​រយៈពេល​៤ថ្ងៃដែលបានបិទបញ្ចប់​កាលពីយប់​ថ្ងៃ​អាទិត្យទី ៩​មិថុនា មានផងដែរ​ការតាំងបង្ហាញ ស្នាដៃ​របស់​កូនជាង មកពី​មុខរបរចំនួន​៧៥ នៅក្នុងក្របខ័ណ្ឌ​នៃការប្រលងជ្រើសរើស​ កូនជាងឆ្នើមជាងគេរបស់បារាំង។

លោក ​ហ៊ុន ម៉ាណែត​៖ ​កម្ពុជា​ត្រូវការ​រស់​ខ្លួន​ឯង​និង​ដាក់​ទិសដៅ​ក្លាយជា​​អ្នកមាន​នៅឆ្នាំ​២០៥០

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានលើកឡើងថា ​កម្ពុជាមិនអាច​នៅជា​ប្រទេស​ដែលមាន​ឋានៈអភិវ

លោក ​ហ៊ុន ម៉ាណែត​៖ ​កម្ពុជា​ត្រូវការ​រស់​ខ្លួន​ឯង​និង​ដាក់​ទិសដៅ​ក្លាយជា​​អ្នកមាន​នៅឆ្នាំ​២០៥០

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បានលើកឡើងថា ​កម្ពុជាមិនអាច​នៅជា​ប្រទេស​ដែលមាន​ឋានៈអភិវឌ្ឍន៍​តិចតួច​(LDC) ​បាន​ទៀតទេ​។ ការ​ប្រកាស​ចង់ធ្វើម្ចាស់ការ​សេដ្ឋកិច្ច​ដោយខ្លួន​ឯង​របស់​លោកហ៊ុន ម៉ាណែត​ បែបនេះ​ធ្វើឡើង​អំឡុងពេល​ដែលលោក​ចូលរួម​ជាអធិបតី​ក្នុងពិធី​ចែកសញ្ញាបត្រ​ដល់និស្សិត​នៅ​សកលវិទ្យាល័យ​លីមកុកវីង​នាព្រឹកថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤​នេះ​។

លោក ​ហ៊ុន សែន​៖​ខ្ញុំបាន​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ ​CIA ​តាំងតែ​ពី​ឆ្នាំ​១៩៩៧ ​មក​ម្ល៉េះ

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​សរសេរ​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ន

លោក ​ហ៊ុន សែន​៖​ខ្ញុំបាន​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ ​CIA ​តាំងតែ​ពី​ឆ្នាំ​១៩៩៧ ​មក​ម្ល៉េះ

លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បាន​សរសេរ​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​រាត្រី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ឆ្នាំ​២០២៤ ​ពីជំនួប​ធ្វើការ​ជាបន្តបន្ទាប់​រវាង​លោក ​និង​នាយក​ចារកម្ម​អាមេរិក​(CIA)​។ ​ការលើកឡើង​របស់​លោក ​ហ៊ុន សែន​ ដូច្នេះ​ធ្វើឡើង ​បន្ទាប់ពី​លោក ​ដាវីដ ហ៊ុត ​(David Hutt) ​បាន​សរសេរផ្សាយ​នៅលើ​កាសែត ​The Diplomat ​ក្នុងថ្ងៃ​ទី​១២ ​ខែ​មិថុនា​ដដែល​ដោយលើកឡើង​ជា​ចម្ងល់​ថា ​តើនាយក ​CIA ​ពិតជា​មានវត្តមាន​នៅ​ទីក្រុង​ភ្នំពេញ ​ឬ​យ៉ាងណា​?

លោក ហ្សេឡេនស្គី ទៅ​​អារ៉ាប៊ីសាអូឌីត​ ដើម្បី​ជជែក​អំពី​ផែនការ​​សន្តិភាព​អ៊ុយក្រែន

​អញ្ជើញ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ល្ងាច​ថ្ងៃពុធទី ១២​មិថុនា លោកប្រធានាធិបតី​អ៊ុយក

លោក ហ្សេឡេនស្គី ទៅ​​អារ៉ាប៊ីសាអូឌីត​ ដើម្បី​ជជែក​អំពី​ផែនការ​​សន្តិភាព​អ៊ុយក្រែន

​អញ្ជើញ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ល្ងាច​ថ្ងៃពុធទី ១២​មិថុនា លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បានជួប​ពិភាក្សា​ជាមួយ​ព្រះរាជបុត្រ​ស្នង​រាជ​ម៉ូហាម៉េត បេន សាល់ម៉ាន ជុំ​វិញ​ការ​រៀប​ចំ​​ជំនួប​កំពូល​ស្តី​ពី​អ៊ុយក្រែន។ ជំនួប​កំពូល​សន្តិភាព​អ៊ុយក្រែន នឹង​ប្រព្រឹត្ត​​ទៅ​ប្រទេស​ស្វ៊ីស នៅ​សប្តាហ៍​ក្រោយ និង​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​សង្ឃឹម​ប្រមូល​ការ​គាំទ្រ​ធំធេង។

តើកម្ពុជាបានធ្វើអ្វីខ្លះក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅដើម្បីប្រឆាំងពលកម្មកុមារ?

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួម

តើកម្ពុជាបានធ្វើអ្វីខ្លះក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅដើម្បីប្រឆាំងពលកម្មកុមារ?

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះជាខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ។ កម្ពុជាចូលរួមអបអរទិវាមួយនេះក្រោមប្រធានបទ « រួមគ្នាអនុវត្តការប្ដេជ្ញាចិត្ត ដើម្បីបញ្ចាប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ »។ នៅកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ គេបានឃើញកុមារដើរលក់របស់របរនៅតាមភ្លើងស្តុប ដើរសុំទានតាមផ្លូវ និងតាមតំបន់កម្សាន្ដ ឬធ្វើការនៅតាមសិប្បកម្មឡឥដ្ឋជាដើម។ ក្នុងនាមជាប្រទេសឲ្យសច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្ដរជាតិកាលពីខែតុលា ឆ្នាំ២០០៥ តើកម្ពុជាបានធ្វើអ្វីខ្លះដើម្បីប្រឆាំងនឹងពលកម្មកុមារក្នុងរយៈពេល ២៣ឆ្នាំកន្លងទៅ?

រដ្ឋបាលខេត្តព្រៃវែងគំរាមចាត់វិធានការម្ចាស់អាជីវកម្មណាដែលឱ្យសិស្សប្រមូលផ្តុំគ្នានៅទីតាំងខ្លួន

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោ

រដ្ឋបាលខេត្តព្រៃវែងគំរាមចាត់វិធានការម្ចាស់អាជីវកម្មណាដែលឱ្យសិស្សប្រមូលផ្តុំគ្នានៅទីតាំងខ្លួន

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មណាដែលអនុញ្ញាតឱ្យយុវជន និងក្រុមក្មេងសិស្សសាលាប្រមូលផ្តុំនៅតាមទីតាំងរបស់ខ្លួន។ ការព្រមានបែបនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តសង្កេតឃើញបាតុភាពអវិជ្ជមានរបស់ក្រុមយុវជនមួយចំនួននាំគ្នាគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត ហាងកាហ្វេ ក្លឹបបាល់ទាត់ និងកន្លែងកម្សាន្តនានា ដើម្បីលេងទូរស័ព្ទ ជក់បារីអេឡិចត្រូនិច និងប្រើប្រាស់គ្រឿងញៀនជាដើម។

កម្ពុជារកឃើញកំណើនកូវីដ និងផ្តាសាយដូចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រទេសជិតខាង

កម្ពុជាកំពុងស្គាល់កំណើនជំងឺកូវីដ១៩ និងជំងឺផ្តាសាយក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០

កម្ពុជារកឃើញកំណើនកូវីដ និងផ្តាសាយដូចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងប្រទេសជិតខាង

កម្ពុជាកំពុងស្គាល់កំណើនជំងឺកូវីដ១៩ និងជំងឺផ្តាសាយក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដូចនៅតាមប្រទេសជិតខាង និងនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាលកម្ពុជានៅក្នុងសេចក្តីប្រកាសព័ត៌មានដែលទើបត្រូវបានប្រកាសឱ្យដឹងនាយប់ថ្ងៃទី១២ មិថុនា។ តែក្រសួងសុខាភិបាលមិនភ្លេចបញ្ជាក់ដោយធានាថា វីរុសកូវីដបំប្លែងថ្មីមិនមែនជាអនុក្រុមវីរុសកូវីដថ្មីគ្រោះថ្នាក់ណាស់ណាទេ។

ក្នុ​ងមួយខែឧសភា ២០២៤ ថៃបណ្តេញពលករខ្មែរខុសច្បាប់ជាង ៦០០នាក់នៅច្រកព្រំដែនប៉ោយប៉ែត

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រកាសក្នុងថ្ងៃទី១២ ឧសភានេះថ

ក្នុ​ងមួយខែឧសភា ២០២៤ ថៃបណ្តេញពលករខ្មែរខុសច្បាប់ជាង ៦០០នាក់នៅច្រកព្រំដែនប៉ោយប៉ែត

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រកាសក្នុងថ្ងៃទី១២ ឧសភានេះថា ក្នុងមួយខែឧសភា ឆ្នាំ២០២៤ នេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកប្រទេសកម្ពុជាវិញជាង ៦០០នាក់ ក្នុងនោះមានជិត ៣០០នាក់ជាស្ត្រី និងកុមារ។ ក្រៅពីនេះ អាជ្ញាធរថៃក៏បានបញ្ជូនមកកម្ពុជានូវសាកសពពលករខ្មែរចំនួន ១៣នាក់ដែលបានស្លាប់នៅក្នុងប្រទេសថៃ។

លោក ​វ៉ាត់ ចំរើន​៖​ សហព័ន្ធ​កីឡា​គុនខ្មែរ​ស្វាគមន៍ ​ដាវ លីឌុច ​ឡើង​សង្វៀន​គុនខ្មែរ​ជា​ថ្មី

បន្ទាប់ពីមាន​ការ​ប៉ះទង្គិច​សំដី​គ្នា​រវាង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​និង​ជនជាតិ​កាណា

លោក ​វ៉ាត់ ចំរើន​៖​ សហព័ន្ធ​កីឡា​គុនខ្មែរ​ស្វាគមន៍ ​ដាវ លីឌុច ​ឡើង​សង្វៀន​គុនខ្មែរ​ជា​ថ្មី

បន្ទាប់ពីមាន​ការ​ប៉ះទង្គិច​សំដី​គ្នា​រវាង​សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ​និង​ជនជាតិ​កាណាដា​លោក​ ដាវ លីឌុច​ ដែលជា​កីឡាករ​ដ៏ល្បីល្បាញ​ខាង​ក្បាច់គុន​ឡាត់វេ​របស់​ភូមា​កាលពី​ថ្ងៃ​អាទិត្យ ​ទី​៩ ​មិថុនា​មក​ មេដឹកនាំ​កីឡា​កម្ពុជា​បានកោះហៅ​ភាគី​ទាំងពីរ​ឲ្យធ្វើការ​សម្របសម្រួល​គ្នា​កាលពី​ថ្ងៃ​អង្គារ ​ទី​១១ ​មិថុនា​។ ​គឺជាការ​សម្របសម្រួល​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​។ ​ក្នុងកិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI ​ក្នុងថ្ងៃទី​១២ ​មិថុនានេះ​ លោក ​វ៉ាត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានឲ្យដឹងថា ​ភាគីទាំងពីរ​បានវិល​មក​ការ​ស្រុះស្រួល​គ្នាវិញ ​និង​បានឯកភាពគ្នា​ចូលរួម​អភិវឌ្ឍន៍​គុនខ្មែរ​ទាំងអស់គ្នា​។

គណកម្មការស៊ើបអង្កេត​នៃ​ អ.ស.ប. ចោទអ៊ីស្រាអែល ពី​បទ « ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​ »

គណកម្មការស៊ើបអង្កេតមួយនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ចោលប្រកាន់អ៊ីស្រាអែល ពីបទឧក្រ

គណកម្មការស៊ើបអង្កេត​នៃ​ អ.ស.ប. ចោទអ៊ីស្រាអែល ពី​បទ « ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​ »

គណកម្មការស៊ើបអង្កេតមួយនៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍ចោលប្រកាន់អ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ ព្រមទាំងចោទក្រុមហាម៉ាស និង​​ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនជាច្រើនក្រុមទៀត​​ ពីបទឧក្រិដ្ឋកម្មសង្គ្រាម​។ ក្រៅពីបាន​រន្ធាន់ហៅ​ឲ្យអ៊ីស្រាអែល បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា គណៈកម្មការអង្គការសហប្រជាជាតិ​នេះបាន​ប្រាប់ទៅហាម៉ាស ថាត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់​មកវិញ​។​

អាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេន កាយថ្មចេញពីឆ្នេរសមុទ្រអូរត្រេះ

នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់រ

អាជ្ញាធរខេត្តព្រះសីហនុតម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេន កាយថ្មចេញពីឆ្នេរសមុទ្រអូរត្រេះ

នៅថ្ងៃទី១០ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការដ្ឋានសាងសង់របស់ក្រុមហ៊ុនចិន យូណាន ជីងចេន ដែលបានចាក់ថ្មចូលក្នុងសមុទ្រនៅតាមបណ្តោយឆ្នេរអូរត្រេះ។ ការផ្អាកជាបណ្តោះអាសន្ននេះធ្វើឡើង ក្រោយអភិបាលរងខេត្តព្រះសីហនុ លោក អ៊ី សុខឡេង ចុះពិនិត្យទីតាំងសាងសង់ខាងលើ និងបន្ទាប់ពីមានប្រតិកម្មយ៉ាងព្រោងព្រាតពីសាធារណជន ពិសេសភ្ញៀវទេសចរ។ ទន្ទឹមនឹងផ្អាកជាបណ្តោះអាសន្ន រដ្ឋបាលខេត្តព្រះសីហនុក៏តម្រូវឱ្យក្រុមហ៊ុនយូណាន ជីងចេនកាយថ្មចេញពីឆ្នេរសមុទ្រ និងត្រូវជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ។

កូនប្រុស​ប្រធានាធិបតីអាមេរិក ត្រូវតុលាការកាត់ក្តីថាមាន​ទោសកាន់កាប់អាវុធខុសច្បាប់

កូនប្រុស​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ​ ត្រូវ​តុលាការរដ្ឋ​សហព័ន្ធ​​ កា

កូនប្រុស​ប្រធានាធិបតីអាមេរិក ត្រូវតុលាការកាត់ក្តីថាមាន​ទោសកាន់កាប់អាវុធខុសច្បាប់

កូនប្រុស​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហាន់ធ័រ បៃដិន ​ ត្រូវ​តុលាការរដ្ឋ​សហព័ន្ធ​​ កាត់ក្តីឲ្យ​ជាប់​ទោស​ព្រហ្មទណ្ឌ​​ចំពោះ​បទល្មើស​កាន់កាប់​អាវុធ​ខុស​​ច្បាប់ និងឋិត​ក្រោម​ឥទ្ធិពល​គ្រឿងញៀន ​ហើយ​បំពេញទម្រង់​​បែប​បទកុហក​។​ សេចក្តី​សម្រេច​កាត់​ទោស​ លោក ហាន់ធ័រ បៃដិន នៅថ្ងៃទី​១១មិថុនា បានធ្វើ​ប្រឡាក់​កិត្តិយស​ឪពុក​ ដែល​កំពុងតែ​សស្រាក់​សស្រាំប្រកួតប្រជែង​យុទ្ធនាការ​បោះ​ឆ្នោត​​ប្រធានាធិបតី​សម្រាប់អាណត្តិ​ថ្មី​​។​​​ ទោះជា​យ៉ាងនេះក្តី​ លោក ចូ បៃដិន ប្រកាស​ថានឹង​មិន​យកឋានៈ​​ជាប្រធានាធិបតីសហរដ្ឋអាមេរិក ​ទៅចេញ​ក្រឹត្យ​លើកលែង​ទោស​ឲ្យ​កូនប្រុស​របស់ខ្លួន​​ឡើយ និង​សន្យា​គោរព​តាម​នីតិវិធីច្បាប់។​ ​

លោក រ៉ហ្វេក រ៉ាដា៖ខ្ញុំមិនដែលហ៊ានស្រមៃបានស្គាល់ច្រើនប្រទេសដូចពេលនេះទេ

ជា​កូន​កសិករ​នៅ​ទី​ជន​បទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​យុវជន​ រ៉ហ្វេក​ រ៉ាដា ​ហាក់​មាន​សំណាង​ជ

លោក រ៉ហ្វេក រ៉ាដា៖ខ្ញុំមិនដែលហ៊ានស្រមៃបានស្គាល់ច្រើនប្រទេសដូចពេលនេះទេ

ជា​កូន​កសិករ​នៅ​ទី​ជន​បទ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​យុវជន​ រ៉ហ្វេក​ រ៉ាដា ​ហាក់​មាន​សំណាង​ជាង​ក្មេងៗ​ដែល​ជា​កូន​ខ្មែរ​ឥស្លាម​ផ្សេង​ទៀត​នៅ​ក្នុង​សហ​គមន៍​។​ មាន​អាយុ​២៣​ឆ្នាំ ​រ៉ាដា ​បាន​ស្គាល់​ប្រទេស​ជាង​១០​នៅ​លើ​ពិ​ភព​លោក​ដោយ​មិន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​។​ នេះ​ដោយ​សារ​តែ ​អតីត​សិស្ស​និទ្ទេស​A​ តែ​ម្នាក់​គត់​នៃ​កូន​សហគមន៍​ខ្មែរ​ឥស្លាម​រូប​នេះ​ ទទួល​បាន​អាហា​រូប​ករណ៍​សិក្សា​តាំង​ពី​ថ្នាក់​ពី​៧​រហូត​ដល់​ថ្នាក់​អនុ​បណ្ឌិត​។

អ្នកចិញ្ចឹមដង្កូវដួងថា ដង្កូវដួងផ្តល់ផលប្រយោជន៍ច្រើន តែទីផ្សារសត្វល្អិតមួយនេះនៅចង្អៀត

ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិ

អ្នកចិញ្ចឹមដង្កូវដួងថា ដង្កូវដួងផ្តល់ផលប្រយោជន៍ច្រើន តែទីផ្សារសត្វល្អិតមួយនេះនៅចង្អៀត

ដង្កូវដួង ឬដួងបានក្លាយជាចំណីអាហារដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរមួយចំនួន។ ពេញនិយមព្រោះសត្វល្អិតប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព។ ទន្ទឹមគ្នានេះ ដួងក៏ត្រូវបានគេយកធ្វើជាចំណីសត្វ ឬជាជីកំបុសជាដើម។ លោកសេង ប៊ុនហ៊ត កសិករចិញ្ចឹម និងបង្កាត់ពូជដួងលក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា ទោះដង្កូវដួងអាចផ្តល់ផលប្រយោជន៍បានច្រើនមែន តែការទទួលស្គាល់សត្វល្អិតមួយនេះនៅលើទីផ្សារសព្វថ្ងៃហាក់មិនទាន់ទូលំទូលាយនៅឡើយ៕

រដ្ឋាភិបាលកម្ពុជាបំពាក់មេដាយមាសឱ្យបុគ្គលដែលរំដោះលោកគ្រី ម៉ះផលពីសំណាញ់ច្បាប់អាមេរិក

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជូនមេដាយមាសការងារឱ្យបុគ្គល៣រូបដែលបានស្វែងរកយុត្តិធម៌ដ

រដ្ឋាភិបាលកម្ពុជាបំពាក់មេដាយមាសឱ្យបុគ្គលដែលរំដោះលោកគ្រី ម៉ះផលពីសំណាញ់ច្បាប់អាមេរិក

រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជូនមេដាយមាសការងារឱ្យបុគ្គល៣រូបដែលបានស្វែងរកយុត្តិធម៌ដោយជោគជ័យជូនមន្ត្រីរាជការខ្មែរ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដែលវិទ្យុបារាំងអន្តរជាតិRFI ទើបទទួលបាន បុគ្គល៣រូបនោះរួមមានមេធាវីអាមេរិក ២រូប និងលេខាធិការទី២នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ បុគ្គលទាំង ៣នាក់នេះបានជួយរំដោះលោកគ្រី ម៉ះផលដែលជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៅក្រសួងកសិកម្មពីសំណាញ់ច្បាប់អាមេរិកក្នុងបទចោទប្រកាន់សំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្ដាមចូលសហរដ្ឋអាមេរិក និងដែលលោកបានមកដល់កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០២៤។

ការសិក្សាបង្ហាញថា ២០២៣​ជាឆ្នាំដែលកើតមានជម្លោះប្រដាប់អាវុធច្រើនបំផុត គិតចាប់ពីសង្រ្គាមលោកលើកទី២

នៅ​ឆ្នាំ ២០២៣ ភពផែនដីស្គាល់កំណើនសង្រ្គាម ជម្លោះប្រដាប់អាវុធ​ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតច

ការសិក្សាបង្ហាញថា ២០២៣​ជាឆ្នាំដែលកើតមានជម្លោះប្រដាប់អាវុធច្រើនបំផុត គិតចាប់ពីសង្រ្គាមលោកលើកទី២

នៅ​ឆ្នាំ ២០២៣ ភពផែនដីស្គាល់កំណើនសង្រ្គាម ជម្លោះប្រដាប់អាវុធ​ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពី​ចប់សង្រ្គាមលោកលើកទី២។ នេះបើតាម​ការសិក្សា​ ចេញផ្សាយដោយ ​វិទ្យាស្ថានស្រាវជ្រាវស្តីពីសន្តិភាពនៅទីក្រុង​អូស្លូ កាលពីថ្ងៃចន្ទទី ១០​មិថុនា។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​សង្រ្គាម​ហ្កាហ្សា​ចូលរួមមួយចំណែកធំ ធ្វើឲ្យចំនួនមនុស្ស​ស្លាប់ដោយសារ​ជម្លោះប្រដាប់អាវុធ មាន​ប្រមាណ ​១សែន២ម៉ឺននាក់ នៅ​ឆ្នាំ ២០២៣។

Get more results via ClueGoal